Category: ព័ត៌មានជាតិ​

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចាត់តំណាង នាំយកអំណោយ ជូនដល់ក្មួយៗរងគ្រោះដោយអគ្គិភ័យនៅសង្កាត់ស្ទឹងមានជ័យទី២

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចាត់តំណាង នាំយកអំណោយ ជូនដល់ក្មួយៗរងគ្រោះដោយអគ្គិភ័យនៅសង្កាត់ស្ទឹងមានជ័យទី២

    (ភ្នំពេញ)៖ ក្មួយៗចំនួន ០៦នាក់ ជាសមាជិកាសកម្មរបស់សាខារាជធានីភ្នំពេញដែលទទួលរងគ្រោះដោយអគ្គិភ័យនាពេលកន្លងមក នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា។ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកស្រី ដោ សម្ផស្ស អនុប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ ក្នុងឱកាសនោះបានពាំនាំនូវពាក្យផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា និង លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខារាជធានីភ្នំពេញ ជូនក្មួយៗ និងក្រុមគ្រួសារ ដែលជានិច្ចជាកាលលោកទាំងពីរតែងយកចិត្តទុកដាក់ និងបារម្ភពីសុខទុក្ខរបស់សមាជិកាសកម្ម ។ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ចំពោះអំណោយដែលបានចែកជូននាពេលនេះគឺក្នុងម្នាក់ៗទទួលបាន ៖ អង្ករចំនួន ២៥គ.ក្រ ត្រីខ ១យួរ មី ១កេសតូច តង់ ១ផ្ទាំង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន…

  • កុងត្រារ៉ែបរាជ័យ ក្រោយ Trump-Zelensky ប៉ះសម្តីគ្នាខ្លាំងៗ

    កុងត្រារ៉ែបរាជ័យ ក្រោយ Trump-Zelensky ប៉ះសម្តីគ្នាខ្លាំងៗ

    បរទេស ៖ ក្រោយជួបតឹងសសៃ ក ដាក់គ្នា ប្រធានាធិបតីអាមេរិក លោក Trump បានប្រាប់អ្នកសារព័ត៌មាន នៅក្រៅសេតវិមានថា មេដឹកនាំអ៊ុយក្រែន លោក Zelensky មានមហិច្ឆតាជ្រុលពេក ខណៈដែលកិច្ចព្រមព្រៀងរ៉ែ ខកខានមិនបានចុះហត្ថលេខា តាមគម្រោងនោះទេ។ បន្ទាប់ពីជំនួប កាលពីថ្ងៃត្រង់ថ្ងៃសុក្រ ដែលត្រូវនឹងយប់អធ្រាត ម៉ោងនៅកម្ពុជា លោក ដូណាល់ ត្រាំ បាននិយាយថា «ខ្ញុំចង់បានបទឈប់បាញ់មួយ ឥឡូវនេះ! ចង់ឱ្យការប្រយុទ្ធ នៅអ៊ុយក្រែនបញ្ចប់ ភ្លាមៗ»។ តែ លោកបានចោទប្រកាន់លោក Zelensky ថា កំពុងស្វែងរកការបន្តប្រយុទ្ធគ្នា។ លោក Trump បានបន្ថែមថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក៏ចង់បញ្ចប់ដែរ។ ការប្រឈមមុខដាក់គ្នា នៅការិយាល័យរាងពងក្រពើ បានកើតឡើង បន្ទាប់ពីលោក Trump បាននិយាយថា អ៊ុយក្រែននឹងត្រូវធ្វើ «ការសម្របសម្រួល» នៅក្នុងបទឈប់បាញ់ ជាមួយរុស្ស៊ី ដែលបានកាន់កាប់ទឹកដីអ៊ុយក្រែន មានទាំង ទីក្រុងនិងទីប្រជុំជន…

  • ថៃគ្រោងចាយ១០០លានដុល្លារ បញ្ចុះថ្លៃស្នាក់នៅ និងអាហារ ៥០% ដល់ភ្ញៀវទេសចរ

    ថៃគ្រោងចាយ១០០លានដុល្លារ បញ្ចុះថ្លៃស្នាក់នៅ និងអាហារ ៥០% ដល់ភ្ញៀវទេសចរ

    បាងកក៖ ដើម្បីជំរុញវិស័យទេសចរណ៍ ថៃគ្រោងនឹងចំណាយ ជាង១០០លានដុល្លារ បង្កើតជាមូលនិធិថ្មី ប្រើប្រាស់ដើម្បីបញ្ចុះតម្លៃស្នាក់នៅ និងអាហារ ៥០% ដល់ភ្ញៀវទេសចរ ដោយគ្រោងនឹងអនុវត្ត ចាប់ពីខែឧសភា ដល់ ខែកញ្ញា ឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The Nation កាលពីថ្ងៃព្រហស្បតិ៍។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Sorawong Thienthong បានអះអាងថា តាមរយៈកម្មវិធី Rao Thiew Duak Kan នេះ នឹងមានការបញ្ចេញប័ណ្ណបញ្ចុះតម្លៃ ចំនួន១លានសន្លឹក។ បន្ទាប់ពីការចុះឈ្មោះដោយជោគជ័យ អ្នកទេសចរនឹងអាចប្រើប្រាស់ប័ណ្ណនេះ ទទួលបានការឧបត្ថម្ភ ពាក់កណ្តាល លើតម្លៃបន្ទប់ និងតម្លៃអាហារ។ ដើម្បីអនុវត្តបាន ក្រសួងទេសចរណ៍ថៃ គ្រោងនឹងស្នើថវិកា ៣.៥ពាន់លានបាត ឬ ជាង១០២ លានដុល្លារ ពីរាជរដ្ឋាភិបាល។ លោក Sorawong បានបន្តថា ក្រសួងទេសចរណ៍ក៏ពិចារណា អាចប្រើវិធីបញ្ចុះតម្លៃបែបនេះ ចំពោះសំបុត្រយន្តហោះ ផងដែរ ប៉ុន្តែ ត្រូវរង់ចាំការសិក្សាលម្អិតបន្ថែមទៀត…

  • លោក Trump ប្រាប់អង់គ្លេសឲ្យឆាប់ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីរួចផុតពីការតំឡើងពន្ធ

    លោក Trump ប្រាប់អង់គ្លេសឲ្យឆាប់ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីរួចផុតពីការតំឡើងពន្ធ

    លោក Donald Trump បានប្រាប់ នាយករដ្ឋមន្ត្រីអង់គ្លេស ឲ្យឆាប់ចុះកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីឲ្យរួចផុតពីការតំឡើងពន្ធទំនិញនាំចូលសហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃសុក្រនេះ។ ការលើកឡើងនេះ បានធ្វើឡើងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា រវាងលោក Trump និងលោក Keir Starmer នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ដែលបានទៅបំពេញទស្សនកិច្ចនៅអាមេរិក។ លោក Trump បានប្រាប់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស អាចកើតឡើងយ៉ាងឆាប់រហ័ស ហើយ កិច្ចព្រមព្រៀងពាណិជ្ជកម្មពិតប្រាកដ អាចជួយឲ្យចក្រភពអង់គ្លេស ជៀសវាងការតំឡើងពន្ធ ដែលប្រធានាធិបតីរូបនេះ បានកំពុងគំរាមកំហែង លើដៃគូពាណិជ្ជកម្មនានា របស់សហរដ្ឋអាមេរិក។ ជាការឆ្លើយតប លោក Keir Starmer បាននិយាយថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនឹងចាប់ផ្តើមធ្វើការលើកិច្ចព្រមព្រៀងមួយ ដែលផ្តោតលើសក្តានុពលនៃបញ្ញាសិប្បនិម្មិត។ លោកបាននិយាយថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានបង្កើត ការច្នៃប្រឌិតបច្ចេកវិទ្យាដ៏អស្ចារ្យ នៃសតវត្សចុងក្រោយនេះ ហើយឥឡូវនេះ មានឱកាសធ្វើដូចគ្នា នៅក្នុងសតវត្សទី២១នេះ។ គួរបញ្ជាក់ថា លោក Trump បានគំរាមម្តងហើយម្តងទៀត ក្នុងការដាក់ពន្ធបន្ថែម…

  • លំហាត់សមយុទ្ធនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ប្រកបដោយជោគជ័យ

    លំហាត់សមយុទ្ធនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ប្រកបដោយជោគជ័យ

    សៀមរាប៖បន្ទាប់ពីអនុវត្តដោយជោគជ័យប្រកបដោយភាពម្ចាស់ការបាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ​ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរបានរៀបចំ​លំហាត់សមយុទ្ធ​ទ្រង់ទ្រាយធំក្នុង​ប្រការ មានយន្តហោះធ្លាក់នៅ​ក្នុងអាកាសយានដ្ឋាន ដើម្បីត្រៀមឆ្លើយតបផ្នែកពាក់ព័ន្ធ​នានាឱ្យ​បានរហ័ស ប្រសិនមាន​ឧបទ្ទវ ហេតុកើតឡើងជាយថាហេតុ ។ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរស៊ីវិល សហការជាមួយ​អាជ្ញាធរខេត្ត​សៀមរាប និងអង្គភាព​ស្ថាប័នពាក់ព័ន្ធ បានធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំក្រោមប្រធានបទ “យន្តហោះធ្លាក់នៅ​ក្នុង​អាកាសយានដ្ឋាន” ដើម្បីធ្វើការហ្វឹកហ្វឺន និងសាកល្បងសមត្ថភាពពីគ្រប់អ្នកពាក់ព័ន្ធក្នុងការឆ្លើយតបទាន់ពេលវេលា រហ័ស និងមានលក្ខណៈត្រឹមត្រូវ ជួយសង្គ្រោះជនរងគ្រោះពេល​មាន​គ្រោះ​មហន្តរាយ និងឧបទ្ទវហេតុគ្រោះថ្នាក់​យន្តហោះដោយប្រការណា​មួយ។ លំហាត់សមយុទ្ធនេះមានការចូលរួមពីអាជ្ញាធរខេត្ត ស្រុក តំណាង​ក្រុមហ៊ុន ក្រុមការងារពាក់ព័ន្ធប្រមាណ ២០០​នាក់ ក្នុងនោះមាន ផ្នែករាយការណ៍ឧបទ្ទវហេតុ ក្រុមពន្លត់អគ្គិភ័យ ក្រុមសង្រ្គោះនិង​ក្រុមគ្រូពេទ្យ ក្រុមកម្លាំងការពារ​សន្តិសុខ​​សណ្តាប់ធ្នាប់​ជាដើម ។ ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេ​ខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានវាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជោគជ័យ​នៃលំហាត់សមយុទ្ធទ្រង់ទ្រាយធំ និងជាលើកដំបូងនៅក្នុងអាកាស​យានដ្ឋាន​អន្តរជាតិសៀមរាប អង្គរ (SAI)។ភាពជោគជ័យ​នៃការធ្វើ​លំហាត់សមយុទ្ធនេះ ជាតឹកតាងដ៏សំខាន់ និងជាអ្វីដែលក្រុមហ៊ុន​អាកាស​ចរណ៍ធំៗតម្រូវ មុននឹងភ្ជាប់ជើងហោះហើរ។ ក្រុមហ៊ុនទាំង​នោះចង់ឱ្យមានការធានាសុវត្ថិភាព សន្តិសុខ ប្រសិនបើមានគ្រោះ​អាសន្នកើត​ឡើងជាយថាហេតុ និងការឆ្លើយតបជួយសង្រ្គោះ​ភ្លាមៗ​ពីខាងព្រលានយន្តហោះ។ ចំណុចឆ្លើយតបដែលមានភាពខ្វះខាតនៅឡើយ ដូចជាចម្ងាយផ្លូវឆ្ងាយ​ពីមន្ទីរពេទ្យមកកាន់អាកាសយានដ្ឋាន ដោយ​រថយន្តសង្រ្គោះបន្ទាន់​ត្រូវការរយៈពេលជិត១ម៉ោង ទម្រាំមកដល់។ឯកឧត្តមបានបង្ហាញ​ពីគម្រោងរៀបចំទីតាំងសង្រ្គោះ​បន្ទាន់នៅតាម​មណ្ឌលសុខភាពជិត​ព្រលានយន្តហោះ…

  • អ៊ីស្រាអែលចង់បន្តបទឈប់បាញ់ ដើម្បីដោះដូរចំណាប់ខ្មាំងថែមទៀត

    អ៊ីស្រាអែលចង់បន្តបទឈប់បាញ់ ដើម្បីដោះដូរចំណាប់ខ្មាំងថែមទៀត

    ហ៊្សេរុយសាឡឹម ៖ អ៊ីស្រាអែលបានបញ្ជូនអ្នកចរចាទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ដើម្បីស្វែងរកការបន្តបទឈប់បាញ់ដំណាក់កាលទីមួយ ដែលនឹងត្រូវផុតកំណត់ឆាប់ៗនេះ ក្នុងគោលបំណងធានាដល់ការដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានប្រាប់អ្នកយកព័ត៌មានថា គណៈប្រតិភូបានធ្វើដំណើរទៅកាន់អេហ្ស៊ីប ដើម្បីពិនិត្យមើលថាតើអាចបន្តបទឈប់បាញ់ដំណាក់កាលដំបូងបានដែរឬទេ។ ប្រមុខការទូតអ៊ីស្រាអែលរូបនេះ បាននិយាយយ៉ាងដូច្នេះថា យើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចរចាបន្តបទឈប់បាញ់ដំណាក់កាលដំបូង ក្នុងគោលបំណងដោះលែងចំណាប់ខ្មាំងបន្ថែមទៀត។ ប្រសិនបើវាអាចទៅរួច យើងនឹងធ្វើវា។ ដំណាក់កាលដំបូងនៃបទឈប់បាញ់ រួមមានការប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៣៣នាក់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនប្រហែល ២.០០០នាក់ដែលជាប់ឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល។ ការប្រយុទ្ធត្រូវផ្អាកជាបណ្តោះអាសន្ន ហើយហើយទាហានអ៊ីស្រាអែលត្រូវដក ខ្លួន ចេញ ពី ទីតាំង មួយ ចំនួន នៅ តំបន់ហ្គាហ្សា។ យ៉ាងណាមិញ ការចរចាបទឈប់បាញ់ដំណាក់កាលទីពីរ ដែលមានបំណងធានាការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ និងការដកកងកម្លាំងអ៊ីស្រាអែលទាំងស្រុង ដើម្បីបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា នៅមិនទាន់ចាប់ផ្តើមនៅឡើយទេ៕

  • លោក ពូទីន ថា លោកខាងលិចចង់បំផ្លាញទំនាក់ទំនងអាមេរិក និងរុស្ស៊ី

    លោក ពូទីន ថា លោកខាងលិចចង់បំផ្លាញទំនាក់ទំនងអាមេរិក និងរុស្ស៊ី

    មូស្គូ ៖ មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានប្រឆាំងប្រទេសលោកខាងលិចមួយចំនួន ដែលប៉ុនប៉ងបំផ្លាញទំនាក់ទំនងដ៏មានសក្តានុពលរវាងរុស្ស៊ី និងអាមេរិក។ ថ្លែងទៅកាន់សេវាសន្តិសុខ FSB របស់រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ លោក ពូទីន បានទទួលស្គាល់ថា ទំនាក់ទំនងដំបូងជាមួយរដ្ឋបាលថ្មីអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ជំរុញឱ្យមានក្តីសង្ឃឹមឡើងវិញ។ ផ្ទុយស្រឡះពីរដ្ឋបាលលោក ចូ បៃដិន ដែលអនុវត្ត “គំនិតនៃមនោគមវិជ្ជា” បង្កឱ្យមានវិបត្តិក្នុងទំនាក់ទំនងអន្តរជាតិ។ ប៉ុន្តែមេដឹកនាំរុស្ស៊ីរូបនេះ ក៏បានទទួលស្គាល់ដែរថា មិនមែនគ្រប់ប្រទេសទាំងអស់សុទ្ធតែសប្បាយចិត្តចំពោះការចាប់ផ្តើមទំនាក់ទំនងដ៏កក់ក្តៅរវាងមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតទាំងពីររបស់ពិភពលោកនោះទេ។ បើតាមលោក ពូទីន ឥស្សរជនលោកខាងលិចមួយចំនួននៅតែប្តេជ្ញាចិត្តរក្សាអស្ថិរភាពនៅក្នុងពិភពលោក ជាពិសេសព្យាយាមបំផ្លាញទំនាក់ទំនងរុស្ស៊ី-អាមេរិក។ ប៉ុន្តែលោកនឹងប្រើលទ្ធភាពទាំងអស់ នៅពេលនិយាយអំពីការទូត និងសេវាស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី ដើម្បីរំខានដល់ការប៉ុនប៉ងបែបនេះ។ ទោះបីជាយ៉ាងណា លោក ពូទីន មិនបានចង្អុលចំៗលើប្រទេសលោកខាងលិចណាមួយទេ តែបើតាមអ្នកវិភាគនោះ ទំនងជាអឺរ៉ុប និងអង់គ្លេស ដែលមានការ ព្រួយបារម្ភ និងខឹងសម្បារជុំវិញកិច្ចចរចាបញ្ចប់សង្រ្គាមអ៊ុយក្រែន ដែលមិនមានវត្តមានអ៊ុយក្រែន និងអឺរ៉ុបនៅតុចរចា៕ ប្រភព ៖ AFP ប្រែសម្រួល ៖…

  • លោក Trump ថា អ៊ុយក្រែនគួរគិតពីទឹកដី ជាជាងចូល NATO

    លោក Trump ថា អ៊ុយក្រែនគួរគិតពីទឹកដី ជាជាងចូល NATO

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃពុធថា អ៊ុយក្រែនគួរតែបំភ្លេចចោលការចូលរួមក្នុងអង្គការណាតូ ហើយលោកនឹងព្យាយាមជួយអ៊ុយក្រែនទទួលបានទឹកដីមកវិញឱ្យបានច្រើនតាមដែលអាចធ្វើទៅបានពីរុស្ស៊ី។ លោក Trump បានប្រាប់អ្នកយកព័ត៌មានមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់គាត់នៅខាងក្នុងសេតវិមានថា រឿងចូលអង្គការណាតូ… អ្នកអាចបំភ្លេចវាបាន។ ខ្ញុំគិតថា នោះប្រហែលជាហេតុផលដែលរឿងទាំងមូល (សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី) បានចាប់ផ្តើម។ លោកប្រធានាធិបតី ត្រាំ ដែលកំពុងព្យាយាមស្វែងរកសន្តិភាពបញ្ចប់ជម្លោះ ៣ឆ្នាំមកនេះ បានសង្កត់ធ្ងន់ទៀតថា លោកនឹងព្យាយាមឱ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើបាន ដើម្បីបង្កើតកិច្ចព្រមព្រៀងល្អបំផុត សម្រាប់ភាគីទាំងពីរ។ ប៉ុន្តែសម្រាប់អ៊ុយក្រែន យើងនឹងព្យាយាមឲ្យខ្លាំងបង្កើតកិច្ចព្រមព្រៀងដ៏ល្អមួយ ដើម្បីឱ្យពួកគេអាចទទួលបានទឹកដីមកវិញឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ការអះអាងរបស់លោក ត្រាំ កើតឡើងបន្ទាប់ពីមេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី នៅតែទទូចថា លោកសុខចិត្តចុះចេញពីតំណែងជាប្រធានាធិបតី បើសិនការធ្វើបែបនេះ អាចនាំអ៊ុយក្រែនក្លាយជាសមាជិកអង្គការណាតូ៕

  • ក្រសួងព័ត៌មានចេញសេចក្តីណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គម ត្រូវបញ្ឈប់បន្ទាន់ដែលបង្កប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ និង ប្រពៃណី

    ក្រសួងព័ត៌មានចេញសេចក្តីណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញសង្គម ត្រូវបញ្ឈប់បន្ទាន់ដែលបង្កប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ និង ប្រពៃណី

    (ភ្នំពេញ)៖ ក្រសួងព័ត៌មាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥៤នេះបានចេញសេចក្តីណែនាំមួយដោយឱ្យ អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានផលិតខ្លឹមសារដោយបំពានលើក្រមសីលធម៌ និង ផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមដោយប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ និងបំពានលើសិទ្ធិ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើប្រាស់ពាក្យពេចន៍អសុរោះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងលក់ ផលិតផលរបស់ខ្លួនដាច់ដោយមិនមានការគិតគូរដល់សីលធម៌សង្គម។ ក្រសួងបានបន្តឱ្យដឹងថា ៖ ”ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គម ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់អ្នកផលិតមាតិកា ផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើ វិធីសាស្រ្តលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលឱ្យដាច់ ឬទាញការចាប់ អារម្មណ៍មកលើខ្លួន ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិរបស់អ្នកដទៃ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ”។ ក្រសួងចាត់ទុកថា ទង្វើបែបនេះមិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិកាទេ ប៉ុន្តែជាការ បង្កើតមាតិកាដោយខ្វះក្រមសីលធម៌ ខ្វះការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឱ្យមានការយល់ច្រឡំ និង ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល និងសីលធម៌សង្គម។ ក្រសួងនបានបន្តឱ្យដឹងថា ការផលិតមាតិកាបែបលេងសើច (Prank) ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសអ្នក ដទៃ មិនត្រូវបានលើកទឹកចិត្តឡើយ។ ការប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ ជាការបំពាន ច្បាប់ និងអាចជាកម្មវត្ថុនៃបណ្តឹងរបស់អ្នកដែលទទួលរងផលប៉ះពាល់។…

  • បារាំងចាយពេលរាប់ខែចរចាចង់បានរ៉ែអ៊ុយក្រែន

    បារាំងចាយពេលរាប់ខែចរចាចង់បានរ៉ែអ៊ុយក្រែន

    ប៉ារីស ៖ ទោះបីជាបារាំងបានខិតខំព្យាយាមចរចាដល់ទៅរាប់ខែ ពោលគឺមុនអាមេរិក ដើម្បីអាចប្រើប្រាស់រ៉ែរបស់អ៊ុយក្រែនសម្រាប់ឧស្សាហកម្មការពារជាតិរបស់ខ្លួនក៏ដោយ ភាគីទាំងពីរនៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ។ បើតាមប្រមុខការពារជាតិបារាំង លោក Sebastien Lecornu បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា បារាំងបានពិភាក្សាជាមួយអ៊ុយក្រែនជាយូរមកហើយ ពោលគឺចាប់តាំងពីខែតុលាមកម្ល៉េះ អំពីការប្រើប្រាស់រ៉ែអ៊ុយក្រែនសម្រាប់ឧស្សាហកម្មការពារជាតិរបស់ប្រទេសបារាំង។ ថ្លែងប្រាប់វិទ្យុ France Info លោក Lecornu បាននិយាយថា ឧស្សាហកម្មការពារជាតិបារាំងត្រូវការលទ្ធភាពទទួលបានវត្ថុធាតុដើមសំខាន់ៗជាច្រើន សម្រាប់រយៈពេល ៣០ ឬ ៤០ឆ្នាំខាងមុខ។ ដូច្នេះហើយ ទើបប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានស្នើឱ្យរូបគាត់ចាប់ផ្តើមការពិភាក្សាជាមួយភាគីអ៊ុយក្រែននៅខែតុលា ឆ្នាំ ២០២៤ ដើម្បីធ្វើពិពិធកម្មការនាំចូលវត្ថុធាតុដើមសំខាន់ៗរបស់បារាំង។ បើតាមការអះអាងរបស់លោក Lecornu ទាក់ទិននឹងរឿងនេះ មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី បានធ្វើសំណើមួយចំនួន មិនត្រឹមតែចំពោះអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះបារាំងផងដែរ។ ប្រមុខការពារជាតិបារាំងរូបនេះ បានគូសបញ្ជាក់ទៀតថា មិន ថា យើង ចូលចិត្ត ឬ មិន ចូលចិត្ត ទេ បញ្ហា សេដ្ឋកិច្ច តែងតែ…