Category: ព័ត៌មានជាតិ​

  • នាយករដ្ឋមន្ត្រី អំពាវនាវ ឱ្យបងប្អូនពលរដ្ឋខ្មែរ ពិសេសយុវជន ធ្វើ​សកម្មភាព ឬប្រើប្រាស់ពាក្យសម្ដី ដោយការគោរព​ជាមួយ​អ្នកដទៃ

    នាយករដ្ឋមន្ត្រី អំពាវនាវ ឱ្យបងប្អូនពលរដ្ឋខ្មែរ ពិសេសយុវជន ធ្វើ​សកម្មភាព ឬប្រើប្រាស់ពាក្យសម្ដី ដោយការគោរព​ជាមួយ​អ្នកដទៃ

    នាយករដ្ឋមន្ត្រី អំពាវនាវ ឱ្យបងប្អូនពលរដ្ឋខ្មែរ ពិសេសយុវជន ធ្វើ​សកម្មភាព ឬប្រើប្រាស់ពាក្យសម្ដី ដោយការគោរព​ជាមួយ​អ្នកដទៃ (ភ្នំពេញ)៖ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេស យុវជន ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ដោយការគោរពគ្នាទៅវិញទៅមក ។ នេះជាការអំពាវនាវរបស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រា​ជា​​ណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី៤ មីនា នេះ ។ សម្ដេចបវរធិបតី បានលើកឡើងថា ក្នុងមួយរយៈនេះ ខ្ញុំសង្កេត​ឃើញមានសកម្មភាពឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូរ​របស់អ្នក​ដទៃ ជាពិសេសស្ត្រីភេទ។ សម្ដេចគិតថា អ្នកដែលធ្វើសកម្មភាពឬនិយាយមួយចំនួន ប្រហែល​​ជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់​តែ​ចង់បាន​ការចាប់អារម្មណ៍ពីសំណាក់អ្នកមើល​ឬអ្នក​ស្ដាប់​ចំពោះសកម្មភាពឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថា ជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថាសកម្មភាពឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជា​សេចក្តី​ថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងនូវសកម្មភាពឬពាក្យសំដីទាំងនោះទេ។ សម្ដេចនាយករដ្ឋមន្ត្រី សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ​ទាំងអស់ជាពិសេសយុវជនធ្វើសកម្មភាពឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់​ខ្ជាប់​នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យ​ស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។ បើទោះបីជាសកម្មភាពស្របច្បាប់ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជា​កាតព្វ​កិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវ​ប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុម​នីយកម្មសង្គម ៕ ដោយ វណ្ណលុក

  • Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃ មកខេត្តសៀមរាប

    Emirates ជំរុញការតភ្ជាប់រវាងកម្ពុជា-អារ៉ាប់រួម ពីទីក្រុងឌូបៃ មកខេត្តសៀមរាប

    ភ្នំពេញ៖នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៥នេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍​លំដាប់​អន្តរជាតិ​ធំជាងគេ​លើពិភពលោកបានប្រកាសឱ្យដឹងថា ក្រុមហ៊ុនកំពុងជំរុញការតភ្ជាប់​កម្ពុជា-អារ៉ាប់រួម (United Arab Emirates)ជាមួយនឹង​ការបន្ថែម​ជើង​​ហោះហើរទីក្រុងឌូបៃ-សៀមរាប ដែលរំពឹងថានឹងលើកកម្ពស់​ទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្រុមហ៊ុនអាកាសចរណ៍នឹងដាក់ឱ្យដំណើរការជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏ពីទីក្រុងឌូបៃទៅខេត្តសៀមរាបតាមរយៈទីក្រុងបាងកកចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។ សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅខេត្តសៀមរាបនឹងដំណើរ​ការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ជើងហោះហើរ EK370 នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ៩:00 និងមកដល់​ទីក្រុងបាងកកនៅម៉ោង ១៨:២៥នាទី។ បន្ទាប់មកជើង​ហោះហើរនេះនឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង ២០:១០​នាទី និងមកដល់សៀមរាបនៅម៉ោង ២១:៣០នាទី។ ជើងហោះហើរ EK371 នឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ០០:១៥នាទី ម៉ោង ហើយមកដល់បាងកកនៅម៉ោង ០១:៣៥នាទី។ បន្ទាប់មកជើងហោះហើរនឹងហោះចេញនៅម៉ោង ៣:៤០នាទី នឹង​មកដល់ឌូបៃ នៅម៉ោង ៦:៥០នាទី។ ពេលវេលាទាំងអស់ គឺគិតជា​ម៉ោងក្នុងស្រុក។ ផ្លូវហោះហើរថ្មីរបស់ Emirates នឹងដំណើរការជាមួយយន្តហោះ​ដែលមាន​ប្រភេទកៅអីពីរថ្នាក់ Boeing 777-300ER ដែលផ្តល់​កៅអីអង្គុយចំនួន ៣៥ នៅក្នុងថ្នាក់ Business និង…

  • Zelensky ប្រកាសចង់ទៅចុះកិច្ចព្រមព្រៀងប្រគល់រ៉ែឲ្យលោក Trump ជាថ្មីម្តងទៀត

    Zelensky ប្រកាសចង់ទៅចុះកិច្ចព្រមព្រៀងប្រគល់រ៉ែឲ្យលោក Trump ជាថ្មីម្តងទៀត

    បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រាប់ BBC ថា លោកនៅតែមានឆន្ទៈ ចង់ប្រគល់រ៉ែកម្រឲ្យ ទៅសហរដ្ឋអាមេរិក ទាល់តែបានសម្រេច ក្រោយការប៉ុនប៉ង លើកទី១ បានបរាជ័យ បន្ទាប់ពីឈ្លោះប្រកែកគ្នាខ្លាំងៗ ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA លោក Zelensky បានឆ្លើយតបនឹងសំណួរ របស់អ្នកសារព័ត៌មាន BBC កាលពីថ្ងៃអាទិត្យថា លោកនៅតែត្រៀមខ្លួនជានិច្ច ក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ ប៉ុន្តែ លោកគ្រាន់តែចង់ឲ្យតួនាទីរបស់អ៊ុយក្រែនត្រូវបានទទួលស្គាល់ ហើយឲ្យដៃគូសម្ព័ន្ធមិត្តទាំងអស់ ត្រូវតែច្បាស់ថា ភាគីណាមួយជាបង្កសង្គ្រាម មុន។ ការលើកឡើង របស់ លោក Zelensky ក៏បានកើតឡើង ស្របពេលដែល រដ្ឋមន្ត្រីរតនាគារអាមេរិក លោក Scott Bessent បានប្រាប់ CBS News ដែលជាដៃគូរបស់ BBC ដែរថា…

  • អឺរ៉ុបប្រកាសជួយអ៊ុយក្រែនខ្លាំងជាងពេលណាទាំងអស់ តែថាមិនអាចខ្វះអាមេរិក

    អឺរ៉ុបប្រកាសជួយអ៊ុយក្រែនខ្លាំងជាងពេលណាទាំងអស់ តែថាមិនអាចខ្វះអាមេរិក

    បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Starmer បានប្រាប់ថា ក្នុងពេលនេះ អឺរ៉ុបរួបរួមគ្នា គាំទ្រអ៊ុយក្រែន ខ្លាំងជាងពេលណាទាំងអស់ ក៏ប៉ុន្តែ អះអាងថា សហរដ្ឋអាមេរិក ត្រូវមានវត្តមានចូលរួម មិនអាចខ្វះបាន ក្នុងការស្វែងរកសន្តិភាព នេះបើតាមទីភ្នាក់ងារសារព័ត៌មាន BBC។ ការលើកឡើងនេះ បានធ្វើឡើង ក្នុងពេលដែល អង់គ្លេស, បារាំង និងបណ្តាប្រទេសអឺរ៉ុបផ្សេងៗទៀត បានជួបប្រជុំគ្នាជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky ក្រោយពេលមួយថ្ងៃ កើតមានជម្លោះពាក្យសម្តីធ្ងន់ៗ រវាងលោក Trump និង លោក Zelensky។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា «យើងស្ថិតនៅចំណុចជាប្រវត្តិសាស្ត្រ ដោយទីក្រុង Kyiv ទទួលបានការគាំទ្រ យ៉ាងខ្លាំងជាងពេលណាទាំងអស់ ហើយ ការជួបជុំនេះ បានបង្ហាញឱ្យឃើញពីការរួបរួមរបស់អឺរ៉ុប នៅកម្រិតខ្ពស់បំផុត ដែលមិនបានឃើញ ជាយូរមកហើយ»។ លោកបន្តថា មេដឹកនាំកំពូលរបស់អឺរ៉ុប ១៨ប្រទេស នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ក្នុងអ្វីដែលលោកហៅថា…

  • លោក Zelenskyy និយាយថា អ៊ុយក្រែន ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយអាមេរិក

    លោក Zelenskyy និយាយថា អ៊ុយក្រែន ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយអាមេរិក

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យ ៣ ខែមីនា ថាអ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក។ លោកបានប្រាប់ការជជែកគ្នានៅពេលយប់ជាមួយប្រព័ន្ធផ្សព្វផ្សាយចក្រភពអង់គ្លេសមួយចំនួនបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងឡុងដ៍ថា កិច្ចព្រមព្រៀងដែលមាននៅលើតុនឹងត្រូវបានចុះហត្ថលេខាប្រសិនបើភាគីទាំងអស់ត្រៀមខ្លួនរាល់ហើយ ។ កិច្ចព្រមព្រៀង ដែលត្រូវបានសន្មត់ថាជាជំហានឆ្ពោះទៅរកការជួយបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែនបានលុបចោលកាលពីថ្ងៃសុក្របន្ទាប់ពីការប៉ះទង្គិចគ្នានៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយក្នុងការិយាល័យប្រធានាធិបតីអាមេរិក រវាងលោក Donald Trump និង លោក Zelenskyy ។ សារព័ត៌មាន BBC បានដកស្រង់សម្ដីលោក Zelenskyy ថា វាគឺជាគោលនយោបាយរបស់យើងក្នុងការបន្តនូវអ្វីដែលបានកើតឡើងកាលពីអតីតកាល យើងមានលក្ខណៈស្ថាបនា។ លោកថាប្រសិនបើយើងយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ យើងត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខា។ លោក Zelenskyy បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ដំណើរទស្សនកិច្ចនៅសេតវិមានកាលពីថ្ងៃសុក្រ២៨កុម្ភៈដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែន សម្រាប់កិច្ចព្រមព្រៀងធនធានរ៉ែដ៏ធំរបស់អ៊ុយក្រែនដែលជាផ្នែកមួយនៃការស្តារឡើងវិញក្រោយសង្គ្រាមនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយសហរដ្ឋអាមេរិក។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំរវាងមេដឹកនាំទាំង២ លោក Trump បានស្តីបន្ទោសលោក Zelenskyy ដោយប្រាប់មេដឹកនាំអ៊ុយក្រែនឱ្យ “ដឹងគុណ” បន្ថែមទៀតសម្រាប់ការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងសង្រ្គាមរយៈពេល ៣ ឆ្នាំមកនេះ ហើយថាប្រសិនបើគ្មានជំនួយពីសហរដ្ឋអាមេរិកទេ អ៊ុយក្រែននឹងត្រូវបានគ្រប់គ្រងដោយរុស្ស៊ីបាត់ទៅហើយ៕

  • លោក Trump បញ្ជាមន្រ្តីគិតគូរការដាក់ពន្ធឈើដែលនាំចូលសហរដ្ឋអាមេរិក

    លោក Trump បញ្ជាមន្រ្តីគិតគូរការដាក់ពន្ធឈើដែលនាំចូលសហរដ្ឋអាមេរិក

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ បានបញ្ជាឱ្យមន្រ្តីក្រោមឱវាទស៊ើបអង្កេតពាណិជ្ជកម្មថ្មីមួយ ក្នុងគោលបំណងប្រមូលពន្ធថែមទៀតលើឈើដែលនាំចូលសហរដ្ឋអាមេរិក បន្ថែមពីលើពន្ធដែលមានស្រាប់របស់ប្រទេសកាណាដា និងពន្ធ ២៥% លើទំនិញទាំងអស់របស់កាណាដា និងម៉ិកស៊ិក ដែលនឹងដល់នាសប្តាហ៍ក្រោយ។ នៅក្នុងការស៊ើបអង្កេតពន្ធថ្មីជាលើកទី ៣ ក្នុងមួយសប្តាហ៍របស់ខ្លួន លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ ឱ្យរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ផ្តួចផ្តើមការស៊ើបអង្កេតសន្តិសុខជាតិលើឈើនាំចូលសហរដ្ឋអាមេរិកស្ថិតក្រោមមាត្រាទី ២៣២ នៃច្បាប់ពង្រីកពាណិជ្ជកម្មឆ្នាំ ១៩៦២។ ច្បាប់ពាណិជ្ជកម្ម គឺជាច្បាប់មួយដែលលោក ត្រាំ ធ្លាប់ប្រើដើម្បីដាក់ពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមសកល។ ហើយការស៊ើបអង្កេតពន្ធថ្មីនេះ ត្រូវបានរំពឹងថា នឹងគ្របដណ្តប់លើផលិតផលមួយចំនួនធ្វើពីឈើ ដែលអាចរួមបញ្ចូលទាំងគ្រឿងសង្ហារឹម។ បទបញ្ជានេះចែងថា ការស៊ើបអង្កេតរបស់នាយកដ្ឋានពាណិជ្ជកម្ម ត្រូវតែបញ្ចប់ក្នុងរយៈពេល ២៧០ថ្ងៃបន្ទាប់ពីការចុះហត្ថលេខា។ បើតាមទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន លោក Peter Navarro ការស៊ើបអង្កេតលើការនាំចូលឈើ នឹងជួយប្រយុទ្ធប្រឆាំងនូវសកម្មភាពរបស់អ្នកនាំចេញឈើធំៗ រួមមានកាណាដា អាល្លឺម៉ង់ និងប្រេស៊ីល ដែលគាត់បាននិយាយថា កំពុងបោះចោលឈើចូលទៅក្នុងទីផ្សាររបស់យើង ដោយចំណាយលើវិបុលភាពសេដ្ឋកិច្ច និងសន្តិសុខជាតិរបស់យើង៕…

  • បាតុកម្មរបស់ក្រុមប្រឆាំងនៅកូរ៉េខាងត្បូងបរាជ័យព្រោះអ្នកចូលរួមមិនបាន១% ខណៈដែលពលរដ្ឋនៅកូរ៉េ៩៩% បន្តជឿលើរាជរដ្ឋាភិបាលលើបញ្ហាទឹកដី

    បាតុកម្មរបស់ក្រុមប្រឆាំងនៅកូរ៉េខាងត្បូងបរាជ័យព្រោះអ្នកចូលរួមមិនបាន១% ខណៈដែលពលរដ្ឋនៅកូរ៉េ៩៩% បន្តជឿលើរាជរដ្ឋាភិបាលលើបញ្ហាទឹកដី

    បើទោះបីជាយកបញ្ហាកោះគុតធ្វើជានុយក៏ដោយក៏បាតុកម្មនៅកូរ៉េខាងត្បូងដែលបំផុសបំផុលដោយក្រុមប្រឆាំងជ្រុលនិយម ក៏មិនអាចប្រមូលផ្តុំមនុស្សឱ្យចូលរួមច្រើនបាននោះឡើយ។ ជាក់ស្តែង ក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយលោកស្រី មូរ សុខហួរ បានប្រឹងប្រែងប្រកូកប្រកាស ប៉ុន្តែគ្មានអ្នកចូលរួមទេក្រៅពីសកម្មជនរបស់ខ្លួននោះ។ លោក សំ សឿន អ្នកឃ្លាំមើលសង្គម និងនយោបាយបានគូសបញ្ជាក់ថា ចំនួនចូលរួមក្នុងរង្វង់តិចតួចប្រមាណ២០០នាក់ប៉ុណ្ណោះ ហើយចំនួននេះមិនអាចចាត់ទុកជាតំណាងឱ្យពលរដ្ឋខ្មែរ៦ម៉ឺននាក់ដែលកំពុងស្នាក់នៅ ធ្វើការ នៅប្រទេសកូរ៉េខាងត្បូងបាននោះទេ។ លោក អះអាងថា៖« ផែនការបាតុកម្ម គឺជាក្រុមជ្រុលនិយម និងជាដៃជើង រចនាសម្ព័ន្ធក្រុមប្រឆាំងខុសច្បាប់ប៉ុណ្ណោះដែលមិនតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េខាងត្បូងនោះទេ»។ បើតាមអ្នកតាមដានសង្គមរូបនេះដដែល ការប្រឹងប្រែងកៀរគរពលរដ្ឋខ្មែរបង្កចលាចលនៅលើទឹកដីបរទេស ជាការបង្កការរំខានការបំពេញការងាររបស់ពលករ និងសិស្សនិស្សិត និងជាការធ្វើឱ្យខូចកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ និងធ្វើឱ្យជាតិសាសន៍ដទៃមើលងាយជាតិសាសន៍ខ្មែរ។ ដោយឡែក លោក អ៊ុន ដារ៉ា ដែលជាអ្នកតាមដានសង្គមនយោបាយនៅកម្ពុជា បានកត់សម្គាល់ពីមូលហេតុដែលក្រុមប្រឆាំងបរាជ័យជាបន្តបន្ទាប់លើការប្រមូលពលរដ្ឋធ្វើបាតុកម្ម គឺដោយសារពលរដ្ឋនៅកូរ៉េអស់ជំនឿព្រោះតែជាបាតុកម្មដែលប្រមូលលុយ និងគ្រាន់តែជាបាតុកម្មជំនួញនយោបាយដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិពិតប្រាកដ។ លោកបញ្ជាក់ថា៖ “ក្រុមប្រឆាំងតែងតែធ្វើបាតុកម្មដើម្បីតែប្រមូលលុយដើម្បីតែប្រយោជន៍ខ្លួន ហើយពលរដ្ឋក៏គេលែងជឿទៀតដែរ ព្រោះមិនដែលឃើញបានស្អីផង”។ លោកបានកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសបានបន្តភាពជឿជាក់មកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនដែលមានសម្តេចតេជោ និងសម្តេចធិបតីទាំងការការពារបូរណភាពទឹកដីជាមួយប្រទេសជិតខាង និងការអភិវឌ្ឍរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោក សំ សឿនអ្នកតាមដានសង្គមនយោបាយ បានអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់ទិសទី និងនៅទឹកដីកូរ៉េខាងត្បូងសូមបន្តជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដើម្បីអធិបតេយ្យភាពជាតិ និងការអភិវឌ្ឍ៕ ដោយ៖ពលជ័យ

  • អ្នកកាទូតអាមេរិកថា ជួប Zelensky ជាការខ្ជះខ្ជាយពេល

    អ្នកកាទូតអាមេរិកថា ជួប Zelensky ជាការខ្ជះខ្ជាយពេល

    បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិកចាត់ទុក ជារឿងខ្ជះខ្ជាយពេលវេលា ក្នុងការដែលលោក Trump ជួបលោក Zelensky ហើយបានប្រាប់ មេដឹកនាំអ៊ុយក្រែនរូបនេះ ឲ្យសុំទោសលោក Trump។ កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានអំពាវនាវ ឱ្យមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky សុំទោស ចំពោះការប៉ះទង្គិចគ្នា ជាពាក្យសម្តី មុននេះ ជាមួយប្រធានាធិបតី Donald Trump ។ «Zelensky គួរតែ សុំទោសចំពោះការខ្ជះខ្ជាយ ពេលវេលារបស់យើង សម្រាប់កិច្ចប្រជុំ» នេះជាអ្វីដែល លោក Rubio បាននិយាយប្រាប់ CNN។ លោក Rubio ក៏បានចោទសួរផងដែរថា តើ Zelensky ចង់បញ្ចប់សង្គ្រាម ជាង៣ឆ្នាំ នេះទេ? អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ បាននិយាយថា «យើងចាប់ផ្តើមយល់ថា ប្រហែលជា Zelensky មិនចង់បានកិច្ចព្រមព្រៀងសន្តិភាព គាត់និយាយថា គាត់ធ្វើ…

  • អាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍមូលធនមនុស្ស

    អាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍមូលធនមនុស្ស

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) បានដឹងថា អាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកអភិវឌ្ឍ មូលធនមនុស្សនៅកម្ពុជា ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានលើកឡើងបែបនេះក្នុងពិធីសំណេះសំណាលជាមួយ និស្សិតជ័យលាភីអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឆ្នាំសិក្សា ២០២៤-២០២៥ ជាង២ពាន់ អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងពិធីសំណេះសំណាលនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន…

  • លោក Zelensky ថាមិនសុំទោស Trump

    លោក Zelensky ថាមិនសុំទោស Trump

    បរទេស ៖ មេដឹកនាំអ៊ុយក្រែន លោក Zelensky បានបដិសេធ មិនសុំទោសចំពោះជម្លោះពាក្យសម្តី ជាមួយ លោក Donald Trump នោះឡើយ នេះបើតាមខ្លឹមសារនៃកិច្ចសម្ភាសន៍ ររវាងលោក និង ទីភ្នាក់ងារព័ត៌មាន Fox News។ អ្នកសម្របសម្រួល Brett Baier របស់ Fox News បានសួរនាំ អំពី លទ្ធភាព ចង់សុំទោសដល់ លោក Trump ក្រោយប្រកែកគ្នាខ្លាំងៗ។ លោក Zelensky បាននិយាយតបថា «ខ្ញុំគិតថា យើងត្រូវបើកចំហរ និងស្មោះត្រង់បំផុត ហើយខ្ញុំប្រាកដហើយថា យើងមិនបានធ្វើអ្វី អាក្រក់នោះទេ» ។ ការប្រឈមមុខដាក់គ្នា នៅការិយាល័យរាងពងក្រពើ បានកើតឡើង បន្ទាប់ពីលោក Trump បាននិយាយថា អ៊ុយក្រែននឹងត្រូវធ្វើ «ការសម្របសម្រួល» នៅក្នុងបទឈប់បាញ់ ជាមួយរុស្ស៊ី ដែលបានកាន់កាប់ទឹកដីអ៊ុយក្រែន មានទាំង ទីក្រុងនិងទីប្រជុំជន នៅតាមដងផ្លូវនានា។…