Category: ព័ត៌មានជាតិ​

  • លោក ដូណាល់ ត្រាំ បញ្ជាឱ្យបណ្ដេញរដ្ឋអាជ្ញាទាំងអស់សល់ពីសម័យលោក បៃដិន ចេញពីតំណែង

    លោក ដូណាល់ ត្រាំ បញ្ជាឱ្យបណ្ដេញរដ្ឋអាជ្ញាទាំងអស់សល់ពីសម័យលោក បៃដិន ចេញពីតំណែង

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈបាននិយាយថាលោកបានបញ្ជាឱ្យក្រសួងយុត្តិធម៌បណ្ដេញរដ្ឋអាជ្ញាទាំងអស់ដែលត្រូវបានតែងតាំង ដោយអតីតប្រធានាធិបតី លោក ចូ បៃដិន ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានសរសេរដូច្នេះថា «អស់រយៈពេលជាង៤ឆ្នាំមកនេះ ក្រសួងយុត្តិធម៌ត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ មិនធ្លាប់មានពីមុនមក។ ដូច្នេះ ខ្ញុំបានណែនាំឱ្យបញ្ចប់ការងាររបស់រដ្ឋអាជ្ញាទាំងអស់ដែលសល់ពីសម័យលោក បៃដិន»។ លោក ត្រាំ បន្ថែមថា «យើងត្រូវតែសម្អាតផ្ទះជាបន្ទាន់ និងស្ដារទំនុកចិត្ត ឡើងវិញ ហើយយុគសម័យមាសរបស់អាមេរិក ត្រូវតែមានប្រព័ន្ធយុត្តិធម៌មួយដ៏មានតម្លាភាព»។ គួរបញ្ជាក់ថា នៅសហរដ្ឋអាមេរិក វាជាទម្លាប់ធម្មតាដែលប្រធានាធិបតីថ្មី បញ្ចប់ការងាររដ្ឋអាជ្ញាសហព័ន្ធក្នុងរដ្ឋបាលចាស់ ហើយតែងតាំងរដ្ឋអាជ្ញាសហព័ន្ធថ្មី ឬគេស្គាល់ថា US attorneys។ នៅអាមេរិក មានរដ្ឋអាជ្ញាសហព័ន្ធ ឬ US attorneys ៩៣រូប៕

  • ថ្ងៃទី១៨ ខែកុម្ភៈ គិតជាសន្ទស្សន៍គុណភាពខ្យល់​នៅកម្ពុជា”ល្អ”

    ថ្ងៃទី១៨ ខែកុម្ភៈ គិតជាសន្ទស្សន៍គុណភាពខ្យល់​នៅកម្ពុជា”ល្អ”

    (ភ្នំពេញ)៖ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣០.៩៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ បើតាមក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ ដោយបានបង្ហាញសន្ទស្សន៍គុណភាពខ្យល់តាម​ខេត្តនីមួយៗមានដូចជា៖ -ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តកំពង់ចាម ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ និងខេត្តកោះកុង -ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តកណ្តាល…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈ​ប្រតិភូ​ជាន់ខ្ពស់ ក្រសួង មហាផ្ទៃ កម្ពុជា បំពេញទស្សនកិច្ច​ការងារ​នៅ​ប្រទេស​វៀតណាម

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈ​ប្រតិភូ​ជាន់ខ្ពស់ ក្រសួង មហាផ្ទៃ កម្ពុជា បំពេញទស្សនកិច្ច​ការងារ​នៅ​ប្រទេស​វៀតណាម

    (ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់ក្រសួងមហាផ្ទៃ កម្ពុជា ទៅបំពេញទស្សនកិច្ចការងារ​នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្តមសេនីយ៍​ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គម​និយមវៀតណាម និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។ ដំណើរទស្សនកិច្ចការងារនេះ គឺជាការបន្តអនុវត្តយន្តការ​សហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាល​វៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នឹងចូល​រួមកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិ​ការឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការ​សហប្រតិ​បត្តិការឆ្នាំ២០២៥ រវាងក្រសួងទាំងពីរ ផងដែរ ។ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត នឹងមានជំនួបទ្វេភាគីក្នុងកិច្ចប្រជុំ​ចង្អៀត ជាមួយ ឯកឧត្តម…

  • មេធាវីអាមេរិកចោទលោក Trump និង Elon Musk រឿងកាត់បន្ថយការចំណាយថាជា “រដ្ឋប្រហារ”

    មេធាវីអាមេរិកចោទលោក Trump និង Elon Musk រឿងកាត់បន្ថយការចំណាយថាជា “រដ្ឋប្រហារ”

    បរទេស៖ អគ្គមេធាវីអាមេរិក បានអះអាងថា ការកាត់បន្ថយចំណាយដ៏ធំ ក្រោមរដ្ឋបាល លោកប្រធានាធិបតីអាមេរិក Donald Trump និង លោកមហាសេដ្ឋកិច្ចបច្ចេកវិទ្យា Elon Musk គឺជារដ្ឋប្រហារ ជាក់ស្តែង នេះបើតាមការចេញផ្សាយ របស់កាសែត The Guardian នៅថ្ងៃអង្គារនេះ។ ការហៅនេះ បានកើនមានឡើង ក្រោយពេលបុរសទាំងពីររូបនេះ បានវាយប្រហារចៅក្រម ដែលបានធ្វើសេចក្តីសម្រេច ប្រឆាំងនឹងការផ្លាស់ប្តូររបស់ពួកគេ ជាអ្វីដែលក្រុមអ្នកច្បាប់ហៅថា ជាការកាត់បន្ថយអំណាច នៃសភា និងតុលាការ។ អគ្គមេធាវី របស់រដ្ឋ Arizona លោកស្រី Kris Mayes បាននិយាយថា « សម្រាប់ករណី លោកTrump និង លោក Musk យើងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេច ដែលយើងមិនយល់ស្រប យើងក៏មិនអើពើ នឹងការបង្គាប់របស់តុលាការ ឬ គំរាមកំហែងលើចៅក្រម យើងមិនចូលចិត្ត សេចក្តីសម្រេចទាំងនោះទេ ព្រោះ វាគឺជារដ្ឋប្រហារ ច្បាស់ណាស់»។ លោក Musk…

  • ខែដំបូងឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង៤៨លានដុល្លារ ពីការនាំចេញអង្ករ

    ខែដំបូងឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង៤៨លានដុល្លារ ពីការនាំចេញអង្ករ

    រយៈពេល១ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញអង្ករ ចំនួន ៥៩ពាន់តោន ទទួលបានទឹកប្រាក់ចំនួនជាង៤៨.០៣ លានដុល្លារ និងនាំចេញស្រូវជាង ៦១៩ ៤៨៩ លានតោន ទទួលបានទឹកប្រាក់ជាង ៨.៣៧លានដុល្លារ ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលក្រុមការងារប្រតិបត្តិផ្សព្វផ្សយក្រសួងព័ត៌មានទទួលបាននាពេលថ្មីៗនេះ។ របាយការណ៍ដដែល បានបន្ថែមថា ក្នុងរយៈពេល ១ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣៩ក្រុមហ៊ុនដោយ៖ ១.ទៅកាន់គោលដៅចំនួន៤៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៣ បានបរិមាណអង្ករចំនួន ៣៦ ៧១៤ តោន គិតជាទឹកប្រាក់ចំនួន ២៩.៧៩លានដុល្លារ។ ២.ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៣ ៧៧២តោន គិតជាទឹកប្រាក់ចំនួន ២.៥៦ លានដុល្លារ។ ៣.ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៤ប្រទេស បានបរិមាណចំនួន ៩ ៤១៣តោន គិតជាទឹកប្រាក់ចំនួន ៧.៣១លានដុល្លារ។ ៤.និងទៅកាន់គោលដៅ ១៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។…

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីចែកសញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យអាសុី អឺរ៉ុប ចំនួន ២ ៥៥១នាក់

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ពិធីចែកសញ្ញាបត្រជូនដល់និស្សិតនៃសាកលវិទ្យាល័យអាសុី អឺរ៉ុប ចំនួន ២ ៥៥១នាក់

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីចែកសញ្ញាបត្រ ជូនដល់និស្សិតនៃសាកលវិទ្យាល័យអាសុី អឺរ៉ុប ចំនួន ២ ៥៥១នាក់ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ ការបរិច្ចាគឈាមស្ម័គ្រចិត្តទទួលបាន ១២៥៧សាក់ក្នុងបាល់ទាត់សប្បុរសធម៌ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត»

    ឯកឧត្តម ហ៊ុន ម៉ានី ៖ ការបរិច្ចាគឈាមស្ម័គ្រចិត្តទទួលបាន ១២៥៧សាក់ក្នុងបាល់ទាត់សប្បុរសធម៌ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត»

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជាបានបង្ហាញក្តីរីករាយ ដែលឯកឧត្តមបានចូលរួមបរិច្ចាគឈាមជាមួយមហាជន ក្នុងកម្មវិធីបាល់ទាត់សប្បុរសធម៌ ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត» បានលើកឡើងថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់បងប្អូន គឺទទួលបាន ១២៥៧សាក់ ខណៈគោលដៅគឺយើងចង់បាន ១០០០សាក់ ក្នុងជំហានដំបូងនេះ។ នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសរៀបចំការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ ក្រោមប្រធានបទ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត» ដែលបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការប្រកួតបាល់ទាត់សប្បុរសធម៌ ដែលផ្តោតសំខាន់លើការអំពាវនាវដល់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ពិតជាមានសារៈសំខាន់ ដែលយើងបានដាក់គោលដៅឱ្យបាន ១០០០សាក់ ប៉ុន្តែការបរិច្ចាគនេះបានកើនឡើងច្រើន ចំនួន ១២៥៧សាក់ (ទូរលេខបណ្តោះអាសន្ន)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់បងប្អូនមហាជនទាំងអស់ បូករួមក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាពិតជាមានតម្លៃធំធេងណាស់ ក្នុងការចូលរួមជួយសង្គ្រោះអាយុជីវិត ដែលត្រូវការឈាម។ ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា ឆ្លងកាត់តាមការពិភាក្សារបស់ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជានឹងរៀបចំជាប្រចាំ…

  • មេធំ Facebook គ្រោងសង់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រប្រវែង ៥ ម៉ឺនគីឡូម៉ែត្រ តភ្ជាប់ ៥ ទ្វីប

    មេធំ Facebook គ្រោងសង់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រប្រវែង ៥ ម៉ឺនគីឡូម៉ែត្រ តភ្ជាប់ ៥ ទ្វីប

    វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Meta ដែលជាមេធំបណ្តាញសង្គម Facebook, Instagram និង WhatsApp បានប្រកាសពីគម្រោងសាងសង់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រវែងបំផុតលើពិភពលោក ជាមួយនឹងប្រវែងដល់ទៅ ៥០,០០០គីឡូម៉ែត្រ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ បានគូសបញ្ជាក់ថា គម្រោងខ្នាតយក្ស Project Waterworth ដែលតភ្ជាប់សហរដ្ឋអាមេរិក ឥណ្ឌា អាហ្រ្វិកខាងត្បូង ប្រេស៊ីល និងតំបន់ផ្សេងទៀតនេះ នឹងក្លាយជាគម្រោងខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ ដែលវែងជាងគេបំផុតរបស់ពិភពលោកនៅពេលសាងសង់រួច។ បើតាមក្រុមហ៊ុន Meta បានឱ្យដឹងថា គោលបំណងស្នូលនៃគម្រោងថ្មីនេះ នឹងផ្តល់នូវដំណោះស្រាយតភ្ជាប់ផ្នែកឧស្សាហកម្មឈានមុខគេទៅកាន់ទ្វីបធំៗចំនួន៥ ក៏ដូចជាជួយគាំទ្រគម្រោងអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន។ ហើយគម្រោងនេះទៀតសោត ក៏នឹងអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែធំជាងមុន ជួយសម្រួលដល់ការដាក់បញ្ចូលឌីជីថល និងបើកចំហឱកាស សម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងតំបន់ទាំងនេះ។ ក្រុមហ៊ុន Meta បានបញ្ជាក់ទៀតថា គម្រោងខ្សែកាបនេះ នឹងប្រើប្រាស់ប្រព័ន្ធ 24 fiber-pair ធ្វើឱ្យវាមានសមត្ថភាពបញ្ជូនអ៊ីនធឺណិតកាន់តែខ្ពស់ ហើយវាកាន់តែមានសារៈសំខាន់ជាងមុន ពីព្រោះវាជាមធ្យោបាយផ្តល់ថាមពលដល់សេវាកម្មឌីជីថលជាច្រើន និងផ្ទេរទិន្នន័យទូទាំងពិភពលោកក្នុងល្បឿនលឿន។ យោងតាមស្ថិតិមួយបានបង្ហាញថា ច្រើនជាង ៩៥% នៃចរាចរណ៍អ៊ីនធឺណិតរបស់ពិភពលោក ត្រូវបានផ្ទេរតាមរយៈខ្សែកាបក្រោមសមុទ្រ។ ហើយបើតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារទូរគមនាគមន៍ TeleGeography…

  • Samsung បោះបង់ចោលការទិញភាគហ៊ុនតម្លៃជាង ២ពាន់លានដុល្លារ

    Samsung បោះបង់ចោលការទិញភាគហ៊ុនតម្លៃជាង ២ពាន់លានដុល្លារ

    សេអ៊ូល ៖ ក្រុមហ៊ុន Samsung បានសម្រេចចិត្តថា នឹងបោះបង់ចោលភាគហ៊ុនមានតម្លៃប្រហែល ២.១១ពាន់លានដុល្លារ ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះបានទិញពីមុន។ ក្រុមហ៊ុន Samsung ធ្លាប់បានអះអាងកាលពីខែវិច្ឆិកាឆ្នាំមុនថា ខ្លួននឹងទិញភាគហ៊ុនត្រឡប់មកវិញដែលមានតម្លៃ ៧.១៧ពាន់លានដុល្លារក្នុងរយៈពេលមួយឆ្នាំ ដើម្បីបង្កើនតម្លៃភាគហ៊ុនិក បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំបំផុតក្នុងពិភពលោកនេះ បានដាំក្បាលចុះទាបជាគូរប្រជែង ដូចជា SK Hynix ហើយនេះក៏ជាលើកដំបូងផងដែរ ដែល Samsung សម្រេចចិត្តទិញយកភាគហ៊ុនត្រឡប់មកវិញ ចាប់តាំងពីឆ្នាំ ២០១៧។ យ៉ាងណា ក្រុមហ៊ុនជើងខ្លាំងផលិតគ្រឿងអេឡិចត្រូនិចុមួយនេះ បាននិយាយនៅក្នុងឯកសារនិយតកម្មដាច់ដោយឡែកមួយថា ខ្លួននឹងទទួលបានប្រាក់ជាង ១.៨ពាន់លានដុល្លារនៃភាគហ៊ុនធម្មតារបស់ខ្លួន និងជាង ២១០លានដុល្លារនៃភាគហ៊ុនផ្សេងទៀត នៅចន្លោះថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែឧសភាឆ្នាំនេះ ដើម្បីបង្កើនតម្លៃភាគហ៊ុនិក និងផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិករបស់ខ្លួន។ ក្រៅពីបញ្ហាភាគហ៊ុន ក្រុមហ៊ុន Samsung ថ្មីៗនេះក៏ទើបតែបានប្រកាសវិនិយោគបន្ថែមទៅលើវិស័យថ្មីៗ មានដូចជា បញ្ញាសិប្បនិម្មិត (AI) ឧស្សាហកម្មបន្ទះឈីប (Semiconductor) និងការបំប្លែងឌីជីថលនៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress។ Samsung គឺជាអ្នកវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២៣.២ពាន់លានដុល្លារ ជាមួយនឹងប្រាក់ចំណូលកើនឡើងដល់ចំនួន…

  • ក្រសួងបរិស្ថាន លើកទឹកចិត្តឱ្យអង្គការដៃគូរួមចំណែក​ជាមួយ​គោ​លដៅលំហែបៃតង ដើម្បីការពារអត្ថប្រយោជន៍ ប្រជា​សហ​គមន៍នៅតាមមូលដ្ឋាន

    ក្រសួងបរិស្ថាន លើកទឹកចិត្តឱ្យអង្គការដៃគូរួមចំណែក​ជាមួយ​គោ​លដៅលំហែបៃតង ដើម្បីការពារអត្ថប្រយោជន៍ ប្រជា​សហ​គមន៍នៅតាមមូលដ្ឋាន

    (ភ្នំពេញ)៖ ការបណ្តុះជំនាញដល់ប្រជាសហគមន៍ឱ្យពួកគេ អាចទាញយកប្រាក់ចំណូលប្រចាំថ្ងៃបានពីការងារអភិរក្សធនធានធម្មជាតិ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ នៅតាម​របៀ​ងទេសចរណ៍ធម្មជាតិនីមួយៗ ជាទិសដៅសំខាន់​នៃ​គោ​ល​ដៅលំហែបៃតង ដែលក្រសួងបរិស្ថានបានដាក់ចេញនៅ​ក្នុង​យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ អនុលោមតាមយុទ្ធសាស្រ្តនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ឯកឧត្តមនឹងគាំទ្រដល់គម្រោងសកម្មភាពអង្គការដៃគូទាំងអស់ ដែលបានរួមចំណែកនៅក្នុងគោលដៅលំហែបៃតងនេះ ហើយការចូលរួមនោះទៀតសោត គឺដើម្បីការពារ​អត្ថប្រយោជន៍ ប្រជាសហគមន៍នៅតាមមូលដ្ឋាន។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីយ៉ាងដូច្នេះ ធ្វើឡើងនៅ​ក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារ​ជាមួយលោក​ស្រីបណ្ឌិត Jemima Parry-Jones ប្រធានសមាគម​អ្នក​ជំនាញ​អភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី នៅថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងការងារអភិរក្សសត្វត្មាតពីការផុតពូជ ដោយលទ្ធភាពជាក់ស្តែងគឺ​បានរួមចំណែកធ្វើឱ្យចំនួនសត្វសត្វត្មាតមានការកើនឡើងជាលំដាប់ ជាពិសេសគម្រោងបានបង្រៀន និងបណ្តុះជំនាញ​ដល់​ប្រជាសហគមន៍ឱ្យពួកគាត់ផ្លាស់ប្តូរពីរបរចូល​ព្រៃចាប់​សត្វមកជាអ្នកការពារ និងអភិរក្សសំបុកសត្វ ដើម្បីបង្កើន​ចំនួនសត្វត្មាតពីការផុតពូជ តាមរយៈការពារទីជម្រក លុបបំ​បាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និងបញ្ឈប់សកម្មភាពរំខានដោយមនុស្សផ្សេងៗទៀត ដើម្បី​ផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃជីវៈ​ចម្រុះ និង រក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្ស​ជំនាន់ក្រោយ ដែលសកម្មភាពទាំងនេះបានឆ្លើយតប​ទៅនឹង​យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព។ សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០២២ យោងតាមលទ្ធផល​ជំរឿនស្តីពីស្ថានភាពសត្វត្មាតកម្ពុជា…