Category: ព័ត៌មានជាតិ​

  • រុស្ស៊ីជោគជ័យទាំងលោក Trump និង លោក Putin មិនទាន់ជួបគ្នា

    រុស្ស៊ីជោគជ័យទាំងលោក Trump និង លោក Putin មិនទាន់ជួបគ្នា

    បរទេស៖ ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក និង សមភាគីរស្ស៊ី បានបិទបញ្ចប់ ដោយផ្តល់ជោគជ័យមួយផ្នែកសម្រាប់រុស្ស៊ី បើទោះបីជាមិនទាន់មានជំនួបកំពូល Trump- Putin ខណៈដែលអឺរ៉ុបអាចមានឱកាសចូលរួមតុចរចាបញ្ហាអ៊ុយក្រែនឡើងវិញ ក្រោយពេលទទួលដំណឹងថា ត្រូវបានធីបចោល កាលពីពេលថ្មីៗនេះ។ បើតាមអត្ថបទវិភាគ របស់កាសែត CNN បានចេញផ្សាយ កាលពីថ្ងៃពុធថា កិច្ចចរចារវាងអាមេរិក និងរុស្ស៊ី ដែលទើបនឹងបញ្ចប់ នៅប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត បានផ្តល់ឱ្យទីក្រុងមូស្គូ នូវសេចក្តីរីករាយបំផុតអំពីរឿងនេះ ដោយសារតែ បង្ហាញពីសង្គ្រាមនៅអ៊ុយក្រែន ជាយូរមកនោះ គឺផ្តើមចេញពីវាយលុករបស់អង្គការណាតូ លើប្រទេសរុស្ស៊ី ហើយកិច្ចប្រជុំទ្វេភាគីនេះជួយ បន្តបំផុសគំនិត ដែល CNN អះអាងថាមិនពិតបែបនេះ បន្ថែមទៀត។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Skripal ក៏បានជជែកអំពីការដោះលែងអ្នកទោស ដែលបង្ហាញពីការជួសជុលទំនាក់ទំនង។ ប៉ុន្តែ លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនវិញ បានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ច នៅប្រទេសអារ៉ាប់ ប៊ីសាអ៊ូឌីតវិញ ដោយដំបូងឡើយថា គ្រោងថាទៅ…

  • ថៃចង់ដកបំរាមលក់គ្រឿងស្រវឹងពេលរសៀល ដែលបានដាក់ ៥៣ឆ្នាំមកហើយ

    ថៃចង់ដកបំរាមលក់គ្រឿងស្រវឹងពេលរសៀល ដែលបានដាក់ ៥៣ឆ្នាំមកហើយ

    បាងកក ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានបញ្ជាឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធនានា សិក្សាលំអិតបន្ថែមអំពីការដកបំរាមលក់គ្រឿងស្រវឹងនាពេលរសៀល ដែលបានដាក់អស់ ៥៣ឆ្នាំមកហើយ ដោយលោកស្រីសង្ឃឹមថា នឹងឈានដល់ការសម្រេចជាផ្លូវការមួយនៅក្នុងខែមីនា។ បទបញ្ជានេះកើតឡើងចំពេលថៃបានដាក់ចេញយុទ្ធនាការឆ្នាំនេះជាឆ្នាំទេសចរណ៍ ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេសចំនួន ៤០លាននាក់ និងបង្កើតប្រាក់ចំណូលពីទេសចរណ៍ចំនួន ២.៨ពាន់ពាន់លានបាត ឬ ៨៣.២ពាន់លានដុល្លារនៅឆ្នាំ ២០២៥នេះ។ រដ្ឋមន្ត្រីសុខាភិបាលថៃ លោក Somsak Thepsutin បាននិយាយថា លោកបានណែនាំមន្ត្រីឱ្យសិក្សាពីគុណសម្បត្តិ និងគុណវិបត្តិនៃការលុបចោលបំរាមលក់គ្រឿងស្រវឹងពេលរសៀល។ បន្ថែមលើនេះ គណៈកម្មាធិការគ្រប់គ្រងគ្រឿងស្រវឹង ក្រោមការត្រួតពិនិត្យរបស់ក្រសួង ក៏នឹងពិភាក្សាលើសំណើរបស់នាយករដ្ឋមន្រ្តី ហើយនឹងពិចារណាលើមតិនានា។ សម្រាប់ប្រទេសថៃ ការលក់ភេសជ្ជៈមានជាតិអាល់កុលត្រូវបានហាមឃាត់ នៅចន្លោះពីម៉ោង ២រសៀលដល់ម៉ោង ៥ល្ងាច និងនៅថ្ងៃបុណ្យសាសនាសំខាន់ៗរបស់ព្រះពុទ្ធសាសនា។ ច្បាប់នេះត្រូវបានដាក់តាមក្រឹត្យមួយ ដោយរបបរដ្ឋប្រហារកាលពី ៥៣ឆ្នាំមុន ពោលគឺនៅក្នុងឆ្នាំ ១៩៧២។ ក្រោយមកបទប្បញ្ញត្តិនេះ ត្រូវបានបញ្ចូលទៅក្នុងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងឆ្នាំ ២០០៨។ នៅក្រោមច្បាប់នេះ ការផាកពិន័យចំពោះការបំពានបទប្បញ្ញត្តិនៃការលក់គ្រឿងស្រវឹង រួមមានការជាប់ពន្ធនាគាររហូតដល់ ៦ខែ និងពិន័យជាប្រាក់ចំនួន ១០,០០០បាត ឬទាំងពីរ។ ចំណែកការរឹតបន្តឹងថ្ងៃបុណ្យ…

  • ឯកឧត្តម ឈាង រ៉ា អំពាវនាវឱ្យ រាជធានី ខេត្ត ជំរុញការហាម ឃាត់ការជក់ ឬ បង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ ដោយបិទស្លាកហាមជក់បារី

    ឯកឧត្តម ឈាង រ៉ា អំពាវនាវឱ្យ រាជធានី ខេត្ត ជំរុញការហាម ឃាត់ការជក់ ឬ បង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ ដោយបិទស្លាកហាមជក់បារី

    (ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផល ថ្នាំជក់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខា ភិបាល នៅក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួត​ពិនិត្យ​ផលិតផលថ្នាំជក់ នាព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអំពាវនាវ ដល់គណៈកម្មាធិការត្រួតពិនិត្យ​ផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាជំរុញការអនុវត្តកម្មវិធីត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពារប្រជាជនពីបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព ដោយ ៖ . រាជធានី ខេត្ត ជំរុញការហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ បង្កើតទីក្រុង ស្រុក ឃុំ គ្មានផ្សែងផលិតផលថ្នាំជក់ ទេសចរណ៍គ្មានផ្សែងផលិតផលថ្នាំជក់ឱ្យកាន់តែទូលំទូលាយ ដោយបិទស្លាកហាមជក់បារីនៅតាមទីកន្លែងធ្វើការ និងទីកន្លែងសាធារណៈ និងអប់រំណែនាំអ្នកប្រើប្រាស់ បង្កើតជាបរិបទសង្គម ដែលគ្មានផ្សែងផលិតផលថ្នាំជក់។ . ជំរុញការទប់ស្កាត់ និងហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហករថ្នាំជក់គ្រប់ប្រភេទ ។ . តាមដានការអនុវត្តច្បាប់ និងពង្រឹងសមត្ថភាព ដំណើរការរបស់មន្ត្រីអធិការកិច្ចផលិតផលថ្នាំជក់ជាពិសេសក្នុងរាជធានីខេត្ត និងអប់រំអ្នកលក់ដូរចែកចាយ និងអនុវត្តវិធានការច្បាប់ ។ . តាមដាន ទប់ស្កាត់ការលក់ ចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក…

  • គុណភាពខ្យល់នៅកម្ពុជាមានកម្រិត ល្អប្រសើរ តាមរាជធានី-ខេត្ត ស្ថិតនៅក្នុងកម្រិត ខៀវ, បៃតង និងពណ៌លឿង

    គុណភាពខ្យល់នៅកម្ពុជាមានកម្រិត ល្អប្រសើរ តាមរាជធានី-ខេត្ត ស្ថិតនៅក្នុងកម្រិត ខៀវ, បៃតង និងពណ៌លឿង

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានជូនដំណឹងអំពីស្ថានភាព​គុណ​ភាព​​ខ្យល់នៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិត​ជា​មធ្យម​ស្មើនឹង ២៧.២៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ពីគុណភាពខ្យល់តាម រាជធានី-ខេត្តដូចជា ៖ -ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តរតនគិរី ខេត្តកំពង់ធំ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង និងខេត្តឧត្តរមានជ័យ -ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកោះកុង ខេត្តពោធិ័សាត់ និងខេត្តប៉ៃលិន…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ សមាគមពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានបំណងវិនិយោគដាំដើមអាកាស្យា និង​ស្វាយចន្ទី នៅកម្ពុជា

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ សមាគមពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានបំណងវិនិយោគដាំដើមអាកាស្យា និង​ស្វាយចន្ទី នៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានសម្តែងនូវការស្វាគមន៍ និងក្តីសោមនស្សរីក​រាយ​ចំពោះ លោក វ៉ាង តុង (WANG TONG) អគ្គលេខាធិការ នៃ​សមាគមជំរុញដល់ការលើក​កម្ពស់សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា-អាស៊ាន ដែលមាន​បំណងសហការចូលរួម​វិនិយោគ​ដាំដើមអាកាស្យា និង​ស្វាយ​ចន្ទី លើសម្បទានដីសេដ្ឋកិច្ច ដើម្បី​រួមចំណែកលើកស្ទួយ​វិស័យកសិកម្មនៅកម្ពុជា ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំទៅតំណាងសមាគមត្រូវរៀបចំ​ផែន​ការមេឱ្យបានច្បាស់លាស់ មានទុនវិនិយោគគ្រប់គ្រាន់ ព្រមទាំងមានធនធានមនុស្សដែលមានជំនាញកសិកម្ម ចេះ​បច្ចេកទេសកែច្នៃផលិតផលកសិកម្ម ដោយប្រមូលទិញ​វត្ថុ​ធាតុដើមពីប្រជាកសិករដែលមានស្រាប់ដូចជា ដើមអាកាស្យា ស្វាយចន្ទី និងដំឡូងមីជាដើម ដើម្បីយកទៅសម្ងួត កែច្នៃ និង​នាំចេញទៅទីផ្សារបានពិតប្រាកដ ដោយមិនប្រកួតប្រជែង​ការ​ដាំដុះជាមួយប្រជាកសិករឡើយ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សមាគម​អាចពិនិត្យលទ្ធភាពជ្រើសរើសពូជដំណាំប្លែកៗ ដែលប្រជា​ជន​កម្ពុជាមិនមានលទ្ធភាពដាំដូចជា ដំណាំសម្រាប់ផលិត​ជា​ថ្នាំចិន ដែលអាចមានភាពងាយស្រួលសម្រាប់សមាគម ក្នុង​ការ​នាំចេញទៅក្រៅប្រទេសទាំងបរិមាណ ទំហំ តម្លៃ និង​ទទួល​បានតម្លៃបន្ថែមខ្ពស់។ ការលើក​ឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈទទួលជួបសម្តែងការគួរសម និងពិភាក្សា​ការ​ងារ​ជាមួយសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និង​​ពាណិជ្ជកម្មកម្ពុជា-អាស៊ាន នៅទីស្តីការក្រសួងកសិកម្ម ។…

  • ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥»

    ព្រឹកនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥»

    នៅព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥»។ សូមបញ្ជាក់ជូនថា «សប្តាហ៍គាំពារសង្គមកម្ពុជា» គឺជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភាគី ពាក់ព័ន្ធ ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនវិស័យ, គោលនយោបាយ, ចែករំលែកចំណេះដឹង, បទពិសោធ, និង ឧត្តមានុវត្តន៍នៃគោលនយោបាយគាំពារសង្គម ពីប្រទេសផ្សេងៗ, ទាំងក្នុងតំបន់ និង លើសកលលោក។ ជាពិសេស ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃ ប្រព័ន្ធគាំពារ សង្គមកម្ពុជា ដល់អ្នកទទួលផល និងសាធារណជនឱ្យ បានជ្រាបកាន់តែច្បាស់។ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឱ្យមាន «សប្តាហ៍ គាំពារសង្គមកម្ពុជា» តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០២២មក។ «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ ដែលមានរយៈពេលពីរថ្ងៃ មានការធ្វើបទបង្ហាញគន្លឹះ, កិច្ចពិភាក្សាពេញអង្គ, កិច្ច ពិភាក្សា តាមក្រុម និងការប្រកួតតស៊ូមតិរបស់យុវជន លើប្រធានបទពាក់ព័ន្ធ ដោយមាន…

  • យល់ព្រមចរចាបិទបញ្ចប់ភ្លើងសង្គ្រាមអ៊ុយក្រែន

    យល់ព្រមចរចាបិទបញ្ចប់ភ្លើងសង្គ្រាមអ៊ុយក្រែន

    មូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និយាយថា រុស្ស៊ី និងអាមេរិក បានព្រមព្រៀងគ្នាបង្កើតក្របខ័ណ្ឌមួយ ដើម្បីបោះជំហានឈានឆ្ពោះទៅពន្លត់ភ្លើងសង្គ្រាមអ៊ុយក្រែននាពេលឆាប់ៗខាងមុខនេះ។ សារព័ត៌មាន RT បានឲ្យដឹងថា ប្រមុខការទូតកំពូលរុស្ស៊ី និងអាមេរិក បានជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃអង្គារ ដើម្បីរិះរកមធ្យោបាយស្តារទំនាក់ទំនងការទូត រៀបចំមូលដ្ឋានសម្រាប់កិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ និងជំរុញកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការដោះស្រាយបិទបញ្ចប់សង្គ្រាមអ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកសារព័ត៌មានភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងរីយ៉ាដ លោក Lavrov បានបញ្ជាក់ថា ជាផ្នែកនៃកិច្ចព្រមព្រៀងដើម្បីផ្តួចផ្តើមដំណើរការដោះស្រាយជម្លោះអ៊ុយក្រែន រុស្ស៊ីនឹងតែងតាំងតំណាងរបស់ខ្លួន នៅពេលដែលរុស្ស៊ីទទួលបានការបញ្ជាក់ពីអ្នកចរចាដែលបានកំណត់របស់អាមេរិក។ យ៉ាងណាមិញ ទាំងអ៊ុយក្រែន និងសហភាពអឺរ៉ុបមិនបានចូលរួមក្នុងកិច្ចប្រជុំខាងលើនេះទេ ដោយទីក្រុងគៀវបានប្រកាសក្តែងៗថា ខ្លួននឹងមិនទទួលស្គាល់លទ្ធផលនៃកិច្ចពិភាក្សារវាងអាមេរិក និងរុស្ស៊ីនេះទេ លុះត្រាតែមានវត្តមានអ៊ុយក្រែនចូលរួមដែរ៕

  • សម្តេចតេជោ ហ៊ុន សែន៖ ករណីបណ្ឌិត សុខ ទូច ជាមួយ នគរបាលចរាចរ បានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន

    សម្តេចតេជោ ហ៊ុន សែន៖ ករណីបណ្ឌិត សុខ ទូច ជាមួយ នគរបាលចរាចរ បានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រ​ធា​នព្រឹទ្ធសភា បានលើកឡើងថា ករណីបណ្ឌិត សុខ ទូច ជា​មួ​យ​នគរបាលចរាចរ បានក្លាយជាអាជីវកម្ម ដោយមិនដឹងខ្លួន ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គម នៅថ្ងៃទី១៩ កុម្ភៈ ថា អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បាន​ថែមអំបិល ប្រហុក ដើម្បីទាញទម្លាក់ បណ្ឌិត សុខ ទូច ។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរ ក៏ប្រឹងថែមទឹកត្រី និងប៊ីចេង ដើម្បី​វាយប្រហារនគរបាលចរាចរ ។ តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការនេះ? គ្មានអ្នក​ណា​ចំណេញនោះឡើយ តែផ្ទុយទៅវិញ គឺខាតទាំង​អស់គ្នា ។ សម្ដេចតេជោ សូមឱ្យបងប្អូនជនរួមជាតិ ក៏ដូចជាអ្នកពាក់ពន្ធ័ សូមបញ្ចប់រឿងនេះ ត្រឹមនេះ តាមរបៀបឈ្នះឈ្នះ និង​សហ​ការ​គ្នា បន្តការងាររៀងៗខ្លួន ។ សម្ដេចតេជោសង្ឃឹមថា អ្នកថែមអំបិល ប្រហុក ទឹកត្រី ប៊ីចេង​​ បញ្ឈប់ថែមសាំងចាក់លើភ្លើង…

  • ម៉ិកស៊ិកព្រមានសងសឹក Google ជុំវិញការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក

    ម៉ិកស៊ិកព្រមានសងសឹក Google ជុំវិញការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក

    ម៉ិចស៊ីកូ ៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum នៅថ្ងៃចន្ទ បានព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង Google លុះត្រាតែម៉ាស៊ីនស្វែងរកនេះ ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកឡើងវិញនៅលើផែនទីរបស់ខ្លួន។ មេដឹកនាំម៉ិកស៊ិករូបនេះ បានប្រាប់សន្និសីទសារព័ត៌មាននៅវិមានជាតិថា Google គ្មានសិទ្ធិប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកទាំងមូលទៅជាឈូងសមុទ្រអាមេរិក ដើម្បីអនុវត្តតាមបញ្ជាប្រតិបត្តិពីប្រធានាធិបតីអាមេរិក លោក Donald Trump ឡើយ។ ជាថ្មីម្តងទៀត លោកស្រី Sheinbaum បានពន្យល់ថា បទបញ្ជាប្រតិបត្តិរបស់លោក Trump អនុវត្តតែចំពោះទ្វីបអាមេរិកប៉ុណ្ណោះ ដូច្នេះ Google ដែលផ្តល់សេវាផែនទីទូទាំងពិភពលោក គ្មានសិទ្ធិអំណាចណាមួយ អាចផ្លាស់ប្តូរឈ្មោះឈូងសមុទ្រទាំងមូលបានឡើយ៕

  • លោក វ៉ាង យី៖ ចិន គាំទ្រកិច្ចប្រឹងប្រែងអំណោយផលទាំងអស់ ដើម្បីសន្តិភាពនៅអ៊ុយក្រែន

    លោក វ៉ាង យី៖ ចិន គាំទ្រកិច្ចប្រឹងប្រែងអំណោយផលទាំងអស់ ដើម្បីសន្តិភាពនៅអ៊ុយក្រែន

    (យូអិន)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថាចិនគាំទ្រដល់រាល់កិច្ចប្រឹងប្រែងអំណោផលទាំងអស់ ដើម្បីកិច្ចចរចាសន្តិភាពនៅអ៊ុយក្រែន ហើយសង្កត់ធ្ងន់ដែរថា តំបន់ Gaza និងតំបន់ West Bank មិនមែនជាសម្បទានសម្រាប់ការដោះដូរប្រយោជន៍នយោបាយណាមួយនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការកត់សម្គាល់បែបនេះរបស់លោកប្រមុខការទូតចិន ធ្វើឡើងអំឡុងដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ និងបន្ទាប់ពីក្រុមមន្ត្រីអាមេរិក និងរុស្ស៉ី បានជួបគ្នាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ ជាមួយការឯកភាពគ្នាលើបន្តកិច្ចប្រឹងប្រែងបញ្ចប់សង្រ្គាមអ៊ុយក្រែន។ «ចិនគាំទ្រដល់រាល់កិច្ចប្រឹងប្រែងអំណោយផល ទាំងអស់ដើម្បីកិច្ចចរចាសន្តិភាព»។ នេះជាការគូសបញ្ជាក់របស់លោក វ៉ាង យី ដោយបន្ថែមថាទីក្រុងប៉េកាំងនឹងបន្តអនុវត្តតាមគោលការណ៍៤ចំណុចដាក់ចេញដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ស្ដីពីអ្វីដែលគួរធ្វើ។ តាមទីភ្នាក់ងារសារព័ត៌មានចិន Xinhua គោលការណ៍ទំាង៤ចំណុចនោះ រួមមានការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃបណ្ដាប្រទេសទាំងអស់ អនុវត្តតាមគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ យកចិត្តទុកដាក់ចំពោះការព្រួយបារម្ភផ្នែកសន្តិសុខនៃបណ្ដាប្រទេសទាំងអស់ ព្រមទាំងគាំទ្រដល់រាល់កិច្ចប្រឹងប្រែងអំណោយផល ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី។ គួរបញ្ជាក់ថា លោក វ៉ាង យី ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិក១៥ប្រទេស ក្រោមប្រធានបទពហុភាគី ដោយសារតែចិនជាប្រធានសម្រាប់ ខែកុម្ភៈនេះ៕