Category: ព័ត៌មានជាតិ​

  • Musk ត្រៀមចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង

    Musk ត្រៀមចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង

    បរទេស ៖ លោក Elon Musk នឹងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី របស់លោក Trump ជាលើកដំបូង នៅក្នុងសប្តាហ៍នេះ នេះបើតាមមន្ត្រីសេតវិមាន បញ្ជាក់ ឲ្យដឹង កាលពីថ្ងៃអង្គារ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា លោក Elon Musk ដែលបានចាប់ផ្តើម ការផ្លាស់ប្តូររដ្ឋាភិបាលសហព័ន្ធអាមេរិក នឹងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង នៃអាណត្តិទីពីរ របស់ប្រធានាធិបតី Donald Trump នៅថ្ងៃពុធ ដែលត្រូវនឹងថ្ងៃព្រហស្បតិ៍ ម៉ោងនៅកម្ពុជា។ មហាសេដ្ឋីពិភពលោក Musk មិនមានតំណែង ជារដ្ឋមន្ត្រី ឬអាជ្ញាធរធ្វើសេចក្តីសម្រេចចិត្ត ជាផ្លូវការទេ ប៉ុន្តែ មានឋានៈជា «បុគ្គលិករដ្ឋាភិបាលពិសេស» និង ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី» ដែលដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ DOGE ហើយត្រូវបានប្រគល់ភារកិច្ច`ដោយប្រធានាធិបតី Donald Trump ក្នុងការកាត់បន្ថយការចំណាយ របស់សហព័ន្ធ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ទូតថ្មីស្រីលង្កា ប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេស ស្រីលង្កា-កម្ពុជា ថែមទៀត

    ទូតថ្មីស្រីលង្កា ប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេស ស្រីលង្កា-កម្ពុជា ថែមទៀត

    (ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសមជាមួយ សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមាន​សន្ដិ​ភាព លោកជំទាវ វីចាយ៉ានធី អេឌីរីស៊ីងហេ(Wijayanthi Edirisinghe) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យ ស្រីលង្កា ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុង​បាង​កក បានប្ដេជ្ញាពង្រឹងទំនាក់ទំនងប្រទេសស្រីលង្កា-កម្ពុជា ឱ្យ​កាន់តែរីកចម្រើនថែមទៀត ។ ក្នុងឱកាសនៃជំនួប លោកជំទាវ​ វីចាយ៉ានធី​ អេឌីរីស៊ីងហេ បាន​សម្ដែងនូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានពាំនាំ​នូវការផ្ដាំផ្ញើ ការសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី​ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រីស្រីលង្កា ជូនចំពោះ សម្ដេច​បវរ​ធិបតី ។ លោកជំទាវក៏បានសម្ដែងនូវការពេញចិត្ត​ និងបានវាយ​តម្លៃ​ខ្ពស់​ចំពោះទំនាក់ទំនងដ៏យូរអង្វែងស្រីលង្កា-កម្ពុជា ព្រមទាំង​បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់​ទំនង​ប្រទេស​ទាំងពីរឱ្យកាន់តែរីកចម្រើន នៅក្នុងអាណត្តិការ​ទូត​របស់លោកជំទាវ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការ​លើវិស័យសំខាន់ៗ ដូចជា៖ ពាណិជ្ជកម្ម ការវិនិយោគ​ ការ​អប់រំ និងទេសចរណ៍ ជាដេីម។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរលោកជំទាវ…

  • មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ចាត់ទុកកីឡា ជាការទូតនៃសន្តិភាព

    មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ចាត់ទុកកីឡា ជាការទូតនៃសន្តិភាព

    (កណ្តាល)៖ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងចាត់ទុកកីឡា ជាការទូតនៃសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងផ្តល់ឱកាសឱ្យមានការប្រកួតកីឡានានា ។ ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង លើកឡើងបែបនេះ ក្នុងឱកាសបើក ការប្រកួតប្រឡងប្រណាំង ៨ វិញ្ញាសារយោធា ដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីអបអរសាទរក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ នៅបញ្ជាការដ្ឋាន អង្គរក្ស ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។ យោងតាមរបាយការណ៍របស់ឧត្តមសេនីយ៍ត្រី លី ឧត្តម ស្នងការរង ស្នងការដ្ឋានឃោសនា-ព័ត៌មាន តំណាងឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង បានឲ្យដឹងថា ការប្រកួតប្រឡងប្រណាំង…

  • ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនកោតសរសើរការងារអភិបាលកិច្ចប្រទេសរបស់សម្តេចធិបតី

    ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនកោតសរសើរការងារអភិបាលកិច្ចប្រទេសរបស់សម្តេចធិបតី

    សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លីវ ចុងអ៊ី (LIU Zhongyi) ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណ​រដ្ឋប្រជា​មានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមាន​សន្តិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម លីវ ចុងអ៊ី បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យសន្ដិសុខ។ ជាមួយគ្នានោះ, ឯកឧត្តម លីវ ចុងអ៊ី បានកោតសរសើរសម្ដេចធិបតី ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ, គោលនយោបាយ និងគំនិតផ្ដួចផ្ដើមថ្មីៗជាច្រើន ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការងារអភិបាលកិច្ចប្រទេស ហើយឯកឧត្តមបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតី ប្រទេសកម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម លីវ ចុងអ៊ី ក៏បានគូសបញ្ជាក់ផងដែរថា ភាគីចិនរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងក្លាថែមទៀតជាមួយភាគីកម្ពុជា។ ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីលទ្ធផលជាច្រើននៅក្នុងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ជាពិសេសលើវិស័យសន្ដិសុខ។ ជាមួយគ្នានោះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ប្ដេជ្ញាបន្តរក្សាសន្តិភាព និងធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។…

  • មនុស្សយ៉ាងតិចជិតមួយម៉ឺននាក់ នឹងទទួលផលពីការស្តារផ្លូវមួយ​ខ្សែប្រវែង​៤គីឡូម៉ែត្រនៅស្រុកសំឡូត

    មនុស្សយ៉ាងតិចជិតមួយម៉ឺននាក់ នឹងទទួលផលពីការស្តារផ្លូវមួយ​ខ្សែប្រវែង​៤គីឡូម៉ែត្រនៅស្រុកសំឡូត

    បាត់ដំបង៖ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយរដ្ឋបាលខេត្តបាត់ដំបង កាល​ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បើកការដ្ឋាន​ជួស​ជុលស្តារឡើងវិញផ្លូវក្រាល​ល្បាយថ្មភ្នំមួយខ្សែប្រវែង៤គីឡូម៉ែត្រស្ថិតនៅឃុំសំឡូត ស្រុកសំឡូត ។បន្ទាប់ពីកំណាត់ផ្លូវ​នេះស្តារឡើងវិញរួចរាល់ ប្រជាជនក្នុងឃុំ​សំឡូត​ផ្ទាល់ជិតមួយម៉ឺននាក់ នឹងទទួលបានផលដោយផ្ទាល់ ដោយពុំទាន់គិត ដល់អ្នកឆ្លងកាត់ជាច្រើននាក់ទៀតមកពីតំបន់ទទៃផង។ ពិធីបើកការដ្ឋានបានប្រព្រឹត្តទៅក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជន​បទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។កំណាត់ផ្លូវប្រវែង៤គីឡូម៉ែត្រ​ នឹងត្រូវ​ស្តារទៅ​ជាផ្លូវ​ល្បាយថ្មភ្នំ ដែលមានទទឹង៨ម៉ែត្រ ។មានសង់លូមូលគ្រប់​ប្រភេទចំនួន៩កន្លែង,លូប្រអប់មុខបួនចំនួនមួយ​កន្លែង ។ ផ្លូវ​នេះត្រូវ​អនុវត្ត និងស្ថាបនាដោយកងកម្លាំងវិស្វកម្មនៃនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ។ អមសងខាងកំណាត់ផ្លូវដែលត្រូវកែលំអស្តារឡើងវិញឱ្យកាន់តែប្រសើរ និងមាំទាំជាងមុន គេសង្កេតឃើញ​ប្រជាជន​យ៉ាង​ច្រើន​បានមកតាំងទី​លំនៅនិងប្រកបអាជីវកម្មផ្សេងៗ ។មួយវិញទៀត ផ្លូវមួយខ្សែនេះក៏ជា​បណ្ដាញគមនាគមន៍មមាញឹកនៅក្នុងតំបន់ ពោលគឺចរាចរដឹក​ជញ្ជូន​ផលិតផលកសិកម្ម កសិ-ឧស្សាហកម្មនានាផងដែរ ។ មើលឃើញពីសកម្មភាពសេដ្ឋកិច្ចលើផ្លូវមួយខ្សែនេះ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជន​បទបាន​លើកឡើងថា ការសាងសង់ផ្លូវជនបទនៅទីនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋដែលរស់​នៅ​ក្នុងភូមិ-ឃុំសំឡូត និងភូមិឃុំក្បែរខាង។ពួកគេនឹងទទួលបានការលើកកម្ពស់ជីវភាពប្រចាំថ្ងៃ តាមរយៈការប្រើប្រាស់ជា​ប្រចាំគ្រប់​រដូវកាល។ឯកឧត្តមបន្ថែមថា ផ្លូវជនបទនេះ ផ្តល់នូវអត្ថប្រយោជន៍​ផ្ទាល់​ដល់ប្រជាពលលរដ្ឋក្នុង​ឃុំសំឡូត​ចំនួន ២ ៤៩១​គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ៩ ៤៣៥នាក់។ ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅ​តាមដងផ្លូវ ជាប់នឹងការដ្ឋានសាងសង់ សូមចូលរួមជាមួយក្រុមការងារ​អនុវត្ត​គម្រោងនិងជួយបង្កលក្ខណៈដើម្បីឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក៕

  • នារីចោទថា មានកូនទី១៣ជាមួយ Elon Musk ដាក់ពាក្យប្តឹងទៅតុលាការ

    នារីចោទថា មានកូនទី១៣ជាមួយ Elon Musk ដាក់ពាក្យប្តឹងទៅតុលាការ

    បរទេស៖ រឿងរ៉ាវកូនទី១៣ របស់លោកមហាសេដ្ឋីបច្ចេកវិទ្យា Elon Musk កាន់តែក្តៅ ក្រោយ ក្រោយពេលដែលនារីជាម្តាយ បានដាក់ពាក្យប្តឹងទៅតុលាការ ជុំវិញបុរសវ័យ ៥៣ឆ្នាំរូបនេះ នៅតែមិនទទួលស្គាល់ក្មេងរូបនេះ ជាផ្លូវការ នេះបើតាមការចុះផ្សាយ របស់កាសែត Washington Post ។ គួរបញ្ជាក់ថា ជាផ្លូវការ លោក Elon Musk មានកូន១២នាក់ ជាមួយនឹងនារី ៣នាក់។ យោងតាមពាក្យបណ្តឹងស្នើឲ្យចាប់ឃុំខ្លួន នាង Ashley St. Clair វ័យ២៦ឆ្នាំ ដែលជាបុគ្គលល្បីក្នុងសង្គម បានរៀបរាប់ថា កុមារដែលក្នុងឯកសារ ដាក់ឈ្មោះអក្សរកាត់ថា R.S.C បានចាប់កំណើត កាលពីខែកញ្ញា ឆ្នាំ២០២៤ ហើយកុមាររូបនេះ បានជួបមុខលោក Musk ត្រឹមតែបីដងគត់ តាំងពីពេលនោះមក។ នាងបានបន្តទៀតថា បុរសមានទ្រព្យច្រើនជាងគេលើលោក រូបនេះ មិនបានបំពេញកាតព្វកិច្ច ចិញ្ចឹមបីបាច់ថែទាំកូននោះទេ ហើយថា បច្ចុប្បន្ន នាងនិងកូនកំពុងរស់ នៅក្នុងទីក្រុង New…

  • Apple នឹងជះ៥០០ពាន់លានវិនិយោគនៅអាមេរិក ដើម្បីផ្គាប់ចិត្ត Trump

    Apple នឹងជះ៥០០ពាន់លានវិនិយោគនៅអាមេរិក ដើម្បីផ្គាប់ចិត្ត Trump

    បរទេស៖ ដើម្បីផ្គាប់ចិត្តលោក Donald Trump ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានប្រកាស កាលពីថ្ងៃចន្ទថា ខ្លួននឹងជះលុយ ៥០០ពាន់លានដុល្លារអាមេរិក វិនិយោគ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល៤ឆ្នាំបន្ទាប់ ដែលរួមមានទាំងការសង់រោងចក្រដ៏ធំ នៅរដ្ឋតិចសាស់ សម្រាប់ផ្ទុក Server បញ្ញាសិប្បនិម្មិត ព្រមទាំង បង្កើតការងារ ២ម៉ឺនកន្លែង ទូទាំងសហរដ្ឋអាមេរិក លើជំនាញអភិវឌ្ឍន៍ និងស្រាវជ្រាវ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យធឺ។ សេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនផលិតទូរស័ព្ទ Iphone នេះ ត្រូវបានប្រកាសចេញ បន្ទាប់ពីមានជំនួប រវាង លោក Donald Trump និង មេធំ Apple គឺ លោក Tim Cook កាលពីពេលថ្មីៗនេះ។ ការប្រកាសនេះ ក៏កើតមានស្របពេលដែល ផលិតផលជាច្រើនរបស់ Apple ដែលប្រមូលផ្តុំ នៅក្នុងប្រទេសចិន អាចប្រឈមនឹងការតំឡើងពន្ធ ១០% ក្រោមរដ្ឋបាល Trump នៅដើមខែនេះ។…

  • គ្រោះថ្នាក់បាក់ស្ពានកូរ៉េខាងត្បូង ផ្តាច់ជីវិតកម្មករ ៤នាក់ និង ៦នាក់រងរបួស

    គ្រោះថ្នាក់បាក់ស្ពានកូរ៉េខាងត្បូង ផ្តាច់ជីវិតកម្មករ ៤នាក់ និង ៦នាក់រងរបួស

    សេអ៊ូល ៖ អាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ថា ស្ពានមួយបានបាក់រលំនៅការដ្ឋានសាងសង់ផ្លូវល្បឿនលឿនមួយកន្លែងក្នុងទីក្រុង Anseong នៅព្រឹកថ្ងៃអង្គារនេះ បណ្តាលឱ្យកម្មករ ៤នាក់ស្លាប់បាត់បង់ជីវិត និង ៦នាក់ផ្សេងទៀតរងរបួស។ គ្រោះថ្នាក់បាក់ស្ពានសង្កត់កម្មករនេះ បានកើតឡើងនៅម៉ោង ៩និង៥០នាទីព្រឹកថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ក្នុងទីក្រុង Anseong ដែលមានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រពីទីក្រុង Seoul នៅឯការដ្ឋានសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ទីក្រុងសេអ៊ូល និងទីក្រុងសេជុង ដែលកំពុងសាងសង់។ ផ្អែកតាមប្រភពរបស់មន្រ្តីពន្លត់អគ្គិភ័យ បានឱ្យដឹងថា កម្មករ ៦នាក់ដែលរងរបួស ក្នុងនោះមាន ៤នាក់រងរបួសធ្ងន់ និងម្នាក់របួសស្រាល ហើយមូលហេតុពិតដែលបង្កឲ្យមានគ្រោះថ្នាក់នេះ នៅពុំទាន់ដឹងច្បាស់ទេ។ ភ្លាមៗ ក្រុមហ៊ុនសាងសង់ស្ពាននេះ គឺ Hyundai Engineering បានចេញមុខសុំទោស ចំពោះការបាត់បង់អាយុជីវិតកម្មករ ហើយប្រកាសថា ខ្លួននឹងទទួលខុសត្រូវឧបទ្ទវហេតុនេះ។ ទន្ទឹមនេះ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok ក៏បានចេញបញ្ជាជាបន្ទាន់ឱ្យដាក់ពង្រាយគ្រឿងបរិក្ខា និងបុគ្គលិកដែលមានទាំងអស់ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ។ គួរកត់សម្គាល់ គ្រោះថ្នាក់បណ្តាលឲ្យកម្មករសំណង់បាត់បង់ជីវិតនៅប្រទេសកូរ៉េខាងត្បូង គឺឧស្សាហ៍កើតឡើងណាស់។ តួយ៉ាង ផ្អែកតាមរបាយកាណ៍របស់ក្រសួងពលកម្មកូរ៉េខាងត្បូង បានឱ្យដឹងថា នៅចន្លោះឆ្នាំ…

  • ខួប ៣ឆ្នាំនៃសង្រ្គាមអ៊ុយក្រែន លោក ហ្សេលេនស្គី ថ្លែងកោតសរសើរពីវីរភាពដ៏អង់អាចរបស់ប្រជាជន

    ខួប ៣ឆ្នាំនៃសង្រ្គាមអ៊ុយក្រែន លោក ហ្សេលេនស្គី ថ្លែងកោតសរសើរពីវីរភាពដ៏អង់អាចរបស់ប្រជាជន

    កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទ បានប្រើពាក្យពេចន៍ចាក់ដោតបេះដូងជនរួមជាតិថា រូបលោកមានមោទនភាពក្រៃលែង សម្រាប់វីរភាពដ៏អង់អាចក្លាហានរបស់ប្រជាជន ដែលបានលះបង់ជីវិតប្រយុទ្ធតតាំង និងតស៊ូរស់នៅក្នុងសង្រ្គាម ដែលរុស្ស៉ីបានចាប់ផ្តើមកាលពី ៣ឆ្នាំមុន។ លោក ហ្សេលេនស្គី បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា រយៈពេល៣ឆ្នាំ នៃការប្រឹងប្រែងតស៊ូ។ ៣ឆ្នាំនៃការដឹងគុណ។ ៣ឆ្នាំនៃវីរភាពដ៏អង់អាចក្លាហានរបស់ជនរួមជាតិអ៊ុយក្រែន។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ … អរគុណគ្រប់គ្នា ដែលការពារ និងជួយអ៊ុយក្រែន។ ដូចឆ្នាំមុនៗដែរ ក្រុមមេដឹកនាំអឺរ៉ុបក៏បានធ្វើដំណើរតាមរថភ្លើងមកចូលរួមជាមួយអ៊ុយក្រែន។ នាឱកាសនោះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូសុលឡា វ៉ុនឌឺឡេយេន និយាយថា អ៊ុយក្រែនកំពុងប្រយុទ្ធតតាំងដើម្បីការរស់រានមានជីវិត និងថា ជោគវាសនារបស់អឺរ៉ុប គឺជាប់ពាក់ព័ន្ធក្នុងសង្គ្រាមអ៊ុយក្រែន។ ថ្ងៃចន្ទនេះ គឺជាខួប ៣ឆ្នាំគត់ នៃសង្រ្គាមអ៊ុយក្រែន ដែលផ្ទុះឡើងនៅពេលកងទ័ពរុស្ស៉ីបានវាយលុកចូលអ៊ុយក្រែន ក្រោមបញ្ជារបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ នេះជាជម្លោះដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ទាហានរាប់ម៉ឺននាក់មកពីភាគីទាំងសងខាង និងជនស៊ីវិលអ៊ុយក្រែនត្រូវបានសម្លាប់ ទីក្រុងនានានៅទូទាំងភាគខាងត្បូង…

  • នាយករដ្ឋមន្ត្រី ប្រកាសរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ទ្រង់ទ្រាយធំក្នុងខេត្តសៀមរាប

    នាយករដ្ឋមន្ត្រី ប្រកាសរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ទ្រង់ទ្រាយធំក្នុងខេត្តសៀមរាប

    (សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា បានប្រកាស រៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តទ្រង់ទ្រាយធំឡើងវិញ នៅខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ។ សម្ដេចបវរធិបតី បានថ្លែងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីចំនួន ១ ៥១៨ អង្គ/នាក់ នៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ប្រជាពលរដ្ឋថា សូមនាំគ្នា​ជួយគាំទ្រ ដើម្បីឱ្យកម្មវិធី មានភាពអធឹបអធម ដើម្បី​ទាក់ម៉ូយទេសចរណ៍ មកលេងខេត្តសៀមរាប កាន់តែច្រើន ។ សម្តេចបវរធិបតី មានប្រសាសន៍ថា ខែមេសា ឆ្នាំនេះ គឺយើង​រៀបចំអង្គរសង្ក្រាន្តធំ នៅខេត្តសៀមរាបនេះ ម្ដងទៀត ។ ចឹង​សូមត្រៀម ដើម្បីធ្វើឱ្យសង្ក្រាន្ត អង្គរ របស់យើងឆ្នាំនេះ កាន់តែសប្បាយ…