Category: ព័ត៌មានជាតិ
-

អនាគតមេដឹកនាំថ្មីអាល្លឺម៉ង់ថា អឺរ៉ុបគួរស្វែងរកឯករាជ្យ កុំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់អាមេរិក
ប៊ែរឡាំង ៖ បន្ទាប់ពីក្រុមអភិរក្សនិយមទទួលបានជ័យជម្នះនៅក្នុងឈ្នះការបោះឆ្នោតកាលពីថ្ងៃអាទិត្យ អនាគតមេដឹកនាំអាល្លឺម៉ង់ថ្មី លោក Friedrich Merz បានប្តេជ្ញាថា នឹងជួយផ្តល់ឱ្យអឺរ៉ុបនូវឯករាជ្យភាពពិតប្រាកដ ចេញពីការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ខណៈដែលលោកត្រៀមរៀបចំបង្កើតរដ្ឋាភិបាលរួបរួមមួយ។ លោក Merz ដែលជាប្រធានគណបក្សអភិរក្សនិយម Christian Democratic Union (CDU) នឹងក្លាយជាអធិការបតីអាល្លឺម៉ង់ថ្មី ផ្អែកលើលទ្ធផលបោះឆ្នោតសកលដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ តាមលទ្ធផលបោះឆ្នោតបឋម សម្ព័ន្ធគណបក្ស CDU/CSU របស់លោក Merz ទទួលបានសំឡេងគាំទ្រ ២៨.៥ភាគរយ ខណៈគណបក្ស Social Democrats (SPD) របស់លោកអធិការបតី Olaf Scholz ទទួលបានសំឡេងគាំទ្រ ១៦.៤ភាគរយ។ លោក Merz មានវ័យ ៦៩ឆ្នាំ បានគូសបញ្ជាក់ថា អាទិភាពសំខាន់បំផុតរបស់គាត់ គឺការពង្រឹងអឺរ៉ុបឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដូច្នេះមួយជំហានម្តងៗ យើងពិតជាអាចទទួលបានឯករាជ្យភាពពីការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។ អនាគតមេដឹកនាំអាល្លឺម៉ង់ថ្មីរូបនេះ បានសង្កត់ធ្ងន់ទៀតថា លោកមិនធ្លាប់គិតថា នឹងនិយាយពាក្យសម្តីបែបនេះតាមកញ្ចក់ទូរទស្សន៍ទេ ប៉ុន្តែបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ…
-

លោក Zelensky សុខចិត្តចោលតំណែងប្រធានាធិបតី ដើម្បីប្ដូរសន្តិភាព ឬសមាជិកភាពណាតូ
គៀវ ៖ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសក្តែងៗថា លោកមានឆន្ទៈបោះបង់តំណែងប្រធានាធិបតីរបស់គាត់ ជាថ្នូរនឹងសន្តិភាព ឬ ក៏សមាជិកភាពអង្គការណាតូ នៅមុនខួប ៣ឆ្នាំនៃការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។ នៅពេលត្រូវបានសួរថា តើលោកមានការត្រៀមខ្លួនចាកចេញពីតំណែងទេ ប្រសិនបើវានឹងនាំមកនូវការធានាសន្តិភាព? លោក ហ្សេលេនស្គី បានបញ្ជាក់ច្បាស់ៗថា ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ… ខ្ញុំនឹងចាកចេញពីមុខតំណែងរបស់ខ្ញុំ ប្រសិនបើដើម្បីសន្តិភាពអ៊ុយក្រែន…… ហើយខ្ញុំក៏អាចប្តូរយកសមាជិកភាពណាតូដែរ បើសិនមានលក្ខខណ្ឌបែបនោះ ហើយខ្ញុំនឹងចាកចេញភ្លាមៗ។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា ខ្ញុំផ្តោតសំខាន់លើសន្តិសុខរបស់អ៊ុយក្រែននៅថ្ងៃនេះ មិនមែនក្នុងរយៈពេល ២០ឆ្នាំទេ ហើយខ្ញុំក៏មិនអាចកាន់អំណាចច្រើនទសវត្សរ៍បានដែរ។ យោងតាមច្បាប់របស់អ៊ុយក្រែន ការបោះឆ្នោតនឹងត្រូវផ្អាកជាបណ្តោះអាសន្ន ស្ថិតក្រោមច្បាប់អាជ្ញាសឹកដែលបានដាក់ចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ លោក ហ្សេលេនស្គី បានឈ្នះការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែននៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ដោយផ្តួលលោក ផេត្រូ ប៉ូរ៉ូសិនកូ ក្នុងការបោះឆ្នោតជុំទី២ ដោយទទួលបានសំឡេង ៧៣.២៣% ហើយក៏ចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ អាណត្តិរបស់លោក ហ្សេលេនស្គី បានផុតកំណត់នៅខែឧសភា ឆ្នាំ២០២៤…
-

NASA និង SpaceX គ្រោងចាប់ផ្តើមបេសកកម្មថ្មីចំនួនពីរក្នុងគ្រាប់រ៉ុក្កែតតែមួយ
វ៉ាស៊ីនតោន ៖ អង្គការ NASA និងក្រុមហ៊ុន SpaceX បានកំណត់គោលដៅយកថ្ងៃសុក្រសប្តាហ៍ក្រោយនេះ ចាប់ផ្តើមបេសកកម្មថ្មីចំនួនពីរនៅលើរ៉ុក្កែតតែមួយ ដើម្បីសិក្សាពីភពកាឡាក់ស៊ីនិងសង្កេតមើល corona ឬ ស្រទាប់បរិយាកាស របស់ព្រះអាទិត្យ។ បេសកកម្មទីមួយ ហៅកាត់ថា SPHEREx មានគោលបំណងសិក្សាស្វែងរកធាតុផ្សំសំខាន់ៗសម្រាប់ជីវិតរស់នៅក្នុងភពកាឡាក់ស៊ីរបស់មនុស្សលោក នេះបើយោងតាមការបញ្ជាក់របស់អង្គការណាសា។ លើសពីនេះ បេសកកម្ម SPHEREx ក៏នឹងចូលទៅក្នុងគន្លងជុំវិញផែនដី ហើយបង្កើតផែនទីនៃផ្ទៃមេឃទាំងមូលជារូបភាព 3D ដោយចាប់យករូបភាពគ្រប់ទិសទី ដូចជាការស្កែនមើលផ្នែកខាងក្នុងនៃពិភពលោក។ បេសកកម្មទីពីរ ហៅកាត់ថា PUNCH មានគោលបំណងសង្កេតមើល Corona ឬស្រទាប់បរិយាកាសរបស់ព្រះអាទិត្យ។ PUNCH គឺជាក្រុមតារានិករនៃផ្កាយរណបតូចៗចំនួន ៤ ដែលធ្វើដំណើរទៅកាន់គន្លងផែនដីទាប ដើម្បីអង្កេតជាសកលដោយប្រើរូបភាព 3D នៃ corona របស់ព្រះអាទិត្យ ព្រមទាំងសិក្សាពីរបៀបដែលម៉ាស់ និងថាមពលនៅទីនោះ ក្លាយជាខ្យល់ព្រះអាទិត្យ នេះបើយោងតាមការបញ្ជាក់របស់អង្គការណាសា៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

លោក Trump ជំរុញលោក Musk ធ្វើខ្លួនកាន់តែសាហាវ ក្នុងការជម្រុះបុគ្គលិករដ្ឋាភិបាល
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ បានជំរុញឱ្យលោកមហាសេដ្ឋី អេឡុន ម៉ាស ធ្វើខ្លួនឲ្យកាន់តែសាហាវ ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយបុគ្គលិករដ្ឋាភិបាលសហព័ន្ធ ទោះបីជាមានភាពចលាចល ជុំវិញការបញ្ឈប់ការងារ និងការកាត់បន្ថយការចំណាយយ៉ាងធ្ងន់ធ្ងរក៏ដោយ។ លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social របស់គាត់ថា លោក អេឡុន កំពុងធ្វើការងារដ៏អស្ចារ្យ ប៉ុន្តែខ្ញុំចង់ឃើញគាត់កាន់តែសកម្មជាងនេះទៀត … ត្រូវចាំថា យើងមានប្រទេសមួយដែលត្រូវតែសង្គ្រោះ ហើយទីបំផុត ធ្វើវាឱ្យកាន់តែអស្ចារ្យជាងមុនទៀត។ ការកាត់បន្ថយបុគ្គលិកចុងក្រោយបំផុត ដែលបានប្រកាសកាលពីថ្ងៃសុក្រ នោះគឺក្រសួងការពារជាតិអាមេរិកនឹងកាត់បន្ថយកម្លាំងពលកម្មស៊ីវិលរបស់ខ្លួនយ៉ាងហោចណាស់ ៥ភាគរយ គិតចាប់ពីសប្តាហ៍ក្រោយតទៅ។ នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ DOGE របស់លោក អេឡុន ម៉ាស ដែលជាអង្គភាពបង្កើតឡើងដោយលោក ត្រាំ បានវាយលុកទូទាំងភ្នាក់ងាររដ្ឋាភិបាលសហព័ន្ធ ដោយបានបណ្តេញបុគ្គលិករដ្ឋាភិបាលសហព័ន្ធរាប់ម៉ឺននាក់ រាប់ចាប់ពីអ្នកវិទ្យាសាស្ត្រដល់អ្នកអនុរក្សឧទ្យាន ដែលភាគច្រើនជាមន្រ្តីហាត់ការ។ នាយកប្រតិបត្តិ Tesla និង SpaceX លោក អេឡុន ម៉ាស គឺជាអ្នកមានបំផុតរបស់ពិភពលោក…
-

នគរបាលកុងហ្គោរាប់រយនាក់ ចុះចូលជាមួយក្រុមឧទ្ទាម M23នៅទីក្រុងកាន់កាប់ Bukavu
ក្រុមមន្រ្តីនគរបាលកុងហ្គោ រាប់រយនាក់ នាំគ្នាច្រៀង និងទះដៃរបស់ពួកគេនៅក្នុងទីក្រុងកាន់ Bukavu កាលពីថ្ងៃសៅរ៍ អំឡុងពិធីចាប់ផ្តើមការបណ្តុះបណ្តាលរបស់ពួកគេឡើងវិញក្រោមអាជ្ញាធររបស់ក្រុមឧទ្ទាម M23គាំទ្រដោយប្រទេសរ៉្វាន់ដា ។ ព្រឹត្តការណ៍នេះ បានកើតមានឡើង រយៈពេល ១សប្តាហ៍ ក្រោយក្រុមឧទ្ទាម M23 រុលចូលទៅដល់ទីក្រុងធំបំផុតទី ២មួយនេះ ស្ថិតនៅភាគខាងកើតសាធារណរដ្ឋប្រជាមានិតកុងហ្គោ ដែលរងការរង្គោះរង្គើរដោយសារករណីចោរកម្ម និងភាពរំជើបរំជួល ពេលដែលកងកម្លាំងកុងហ្គោ ដកទ័ពចេញដោយគ្មានការប្រយុទ្ធគ្នារួចមកនោះ ។ ការដណ្តើមបានតំបន់ជាច្រើននៅភាគខាងកើតកុងហ្គោ និងតំបន់សម្បូររ៉ែដ៏មានតម្លៃបានធ្វើឲ្យកើតមានក្តីបារម្ភពីសង្រ្គាមទ្រង់ទ្រាយធំជាងនេះ ហើយនិងនាំឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) ទាមទារឲ្យពួកគេបញ្ឈប់សង្រ្គាម និងដកកងទ័ពចេញ ។ នៅក្នុងទីក្រុង Bukavu គ្មានសញ្ញាធ្វើតាមការអំពាវនាវរបស់ UNនោះឡើយ ពេលដែលក្រុមនគរបាលចុះចូលជាមួយក្រុមឧទ្ទាម បានស្លៀកពាក់ឯកសណ្ឋានថ្មី ។ លោក Lawrence Kanyuka គឺជាអ្នកនាំពាក្យរបស់ក្រុមសម្ព័ន្ធមិត្តឧទ្ទាម AFC ដែលរួមបញ្ចូលទាំងក្រុមឧទ្ទាម M23 បាននិយាយថា មន្រ្តីនគរបាលប្រហែល ១.៨០០នាក់ បានចុះចូល ដើម្បីទទួលបានការហ្វឹកហ្វឺនឡើងវិញ ក្នុងនោះមន្រ្តីនគរបាល ៥០០នាក់បន្ថែមទៀត នឹងចុះចូលដូចគ្នា ៕
-

មុនជួបគ្នា លោក Trump ឆ្លៀតប្រលះអង់គ្លេស និងបារាំងថា មិនជួយបញ្ចប់សង្រ្គាមអ៊ុយក្រែន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់នៅថ្ងៃសុក្រថា ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក Kier Starmer មិនបានជួយធ្វើអ្វីសោះ ដើម្បីជួយបិទបញ្ចប់សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី។ លោក ត្រាំ បាននិយាយទៀតថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មិនមានសន្លឹកបៀនៅក្នុងការចរចាសន្តិភាពទេ ហើយបានបន្ថែមថា លោកមិនគិតថា លោក Zelensky មានសារៈសំខាន់ខ្លាំងក្នុងការចរចារួមគ្នាទេ។ ការរិះគន់ខាងលើធ្វើឡើងមុនពេលលោក ត្រាំ ជួបជាមួយមេដឹកនាំបារាំង និងអង់គ្លេស នៅសេតវិមានក្នុងសប្តាហ៍ក្រោយ។ លោក Macron ត្រូវបានរំពឹងថា នឹងបំពេញទស្សនកិច្ចមកកាន់ទីក្រុងវ៉ាស៉ីនតោន នៅថ្ងៃចន្ទស្អែកនេះ ខណៈដែលលោក Starmer នឹងមកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយដែរ។ ក្នុងសប្តាហ៍នេះ បណ្តាមេដឹកនាំអឺរ៉ុបបានបើកកិច្ចប្រជុំបន្ទាន់ ស្តីពីអ៊ុយក្រែន ស្របពេលដែលអាមេរិកបានចាប់ផ្តើមការពិភាក្សាជាមួយរុស្ស៉ីនៅអារ៉ាប៊ីសាអូឌីត ស្តីពីការស្វែងរកទីបញ្ចប់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន ជាហេតុនាំឱ្យមានក្តីបារម្ភថា អឺរ៉ុប និងអ៊ុយក្រែនផ្ទាល់ អាចនឹងត្រូវផាត់ចេញទាំងស្រុង ពីកិច្ចចរចាសន្តិភាព៕ ប្រភព ៖…
-

ព្រឹត្តិការណ៍”សួស្ដីប៉េកាំង“ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
សៀមរាប៖នៅខេត្តសៀមរាបដដែល ស្របពេលគ្នានឹងកម្ពុជា-កូរ៉េប្រារព្ធពិព័រណ៍សិល្បៈនៅសារមន្ទីរជាតិដែលជានិមិត្តរូបនៃ ស្មារតីយូរអង្វែងនៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាពនោះ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា និងចិន បានសហការរួមគ្នារៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ និងការរៀបចំពិព័រណ៍រូបភាពនិងការភ្លក្សម្ហូបអាហារ របស់ទីក្រុងប៉េកាំង ក្រោមប្រធានបទ”សួស្ដីប៉េកាំង“ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ ព្រឹត្តិការណ៍បែបទេសចរណ៍និងវប្បធម៌ដ៏ធំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម យិន លីសមាជិកការិយាល័យនយោបាយ មជ្ឈិមបក្សកុម្មុយនីស្ដចិន លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម វ៉ាង វិនពិនឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំនិងប្រតិភូប្រទេស ទាំង២ ជាច្រើនរូប។ ថ្លែងទៅកាន់អ្នកចូលរួម ឯកឧត្តម វ៉ាង វិនពិន លើកឡើងថា រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះក្រោមកិច្ចទំនាក់ទំនងល្អរវាង ប្រមុខថ្នាក់ដឹកនាំប្រទេសទាំង២ ធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពក៏តែល្អប្រសើរឡើងជាបន្តបន្ទាប់។ចំពោះការ ដឹកនាំប្រតិភូការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន មកកាន់កម្ពុជានាពេលនេះ ក៏ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត សម្រាប់ប្រទេសទាំង២ លើការបង្កើនទំនាក់ទំនង និងពង្រឹងបន្ថែមលើការងារនយោបាយថែមទៀតផង។ បន្ថែមទៅលើអ្វីដែលលោកទូតចិនបានបញ្ជាក់ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា…
-

លោក Zelensky មិនទាន់ត្រៀមខ្លួនស៊ីញ៉េប្រគល់រ៉ែកម្រតម្លៃ ៥០០ពាន់លានដុល្លារឲ្យអាមេរិកទេ
គៀវ ៖ ប្រភពពីអ៊ុយក្រែនបានប្រាប់កាសែតបារាំង AFP ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់រ៉ែកម្រាមានតម្លៃ ៥០០ពាន់លានដុល្លារទៅឲ្យអាមេរិក ជាថ្នូរនឹងកិច្ចចរចាបទឈប់បាញ់ក្នុងសង្គ្រាមជាមួយរុស្ស៊ីនោះទេ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ឱ្យអ៊ុយក្រែនប្រគល់រ៉ែកម្ររបស់ប្រទេសខ្លួនឱ្យក្រុមហ៊ុនអាមេរិក ជាសំណងសម្រាប់ជំនួយរាប់សិបពាន់លានដុល្លារ ដែលផ្តល់ឲ្យអ៊ុយក្រែនក្រោមរដ្ឋបាលលោក ចូ បៃដិន។ ទោះបីជាយ៉ាងណា ប្រភពពីអ៊ុយក្រែនដែលដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មាន AFP ថា សម្រាប់ពេលនេះ លោកប្រធានាធិបតី ហ្សេលេនស្គី មិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការទទួលយកវាទេ… ពួកយើងកំពុងធ្វើការកែសម្រួល និងបន្ថែមការស្ថាបនា។ ប្រភពបានគូសបញ្ជាក់ថា មិនមានកាតព្វកិច្ចរបស់អាមេរិកនៅក្នុងកិច្ចព្រមព្រៀងទាក់ទងនឹងការធានា ឬការវិនិយោគនោះទេ អ្វីគ្រប់យ៉ាងអំពីពួកគេគឺមិនច្បាស់លាស់ ហើយពួកគេចង់ទាញយកលុយ ៥០០ពាន់លានដុល្លារពីពួកយើង។ តើភាពជាដៃគូប្រភេទនេះជាអ្វី? … ហើយហេតុអ្វីបានជាយើងត្រូវផ្តល់ប្រាក់ចំនួន ៥០០ពាន់លានដុល្លារ។ ការខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងរ៉ែកម្រនេះ បានកើតឡើងចំពេលមានសង្រ្គាមពាក្យសម្តីរវាងលោក ហ្សេលេនស្គី និង លោក ត្រាំ ដែលបានដាក់ឈ្មោះមេដឹកនាំអ៊ុយក្រែនថា ជា “ជនផ្តាច់ការ” នៅក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីដើមសប្តាហ៍នេះ៕ ប្រភព…
-

ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៦នាក់ទៀត
ហ្គាហ្សា ៖ ក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៦នាក់បន្ថែមទៀត ដែលជាឈ្លើយសឹកចុងក្រោយគេ ត្រូវបានដោះលែងក្រោមដំណាក់កាលដំបូងនៃបទឈប់បាញ់ដ៏ផុយស្រួយ។ នៅក្នុងពិធីមួយក្នុងទីក្រុង Nuseirat ភាគកណ្តាល តំបន់ហ្គាហ្សា ក្រុមសកម្មប្រយុទ្ធហាម៉ាស់បាននាំយកចំណាប់ខ្មាំងអ៊ីស្រាអែលឡើងលើឆាក ក្នុងរួមមាន Eliya Cohen អាយុ ២៧ឆ្នាំ Omer Shem Tov អាយុ ២២ឆ្នាំ និងជនជាតិអ៊ីស្រាអែលកាត់អាហ្សង់ទីន Omer Wenkert អាយុ ២៣ឆ្នាំ។ ពួកគេទាំងនោះបានកាន់វិញ្ញាបនបត្រដោះលែង មុនពេលប្រគល់ទៅឱ្យកាកបាទក្រហម ដែលបានយកពួកគេធ្វើដំណើរតាមក្បួនរថយន្តត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីការជាប់ឃុំអស់រយៈពេលជាង ១៦ខែ។ នៅក្នុងពិធីស្រដៀងគ្នានេះកាលពីថ្ងៃសៅរ៍ នៅ ទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា ក្រុមហាម៉ាស់ក៏បានដោះលែងចំណាប់ខ្មាំងឈ្មោះ Tal Shoham អាយុ ៤០ឆ្នាំ និង Avera Mengistu អាយុ ៣៨ឆ្នាំផងដែរ។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ បានចាប់ឃុំខ្លួនមនុស្សរាប់រយនាក់ ក្នុងអំឡុងពេលវាយប្រហារមិនធ្លាប់មានពីមុនមកកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ លើអ៊ីស្រាអែល ដែលបានបង្កឱ្យមានសង្រ្គាមជាង…
-

ប្រជាពលរដ្ឋជាង៤០០០គ្រួសារនៅស្រុកចុងកាល់ ទទួលបានសេវាព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ
ឧត្តរមានជ័យ៖ អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជសម្តេចតេជោ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដើម្បីដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) ចុះពិនិត្យនិងព្យាបាលជំងឺទូទៅ ផ្ទាល់ជូនប្រជាពលរដ្ឋជាង ៤០០០គ្រួសារដោយឥតគិតថ្លៃ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ស្ថិតក្នុង ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។ ក្នុងឱកាសនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាននាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន និង សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានមកទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃនាពេលនេះ។ នេះជាលើក១ហើយ សម្រាប់ការដឹកនាំក្រុមគ្រូពេទ្យចុះមកព្យាបាលជូនប្រជាពលរដ្ឋនៅ ខេត្តឧត្តរមានជ័យ។លោកជំទាវបន្តថា នៅក្នុងអាណត្តិថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានយកចិត្តទុកដាក់ និងជំរុញវិស័យសុខាភិបាលផ្នែកសង្រ្គោះបន្ទាន់ក្នុងការព្យាលជំងឺជូនប្រជាពលរដ្ឋ ទៅដល់ភូមិ ឃុំ តែម្តង។ជាក់ស្តែងពេល នេះលោកជំទាវបានដឹកនាំក្រុមគ្រូពេទ្យជំនាញជាង…