Category: ព័ត៌មានជាតិ​

  • ទីប្រឹក្សាសេតវិមានប្រាប់លោក Zelensky ត្រូវប្រគល់រ៉ែ ក្នុងកាលៈទេសៈនេះ

    ទីប្រឹក្សាសេតវិមានប្រាប់លោក Zelensky ត្រូវប្រគល់រ៉ែ ក្នុងកាលៈទេសៈនេះ

    បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Mike Waltz បាននិយាយប្រាប់លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន ថា លោក Donald Trump ខកចិត្តយ៉ាងខ្លាំង ហើយបញ្ជាក់ថា លោក Zelensky ត្រូវតែសម្រេចឲ្យមានកិច្ចព្រមព្រៀង ស្តីពីការចូលប្រើប្រាស់រ៉ែសំខាន់ៗ របស់អ៊ុយក្រែន ក្នុងកាលៈទេសៈនេះ។ ជំនួបនេះ បានធ្វើឡើង ក្រោយពេលដែលលោក Zelensky បានច្រានចោលការទាមទារ របស់សហរដ្ឋអាមេរិក សម្រាប់ចំណែក នៃសារធាតុរ៉ែកម្ររបស់ខ្លួន ដែលជា «កិច្ចព្រមព្រៀង» បង្កើតឡើងដោយលោក Trump ដោះដូរនឹងជំនួយ ដែលសហរដ្ឋអាមេរិកផ្តល់ដល់អ៊ុយក្រែន ក្នុងអំឡុងពេលសង្គ្រាម ជាមួយរុស្ស៊ី។ គួរបញ្ជាក់ថា អ៊ុយក្រែនមានសារធាតុកម្រ មហាសាល រួមមានទាំងរ៉ែលីចូម ទីតាញ៉ូម ធ្យូងថ្ម ឧស្ម័ន ប្រេង អ៊ុយរ៉ាញ៉ូម មានតម្លៃរាប់ពាន់លានដុល្លារ។ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Mike Waltz បាននិយាយថា អាមេរិកបានផ្តល់ឱកាសមិនគួរឱ្យជឿ និងជាប្រវត្តិសាស្ត្រ ឱ្យប្រជាជនអ៊ុយក្រែន។ លោក…

  • លោក Trump គំរាមដាក់ពន្ធ ១៥០ ភាគរយលើប្លុក BRICS បើហ៊ានមិនចាយលុយដុល្លារអាមេរិក

    លោក Trump គំរាមដាក់ពន្ធ ១៥០ ភាគរយលើប្លុក BRICS បើហ៊ានមិនចាយលុយដុល្លារអាមេរិក

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមចំៗដល់បណ្ដាប្រទេស BRICS នៅថ្ងៃព្រហស្បតិ៍ថា លោកនឹងដំឡើងពន្ធ ១៥០% សងសឹកការប៉ុនប៉ងណាមួយ ដែលចង់ចាយលុយផ្សេងជំនួសលុយដុល្លារអាមេរិក ពោលគឺចង់បំផ្លាញលុយដុល្លារអាមេរិក។ ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Politico បានឱ្យដឹងថា ការជំនួសលុយដុល្លារអាមេរិក គឺជាគោលដៅជាច្រើនឆ្នាំហើយរបស់ក្រុមប្រទេស BRICS ដែលក្នុងនោះរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម ប៉ុន្តែបំណងនេះត្រូវបានរារាំងដោយការមិនចុះសម្រុងគ្នា ក្នុងចំណោមប្រទេសសមាជិក។ យ៉ាងណា លោក ត្រាំ បានប្រាប់សមាគមអភិបាលបក្សសាធារណៈរដ្ឋនៅទីក្រុងវ៉ាស៊ីនតោនថា រដ្ឋ BRICS កំពុងព្យាយាមបំផ្លាញលុយដុល្លារអាមេរិក ហើយពួកគេចង់បង្កើតរូបិយប័ណ្ណថ្មីមួយ។ លោក ត្រាំ បន្ថែមថា ប្រទេស BRICS ប្រហែលជាចង់ប្រើប្រាស់លុយយ័នរបស់ចិនជំនួសលុយដុល្លាររបស់សហរដ្ឋមេរិក។ មេដឹកនាំអាមេរិករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា នៅពេលលោកចូលកាន់តំណែង … រឿងដំបូងដែលលោកចង់និយាយ គឺរដ្ឋ BRICS ណាមួយ ដែលហ៊ានសូម្បីតែនិយាយអំពីការបំផ្លាញលុយដុល្លារ នោះនឹងត្រូវប្រឈមមុខការដំឡើងពន្ធ…

  • សម្តេចធិបតី ៖ ក្រុមហ៊ុន BVLGARI រៀបចំកម្មវិធីរាត្រីសមោសរនៅប្រាសាទបាយ័ន ដោយសារក្រុមហ៊ុនមានមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា

    សម្តេចធិបតី ៖ ក្រុមហ៊ុន BVLGARI រៀបចំកម្មវិធីរាត្រីសមោសរនៅប្រាសាទបាយ័ន ដោយសារក្រុមហ៊ុនមានមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដោយសារក្រុមហ៊ុន BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណិត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក មករៀបចំតាំងពិព័រណ៍នូវគ្រឿងអលង្ការប្រណិតៗ នៅកម្ពុជា រួមទាំងនាំមកនូវតារាល្បីៗនៅលើពិភពលោក ដោយសារក្រុមហ៊ុនមានមានភាពជឿជាក់មកសមត្ថភាព ស្ថិរភាព និងសន្តិសុខសណ្ដាប់ធ្នាប់ល្អរបស់កម្ពុជា ព្រមទាំងកិត្តិសព្ទដ៏ល្បីល្បាញរបស់តំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់ទេសចរណ៍ដែលមានភាពទាក់ទាញបំផុតមួយនៅក្នុងចំណោមរមណីយដ្ឋានល្បីៗនៅលើពិភពលោក។ ក្រុមហ៊ុន BVLGARI ដែលជាម៉ាកយីហោគ្រឿងអលង្ការយ៉ាងល្អប្រណិត និងល្អឯក ដ៏ល្បីលំដាប់ពិភពលោក បានរៀបចំកម្មវិធីរាត្រីសមោសរ (Gala Dinner) ឈ្មោះថា BVLGARI AETERNA ដើម្បីបង្ហាញម៉ូតផលិតផលរបស់ខ្លួន នៅប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប៕ ដោយ៖ពលជ័យ រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

  • ចិនគាំទ្រលោក Trump លើដំណើរស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

    ចិនគាំទ្រលោក Trump លើដំណើរស្វែងរកសន្តិភាព បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

    ប៉េកាំង ៖ ប្រទេសចិននៅក្នុងកិច្ចប្រជុំ G20 នៅអាហ្វ្រិកខាងត្បូង នាថ្ងៃព្រហស្បតិ៍នេះ បានចេញមុខគាំទ្រកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី ក្នុងគោលបំណងបញ្ចប់សង្គ្រាមអ៊ុយក្រែន។ ប្រមុខការទូតចិន លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសក្រុមប្រទេស G20 ដែលប្រមូលផ្តុំគ្នានៅរដ្ឋធានីអាហ្វ្រិកខាងត្បូងថា ប្រទេសចិនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដែលអំណោយផលដល់សន្តិភាពនៅអ៊ុយក្រែន រួមទាំងការឯកភាពគ្នានាពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។ ប្រទេសចិនក៏មានឆន្ទៈបន្តដើរតួនាទីស្ថាបនា នៅក្នុងការដោះស្រាយវិបត្តិនយោបាយផងដែរ។ តិចជាងមួយខែនៅក្នុងអាណត្តិប្រធានាធិបតីរបស់ខ្លួន លោក ត្រាំ បានកែប្រែគោលនយោបាយរបស់សហរដ្ឋអាមេរិក ស្តីពីសង្រ្គាម ដោយលុបចោលយុទ្ធនាការដាក់រុស្ស៊ីឱ្យនៅឯកោ ជាមួយនឹងការហៅទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងកិច្ចពិភាក្សារវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ី ដែលមិនរួមបញ្ចូលអ៊ុយក្រែន និងអឺរ៉ុប។ លើសពីនេះ រដ្ឋបាលលោក ត្រាំ បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនបានយល់ព្រមធ្វើកិច្ចចរចាបន្ថែមទៀតជាមួយរុស្ស៊ី លើការបញ្ចប់សង្គ្រាមអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៤ម៉ោងកន្លះនៅអារ៉ាប៊ីសាអ៊ូឌីត។ រុស្ស៊ីក៏បានអះអាងផងដែរថា កិច្ចចរចាមានប្រយោជន៍ ប៉ុន្តែបានពង្រឹងការទាមទាររបស់ខ្លួន ដោយបានគូសបញ្ជាក់ថា ខ្លួននឹងមិនអត់ឱនឱ្យសម្ព័ន្ធមិត្តណាតូ ដែលផ្តល់សមាជិកភាពដល់អ៊ុយក្រែនឡើយ៕ ប្រភព ៖…

  • តុលាការជាន់ខ្ពស់សហរដ្ឋអាមេរិក មិនអនុញ្ញាតឱ្យលោក Trump បណ្តេញប្រធានទីភ្នាក់ងារឃ្លាំមើលចេញភ្លាមៗនោះទេ

    តុលាការជាន់ខ្ពស់សហរដ្ឋអាមេរិក មិនអនុញ្ញាតឱ្យលោក Trump បណ្តេញប្រធានទីភ្នាក់ងារឃ្លាំមើលចេញភ្លាមៗនោះទេ

    តុលាការជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានបដិសេធកាលពីថ្ងៃសុក្រ មិនអនុញ្ញាតឱ្យលោក Donald Trump បណ្ដេញប្រធានទីភ្នាក់ងារឃ្លាំមើលសហព័ន្ធភ្លាមៗនោះទេ បន្ទាប់ពីសេចក្តីបង្គាប់របស់ចៅក្រមបានរារាំងបណ្ដោះអាសន្នប្រធានាធិបតីគណបក្សសាធារណរដ្ឋពីការបណ្តេញមន្ត្រីរូបនេះចេញ។ តុលាការ បានពន្យារពេលចំណាត់ការ សម្រាប់ពេលនេះ តាមសំណើរបស់ក្រសួងយុត្តិធម៌ដើម្បីដកសេចក្តីបង្គាប់ថ្ងៃទី១២ ខែកុម្ភៈរបស់ចៅក្រម ដែលបានរារាំងបណ្តោះអាសន្នការដកលោកHampton Dellinger ជាប្រធានការិយាល័យប្រឹក្សាពិសេស ខណៈវិវាទនៅតែបន្ត។ ករណីនេះ បានកត់សម្គាល់ការទប់ទល់ផ្លូវច្បាប់ជាលើកដំបូងដែលពាក់ព័ន្ធនឹងចំណាត់ការរបស់លោក Trump ដើម្បីឈានដល់ស្ថាប័នតុលាការកំពូលរបស់សហរដ្ឋអាមេរិក ចាប់តាំងពីលោកបានវិលត្រឡប់ទៅកាន់តំណែងជាប្រធានាធិបតីវិញ ក្នុងខែមករា។ តុលាការបាននិយាយថា ខ្លួនកំពុងពន្យារពេលចំណាត់ការលើសំណើរបស់ក្រសួងយុត្តិធម៌ រហូតដល់ថ្ងៃទី ២៦ ខែកុម្ភៈ នៅពេលដែលសេចក្តីបង្គាប់ហាមឃាត់បណ្តោះអាសន្ន ត្រូវបានចេញដោយចៅក្រមតំបន់របស់អាមេរិកដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន លោក Amy Berman Jackson ត្រូវបានកំណត់ឱ្យផុតកាលបរិច្ឆេទ។ លោក Jackson បានចេញសេចក្តីបង្គាប់ហាមឃាត់បណ្តោះអាសន្ននៅថ្ងៃទី១២ ខែកុម្ភៈ ដោយបានឲ្យលោក Dellinger ទៅកាន់តំណែងរបស់លោកវិញ ដោយរង់ចាំសេចក្តីបង្គាប់បន្ថែម។

  • ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ
  • មេដឹកនាំអាហ្សង់ទីនឲ្យកាដូរ «រណាកាត់ឈើ» ទៅ Elon Musk

    មេដឹកនាំអាហ្សង់ទីនឲ្យកាដូរ «រណាកាត់ឈើ» ទៅ Elon Musk

    បរទេស ៖ ប្រធានាធិបតី ប្រទេសអាហ្សង់ទីន លោក Milei បានប្រគល់ជូនរណាកាត់ឈើ មួយគ្រឿង ដល់ លោក មហាសេដ្ឋី Elon Musk។ ប្រធានាធិបតីអាហ្សង់ទីន លោក Javier Milei បានបង្ហោះវីដេអូមួយ នៅលើគណនី X របស់លោក ដែលបង្ហាញថា លោកផ្តល់អំណោយដល់ លោក Elon Musk នូវរណាកាត់ឈើ មួយគ្រឿង។ មេដឹកនាំស្តាំនិយម របស់ប្រទេសអាហ្សង់ទីន រូបនេះ នៅពេលឡើងកាន់អំណាច ក៏ធ្លាប់បានកាន់រណាកាត់ឈើ បែបនេះដែរ បង្ហាញពីនិមិត្តរូបនៃផែនការរបស់លោក ក្នុងការស្តារឡើងវិញ នូវ ផ្នែកសារពើពន្ធ។ ក្រោយមក លោក Milei បានបង្ហាញនិងប្រគល់អំណោយនេះ ដល់លោក Musk នៅលើឆាក នៅឯសន្និសីទសកម្មភាពនយោបាយ អភិរក្សនិយម ហៅកាត់ CPACនៅជិតទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍។ ក្នុងជំនួប នាពេលនោះ លោក Musk បាននិយាយអំពីការខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយរបស់លោក…

  • ព្រឹទ្ធសភាអាមេរិកគាំទ្រមេ FBI ថ្មី ដែលស្និទ្ធនឹងត្រាំ

    ព្រឹទ្ធសភាអាមេរិកគាំទ្រមេ FBI ថ្មី ដែលស្និទ្ធនឹងត្រាំ

    បរទេស ៖ ព្រឹទ្ធសភាអាមេរិក បានបញ្ជាក់ថា លោក Kash Patel ដែលជាមនុស្សស្មោះត្រង់នឹងលោក Trump ក្លាយជាប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ របស់អាមេរិក ហៅកាត់ FBI។ ព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពីតួនាទីរបស់លោក Kash Patel ដែលជាអ្នកស្មោះត្រង់ដ៏មុតមាំ និងធ្លាប់បានគម្រាមថា នឹងតាមឲ្យជាប់នូវសត្រូវនយោបាយ របស់លោកប្រធានាធិបតី Donald Trump ក្នុងនាមជានាយក FBI ដែលជាទីភ្នាក់ងារអនុវត្តច្បាប់កំពូល របស់ប្រទេស។ ការតែងតាំងបុរស វ័យ ៤៤ ឆ្នាំ រូបនេះ បានបង្កឱ្យមានការប្រឆាំង ដ៏ខ្លាំងក្លា ប៉ុន្តែនៅទីបំផុត ការប្រឆាំងឥតប្រយោជន៍ ពីគណបក្សប្រជាធិបតេយ្យ ដោយសារ ត្រូវបានអនុម័ត ដោយសម្លេង ៥១ ទល់ នឹង ៤៩។ លោក Patel តាមរយៈសេចក្តីថ្លែងការណ៍មួយ នៅលើ X បាននិយាយថា «ប្រជាជនអាមេរិកសមនឹងទទួលបាន FBI…

  • Zelensky ៖ ពិភពលោកប្រឈមនឹងជម្រើស «ពូទីន ឬ សន្តិភាព»

    Zelensky ៖ ពិភពលោកប្រឈមនឹងជម្រើស «ពូទីន ឬ សន្តិភាព»

    បរទេស៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Zelensky បាននិយាយថា ពិភពលោកប្រឈមមុខនឹងជម្រើស ថាតើ «នៅជាមួយពូទីន» ឬ «នៅជាមួយសន្តិភាព»។ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា ពិភពលោកប្រឈមមុខនឹងជម្រើស នៃការនៅជាមួយ លោក វ្ល៉ាឌីមៀ ពូទីន របស់រុស្ស៊ី ឬ រស់នៅដោយសន្តិភាព បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ហាក់បានផ្តល់ភាពកក់ក្តៅ ដល់ទីក្រុងមូស្គូ ដែលបានធ្វើឱ្យអឺរ៉ុប និងក្រុងគៀវ ភ្ញាក់ផ្អើល។ លោក Zelensky បាននិយាយ នៅក្នុងសុន្ទរកថាប្រចាំថ្ងៃ របស់លោកថា «អនាគត មិនមែនជាមួយ ពូទីន ទេ ប៉ុន្តែ ត្រូវមានសន្តិភាព..ហើយវាគឺជាជម្រើស សម្រាប់មនុស្សគ្រប់គ្នា នៅក្នុងពិភពលោក និង សម្រាប់អ្នកដែលមានអំណាច – ដើម្បីនៅជាមួយពូទីន ឬ ជាមួយសន្តិភាព។ យើងគួរតែជ្រើសរើសសន្តិភាព។ ខ្ញុំសូមអរគុណអ្នកគ្រប់គ្នា សម្រាប់ការគាំទ្រ»។…

  • លោក Musk ថា អ៊ុយក្រែនមើលងាយ Trump

    លោក Musk ថា អ៊ុយក្រែនមើលងាយ Trump

    បរទេស ៖ លោក Elon Musk បានវាយប្រហារ ដោយពាក្យសម្តីលើលោក Volodymyr Zelensky កាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ប្រជាជនអ៊ុយក្រែន «មើលងាយ» ប្រធានាធិបតី Trump ហើយថា មេដឹកនាំសហរដ្ឋអាមេរិករូបនេះ ត្រឹមត្រូវ ក្នុងការចាកចេញពី Zelensky ទៅរកការចរចាជាមួយរុស្ស៊ី ក្នុងគោលបំណងបញ្ចប់សង្រ្គាមអ៊ុយក្រែន។ ការអត្ថាធិប្បាយ របស់មហាសេដ្ឋីបច្ចេកវិទ្យា ដែលកំពុងដឹកនាំការផ្លាស់ប្តូររដ្ឋាភិបាលដ៏ធំ បានកើតឡើង នៅពេលដែលសេតវិមានបានប្រាប់ Zelensky ឱ្យបញ្ឈប់ «ការប្រមាថ» ប្រឆាំងនឹង Trump និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ជាមួយទីក្រុងវ៉ាស៊ីនតោន។ មេធំក្រុមហ៊ុន SpaceX និង Tesla លោក Musk បានចាប់ផ្តើមប្រឆាំងនឹង Zelensky នៅលើបណ្តាញសង្គម X របស់លោក ដោយចោទប្រកាន់ ដោយគ្មានភស្តុតាងនៃការដំណើរការ «ម៉ាស៊ីនពុករលួយដ៏ធំសម្បើម ដែលផ្តល់អាហារដល់សាកសពទាហានអ៊ុយក្រែន»។ លោក Musk បានសរសេរថា « Zelensky ដឹងថា…