Category: ព័ត៌មានជាតិ
-

មេធំ Facebook គ្រោងសង់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រប្រវែង ៥ ម៉ឺនគីឡូម៉ែត្រ តភ្ជាប់ ៥ ទ្វីប
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Meta ដែលជាមេធំបណ្តាញសង្គម Facebook, Instagram និង WhatsApp បានប្រកាសពីគម្រោងសាងសង់ខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រវែងបំផុតលើពិភពលោក ជាមួយនឹងប្រវែងដល់ទៅ ៥០,០០០គីឡូម៉ែត្រ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ បានគូសបញ្ជាក់ថា គម្រោងខ្នាតយក្ស Project Waterworth ដែលតភ្ជាប់សហរដ្ឋអាមេរិក ឥណ្ឌា អាហ្រ្វិកខាងត្បូង ប្រេស៊ីល និងតំបន់ផ្សេងទៀតនេះ នឹងក្លាយជាគម្រោងខ្សែកាបអ៊ីនធឺណិតក្រោមសមុទ្រ ដែលវែងជាងគេបំផុតរបស់ពិភពលោកនៅពេលសាងសង់រួច។ បើតាមក្រុមហ៊ុន Meta បានឱ្យដឹងថា គោលបំណងស្នូលនៃគម្រោងថ្មីនេះ នឹងផ្តល់នូវដំណោះស្រាយតភ្ជាប់ផ្នែកឧស្សាហកម្មឈានមុខគេទៅកាន់ទ្វីបធំៗចំនួន៥ ក៏ដូចជាជួយគាំទ្រគម្រោងអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន។ ហើយគម្រោងនេះទៀតសោត ក៏នឹងអនុញ្ញាតឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែធំជាងមុន ជួយសម្រួលដល់ការដាក់បញ្ចូលឌីជីថល និងបើកចំហឱកាស សម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងតំបន់ទាំងនេះ។ ក្រុមហ៊ុន Meta បានបញ្ជាក់ទៀតថា គម្រោងខ្សែកាបនេះ នឹងប្រើប្រាស់ប្រព័ន្ធ 24 fiber-pair ធ្វើឱ្យវាមានសមត្ថភាពបញ្ជូនអ៊ីនធឺណិតកាន់តែខ្ពស់ ហើយវាកាន់តែមានសារៈសំខាន់ជាងមុន ពីព្រោះវាជាមធ្យោបាយផ្តល់ថាមពលដល់សេវាកម្មឌីជីថលជាច្រើន និងផ្ទេរទិន្នន័យទូទាំងពិភពលោកក្នុងល្បឿនលឿន។ យោងតាមស្ថិតិមួយបានបង្ហាញថា ច្រើនជាង ៩៥% នៃចរាចរណ៍អ៊ីនធឺណិតរបស់ពិភពលោក ត្រូវបានផ្ទេរតាមរយៈខ្សែកាបក្រោមសមុទ្រ។ ហើយបើតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារទូរគមនាគមន៍ TeleGeography…
-

Samsung បោះបង់ចោលការទិញភាគហ៊ុនតម្លៃជាង ២ពាន់លានដុល្លារ
សេអ៊ូល ៖ ក្រុមហ៊ុន Samsung បានសម្រេចចិត្តថា នឹងបោះបង់ចោលភាគហ៊ុនមានតម្លៃប្រហែល ២.១១ពាន់លានដុល្លារ ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះបានទិញពីមុន។ ក្រុមហ៊ុន Samsung ធ្លាប់បានអះអាងកាលពីខែវិច្ឆិកាឆ្នាំមុនថា ខ្លួននឹងទិញភាគហ៊ុនត្រឡប់មកវិញដែលមានតម្លៃ ៧.១៧ពាន់លានដុល្លារក្នុងរយៈពេលមួយឆ្នាំ ដើម្បីបង្កើនតម្លៃភាគហ៊ុនិក បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំធំបំផុតក្នុងពិភពលោកនេះ បានដាំក្បាលចុះទាបជាគូរប្រជែង ដូចជា SK Hynix ហើយនេះក៏ជាលើកដំបូងផងដែរ ដែល Samsung សម្រេចចិត្តទិញយកភាគហ៊ុនត្រឡប់មកវិញ ចាប់តាំងពីឆ្នាំ ២០១៧។ យ៉ាងណា ក្រុមហ៊ុនជើងខ្លាំងផលិតគ្រឿងអេឡិចត្រូនិចុមួយនេះ បាននិយាយនៅក្នុងឯកសារនិយតកម្មដាច់ដោយឡែកមួយថា ខ្លួននឹងទទួលបានប្រាក់ជាង ១.៨ពាន់លានដុល្លារនៃភាគហ៊ុនធម្មតារបស់ខ្លួន និងជាង ២១០លានដុល្លារនៃភាគហ៊ុនផ្សេងទៀត នៅចន្លោះថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែឧសភាឆ្នាំនេះ ដើម្បីបង្កើនតម្លៃភាគហ៊ុនិក និងផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិករបស់ខ្លួន។ ក្រៅពីបញ្ហាភាគហ៊ុន ក្រុមហ៊ុន Samsung ថ្មីៗនេះក៏ទើបតែបានប្រកាសវិនិយោគបន្ថែមទៅលើវិស័យថ្មីៗ មានដូចជា បញ្ញាសិប្បនិម្មិត (AI) ឧស្សាហកម្មបន្ទះឈីប (Semiconductor) និងការបំប្លែងឌីជីថលនៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress។ Samsung គឺជាអ្នកវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ២៣.២ពាន់លានដុល្លារ ជាមួយនឹងប្រាក់ចំណូលកើនឡើងដល់ចំនួន…
-

ក្រសួងបរិស្ថាន លើកទឹកចិត្តឱ្យអង្គការដៃគូរួមចំណែកជាមួយគោលដៅលំហែបៃតង ដើម្បីការពារអត្ថប្រយោជន៍ ប្រជាសហគមន៍នៅតាមមូលដ្ឋាន
(ភ្នំពេញ)៖ ការបណ្តុះជំនាញដល់ប្រជាសហគមន៍ឱ្យពួកគេ អាចទាញយកប្រាក់ចំណូលប្រចាំថ្ងៃបានពីការងារអភិរក្សធនធានធម្មជាតិ តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ នៅតាមរបៀងទេសចរណ៍ធម្មជាតិនីមួយៗ ជាទិសដៅសំខាន់នៃគោលដៅលំហែបៃតង ដែលក្រសួងបរិស្ថានបានដាក់ចេញនៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ អនុលោមតាមយុទ្ធសាស្រ្តនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ឯកឧត្តមនឹងគាំទ្រដល់គម្រោងសកម្មភាពអង្គការដៃគូទាំងអស់ ដែលបានរួមចំណែកនៅក្នុងគោលដៅលំហែបៃតងនេះ ហើយការចូលរួមនោះទៀតសោត គឺដើម្បីការពារអត្ថប្រយោជន៍ ប្រជាសហគមន៍នៅតាមមូលដ្ឋាន។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងជំនួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត Jemima Parry-Jones ប្រធានសមាគមអ្នកជំនាញអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើគម្រោងការងារអភិរក្សសត្វត្មាតពីការផុតពូជ ដោយលទ្ធភាពជាក់ស្តែងគឺបានរួមចំណែកធ្វើឱ្យចំនួនសត្វសត្វត្មាតមានការកើនឡើងជាលំដាប់ ជាពិសេសគម្រោងបានបង្រៀន និងបណ្តុះជំនាញដល់ប្រជាសហគមន៍ឱ្យពួកគាត់ផ្លាស់ប្តូរពីរបរចូលព្រៃចាប់សត្វមកជាអ្នកការពារ និងអភិរក្សសំបុកសត្វ ដើម្បីបង្កើនចំនួនសត្វត្មាតពីការផុតពូជ តាមរយៈការពារទីជម្រក លុបបំបាត់ការបំពុលនានា បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និងបញ្ឈប់សកម្មភាពរំខានដោយមនុស្សផ្សេងៗទៀត ដើម្បីផលប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី ភាពសម្បូរបែបនៃជីវៈចម្រុះ និង រក្សាបានកេរតំណែលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ ដែលសកម្មភាពទាំងនេះបានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព។ សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០២២ យោងតាមលទ្ធផលជំរឿនស្តីពីស្ថានភាពសត្វត្មាតកម្ពុជា…
-

កោះតៃវ៉ាន់ កំពុងពិចារណាទិញសព្វាវុធរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក
យោងតាមប្រភពមួយចំនួនបាននិយាយថា កោះតៃវ៉ាន់កំពុងស្វែងរកការទិញសព្វាវុធដែលមានតម្លៃរាប់ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ក្នុងក្ដីសង្ឃឹមថានឹងទទួលបានការគាំទ្រពីរដ្ឋបាលថ្មីរបស់លោក Trump ខណៈចិនដីគោកបន្តដាក់សម្ពាធយោធាលើកោះនេះ។ ប្រភពបីដែលដឹងពីស្ថានភាពនេះ បាននិយាយទៅកាន់សារព័ត៌មាន Reuters សុំមិនបញ្ចេញឈ្មោះថា កោះតៃវ៉ាន់កំពុងពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោន។ មួយក្នុងចំណោមប្រភពមួយចំនួនបាននិយាយថា កញ្ចប់ទិញអាវុធនេះ គឺដើម្បីបង្ហាញដល់សហរដ្ឋអាមេរិកថា កោះតៃវ៉ាន់បានប្តេជ្ញាការពារខ្លួន។ ប្រភពទីពីរបាននិយាយថា កញ្ចប់នេះនឹងរួមបញ្ចូលទាំងមីស៊ីលតម្រង់គោលដៅការពារឆ្នេរសមុទ្រ និងគ្រាប់រ៉ូកែតហ៊ីម៉ាស (Himars)។ ប្រភពខាងលើនិយាយថា កញ្ចប់នោះមានទំហំទឹកប្រាក់ចន្លោះពី៧ ពាន់លានដុល្លារទៅ ១០ ពាន់លានដុល្លារ។ សេតវិមានពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ទោះយ៉ាងណាក៏ដោយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz បាននិយាយថា លោកចង់បង្កើនល្បឿននៃការដឹកជញ្ជូនអាវុធទៅឱ្យកោះតៃវ៉ាន់៕
-

ឧបទ្ទវហេតុរថយន្តក្រុងនៅប្រទេសបូលីវី បណ្តាលឲ្យមនុស្សជាង៣០នាក់ស្លាប់
នគរបាលក្នុងតំបន់ បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ថា គ្រោះថ្នាក់រថយន្តក្រុង នៅក្នុងប្រទេសបូលីវី បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣១ នាក់ស្លាប់ និងរងរបួសជាច្រើននាក់។ មន្ត្រីនគរបាលបាននិយាយពីមន្ទីរពេទ្យក្នុងតំបន់ថា អ្នកបើកបររថយន្តក្រុង ទំនងជាបានបាត់បង់ការគ្រប់គ្រងរថយន្ត ដែលបណ្តាលឱ្យធ្លាក់ចូលចំណោតជម្រៅជិត៨០០ម៉ែត្រ នៅក្នុងក្រុង Yocalla ភាគនិរតី។ មន្ត្រីម្នាក់មកពីមន្ទីរពេទ្យបាននិយាយនៅតាមវីដេអូ ថា ក្នុងចំណោមអ្នករងរបួសក្នុងឧបទ្ទវហេតុនេះ មនុស្សពេញវ័យ១០នាក់ និងកុមារ៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈជាច្រើននាក់ទៀតស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ មន្ត្រីនគរបាលនិយាយថា ផ្លូវតំបន់ភ្នំមានស្ថានភាពបត់បែនច្រើន ហើយល្បឿនលឿនរបស់រថយន្តក្រុង អាចជាកត្តានាំឱ្យមានគ្រោះថ្នាក់នេះ។
-

តម្រូវការដ៏ខ្ពស់ផ្នែកសន្តិសុខ បានជះស្រមោលថ្មីលើហិរញ្ញវត្ថុដ៏លំបាករបស់អឺរ៉ុប
មេដឹកនាំអឺរ៉ុប បានដឹងជាយូរមកហើយថា ប្លុកនេះកំពុងរស់នៅលើសពីភាពវ័យចំណាស់ និងសេដ្ឋកិច្ចនៅទ្រឹងរបស់ខ្លួន ប៉ុន្តែពេលនេះ តម្រូវការដ៏ខ្ពស់ផ្នែកសន្តិសុខ បានជះស្រមោលយ៉ាងស្រអាប់ថ្មីលើហិរញ្ញវត្ថុដែលកំពុងរងបន្ទុកជាច្រើនរួចទៅហើយ។ សំណួរពេលនេះគឺថា តើភាពស្រពេចស្រពិលក្នុងអាណត្តិសេតវិមានលើកទីពីររបស់លោក Donald Trump មានន័យថា អឺរ៉ុបនឹងត្រូវចាត់វិធានការដ៏ធំមួយដែរឬទេ។ តិចជាងមួយខែបន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះបានស្បថចូលកាន់តំណែង ទីក្រុងវ៉ាស៊ីនតោន ដែលធ្លាប់ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ទ្វីបអឺរ៉ុប បានប្រកាសថាខ្លួនឈប់ចំណាយប្រាក់ដើម្បីរក្សាសន្តិភាពនៅអឺរ៉ុបហើយ។ ប៉ុន្តែបើឥឡូវនេះ អឺរ៉ុបត្រូវចំណាយខ្ពស់លើការចំណាយលើវិស័យការពារជាតិរបស់ខ្លួន – ស្របពេលសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន – នោះជារឿងដែលប្រថុយនឹងការបំផ្លិចបំផ្លាញប្រព័ន្ធថវិកា ដែលកំពុងតែលំបាកស្រាប់ទៅហើយក្នុងការផ្តល់មូលនិធិដល់សុខុមាលភាពប្រជាជន។ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានប្រាប់សន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា “អឺរ៉ុបនឹងត្រូវប្រឈមមុខនឹងថ្ងៃដ៏លំបាក ធ្វើការសម្រេចចិត្តដ៏ស្មុគស្មាញ និងត្រូវធ្វើការលះបង់ដែលមិនរំពឹងទុក ដើម្បីធានាបាននូវសន្តិសុខ”។ ទោះយ៉ាងណាក៏ដោយ អ្នកខ្លះខ្លាចប្រតិកម្មតានតឹងផ្នែកនយោបាយ ប្រសិនបើរដ្ឋាភិបាលសុខចិត្តកាត់បន្ថយការចំណាយសង្គម ហើយយកទៅទិញអាវុធ និងបង្កើនទាហានបន្ថែម។ ជម្រើសមួយសម្រាប់អឺរ៉ុបនៅពេលនេះ ប្រហែលជាសង្ឃឹមថា ការចាកចេញរបស់លោក Trump ក្នុងរយៈពេល ៤ឆ្នាំទៅមុខទៀត នឹងអនុញ្ញាតឱ្យចំណងឆ្លងអាត្លង់ទិកត្រូវបានស្តារឡើងវិញ៕
-

ក្រុមឧទ្ទាមកុងហ្គោ សន្យាការពារសន្តិសុខនៅទីក្រុង Bukavu ក្រោយពីការលួចប្លន់
អ្នកស្រុកនៃទីក្រុងធំទីពីររបស់ប្រទេសកុងហ្គោភាគខាងកើតកាលពីថ្ងៃចន្ទ (១៧ កុម្ភៈ) បានទៅពិនិត្យផ្ទះសម្បែងរបស់ខ្លួនបន្ទាប់ពីការលួចប្លន់ដ៏រីករាលដាល ដែលអមជាមួយនឹងការមកដល់នៃក្រុមឧទ្ទាម M23 គាំទ្រដោយរ្វ៉ាន់ដា ខណៈក្រុមប្រដាប់អាវុធនេះបានសន្យាថានឹងស្តារសណ្តាប់ធ្នាប់ និងសន្តិសុខឡើងវិញ។ យុទ្ធជន M23 បានសម្រុកទៅកាន់កណ្តាលក្រុង Bukavu កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដែលជាវឌ្ឍនភាពដ៏សំខាន់បំផុតរបស់ក្រុមដឹកនាំដោយជនជាតិទូស៊ីមួយនេះ ចាប់តាំងពីការដណ្តើមកាន់កាប់ទីក្រុង Goma ដ៏ធំបំផុតរបស់កុងហ្គោ ខាងកើតកាលពីចុងខែមករាមក។ ការដណ្ដើមបានក្រុង Bukavu ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងព្រលានយន្តហោះយុទ្ធសាស្ត្រ ផ្តល់សេវាដល់តំបន់ Kavumu ក្បែរនោះ បានបង្កផលប៉ះពាល់បន្ថែមទៀតដល់អាជ្ញាធររបស់រដ្ឋធានីគីនស្ហាសា និងបានបង្កើនជម្លោះកាន់តែតានតឹង ដែលបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់ទាំងមូល។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលកុងហ្គោ មិនបានប្រកាសទេថា ក្រុង Bukavu ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុម M23 ទាំងស្រុង។ កងទ័ពកុងហ្គោ និងសម្ព័ន្ធមិត្តប៊ូរុនឌីរបស់ខ្លួន បានដកកងកម្លាំងចេញពីទីក្រុងនេះ ដើម្បីជៀសវាងការប្រយុទ្ធគ្នានៅក្នុងតំបន់ដែលមានប្រជាជនច្រើន ដោយបង្កើតភាពទំនេរនៃអំណាច ដែលនាំឱ្យមានការលួចប្លន់ និងការហែកពន្ធនាគារយ៉ាងហិង្សា៕
-

ចិនជំរុញឱ្យអាមេរិក “កែកំហុសរបស់ខ្លួន”ក្រោយគេហទំព័រក្រសួងការបរទេសលុបឯកសារយោងឯករាជ្យតៃវ៉ាន់
ប្រទេសចិនកាលពីថ្ងៃចន្ទបានជំរុញឱ្យសហរដ្ឋអាមេរិក “កែតម្រូវកំហុសរបស់ខ្លួន” និងថ្កោលទោស បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក បានលុបចោលពាក្យកាលពីកន្លងទៅនៅលើគេហទំព័ររបស់ខ្លួនអំពីការមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ ដែលអាមេរិកបាននិយាយថាជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពជាប្រចាំ។ ឯកសារការពិតស្តីពីកោះតៃវ៉ាន់ដែលបានធ្វើបច្ចុប្បន្នភាពកាលពីសប្តាហ៍មុន រក្សាការប្រឆាំងរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការផ្លាស់ប្តូរឯកតោភាគីពីតៃវ៉ាន់ឬពីប្រទេសចិន ដែលចិន អះអាងថាជាដែនដីរបស់ខ្លួន និងមានការទទួលគោលនយោបាយចិនតែមួយជាយូរមកហើយ។ ហើយព្រមទាំងបានលុបចោលឃ្លាថា “យើងមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់” គេហទំព័រនោះបានបន្ថែមសេចក្តីយោងទៅលើកិច្ចសហប្រតិបត្តិការរបស់កោះតៃវ៉ាន់ជាមួយនឹងគម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាមន្ទីរបញ្ចកោន និងឧបករណ៍ពាក់កណ្ដាលចម្លងអេឡិចត្រូនិក ហើយនិយាយថា សហរដ្ឋអាមេរិកនឹងគាំទ្រសមាជិកភាពរបស់កោះតៃវ៉ាន់នៅក្នុងអង្គការអន្តរជាតិ ប្រសិនបើអាចអនុវត្តបាន។ រដ្ឋាភិបាលក្រុងប៉េកាំងតែងតែបដិសេធរាល់ការទទួលស្គាល់ជាអន្តរជាតិចំពោះកោះតៃវ៉ាន់ ឬទំនាក់ទំនងរវាងមន្ត្រីតៃវ៉ាន់ និងមន្ត្រីបរទេស ដោយចាត់ទុក ថាជាការជំរុញឲ្យកោះតៃវ៉ាន់បំបែកខ្លួនចេញពីប្រទេសចិន។ ការធ្វើបច្ចុប្បន្នភាពលើគេហទំព័រនេះបានកើតឡើងប្រហែល៣ សប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានស្បថចូលកាន់តំណែងជាលើកទីពីររបស់លោកនៅក្នុងសេតវិមាន។ ថ្លែងនៅក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក លោក ហ្គ័រ ចាឃុន (Guo Jiakun) បាននិយាយថា ការកែប្រែសម្រាប់តៃវ៉ាន់នៅលើគេហទំព័ររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក គឺជាជំហានថយក្រោយដ៏ធំមួយ ហើយផ្ញើសារខុសធ្ងន់ធ្ងរទៅកាន់កងកម្លាំងបំបែកខ្លួនឯករាជ្យតៃវ៉ាន់៕
-

រដ្ឋមន្ត្រីអ៊ីស្រាអែល៖ ក្រុមហាម៉ាស ត្រូវតែចាកចេញពីតំបន់ហ្កាហ្សា ហើយទម្លាក់អាវុធចុះ
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុស្តាំនិយមរបស់ប្រទេសអ៊ីស្រាអែល លោក Bezalel Smotrich បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ថា ក្រុមសកម្មប្រយុទ្ធហាម៉ាសត្រូវតែទម្លាក់អាវុធរបស់ពួកគេ ហើយចាកចេញពីតំបន់ហ្កាហ្សា។ លោកបាននិយាយដូច្នេះនៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដើម្បីពិភាក្សាពីដំណាក់កាលបន្ទាប់នៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ លោក Smotrich នៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូ បាននិយាយថា លោក នឹងទាមទារឱ្យមានការបោះឆ្នោត ធ្វើឡើងដោយក្រុមរដ្ឋមន្ត្រីស្តីពីផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ហើយអ៊ីស្រាអែលត្រូវតែ «ចេញឱសានវាទច្បាស់លាស់ដល់ក្រុមហាម៉ាស ដោះលែងចំណាប់ថ្នូរទាំងអស់ជាបន្ទាន់ ចាកចេញពីតំបន់ហ្កាហ្សា និងទម្លាក់អាវុធចុះ» ។ លោក Smotrich និយាយថា «ប្រសិនបើក្រុមហាម៉ាសបដិសេធឱសានវាទ អ៊ីស្រាអែលនឹងបើកទ្វារនរក ដោយបានគាំទ្រនូវការថ្លែងលើកឡើងដោយលោក Trump និងនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ។ ជាអ្នកប្រឆាំងដ៏ខ្លាំងក្លាចំពោះការបញ្ឈប់សង្រ្គាម លោក Smotrich បានគំរាមថានឹងចាកចេញពីក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់ លោក Netanyahu ប្រសិនបើសង្រ្គាមមិនត្រូវបានបន្តក្រោយការបញ្ចប់នៃដំណាក់កាលដំបូងនៃបទឈប់បាញ់។ ផែនការរបស់លោក Trump ខ្វះព័ត៌មានលម្អិត ប៉ុន្តែបានបង្កឱ្យមានកំហឹងយ៉ាងទូលំទូលាយជាអន្តរជាតិ សម្រាប់ការអំពាវនាវរបស់លោកឱ្យប្រជាជនប៉ាឡេស្ទីនតាំងលំនៅថ្មី នៅក្នុងប្រទេសផ្សេងៗ ដូចជាប្រទេសអេហ្ស៊ីប និងហ្ស៊កដានី…
-

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថា «ប្តេជ្ញា» ចំពោះផែនការតំបន់ហ្កាហ្សារបស់លោក Trump
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ថា លោកបានប្តេជ្ញាចិត្តចំពោះសំណើរបស់សហរដ្ឋអាមេរិក ដើម្បីកាន់កាប់តំបន់ហ្កាហ្សា និងជម្លៀសប្រជាជនប៉ាឡេស្ទីនរបស់ខ្លួន ខណៈអ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន ស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីជំរុញផែនការ ដែលត្រូវបានប្រឆាំងដោយរដ្ឋអារ៉ាប់។ សារព័ត៌មាន AFP បានរាយការណ៍ថា ខណៈរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលទីក្រុងរីយ៉ាដនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលប្រចាំតំបន់នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីជម្រើសរបស់រដ្ឋអារ៉ាប់ ចំពោះផែនការរបស់ ប្រធានាធិបតី Donald Trump សម្រាប់តំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានរិះគន់យ៉ាងខ្លាំង។ ប្រភពព័ត៌មាន និយាយថា ប្រទេសអេហ្ស៊ីប ហ្ស៊កដានី អារ៉ាប់រួម បារ៉ែន អារ៉ាប៊ីសាអ៊ូឌីត អូម៉ង់ កាតា និងប្រទេសគុយវ៉ែត នឹងត្រូវចូលរួមនៅក្នុងកិច្ចប្រជុំកំពូលថ្ងៃសុក្រខាងមុខនេះ។ លោក Rubio បានធ្វើដំណើរទៅកាន់ទីក្រុង Riyadh ពីប្រទេសអ៊ីស្រាអែល ជាកន្លែងដែលលោកបានចាប់ផ្តើមដំណើរស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ាលើកដំបូងរបស់លោកក្នុងនាមជារដ្ឋមន្ត្រីការបរទេសរបស់ លោក Trump ។ បន្ទាប់ពីជំនួបរបស់លោកជាមួយ លោក Netanyahu លោក…