Category: ព័ត៌មានជាតិ
-

អ្នកកាទូតអាមេរិកផ្តើមទៅចរចា យកGaza
បរទេស ៖ រដ្ឋមន្ត្រីការបរទេសថ្មី របស់សហរដ្ឋអាមេរិក លោក Marco Rubio បានទៅប្រទេសអ៊ីស្រាអែល ក្នុងដំណើរជើងដំបូង នៃទស្សនកិច្ច នៅមជ្ឈិមបូព៌ា ក្នុងនាមជារដ្ឋមន្ត្រី ក្រោមរដ្ឋបាល លោក Trump ។ គេដឹងថា ប្រធានបទសំខាន់ គឺការចង់គ្រប់គ្រង តំបន់ហ្គាហ្សា។ លោក Marco Rubio បានទៅដល់ព្រលានយន្តហោះ Ben Gurion ស្ថិតក្នុងទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍។ លោក Rubio នឹងជួបពិភាក្សា ជាមួយមន្ត្រីអ៊ីស្រាអែល នៅថ្ងៃអាទិត្យ ដោយគ្រោងលើកឡើង ពីសំណើដ៏ចម្រូងចម្រាស របស់ប្រធានាធិបតី Donald Trump ក្នុងការគ្រប់គ្រងតំបន់ Gaza ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយសារ សង្រ្គាមជាង១៥ខែ រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល។ លោក Trump បានបង្ហោះ នៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ថា «ឥឡូវនេះ…
-

ឯកឧត្តម ហ៊ុន ម៉ានី រំឭកប្រសាសន៍ សម្តេចតេជោ “អ្នកជំនាន់មុនស្វែងរក និងនាំមកនូវសន្តិភាព ហើយអ្នកជំនាន់ក្រោយជាអ្នកថែរក្សា ការពារសុខសន្តិភាព”»
(កំពង់ស្ពឺ)៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍រំឭកនូវប្រសាសន៍របស់សម្តេចតេជោ ដែលបានលើកឡើងថា អ្នកដឹកនាំជំនាន់មុនបានលះបង់សព្វបែបយ៉ាង យកអាយុជីវិតធ្វើជាដើមទុន ដើម្បីស្វែងរក និងនាំមកសុខសន្តិភាពជូនជាតិ រីឯអ្នកដឹកនាំជំនាន់ក្រោយគឺជាអ្នកបន្តការពារថែរក្សាសុខសន្តិភាព ដែលនេះគឺជាគុណតម្លៃនៃពាក្យសន្តិភាព ដែលបានបង្កប់នូវអត្ថន័យ នៃការឆ្លងកាត់ប្រវត្តិសាស្រ្តដ៏ជូរចត់ ការតស៊ូដ៏លំបាកលំបិនទម្រាំមានអ្វីគ្រប់បែបយ៉ាងនាពេលបច្ចុប្បន្ន ។ នេះជាការលើកឡើង ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ ក្នុងឱកាសអញ្ជើញប្រកាសបញ្ចូលថ្មី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សឃុំ ព្រះនិព្វាន ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី គណៈកម្មាធិការគណបក្សស្រុកគងពិសី ឃុំព្រះនិព្វាន និងសមាជិកថ្មីសរុប ២១១ នាក់ ។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ…
-

Zelensky ប្តូរចិត្តមិនដោះដូររ៉ែ ជាមួយ Trump
បរទេស ៖ ប្រធានាធិបតី អ៊ុយក្រែន លោក Zelensky បានច្រានចោលកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ស្តីពីរ៉ែ ដែលដឹកនាំដោយ លោក Donald Trump ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា លោកបានរារាំងកិច្ចព្រមព្រៀង ដែលប៉នប៉ុងផ្តល់ឱ្យសហរដ្ឋអាមេរិក នូវលទ្ធភាពទទួលបានធនធានធម្មជាតិអ៊ុយក្រែន ដ៏ច្រើន។ លោកថា មិនព្រមឯកភាព ព្រោះមានកង្វះខាត ការធានាសុវត្ថិភាព សម្រាប់ទីក្រុង គៀវ និង មិនការពារប្រជាជនអ៊ុយក្រែន។ «ខ្ញុំមិនបានអនុញ្ញាតឱ្យរដ្ឋមន្ត្រី ចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះទេ ព្រោះមិនទាន់រួចរាល់។ តាមគំនិតរបស់ខ្ញុំ ការណ៍នេះ មិនការពារយើងទេ…មិនទាន់ត្រៀមខ្លួនជាស្រេច ដើម្បីការពារយើង ដែលជាផលប្រយោជន៍របស់យើង» នេះគឺជាអ្វីដែល លោក Zelensky បាននិយាយ ក្នុងអំឡុងសន្និសីទខ្លី ជាមួយអ្នកយកព័ត៌មាន នៅប្រទេសអាល្លឺម៉ង់។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះ គួរតែត្រូវបាន «ភ្ជាប់ជាមួយនឹងការធានាសុវត្ថិភាព» ហើយថា «ខ្ញុំមិនឃើញ ពីការតភ្ជាប់នេះ នៅក្នុងឯកសារ…
-

សម្តេចតេជោ បញ្ជាក់ពីគណនី Telegram ក្លែងក្លាយមួយ ដែលយកឈ្មោះសម្តេចទៅដាក់ និងប្រាប់បុគ្គលដែលបង្កើត ត្រូវលុបជាបន្ទាន់
ថ្មីៗនេះ មានគណនី telegram មួយ ឈ្មោះ « Samdech Hun Sen of Cambodia » ដោយមាន username : @spmhunsen6 ជាមួយ Profile រូបភាព ដូចបានភ្ជាប់ជូន បានធ្វើការផ្ញើសារទំនាក់ទំនងទៅគណនី Telegram ប្រជាពលរដ្ឋជាច្រើន ពិសេសក៏បានឆាតចូលក្នុង Group : Samdech Hun Sen of Cambodia Chat ផងដែរ។ សូមបញ្ជាក់ថា គណនី Telegram ខាងលើនេះ ជា គណនី Telegram ក្លែងក្លាយដែលបានដាក់ឈ្មោះបន្លំដូចទៅនឹង Channel Telegram ផ្លូវការរបស់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា « Samdech Hun Sen of Cambodia» ដែលមាន channel url…
-

ត្រាំថា អាមេរិកនឹងបង្កើនការលក់អាវុធឱ្យឥណ្ឌា
MC. បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងបង្កើនការលក់អាវុធ ឲ្យទៅប្រទេសឥណ្ឌា ក្នុងនោះ មានទាំងការលក់យន្តហោះចម្បាំង ទំនើប F-35 ផងដែរ។ ក្នុងពេលធ្វើសន្និសីទសារព័ត៌មាន នៅសេតវិមាន ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកនឹងលក់យន្តហោះចម្បាំង F-35 ទៅកាន់ប្រទេសឥណ្ឌា ដែលនឹងចូលរួមជាមួយក្លឹប «អភិជន នៃប្រទេសដែលមានយន្តហោះបំបាំងកាយទំនើប ទាន់សម័យ។» លោក ដូណាល់ ត្រាំ បានប្រាប់ថា «ចាប់ពីឆ្នាំនេះតទៅ យើងនឹងបង្កើនការលក់យោធាទៅឱ្យប្រទេសឥណ្ឌា ជាច្រើនពាន់លានដុល្លារ។ យើងក៏កំពុងត្រួសត្រាយផ្លូវដើម្បីផ្តល់ឱ្យឥណ្ឌា នូវយន្តហោះចម្បាំងបំបាំងកាយ F-35 ទៀតផង»។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi បាននិយាយថា លោកចង់ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ។ លោក Modi បាននិយាយថា «ដើម្បីធានាបាននូវសន្តិសុខថាមពល របស់ប្រទេសឥណ្ឌា យើងនឹងផ្តោតលើពាណិជ្ជកម្ម ប្រេង…
-

ឯកឧត្តម ខូវ ឆាយ ៖ ប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិ ជាការផលិតធនធានថ្នាលយុវជន យុវនារី អាយុក្រោម ១៨ឆ្នាំ
(ភ្នំពេញ)៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានគូសបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ប្រចាំឆ្នាំ២០២៤ ដែលគ្រោងនឹងដំណើរការពីថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង គឺជាការផលិតធនធានថ្នាលយុវជន យុវនារីអាយុក្រោម ១៨ឆ្នាំ ដើម្បីពង្រឹងគុណភាពបន្តវេនឱ្យកាន់តែសម្បូរបែប និងគុណភាព ក្នុងបំណងឆ្លើយតបនឹងការរីកចម្រើននៃក្បាច់គុនអត្តសញ្ញាណជាតិ ដែលកំពុងរីកចម្រើនជាលំដាប់។ នេះជាការលើកឡើងរបស់ឯកឧត្តមប្រធាន ក្នុងឱកាសសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអគាររដ្ឋបាលនៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ស្តីពីការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤។ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លើកឡើងទៀតថា នេះជារឿងដ៏មានសារៈសំខាន់ ដែលយើងទាំងអស់គ្នាត្រូវតែពង្រឹងឱ្យបានខ្លាំងក្លាបន្ថែមទៀតនូវការបណ្តុះបណ្តាលថ្នាលយុវជនគុនខ្មែររបស់យើង ដោយសារតែការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺកំពុងផ្តោតខ្លាំងលើការអភិវឌ្ឍថ្នាលយុវជននេះឯង។ ប្រសិនបើយើងមិនពង្រឹងលើផ្នែកថ្នាលយុវជនគុនខ្មែរនោះទេ នោះក្នុងពេលអនាគតដ៏ខ្លីខាងមុខ គុណភាពប្រដាល់គុនខ្មែរនឹងធ្លាក់ចុះ ពីព្រោះថា ការវិវឌ្ឍរបស់កីឡាករ កីឡាការិនីកម្រិតខ្ពស់ចេះតែវិវឌ្ឍទៅមុខ។ ដូច្នេះមិនប្រាកដថា គុណផលបច្ចេកទេសរបស់ពួកគាត់នៅតែអាចរក្សាបានល្អរហូតនោះដែរ។ ដូច្នេះ យើងត្រូវតែមានរលកក្រោយរុញច្រាញរលកមុខ ដែលកំពុងធ្វើដំណើរទៅមុខ»។ តាមរយៈផែនការយុទ្ធសាស្ត្រ នៅក្នុងអាណត្តិថ្មីទី៨របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រាប់ឆ្នាំ២០២៥-២០២៩នេះ ត្រូវបានឯកឧត្តម ខូវ ឆាយ បានអះអាងថា សហព័ន្ធកំពុងផ្តោតសំខាន់លើការអភិវឌ្ឍធនធានថ្នាលឱ្យបានខ្លាំងក្លា នៅតាមបណ្តាក្លឹប-សមាគមរាជធានីខេត្ត និងក្រសួងស្ថាប័នទាំងអស់…
-

អាមេរិករិះគន់សេរីភាពនៃការបញ្ចេញមតិនៅអឺរ៉ុប
បរទេស ៖ អាមេរិកបានរិះគន់លើសេរីភាព នៃការបរញ្ចេញមតិ នៅទ្វីបអឺរ៉ុប ក្នុងនោះ លោកប្រធានាធិបតី Donald Trump បានអះអាងថា សេរីភាពនៃការបញ្ចេញមតិ ស្ថិតនៅក្រោមការគំរាមកំហែង នៅអឺរ៉ុប។ ប្រធានាធិបតីរូបនេះ បាននិយាយកាលពីថ្ងៃសុក្រថា អឺរ៉ុបកំពុងបាត់បង់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងការតស៊ូ ជាមួយជនអន្តោប្រវេសន៍ ដែលជាការរិះគន់កម្ររបស់អាមេរិក ដល់សម្ព័ន្ធមិត្តចាក់ទឹកមិនលិច របស់ខ្លួន មួយនេះ។ ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើង បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយ នៅឯសន្និសីទសន្តិសុខ នៅប្រទេសអាល្លឺម៉ង់ ដោយផ្តើមការវាយប្រហារធ្ងន់ធ្ងរ លើគោលនយោបាយអឺរ៉ុប។ លោក JD Vance បានអះអាងថា សេរីភាពនៃការបញ្ចេញមតិនៅអឺរ៉ុប ដើរថយក្រោយ ហើយជាការគំរាមកំហែង ដែលធំជាងការឈ្លានពានយោធា របស់រុស្ស៊ី។ តែ លោកមិនបានលើកឡើងចំណុចចំៗណាមួយ ជាក់លាក់នោះទេ។ លោក Trump បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំបានឮ សុន្ទរកថា របស់លោកអនុប្រធានាធិបតី..គាត់និយាយអំពីសេរីភាព នៃការបញ្ចេញមតិ។ ហើយខ្ញុំគិតថា…
-

Zelensky ត្រៀមជជែកជាមួយពូទីន តែមានលក្ខខណ្ឌ១
បរទេស ៖ ប្រធានាធិបតី ប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានដាក់លក្ខខណ្ឌ ឲ្យសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននានា ឯកភាពលើផែនការួម ទើបលោកអាចត្រៀមខ្លួន អង្គុយចរចា ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា លោកនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លុះត្រាតែមាន «ផែនការរួម» ដែលបានព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក និង អឺរ៉ុប។ ថ្លែងអំឡុងសន្និសិទសន្តិសុខ នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ លោក Zelensky បានបន្ថែមថា ប្រធានាធិបតីអាមេរិក Donald Trump បានទូរស័ព្ទមកលោក និងលោក Putin កាលពីដើមសប្តាហ៍នេះ។ លោក Zelensky បាននិយាយ ជាភាសាអង់គ្លេស «ខ្ញុំនឹងជួប ពូទីន បន្ទាប់ពីពួកយើងនឹងមានផែនការរួមជាមួយ Trump-អឺរ៉ុប …ហើយយើងនឹងអង្គុយជាមួយពូទីន…
-

បាក់ស្ពានឡានធ្លាក់ចូលទន្លេស្លាប់មនុស្ស នៅប៉េរូ
បរទេស ៖ ស្ពានមួយកន្លែង នៅក្នុងប្រទេសប៉េរូ បានបាក់ បណ្តាលឲ្យឡានក្រុងមួយគ្រឿង ធ្លាក់ចូលទៅក្នុងទន្លេ ពេលកំពុងបើកបរ នៅលើនោះ ជាហេតុនាំឲ្យមានមនុស្ស២នាក់បានស្លាប់ និងរបួសរាប់សិបនាក់ ផ្សេងទៀត កាលពីថ្ងៃសុក្រ។ អាជ្ញាធរបាននិយាយថា ឡានក្រុងមួយគ្រឿងនេះ ដឹកមនុស្សជាង៥០នាក់ ហើយស្ពានបាក់ មានប្រវែង ៦០ម៉ែត្រ ជាស្ពានដែលត្រូវបានសាងសង់ឡើង ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ មានទីតាំង នៅផ្លូវហាវ៉េ Panamerican។ មូលហេតុនៃការបាក់ ត្រូវបានសង្ស័យ លើបញ្ហាសសរកណ្តាលនៃស្ពាន នេះបើយោងតាមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ លោក Martino ។ ក្រសួងមហាផ្ទៃ បាននិយាយថា មន្ត្រីប៉ូលិសជាង ៥០នាក់ និងអ្នកពន្លត់អគ្គិភ័យ ១០០នាក់ បានចូលរួម ក្នុងប្រតិបត្តិការជួយសង្គ្រោះ។ សាកសពអ្នកបើកបររថយន្តក្រុង និង អ្នករួមដំណើរម្នាក់ ត្រូវបានគេទាញចេញពីក្នុងទឹក ហើយមនុស្សចំនួន ៤១ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ។ ប្រទេសប៉េរូ មានឧបទ្ទវហេតុគ្រោះថ្នាក់រថយន្តក្រុង កម្រិតខ្ពស់ ខណៈដែលមានអ្នកស្លាប់៣,១៣៨នាក់ អំឡុងគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០២៣ នេះបើយោងតាមក្រសួងដឹកជញ្ជូន…
-

អគ្គិភ័យឆាបឆេះសណ្ឋាគារប្រណីតនៅអង់គ្លេស
បរទេស ៖ ក្រុមអ្នកពន្លត់អគ្គីភ័យ បាននិយាយថា មនុស្សជាង ១០០នាក់ត្រូវបានបង្ខំ ឲ្យជម្លៀសចេញពីសណ្ឋាគារ ដ៏ប្រណិតមួយកន្លែង ក្នុងប្លុក Marylebone នៃទីក្រុងឡុងដ៍ បន្ទាប់ពីភ្លើងឆាបឆេះ ក្នុងថ្ងៃទិវា នៃសេចក្តីស្រលាញ់។ កាលពីថ្ងៃសុក្រ ក្រុមពន្លត់អគ្គីភ័យទីក្រុងឡុងដ៍ បាននិយាយ នៅលើបណ្តាញសង្គម X ថា បានប្រើម៉ាស៊ីនពន្លត់អគ្គីភ័យ ប្រហែល២០គ្រឿង និងអ្នកពន្លត់អគ្គីភ័យ ប្រហែល១២៥នាក់ នៅនឹងសណ្ឋាគារ Chiltern Firehouse ដែលបានឆេះ។ មន្ត្រីអគ្គីភ័យបានប្រើប្រាស់រថយន្តស្ទូច ដើម្បីពន្លត់អណ្តាតភ្លើង នៅពេលដែលវាបានឆាបឆេះ ផ្នែកខាងលើ នៃអាគារ។ ក្រោយការអន្តរាគមន៍ ម្ចាស់សណ្ឋាគារបាននិយាយថា អគ្គិភ័យបាន «រលត់ទាំងស្រុង» ដោយគ្មានអ្នករងរបួស នោះទេ ប៉ុន្តែ មូលហេតុ នៃការឆាបឆេះ មិនទាន់ដឹង នៅឡើយទេ។ យោងតាមក្រុមពន្លត់អគ្គីភ័យ ទីក្រុងឡុងដ៍ អគ្គីភ័យបានចាប់ផ្តើមឆេះ ចេញពីបំពង់ និងរាលដាល ពីជាន់ផ្ទាល់ដី ទៅដល់ដំបូលសណ្ឋាគារ កម្ពស់៤ជាន់។ សណ្ឋាគារនេះ ត្រូវបានសាងសង់ កាលពីឆ្នាំ១៨៨៩៕…