Category: ព័ត៌មានជាតិ​

  • រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យបង្កើនគុណភាពសេវារបស់វេជ្ជសាស្រ្តកុមារ ឱ្យកាន់តែប្រសើរទៀត

    រដ្ឋមន្រ្តីសុខាភិបាល ជំរុញឱ្យបង្កើនគុណភាពសេវារបស់វេជ្ជសាស្រ្តកុមារ ឱ្យកាន់តែប្រសើរទៀត

    (ភ្នំពេញ)៖ ទិវាវេជ្ជសាស្រ្តកុមារលើកទី២៧ ឆ្នាំ២០២៥ (27th Cambodian Pediatric Symposium) នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ រៀបចំឡើងក្នុងគោលដៅ ដោយផ្តោតលើការបណ្តុះបណ្តាល បំពាក់បំប៉នសមត្ថភាពជាប្រចាំ ដល់គ្រូពេទ្យកុមារទូទាំងប្រទេស ដើម្បីផ្តល់លទ្ធភាពឱ្យគ្រូពេទ្យកុមារទាំងអស់ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់សេវាថែទាំកុមារៗ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឈានទៅការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ ។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យសមាគម ត្រូវបង្កើនការងារបណ្តុះបណ្តាលបន្ត ជាពិសេសគ្រូពេទ្យកុមារ ឱ្យកាន់តែមាននិរន្តរភាពខ្ពស់ ដែលជាគន្លឹះស្នូល នៃការពង្រឹងសមត្ថភាពរបស់គ្រូពេទ្យ។ ឯកឧត្តមរដ្ឋមន្ត្រី គាំទ្រឱ្យមានសកម្មភាពចុះបណ្តុះបណ្តាល របស់សមាគមគ្រូពេទ្យកុមារកម្ពុជា នៅតាមតំបន់ និងតាមបណ្តាខេត្តនានា វេជ្ជសាស្រ្តកុមារនៅតាមផ្នែកព្យាបាលកុមារ នៃមន្ទីរពេទ្យស្រុក និងខេត្ត ដោយផ្តោតលើការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ព្រមទាំងនៅតាមមន្ទីរពេទ្យថ្នាក់ជាតិធំៗ ទាំងផ្នែកទ្រឹស្តី ការធ្វើរោគវិនិច្ឆ័យ ក្នុងការព្យាបាលថែទាំកុមារ ព្រមទាំងការណែនាំអនុវត្តផ្ទាល់ ដល់ក្រុមគ្រូពេទ្យ និងបុគ្គលិក ។…

  • ហ្សាការតា ៖ ប្រទេសឥណ្ឌូនេស៊ីកំពុងស្វែងរកទិសដៅនាំចេញថ្មី ដើម្បីកៀកចេញពីការពឹងផ្អែកលើសហរដ្ឋអាមេរិក ហើយគ្រោងនឹងពន្លឿនការចរចាពាណិជ្ជកម្ម មុនពេលការដំឡើងពន្ធថ្មីអាមេរិកមកដល់។  រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក អ៊ែរឡាំងហ្គា ហាតាតូ បានគូសបញ្ជាក់ថា ៨៣ភាគរយនៃពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ី បានសហការជាមួយប្រទេសដៃគូក្រៅពីសហរដ្ឋអាមេរិក ដូច្នេះប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតក៏គួរតែចូលរួមដែរ។  លោករដ្ឋមន្រ្តីបន្ថែមថា បច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងស្វែងរកទីផ្សារនាំចេញថ្មីនៅអាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ត្រូវបានរំពឹងថា នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយប្រើប្រាស់ឱកាសជាមួយប្លុកប្រទេស BRICS និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។  យ៉ាងណា លោករដ្ឋមន្រ្តីនៅតែមានសុទិដ្ឋិនិយមថា ឥណ្ឌូនេស៊ីនឹងបន្តធ្វើពាណិជ្ជកម្មសកលជាមួយប្រទេសផ្សេងៗ ហើយឈរនៅទីតាំងល្អដែលអាចទប់ទល់នឹងសម្ពាធពីខាងក្រៅ ដោយសារភាពធន់នឹងទីផ្សារក្នុងស្រុកដ៏រឹងមាំរបស់ខ្លួន។  បើតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ ទិន្នន័យផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើង ៥.០៣ភាគរយក្នុងឆ្នាំ ២០២៤ ដែលប្រហាក់ប្រហែលនឹងអត្រាកាលពីឆ្នាំមុន និងស្របតាមការរំពឹងទុក ប៉ុន្តែល្បឿនគឺយឺតបំផុតក្នុងរយៈពេលបីឆ្នាំ ដែលជំរុញឱ្យចាត់វិធានការជំរុញបន្ថែមទៀត។  កំណើនសេដ្ឋកិច្ចឥណ្ឌូនេស៊ីនៅតែអាចរក្សាបាន ៥ភាគរយ ចាប់តាំងពីផ្ទុះជំងឺរាតត្បាត COVID-19 ដែលនេះជាតួលេខដ៏រឹងមាំមួយ ប៉ុន្តែវាឆ្ងាយពីគោលដៅរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីថ្មី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ដែលត្រូវការ ៨ភាគរយក្នុងអាណត្តិរបស់គាត់រហូតដល់ឆ្នាំ ២០២៩៕  ប្រភព ៖ ស៊ីនហួរ និងរ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

    ហ្សាការតា ៖ ប្រទេសឥណ្ឌូនេស៊ីកំពុងស្វែងរកទិសដៅនាំចេញថ្មី ដើម្បីកៀកចេញពីការពឹងផ្អែកលើសហរដ្ឋអាមេរិក ហើយគ្រោងនឹងពន្លឿនការចរចាពាណិជ្ជកម្ម មុនពេលការដំឡើងពន្ធថ្មីអាមេរិកមកដល់។ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក អ៊ែរឡាំងហ្គា ហាតាតូ បានគូសបញ្ជាក់ថា ៨៣ភាគរយនៃពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ី បានសហការជាមួយប្រទេសដៃគូក្រៅពីសហរដ្ឋអាមេរិក ដូច្នេះប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតក៏គួរតែចូលរួមដែរ។ លោករដ្ឋមន្រ្តីបន្ថែមថា បច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងស្វែងរកទីផ្សារនាំចេញថ្មីនៅអាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ត្រូវបានរំពឹងថា នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយប្រើប្រាស់ឱកាសជាមួយប្លុកប្រទេស BRICS និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ យ៉ាងណា លោករដ្ឋមន្រ្តីនៅតែមានសុទិដ្ឋិនិយមថា ឥណ្ឌូនេស៊ីនឹងបន្តធ្វើពាណិជ្ជកម្មសកលជាមួយប្រទេសផ្សេងៗ ហើយឈរនៅទីតាំងល្អដែលអាចទប់ទល់នឹងសម្ពាធពីខាងក្រៅ ដោយសារភាពធន់នឹងទីផ្សារក្នុងស្រុកដ៏រឹងមាំរបស់ខ្លួន។ បើតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ ទិន្នន័យផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើង ៥.០៣ភាគរយក្នុងឆ្នាំ ២០២៤ ដែលប្រហាក់ប្រហែលនឹងអត្រាកាលពីឆ្នាំមុន និងស្របតាមការរំពឹងទុក ប៉ុន្តែល្បឿនគឺយឺតបំផុតក្នុងរយៈពេលបីឆ្នាំ ដែលជំរុញឱ្យចាត់វិធានការជំរុញបន្ថែមទៀត។ កំណើនសេដ្ឋកិច្ចឥណ្ឌូនេស៊ីនៅតែអាចរក្សាបាន ៥ភាគរយ ចាប់តាំងពីផ្ទុះជំងឺរាតត្បាត COVID-19 ដែលនេះជាតួលេខដ៏រឹងមាំមួយ ប៉ុន្តែវាឆ្ងាយពីគោលដៅរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីថ្មី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ដែលត្រូវការ ៨ភាគរយក្នុងអាណត្តិរបស់គាត់រហូតដល់ឆ្នាំ ២០២៩៕ ប្រភព ៖ ស៊ីនហួរ និងរ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

    ហ្សាការតា ៖ ប្រទេសឥណ្ឌូនេស៊ីកំពុងស្វែងរកទិសដៅនាំចេញថ្មី ដើម្បីកៀកចេញពីការពឹងផ្អែកលើសហរដ្ឋអាមេរិក ហើយគ្រោងនឹងពន្លឿនការចរចាពាណិជ្ជកម្ម មុនពេលការដំឡើងពន្ធថ្មីអាមេរិកមកដល់។ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក អ៊ែរឡាំងហ្គា ហាតាតូ បានគូសបញ្ជាក់ថា ៨៣ភាគរយនៃពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ី បានសហការជាមួយប្រទេសដៃគូក្រៅពីសហរដ្ឋអាមេរិក ដូច្នេះប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតក៏គួរតែចូលរួមដែរ។ លោករដ្ឋមន្រ្តីបន្ថែមថា បច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងស្វែងរកទីផ្សារនាំចេញថ្មីនៅអាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន ត្រូវបានរំពឹងថា នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយប្រើប្រាស់ឱកាសជាមួយប្លុកប្រទេស BRICS និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ យ៉ាងណា លោករដ្ឋមន្រ្តីនៅតែមានសុទិដ្ឋិនិយមថា ឥណ្ឌូនេស៊ីនឹងបន្តធ្វើពាណិជ្ជកម្មសកលជាមួយប្រទេសផ្សេងៗ ហើយឈរនៅទីតាំងល្អដែលអាចទប់ទល់នឹងសម្ពាធពីខាងក្រៅ ដោយសារភាពធន់នឹងទីផ្សារក្នុងស្រុកដ៏រឹងមាំរបស់ខ្លួន។ បើតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័រ ទិន្នន័យផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើង ៥.០៣ភាគរយក្នុងឆ្នាំ ២០២៤ ដែលប្រហាក់ប្រហែលនឹងអត្រាកាលពីឆ្នាំមុន និងស្របតាមការរំពឹងទុក ប៉ុន្តែល្បឿនគឺយឺតបំផុតក្នុងរយៈពេលបីឆ្នាំ ដែលជំរុញឱ្យចាត់វិធានការជំរុញបន្ថែមទៀត។ កំណើនសេដ្ឋកិច្ចឥណ្ឌូនេស៊ីនៅតែអាចរក្សាបាន ៥ភាគរយ ចាប់តាំងពីផ្ទុះជំងឺរាតត្បាត COVID-19 ដែលនេះជាតួលេខដ៏រឹងមាំមួយ ប៉ុន្តែវាឆ្ងាយពីគោលដៅរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីថ្មី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ដែលត្រូវការ ៨ភាគរយក្នុងអាណត្តិរបស់គាត់រហូតដល់ឆ្នាំ ២០២៩៕ ប្រភព ៖…

  • ឡាវជំរុញបង្កើនជំនាញពលរដ្ឋ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ

    ឡាវជំរុញបង្កើនជំនាញពលរដ្ឋ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ

    វៀងចន្ទន៍ ៖ នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន បានសង្កត់ធ្ងន់លើតម្រូវការបង្កើនជំនាញដល់កម្លាំងពលកម្មក្នុងស្រុកបន្ថែមទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិដែលកំពុងរីកចម្រើន។ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវិស័យការងារ និងសុខុមាលភាពសង្គម លោក សនសៃ បានលើកឡើងពីការពង្រឹង និងលើកកម្ពស់ជំនាញដល់កម្លាំងពលកម្ម និងបានអំពាវនាវឱ្យមានការកែលម្អគ្រប់វិស័យ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ កាលពីថ្ងៃសុក្រ។ ក្នុងអំឡុងកិច្ចប្រជុំនោះ លោក សនសៃ ក៏បានទទូចឱ្យមានប្រព័ន្ធការពារសង្គមកាន់តែរឹងមាំ រួមទាំងកម្មវិធីធានារ៉ាប់រងសង្គម និងសុខុមាលភាពកាន់តែមានប្រសិទ្ធភាព ជាពិសេសសម្រាប់ក្រុមនយោជិកជួបការលំបាក និងកម្មករក្រៅផ្លូវការ។ ក្នុងឆ្នាំ ២០២៤ ក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ បានផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលចំនួន ៣៤.៣២៤នាក់ ក្នុងនោះស្ត្រីចំនួន ១៥.០១៥នាក់ និងបានជួយមនុស្សចំនួន ១២៤.៥៣៩នាក់ទទួលបានការងារធ្វើទាំងទីផ្សារក្នុងស្រុក និងក្រៅប្រទេស៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

  • ក្រុមហ៊ុនល្បីលំដាប់ពិលោក BVLGARI ជ្រើសប្រាសាទបាយ័នខ្មែរ ជាទីតាំងបង្ហាញម៉ូតគ្រឿងអលង្ការ ដោយសារការជឿជាក់លើសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា

    ក្រុមហ៊ុនល្បីលំដាប់ពិលោក BVLGARI ជ្រើសប្រាសាទបាយ័នខ្មែរ ជាទីតាំងបង្ហាញម៉ូតគ្រឿងអលង្ការ ដោយសារការជឿជាក់លើសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា

    (ខេត្តសៀមរាប)៖ ប្រាសាទបាយ័នរបស់ខ្មែរ ត្រូវបានក្រុមហ៊ុនគ្រឿងអលង្ការយ៉ាងល្អប្រណីត និងល្អឯករបស់អ៊ីតាលី ដែលមានម៉ាកយីហោដ៏ល្បីលំដាប់ពិភពលោក BVL GARI បានជ្រើសរើសជាទីតាំង ដើ ម្បីបង្ហាញម៉ូតផលិតផលរបស់ខ្លួន ។ ការបង្ហាញម៉ូតផលិតផលគ្រឿងអលង្ការយ៉ាងល្អប្រណីតនេះ បានធ្វើឡើងតាមរយៈការរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA កាលនៅរាត្រីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ កម្មវិធីដ៏អធិកអធមនោះ មានការអញ្ជើញចូលរួមជាភ្ញៀវកិតិ្តយសពិសេសដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមទាំងភ្ញៀវលំដាប់ខ្ពស់ប្រចាំប្រទេសកម្ពុជា និងតារាបង្ហាញម៉ូតគ្រឿងអលង្ការ BVLGARI ល្បីៗមកពីក្នុងតំបន់ និងមកពីជុំវិញពិភពលោកផងដែរ ។ នៅក្នុងកម្មវិធីនោះ ក្រុមអ្នករៀបចំ បានរៀបចំគ្រឿងអលង្កា BVLGARI ដ៏មានតម្លៃជាច្រើន គ្រងដោយតារាបង្ហាញម៉ូត ដោយបានដើរបង្ហាញនៅលើវេទិការ នៅមុខប្រាសាទបាយ័ន នៃទឹកដីអង្គរដ៏ស្រស់ស្អាតរបស់កម្ពុជា ។ បើតាមនាយកគ្រប់គ្រងក្រុមហ៊ុនប្រចាំតំបន់ លោក Jeffery Hang ការនាំឲ្យបង្កើតមានរាត្រីសមោសរដ៏អស្ចារ្យនេះឡើង គឺនៅបន្ទាប់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានណែនាំ ដើម្បីស្វែងរកលទ្ធភាព…

  • ឡាតវីនាំចូលអាវុធខ្ពស់បំផុតពីរុស្ស៊ីក្នុងឆ្នាំ ២០២៤

    ឡាតវីនាំចូលអាវុធខ្ពស់បំផុតពីរុស្ស៊ីក្នុងឆ្នាំ ២០២៤

    រីហ្គា ៖ ប្រទេសឡាតវីបាននាំចូលអាវុធមិនមែនសម្រាប់វិស័យយោធាកើនឡើងខ្ពស់បំផុត ក្នុងនោះមានដូចជាគ្រាប់រំសេវ និងគ្រឿងបន្លាស់ មានតម្លៃជាង ៨៣ម៉ឺនដុល្លារ ពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២៤។ តួលេខនេះបានបង្ហាញពីការកើនឡើងដល់ទៅ ៧៤.៥ភាគរយ បើធៀបនឹងឆ្នាំមុន និងបានបង្កើតកំណត់ត្រាថ្មីមួយ នេះបើយោងតាមទិន្នន័យពីការិយាល័យស្ថិតិកណ្តាលរបស់ប្រទេសឡាតវី ដែលចេញផ្សាយកាលពីថ្ងៃសុក្រ។ សេវាចំណូលរដ្ឋបានឲ្យដឹងថា ការនាំចូលសព្វាវុធទាំងនេះ មិនរួមបញ្ចូលអាវុធសម្រាប់ប្រយុទ្ធ, គ្រាប់រំសេវ ឬសម្ភារៈយោធាផ្សេងទៀតដែលមានក្នុងកម្មវិធីយោធាទេ។ ដោយមានករណីលើកលែងមួយចំនួន ដូច្នេះការនាំចូលទំនិញបែបនេះរបស់ឡាតវីពីប្រទេសរុស្ស៊ី ជាទូទៅកើនឡើងក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ តួយ៉ាង នៅឆ្នាំ ២០២៤ ការនាំចូលទាំងនេះបានកើនឡើង ៥៥ដងធៀបនឹងឆ្នាំ ២០១៤។ យ៉ាងណា ក្រសួងការបរទេសឡាតវីបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តគាំទ្រការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុតលើរុស្ស៊ី ហើយបានជំរុញឱ្យអាជីវកម្មនៅក្នុងប្រទេសឡាតវី និងសហភាពអឺរ៉ុប (EU) បញ្ឈប់ការផ្លាស់ប្តូរសេដ្ឋកិច្ចជាមួយរុស្ស៊ី និងបេឡារុស៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • ទីបំផុត លោក Zelensky ព្រមចាញ់លោក Trump សុខចិត្តស៊ីញ៉េប្រគល់រ៉ែកម្រឲ្យអាមេរិក

    ទីបំផុត លោក Zelensky ព្រមចាញ់លោក Trump សុខចិត្តស៊ីញ៉េប្រគល់រ៉ែកម្រឲ្យអាមេរិក

    កៀវ ៖ ទីបំផុត ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ព្រមចុះចាញ់មេដឹកនាំអាមេរិកម លោក ដូណាល់ ត្រាំ ហើយនឹងកាន់ប៊ិចចុះហត្ថលេខាប្រគល់រ៉ែកម្រទៅឲ្យទីក្រុងវ៉ាស៊ីនតោន ជាថ្នូរនឹងកិច្ចចរចាបទឈប់បាញ់ក្នុងសង្គ្រាមជាមួយរុស្ស៊ី។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេមើលឃើញថា វាមានសារៈសំខាន់ ក្នុងការបំពេញតាមការទាមទាររបស់សហរដ្ឋអាមេរិក ជាថ្នូរនឹងការស្វែងរកសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ឈានដល់ការបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំរបស់ប្រទេសទាំងពីរ។ វាជាការចុះចាញ់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក ហ្សេលេនស្គី ដែលធ្លាប់បាននិយាយកាលពីប៉ុន្មានថ្ងៃមុនថា លោកនឹងការពារអ៊ុយក្រែន… គាត់មិនអាចលក់ប្រទេសខ្លួនឯងបានទេ។ យ៉ាងណា លោក ហ្សេលេនស្គី បាននិយាយនៅថ្ងៃសុក្រថា មន្ត្រីអ៊ុយក្រែន និងសហរដ្ឋអាមេរិកកំពុងធ្វើការលើការបញ្ចប់កិច្ចព្រមព្រៀងសេដ្ឋកិច្ច ដើម្បីធានាថា កិច្ចព្រមព្រៀងនេះដំណើរការ និងយុត្តិធម៌សម្រាប់ទីក្រុងកៀវ។ រីឯលោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យប្រធានាធិបតីថា យើងកំពុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ហើយសង្ឃឹមថា នឹងកើតមានក្នុងពេលដ៏ខ្លីខាងមុខនេះ។ ក្រោយមក កាសែត Wall Street Journal បានលើកឡើងពីមនុស្សមួយចំនួនដែលដឹងពីបញ្ហានេះថា កិច្ចព្រមព្រៀងនេះជិតកើតឡើងហើយ ហើយនឹងត្រូវចុះហត្ថលេខាក្នុងរយៈពេលប៉ុន្មានម៉ោងទៀត។ បើតាមសារព័ត៌មាន Axios កិច្ចព្រមព្រៀងប្រគល់រ៉ែកម្រអ៊ុយក្រែននេះ កើតឡើងបន្ទាប់ពីលោក ហ្សេលេនស្គី ខឹងលោក ត្រាំ…

  • ទីប្រឹក្សាសេតវិមានប្រាប់លោក Zelensky ត្រូវប្រគល់រ៉ែ ក្នុងកាលៈទេសៈនេះ

    ទីប្រឹក្សាសេតវិមានប្រាប់លោក Zelensky ត្រូវប្រគល់រ៉ែ ក្នុងកាលៈទេសៈនេះ

    បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Mike Waltz បាននិយាយប្រាប់លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន ថា លោក Donald Trump ខកចិត្តយ៉ាងខ្លាំង ហើយបញ្ជាក់ថា លោក Zelensky ត្រូវតែសម្រេចឲ្យមានកិច្ចព្រមព្រៀង ស្តីពីការចូលប្រើប្រាស់រ៉ែសំខាន់ៗ របស់អ៊ុយក្រែន ក្នុងកាលៈទេសៈនេះ។ ជំនួបនេះ បានធ្វើឡើង ក្រោយពេលដែលលោក Zelensky បានច្រានចោលការទាមទារ របស់សហរដ្ឋអាមេរិក សម្រាប់ចំណែក នៃសារធាតុរ៉ែកម្ររបស់ខ្លួន ដែលជា «កិច្ចព្រមព្រៀង» បង្កើតឡើងដោយលោក Trump ដោះដូរនឹងជំនួយ ដែលសហរដ្ឋអាមេរិកផ្តល់ដល់អ៊ុយក្រែន ក្នុងអំឡុងពេលសង្គ្រាម ជាមួយរុស្ស៊ី។ គួរបញ្ជាក់ថា អ៊ុយក្រែនមានសារធាតុកម្រ មហាសាល រួមមានទាំងរ៉ែលីចូម ទីតាញ៉ូម ធ្យូងថ្ម ឧស្ម័ន ប្រេង អ៊ុយរ៉ាញ៉ូម មានតម្លៃរាប់ពាន់លានដុល្លារ។ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Mike Waltz បាននិយាយថា អាមេរិកបានផ្តល់ឱកាសមិនគួរឱ្យជឿ និងជាប្រវត្តិសាស្ត្រ ឱ្យប្រជាជនអ៊ុយក្រែន។ លោក…

  • លោក Trump គំរាមដាក់ពន្ធ ១៥០ ភាគរយលើប្លុក BRICS បើហ៊ានមិនចាយលុយដុល្លារអាមេរិក

    លោក Trump គំរាមដាក់ពន្ធ ១៥០ ភាគរយលើប្លុក BRICS បើហ៊ានមិនចាយលុយដុល្លារអាមេរិក

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមចំៗដល់បណ្ដាប្រទេស BRICS នៅថ្ងៃព្រហស្បតិ៍ថា លោកនឹងដំឡើងពន្ធ ១៥០% សងសឹកការប៉ុនប៉ងណាមួយ ដែលចង់ចាយលុយផ្សេងជំនួសលុយដុល្លារអាមេរិក ពោលគឺចង់បំផ្លាញលុយដុល្លារអាមេរិក។ ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Politico បានឱ្យដឹងថា ការជំនួសលុយដុល្លារអាមេរិក គឺជាគោលដៅជាច្រើនឆ្នាំហើយរបស់ក្រុមប្រទេស BRICS ដែលក្នុងនោះរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម ប៉ុន្តែបំណងនេះត្រូវបានរារាំងដោយការមិនចុះសម្រុងគ្នា ក្នុងចំណោមប្រទេសសមាជិក។ យ៉ាងណា លោក ត្រាំ បានប្រាប់សមាគមអភិបាលបក្សសាធារណៈរដ្ឋនៅទីក្រុងវ៉ាស៊ីនតោនថា រដ្ឋ BRICS កំពុងព្យាយាមបំផ្លាញលុយដុល្លារអាមេរិក ហើយពួកគេចង់បង្កើតរូបិយប័ណ្ណថ្មីមួយ។ លោក ត្រាំ បន្ថែមថា ប្រទេស BRICS ប្រហែលជាចង់ប្រើប្រាស់លុយយ័នរបស់ចិនជំនួសលុយដុល្លាររបស់សហរដ្ឋមេរិក។ មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា នៅពេលលោកចូលកាន់តំណែង … រឿងដំបូងដែលលោកចង់និយាយ គឺរដ្ឋ BRICS ណាមួយ ដែលហ៊ានសូម្បីតែនិយាយអំពីការបំផ្លាញលុយដុល្លារ នោះនឹងត្រូវប្រឈមមុខការដំឡើងពន្ធ…

  • សម្តេចធិបតី ៖ ក្រុមហ៊ុន BVLGARI រៀបចំកម្មវិធីរាត្រីសមោសរនៅប្រាសាទបាយ័ន ដោយសារក្រុមហ៊ុនមានមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា

    សម្តេចធិបតី ៖ ក្រុមហ៊ុន BVLGARI រៀបចំកម្មវិធីរាត្រីសមោសរនៅប្រាសាទបាយ័ន ដោយសារក្រុមហ៊ុនមានមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដោយសារក្រុមហ៊ុន BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណិត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក មករៀបចំតាំងពិព័រណ៍នូវគ្រឿងអលង្ការប្រណិតៗ នៅកម្ពុជា រួមទាំងនាំមកនូវតារាល្បីៗនៅលើពិភពលោក ដោយសារក្រុមហ៊ុនមានមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា ព្រមទាំងកិត្តិសព្ទដ៏ល្បីល្បាញរបស់តំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញបំផុតមួយនៅក្នុងចំណោមរមណីយដ្ឋានល្បីៗនៅលើពិភពលោក។ ក្រុមហ៊ុន BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណិត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក បានរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បីបង្ហាញម៉ូតផលិតផលរបស់ខ្លួន នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប៕ ដោយ៖ពលជ័យ រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

  • ចិនគាំទ្រលោក Trump លើដំណើរស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

    ចិនគាំទ្រលោក Trump លើដំណើរស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

    ប៉េកាំង ៖ ប្រទេសចិននៅក្នុងកិច្ចប្រជុំ G20 នៅអាហ្វ្រិកខាងត្បូង នាថ្ងៃព្រហស្បតិ៍នេះ បានចេញមុខគាំទ្រកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី ក្នុងគោលបំណងបញ្ចប់សង្គ្រាមអ៊ុយក្រែន។ ប្រមុខការទូតចិន លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសក្រុមប្រទេស G20 ដែលប្រមូលផ្តុំគ្នានៅរដ្ឋធានីអាហ្វ្រិកខាងត្បូងថា ប្រទេសចិនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដែលអំណោយផលដល់សន្តិភាពនៅអ៊ុយក្រែន រួមទាំងការឯកភាពគ្នានាពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ ប្រទេសចិនក៏មានឆន្ទៈបន្តដើរតួនាទីស្ថាបនា នៅក្នុងការដោះស្រាយវិបត្តិនយោបាយផងដែរ។ តិចជាងមួយខែនៅក្នុងអាណត្តិប្រធានាធិបតីរបស់ខ្លួន លោក ត្រាំ បានកែប្រែគោលនយោបាយរបស់សហរដ្ឋអាមេរិក ស្តីពីសង្រ្គាម ដោយលុបចោលយុទ្ធនាការដាក់រុស្ស៊ីឱ្យនៅឯកោ ជាមួយនឹងការហៅទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងកិច្ចពិភាក្សារវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ី ដែលមិនរួមបញ្ចូលអ៊ុយក្រែន និងអឺរ៉ុប។ លើសពីនេះ រដ្ឋបាលលោក ត្រាំ បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនបានយល់ព្រមធ្វើកិច្ចចរចាបន្ថែមទៀតជាមួយរុស្ស៊ី លើការបញ្ចប់សង្គ្រាមអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៤ម៉ោងកន្លះនៅអារ៉ាប៊ីសាអ៊ូឌីត។ រុស្ស៊ីក៏បានអះអាងផងដែរថា កិច្ចចរចាមានប្រយោជន៍ ប៉ុន្តែបានពង្រឹងការទាមទាររបស់ខ្លួន ដោយបានគូសបញ្ជាក់ថា ខ្លួននឹងមិនអត់ឱនឱ្យសម្ព័ន្ធមិត្តណាតូ ដែលផ្តល់សមាជិកភាពដល់អ៊ុយក្រែនឡើយ៕ ប្រភព ៖…