Category: ព័ត៌មានជាតិ​

  • ក្រសួងសុខាភិបាល អង្គការយូនីសេហ្វ និង ឯកអគ្គរដ្ឋទូតចិន បើកគម្រោងការពង្រឹងការអប់រំ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុត នៅកម្ពុជា

    ក្រសួងសុខាភិបាល អង្គការយូនីសេហ្វ និង ឯកអគ្គរដ្ឋទូតចិន បើកគម្រោងការពង្រឹងការអប់រំ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុត នៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា រួមទាំងលោក Will Parks ប្រធានអង្គការយូនីសេហ្វប្រចាំកម្ពុជា បានអញ្ជើញក្នុងពិធីបើកគម្រោងការពង្រឹងការអប់រំ សុខភាព និងអនាម័យសម្រាប់កុមារដែលងាយរងគ្រោះបំផុត នៅកម្ពុជា។ គម្រោងជំនួយនេះ មានគោលបំណង ដើម្បីបំពេញចន្លោះក្នុងការធានាគុណភាព និងលទ្ធភាពក្នុងការទទួលបានសេវាសំខាន់ៗ សម្រាប់កុមារ ស្ត្រី និងសមាជិកគ្រួសារ រួមទាំងទារកទើបនឹងកើត កុមារដែលមានពិការភាព កុមារដែលមានហានិភ័យនៃកង្វះអាហារូបត្ថម្ភ ជនជាតិភាគតិច និងគ្រួសារ IDPoor នៅក្នុងតំបន់ដាច់ស្រយាលមួយចំនួននៅក្នុងប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការគាំពារសង្គម ប្រកបដោយសមធម៌ និងស្មើសិទ្ធដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពទន់ភ្លន់ សំដៅរួមចំណែក លើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន សំដៅធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងកុមារ ទទួលបាននូវសេវាសុខាភិបាល ពេញលេញ ប្រកបដោយគុណភាព ក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមិនមានការរើសអើង ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណចំពោះ…

  • ឆ្នាំនេះ ចិននឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៧,២%

    ឆ្នាំនេះ ចិននឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៧,២%

    ប៉េកាំង ៖ ទោះជួបភាពតានតឹងជាង ៣ឆ្នាំ រាប់ចាប់ពីការពង្រឹងសេដ្ឋកិច្ចរហូតដល់ការប្រឈមមុខផ្នែកភូមិសាស្ត្រនយោបាយ ជុំវិញបញ្ហាកោះតៃវ៉ាន់ និងអ៊ុយក្រែនក៏ដោយ ប្រទេសចិននៅតែមានផែនការបង្កើនការចំណាយលើវិស័យការពារជាតិដល់ទៅ ៧,២% នៅឆ្នាំ ២០២៥។ អត្រាកំណើននេះ នៅតែកើនយ៉ាងល្អលើសពីគោលដៅកំណើនសេដ្ឋកិច្ចរបស់ចិន សម្រាប់ឆ្នាំ ២០២៥ ប្រហែល ៥% ដែលក្រុមអ្នកវិភាគរំពឹងទុក និងឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ទីក្រុងប៉េកាំង សម្រាប់ការបន្តទំនើបកម្មយោធា ស្របពេលមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងខ្លាំង។ ចាប់តាំងពីលោក ស៊ី ជីនពីង ក្លាយជាប្រធានាធិបតី និងជាអគ្គមេបញ្ជាការជាងមួយទសវត្សរ៍មកនេះ កញ្ចប់ថវិកាការពារជាតិរបស់ប្រទេសចិន បានកើនឡើងដល់ ២៤៥.៦៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ បើធៀបនឹងឆ្នាំ ២០១៣ មានត្រឹម ៩៩ ពាន់លានដុល្លារ។ ផ្អែកតាមការចេញផ្សាយរបស់កាសែតរ៉យទ័រ លោកប្រធានាធិបតី ស៊ី មានគោលបំណងបញ្ចប់ទំនើបកម្មយោធាពេញលេញនៅឆ្នាំ ២០៣៥ ជាមួយនឹងការអភិវឌ្ឍគ្រឿងបរិក្ខាយោធាថ្មីៗរបស់ប្រទេសចិន រាប់ចាប់ពីមីស៊ីល នាវាចម្បាំង នាវាមុជទឹក និងបច្ចេកវិទ្យាឈ្លបយកការណ៍ជាដើម។ មហាយក្សចិននៅតែជាប្រទេសដែលចំណាយផ្នែកយោធាធំជាងគេទីពីររបស់ពិភពលោក តាមពីក្រោយសហរដ្ឋអាមេរិក ដែលថវិកាយោធាបានស្នើឡើងសម្រាប់ឆ្នាំ២០២៥នេះ មានចំនួន ៨៥០ ពាន់លានដុល្លារ៕ ប្រភព ៖ AFP…

  • ក្រុមហ៊ុនបន្ទះឈីប TSMC ចាយជាង ១០០ពាន់លានដុល្លារសង់រោងចក្រ៥ នៅអាមេរិក

    ក្រុមហ៊ុនបន្ទះឈីប TSMC ចាយជាង ១០០ពាន់លានដុល្លារសង់រោងចក្រ៥ នៅអាមេរិក

    បរទេស៖ ប្រធានក្រុមហ៊ុនផលិតបន្ទះឈីប តៃវ៉ាន់ TSMC លោក C C Wei បាននិយាយប្រាប់លោក Trump ថា នឹងបោះទុនវិនិយោគ ១០០ពាន់លានដុល្លារអាមេរិក សង់រោងចក្រថ្មីៗចំនួន៥ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA។ បើតាមប្រភព លោក C C Wei ទើបបានជួបលោកប្រធានាធិបតី Donald Trump ជជែកពីរឿងនេះ នៅសេតវិមាន កាលពីថ្ងៃចន្ទ។ លោកបានប្រាប់ថា តាមគម្រោង ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co គ្រោងនឹងសាងសង់រោងចក្រផលិតបន្ទះសៀគ្វី ហើយបង្កើតការងារ ចំនួន៤ម៉ឺនកន្លែង។ លោក Trump បាននិយាយប្រាប់លោក C C Wei វិញ ថា អាមេរិកត្រូវជំរុញការផលិតបន្ទះសៀគ្វី និង semiconductors ព្រោះ ជាបញ្ហាសន្តិសុខជាតិ ។ TSMC…

  • តុលាការអាមេរិកច្រានចោលបណ្ដឹងលោក Elon Musk ដែលចង់ធ្វើស៊ីក្រុមហ៊ុន OpenAI

    តុលាការអាមេរិកច្រានចោលបណ្ដឹងលោក Elon Musk ដែលចង់ធ្វើស៊ីក្រុមហ៊ុន OpenAI

    បរទេស៖ តុលាការអាមេរិកបានទាត់ចោលផែនការ របស់លោក Elon Musk ដែលប៉ុនប៉ងធ្វើស៊ី ក្រុមហ៊ុនបច្ចេកវិទ្យា OpenAI តាមរយៈការចាត់ទុកស្ថាប័ន ក្រោមការគ្រប់គ្រង ដោយលោក Sam Altman ដែលជាគូប្រជែងរកស៊ីដ៏ខ្លាំងរបស់លោក Musk ថា លែងជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ទៀតហើយ នេះបើការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNBC។ ប្រភពចុះផ្សាយថា ចៅក្រម ប្រចាំនៅរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃអង្គារ បាននិយាយថា លោក Elon Musk មិនអាចឆ្ពោះទៅមុខ ក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកច្បាប់ ដើម្បីបញ្ឈប់ OpenAI ពីការបំប្លែង ទៅជាអង្គភាពរកប្រាក់ចំណេញ នោះទេ ព្រោះ ដើមបណ្តឹងមិនបានបំពេញតាមបន្ទុក នៃភ័ស្តុតាង តាមសំណើស្នើសុំ នោះឡើយ។ គួរបញ្ជាក់ថា ថ្មីៗនេះ លោក Musk បានស្នើសុំទិញ OpenAI ក្នុងតម្លៃ ជិត១០០ ពាន់លានដុល្លារ ប៉ុន្តែ បាននិយាយថា លោក នឹងដកការដេញថ្លៃនេះ វិញ…

  • ក្រសួងបរិស្ថាន និងធនាគារ ARDB រួមគ្នាលើកស្ទួយជីវភាព​សហ​គមន៍​តំបន់ការពារធម្មជាតិ និងការលើកកម្ពស់ផ្សព្វផ្សាយ​ចំណេះដឹង និងយុទ្ធនាការអប់រំបរិស្ថាន

    ក្រសួងបរិស្ថាន និងធនាគារ ARDB រួមគ្នាលើកស្ទួយជីវភាព​សហ​គមន៍​តំបន់ការពារធម្មជាតិ និងការលើកកម្ពស់ផ្សព្វផ្សាយ​ចំណេះដឹង និងយុទ្ធនាការអប់រំបរិស្ថាន

    (ភ្នំពេញ)៖ក្នុងជំនួបពិភាក្សាការងារលើកដំបូង បន្ទាប់ពីការចុះ​អនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ (ARDB) ដើម្បី​សំដៅធ្វើយ៉ាងណារួមគ្នាលើកស្ទួយជីវភាពសហគមន៍តំបន់ការពារធម្មជាតិ និងការលើកកម្ពស់ផ្សព្វផ្សាយចំណេះដឹង ​និង​យុទ្ធនា​ការអប់រំបរិស្ថាន ។ ក្រសួងបរិស្ថានបានឱ្យដឹងថា៖ក្នុងជំនួបកិច្ចប្រជុំពិភាក្សាការងារ​នេះ​ធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែ មីនា ឆ្នាំ២០២៥ នាទីស្តី​ការក្រសួងបរិស្ថាន ដោយក្រុមការងារក្រសួងបរិស្ថាន ដឹកនាំ​ដោយលោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ និង ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB ស្ដីពីកិច្ច​សហ​ប្រតិបត្តិការរវាងក្រសួងបរិស្ថាននិងធនាគារARDB ដោយ​ផ្អែកទៅតាមអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ។ នេះគឺជាកិច្ចប្រជុំក្រុមការងារដំបូងបន្ទាប់ពីការចុះអនុស្សរណៈយោគយល់គ្នា ដើម្បីណែនាំក្រុមការងារនៃស្ថាប័នទាំងពីរ និង​ពិនិត្យពីលទ្ធភាពក្នុងការកំណត់សកម្មភាពការងារដែលអាចសហការគ្នាបាន។ ក្រុមការងារទាំងពីរបានជជែកពិភាក្សា និងចែក​រំលែកបទពិសោធន៍ការងារដែលបានអនុវត្តកន្លងមក ហើយក្នុង​នោះដែរ លោកជំទាវអនុរដ្ឋលេខាធិការ បានលើកឡើងពី​យុទ្ធ​សាស្រ្តចក្រាវិស័យបរិស្ថានដែលផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព។ បន្ទាប់មកក្រុមការងារ​ក៏បានលើកឡើងពី​លទ្ធភាព​សហការណ៍គ្នាក្នុងការលើកស្ទួយជីវភាពសហគមន៍តំបន់ការពារធម្មជាតិ និងសកម្មភាពលើកកម្ពស់ការផ្សព្វផ្សាយចំណេះ​ដឹង​និងយុទ្ធនាការអប់រំបរិស្ថាន។ ប្រភពខាងលើនេះបានឱ្យដឹងថាក្រុមការងារបច្ចេកទេសនៃស្ថាប័នទាំងពីរនឹងបន្តពិភាក្សាគ្នាដើម្បីកំណត់ឱ្យបានជាក់លាក់អំពីគម្រោងដែលអាចអនុវត្តរួមគ្នាបាន ចំណែកឯថ្នាក់ដឹកនាំ នៃក្រុម​ការងារ​ទាំងពីរនឹងជួបប្រជុំគ្នារៀងរាល់បីខែម្ដង ដើម្បីពិនិត្យ​និង​តាមដានការអនុវត្តការងារ៕ដោយ៖ម៉ាដេប៉ូ

  • ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំ គឺជាការពញ្ញាក់​អារម្មណ៍ និងបំផុសឱ្យកូនខ្មែរ រួមគ្នាការពារ ថែរក្សា និង​លើកស្ទួយវប្បធម៌ ប្រពៃណីជាតិ

    ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំ គឺជាការពញ្ញាក់​អារម្មណ៍ និងបំផុសឱ្យកូនខ្មែរ រួមគ្នាការពារ ថែរក្សា និង​លើកស្ទួយវប្បធម៌ ប្រពៃណីជាតិ

    (ភ្នំពេញ)៖ ការប្រារព្ធទិវាវប្បធម៌ជាតិជារៀងរាល់ឆ្នាំគឺជា​ព្រឹត្តិ​ការ​ណ៍​ពញ្ញាក់អារម្មណ៍ និង បំផុសឱ្យកូនខ្មែររួមគ្នាការពារ ថែរក្សា និង លើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ក្នុងស្មារតីរួម «ទាំងអស់​គ្នា ដើម្បីវប្បធម៌ជាតិ វប្បធម៌ជាតិ ដើម្បីទាំងអស់គ្នា» ។ ហេតុ​នេះហើយ ទើបរាជរដ្ឋាភិបាលបន្តប្រារព្ធទិវាវប្បធម៌ជាតិ ក្រោម​ប្រធានបទតែមួយគឺ «យុវជន ដើម្បីវប្បធម៌ជាតិ» ក្នុងរយៈពេល ១០ឆ្នាំ នេះ ។ នេះជាការលើកឡើងរបស់ សម្ដេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធ «ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៧ ឆ្នាំ​២០២៥» និងសំណេះសំណាលជាមួយសិល្បករ សិល្ប​ការិនី ទូទាំងប្រទេសលើកទី៦ នាល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រើប្រាស់បច្ចេកវិទ្យាដោយរួមទាំងបញ្ញាសិប្បនិម្មិត (AI) ផង កំពុងមានលក្ខណៈទូលំទូលាយក្នុងសង្គម ជាពិសេស តាមបណ្តាញសង្គម ដែលយើងសង្កេតឃើញភាគច្រើននៃការ​ប្រើ​ប្រាស់មានចរិតលក្ខណៈត្រឹមត្រូវគួរឱ្យគាំទ្រ ប៉ុន្តែ ជាមួយគ្នា​នេះ…

  • ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ៖ នារី គឺជាកម្លាំងស្នូល ដើរតួនាទី​យ៉ាងសំខាន់ មិនអាច ខ្វះបានក្នុងវិស័យសុខាភិបាល និង​ការអភិវឌ្ឍប្រទេស

    (ភ្នំពេញ)៖ នារីគឺជា កម្លាំងស្នូល ដើរតួនាទីយ៉ាងសំខាន់ មិន​អាច​ខ្វះបានក្នុងវិស័យសុខាភិបាល និងក្នុងការអភិវឌ្ឍ​ប្រ​ទេសជាតិ ។ ភាពជោគជ័យ ការកសាងគ្រួសារ គ្រប់ដំណើរ នៃការវិវត្តន៍ របស់ស្រ្តី ដែលមានបង្កប់ដោយសេចក្តីស្រឡាញ់ ការថែទាំ ទុកដាក់គ្រួសារ ការបម្រើការងារ និងប្រទេសជាតិ បន្ថែមទៅលើ បន្ទុកពពោះ មើលថែកូនចៅក្នុងក្រុមគ្រួសារ​ទៀតផង។ ប្រទេសកម្ពុជា បានជាប់ជាប្រទេសគំរូ ដែល​សម្រេចបានលទ្ធផលល្អប្រសើរក្នុងការផ្តល់ការយកចិត្តទុកដាក់លើសុខភាព និងសុខុមាលភាពស្រ្តី ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួប​អនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្ត្រី សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក ជានារីក្នុងវិស័យសុខាភិបាលទាំងមូល ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការលើកស្ទួយវីស័យសុខាភិបាល ការផ្តល់សេវាប្រកបដោយ គុណភាព និងសមភាព ជូនដល់ប្រជាជន…

  • អាមេរិកបញ្ជាក់ពីការពិភាក្សាដោយផ្ទាល់ជាមួយក្រុមហាម៉ាស ខណៈអ៊ីស្រាអែលព្រមានកុំឱ្យបន្តការចរចាក្នុងតំបន់ហ្កាហ្សា

    អាមេរិកបញ្ជាក់ពីការពិភាក្សាដោយផ្ទាល់ជាមួយក្រុមហាម៉ាស ខណៈអ៊ីស្រាអែលព្រមានកុំឱ្យបន្តការចរចាក្នុងតំបន់ហ្កាហ្សា

    សហរដ្ឋអាមេរិកនៅថ្ងៃពុធទី ៥ មីនាសប្ដាហ៍នេះ បានបញ្ជាក់ពីកិច្ចចរចាដោយផ្ទាល់មិនធ្លាប់មានជាមួយក្រុមហាម៉ាសលើចំណាប់ខ្មាំង ខណៈអ៊ីស្រាអែល បានគំរាមបន្តយុទ្ធនាការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ទោះមានបទឈប់បាញ់ដ៏ផុយស្រួយក៏ដោយ។ សេតវិមានបាននិយាយថា បេសកជនរបស់លោកប្រធានាធិបតី Donald Trump ទទួលបន្ទុកកិច្ចការចំណាប់ខ្មាំង គឺលោក Adam Boehler បានធ្វើកិច្ចពិភាក្សាដែលផ្តោតលើជនជាតិអាមេរិកត្រូវគេជឿថាមាន៥នាក់ ក្នុងចំណោមចំណាប់ខ្មាំងដែលនៅសេសសល់នៅតំបន់ហ្កាហ្សា។ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថា “អ៊ីស្រាអែលត្រូវបានពិគ្រោះយោបល់លើបញ្ហានេះ” ។ លោកស្រីបាននិយាយថា ការសន្ទនា និងការនិយាយទៅកាន់មនុស្សជុំវិញពិភពលោក ដើម្បីធ្វើអ្វីដែលជាផលប្រយោជន៍ល្អបំផុតរបស់ប្រជាជនអាមេរិក គឺជាអ្វីមួយដែលប្រធានាធិបតីជឿថាត្រឹមត្រូវ។ សហរដ្ឋអាមេរិកបានបដិសេធមិនទាក់ទងដោយផ្ទាល់ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនចាប់តាំងពីចាត់ទុកក្រុមនេះជាអង្គការភេរវករក្នុងឆ្នាំ ១៩៩៧។ ប៉ុន្តែលោកស្រី Leavitt បាននិយាយថាបេសកជនទទួលបន្ទុកចំណាប់ខ្មាំងក្នុងតួនាទីរបស់លោក មានសិទ្ធិនិយាយជាមួយនរណាម្នាក់ ។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ជាក់ថា អ៊ីស្រាអែលត្រូវបានពិគ្រោះ និងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាប្រទេសនេះ បានបញ្ចេញមតិរបស់ខ្លួន លើកិច្ចពិភាក្សាដោយផ្ទាល់។ កិច្ចពិភាក្សានេះត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Axios ដែលបាននិយាយថា លោក Boehler បានជួបក្រុមហាម៉ាស នៅប្រទេសកាតា ពិភាក្សាពីចំណាប់ខ្មាំងរបស់សហរដ្ឋអាមេរិក ប៉ុន្តែក៏ជាផ្នែកនៃបទឈប់បាញ់រយៈពេលវែងផងដែរ៕

  • កាណាដាថ្កោលទោសលោក Trump និង ប្តេជ្ញាធ្វើសង្គ្រាមពន្ធជាមួយអាមេរិកដល់ទីបញ្ចប់

    កាណាដាថ្កោលទោសលោក Trump និង ប្តេជ្ញាធ្វើសង្គ្រាមពន្ធជាមួយអាមេរិកដល់ទីបញ្ចប់

    អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានថ្កោលទោសការដាក់ពន្ធដ៏ច្រើនសន្ធឹកសន្ធាប់របស់មេដឹកនាំអាមេរិក លោក Donald Trump លើប្រទេសកាណាដា ដោយលោកបានហៅវាថា ជា “រឿងល្ងង់ខ្លៅបំផុត” ហើយប្តេជ្ញាថា នឹង “ប្រយុទ្ធដល់ទីបញ្ចប់” ដើម្បីការពារសេដ្ឋកិច្ចកាណាដា។ ប្រតិកម្មខ្លាំងៗរបស់លោក Trudeau កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump បានដាក់ពន្ធ ២៥% លើផលិតផលដែលចូលសហរដ្ឋអាមេរិកពីកាណាដា និងម៉ិកស៊ិក ហើយបានបង្កើនការយកពន្ធបន្ថែម ១០% លើទំនិញនាំចូលពីប្រទេសចិន។ ទន្ទឹមគ្នា មេដឹកនាំកាណាដារូបនេះ បានប្រកាសដំឡើងពន្ធសងសឹកលើទំនិញនាំចូលពីអាមេរិក ហើយបានព្រមានថា សង្រ្គាមពាណិជ្ជកម្មនឹងធ្វើឱ្យប្រទេសទាំងពីរខាតបង់ទាំងសងខាង។ បន្ថែមលើនេះ លោក Trudeau ក៏បានចោទប្រកាន់លោកប្រធានាធិបតី Trump ផងដែរថា បានរៀបចំផែនការ “ផ្តួលរលំសេដ្ឋកិច្ចកាណាដាឱ្យរាបដល់ដី ពីព្រោះការធ្វើបែបនេះ នឹងបង្កភាពងាយស្រួលដាក់បញ្ចូលកាណាដាជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក។ យ៉ាងណា លោក Trump នៅតែបន្តជំរុញសង្គ្រាមពាណិជ្ជកម្មរបស់គាត់ ហើយបានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social យ៉ាងដូច្នេះថា សូមពន្យល់ដល់លោកនាយករដ្ឋមន្រ្តី…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះជាង ២ពាន់គ្រួសារនៅខេត្តឧត្តរមានជ័យ

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសួរសុខទុក្ខ ប្រជាពលរដ្ឋងាយរងគ្រោះជាង ២ពាន់គ្រួសារនៅខេត្តឧត្តរមានជ័យ

    ឧត្តរមានជ័យ៖ប្រជាពលរដ្ឋងាយរងគ្រោះចំនួន២ ២៥០គ្រួសារនៅ មកពីស្រុកចំនួនពីរ និងក្រុងមួយ គឺស្រុកបន្ទាយអំពិល ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥នេះ ត្រូវបានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា អញ្ជើញសាកសួរសុខទុកដោយផ្ទាល់ និងផ្តល់អំណោយម​នុស្ស​ធម៌ ដើម្បីជួយសម្រាលការលំបាក។ ក្នុងឱកាសជំនួបដ៏ស្និទ្ធស្នាល និងកក់ក្ដៅក្រៃលែង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវព្រះរាជសវនីយ៍ ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្ដិយសកាក​បាទ​ក្រហមកម្ពុជាដែលបានផ្ដាំ ផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកដ៏ជ្រាលជ្រៅ ចំពោះ​ប្រជានុរាស្ត្រ ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយក្ដីអាណិត​ស្រលាញ់ ជាពន់ពេក។ ជាមួយគ្នានេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានបង្ហាញនូវក្ដីអាណិតស្រលាញ់ និងភាពកក់ក្ដៅជូនចំពោះប្រជាពលរដ្ឋនៃគ្រួសារងាយរងគ្រោះទាំង​អស់​និយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តឧត្តរមានជ័យ ដែល​សម្ដេចតែងតែគិតដល់និងព្រួយបារម្ភជានិច្ចចំពោះការរស់នៅរបស់​បងប្អូន។ សូមជម្រាបថា អំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋងាយ​រងគ្រោះ​ទាំង២ ២៥០ គ្រួសារ រួមមាន៖ អង្ករ៣០គីឡូក្រាម, មីមួយកេស,…