Category: ព័ត៌មានជាតិ
-

កុមារវ៉េណេស៊ុយអេឡា៧០នាក់ត្រូវបាននិរទេសពីអាមេរិក
បរទេស៖ យន្តហោះដឹកជនចំណាកស្រុក ជាង២៤០នាក់ មានទាំងកុមារ ជាង៧០នាក់ ដែលបញ្ជូនចេញដំបូងពីទឹកដីសហរដ្ឋអាមេរិក បានទៅដល់ប្រទេស វ៉េណេស៊ុយអេឡា កាលពីថ្ងៃចន្ទ។ ជនជាតិវេណេហ្ស៊ុយអេឡា ទាំងជាង២៤០នាក់នេះ រួមទាំងកុមារ ៧៥នាក់ និងស្ត្រី ៧៤នាក់ ហើយត្រូវបានបញ្ជូនមកពីទឹកដី ប្រទេសម៉ិចស៊ិក ជាកន្លែងទទួលជនអន្តោប្រវេសន៍ពីអាមេរិក ហើយបានបន្តដឹកទៅដល់ទីក្រុង Maiquetia ភាគខាងជើង នៃរដ្ឋធានី ការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា។ ការបញ្ជូននេះ គឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ និង លោក នីកូឡាស់ ម៉ាឌូរ៉ូ ប្រធានាធិបតី នៃប្រទេស វ៉េណេស៊ុយអេឡា ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនចំណាកស្រុកមិនទៀងទាត់ ពោល គឺបន្ទាប់ពីទំនាក់ទំនងប្រទេសទាំងពីរ បានដាច់ពីគ្នា រយៈពេលជាច្រើនឆ្នាំ។ ក្រុមនេះបានទៅដល់ តាមជើងហោះហើរ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់វ៉េណេស៊ុយអេឡា ឈ្មោះ Conviasa ដែលត្រូវបានដាក់ទណ្ឌកម្ម ដោយទីក្រុងវ៉ាស៊ីនតោន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
-

មឈូសមេ Hezbollah បញ្ជូនដល់បញ្ចុះសពនៅលីបង់
បរទេស៖ អ្នកកាន់ទុក្ខបានដឹកជញ្ជូន មឈូសរបស់ លោក Hashem Safieddine ដែលជាឥស្សរជនជាន់ខ្ពស់ របស់ក្រុមសកម្មប្រយុទ្ធ Hezbollah ទៅកន្លែងបញ្ចុះសពរបស់លោក នៅភាគខាងត្បូង នៃប្រទេសលីបង់ ដែលជាស្រុកកំណើត គឺ តំបន់ Deir Qanun al-Nahr កាលពីថ្ងៃចន្ទ។ លោក Safieddine ត្រូវបានគេជ្រើសរើស ឱ្យស្នងតំណែង ប្រធានក្រុម Hezbollah ជំនួសលោក Hassan Nasrallah បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី ២៧ ខែកញ្ញា លើជាយក្រុងភាគខាងត្បូងក្រុង Beirut ប៉ុន្តែ ត្រូវបានគេសម្លាប់ ក្នុងការវាយប្រហារ របស់អ៊ីស្រាអែលប្រហែល មួយសប្តាហ៍ ក្រោយមក។ រថយន្តដឹកមឈូស បានរំកិលយឺតៗ ឆ្លងកាត់ហ្វូងមនុស្ស រាប់ពាន់នាក់ ដោយមានពាក់អាវពណ៌ខ្មៅ និងទង់ជាតិពណ៌លឿង តំណាងក្រុម Hezbollah ។ ក្បួនដង្ហែឆ្ពោះ ទៅកាន់កន្លែងបញ្ចុះសព នៅជិតអាកាសយានដ្ឋាន ហើយមានការការផ្សាយបន្តផ្ទាល់ ដោយទូរទស្សន៍ Al-Manar…
-

Elon Musk ត្រូវបានចោទថាប្រើល្បិចកល៨យ៉ាង កាត់ចំណាយរដ្ឋាភិបាលអាមេរិក
បរទេស៖ លោក មហាសេដ្ឋី Elon Musk ត្រូវបានចោទប្រកាន់ចំៗថា ក្នុងរយៈពេលជាង១ខែមកនេះ បានប្រើប្រាស់ល្បិចកលបំភាន់ ៨យ៉ាង ដើម្បីកាត់បន្ថយការចំណាយទ្រង់ទ្រាយធំ របស់រដ្ឋាភិបាលអាមេរិក នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃចន្ទ។ CNN បានលើកឡើងថា មានរឿងមិនពិត ឬ ការបំភាន់ច្រើន នៅលើបណ្តាញសង្គម X ប៉ុន្តែ បានលើកឡើង ជាឧទាហរណ៍ ៨ ចំណុច រួមមាន ៖ ទី១៖ លោកបានផ្សព្វផ្សាយវីដេអូក្លែងក្លាយ អំពីទីភ្នាក់ងារ USAID ដែលចោទថា ប្រមូលលុយឲ្យបុគ្គលល្បីៗ យកទៅចំណាយ នៅក្រៅប្រទេស រួមទាំង អ៊ុយក្រែន ហើយបង្កើតជាវីដេអូបែបកម្សាន្តទៀតផង។ ក្រោយមក លោក Musk អះអាងថា USAID ចាយប្រាក់ពន្ធ របស់ពលរដ្ឋអាមេរិក យ៉ាងសន្ធឹកសន្ធាប់។ ទី២៖ លោកបំភាន់កិច្ចសន្យា របស់មន្ទីរបញ្ចកោណ លើការប្រឆាំងនឹងការវាយប្រហារ តាមអ៊ីនធឺណិត ដោយផ្តោតលើទីភ្នាក់ងារសារព័ត៌មាន Reuters…
-

លោក ស៊ី ប្រាប់លោក ពូទីន ថា ចិន-រុស្ស៊ី គឺជា “មិត្តពិត”
ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទ បានសាទរកិច្ចខិតខំប្រឹងប្រែងជាវិជ្ជមានរបស់ទីក្រុងមូស្គូ ក្នុងការដោះស្រាយសង្គ្រាមអ៊ុយក្រែន នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ លោក ស៊ី បាននិយាយថា ចិនរីករាយដែលឃើញរុស្ស៊ី និងភាគីពាក់ព័ន្ធ ខិតខំប្រឹងប្រែងជាវិជ្ជមានដើម្បីដោះស្រាយសង្គ្រាមអ៊ុយក្រែន។ និយាយអំពីទំនាក់ទំនងរវាងចិន និងរុស្ស៊ី លោក ស៊ី ថ្លែងថា ប្រវត្តិសាស្ត្រ និងការពិតបង្ហាញថាប្រទេសទាំងពីរជាអ្នកជិតខាងដ៏ល្អដែលមិនអាចផ្លាស់ប្តូរបាន ហើយក៏ជាមិត្តពិតដែលចែករំលែកភាពសុខដុមរមនា ការគាំទ្រគ្នាទៅវិញទៅមក និងសម្រេចបាននូវការអភិវឌ្ឍន៍រួមគ្នា។ ជាមួយគ្នានេះ លោក ស៊ី បានហៅមេដឹកនាំរុស្ស៊ីថា “មិត្តល្អបំផុត” ហើយលោក ពូទីន សរសើរចិនថា ជា “ដៃគូដែលអាចទុកចិត្តបាន”។ វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ពូទីន បានពន្យល់លោក ស៊ី អំពីកិច្ចពិភាក្សារវាងមន្ត្រីរុស្ស៊ី និងអាមេរិក ដែលបានធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន ដែលជាកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងរបស់ពួកគេ ចាប់តាំងពីរុស្ស៊ីបានបញ្ជូនកងទ័ពចូលលុកលុយអ៊ុយក្រែនកាលពី ៣ឆ្នាំមុន។ ផ្អែកតាមសេចក្តីថ្លែងការណ៍ដដែល ភាគីចិនក៏បានសម្តែងការគាំទ្រសម្រាប់ការចាប់ផ្តើមកិច្ចសន្ទនារវាងរុស្ស៊ី និងអាមេរិក ក៏ដូចជាការត្រៀមខ្លួនជួយដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងសង្គ្រាមអ៊ុយក្រែន៕
-

Putin បន្ទន់បន្តិច ប្រាប់ឲ្យអឺរ៉ុបចូលតុចរចាបាន
បរទេស ៖ មេដឹកនាំប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហាក់បានបន្ទន់បន្តិច ដោយបាននិយាយថា អឺរ៉ុបអាចចូលរួម ក្នុងកិច្ចចរចា លើបញ្ហាអ៊ុយក្រែនបាន ហើយលោកបានស្តីបន្ទោសថា «ការអាចនេះ» មានលទ្ធភាព តាំងពីយូរមកហើយ តែ អឺរ៉ុបទេ ដែលមិនចង់ចរចាជាមួយរុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា ប្រជាជនអឺរ៉ុប អាចចូលរួមក្នុងការចរចា ស្តីពីជម្លោះអ៊ុយក្រែន ជាមួយទីក្រុងម៉ូស្គូបាន ជាការលើកឡើង អំឡុងការអត្ថាធិប្បាយ ទៅកាន់ទូរទស្សន៍រដ្ឋរុស្ស៊ី កាលពីថ្ងៃចន្ទ។ លោក ពូទីន ថែមទាំង បានស្តីបន្ទោស អឺរ៉ុបចំពោះការ «បដិសេធមិនធ្វើទំនាក់ទំនង ជាមួយយើង» ក្រោមគំនិតដ៏វែងឆ្ងាយ នៃការធ្វើឱ្យមានការបរាជ័យ ចាញ់ប្រទេសរុស្ស៊ី នៅលើសមរភូមិ។ ការលើកឡើងរបស់លោក ពូទីន បែបនេះ បានធ្វើឡើង ក្រោយពេលមានដំណឹងថា អឺរ៉ុប ត្រូវបានផាត់ចោលទាំងរុស្ស៊ី និងអាមេរិក មិនឲ្យចូលរួមតុចរចា រវាងមេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ និង…
-

អ៊ុយក្រែន និងអាមេរិក ជិតឈានដល់កិច្ចព្រមព្រៀងរ៉ែកម្រដំណាក់កាលចុងក្រោយ
កៀវ ៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃចន្ទថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក ស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការចរចាលើកិច្ចព្រមព្រៀងរ៉ែកម្រ ជាថ្នូរនឹងការចរចាបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Olha Stefanishyna បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ក្រុមការងារអ៊ុយក្រែន និងអាមេរិក កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការចរចាលើកិច្ចព្រមព្រៀងរ៉ែកម្រ។ ការចរចានេះមានលក្ខណៈស្ថាបនា ដោយមានព័ត៌មានលម្អិតសំខាន់ៗស្ទើរតែទាំងអស់បានបញ្ចប់។ ជាមួយគ្នានេះ លោកស្រីសង្ឃឹមថា មេដឹកនាំអាមេរិក និងអ៊ុយក្រែន នឹងចុះហត្ថលេខា ហើយគាំទ្រកិច្ចព្រមព្រៀងនេះនៅទីក្រុងវ៉ាស៊ីនតោនក្នុងពេលឆាប់ៗខាងមុខ ដែលវានឹងបង្ហាញពីការប្តេជ្ញាចិត្តរួម សម្រាប់រយៈពេលមួយទសវត្សរ៍ទៅមុខទៀត។ ទោះបីជាយល់ព្រមផ្តល់សិទ្ធិឱ្យអាមេរិកចូលទាញយកទ្រព្យសម្បត្តិរ៉ែនៅក្រោមដីរបស់អ៊ុយក្រែនក៏ដោយ ក៏លោកប្រធានាធិបតី ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងណាមួយត្រូវតែភ្ជាប់មកជាមួយនូវការធានាសន្តិសុខជាក់ស្តែង៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

Macron និង Trump ប្តេជ្ញាធ្វើការរួមគ្នាលើអ៊ុយក្រែន ទោះគំនិតមិនដូចគ្នា
បរទេស៖ មេដឹកនាំបារាំង លោក Macron និង មេដឹកនាំអាមេរិក Trump បានប្តេជ្ញាធ្វើការរួមគ្នា លើអ៊ុយក្រែន ទោះបីជាមេដឹកនាំទាំងពីរ មានរបៀបស្វែងរកដំណោះស្រាយផ្សេងគ្នា លើបញ្ហានេះ ក៏ដោយ។ ប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃចន្ទ បានជួបជាមួយ ប្រធានាធិបតីបារាំង Emmanuel Macron នៅការិយាល័យ រាងពងក្រពើ នៃសេតវិមាន ក្នុងទីក្រុង Washington, DC ជាកន្លែងដែលពួកគេព្យាយាម ធ្វើឱ្យមានភាពរលូន លើជម្លោះឆ្លងមហាសមុទ្រអាត្លង់ទិក នេះ។ ប្រធានាធិបតីបារាំង បានព្រមានថា សន្តិភាពមិនអាចមានន័យថា ជាការចុះចាញ់ របស់អ៊ុយក្រែននោះទេ ប៉ុន្តែ បាននិយាយថា ការពិភាក្សា ជាមួយប្រធានាធិបតីអាមេរិក Donald Trump បានបង្ហាញពីផ្លូវ ឆ្ពោះទៅមុខ។ ប្រធានាធិបតីអាមេរិកវិញ បាននិយាយថា លោកមានទំនុកចិត្ត ក្នុងការបញ្ចប់សង្គ្រាម ហើយលោករំពឹងថា លោក Zelensky នឹងមកសេតវិមាន ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ហើយចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់សិទ្ធិឱ្យទីក្រុងវ៉ាស៊ីនតោន…
-

ខេត្តតាកែវតុបតែងខ្លួន ខណៈធ្វើជាម្ចាស់ផ្ទះបុណ្យទន្លេលើកទី៩
តាកែវ៖ភ្លើងបំភ្លឺផ្លូវសាធារណ:ក្នុងក្រុងដូនកែវ ដែលខូចមួយចំនួន ខណៈនេះអាជ្ញាធខេត្តតាកែវកំពុងធ្វើការជួសជុលវិញដើម្បីស្វាគមន៍ពិធីបុណ្យទន្លេដែលខេត្តតាកែវធ្វើជាម្ចាស់ផ្ទះរយៈពេល៣ថ្ងៃពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ។ លោក កង អាណាន់ អភិបាលក្រុងដូនកែវបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម វ៉ី សំណាង អភិបាលខេត្តបានណែនាំដល់ផ្នែកពាក់ព័ន្ធឱ្យសហការជាមួយអគ្គិសនីតាកែវ រៀបចំជួសជុល និងផ្លាស់ប្ដូរអំពូលភ្លើងនៅតាមបង្គោលភ្លើងលើដងផ្លូវសាធារណៈទាំងអស់ក្នុងក្រុងដូនកែវឱ្យបានរួចរាល់មុនពិធីរៀបចំបុណ្យទន្លេលើកទី៩។ លោកបន្តថា បច្ចុប្បន្នអាជ្ញាធរក្រុងដូនកែវ និងអគ្គិសនីតាកែវ កំពុងធ្វើការជួសជុលជាបន្តបន្ទាប់នូវអំពូលភ្លើងនៅតាមដងផ្លូវសំខាន់ៗនានា ក្នុងក្រុងដូនកែវ ជិតរួចរាល់អស់ហើយ ពោលគឺនៅសល់ចំនួន ៩៥បង្គោលទៀតតាមបណ្ដោយផ្លូវលេខ២១ ចាប់ពីភូមិថ្នល់បែក រហូតមកដល់មន្ទីរសាធារណការដែលមិនទាន់បានជួសជុល។ សូមជម្រាបថា កន្លងមករដ្ឋបាលខេត្តតាកែវ បានបំពាក់បន្ថែមអំពូលភ្លើងចម្រុះពណ៌ នៅតាមដងផ្លូវសំខាន់ៗ ក្នុងក្រុងដូនកែវ ក៏ដូចជាកែសម្រួលទីតាំងមួយចំនួន តម្រូវតាមភាពចាំបាច់ដែលញាំងឱ្យដំណើរការនៃការរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥នេះ ឱ្យទទួលបានជោគជ័យ និងមានភាពស្រស់បំព្រង ក្រោមម្លប់សុខសន្តិភាព និងមានក្ដីរំពឹងថា ការរៀបចំបុណ្យទន្លេនៅពេលខាងមុខនេះ នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកកម្សាន្តនៅខេត្តតាកែវកាន់តែច្រើន៕ ដោយ៖តាកែវ
-

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅខេត្តសៀមរាប
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប។ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ គឺជា គ្រឹះស្ថានឧត្តមសិក្សា ឯកជន ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យ លេខ៦៣ អនក្រ.បក ចុះ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៦ ។ ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់ រាជរដ្ឋាភិបាលកម្ពុជា សាកល វិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀបានរៀបចំចក្ខុវិស័យ បេសកកម្ម ផែនការយុទ្ធសាស្ត្រ ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាពច្បាស់លាស់ ដើម្បី បណ្ដុះបណ្ដាល កម្មវិធីអប់រំកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ប្រកបដោយ គុណភាពមាន ឥរិយាបថល្អ ឆ្លើយតបទៅនឹងទីផ្សារការងារជាតិ និងអន្តរជាតិ…
-

ឯកឧត្តម យីន លី៖ ចិននៅតែគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា និងគំាទ្ររាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ឯកឧត្តម យីន លី (Yin Li) សមាជិកការិយាល័យនយោបាយ និងលេខាធិការនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន បានបញ្ជាក់ថា ទោះស្ថិតក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលស្មុគស្មាញយ៉ាងណាក៏ដោយ ចិននៅតែគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា និងគំាទ្ររាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានិច្ច។ ចិនគាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និងលក្ខណៈដោយឡែករបស់កម្ពុជា និងប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ការបញ្ជាក់នេះ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមាន៧មករា រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនឯកឧត្តម យីន លី (Yin Li) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដែលសម្តេចបានចាត់ទុកថានឹងរួមចំណែកពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។ ឯកឧត្តម យីន លី បានថ្លែងអំណរគុណចំពោះសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងអនុញ្ញាតឱ្យឯកឧត្តមនិងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចលើកទី១នៅកម្ពុជា។ ឯកឧត្តមក៏បានពាំនាំជូនសម្តេចតេជោ…