Category: ព័ត៌មានជាតិ​

  • អង់គ្លេសឲ្យអាមេរិកត្រូវធានាសន្តិសុខដល់អ៊ុយក្រែន ទើបអាចកម្លាលោក Putin

    អង់គ្លេសឲ្យអាមេរិកត្រូវធានាសន្តិសុខដល់អ៊ុយក្រែន ទើបអាចកម្លាលោក Putin

    ឡុងដ៍ ៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានអំពាវនាវសាជាថ្មីឱ្យមានការធានាសន្តិសុខរបស់អាមេរិកនៅអ៊ុយក្រែន ដើម្បីរារាំងមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពីការឈ្លានពានម្តងទៀតនាពេលអនាគត ខណៈរូបលោកត្រៀមជួបលោក ដូណាល់ ត្រាំ។ ថ្លែងនៅលើយន្តហោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Starmer បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំកំពុងពិចារណាពីរបៀបដែលយើងពង្រឹងសន្តិភាពនៅអឺរ៉ុប និងរបៀបដែលយើងទទួលបានសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។ ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងត្រូវការសន្តិភាពយូរអង្វែង មិនមែនជាបទឈប់បាញ់នោះទេ ហើយដើម្បីឱ្យវាកើតឡើង យើងត្រូវការការធានាសន្តិសុខ ហើយខ្ញុំច្បាស់ណាស់ថា យើងនឹងត្រូវការការធានាសន្តិសុខរបស់អាមេរិក។ លោក Starmer បានសង្កត់ធ្ងន់ទៀតថា ក្តីបារម្ភរបស់លោក គឺប្រសិនបើមានបទឈប់បាញ់ តែគ្មានការធានាសន្តិសុខ វានឹងផ្តល់ឱកាសឱ្យលោក ពូទីន ធ្វើការឈ្លានពានសាជាថ្មីទៀត ពីព្រោះមហិច្ឆតារបស់គាត់ចង់លេបយកអ៊ុយក្រែន គឺជាការពិតមិនអាចប្រកែកបាន ដែលយើងទាំងអស់បានឃើញផ្ទាល់ភ្នែក។ ការអត្ថាធិប្បាយរបស់លោក Starmer កើតឡើងបន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ ទើបបានប្រកាសបង្កើនការចំណាយប្រចាំឆ្នាំ លើវិស័យយោធាឱ្យដល់២.៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៧ និងដាក់គោលដៅដំឡើងឱ្យដល់ ៣ភាគរយនៅឆ្នាំ២០២៩។ ការប្រកាសនេះគឺជាសញ្ញាយ៉ាងច្បាស់មួយ ចង់បង្ហាញទៅកាន់លោក ត្រាំ មុនពេលជួបគ្នានៅសេតវិមាន ដើម្បីបង្ហាញថា…

  • ឡុក និងសម្រាស់រាប់ម៉ឺនម៉ែត្រ ត្រូវបានបង្រ្កាបដោយកម្លាំង​ចម្រុះ​ជិត១០០ នាក់នៅខេត្តកំពង់ឆ្នាំង

    ឡុក និងសម្រាស់រាប់ម៉ឺនម៉ែត្រ ត្រូវបានបង្រ្កាបដោយកម្លាំង​ចម្រុះ​ជិត១០០ នាក់នៅខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងកំពង់ឆ្នាំង សហការជាមួយយោធភូមិភាគទី៥ កងពលតូច​លេខ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស៩១១ និងកងពលតូច​អន្តរាគមន៍​លេខ១ ចំនួន៩៩នាក់ កាលពី​ថ្ងៃ​ទី២៦ ខែកុម្ភៈ បាន​ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង,ភូមិផ្លូវទូក ឃុំផ្លូវទូក​ស្រុកកំពង់​លែង ,ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។។ ក្នុងប្រតិបត្តិការ កម្លាំងចម្រុះបានកាប់បំផ្លាញចោលវត្ថុតាងបទល្មើស​នេសាទនៅចំនួន ២៥ទីតាំង និងបំផ្លាញចោល​កំប្លោកលើសម្រាស់១៥ ២៥០ម៉ែត្រការ៉េ ,សាច់ឡុក៥៧ឡុកប្រវែង១០ ២៣០ ម៉ែត្រ .របាំង​ស្បៃមុងចំនួន៣៤០ម៉ែត្រ ,​របាំងសាច់អួន ចំនួន១៥០ ម៉ែត្រ ,បង្គោល ៨០៥ ដើម ,ខ្សែចងសម្រាស់ ៤៣០ ម៉ែត្រ ។ ក្នុងសកម្មភាពបង្រ្កាបនេះបានអប់រំប្រជាពលរដ្ឋចំនួន៥ នាក់និងឱ្យ​ធ្វើកិច្ចសន្យាចំនួន១០នាក់។ ក្នុងការបង្ក្រាបបទល្មើសខាងលើសមត្ថកិច្ចបានដកហូតទូកបាឡាស្មាច់ចំនួន ៣ គ្រឿង,ដកហូតម៉ាស៊ីនខ្យល់មួយ​គ្រឿង ,ថ្នាំញៀនមួយ​កញ្ចប់តូច​និង​លុយចំនួន៦ ម៉ឺនរៀល៕ ដោយ៖សុខ គឹមសៀន ឈឹម សុផល ឈឹម សុផល

  • ថ្ងៃនេះ! មន្ត្រីរុស្ស៊ី-អាមេរិកនឹងជួបគ្នាម្តងទៀត

    ថ្ងៃនេះ! មន្ត្រីរុស្ស៊ី-អាមេរិកនឹងជួបគ្នាម្តងទៀត

    បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយថា អ្នកការទូតរុស្ស៊ី និងសហរដ្ឋអាមេរិកនឹងជួបប្រជុំគ្នា នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីការដោះស្រាយបញ្ហា ទាក់ទងនឹងស្ថានទូត ចំពេលមានការបន្ធូរបន្ថយទំនាក់ទំនង រវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយបែបនេះ កាលពីថ្ងៃពុធ ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកាតា។ ជាការកត់សម្គាល់ ចាប់តាំងពីលោកប្រធានាធិបតី Donald Trump ឡើងកាន់តំណែងមក អ្វីៗ មានការប្រែប្រួល ក្នុងនោះ មានទាំងគម្រោងណាត់ជួបគ្នារវាង មេដឹកនាំរុស្ស៊ី លោក Vladimir Putin និងលោក ប្រធានាធិបតីអាមេរិក Trump ជាលើកដំបូង តាំងពីមានសង្គ្រាមនៅអ៊ុយក្រែន ជាង៣ឆ្នាំ ទៀតផង។ មន្ត្រីរុស្ស៊ីថា កិច្ចប្រជុំចុងក្រោយបង្អស់ នឹងផ្តោតលើការដោះស្រាយបញ្ហាការទូត បន្ទាប់ពីប្រទេសនីមួយៗ បានបណ្តេញបុគ្គលិកស្ថានទូត ទៅវិញទៅមក ក្នុងអំឡុងពេលរដ្ឋបាល របស់អតីតប្រធានាធិបតីអាមេរិក Joe Biden។ ជំនួបលើកទី២ ក្នុងខែនេះ គ្រោងធ្វើឡើង ក្រោយពេលរដ្ឋមន្ត្រីការបរទេសអាមេរិក និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី…

  • Donald Trump ថាចង់ទិញរ៉ែរបស់រុស្ស៊ី

    Donald Trump ថាចង់ទិញរ៉ែរបស់រុស្ស៊ី

    បរទេស៖ មេដឹកនាំអាមេរិក លោក Donald Trump បាននិយាយថា លោកចង់ទិញរ៉ែ នៅលើទឹកដីរុស្ស៊ី។ ខណៈកំពុងចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ នៅក្នុងការិយាល័យ Oval Office នៅសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ លោក ប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់អ្នកសារព័ត៌មាន នៅសេតវិមានថា «ខ្ញុំចង់ទិញរ៉ែនៅលើដីរុស្ស៊ី ផងដែរ»។ ជាការលើកឡើង ក្រោយមួយថ្ងៃ ដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទើបបាននិយាយថា ការអភិវឌ្ឍឧស្សាហកម្មរ៉ែកម្រ គឺជាអាទិភាពជាយុទ្ធសាស្ត្រ ដែលនឹងលើកកម្ពស់ការប្រកួតប្រជែងជាសកល កំណើនសេដ្ឋកិច្ច និងគុណភាពជីវិតរបស់រុស្ស៊ី។ ថ្មីៗនេះ ភាគីរុស្ស៊ី ហាក់បង្ហាញបំណងចង់វិនិយោគរ៉ែ ជាមួយសហរដ្ឋអាមេរិកផងដែរ ដោយអះអាងថា ខ្លួនមានរ៉ែច្រើនណាស់ ជាទុនបម្រុងដ៏ច្រើន បើអាមេរិកត្រូវការ។ យ៉ាងណាមិញ ជុំវិញបំណងចង់ទិញរ៉ែរុស្ស៊ី លោក Donald Trump មិនបាននិយាយអ្វីលម្អិត បន្ថែមទៀតទេ ប៉ុន្តែ ការលើកឡើងនេះ បានកើតឡើង ស្របពេលដែលមេដឹកនាំអ៊ុយក្រែន…

  • រុស្ស៊ីថា អ៊ុយក្រែនបាត់បង់ទាហានជាង ១ លាននាក់ក្នុងសង្គ្រាម ៣ ឆ្នាំ

    រុស្ស៊ីថា អ៊ុយក្រែនបាត់បង់ទាហានជាង ១ លាននាក់ក្នុងសង្គ្រាម ៣ ឆ្នាំ

    កៀវ ៖ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបាត់បង់ទាហានជាង ១ លាននាក់ ក្នុងនោះមានទាំងអ្នកស្លាប់ និងរងរបួស ក្នុងរយៈពេលបីឆ្នាំ ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ សារព័ត៌មាន TASS របស់រុស្ស៊ី បានប៉ាន់ប្រមាណថា ការបាត់បង់ទាហានសរុបរបស់អ៊ុយក្រែន គឺជិត ១.០៨ លាននាក់ ដែលទំនងជាបានស្លាប់ និងរងរបួស នេះបើយោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងការពារជាតិរុស្ស៊ី។ នៅឆ្នាំ ២០២២ អ៊ុយក្រែនបានបាត់បង់ទាហានប្រហែល ១១៨.៥០០ នាក់ និង ៤០៥.៥០០ នាក់នៅឆ្នាំ ២០២៣។ រីឯចំនួនអ្នកស្លាប់នៅឆ្នាំ ២០២៤ កើនលើសពី ៥៩៥.០០០ នាក់ ដែលច្រើនជាងក្នុងរយៈពេលពីរឆ្នាំដំបូងរួមគ្នា។ លើសពីនេះ អ៊ុយក្រែនក៏បានបាត់បង់យន្តហោះចម្បាំង ៦៥៦ គ្រឿង ឧទ្ធម្ភាគចក្រ ២៨៣ គ្រឿង យន្តហោះគ្មានមនុស្សបើក ៤៤.២៦៣ គ្រឿង ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ៥៩៦ គ្រឿង។ មិនត្រឹមតែប៉ុណ្ណោះ អ៊ុយក្រែនក៏បានខាតបង់រថក្រោះ ២១.៧១៣ គ្រឿង…

  • លោក Trump ថា មិនធានាសន្តិសុខអ៊ុយក្រែន ក្រោយបានរ៉ែកម្រ៥០០ពាន់លានដុល្លារ

    លោក Trump ថា មិនធានាសន្តិសុខអ៊ុយក្រែន ក្រោយបានរ៉ែកម្រ៥០០ពាន់លានដុល្លារ

    បរទេស៖ លោក Donald Trump បានអះអាងថា សហរដ្ឋអាមេរិកគ្មានការធានាសន្តិសុខ ឬ ធានាជួយអ៊ុយក្រែនឲ្យក្លាយជាសមាជិកសម្ពន្ធយោធា «ណាតូ» នោះឡើយ បើទោះបីជា លោក Zelensky គ្រោងទៅចុះហត្ថលេខា ផ្តល់រ៉ែកម្រ តម្លៃ៥០០ពាន់លានដុល្លារ ឲ្យទៅសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ស្អែកនេះ ក៏ដោយ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA លោក Trump បានប្រាប់អ្នកសារព័ត៌មាន អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃពុធថា លោកនឹងមិនផ្តល់ការធានាសន្តិសុខច្រើន តាមការចង់បាន របស់លោក Zelensky នោះទេ ដោយលោកបានរុញច្រានឲ្យអឺរ៉ុប គួរជាអ្នកធានាសន្តិសុខដល់អ៊ុយក្រែនវិញ ព្រោះ អឺរ៉ុប នៅកៀកជាប់នឹងអ៊ុយក្រែន។ ជុំវិញ រឿងធានាសមាជិកភាពណាតូ របស់អ៊ុយក្រែនវិញ លោក Trump បានបញ្ជាក់ម្តងទៀតថា ព្រោះតែរឿងចង់ក្លាយជាសមាជិកសម្ព័ន្ធយោធាអន្តរជាតិនេះហើយ ទើបបានរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន ដូច្នេះ លោកសូមឲ្យបំភ្លេចចោលអំពីការចូលជាសមាជិកណាតូ។ មិនធានាអ្វីទាំងអស់ តែ លោកបានបញ្ជាក់ ប្រាប់គណៈរដ្ឋមន្ត្រីថា កិច្ចព្រមព្រៀងរ៉ែកម្រ ជាមួយអ៊ុយក្រែន គឺជារឿងដ៏អស្ចារ្យ…

  • សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបភាពវាយកូនគោល បន្ទាប់ពីកើតជំងឺកូវីដ១៩ បាន ២ថ្ងៃ

    សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបភាពវាយកូនគោល បន្ទាប់ពីកើតជំងឺកូវីដ១៩ បាន ២ថ្ងៃ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញរូបភាពវាយកូនគោល ជាមួយឯកសណ្ឋានអាវ និង មួកពណ៌ក្រហមដ៏ឆើតឆាយ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ការបង្ហាញខ្លួនរបស់សម្តេចតេជោ លើទីលានវាយកូលគោលនេះ គឺពីរថ្ងៃក្រោយ បន្ទាប់ពីសម្តេច តេជោប្រកាសពីការកើតជំងឺកូវីដ១៩ ។ សម្តេចតេជោ បានបញ្ជាក់ថា ទោះបីកើតជំងឺកូវីដ១៩ តែកម្លាំងរបស់សម្តេចមិនស្រកស្រុតនោះទេ គឺនៅតែខ្លាំង ប្រៀបដូចយុវជនអាយុជាង៣០ឆ្នាំ ។ សម្តេចតេជោ បានគូសរំលេចតាមរយៈបណ្តាញ សង្គហ្វេសប៊ុកថា អ្នកជំងឺកូវីដវាយកូនគោល! មានអ្នកបន់ឱ្យខ្ញុំឆាប់ជាដែលមានចំនួនច្រើនលើសលប់ និងមានអ្នកបន់ឱ្យខ្ញុំឆាប់ស្លាប់ដែលមានចំនួន តិចតួចដែលសុទ្ធសឹងតែពួកជ្រុលនិយម ។ ព្រឹកនេះ ខ្ញុំប្រើពេលជាង ៣ម៉ោង វាយកូនគោល កម្លាំងប្រៀបដូចយុវជនអាយុជាង៣០ឆ្នាំ ពេលវាយ driver ចេញ ។ គ្មានក្អក គ្មានហៀរសំបោរ ។ សម្តេចតេជោ បន្ថែមថា ទាំងគ្រូពេទ្យ និងបងប្អូនផ្សេងទៀត បានលើកទឹកចិត្ត ឱ្យខ្ញុំហាត់ប្រាណ ទើបឆាប់ជាសះស្បើយ។ ខ្ញុំយកការវាយកូនគោល ជាកីឡាដែលខ្ញុំចូលចិត្ត…

  • តុលាការរាំងខ្ទប់បទបញ្ជាធំៗរបស់លោក Donald Trump, កន្លះម៉ោង ចាញ់ក្តី១

    តុលាការរាំងខ្ទប់បទបញ្ជាធំៗរបស់លោក Donald Trump, កន្លះម៉ោង ចាញ់ក្តី១

    បរទេស៖ ត្រឹមរយៈពេល១ម៉ោងកន្លះ ចៅក្រមអាមេរិក បីរូប បានរាំងខ្ទប់បទបញ្ជាប្រតិបត្តិសំខាន់ៗចំនួន៣ របស់លោកប្រធានាធិបតី Donald Trump ទាក់ទងនឹង ការកាត់បន្ថយចំណាយ របស់សហព័ន្ធ, ចំណាយលើជនភៀសខ្លួន និង ការផ្តាច់ជំនួយបរទេស នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃពុធ។ ជាការកត់សម្គាល់ ចៅក្រុម នៅក្រុង វ៉ាស៊ីងតោន ឌីស៊ី លោកស្រី Loren AliKhan បានចេញដីកាបឋម ដែលរារាំងរដ្ឋបាលលោកត្រាំគ្មានកំណត់ ពីការបង្កកជំនួយ និងប្រាក់កម្ចី របស់សហព័ន្ធ។ សេតវិមានរបស់ ត្រាំ បានបញ្ជាឱ្យផ្អាកការផ្តល់មូលនិធិ តែ ក្នុងដីកា បានបញ្ជាក់ថា «គំនិតនៃការបង្កកនេះ គឺមិនមាន តាំងពីដើមមក»។ លោកស្រី AliKhan បានសរសេរ បន្ថែមថា ការបង្កកការចំណាយគឺ មិនសមហេតុផល ភ្លាមៗពេក និងបង្កឲ្យមានវិបត្តិ ទូទាំងប្រទេស។ ក្រោយមក ចៅក្រមមួយរូបទៀត ឈ្មោះ Amir Ali បានបញ្ជាឱ្យរដ្ឋបាល…

  • អគ្គលេខាធិការងនៃអង្គការសម្ព័ន្ធពិភពឥស្លាម នៅទីក្រុងម៉ាក់កា៖ កម្ពុជាជាប្រទេសគំរូមួយនៅលើពិភពលោក ដែលធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

    អគ្គលេខាធិការងនៃអង្គការសម្ព័ន្ធពិភពឥស្លាម នៅទីក្រុងម៉ាក់កា៖ កម្ពុជាជាប្រទេសគំរូមួយនៅលើពិភពលោក ដែលធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត មហាំម៉ាត់ សាអ៉ីត អាល់ម៉ាជឌូអ៉ី អគ្គលេខាធិការរង នៃអង្គការសម្ព័ន្ធពិភពឥស្លាម នៅទីក្រុងម៉ាក់កា បានបញ្ជាក់ថា កម្ពុជាជាប្រទេសគំរូមួយនៅលើពិភពលោក ដែលធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។ ការបញ្ជាក់នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិតអគ្គលេខាធិការង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងបានថ្លែងអំណរគុណកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម និងគណៈប្រតិភូដែលបានចូលរួមកិច្ចកិច្ចប្រជុំកំពូលឥស្លាមក្រោមប្រធានបទ «ឥស្លាម និងពុទ្ធសាសនា» នាឱកាសនេះ។ ឯកឧត្តមបណ្ឌិតក៏បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាថ្មីម្ដងទៀត និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច និងវិស័យអប់រំ ដែលការណ៍នេះបានធ្វើឱ្យបណ្ដាប្រទេសលើពិភពលោក កាន់តែចាប់ផ្ដោតការយកចិត្តទុកដាក់ខ្ពស់ថែមទៀតមកលើកម្ពុជា។ បន្ថែមលើនេះ, ឯកឧត្តមបណ្ឌិតក៏បានលើកឡើងថា កម្ពុជា ជាប្រទេសគំរូមួយនៅលើពិភពលោក ដែលធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។ ជាការឆ្លើយតប, សម្ដេចធិបតី បានស្វាគមន៍ចំពោះឯកឧត្តមបណ្ឌិត អគ្គលេខាធិការរង និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំកំពូលនេះ ជាលើកដំបូងនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលគោរព…

  • លោក Trump បដិសេធមិនឆ្លើយសំណួរទាក់ទងនឹងប្រទេសចិន និងកោះតៃវ៉ាន់

    លោក Trump បដិសេធមិនឆ្លើយសំណួរទាក់ទងនឹងប្រទេសចិន និងកោះតៃវ៉ាន់

    លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃពុធ ២៦កុម្ភៈសប្ដាហ៍នេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយឆ្លើយតបទៅនឹងសំណួរមួយថា តើសហរដ្ឋអាមេរិកនឹងអនុញ្ញាតឱ្យប្រទេសចិនគ្រប់គ្រងកោះតៃវ៉ាន់ដោយកម្លាំងដែរឬទេ។ លោក Trump បាននិយាយនៅឯសេតវិមានថា លោកមិនដែលធ្វើអត្ថាធិប្បាយលើរឿងនេះទេ។លោក មិនដែលចង់ដាក់ខ្លួនឯងចូលទៅក្នុងបណ្ដុំបញ្ហានោះទេ។ លោក Trump បាននិយាយបែបនេះក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីឆ្លើយតបទៅនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានអំពីថា តើវាជាគោលនយោបាយរបស់លោកដែលថាប្រទេសចិននឹងមិនក្រសោបយកកោះតៃវ៉ាន់ដោយបង្ខំក្នុងពេលកំពុងកាន់តំណែងជាប្រធានាធិបតី ឬយ៉ាងណា។ លោកបាននិយាយថា រូបលោកមានបំណងចង់មានទំនាក់ទំនងល្អជាមួយប្រទេសចិន រួមទាំងការវិនិយោគឆ្លងព្រំដែន ទោះបីជាលោកបានដំឡើងពន្ធលើទំនិញពីប្រទេសចិនក៏ដោយ។ ទីក្រុងប៉េកាំងពុំដែលបោះបង់ចោលការប្រើកម្លាំងដើម្បីនាំយកកោះតៃវ៉ាន់ដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ កោះតៃវ៉ាន់ តែងតែជំទាស់យ៉ាងខ្លាំងចំពោះការអះអាងសិទ្ធិអធិបតេយ្យភាពរបស់ចិន។ ក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយសារព័ត៌មាន Fox News រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បាននិយាយថា រដ្ឋាភិបាលមានជំហរយូរអង្វែងលើកោះតៃវ៉ាន់ ដែលខ្លួននឹងមិនបោះបង់ចោលឡើយ ពោលគឺប្រឆាំងនឹងការផ្លាស់ប្តូរដោយបង្ខំ ឬបង្ខិតបង្ខំណាមួយនៅក្នុងឋានៈរបស់កោះតៃវ៉ាន់ ៕