Category: ព័ត៌មានជាតិ​

  • SpaceX លុបចោលការបង្ហោះរ៉ុក្កែតដ៏មានឥទ្ធិពលលើលោក នៅនាទីចុងក្រោយ

    SpaceX លុបចោលការបង្ហោះរ៉ុក្កែតដ៏មានឥទ្ធិពលលើលោក នៅនាទីចុងក្រោយ

    បរទេស៖ នៅថ្ងៃអង្គារនេះ ក្រុមហ៊ុនយានអវកាស SpaceX របស់លោក Elon Musk បានលុបចោលការបាញ់សាកល្បង រ៉ុក្កែត Starship ដ៏មានឥទ្ធិពលលើពិភពលោក នៅនាទីចុងក្រោយ ឬ អំឡុងការរាប់ថយក្រោយ ប៉ុន្តែ មិនបានបញ្ជាក់អំពីមូលហេតុច្បាស់លាស់ នៅឡើយទេ។ ផ្អែកតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN ក្រុមហ៊ុន SpaceX គ្រាន់តែបានបង្ហោះ នៅលើបណ្តាញសង្គម X ថា គេកំពុងកំណត់ឱកាសល្អបំផុត ក្នុងការបាញ់បង្ហោះ ជាថ្មីម្តងទៀត។ តំណាង SpaceX លោក Dan Huot បាននិយាយថា សកម្មភាពប៉ុនប៉ងជាថ្មី ត្រូវបានគេរំពឹងថា នឹងមានរយៈពេលប្រហែល ២៤ ម៉ោងបន្ទាប់។ ដំបូងឡើយ រ៉ុក្កែតកម្ពស់១២៣ម៉ែត្រ ដែលខ្ពស់ជាងរូបសំណាកសេរីភាព ផ្ទុកយានអវកាស Behemoth គ្រោងនឹងហោះឡើង ដោយគ្មាននាវិក នៅព្រឹកថ្ងៃអង្គារនេះ ចេញពីរោងចក្រ Starbase របស់ SpaceX នៅរដ្ឋតិចសាស់ មុនពេលបរាជ័យ នៅនាទីចុងក្រោយ។…

  • អាមេរិកជ្រើសរើសអតីតមេកីឡាកាស WWE ជាអ្នកគ្រប់គ្រងស្ថាប័នអប់រំធំបំផុតសម្រាប់ប្រទេស

    អាមេរិកជ្រើសរើសអតីតមេកីឡាកាស WWE ជាអ្នកគ្រប់គ្រងស្ថាប័នអប់រំធំបំផុតសម្រាប់ប្រទេស

    វ៉ាស៊ីនតោន ៖ អ្នកស្រី Linda McMahon ដែលជាម្ចាស់ជំនួយធំបំផុតរបស់គណបក្សសាធារណៈរដ្ឋ និងជាសហស្ថាបនិកស្ថាប័នកីឡាកាស WWE នៅថ្ងៃចន្ទ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំទី ១៣ របស់សហរដ្ឋអាមេរិក នៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី លោក ដូណាល់ ត្រាំ។ ក្នុងនាមជាមហាសេដ្ឋីនីផ្នែកជំនួញវ័យ ៧៦ឆ្នាំ និងជាសម្ព័ន្ធមិត្តដ៏យូររបស់លោក ត្រាំ អ្នកស្រី McMahon ទទួលបានតំណែងជាអ្នកគ្រប់គ្រងស្ថាប័នអប់រំធំបំផុតរបស់សហរដ្ឋអារិក បន្ទាប់ពីការបោះឆ្នោតឯកភាពពីព្រឹទ្ធសភា ដោយសំឡេង ៥១ទល់នឹង៤៥ ហើយអ្នកស្រីនឹងស្បថចូលកាន់តំណែងភ្លាមៗនៅថ្ងៃអង្គារនេះតែម្តង។ អ្នកស្រី Linda McMahon បានបង្ហោះសារនៅលើវេទិការ X ថា ខ្ញុំសូមអំណរគុណលោកប្រធានាធិបតី ត្រាំ ដែលជឿទុកចិត្តលើរូបខ្ញុំ ឲ្យចូលបម្រើក្នុងគណៈរដ្ឋមន្ត្រីរបស់គាត់ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំ។ លោកស្រីបន្ថែមថា ត្រៀមខ្លួនរួចជាស្រេច ក្នុងការដឹកនាំស្ថាប័នធំបំផុតនេះ ឲ្យមានការផ្លាស់ប្តូរ និងទទួលយកបញ្ហាប្រឈម ដើម្បីកែលម្អប្រព័ន្ធអប់រំសម្រាប់កុមារ និងនិស្សិតមហាវិទ្យាល័យ។ ការតែងតាំងអ្នកស្រី Linda McMahon កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដើមខែកុម្ភៈ មានបំណងបិទក្រសួងអប់រំរបស់សហរដ្ឋអាមេរិកទាំងស្រុងតែម្តង ដោយប្រើប្រាស់បទបញ្ជាប្រតិបត្តិ។ បើតាមការអះអាងរបស់លោក…

  • អង់គ្លេសឱ្យលោក Zelensky ២ ពាន់លានដុល្លារ ទិញមីស៊ីល ៥ ពាន់គ្រាប់

    អង់គ្លេសឱ្យលោក Zelensky ២ ពាន់លានដុល្លារ ទិញមីស៊ីល ៥ ពាន់គ្រាប់

    ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅថ្ងៃអាទិត្យ បានជួបមេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី ហើយបានប្រកាសពីកិច្ចព្រមព្រៀងថ្មីមួយ មានតម្លៃប្រមាណ ២ ពាន់លានដុល្លារ ដែលនឹងអនុញ្ញាតឱ្យអ៊ុយក្រែន ទិញមីស៊ីលការពារដែនអាកាសចំនួន ៥.០០០ គ្រាប់ ដោយប្រើហិរញ្ញវត្ថុនាំចេញ។ កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីរុស្ស៊ីថ្មីៗនេះបានបញ្ចេញយន្តហោះដ្រូនជាង ២០០ គ្រឿង វាយប្រហារនៅពេលយប់ដ៏បំផ្លិចបំផ្លាញមួយ ជាអ្វីដែលអ៊ុយក្រែននិយាយថា ជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីការចាប់ផ្តើមសង្រ្គាមឈ្លានពានកាលពី ៣ ឆ្នាំមុន។ មេដឹកនាំអង់គ្លេស លោក Starmer បានប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ៍ថា កិច្ចព្រមព្រៀងនេះ នឹងមានសារៈសំខាន់ណាស់សម្រាប់ការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែនក្នុងពេលបច្ចុប្បន្ន ហើយក៏នឹងជួយពង្រឹងប្រព័ន្ធការពារអ៊ុយក្រែន នៅពេលមានការធានាសន្តិភាពមកដល់។ ផ្អែកតាមក្រសួងការពារជាតិអង់គ្លេស បានឱ្យដឹងថា ក្រុមហ៊ុនផលិតសព្វាវុធ Thales នឹងផលិតមីស៊ីលទម្ងន់ស្រាលពហុមុខងារសម្រាប់អ៊ុយក្រែន ដោយ Thales បាននិយាយថា មីស៊ីលទាំងនោះមានរយៈចម្ងាយលើសពី ៦គីឡូម៉ែត្រ ហើយពួកវាអាចបាញ់ចេញពីជើងទម្រជាច្រើនប្រភេទផ្សេងគ្នា ទាំងនៅលើដី សមុទ្រ និងអាកាស៕

  • បារាំងស្នើអឺរ៉ុបចាយលុយលើវិស័យការពារជាតិកើនដល់ ៣.៥% នៃ GDP

    បារាំងស្នើអឺរ៉ុបចាយលុយលើវិស័យការពារជាតិកើនដល់ ៣.៥% នៃ GDP

    ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ថ្មីៗនេះនិយាយថា រដ្ឋជាសមាជិកសហភាពអឺរ៉ុបគួរតែបង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេពី ៣ ទៅ ៣.៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់សហភាពអឺរ៉ុប។ ប្រាប់កាសែតបារាំង Le Figaro បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលផ្នែកការពារជាតិនៅអង់គ្លេស លោក ម៉ាក្រុង និយាយថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប គួរតែវិនិយោគច្រើនជាងមុនលើវិស័យការពារជាតិអឺរ៉ុប ដើម្បីរៀបចំសម្រាប់ការផ្តាច់ខ្លួនជាយថាហេតុរបស់អាមេរិក និងធានាសន្តិសុខរបស់អឺរ៉ុបខ្លួនឯងផ្ទាល់។ បើតាមមេដឹកនាំបារាំងរូបនេះ ដំបូងយើងប្រហែលជាត្រូវការលុយប្រមាណ ២០៨ ពាន់លានដុល្លារ ដើម្បីចាប់ផ្តើមបង្កើនការចំណាយលើវិស័យការពារជាតិអឺរ៉ុប។ យោងតាមស្ថិតិដែលចេញផ្សាយដោយក្រុមប្រឹក្សាអឺរ៉ុបក្នុងឆ្នាំ ២០២៤ ការចំណាយលើវិស័យការពារជាតិសរុបរបស់ប្រទេសសមាជិកសហភាពអឺរ៉ុប បានស្ទុះឡើងដល់ ៣៣៨ ពាន់លានដុល្លារ ឬប្រហែល ១.៩ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់សហភាពអឺរ៉ុប៕

  • មហាសេដ្ឋី Elon Musk គាំទ្រលោក Trump ដកអាមេរិកចេញពីអង្គការសហប្រជាជាតិ និងណាតូ

    មហាសេដ្ឋី Elon Musk គាំទ្រលោក Trump ដកអាមេរិកចេញពីអង្គការសហប្រជាជាតិ និងណាតូ

    វ៉ាស៊ីនតោន ៖ មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk ថ្មីៗនេះបានបង្ហាញការគាំទ្រសមាជិកសភាពីគណបក្សសាធារណរដ្ឋមួយចំនួន ដែលអំពាវនាវឱ្យដកអាមេរិកចេញពីអង្គការណាតូ និងអង្គការសហប្រជាជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent។ ប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ថា (DOGE) រូបនេះ បានបង្ហោះសារនៅលើវេទិកា X ថា ខ្ញុំឯកភាពនឹងការប្រកាសអំពាវនាវថា ដល់ពេលវេលាហើយ ដែលសហរដ្ឋអាមេរិកត្រូវចាកចេញពីអង្គការណាតូ និងអង្គការសហប្រជាជាតិ។ បើតាមសមាជិកព្រឹទ្ធសភាអាមេរិក លោក Mike Lee ដែលបានរិះគន់អង្គការណាតូនិយាយថា បក្សសម្ព័ន្ធយោធានេះ គឺជា “កិច្ចព្រមព្រៀងដ៏អស្ចារ្យសម្រាប់អឺរ៉ុប” ប៉ុន្តែជា “កិច្ចព្រមព្រៀងគ្មានប្រយោជន៍ទាល់សោះសម្រាប់អាមេរិក”។ លោក Lee បានបង្ហោះសារនៅលើវេទិកា X ថា ធនធានរបស់អាមេរិកត្រូវបានគេប្រើប្រាស់ដើម្បីការពារសន្តិសុខអឺរ៉ុប ខណៈដែលការការពារអាមេរិកវិញគឺមានតិចតួចប៉ុណ្ណោះ។ ដូច្នេះហើយ យើងនឹងដកអាមេរិកចេញពីអង្គការណាតូ ព្រោះវាជា “ពេលវេលាល្អ” ដើម្បីចាកចេញពីសម្ព័ន្ធភាពនេះ។ សូមរម្លឹកថា ប៉ុន្មានថ្ងៃបន្ទាប់ពីការចូលកាន់តំណែង លោក Trump បាននិយាយថា សហរដ្ឋអាមេរិកកំពុងការពារសមាជិកនៃសម្ព័ន្ធមិត្តណាតូ ប៉ុន្តែពួកគេមិនបានការពារយើងវិញទេ។ មេដឹកនាំអាមេរិករូបនេះ ជាថ្មីម្តងទៀតបានជំរុញឱ្យសមាជិកណាតូចំណាយ ៥% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេ…

  • សម្តេចធិបតី៖ ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត និងការរៀបចំគោលនយោបាយត្រឹមត្រូវ

    សម្តេចធិបតី៖ ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត និងការរៀបចំគោលនយោបាយត្រឹមត្រូវ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព” នាព្រឹកថ្ងៃទី៤ ខែ មីនា ឆ្នាំ ២០២៥, និងសង្កត់បញ្ជាក់ថា ការស្រាវជ្រាវ និងការប្រមូលទិន្នន័យនិងព័ត៌មាន, ការវិភាគឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ ព្រោះថា បើទិន្នន័យនិងព័ត៌មានដែលប្រមូលបានខុស នោះការសម្រេចចិត្តក៏ខុស ហើយការរៀបចំគោលនយោបាយក៏ខុសដូចគ្នា។ ការណ៍នេះនឹងធ្វើឱ្យខាតបង់ច្រើន រួមទាំងធនធានហិរញ្ញវត្ថុ និងពេលវេលា ហើយអ្នកដែលត្រូវអន្តរាគមន៍ជួយពិតប្រាកដត្រូវបានទុកចោល និងពេលខ្លះការអន្តរាគមន៍ខុសគោលដៅ ធ្វើឱ្យមានបញ្ហាលើសដើម។ ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបំផុសគំនិតឱ្យយកចិត្តទុកដាក់ពិភាក្សាលើលើបរិការណ៍សកល រួមមាន ៖ (១). ការកើនឡើងនូវចរន្តគាំពារនិយមដែលអាចឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យា; (២). ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច (៣). សម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែលឿន ជាពិសេសលើបញ្ញាសិប្បនិមិ្មត, និង(៤). និន្នាការកើនឡើងនៃអន្តរកាលបៃតង តួយ៉ាងដូចជាការវិនិយោគលើថាមពលកកើតឡើង និងរថយន្តអគ្គិសនីជាដើម។ បន្ថែមពីនេះ ក្នុងបរិការណ៍កម្ពុជា, សូមមានការពិភាក្សាឱ្យបានផុលផុសលើ ៖…

  • [BREAKING NEWS] ការដំឡើងពន្ធរបស់លោក Trump លើម៉ិកស៊ិក និងកាណាដា បានចូលជាធរមាន ដោយបើកផ្លូវទៅរកសង្រ្គាមពាណិជ្ជកម្មដ៏ឈឺចាប់

    [BREAKING NEWS] ការដំឡើងពន្ធរបស់លោក Trump លើម៉ិកស៊ិក និងកាណាដា បានចូលជាធរមាន ដោយបើកផ្លូវទៅរកសង្រ្គាមពាណិជ្ជកម្មដ៏ឈឺចាប់

    ការដំឡើងពន្ធ ២៥% របស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើប្រទេសម៉ិកស៊ិក និងកាណាដា បានចូលជាធរមាននៅកណ្ដាលអាធ្រាត្រឈានចូលថ្ងៃអង្គារ ០៤ មីនា នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ក្នុងសកម្មភាពមិនធម្មតាមួយដែលអាចបង្កើនភាពតានតឹងពាណិជ្ជកម្មពិភពលោកកាន់តែខ្លាំងក្លា។ ពន្ធបន្ថែមនេះបានកើតឡើងស្រប​ពេល​អតិផរណា​នៅ​តែរឹងរូស ហើយប្រជាជនអាមេរិក និងសេដ្ឋកិច្ចអាមេរិកទាំងមូល គឺកំពុងស្ថិតនៅលើមូលដ្ឋានដ៏រង្គោះរង្គើ ដូចដែលបានបង្ហាញដោយទិន្នន័យសេដ្ឋកិច្ចថ្មីៗនេះ៕

  • ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បន្ត​ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការថែទាំវិនិយោគ

    ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បន្ត​ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការថែទាំវិនិយោគ

    (ខេត្តព្រះសីហនុ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី, និង ជាប្រធានក្រុមការងារ​ជំរុញ​ការវិនិយោគក្នុងខេត្តព្រះសីហនុ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញ កាលពីថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២៥, បានចុះពិនិត្យគម្រោង ផឹនីនស្យ៊ូឡឺ បេ (Peninsula Bay) និង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងគោលបំណងបន្ត​ផ្តល់​ការយកចិត្តទុកដាក់ខ្ពស់លើការថែទាំវិនិយោគ​ក្នុងវិស័យ​ទេសចរណ៍ អចលនទ្រព្យ និង ឧស្សាហកម្ម ស្របតាមកម្មវិធី​ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាគំនិត​ផ្តួចផ្តើមដ៏ប្រពៃរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ។ ការចុះពិនិត្យនេះ គឺជាសកម្មភាពមួយ នៃភារកិច្ចស្នូល​របស់​ក្រុម​​ការងារ បន្ទាប់ពីការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ជូនវិនិយោគិន និង ធុរជន ដែលស្នើសុំ និង អនុវត្តគម្រោង​ក្នុងឆ្នាំ ២០២៤ និង ឆ្នាំ ២០២៥ ក្នុងគោលដៅតាមដាន និង ជំរុញការអនុវត្តគម្រោង និង ស្តាប់សំណូមពរ និង បញ្ហាប្រឈម​នានា…

  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី បើកកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌ការប្រើពាក្យសម្តីមិនសមរម្យរបស់ពិធីករ ជួប វុត្ថា ទៅកាន់ស្រ្តីភេទ

    រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី បើកកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌ការប្រើពាក្យសម្តីមិនសមរម្យរបស់ពិធីករ ជួប វុត្ថា ទៅកាន់ស្រ្តីភេទ

    (ភ្នំពេញ)៖ ក្រុមការងារ នៃក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំពិនិត្យលើក្រមសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់ពាក្យសម្តីលេបខាយ បៀតបៀនលើស្ត្រីភេទរបស់ លោក ជួប វុត្ថា ពិធីករកីឡាប្រដាល់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី តាមរយៈវីដេអូដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ។ ក្រសួងព័ត៌មានបានឱ្យដឹងថា ចំពោះ លទ្ធផលក្នុងកិច្ចប្រជុំនេះ ពិធីករឈ្មោះ ជួប វុត្ថា ហៅ MC Vutha បង្ហាញការសោកស្តាយ និងសូមអភ័យទោសជាសាធារណៈចំពោះប្អូនស្រី ឆឹង ច័ន្ទមុនីរស្មី និងស្ត្រីគ្រប់រូបព្រមទាំងសាធារណជនចំពោះកំហុសឆ្គងដោយខ្វះការពិចារណាទៅកាន់ស្ត្រី ដែលធ្វើឱ្យប៉ះពាល់កិត្តិយសស្ត្រី ។ គួររំលឹកថា សម្រាប់ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១ ខែមីនា នៅខណ្ឌកំបូល នៅក្នុងកម្មវិធីប្រដាល់មួយរៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ។ សម្រាប់MC ជួបវត្ថា ជាពិធីករប្រដាល់នៅស្ថានីយទូរទស្សន៍មួយ ក្នុងកម្មវិធីនេះដោយបានប្រើពាក្យសម្តីលែបខាយចំពោះនារីដែលលើកស្លាកទឹកប្រដាល់ ហើយក៏ជាអ្នកផ្សព្វផ្សាយវិស័យទេសចរណ៍ដ៏ល្បីមួយរូបនៅតាមបណ្តាញសង្គមផងដែរ ៕

  • ជប៉ុនបញ្ជូនអ្នកពន្លត់អគ្គិភ័យ ២.០០០ នាក់ទៅប្រយុទ្ធនឹងភ្លើងព្រៃដ៏ធំក្នុងពេលជាង ៣០ ឆ្នាំ

    ជប៉ុនបញ្ជូនអ្នកពន្លត់អគ្គិភ័យ ២.០០០ នាក់ទៅប្រយុទ្ធនឹងភ្លើងព្រៃដ៏ធំក្នុងពេលជាង ៣០ ឆ្នាំ

    តូក្យូ ៖ ក្រុមមន្ត្រីជប៉ុនបាននិយាយនៅថ្ងៃចន្ទនេះថា អ្នកពន្លត់អគ្គីភ័យជាង ២.០០០ នាក់កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដ៏ធំបំផុតក្នុងរយៈពេលជាង ៣០ឆ្នាំ ខណៈមនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតបានជម្លៀសខ្លួន។ ភ្លើងឆេះព្រៃនៅទីក្រុង Ofunato ខេត្ត Iwate បានកើនឡើងទ្វេដងក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយ ហើយគិតត្រឹមថ្ងៃចន្ទនេះ វាបានគ្របដណ្តប់ផ្ទៃដីប្រហែល ២.១០០ហិកតា ខណៈប្រជាជនប្រមាណ ៤.៦០០នាក់ត្រូវបានណែនាំឲ្យភៀសខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា សាកសពមនុស្សម្នាក់ត្រូវបានរកឃើញនៅក្នុងតំបន់ Shoji ស្របពេលដែលសាលារៀនបានបិទទ្វារ ហើយសេវារថភ្លើងក្នុងតំបន់រងផលប៉ះពាល់បានផ្អាក ដើម្បីធានាសុវត្ថិភាព។ ទន្ទឹមគ្នា ក្រុមពន្លត់អគ្គិភ័យមកពី ១៤តំបន់ រួមទាំងអង្គភាពមកពីទីក្រុងតូក្យូ កំពុងដុតដៃដុតជើងពន្លត់ភ្លើង ដោយមានឧទ្ធម្ភាគចក្រ ១៦គ្រឿង រួមទាំងយោធាក៏កំពុងព្យាយាមពន្លត់អណ្តាតភ្លើងផងដែរ៕