Category: ព័ត៌មានជាតិ​

  • សមាជិកព្រឹទ្ធសភាអាមេរិកចោទលោក Trump ថា ចង់ច្បាមយកទាំងរ៉ែអ៊ុយក្រែន និងរុស្ស៊ី

    សមាជិកព្រឹទ្ធសភាអាមេរិកចោទលោក Trump ថា ចង់ច្បាមយកទាំងរ៉ែអ៊ុយក្រែន និងរុស្ស៊ី

    បរទេស៖ សមាជិកព្រឹទ្ធសភាអាមេរិក បានចោទប្រកាន់ថា លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកថា កំពុងប្រើកលលិ្បច ដើម្បីច្បាមយកទាំងរ៉ែ របស់ប្រទេសអ៊ុយក្រែនផង និង រ៉ែរបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ The guardian កាលពីថ្ងៃព្រហស្បតិ៍នេះ។ លោកស្រី Jeanne Shaheen ព្រឹទ្ធសមាជិក កូតាបក្សប្រជាធិបតេយ្យ មកពីរដ្ឋ New Hampshire បាននិយាយ ក្នុងកម្មវិធី Podcast មួយ កាលពីថ្ងៃពុធថា លោក Donald Trump នឹងបន្តធ្វើកិច្ចព្រមព្រៀង បានសិទ្ធិគ្រប់គ្រងរ៉ែ ជាមួយមេដឹកនាំរុស្ស៊ី លោក Putin បន្ទាប់ពីធ្វើរឿងបែបនេះដូចគ្នារួចរាល់ ជាមួយនឹងលោក Volodymyr Zelenskyy មេដឹកនាំអ៊ុយក្រែន នៅថ្ងៃស្អែកនេះ។ លោកស្រីចាត់ទុកថា នេះគឺជាការប្រើកលល្បិចរបស់ លោក Trump ព្រោះបើតាមកិច្ចព្រមព្រៀង ត្រៀមចុះហត្ថលេខា អាមេរិកអាចបានសិទ្ធិ លើរ៉ែអ៊ុយក្រែន ចន្លោះពី ៤០ ទៅ…

  • តំណាងរាស្ត្របញ្ចេញក្រដាសប្រាក់ដុល្លារថ្មី មានរូបលោក Trump

    តំណាងរាស្ត្របញ្ចេញក្រដាសប្រាក់ដុល្លារថ្មី មានរូបលោក Trump

    បរទេស៖ តំណាងរាស្ត្រមួយរូប ចង់រំលេចរូបថតរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នៅលើក្រដាសប្រាក់ថ្មី «២៥០ដុល្លារ» ជាការដឹងគុណ។ លោក Joe Wilson តំណាងរាស្ត្រ កូតាគណបក្សសាធារណរដ្ឋរដ្ឋ ប្រចាំរដ្ឋ South Carolina បាននិយាយថា លោកកំពុងរៀបចំច្បាប់ ដើម្បីបង្ហាញមុខប្រធានាធិបតី Trump លើក្រដាស់ប្រាក់ដុល្លារអាមេរិកថ្មី គឺ សន្លឹក ២៥០ដុល្លារ។ លោក Wilson បានបង្ហោះ នៅលើបណ្តាញសង្គម X ថ្មីៗនេះ ជាមួយនឹងគំរូក្រដាស់ប្រាក់ថ្មី ដែលបានស្នើឡើងថា «សូមប្រកាសថា ខ្ញុំកំពុងរៀបចំច្បាប់ ដើម្បីដឹកនាំការិយាល័យបោះពុម្ភ Graving and Printing ឱ្យរចនាសន្លឹកប្រាក់ $250 ដែលមានលោក Donald J. Trump»។ យ៉ាងណាមិញ ច្បាប់បច្ចុប្បន្ន រារាំងមិនឲ្យមនុស្សដែលនៅមានជីវិត បង្ហាញរូបថត លើរូបិយប័ណ្ណ សហរដ្ឋអាមេរិក នោះទេ។ ទោះបីជាមានភាពផ្ទុយគ្នា ជាមួយនឹងច្បាប់សហព័ន្ធក៏ដោយ លោក Wilson…

  • ការដ្ឋានផ្លូវជាតិលេខ៤៨ ស្រែអំបិល -កោះកុង សម្រេចបាន​ជាង​៨៨ភាគរយ

    ការដ្ឋានផ្លូវជាតិលេខ៤៨ ស្រែអំបិល -កោះកុង សម្រេចបាន​ជាង​៨៨ភាគរយ

    ភ្នំពេញ៖អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ផន រឹម បានឱ្យដឹងថា គម្រោងលើកកម្រិតគុណភាព​ផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារ៨៨,៤៥ភាគរយហើយ។ការដ្ឋានដែល​កំពុងដំណើរការនេះចាប់ពីផ្លូវបំបែកជាតិលេខ៤ត្រង់​ចំណុច​ស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ។ ជាមួយរូបថតមួយសន្លឹកនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងសាធារណការបានរំលឹកថា មានប្រជា​ពល​រដ្ឋខ្មែរតិចណាស់ ដែលមិនដឹងរឿងនេះ។ ពេលធ្វើដំណើរ​ទៅកាន់ខេត្តកោះកុង នេះជាចំណុចដ៏លំបាក និងហានិភ័យ ដែលត្រូវឆ្លងកាត់ជៀសមិនរួច(ទូកចម្លង)។បច្ចុប្បន្ននេះ យើងលែងលំបាកទៀតហើយ យើងមានស្ពានបេតុងដ៏គត់មត់ និងខ្សែផ្លូវដ៏ស្អាត លាតសន្ធឹងពីចំណុចបំបែកផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ គឺផ្លូវជាតិលេខ៤៨ ដែលកំពុងស្តារ និងលើកកម្រិតគុណភាពដ៏មមាញឹកបំផុត។ អ្នកនាំពាក្យដដែលបញ្ជាក់ថា គម្រោងលើកកម្រិតគុណភាព​ផ្លូវជាតិ​លេខ៤៨ នេះ សម្រេចវឌ្ឍនភាពការងារ៨៨,៤៥​ភាគរយ​ហើយ ដែលមានន័យថា ខ្សែផ្លូវនេះអាចធ្វើដំណើរបានដោយរលូន និងប្រកបដោយគុណតម្លៃវិស័យជាតិ។ សូមជម្រាបថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះ​កុងមានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ។ជាផ្លូវត្រូវអ៊ុតAC ដោយ​ត្រូវពង្រីកទំហំផ្លូវ ២ គន្លង ពី១១ម៉ែត្រ ទៅ១៣ម៉ែត្រ , កាត់ចំណោតភ្នំបន្ថែម, កាត់បន្ថយចំណោតផ្លូវបន្ថែម, ពង្រីកពី២គន្លង ទៅ ៤គន្លង នៅ PK84 ជាដើម។ល។គម្រោងសាងសង់ក្រោម​ហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េនៅថ្ងៃទី២៣ ខែសីហា…

  • អឺរ៉ុបទាត់ចោល គំនិត Trump ដែលរារាំងអ៊ុយក្រែនមិនឲ្យចូលណាតូ

    អឺរ៉ុបទាត់ចោល គំនិត Trump ដែលរារាំងអ៊ុយក្រែនមិនឲ្យចូលណាតូ

    បរទេស ៖ អ្នកការទូតកំពូល របស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានច្រានចោល គំនិតរបស់លោក Trump ដែលបិទទ្វារអង្គការណាតូ រារាំងមិនឲ្យអ៊ុយក្រែន ចូលជាសមាជិក។ អ្នកការទូតកំពូលរបស់ EU រូបនេះ និយាយថា NATO ផ្តល់ការធានាសន្តិសុខល្អបំផុតសម្រាប់អ៊ុយក្រែន ដោយចោទប្រកាន់ប្រធានាធិបតីអាមេរិក Donald Trump ថា បានធ្លាក់ ក្នុងការនិទានរឿងរុស្ស៊ី ដោយការបិទទ្វារបែបនេះ។ លោកស្រី បានប្រាប់ AFP នៅទីក្រុងវ៉ាស៊ីនតោនថា «សំណួររបស់ខ្ញុំ គឺ ហេតុអ្វីបានជាយើងគួរតែផ្តល់ឱ្យរុស្ស៊ី នូវអ្វីដែលពួកគេចង់បាន លើសពីអ្វី ដែលពួកគេបានធ្វើរួចមកហើយ ….វាយប្រហារអ៊ុយក្រែន បញ្ចូលទឹកដី កាន់កាប់ទឹកដី ហើយឥឡូវនេះផ្តល់អ្វីមួយ នៅលើរុស្ស៊ីទៀត…សូមពិចារណាចំណុចនេះ»។ លោកស្រី ក៏បានរម្លឹកពីព្រឹត្តិការណ៍ វាយប្រហារអគារភ្លោះអាមេរិក បង្កឡើងដោយមេភេរវករ Osama bin Laden។ លោកស្រី ចោទសួរថា «តើក្រោយវាយប្រហារ នៅពេលនោះ តើអាមេរិកមកអង្គុយចរចាជាមួយ Osama bin…

  • Trump ៖ សហភាពអឺរ៉ុបង្កើតឡើង ដើម្បីបំផ្លាញអាមេរិក

    Trump ៖ សហភាពអឺរ៉ុបង្កើតឡើង ដើម្បីបំផ្លាញអាមេរិក

    បរទេស៖ លោក ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបត្រូវបានបង្កើតឡើង ដើម្បីបំផ្លាញសហរដ្ឋអាមេរិក។ គេបានដឹងថា ការបង្កើតសហភាព ត្រូវបានលើកទឹកចិត្ត ដោយទីក្រុងវ៉ាស៊ីនតោន ជាច្រើនទសវត្សរ៍។ ប៉ុន្តែ អំឡុងការថ្លែង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានពិពណ៌នាថា សហភាពអឺរ៉ុប មានឫសគល់ នៅក្នុងការប៉ុនប៉ង ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក។ លោក Trump បាននិយាយទៀតថា ហេតុនេះបានជាលោកប្រកាសថា ពន្ធលើផលិតផល របស់សហភាពអឺរ៉ុប នឹងបន្ថែម ២៥ភាគរយ ជាទូទៅ ហើយ លោកបន្តច្រានចោល សេចក្តីប្រាថ្នារបស់អ៊ុយក្រែន ក្នុងការចូលរួមជាមួយអង្គការណាតូ។ លោក Donald Trump ​បានលើកឡើងម្តងទៀត នូវជំហររបស់រុស្ស៊ីដែលថា បញ្ហានេះហើយ ទើបបណ្តាលឱ្យមានសង្រ្គាម រយៈពេលជាងបីឆ្នាំ មកនេះ។ លោក Trump បាននិយាយ នៅពេលសួរអំពីកិច្ចព្រមព្រៀងដ៏មានសក្ដានុពលមួយ ដើម្បីបញ្ចប់សង្គ្រាមថា «NATO! អ្នកអាចបំភ្លេចបាន…ខ្ញុំគិតថា…

  • មន្ត្រីកំពូលកូរ៉េខាងជើងទៅជួប ពូទីន សង្ស័យបញ្ជូនទ័ពថែម

    មន្ត្រីកំពូលកូរ៉េខាងជើងទៅជួប ពូទីន សង្ស័យបញ្ជូនទ័ពថែម

    បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលជួបជាមួយមន្ត្រីកំពូលកូរ៉េខាងជើង ខណៈក្រុងសេអ៊ូល និយាយថា កូរ៉េខាងជើងដាក់ពង្រាយទាហានបន្ថែមទៀត ទៅកាន់ប្រទេសរុស្ស៊ី។ លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយលោក Ri Hi-yong លេខាគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េខាងជើង នៅវិមានក្រឹមឡាំង ស្ថិតក្នុងទីក្រុងមូស្គូ កាលពីថ្ងៃព្រសហ្បតិ៍។ កិច្ចពិភាក្សានេះ បានធ្វើឡើង នៅពេលដែលមន្ត្រីម្នាក់ មកពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់កូរ៉េខាងត្បូង បានប្រាប់ AFP ថា កូរ៉េខាងជើង បានបញ្ជូនទាហានបន្ថែម ទៅកាន់ប្រទេសរុស្ស៊ី និង បានដាក់ពង្រាយកងទ័ពរបស់ខ្លួនឡើងវិញ មួយចំនួន ទៅកាន់សមរភូមិជួរមុខ នៅក្នុងតំបន់ Kursk ។ យ៉ាងណាក៏ដោយ ទាំងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង មិនបានបញ្ជាក់ផ្លូវការថា ការដាក់ពង្រាយនេះទេ គឺជារឿងពិត ឬ យ៉ាងណានោះទេ។ ប៉ុន្តែ ប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ រួមទាំង រំលេចនូវឃ្លាមួយ ស្តីពីការពារគ្នា ទៅវិញទៅមក អំឡុងពេល…

  • ក្រសួងអប់រំចេញសេចក្តីប្រកាស ពីការបន្តដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី និងការលុបចោលកម្មវិធីសិក្សាទំនើប

    ក្រសួងអប់រំចេញសេចក្តីប្រកាស ពីការបន្តដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មី និងការលុបចោលកម្មវិធីសិក្សាទំនើប

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ ២០២៥នេះបានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថាក្នុងពេលថ្មីៗ នេះមានការ យល់ច្រឡំថា ក្រសួងនឹងលុបចោលកម្មវិធីសាលារៀនជំនាន់ថ្មី។ ហេតុនេះ ក្រសួងបានបញ្ជាក់ថា ដោយមានការគាំទ្រពី រាជរដ្ឋាភិបាល ក្រសួងនឹងនៅតែបន្តអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មីនេះតទៅទៀត ហើយថែមទាំងបន្តវិនិយោគ បន្ថែមទៀត ដើម្បីឱ្យដំណើរការ ចំនួន ១៤ កន្លែង នៅទូទាំងប្រទេសក្នុងឆ្នាំសិក្សា ២០២៤-២០២៥ នេះ។ ក្រសួងបានបន្តឱ្យដឹងថាសាលារៀនជំនាន់ថ្មី គឺជាគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ជាគំរូអភិបាលកិច្ចល្អ ស្តង់ដាវិជ្ជាជីវៈខ្ពស់ និងផ្តល់ការអប់រំមាន គុណភាពខ្ពស់។ សាលារៀនជំនាន់ថ្មីផ្តោតលើការអនុវត្តកម្មវិធីសិក្សាពេញលេញ ផ្តល់ឱកាសសិក្សាពេញមួយថ្ងៃ អនុវត្តវិធីសាស្ត្របង្រៀនទំនើបតាមបែបរិះរក ការដោះស្រាយបញ្ហា និងការសិក្សាតាមបែបគម្រោង កម្មវិធីបច្ចេកវិទ្យា ដែលបណ្តុះទាំងវិជ្ជាសម្បទា បំណិនសតវត្សទី២១ ជាពិសេសបំណិនសហការ ត្រិះរិះពិចារណា ទំនាក់ទំនង លើកកម្ពស់ស្វ័យសិក្សា ការស្រាវជ្រាវរបស់សិស្ស និងការរៀបចំពិព័រណ៌ស្នាដៃសិស្ស រួមទាំងការអប់រំសីលធម៌ និងចរិយាធម៌ ដែលឆ្លើយតបទៅនឹងយុគសម័យបច្ចេកវិទ្យាឌីជីថល។ យ៉ាងណាក្តី ក្រសួងអប់រំ យុវជន…

  • ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការរៀបចំពង្រឹងវិទ្យាស្ថានជាតិស្ថិតិចំណុះក្រសួងផែនការ ដើម្បីឱ្យក្លាយជាស្ថាប័នមួយកាន់តែមានសមត្ថភាពទទួលខុសត្រូវលើការងារស្ថិតិរបស់រាជរដ្ឋាភិបាល នៅវិមានសន្តិភាព ។  រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៨ កុម្ភៈ ២០២៥
  • រោងចក្រកែឆ្នៃស្បែក CS TAN CO., LTD. ត្រូវបានរកឃើញ បូមបង្ហូរសំណល់រាវមានពណ៌ និងសារធាតុខ្លាញ់ ចូលសមុទ្រ ដោយផ្ទាល់ នៅ ខេត្តព្រះសីហនុ

    រោងចក្រកែឆ្នៃស្បែក CS TAN CO., LTD. ត្រូវបានរកឃើញ បូមបង្ហូរសំណល់រាវមានពណ៌ និងសារធាតុខ្លាញ់ ចូលសមុទ្រ ដោយផ្ទាល់ នៅ ខេត្តព្រះសីហនុ

    (ភ្នំពេញ)៖ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងមានការណែនាំពីថ្នាក់ដឹកនាំ នៅថ្ងៃទី២៦-២៧ ខែ​កុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារ អធិការកិច្ច នៃក្រសួងបរិស្ថាន បានសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ និង​អាជ្ញាធរក្នុងឃុំកែវផុស ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចុះ​ត្រួតពិនិត្យករណីបូមបង្ហូរសំណល់រាវចូលសមុទ្របង្កឡើងដោយក្រុមហ៊ុនកែច្នៃស្បែក CS TAN CO., LTD. ដែលមាន​ទីតាំងនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ យោងតាមការអះអាងរបស់អជ្ញាធរឃុំកែវផុស អាជ្ញាធរបាន​ទទួល​ការត្អូញត្អែពីប្រជាពលរដ្ឋថាបានរងផលដោយ​ការ​បង្ហូរ​សំណល់រាវរបស់ក្រុមហ៊ុន CS TAN CO., LTD. ដោយ​បាន​បញ្ជាក់ថាបណ្តាលឱ្យរមាស់ និងធ្វើឱ្យប៉ះពាល់លើផលនេសាទ និងជះឥទ្ធិពលដល់ជីវភាពរស់នៅយ៉ាងខ្លាំង។ ក្រុមការងារក្រសួងបរិស្ថានបានចុះពិនិត្យទីតាំងផលិតកម្ម ព្រម​ទាំងការគ្រប់គ្រងសំណល់រាវដោយពិនិត្យឃើញថាក្រុមហ៊ុនបានបង្ហូរសំណល់រាវដោយផ្ទាល់តាមប្រព័ន្ធលូចូលទៅស្រះស្តុក (៤ស្រះបន្តបន្ទាប់គ្នា) ដោយមិនបានឆ្លងកាត់ប្រព័ន្ធ​ប្រព្រឹត្តិ​កម្ម។ មានការបង្កប់ទុយោជ័រ ភ្ជាប់ពីស្រះស្តុកទៅកាន់ព្រែក​កន្លង់​ចម្ងាយប្រមាណ៧០០ម៉ែត្រ។ ក្រុមការងារក្រសួងបរិស្ថានបានរកឃើញថា ក្រុមហ៊ុនបានប្រើ​ម៉ាស៊ីន​បូមទឹក​ចំនួន ៨គ្រឿង ដើម្បីបូមសំណល់រាវពីព្រែក​កន្លង់ទៅកាន់ប្រឡាយជីកថ្មីដើម្បីបង្ហូរបន្តទៅកាន់សមុទ្រដោយផ្ទាល់ ដោយមានគ្របមែកឈើពីលើដើម្បីលាក់បាំង។ ចម្ងាយ​ពីព្រែកកន្លង់ (ទីតាំងបូមសំណល់រាវ) ទៅកាន់សមុទ្រមាន​ប្រវែងប្រមាណ ៣០០ម៉ែត្រ។ ក្រុមហ៊ុនបានទទួលស្គាល់កំហុសដែលក្រុមការងារក្រសួងបរិស្ថានបានរកឃើញ ពិសេសការបូមសំណល់រាវបង្ហូរចូល​សមុទ្រ​ដោយមិនមានឆ្លងកាត់ការសម្អាតជាមុន និងមិនមានការ​អនុញ្ញាត​។ សម្រាប់វិធានការបន្ទាន់ ក្រុមការងារបានតម្រូវឱ្យក្រុមហ៊ុន​បញ្ឈប់​សកម្មភាពបូមបង្ហូរសំណល់រាវទៅកាន់សមុទ្រ រហូត​រៀបចំប្រព័ន្ធប្រព្រឹត្តិកម្មរួចរាល់និងទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន។ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានយកសំណាកទឹកចំនួន​៥ទីតាំង​ដើម្បីធ្វើការវិភាគ និងវាយតម្លៃដោយប្រៀបធៀបនឹង​កម្រិតកំណត់ស្តង់ដារដែលមានស្រាប់…

  • លោក Trump បង្ហោះវីដេអូ AI ប្រែហ្គាហ្សាចេញពីសង្គ្រាមទៅជាតំបន់រមណីយដ្ឋានដ៏ប្រណិត

    លោក Trump បង្ហោះវីដេអូ AI ប្រែហ្គាហ្សាចេញពីសង្គ្រាមទៅជាតំបន់រមណីយដ្ឋានដ៏ប្រណិត

    វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះវីដេអូប្រើបច្ចេកវិទ្យា AI នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធ បង្ហាញពីការកែប្រែតំបន់ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយសារសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ទៅជាតំបន់រមណីយដ្ឋានដ៏ប្រណិតមួយនាពេលអនាគត។ វីដេអូ AI ដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ CNN នេះ បានបង្ហាញពីចក្ខុវិស័យអំពីអនាគតដ៏មានសក្តានុពលរបស់តំបន់ហ្គាហ្សា ដែលកែប្រែជាតំបន់រមណីយដ្ឋានដ៏ប្រណិតគ្រប់គ្រងដោយសហរដ្ឋអាមេរិក បន្ទាប់ពីការបណ្តេញជនជាតិប៉ាឡេស្ទីនជាង ២.១លាននាក់។ ផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន Economic Times ប្លង់ដំបូងនៃវីដេអូ AI នោះ ចាប់ផ្តើមជាមួយកុមារប៉ាឡេស្ទីនដើរកាត់គំនរបាក់បែកនៅតំបន់ហ្គាហ្សា មុនពេលផ្លាស់ប្តូរទៅកាន់ផ្ទៃមេឃនាពេលអនាគតនៅតាមឆ្នេរសមុទ្រ។ ប្លង់បន្ទាប់បង្ហាញពីពិធីជប់លៀង ការរាំលេងសប្បាយ និងលុយដុល្លារ នៅតាមតំបន់ឆ្នេរសមុទ្រ ហើយក៏មានរូបសំណាកពណ៌មាសរបស់លោក ត្រាំ។ រីឯអត្ថន័យចម្រៀងច្រៀងថា គ្មានផ្លូវរូងក្រោមដី។ គ្មានការភ័យខ្លាចទៀតទេ។ “Trump Gaza” ទីបំផុតនៅទីនេះ។ ហើយប្លង់ចុងក្រោយ បង្ហាញពីលោក Musk ដើរក្រោមលុយដុល្លារ ហើយលោក ត្រាំ និងមេដឹកនាំអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ ដេកអាំងថ្ងៃផឹកស្រានៅឆ្នេរសមុទ្រ។…