Category: ព័ត៌មានជាតិ
-

DeepSeek ចិន ពន្លឿនការបញ្ចេញគំរូ AI ថ្មីវាយលុកទីផ្សារ
ប៉េកាំង ៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន DeepSeek ដែលធ្វើឱ្យផ្សារហ៊ុនសកលក្រឡាប់ចាក់ និងខាតបង់ដល់ទៅជាង ១ពាន់ពាន់ដុល្លារកាលពីខែមុន បានប្រញាប់ប្រញាលបញ្ចេញគំរូ AI ម៉ូដែលថ្មី មានតម្លៃទាប និងគុណភាពខ្ពស់ ប្រជែងនឹង AI មានតម្លៃថ្លៃរបស់ប្រទេសលោកខាងលិច។ ប្រភពចំនួន ៣ សុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ឥឡូវនេះ ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងហាងចូវ DeepSeek កំពុងពន្លឿនការដាក់ឱ្យដំណើរការ AI ម៉ូដែលថ្មី ដែលនឹងចូលខ្លួនមកស្នងតំណែងបន្តពី AI ម៉ូដែលចាស់ R1ដែលដាក់ដំណើរការកាលពីខែមករា។ ផ្អែកតាមប្រភពដដែល Deepseek គ្រោងនឹងបញ្ចេញ AI ម៉ូដែល R2 ថ្មី នៅដើមខែឧសភាខាងមុខ ប៉ុន្តែឥឡូវនេះ ខ្លួនចង់បញ្ចេញវាឱ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះ Deepseek សង្ឃឹមថា AI ម៉ូដែលថ្មីនេះ នឹងបង្កើតការសរសេរកូដឱ្យកាន់តែប្រសើរជាងមុន និងអាចប្រើប្រាស់ភាសាបានកាន់តែច្រើនលើសពីភាសាអង់គ្លេស។ ព័ត៌មានលម្អិតនៃពេលវេលាដាក់ចេញមុនកំណត់របស់ AI ម៉ូដែល R2 នេះ មិនត្រូវបានរាយការណ៍ពីមុនមកទេ ហើយ DeepSeek ក៏មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយដែរ។ សូមបញ្ជាក់ថា…
-

ចិនចោទកោះតៃវ៉ាន់ចង់លះបង់ក្រុមហ៊ុនបន្ទះឈីបឲ្យអាមេរិក ជាថ្នូរនឹងការគាំទ្រផ្នែកនយោបាយ
ប៉េកាំង ប្រទេសចិននៅថ្ងៃពុធនេះ បានចោទប្រកាន់កោះតៃវ៉ាន់ថា មានបំណងលះបង់ឧស្សាហកម្មបន្ទះឈីប (semiconductor) របស់ខ្លួន ទៅឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ធ្វើជា “វត្ថុអនុស្សាវរីយ៍” និងជាថ្នូរស្វែងរកការគាំទ្រផ្នែកនយោបាយពីទីក្រុងវ៉ាស៊ីនតោន។ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co ហៅកាត់ (TSMC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ដល់ក្រុមហ៊ុនដូចជា Apple និង Nvidia កំពុងពិភាក្សាពីការទិញ-លក់ភាគហ៊ុនជាមួយក្រុមហ៊ុន Intel។ ភ្លាមៗ ទាំង TSMC និង Intel មិនបានបញ្ចេញប្រតិកម្មចំពោះរបាយការណ៍នេះទេ ហើយខាងភាគីរដ្ឋាភិបាលតៃវ៉ាន់ក៏មិនបានទទួលព័ត៌មាន អំពីកម្មវិធីវិនិយោគក្រៅប្រទេសណាមួយពី TSMC ដែរ។ ទោះបីជាយ៉ាងណា អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន លោកស្រី Zhu Fenglian បានថ្លែងក្នុងសន្និសីទសារព័ត៌មានទាំងមិនបានបង្ហាញភស្តុតាងថា ប្រជាជននៅតៃវ៉ាន់មានការព្រួយបារម្ភថា TSMC អាចនឹងក្លាយជាក្រុមហ៊ុនUnited States Semiconductor Manufacturing Co។ លោកស្រីបន្ថែមថា ដើម្បីស្វែងរកផលប្រយោជន៍ដ៏អាត្មានិយម អាជ្ញាធរកាន់អំណាចនៅតៃវ៉ាន់បច្ចុប្បន្ន កំពុងពឹងផ្អែកលើកម្លាំងពីខាងក្រៅ ដើម្បីស្វែងរកសេរីភាព ដោយប្រើប្រាស់ឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន…
-

ក្រសួងប្រៃសណីយ៍ ប្រគល់កុំព្យូទ័រ ជូនក្រសួងការបរទេស សម្រាប់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន ។ ពិធីប្រគល់ និងទទួលធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយ ឯកឧត្តម ប្រាក់ ផល្លា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕ ដោយ ង៉ាន់ ទិត្យ
-

អ៊ុយក្រែនព្រមទៅស៊ីញ៉េឲ្យរ៉ែទៅអាមេរិក ៥០០ពាន់លាន ទូទាត់ជំនួយ ៣០០ពាន់លាន
បរទេស៖ ក្នុងសង្គ្រាមជាង៣ឆ្នាំមកនេះ អាមេរិកបានជួយដល់ប្រទេសអ៊ុយក្រែន ប្រមាណ ៣០០ពាន់លានដុល្លារ ប៉ុន្តែ អ៊ុយក្រែនព្រមសងអាមេរិកវិញ ជារ៉ែកម្រ តម្លៃ ៥០០ពាន់លានដុល្លារ នេះបើតាមប្រភពនានា ដែលត្រូវបានចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃពុធ។ គម្រោងទូទាត់បែបនេះ ត្រូវបានបង្ហាញឲ្យដឹង ក្រោយពេលមានប្រភព ដូចជា ច្បាស់ការណ៍ថា លោកប្រធានាធិបតីអ៊ុយក្រែន Zelensky គ្រោងនឹងទៅស៊ីញ៉េ លើកិច្ចព្រមព្រៀងប្រគល់រ៉ែ ឲ្យអាមេរិក ដល់សេតវិមាន ក្នុងសប្តាហ៍នេះ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានទម្លាក់ការទាមទារដំបូង សម្រាប់សិទ្ធិចំនួន ៥០០ពាន់លានដុល្លារអាមេរិក នៅក្នុងប្រាក់ចំណូលសក្តានុពល ពីការប្រើប្រាស់ធនធានធម្មជាតិ។ ប៉ុន្តែ ចំនួននេះ លើសច្រើនបើធៀបនឹង តម្លៃរ៉ែ ដែលអាមេរិកចង់បាន ក្នុងនោះ លោកTrump បាននិយាយ កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានផ្តល់ឲ្យអ៊ុយក្រែន ចន្លោះពី ៣០០ ទៅ ៣៥០ ពាន់លានដុល្លារ ប៉ុណ្ណោះ ដោយ លោកបញ្ជាក់ថា «យើងចង់បានប្រាក់នោះមកវិញ ដែលជាប្រាក់ពន្ធរបស់ពលរដ្ឋអាមេរិក»។ ជាងនេះទៀត ការទូទាត់នេះ…
-

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ផ្តោតលើអាទិភាពចំនួន ៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ផ្តោតលើអាទិភាពចំនួន ៥ សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួមមាន៖ ទី១. ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ទី២. ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស, ទី៣. ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន, ទី៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និង ទី៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅរសៀលថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សម្ដេចបវរធិបតី បានបន្តថា រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅប្រកបដោយភាពបុរេសកម្ម ច្នៃប្រឌិត និងត្រៀមលក្ខណៈយូរអង្វែង សំដៅជំរុញការធានាបានមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ…
-

-

អ៊ុយក្រែនត្រូវការលុយជាង ៥២០ ពាន់លានដុល្លារ ទើបអាចស្តារប្រទេសជាតិឡើងវិញ
កៀវ ៖ ប្រទេសអ៊ុយក្រែននឹងត្រូវការលុយប្រហែល ៥២៤ពាន់លានដុល្លារ ទើបអាចស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយសង្គ្រាម ៣ឆ្នាំរបស់រុស្ស៊ី ដែលនេះជាកម្រិតជិត ៣ដងនៃទិន្នផលសេដ្ឋកិច្ចដែលត្រូវបានរំពឹងទុកនៅឆ្នាំ ២០២៤។ នេះបើតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក, រដ្ឋាភិបាលអ៊ុយក្រែន, អង្គការសហប្រជាជាតិ និង គណៈកម្មការអឺរ៉ុប។ ការសិក្សាថ្មីមួយដោយស្ថាប័នទាំងនេះ រួមមានទិន្នន័យពីការឈ្លានពានរបស់រុស្ស៊ីកាលពី ៣ឆ្នាំកន្លងមក រហូតដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំមុន ដោយរួមបញ្ចូលទាំងការកើនឡើងកម្រិត ៧០ភាគរយនៃការខូចខាត ចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយសារការវាយប្រហាររបស់រុស្ស៊ី។ ការសិក្សាថ្មីនេះក៏បានបង្ហាញពីការកើនឡើងជាង ៧ភាគរយពីការប៉ាន់ស្មានចុងក្រោយនៃទឹកប្រាក់ចំនួន ៤៨៦ពាន់លានដុល្លារកាលពីមួយឆ្នាំមុន ដោយលំនៅឋាន ការដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម និងការអប់រំ គឺជាវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុត។ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្នាំមុន តម្រូវការស្តារសេដ្ឋកិច្ចឡើងវិញរបស់អ៊ុយក្រែនបានកើនឡើងខ្លាំង ដោយសារតែការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ី។ ការវាយតម្លៃចុងក្រោយដោយប្រើវិធីសាស្រ្តសកល ដើម្បីវាយតម្លៃការខូចខាត និងតម្រូវការ បានរកឃើញថា ការខូចខាតដោយផ្ទាល់នៅអ៊ុយក្រែនពីការវាយប្រហាររបស់រុស្ស៊ីបានកើនឡើងពី ១៥២ពាន់លានដុល្លារដល់១៧៦ពាន់លានដុល្លារ ដែលបានរាយការណ៍នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤។ បច្ចុប្បន្ន ប្រធានាធិបតីអាមេរិក លោក Donald Trump…
-

នាយករដ្ឋមន្ត្រី ណែនាំឱ្យពិនិត្យការលក់ភេសជ្ជៈផ្អែម តាមសាលា ខណៈកុមារកើតទឹកនោមផ្អែមកើនច្រើន
(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និង កីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅ ឆ្នាំសិក្សា២០២៤-២០២៥ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី កម្ពុជា ឱ្យពិនិត្យឱ្យបានហ្មត់ចត់ការលក់ ភេសជ្ជៈផ្អែម តាមសាលា ខណៈកំណើនជំងឺទឹកនោមផ្អែមលើកុមារ មានច្រើននៅមន្ទីរពេទ្យ ។ សម្ដេចបវរធិបតី បន្តថា ទឹកប៉ូវវកម្លាំង មិនមែនសម្រាប់ក្មេងៗនោះទេ ដែលនេះ គឺជារឿងមួយត្រូវប្រកាសអាសន្ន ហើយរឿងនេះ គឺជាបញ្ហារយៈពេលវែងសម្រាប់យើង ។ បើសិនជាមានជំងឺទឹកនោមផ្អែមហើយ គឺជាបន្ទុក មិនមែនជាទ្រព្យទេ ។ សម្ដេចបវរធិបតី ក៏បានសុំឱ្យឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកលក់ គិតគូរពីភេសជ្ជៈផ្អែមនេះផង ដោយទៅមើលពេទ្យ គន្ធបុប្ផា មានក្មេងៗច្រើនណាស់ ដែលកើតជម្ងឺនេះ ហើយនេះ គឺពាក់ព័ន្ធទៅនឹងការយល់ដឹង របស់ឪពុកម្ដាយដែរ ។ សម្ដេចបវធិបតី បានរំលឹកថា ថ្ងៃមុន…
-

សត្វទាព្រៃចំនួន ៦ប្រភេទ កំពុងរស់នៅយ៉ាងសុខសាន្ត នៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានប្រភេទសត្វទាព្រៃដ៏កម្រចំនួន ៦ប្រភេទកំពុងតែរស់នៅ និងបន្តពូជកូនចៅយ៉ាងសុខសាន្តនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ។ លោក ឈឿន សុជាតិ ជាមន្រ្តី ឧទ្យានុរក្ស និង ជាអ្នក ថតរូបសត្វស្លាបប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានប្រាប់ឱ្យដឹងថា៖មានសត្វកម្រៗជាច្រើនប្រភេទណាស់កំពុងរស់នៅ និងមករកចំណីនៅបឹងព្រែកល្ពៅ។ ក្នុងចំណោមនេះដែលលោកបានថត និងកត់សម្គាល់កន្លងមកក៏មានទាព្រៃចំនួន ៦ប្រភេទកំពុងរស់នៅតំបន់ទេសចរណ៍ដ៏សក្តានុពលមួយកន្លែងនេះផងដែរ ។ លោកបានប្រាប់ថាសម្រាប់សត្វទាព្រៃកម្រៗទាំង៦ប្រភេទនេះរួមានដូចជា៖ទាព្រៃតូច(Eurasian Teal)ជាប្រភេទ ទេសន្តរប្រវេសន៍ ត្រូវបានគេកត់ត្រាឆ្នាំ២០២៥,ទាព្រៃកន្ទុយម្ជុល (Northern Pintail)ជាប្រភេទទេសន្តរប្រវេសន៍ កត់ត្រាឆ្នាំ២០២៤,ទាព្រៃក្បាលឆ្នូតស(Garganey)ជាប្រភេទទេសន្តរប្រវេសន៍ កត់ត្រាឆ្នាំ២០២៣,ទាព្រៃចំពុះធំ(Northern Shoveler) ជាប្រភេទទេសន្តរប្រវេសន៍ ត្រូវបានគេកត់ត្រាឆ្នាំ២០២២,ទាកាប៉ាព្រៃ (Comb Duck) ត្រូវបានកត់ត្រាឆ្នាំ២០២២ និងទាកាបព្រៃ (Indian Spot-billed Duck) ដែលត្រូវបានកត់ត្រាឆ្នាំ២០២២។ មន្រ្តីឧទ្យានុរក្សរូបនេះបានប្រាប់ដែរថាក្នុងចំណោមសត្វទាព្រៃទាំងនេះគឺគេឃើញទាព្រៃក្បាលឆ្នូតស សម្បូរច្រើនជាងគេពោលគឺមានរហូតដល់រាប់ពាន់ក្បាលឯណោះ។ពួកវាតែងមករកចំណីនារដូវទឹកសម្រកនៃខែធ្នូ ហើយរហូតដល់ចុងខែកុម្ភៈ ទើបពួកវាបន្លាស់ទីចេញទៅវិញ។សម្រាប់សត្វទាកាបព្រៃវិញក៏គេឃើញមានច្រើនផងដែរពោលគឺមានរាប់រយក្បាល និងចំណែកសត្វទាព្រៃដទៃទៀតវិញគឹមានចំនួនតិចតួចប៉ុណ្ណោះ។ លោកបានបបញ្ជាក់ប្រាប់បន្ថែមថានៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅខេត្តតាកែវនេះក្រៅពីសត្វទាព្រៃក៏មានសត្វកម្រៗជាច្រើនទៀតដូចជាសត្វចាបព្រៃវែង ត្រដក់ធំ, រនាលពណ៍ ត្រយងខ្លួនសទុងប្រផេះ ស្មោញ,សត្វក្រៀល ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជច្រើនប្រភេទទៀត។ លោក ឈឿន សុជាតិ បានប្រាប់ដោយបញ្ជាក់បន្ថែមថា…
-

មេ UN ៖ សិទ្ធិមនុស្សជុំវិញពិភពលោក «កំពុងថប់ដង្ហើម»
បរទេស ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ ហៅកាត់ UN លោក Antonio Guterres បាននិយាយថា សិទ្ធិមនុស្សជុំវិញពិភពលោក «កំពុងថប់ដង្ហើម»។ លោក បានព្រមានថា សិទ្ធិមនុស្សកំពុងត្រូវបាន «ថប់ដង្ហើម» នៅទូទាំងពិភពលោក ដោយសារ សង្រ្គាម និងអំពើហិង្សា ក៏ដូចជា ពួកផ្តាច់ការដែលបង្ក្រាបក្រុមប្រឆាំង និងការជាន់ឈ្លី ច្បាប់អន្តរជាតិ។ មេធំអង្គការសហប្រជាជាតិ រូបនេះ បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវថា «សិទ្ធិមនុស្សគឺជាអុកស៊ីសែន នៃមនុស្សជាតិ» មិនអាចខ្វះបាន។ លោកបានមានប្រសាសន៍ថា «ប៉ុន្តែ ជាបណ្តើរៗ សិទ្ធិមនុស្សត្រូវបានថប់ដង្ហើម ដោយបន្ថែមថា ពួកផ្តាច់ការ កំទេចការប្រឆាំង ពីព្រោះ ពួកគេខ្លាចអ្វីដែលប្រជាជនមានអំណាច ពិតប្រាកដ នឹងធ្វើ រួមមានទាំង ការធ្វើឱ្យក្មេងស្រី មិនបានទៅសាលារៀន និងស្ត្រីបាត់សិទ្ធិ ជាមូលដ្ឋាន ជាដើម»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត