Category: ព័ត៌មានជាតិ
-

លោក ត្រាំ សម្លុតកម្ទេចទីតាំងប្រេងអ៊ីរ៉ង់ បើសិនមិនព្រមបើកច្រកសមុទ្រ Hormuz
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្លុតគំរាមបំផ្ទុះកម្ទេចអណ្តូងប្រេង និងរោងចក្រថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ នៅតែរឹងទទឹងមិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញជាបន្ទាន់ ។ បើតាម CNBC, លោកប្រធានាធិបតី ត្រាំ បានគំរាមកាលពីថ្ងៃ ចន្ទ ថា យោធាអាមេរិកនឹងបំផ្លាញមជ្ឈមណ្ឌលនាំចេញប្រេងរបស់អ៊ីរ៉ង់ គឺកោះ Kharg អណ្តូងប្រេង និងរោងចក្រថាមពល បើសិនទីក្រុងតេហេរ៉ង់មិនយល់ព្រមលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមឆាប់ៗ និងបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ ។ ការព្រមានធ្ងន់ៗរបស់លោក ត្រាំ ធ្វើឡើងស្របពេលដែលភ្លើងសង្គ្រាមមជ្ឈិមបូព៌ា នៅតែបន្តឆាបឆេះយ៉ាងក្តៅគគុកឈានចូលដល់សប្តាហ៍ទី ៥ ហើយគ្មានសញ្ញាបញ្ចប់ឆាប់ៗនោះទេ ។ បន្ថែមលើនេះ រដ្ឋបាលលោក ត្រាំ ក៏កំពុងពិចារណាបញ្ជូនកងកម្លាំងជើងគោក ទៅដណ្តើមយកកោះ Kharg ដែលជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់មួយ ដែលបម្រើជាចំណុចកណ្តាលនៃឧស្សាហកម្មប្រេងរបស់ប្រទេសអ៊ីរ៉ង់ផងដែរ ។ យោងតាមការប៉ាន់ប្រមាណ, ៩០% នៃការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់បានឆ្លងកាត់វា មុនពេលនាវាដឹកប្រេងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ។ កោះនេះក៏ត្រូវបានគេនិយាយថា មានសមត្ថភាពចម្រាញ់ប្រេងប្រហែល ៧…
-

កងទ័ពឆត្រយោងអាមេរិក រាប់ពាន់នាក់ទៅដល់មជ្ឈិមបូព៌ា ខណៈការបង្កើនកម្លាំងកាន់តែខ្លាំងក្លា
ប្រភពមន្ត្រីអាមេរិកមួយចំនួនបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃចន្ទ (៣០ មីនា) ថា ទាហានរាប់ពាន់នាក់មកពីកងពលទ័ពអាកាសឆត្រយោងលេខ៨២ ដែលជាកងពលសម្រាំងរបស់កងទ័ពជើងគោកអាមេរិក ចាប់ផ្តើមធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ ខណៈលោកប្រធានាធិបតី Donald Trump កំពុងពិចារណាលើជំហានបន្ទាប់របស់លោកក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។ សារព័ត៌មានរ៉យទ័របានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃទី១៨ ខែមីនាថា រដ្ឋបាលលោក Trump កំពុងពិចារណាដាក់ពង្រាយទ័ពអាមេរិកបន្ថែមរាប់ពាន់នាក់ទៅមជ្ឈិមបូព៌ា ដែលជាចំណាត់ការមួយនឹងពង្រីកជម្រើសផ្សេងៗ រួមទាំងការដាក់ពង្រាយកម្លាំងទ័ពជើងគោកចូលក្នុងទឹកដីអ៊ីរ៉ង់ផងដែរ។ កងទ័ពឆត្រយោងដែលមានមូលដ្ឋាននៅបន្ទាយ Fort Bragg រដ្ឋ North Carolina ទាំងនេះ នឹងមានវត្តមានបន្ថែមពីលើកងម៉ារីន កងទ័ពជើងទឹក និងកងកម្លាំងប្រតិបត្តិការពិសេសរាប់ពាន់នាក់ផ្សេងទៀត ដែលត្រូវបានបញ្ជូនទៅកាន់តំបន់នោះរួចទៅហើយ។ កាលពីចុងសប្តាហ៍កន្លងទៅ កងម៉ារីនប្រហែល ២.៥០០ នាក់ បានធ្វើដំណើរទៅដល់មជ្ឈិមបូព៌ា។ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះទាំងនោះ មិនបានបញ្ជាក់ជាក់លាក់ឡើយថា តើកម្លាំងបន្ថែមត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងណានោះទេ ប៉ុន្តែជំហាននេះត្រូវបានរំពឹងទុកជាមុនរួចទៅហើយ។ ទាហានជើងគោកបន្ថែមទាំងនេះ រួមមានសមាសភាគនៃទីបញ្ជាការកងពលទ័ពអាកាសឆត្រយោងលេខ៨២ កម្លាំងផ្នែកភស្តុភារ និងផ្នែកគាំទ្រផ្សេងទៀត ព្រមទាំងក្រុមប្រយុទ្ធកម្រិតកងពលតូចមួយក្រុមផងដែរ។ ប្រភពមួយបានឱ្យដឹងថា មិនទាន់មានការសម្រេចចិត្តណាមួយក្នុងការបញ្ជូនទ័ពជើងគោកចូលទៅក្នុងទឹកដីអ៊ីរ៉ង់នៅឡើយទេ ប៉ុន្តែយោធាអាមេរិកនឹងពង្រឹងសមត្ថភាពសម្រាប់ប្រតិបត្តិការដែលអាចកើតមាននាពេលអនាគតនៅក្នុងតំបន់៕
-

ការដឹកជញ្ជូនតាម ព្រែកជីក ប៉ាណាម៉ា កើនឡើង អំឡុងសង្គ្រាមអ៊ីរ៉ង់
ប៉ាណាម៉ា ៖ សង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា បានជំរុញឱ្យមានការកើនឡើង នូវចំនូនកប៉ាល់ ដែលប្រើប្រាស់ព្រែកជីក ប៉ាណាម៉ា នេះបើតាមការអះអាង របស់ថ្នាក់ដឹកនាំ ផ្លូវទឹកអន្តរមហាសមុទ្រមួយនេះ កាលពីថ្ងៃចន្ទ។ លោកស្រី Espino de Marotta អគ្គនាយករង គ្រប់គ្រងព្រែកជីក បានប្រាប់ទូរទស្សន៍ Telemetro ក្នុងបទសម្ភាសន៍មួយថា «យើងបានរំពឹងទុក ប្រហែល ៣៤ ជើង ប្រចាំថ្ងៃ សម្រាប់ឆ្នាំនេះ ប៉ុន្តែ ក្នុងរយៈពេល ពីរសប្តាហ៍ ចុងក្រោយនេះ យើងមាន ៣៨, ៣៩ ឬ ៤០ ជើង» ។ លោកស្រី Espino de Marotta បាននិយាយថា «ព្រែកជីក ប៉ាណាម៉ា គឺជាផ្លូវដ៏ខ្លីមួយ ដែលមានសុវត្ថិភាព ជាមួយនឹង តម្លៃឧស្ម័ន ដែលនៅតែកាត់បន្ថយការចំណាយ»។ ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិករ ព្រែកជីក រូបនេះ បានព្រមានថា…
-

កូរ៉េខាងជើង សាកល្បងម៉ាស៊ីនបាញ់មីស៊ីលអាចវាយប្រហារដល់ដីគោក សហរដ្ឋអាមេរិក
មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានចុះពិនិត្យមើលផ្ទាល់នូវការសាកល្បងម៉ាស៊ីនបាញ់មីស៊ីលឥន្ធនៈរឹងថ្មី ដែលមានកម្លាំងរុញច្រានកាន់តែខ្ពស់ជាងមុន សម្រាប់ប្រើប្រាស់ជាមួយប្រព័ន្ធអាវុធមានសមត្ថភាពវាយប្រហារដល់ដីគោកសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ប្រទេសមហាអំណាចពិភពលោកមួយនេះ ។ បើតាម KCNA, លោក Kim បានត្រួតពិនិត្យមើលការធ្វើតេស្តម៉ាស៊ីនមីស៊ីលបាញ់ចេញពីដី ដោយប្រើសម្ភារៈសមាសធាតុសរសៃកាបូន កាលពីថ្ងៃ អាទិត្យ ។ KCNA បន្តថា កម្លាំងរុញច្រានអតិបរមារបស់ម៉ាស៊ីនដែលទើបធ្វើទំនើបកម្មថ្មីនេះ គឺ ២,៥០០ គីឡូញូតុន បើធៀបនឹងពីមុន គឺ ១.៩៧០ គីឡូញូតុន ដែលបានរាយការណ៍នៅក្នុងការធ្វើតេស្តម៉ាស៊ីនឥន្ធនៈរឹងស្រដៀងគ្នានេះ កាលពីខែកញ្ញាឆ្នាំមុន ។ អ្នកវិភាគយល់ឃើញថា ការសាកល្បងនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់កូរ៉េខាងជើង ដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរច្រើនប្រភេទទៅក្នុងគ្រាប់មីស៊ីលតែមួយ ដែលមានសមត្ថភាពវាយប្រហារដល់ដីគោកអាមេរិក ។ ក្រោយធ្វើតេស្តជោគជ័យ លោក Kim បានអះអាងថា ការធ្វើតេស្តម៉ាស៊ីនចុងក្រោយបង្អស់នេះ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការដាក់កម្លាំងយោធាយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង ឱ្យស្ថិតនៅកម្រិតខ្ពស់បំផុត ។ បើតាម France24, ការសាកល្បងនេះ ធ្វើឡើងជាផ្នែកមួយនៃការកសាងឃ្លាំងអាវុធរយៈពេល ៥ ឆ្នាំរបស់កូរ៉េខាងជើង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវ «មធ្យោបាយវាយប្រហារជាយុទ្ធសាស្ត្រ»…
-

នាវាចម្បាំងជប៉ុនបំពាក់មីស៊ីលអាមេរិក អាចបាញ់ចូលជ្រៅក្នុងទឹកដីចិន និងកូរ៉េខាងជើង
នាវាចម្បាំង Chokai មានទម្ងន់ ៩,៥០០ តោន បានក្លាយជានាវាពិឃាតដំបូងបង្អស់របស់ប្រទេសជប៉ុន ដែលមានសមត្ថភាពបាញ់មីស៊ីល Tomahawk ផលិតនៅសហរដ្ឋអាមេរិក ខណៈមីស៊ីលដ៏មានឥទ្ធិពលនេះ ត្រូវបានរំពឹងថា អាចបាញ់ចូលជ្រៅទៅក្នុងទឹកដីប្រទេសចិន និងកូរ៉េខាងជើង ។ ផលិតដោយក្រុមហ៊ុន Raytheon មីស៊ីលដ៏កំណាច Tomahawk នេះ មានឈ្មោះបោះសំលេងដោយសារតែសមត្ថភាពហោះសំកាំងខ្លួនលើអាកាសក្នុងរយៈចម្ងាយឆ្ងាយលើសពី ១.៧០០ ទៅ ២.០០០ គីឡូម៉ែត្រ ជាមួយនឹងល្បឿនលឿនជាងសំលេងជិត ១ ដងរបស់វា ។ មីស៊ីល Tomahawk ដែលប្រើបាញ់ចេញពីនាវាចម្បាំង និងនាវាមុជទឹករបស់កងទ័ពជើងទឹកអាមេរិក គឺជាប្រព័ន្ធអាវុធដ៏សំខាន់នៃប្រតិបត្តិការយោធាអាមេរិក ចាប់តាំងពីវាត្រូវបានប្រើប្រាស់ប្រយុទ្ធលើកដំបូង ក្នុងអំឡុងសង្គ្រាមឈូងសមុទ្រពែរ្សឆ្នាំ ១៩៩១ ។ បើតាម Interesting engineering, រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi និយាយថា នាវាពិឃាត Chokai គ្រោងបាញ់សាកល្បងគ្រាប់ពិតនៃប្រព័ន្ធមីស៊ីល Tomahawk នៅសហរដ្ឋអាមេរិក នារដូវក្តៅនេះ មុនពេលវិលត្រឡប់មកប្រទេសជប៉ុនវិញនៅខែកញ្ញាខាងមុខ ។ នាវាពិឃាត Chokai…
-

ឡាវ ព្រមានពីហានិភ័យសុខភាព ខណៈសីតុណ្ហភាពក្តៅខ្លាំងនឹងកើនដល់ ៤០ អង្សាសេ
ឡាវ ព្រមានពីហានិភ័យសុខភាព ខណៈសីតុណ្ហភាពក្តៅខ្លាំងនឹងកើនដល់ ៤០ អង្សាសេ វៀងចន្ទន៍ ៖ អាជ្ញាធរឡាវបានចេញការព្រមានទូទាំងប្រទេស អំពីហានិភ័យអាកាសធាតុក្តៅខ្លាំង ដោយជំរុញឱ្យសាធារណជនទូទៅ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលសីតុណ្ហភាព ត្រូវបានរំពឹងថា នឹងហក់ឡើងដល់ ៤០ អង្សាសេ ។ នាយកដ្ឋានឧតុនិយម និងជលសាស្ត្រឡាវ បានជូនដំណឹងនៅថ្ងៃ អាទិត្យ ថា ប្រព័ន្ធសម្ពាធទាបកម្រិតមធ្យមទៅខ្លាំង គួបផ្សំនឹងខ្យល់បោកបក់ពីទិសខាងលិច កំពុងប៉ះពាល់ដល់តំបន់ភាគច្រើននៃប្រទេស និងថា លក្ខខណ្ឌទាំងនេះ ត្រូវបានរំពឹងថា នឹងធ្វើឱ្យសីតុណ្ហភាពកើនឡើងកំដៅខ្ពស់ ។ បើតាមស៊ីនហួរ, នាយកដ្ឋានបានបញ្ជាក់ថា ខេត្តជាច្រើនត្រូវបានគេព្យាករណ៍ថា នឹងជួបប្រទះនូវសីតុណ្ហភាពកំពូលរហូតដល់ ៤០ អង្សាសេ ។ ឆ្លើយតបបញ្ហានេះ អាជ្ញាធរឡាវបានព្រមានអំពីហានិភ័យកើនឡើង ដែលទាក់ទងនឹងរលកកំដៅក្តៅខ្លាំង រួមទាំងជំងឺគ្រុនក្តៅខ្លាំង គ្រោះអគ្គីភ័យ និងផ្ទុះសេខ្សែភ្លើងដែលអាចកើតមានជាយថាហេតុ ។ បន្ថែមលើនេះ នាយកដ្ឋានក៏បានណែនាំប្រជាជនឱ្យកំណត់សកម្មភាពនៅក្រៅផ្ទះយូរ ព្យាយាមរក្សាជាតិទឹកក្នុងខ្លួន និងប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុដែលប្រែប្រួល ៕ ប្រភព ៖ ស៊ីនហួរ
-

នាវាពិឃាត និងកប៉ាល់ផ្ទុកយន្តហោះអាមេរិក ទៅដល់ប៉ាណាម៉ា ត្រៀមសមយុទ្ធ
ប៉ាណាម៉ា ៖ នាវាពិឃាត និងកប៉ាល់ផ្ទុកយន្តហោះ របស់កងទ័ពជើងទឹកអាមេរិក ត្រូវបានបញ្ជូនទៅដល់ប្រទេសប៉ាណាម៉ា ត្រៀមសម្រាប់ការធ្វើសមយុទ្ធរួមគ្នាដ៏ធំមួយ។ នាវាពិឃាត របស់កងទ័ពជើងទឹកអាមេរិក USS Gridley បានចូលចត នៅចំណតនាវាទេសចរណ៍ ក្នុងប្រទេសប៉ាណាម៉ា ខណៈនាវាផ្ទុកយន្តហោះ USS Nimitz ដែលអមដំណើរ បានបោះយុថ្កា នៅឈូងសមុទ្រ ក្បែរនោះ។ នាវាទាំងពីរគ្រឿង ស្ថិតនៅក្នុងតំបន់នេះ ដើម្បីត្រៀមធ្វើសមយុទ្ធ និងប្រតិបត្តិការ ជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក រួមទាំង ប្រទេស ប៉ាណាម៉ា ផងដែរ។ បើតាមស្ថានទូតអាមេរិកប្រចាំប៉ាណាម៉ា, នេះគឺជាសមុទ្រខាងត្បូងឆ្នាំ២០២៦ ដែលត្រូវធ្វើឡើង ចាប់ពីថ្ងៃទី២៩ ខែមីនា ធ្វើរហូតដល់ថ្ងៃទី ២ ខែមេសា ហើយវាគឺជាផ្នែកមួយ នៃសមយុទ្ធកិច្ចសហប្រតិបត្តិការសមុទ្រពហុជាតិ ។ វត្តមានរបស់កប៉ាល់ទាំងនេះ នៅប៉ាណាម៉ា ជាប្រទេស ដែលគេស្គាល់ច្បាស់ តាមរយៈព្រែកជីកប៉ាណាម៉ា នឹងផ្តល់ឱ្យសមាជិកនាវិកអាមេរិក ៣,៥០០នាក់ ជារៀងរាល់ថ្ងៃ នូវឱកាស សម្រាប់ការសម្រាក អំឡុងពេលប្រតិបត្តិការ ដែលធ្វើឡើង ទុកជាផ្នែកមួយ…
-

លោក ត្រាំ ថា កិច្ចព្រមព្រៀងអ៊ីរ៉ង់ អាចនឹងមាន ឆាប់ៗនេះ
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងអ៊ីរ៉ង់ អាចនឹងឈានដល់ ឆាប់ៗខាងមុខនេះ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យថា សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បានឈានដល់ការផ្លាស់ប្តូររបបដឹកនាំ ហើយ កិច្ចព្រមព្រៀងមួយ អាចនឹងត្រូវបានសម្រេច ក្នុងពេលឆាប់ៗនេះ ជាមួយនឹងទីក្រុងតេហេរ៉ង់ ។ លោក Trump បានលើកឡើងពីចំនួនមេដឹកនាំអ៊ីរ៉ង់ ដែលត្រូវបានសម្លាប់ នៅក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល រយៈពេលមួយខែ ប្រឆាំងនឹងអ៊ីរ៉ង់ ដោយលោកបាននិយាយថា ការផ្លាស់ប្តូររបប ត្រូវបានសម្រេចហើយ ដោយការដឹកនាំថ្មី គឺ សមហេតុផលជាង ។ លោកបានប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One ថា «យើងមានការផ្លាស់ប្តូររបប…យើងកំពុងដោះស្រាយ ជាមួយមនុស្សផ្សេងគ្នា ខុសពីមនុស្ស ពីមុន គឺជាក្រុមមនុស្សផ្សេងទាំងអស់ ដូច្នេះ ខ្ញុំនឹងពិចារណាការផ្លាស់ប្តូររបបនោះ» ។ នៅពេលដែលសួរថា តើអាចមានកិច្ចព្រមព្រៀង…
-

អ៊ុយក្រែន ចុះកិច្ចព្រមព្រៀងយោធាជាមួយ អារ៉ាប៊ីសាអូឌីត
កៀវ៖ អ៊ុយក្រែនបានចុះកិច្ចព្រមព្រៀងយោធាជាមួយអារ៉ាប៊ីសាអូឌីត ស្របពេលដែលលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងស្វែងរកការអភិវឌ្ឍចំណងមិត្តភាពជាមួយតំបន់មជ្ឈិមបូព៌ា ចំពេលមានភាពមិនប្រាកដប្រជាកើនឡើង ជុំវិញការគាំទ្ររបស់លោកខាងលិចចំពោះប្រទេសរបស់លោកក្នុងសង្គ្រាមជាមួយរុស្ស៊ី ។ កិច្ចព្រមព្រៀងការពារជាតិនេះ ធ្វើឡើងចំពេលដែលបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ បន្តរងការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ដែលផ្តើមចេញពីសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាវាយប្រហារប្រឆាំងទីក្រុងតេហេរ៉ង់ ។ សង្គ្រាមអ៊ីរ៉ង់បានជំរុញឱ្យមានការសម្រុកបញ្ជាទិញប្រព័ន្ធការពារដែនអាកាស នៅជុំវិញពិភពលោកផងដែរ ។ លោកប្រធានាធិបតី ហ្សេលេនស្គី ដែលបានធ្វើដំណើរទៅដល់រាជាណាចក្រមួយនេះ កាលពីថ្ងៃ ព្រហស្បតិ៍ បានបង្ហោះសារលើបណ្តាញសង្គម X ថា យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រការការពារអ្នក ដូចដែលជួយយើងការពារឯករាជ្យភាពរបស់យើង ។ យើងបានពិភាក្សាអំពីធាតុផ្សំសំខាន់ៗដែលអ្នកត្រូវការ ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសរបស់អារ៉ាប៊ីសាអូឌីត ។ បើតាម Straits Times, យុទ្ធសាស្ត្រការពារយន្តហោះដ្រូនរបស់អ៊ុយក្រែន ត្រូវបានគេទទួលស្គាល់ថា ជាមធ្យោបាយការពារមានតម្លៃថោក តែគុណភាពខ្ពស់ ក្នុងការការពារប្រឆាំងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ជាពិសេសដ្រូនអត្តឃាតដ៏សាហាវ Shahed ។ អារ៉ាប៊ីសាអូឌីត បានប្រឈមមុខនឹងការវាយប្រហារម្តងហើយម្តងទៀត ពីយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់អ៊ីរ៉ង់ ដែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេង រួមទាំងទីតាំងសំខាន់ៗដែលដំណើរការដោយក្រុមហ៊ុនប្រេង Saudi Aramco ។…
-

អាមេរិក ពិចារណាបញ្ជូនទ័ពជើងគោក ១ ម៉ឺននាក់ទៅមជ្ឈិមបូព៌ា
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកំពុងពិចារណាបញ្ជូនកងទ័ពជើងគោកចំនួន ១ ម៉ឺននាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពង្រីកជម្រើសយោធាដល់លោកប្រធានាធិបតី Donald Trump សម្រាប់ប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ ។ នេះបើតាមកាសែត The Wall Street Journal ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ។ ការពិចារណានេះកើតមានឡើង ចំពេលដែលអ៊ីរ៉ង់ប្រកាសកែនទ័ពជាង ១ លាននាក់ និងស្របពេលដែលលោក Trump ប្រកាសបន្តផ្អាកវាយប្រហារលើរោងចក្រថាមពលអ៊ីរ៉ង់ចំនួន ១០ ថ្ងៃទៀត ។ បើតាម RT, ប្រសិនបើការដាក់ពង្រាយថ្មីនេះត្រូវបានអនុម័តមែននោះ វត្តមានយោធារបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ានឹងកើនឡើងដល់រាប់ពាន់នាក់ ។ យ៉ាងណា រហូតមកដល់ពេលនេះ ការដាក់ពង្រាយកងទ័ពជើងគោកណាមួយ មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ។ បច្ចុប្បន្ន វត្តមានយោធាអាមេរិកនៅតំបន់មជ្ឈិមបូព៌ា រួមមានទាហានឆ័ត្រយោងប្រហែល ២ ពាន់ទៅ ៣ ពាន់នាក់, កងម៉ារីនពី ៤ ពាន់ ៥០០ ទៅ ៥ ពាន់នាក់ ។ សហរដ្ឋអាមេរិកបានប្រកៀស្មារជាមួយអ៊ីស្រាអែល បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨…