Category: ព័ត៌មានជាតិ
-

ចិនថា អាមេរិក និង រុស្ស៊ី គួរដើរតួជាមេដឹកនាំកាត់បន្ថយអាវុធនុយក្លេអ៊ែរ
ប៉េកាំង ៖ ប្រទេសចិននិយាយថា អាមេរិក និងរុស្ស៊ី គួរតែដើរតួជាមេដឹកនាំកាត់បន្ថយអាវុធនុយក្លេអ៊ែរ ពីព្រោះពិភពលោកបានដឹងយ៉ាងទូលំទូលាយថា មហាអំណាចទាំងពីរមានអាវុធនុយក្លេអ៊ែរច្រើនជាងគេ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានកាលពីពេលថ្មីៗថ្មីនេះថា លោកចង់ជួបមេដឹកនាំចិន និងរុស្ស៊ី ដើម្បីពិភាក្សាអំពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ។ បើតាមលោក Trump លោកនឹងស្នើឱ្យប្រទេសទាំងបីកាត់បន្ថយថវិកាយោធារៀងៗខ្លួន។ ឆ្លើយតបទៅកាន់លោក Trump វិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់អ្នកសារព័ត៌មានថា ក្នុងនាមជាប្រទេសមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេ អាមេរិក និងរុស្ស៊ីគួរតែបំពេញទំនួលខុសត្រូវពិសេស រួចកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុនសិន ហើយបង្កើតលក្ខខណ្ឌសម្រាប់មហាអំណាចនុយក្លេអ៊ែរផ្សេងទៀត ដើម្បីចូលរួមក្នុងដំណើរការរំសាយអាវុធនុយក្លេអ៊ែរ។ ឆ្លើយតបការកាត់បន្ថយចំណាយលើវិស័យការពារជាតិវិញ លោក Guo បាន ចង្អុលបង្ហាញថា ការចំណាយខាងយោធារបស់អាមេរិក គឺធំជាងគេក្នុងពិភពលោក ដូច្នេះអាមេរិកផ្ទាល់គួរតែធ្វើខ្លួនជាគំរូដោយផ្តល់អាទិភាពដល់ការកាត់បន្ថយការចំណាយខាងវិស័យយោធា៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

រៀបចំអាហារដ្ឋានសម្រាប់ផ្តល់ចំណីដល់សត្វត្មាតចំនួន ៤កន្លែងនៅដែនជម្រកសត្វព្រៃលំផាត់
(ភ្នំពេញ) ៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានឱ្យដឹងថា ៖ ចាប់តាំងពីឆ្នាំ២០២៤មកគេបានរៀបចំអាហារដ្ឋានសត្វត្មាតចំនួន ៤នៅដែនជម្រកសត្វព្រៃលំផាត់ ។ នៅក្នុងប្រទេសកម្ពុជា មានសត្វត្មាតបីប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ។ អង្គការមួយនេះបានឱ្យដឹងថាចាប់តាំងពីខែមេសា ឆ្នាំ២០២៤ មក អង្គការជីវិតធម្មជាតិនៅកម្ពុជា និងឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃលំផាត់ ដោយមានការគាំទ្រហិរញ្ញវត្ថុពី Mandia Nature និង BirdLife International – Asia បានរៀបចំអាហារដ្ឋានត្មាតចល័តប្រចាំខែ ដើម្បីតាមដានវត្តមានសត្វត្មាតភ្លើងនៅក្នុងតំបន់ទេសភាពនៃដែនជម្រកសត្វព្រៃលំផាត់ ។ ប្រភពខាងលើនេះបានឱ្យដឹងបន្ថែមថា ៖ ទីតាំងសក្តានុពលចំនួនបួននៃតំបន់ទេសភាពនេះត្រូវបានជ្រើសរើសសម្រាប់រៀបចំជាទីតាំងសំរាប់ផ្តល់ចំណីនេះ។ រហូតមកដល់ពេលនេះ សត្វត្មាតភ្លើងត្រូវបានកត់ត្រានៅទីតាំងអាហារដ្ឋានត្មាតចំនួនពីរក្នុងចំណោមទាំងបួន ដែលនេះជាកត្តាលើកទឹកចិត្តសម្រាប់ការអភិរក្សប្រភេទសត្វដែលជិតផុតពូជបំផុតនេះ ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងដែរថា៖អាហារដ្ឋានសត្វត្មាតចល័តពីរចុងក្រោយនឹងត្រូវគេរៀបចំឡើងនៅខែកុម្ភៈ និងខែមីនា ឆ្នាំ ២០២៥ ខាងមុខ ។ គួរបញ្ជាក់ថា ៖ សត្វត្មាត គឺជាសត្វដែលស៊ីសាកសពសត្វដទៃជាចំណី ហើយវាដើរតួនាទីជាអ្នកសម្អាតភាពកខ្វក់ទាំងនោះចេញពីធម្មជាតិ ដោយការស៊ីសាច់សត្វដែលស្លាប់ និងជួយរក្សាតុល្យភាពបរិស្ថាន។ ទោះជាយ៉ាងណាក៏ដោយ ចំនួនរបស់ពួកវាបានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ…
-

ស្ថានភាពសត្វផ្សោតទន្លេមេគង្គល្អប្រសើរ កើតច្រើន ស្លាប់តិចក្រោយការប្រកាសអាសន្នរបស់សម្តេចតេជោ កាលពីឆ្នាំ២០២៣
ខេត្តក្រចេះ៖ ស្ថានភាពនៃការរស់នៅរបស់សត្វផ្សោតក្នុងទន្លេមេគង្គនៃខេត្តស្ទឹងត្រែងនិងខេត្តក្រចេះបច្ចុប្បន្នឃើញមានការប្រសើរជាងមុន។ ប្រសើរជាងមុនមាន ន័យថា សត្វផ្សោតមានការកើតកូនឡើងជាបន្តបន្ទាប់និងកាត់បន្ថយហានិភ័យនៃការស្លាប់។ មន្ត្រីជំនាញនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសត្វផ្សោតទឹកសាប គឺជាសត្វដ៏កម្រនៅលើពិភពលោក ដែលបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងទន្លេមេគង្គរបស់កម្ពុជាក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ សត្វផ្សោត ត្រូវបានចាត់ទុកជារតនៈសម្បត្តិរបស់កម្ពុជាផងដែរ។ តាមរយៈវត្តមានសត្វផ្សោតនេះ បានរួមចំណែកទាក់ ទាញអ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនរូបក្នុងមួយឆ្នាំៗឱ្យធ្វើដំណើរទៅកាន់ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា។ បច្ចុប្បន្នសត្វផ្សោតកំពុងរស់នៅទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែងមានជាង១០០ក្បាល។ និយាយពីស្ថានភាពសត្វផ្សោតនៅមុនឆ្នាំ២០២៣ បានរងការគំរាមកំហែងខ្លាំង ពោលបានជួបការស្លាប់ច្រើន ហើយការកើតមានចំនួនតិច។ ស្ថានភាពមិនល្អកើត មានលើសត្វផ្សោតនេះ បាននាំឱ្យមានការព្រួយបារម្ភពីសំណាក់សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅកាន់ការងារជានាយករដ្ឋមន្ត្រី។ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ពេលអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅក្នុងខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអភិបាលខេត្តក្រចេះ និងស្ទឹងត្រែង ឱ្យចាត់វិធានការតឹងរឹង ដើម្បីកែប្រែស្ថានភាពសត្វផ្សោត។ សម្តេចតេជោ បានណែនាំឱ្យរៀបចំកំណត់តំបន់ស្នូលអចិន្ត្ត្រៃយ៍ ដើម្បីការអភិរក្ស ដោយហាមឃាត់ការនេសាទ ការដាក់មង និងការរំខានផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យតំបន់សត្វផ្សោតរស់នៅមានសុវត្ថិភាពបាន១០០ភាគរយ រួមទាំងការកំណត់តំបន់ស្នូលផ្សេងទៀត ទៅតាមស្ថានភាពទឹកឡើង និងទឹកចុះជាដើម។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់…
-
![[UPDATE] ចំនួនអ្នកស្លាប់ក្នុងការប្រជ្រៀតគ្នានៅស្ថានីយ៍រថភ្លើង New Delhi ប្រទេសឥណ្ឌាឡើងដល់១៥ នាក់](http://165.232.167.198/wp-content/uploads/2025/02/photo_2025-02-16_13-25-51.jpg)
[UPDATE] ចំនួនអ្នកស្លាប់ក្នុងការប្រជ្រៀតគ្នានៅស្ថានីយ៍រថភ្លើង New Delhi ប្រទេសឥណ្ឌាឡើងដល់១៥ នាក់
ចំនួនអ្នកស្លាប់ក្នុងអំឡុងពេលប្រជ្រៀតជាន់គ្នានៅស្ថានីយ៍រថភ្លើងក្នុងរដ្ឋធានីប្រទេសឥណ្ឌាកាលពីល្ងាចថ្ងៃសៅរ៍ ១៥ កុម្ភៈ បានកើនឡើងដល់១៨នាក់ នៅពេលហ្វូងមនុស្សកំពុងឡើងជិះរថភ្លើងទៅកាន់កន្លែងជួបជុំសាសនាដ៏ធំបំផុតរបស់ពិភពលោក។ ពិធីបុណ្យសាសនាហិណ្ឌូ មហា កុម្ភ មេឡា (Maha Kumbh mela) បានទាក់ទាញហិណ្ឌូសាសនិករាប់សិបលាននាក់រៀងរាល់ ១២ ឆ្នាំម្ដងទៅកាន់ភាគខាងជើងទីក្រុង Prayagraj ហើយមានប្រវត្តិនៃគ្រោះមហន្តរាយទាក់ទងនឹងហ្វូងមនុស្ស រួមទាំងហេតុការណ៍មួយកាលពីខែមុននៅពេលមនុស្សយ៉ាងហោចណាស់ ៣០នាក់បានស្លាប់ក្នុងការប្រជ្រៀតជាន់គ្នាមួយទៀតនៅឯចំណុចប្រសព្វដ៏បរិសុទ្ធនៃ ទន្លេ គង្គារ (Gange) ទន្លេ Yamuna និងទន្លេ Saraswati ។ ការប្រញាប់ប្រញាល់នៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង New Delhi ទំនងកើតឡើងកាលពីថ្ងៃសៅរ៍ ខណៈ ហ្វូងមនុស្សព្យាយាមឡើងរថភ្លើងដើម្បីបានទៅចូលរួមព្រឹត្តិការណ៍កំពុងបន្ត ដែលនឹងបញ្ចប់នៅថ្ងៃទី ២៦ ខែកុម្ភៈ។ លោកវេជ្ជបណ្ឌិត Ritu Saxena អគ្គនាយករងផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Lok Nayak ក្នុងទីក្រុង New Delhi បានប្រាប់សារព័ត៌មាន AFP ថាលោកអាចបញ្ជាក់ការស្លាប់របស់មនុស្សចំនួន ១៥ នាក់នៅមន្ទីរពេទ្យ៕
-

រោងចក្រផលិតសំបកកង់រថយន្ត double star នៅតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ ស្រូបទាញជ័រកៅស៊ូក្នុងស្រុកប្រមាណពី៥ ទៅ៦ម៉ឺនតោន ក្នុង១ឆ្នាំ
រោងចក្រផលិតសំបកកង់រថយន្ត double star ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ បានស្រូបទាញជ័រកៅស៊ូក្នុងស្រុកប្រមាណពី៥ ទៅ៦ម៉ឺនតោន ក្នុង១ឆ្នាំៗ ដើម្បីផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិត កម្មសំបកកង់រថយន្តនៅក្នុងរោងចក្រនេះផ្ទាល់ និងបានផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែរប្រមាណជាង ៨០ភាគ ក្នុងចំណោមកម្មករនិយោជិតដែលបម្រើការងារនៅក្នុងរោងចក្រមួយនេះ។ នេះបើតាមការឱ្យដឹងពីអ្នកគ្រប់គ្រងរោងចក្រផលិតសំបកកង់រថយន្ត double star ជាជនជាតិចិន ក្នុងឱកាសដែលក្រុម អ្នកសារព័ត៌មានជាង៥០នាក់មកពីជាង២០ស្ថាប័នដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែត កម្ពុជាចុះធ្វើទស្សនកិច្ចស្វែងយល់អំពីដំណើរការនៃការផលិតរបស់រោងចក្រ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។ សូមជម្រាបជូនថា រោងចក្រផលិតសំបកកង់រថយន្ត double star គឺជារោងចក្ររបស់ក្រុមហ៊ុនមកពីប្រទេសចិនមានឈ្មោះថា Newbustar ដែលជាអ្នកផលិតសំបកកង់ដ៏ធំលំដាប់ទី២នៅប្រទេសចិនបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃស្រុកស្នួល ខេត្តក្រចេះ ក្នុងដំណាក់កាលដំបូងនូវទុនវិនិយោគ ២០០ លានដុល្លារអាមេរិក និងបានសម្រេចទទួលយកផលិតផលជ័រកៅស៊ូក្នុងស្រុកដើម្បីបម្រើឱ្យសេចក្តីត្រូវការនៃរោងចក្ររបស់ខ្លួនក្នុង១ឆ្នាំៗប្រមាណពី៥ ទៅ ៦ម៉ឺនតោន ព្រមទាំងបានប្រើប្រាស់កម្លាំងពលកម្ម ជាប្រជាជនកម្ពុជាប្រមាណជាង៨០ភាគរយ គឺមានជាង១៧០០នាក់ ហើយចំពោះសំបកកង់រថយន្តដែលរោងចក្រផលិតបានភាគច្រើនបំផុតនាំទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារសហគមន៍អឺរ៉ុប រួមទាំងបណ្តាប្រទេសមួយចំនួនទៀតនៃពិភពលោក។ ក្នុងឱកាសនោះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងថា នេះគឺមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ដែលមានរោងចក្រផលិតសំបកកង់រថយន្តក្រោមការបណ្តាក់ទុនពីក្រុមហ៊ុនមកពីបរទេសនោះគឺមកពីប្រទេសចិន ហើយបានសម្រេចទទួលទិញផលិតផលជ័រកៅស៊ូក្នុងស្រុកមកផ្គត់ផ្គង់តម្រូវការនៅក្នុងរោងចក្ររបស់ខ្លួន…
-

Trump ៖ សារព័ត៌មានចង់ឲ្យលោកឈ្លោះគ្នាជាមួយ Musk
បរទេស ៖ លោក Trump បាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយ មិនអាចជំរុញឱ្យមានជម្លោះ រវាងរូបលោក និងលោក Musk បានទេ នេះជាអ្វីដែលលោកបាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Fox News នាពេលថ្មីៗនេះ។ ប្រធានាធិបតី Donald Trump បានចំអក នឹងការពណ៌នា ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ ដែលចុះផ្សាយថា Elon Musk ជាមនុស្សមានអំណាចពិតប្រាកដ នៅក្នុងសេតវិមាន។ លោកនិយាយថា ការប៉ុនប៉ង ដើម្បីជំរុញឱ្យមានបញ្ហាក្នុងទំនាក់ទំនង រវាងរូបលោក និង មហាសេដ្ឋី បច្ចេកវិទ្យា Musk បានបរាជ័យ។ ប្រធានាធិបតីអាមេរិករូបនេះ និយាយថា លោកឃើញមានប្រភេទព័ត៌មាន បែបនេះ ចុះផ្សាយច្រើន។ លោក Musk ដែលមានដើមកំណើត នៅអាហ្វ្រិកខាងត្បូង ហើយបច្ចប្បន្ន ជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល បានអំណាចយ៉ាងទូលំទូលាយ ក្នុងការកំណត់នូវអ្វីដែលលោកហៅថា ខ្ជះខ្ជាយ ហើយបន្ទាប់មក ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីកាត់បន្ថយការងារ និងការចំណាយ…
-

ឥណ្ឌាប្រជ្រៀតជិះរថភ្លើងទៅពិធីសាសនា ស្លាប់១៥នាក់
បរទេស ៖ មនុស្ស១៥នាក់បានស្លាប់ នៅក្នុងឧបទ្ទវហេតុ រត់ជាន់គ្នា អំឡុងការប្រជ្រៀតឡើងជិះរថភ្លើង ទៅចូលរួមពិធីបុណ្យហិណ្ឌូដ៏ធំមួយ ដែលបាននិងកំពុងប្រព្រឹត្តទៅ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ។ មន្ត្រីពេទ្យម្នាក់ បានប្រាប់ AFP ថា មនុស្ស យ៉ាងហោចណាស់ ១៥នាក់បានស្លាប់ និង ១១នាក់ទៀត រងរបួស អំឡុងការរត់ជាន់គ្នា នៅឯស្ថានីយរថភ្លើង ក្នុងរដ្ឋធានី នៃប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ ខណៈដែលហ្វូងមនុស្ស បានប្រញាប់ប្រញាល់ ឡើងជិះរថភ្លើង ទៅកាន់តំបន់ Kumbh Mela ។ រដ្ឋមន្ត្រីផ្លូវដែក និយាយថា ខ្សែរថភ្លើងពិសេស ត្រូវបានបន្ថែម ដើម្បីឆ្លើយតបនឹងការប្រញាប់ប្រញាល់ របស់អ្នកកាន់សាសនា។ តំបន់ Kumbh Mela បានទាក់ទាញអ្នកស្មោះត្រង់ហិណ្ឌូ រាប់សិបលាននាក់ រៀងរាល់ ១២ ឆ្នាំ ម្តង ទៅកាន់ភាគខាងជើង នៃទីក្រុង Prayagraj ហើយជាតំបន់ មានប្រវត្តិ កើតមានគ្រោះមហន្តរាយ ដែលទាក់ទងនឹងហ្វូងមនុស្ស ស្រដៀងគ្នា។…
-

សម្ព័ន្ធមិត្តអឺរ៉ុបស្វែងរកការរួបរួមជាមួយអ៊ុយក្រែន ខណៈអាមេរិកព្យាយាមរៀបចំការចរចាបញ្ចប់ជម្លោះ
ក្រុមមេដឹកនាំអឺរ៉ុបកាលពីថ្ងៃសៅរ៍ ១៥ ខែកុម្ភៈ បានព្យាយាមបង្ខំខ្លួនទៅកាន់តុចរចាណាមួយស្តីពីសង្គ្រាមអ៊ុយក្រែន ខណៈក្រុងវ៉ាស៊ីនតោនបានប្រកាសថាក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកគ្រោងនឹងជួបនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាមួយសមភាគីមកពីទីក្រុងមូស្គូ និងគីវ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្លាស់ប្តូរស្ថានការណ៍ជាក់ស្ដែងនៅសប្តាហ៍នេះ នៅពេលលោកបានប្រកាសថា លោកទំនងជានឹងជួបមេដឹកនាំរុស្ស៊ី លោក Vladimir Putin ក្នុងពេលឆាប់ៗនេះ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាបញ្ចប់ជម្លោះ ដោយទុកឲ្យសម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុបព្រួយបារម្ភថាវត្តមានរបស់ពួកគេនឹងត្រូវដកចេញ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) ទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz និងបេសកជនទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាបទឈប់បាញ់ជាមួយក្រុមអ្នកចរចាររុស្ស៊ី និងអ៊ុយក្រែន នេះបើតាមការបញ្ជាក់របស់មន្ត្រីអាមេរិកកាលពីថ្ងៃសៅរ៍ ដោយពុំបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលានៃកិច្ចប្រជុំនោះទេ។ អ្នកសារព័ត៌មាន AFP ម្នាក់ បានរាយការណ៍ថា ប្រមុខការទូតអាមេរិក ខាងលើគ្រោងទៅដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាផ្នែកនៃដំណើរទស្សនកិច្ចដំបូងរបស់លោកនៅមជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ នៅពេលលោកបានទៅដល់ប្រទេសអ៊ីស្រាអែល៕
-

ក្រុមហាម៉ាស និងអ៊ីស្រាអែល បញ្ចប់ការដោះដូរអ្នកទោសចំណាប់ខ្មាំងលើកទី៦នៃបទឈប់បាញ់ ហ្កាហ្សា
ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់កាលពីថ្ងៃសៅរ៍ ១៥ ខែកុម្ភៈ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានដោះលែងដោយអ៊ីស្រាអែលដោយបញ្ចប់ការដោះដូររចុងក្រោយ បើទោះបីជាមានការបារម្ភថាកិច្ចព្រមព្រៀងបទឈប់បាញ់ ជិតដួលរលំក៏ដោយ។ អ្នកសារព័ត៌មាន AFP ម្នាក់បានមើលឃើញក្រុមខ្មាន់កាំភ្លើងក្រុមហាម៉ាស ដើរដង្ហែក្បួនចំណាប់ខ្មាំងនៅលើឆាកមួយក្នុងទីក្រុង Khan Yunis ភាគខាងត្បូងនៃដែនដីហ្កាហ្សា។ ជនជាតិអ៊ីស្រាអែលសញ្ជាតិអាមេរិក Sagui Dekel-Chen អ៊ីស្រាអែលមានសញ្ជាតិរុស្ស៊ី Sasha Trupanov និងជនជាតិអ៊ីស្រាអែលមានសញ្ជាតិអាហ្សង់ទីន Yair Horn ត្រូវបានធ្វើឡើងទន្ទឹមនឹងសេចក្តីថ្លែងការណ៍ប្រកាសតាមឃោសនស័ព្ទ មុនពេលត្រូវបានប្រគល់ទៅឱ្យកាកបាទក្រហម និងនាំយកត្រឡប់ទៅផ្ទះវិញក្នុងទឹកដីអ៊ីស្រាអែល បន្ទាប់ពីត្រូវបានឃុំខ្លួនអស់រយៈពេលជាង ១៦ ខែ។ ប្រមុខការទូតអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ ដែលជាអ្នកគាំទ្រធំបំផុតសម្រាប់អ៊ីស្រាអែល និងមួយក្នុងចំណោមក្រុមចរចាបទឈប់បាញ់ បានទៅដល់អ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ក្នុងក្ដីរំពឹងថានឹងពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ស្ដីពីបទឈប់បាញ់ដំណាក់កាលថ្មីទៀត៕
-

មហោស្រពគីហ្សូណាជប៉ុន- កម្ពុជា ឆ្នាំ២០២៥ ប្រារព្ធធ្វើឡើងជំរុញចលនាផ្នែកវប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍
(ភ្នំពេញ)៖ ស្ថានទួតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានរៀបចំមហោស្រពគីហ្សូណា ជប៉ុន- កម្ពុជាឆ្នាំ២០២៥ លើកទី១៤ ត្រូវបានរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីជំរុញការយល់ដឹងកាន់តែទូលំទូលាយ និងភាពជាដៃគូនូវគ្រប់វិស័យ ពិសេសជំរុញចលនាផ្នែកវប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍ គ្រាដែលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ បានឈានដល់ខួបជាង ៧០ឆ្នាំ ។ មហោស្រពគីហ្សូណាឆ្នាំ២០២៥នេះ បានជ្រើសប្រធានបទថា «សុខដុមនៃភាពចម្រុះ» នៃប្រទេសជប៉ុន និងកម្ពុជា។ ការផ្លាស់ប្តូរវប្បធម៌ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់ប្រជាជននិងប្រជាជន លើកកម្ពស់ការយល់ដឹង ក៏ដូចជាភាពចម្រុះរបស់ប្រជាជន។ ការផ្លាស់ប្តូរវប្បធម៌មិនត្រឹមតែភាពស៊ីជម្រៅនៃការគោរពប្រពៃណីគ្នា ទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការត្រួសត្រាយផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យ ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ និងវិស័យនានាផ្សេងៗ»។ លោក Masuda Chikahiro ប្រធានទីប្រឹក្សា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានគូសបញ្ជាក់ថា មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៥ អ្នកចូលរួមនិងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ពាក់ព័ន្ធទៅនិងការសំដែងរបាំប្រពៃណី ក៏ដូចជាស្តាប់នូវតន្រ្តីប្រទេសជប៉ុនប៉ុណ្ណោះទេ អ្នកចូលរួមក៏អាចចូលរួមលែងល្បែងកម្សាន្តតូចៗផ្សេងទៀតផងដែរ ។ សូមបញ្ជាក់ថា គួរបញ្ជាក់ថា…