Category: ព័ត៌មានជាតិ​

  • សិង្ហបុរីខាតលុយជាង ២៤លានដុល្លារពីករណីឆបោកបែបវិនិយោគក្លែងក្លាយ

    សិង្ហបុរីខាតលុយជាង ២៤លានដុល្លារពីករណីឆបោកបែបវិនិយោគក្លែងក្លាយ

    ហាណូយ ៖ ករណីឆបោកបែបវិនិយោគលើបណ្តាញសង្គមច្រើនជាង ៤៧០ ករណី ត្រូវបានរាយការណ៍នៅទូទាំងប្រទេសសិង្ហបុរី ចាប់តាំងពីដើមឆ្នាំ ២០២៥ ធ្វើឱ្យប្រទេសមួយនេះ ខាតបង់ប្រាក់យ៉ាងហោចណាស់ ២៤.១ លានដុល្លារ។ ប៉ូលិសបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ភាគច្រើននៃជនរងគ្រោះទាំងនោះ បានចាញ់បោកជនល្មើស តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម កម្មវិធីផ្ញើសារ និងការណាត់ជួបដោយផ្ទាល់ជាដើម។ ជាមួយគ្នានេះ អាជ្ញាធរសិង្ហបុរីបានដាស់តឿនសាធារណជនទូទៅ ឱ្យបង្កើនការប្រុងប្រយ័ត្ន នៅពេលធ្វើការសម្រេចចិត្តវិនិយោគណាមួយ។ បន្ថែមលើនេះ អាជ្ញាធរសិង្ហបុរីបានដាក់ចេញវិធានការប្រុងប្រយ័ត្នមួយចំនួន រួមមានការបើកមុខងារសុវត្ថិភាព ដូចជាការកំណត់ឯកជនភាព, ពិនិត្យមើលសូចនាករគំរោងតាមរយៈប្រភពផ្លូវការ, ផ្ទៀងផ្ទាត់ភាពស្របច្បាប់របស់ក្រុមហ៊ុនវិនិយោគ និងការរាយការណ៍អំពីការឆបោកដែលសង្ស័យទៅកាន់អាជ្ញាធរ ក៏ដូចជាជូនដំណឹងដល់ក្រុមគ្រួសារ និងមិត្តភក្តិផងដែរ។ នេះបើតាមកសេចក្តីរាយការណ៍របស់សារព័ត៌មានចិនស៊ីនហួរ។ គួរកត់សម្គាល់ថា ក្នុងពេលបច្ចុប្បន្ន ជនខិលខូចបានប្រើប្រាស់បណ្តាញសង្គមដូចជា Facebook, Instagram និងTelegram ជាដើម ដើម្បីឆបោកប្រជាជន តាមរយៈការទិញ-លក់ក្លែងក្លាយ, ការវិនិយោគ, ការលួចគណនី ឬទិន្នន័យ និងការផ្តល់ការងារជាដើម។ បណ្តាញសង្គមទាំងបីនេះ បានក្លាយជាវេទិកាសម្រាប់ឆបោករបស់ជនខិលខូចនៅប្រទេសសិង្ហបុរី៕ ប្រភព ៖ VNExpress ប្រែសម្រួល ៖ ឈឹម ទីណា

  • វៀតណាមចង់ចរចាជាមួយ Trump រឿងដាក់ពន្ធ ២៥ ភាគរយលើដែកថែប និងអាលុយមីញ៉ូម

    វៀតណាមចង់ចរចាជាមួយ Trump រឿងដាក់ពន្ធ ២៥ ភាគរយលើដែកថែប និងអាលុយមីញ៉ូម

    ហាណូយ ៖ វៀតណាមបានបង្ហាញពីឆន្ទៈចង់ពិភាក្សាជាមួយអាមេរិក ក្នុងគោលបំណងដោះស្រាយបញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនរួចរាល់ ក្នុងការដំឡើងពន្ធ ២៥ភាគរយលើដែកថែប និងអាលុយមីញ៉ូម។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានថា វៀតណាមត្រៀមខ្លួនជាស្រេច ដើម្បីពិភាក្សាជាមួយអាមេរិក ក្នុងន័យស្ថាបនា និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាចែករំលែកព័ត៌មាន ជំរុញការយល់ដឹង និងការដោះស្រាយបញ្ហាលេចធ្លោ សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែរឹងមាំ និងមានស្ថិរភាព បំពេញនូវផលប្រយោជន៍របស់ភាគីទាំងពីរ។ លោកស្រី Hang បានគូសបញ្ជាក់ថា វៀតណាមកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាមេរិក ដើម្បីរក្សាសន្ទុះនៃការអភិវឌ្ឍន៍ពាណិជ្ជកម្មទ្វេភាគី ដោយឈរលើមូលដ្ឋាន នៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរបស់ប្រទេសទាំងពីរ។ វៀតណាម រួមជាមួយកាណាដា ម៉ិកស៊ិក ប្រេស៊ីល និងកូរ៉េខាងត្បូង ស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ ពីការសម្រេចចិត្តរបស់លោក Donald Trump ក្នុងការដំឡើងពន្ធលើការនាំចូលអាលុយមីញ៉ូម និងដែកថែប ចាប់ពីថ្ងៃទី៤ ខែមីនាតទៅ។ លោក Trump បានអះអាងថា ការសម្រេចចិត្តបែបនេះ នឹងលើកទឹកចិត្តឱ្យអាជីវកម្មជាច្រើនប្តូរទីតាំងប្រតិបត្តិការទៅកាន់សហរដ្ឋអាមេរិក។ ផលិតផលអាលុយមីញ៉ូម និងដែកថែបរបស់វៀតណាម ដែលនាំចូលទៅអាមេរិកកំពុងប្រឈមមុខនឹងការជាប់ពន្ធ ១០ភាគរយ និង ២៥ភាគរយ។…

  • រាជរដ្ឋាភិបាល ចាត់ទុកសុខភាព និងសុខមាលភាពពលរដ្ឋ គឺជាអាទិភាពចម្បង

    រាជរដ្ឋាភិបាល ចាត់ទុកសុខភាព និងសុខមាលភាពពលរដ្ឋ គឺជាអាទិភាពចម្បង

    (ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ តាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចបវរធិបតី បានលើកឡើងថា ចាប់តាំងពីដើមអណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់គោលដៅច្បាស់លាស់ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជួរមុខ ជាពិសេសមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក។ ដើម្បីសម្រេចគោលដៅនេះ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក រាជរដ្ឋាភិបាលសម្រេចបាននូវកិច្ចការមួយចំនួនដែលរួមមាន÷ ១. បានជ្រើសរើសបុគ្គលិកសុខាភិបាល ៧០០នាក់ នៅក្នុងឆ្នាំ២០២៤ និងត្រូវជ្រើសរើសបន្ថែមជាង ៦៥០នាក់ បន្ថែមទៀតនៅឆ្នាំ២០២៥ ដើម្បីបំពេញនៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស។ ការបំពេញបបុគ្គលិកសុខាភិបាល នឹងជួយបង្កើនប្រសិទ្ធភាពនិងសមត្ថភាពរបស់មណ្ឌលសុខភាព ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដែលឈានទៅរកការផ្ដល់សេវា ២៤ម៉ោង/២៤ម៉ោងនៅពេលអនាគត។ ២. បានទម្លាក់ថវិកាបន្ថែមជាង ៣០ពាន់លានរៀល នៅឆ្នាំ២០២៤ និងថវិកាពិសេសបន្ថែមចំនួន ១៨លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២៥និងឆ្នាំបន្ទាប់ ដើម្បីបង្កើនបរិមាណថ្នាំសម្រាប់ព្យាបាលជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម ដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋ (ពេលមុនអាចផ្តល់ថ្នាំជូនប្រជាពលរដ្ឋថ្នាំសម្រាប់លេបរយៈពេលត្រឹម ១សប្តាហ៍ រហូតដល់ពេលបច្ចុប្បនអាចផ្ដល់ថ្នាំជូនសម្រាប់លេបរហូតដល់រយៈពេល ១ខែ នៅកន្លែងខ្លះ)។ ការបង្កើនបរិមាណថ្នាំជូនដល់ប្រជាពលរដ្ឋ បាននិងកំពុងជួយកាត់បន្ថយតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅទទួលថ្នាំនៅមណ្ឌលសុខភាពច្រើនដងក្នុងមួយខែៗ…

  • ទេសចរ ឬអ្នកដំណើរឡើងភ្នំគិរីរម្យ លែងបារម្ភរឿងស្ពានទៀតហើយ

    ទេសចរ ឬអ្នកដំណើរឡើងភ្នំគិរីរម្យ លែងបារម្ភរឿងស្ពានទៀតហើយ

    ភ្នំពេញ៖៖នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ពានបេតុងទើបសាងសង់ស្ទើររួចចំនួនពីរកន្លែងស្ថិតលើកំណាត់ផ្លូវជាតិ​លេខ​៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យឬឧទ្យានជាតិគីរីរម្យ) បានដាក់ឱ្យអ្នកដំណើរធ្វើចរាចរ​ជា​បណ្ដោះអាសន្ន ​ឆ្លង​ជំនួសស្ពានចាស់ តូចចង្អៀត និងចាស់ទ្រុឌទ្រោម។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​បានឱ្យដឹងថា ស្ពានបេតុងពីរកន្លែងជំនួសស្ពានចាស់ តូចចង្អៀត ទ្រុឌទ្រោម បង្កឱ្យ​មានការកកស្ទះអ្នក​ដំណើរ​ពេលបុណ្យទានម្តងៗ លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ​គីរីរម្យ(ឧទ្យាន​ជាតិគីរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកឱ្យ​ប្រជាពលរដ្ឋបើកបរឆ្លងកាត់បណ្តោះអាសន្ន​ហើយ​នៅថ្ងៃទី១៥​ ខែកុម្ភៈ នេះ។ អ្នកនាំពាក្យដដែលបន្តថា ការបើកឱ្យឆ្លងកាត់បណ្តោះអាសន្ននេះ ក៏ជាផ្នែកមួយសម្រួលដល់ការធ្វើដំណើររបស់​បងប្អូន​ប្រជាពលរដ្ឋទៅទស្សនាកម្សាន្តព្រឹត្តិការណ៍”បុណ្យភ្នំ”ពីថ្ងៃទី១៥-១៦ ខែកុម្ភៈ ផងដែរ។ គួរជម្រាបថា គម្រោងស្ថាបនាស្ពានបេតុង២កន្លែងអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះរួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម ១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។ ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់ស្ទើរ១០០ភាគរយ​ហើយ ក្រោយបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤កន្លងទៅ។ការដ្ឋានគ្រោងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ ព្រមទាំងដាក់ឱ្យដំណើរការប្រើ​ប្រាស់​ផ្លូវការនៅមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ។ រមណីយដ្ឋានភ្នំគិរីរម្យគឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ការកែលំអ​ហេដ្ឋា​រចនាសម័្ពន្ធផ្លូវទៅកាន់តំបន់អេកូទេសចរណ៍មួយនេះ…

  • គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល ៨៥,១២% គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ

    គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល ៨៥,១២% គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម សម្ដេចមហបវរធិបតី ហ៊ុន ម៉ាណែត នសយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចលទ្ធផល ៨៥,១២% ហើយ គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨,០៣៨គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅខេត្តកោះកុង ត្រូវបានលើកកម្រិតគុណភាពជាប្រភេទបេតុងកៅស៊ូ(AC) ដែលបច្ចុប្បន្នកំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះ។ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋអាចធ្វើដំណើរដោយភាពងាយស្រួល លែងលំបាកដូចមុនហើយ។ ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដែលជាបណ្ដាញតភ្ជាប់ប្រកបដោយសក្តានុពលសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។ ខ្សែផ្លូវនេះដើរតួនាទី ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ៕

  • ចិនប្រមូលជើងខ្លាំងខាងអវកាសមកបញ្ចៀសអាចម៍ផ្កាយកុំឲ្យហោះបុកផែនដី

    ចិនប្រមូលជើងខ្លាំងខាងអវកាសមកបញ្ចៀសអាចម៍ផ្កាយកុំឲ្យហោះបុកផែនដី

    ប៉េកាំង ៖ ទីភ្នាក់ងារការពារជាតិចិនកំពុងជ្រើសរើសអ្នកស្រាវជ្រាវអវកាស ចំពេលមានការព្រួយបារម្ភខ្ពស់ថា អាចម៍ផ្កាយដ៏ធំមួយ ដែលមានឱកាស ២.២ភាគរយ នឹងហោះបោះពួយមកបំបុកភពផែនដីនៅឆ្នាំ ២០៣២។ ប្រទេសចិនបានចាប់ផ្តើមប្រមូលផ្តុំក្រុមការពារភពផែនដី ដើម្បីទប់ទល់នឹងការគំរាមកំហែងពីអាចម៍ផ្កាយដែលកំពុងហោះនៅជិតភពផែនដី បន្ទាប់ពីអ្នកវិទ្យាសាស្រ្តរកឃើញថា អាចម៍ផ្កាយដ៏ធំមួយនេះ អាចនឹងវាយប្រហារភពផែនដីក្នុងពេល ៧ឆ្នាំទៀត។ កាលពីថ្ងៃសុក្រថ្ងៃទី៧ ខែកុម្ភៈ ទីភ្នាក់ងារអវកាសអឺរ៉ុប ហៅកាត់ (ESA) បានរកឃើញថា អាចម៍ផ្កាយដ៏ធំមួយឈ្មោះថា 2024 YR4 មានមុខកាត់ពី ៤០ម៉ែត្រទៅ ៩០ម៉ែត្រ អាចនឹងហោះបុកភពផែនដីនៅឆ្នាំ ២០៣២ ដោយដាក់វានៅចំនុចកំពូលនៃបញ្ជីហានិភ័យរបស់ទីភ្នាក់ងារនេះ។ សារព័ត៌មាន Daily Mail បានចេញផ្សាយថា ប្រព័ន្ធត្រួតពិនិត្យផលប៉ះពាល់ផែនដី «Sentry» របស់អង្គការ NASA បានរកឃើញថា បើធ្លាក់ចំផែនដីមែននោះ អាចម៍ផ្កាយដែលមានរហ័សនាម “អ្នកពិឃាដទីក្រុង” មួយនេះ អាចបុកចំតំបន់លាតសន្ធឹងចាប់ពីអាមេរិកខាងត្បូង ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ទៅដល់អនុតំបន់សាហារ៉ាអាហ្វ្រិក។ យោងតាមការប៉ាន់ស្មានបានឱ្យដឹងថា អាចម៍ផ្កាយនេះ នឹងបង្កការបំផ្លិចបំផ្លាញដ៏មហន្តរាយធំធេង ប្រសិនបើវាធ្លាក់ចំតំបន់មានប្រជាជនរស់នៅច្រើន ឬទីក្រុងធំៗមែន ព្រោះថា វាមានកម្លាំងផ្ទុះស្មើនឹងគ្រាប់បែក TNT ៥០លានតោនឯណោះ។…

  • ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការបំពេញតួនាទីភារកិច្ច របស់ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ចំណុះក្រសួងមហាផ្ទៃ

    ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការបំពេញតួនាទីភារកិច្ច របស់ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ចំណុះក្រសួងមហាផ្ទៃ

    (ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការកត់សម្គាល់ជាមួយការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារដែលក្រសួងមហាផ្ទៃសម្រេចបាននៅឆ្នាំ២០២៤ និងកោតសរសើរចំពោះការបំពេញតួនាទីភារកិច្ចទាំងអស់របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមន្ដ្រីទាំងអស់ចំណុះក្រសួងមហាផ្ទៃ ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា បន្តថា ក្នុងឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងស្ថានប័ន្ធពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បន្តពង្រឹងការគាំទ្រ តម្រង់ទិស តាមដានវាយតម្លៃទៅលើការងារ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានភាពរឹងមាំ ម្ចាស់ការក្នុងការដឹកនាំ គ្រប់គ្រងអនុវត្តតួនាទីភារកិច្ចមុខងារនានាដែលបានផ្ទេរឲ្យទាំងនោះ ព្រមទាំងអាចចាត់ចែងប្រើប្រាស់ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ សម្រាប់ផ្តល់សេវាសាធារណៈ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទាំងអស់…

  • កាណាដាតប Trump ថា គ្មានថ្ងៃកាណាដាក្លាយជារដ្ឋរបស់អាមេរិកឡើយ

    កាណាដាតប Trump ថា គ្មានថ្ងៃកាណាដាក្លាយជារដ្ឋរបស់អាមេរិកឡើយ

    អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថ្មីៗនេះ អំឡុងដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបថា ការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជុំវិញការដាក់បញ្ចូលកាណាដាជារដ្ឋរបស់សហរដ្ឋអាមេរិក គឺ “គ្មានថ្ងៃកើតឡើងជាខាច់ដាត”។ លោក Trudeau បាននិយាយថា ការលើកឡើងម្តងហើយម្តងទៀតរបស់លោក Trump អំពីការដាក់បញ្ចូលកាណាដាឲ្យក្លាយជារដ្ឋទី ៥១ របស់សហរដ្ឋអាមេរិក គឺជា “រឿងមិនអាចទៅរួចឡើយ”។ លោក Trudeau បានប្រាប់មេដឹកនាំធុរកិច្ចនៅឯកិច្ចប្រជុំកំពូល ស្តីពីសេដ្ឋកិច្ចកាណាដា-អាមេរិកនៅទីក្រុងតូរ៉ុនតូ កាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការគំរាមកំហែងរបស់លោក Trump ដែលចង់ដាក់បញ្ចូលកាណាដាជារដ្ឋទី ៥១ របស់អាមេរិក គឺជា “រឿងពិត” ដែលជំរុញដោយបំណងប្រាថ្នារបស់គាត់ ដើម្បីទាញយករ៉ែដ៏សំខាន់របស់ប្រទេសកាណាដា។ សូមរម្លឹកថា នៅថ្ងៃទី១ ខែកុម្ភៈ រដ្ឋបាលលោក ត្រាំ បានប្រកាសពីការសម្រេចចិត្តដាក់ពន្ធ ២៥ភាគរយលើការនាំចូលទំនិញពីប្រទេសកាណាដា។ កាណាដាបានសងសឹកវិញ ជាមួយនឹងពន្ធ ២៥ភាគរយដូចគ្នាលើទំនិញអាមេរិក ដែលមានតម្លៃប្រហែល ១០៧ពាន់លានដុល្លារ។ ប៉ុន្តែសហរដ្ឋអាមេរិក និងកាណាដាបានផ្អាកពន្ធដែលបានស្នើរៀងៗខ្លួនយ៉ាងហោចណាស់ ៣០ថ្ងៃជាបណ្តោះអាសន្នសិន។ លោក…

  • នាយករដ្ឋមន្ត្រី អរគុណពលរដ្ឋ ដែលបង្កលក្ខណៈ ឱ្យកង​វិស្វកម្ម អាចធ្វើផ្លូវជូនតាមការសន្យា បានឆាប់រហ័ស

    នាយករដ្ឋមន្ត្រី អរគុណពលរដ្ឋ ដែលបង្កលក្ខណៈ ឱ្យកង​វិស្វកម្ម អាចធ្វើផ្លូវជូនតាមការសន្យា បានឆាប់រហ័ស

    (ភ្នំពេញ)៖ សម្ដេចបថវធិបតីនាយករដ្ឋមន្ត្រី អរគុណពលរដ្ឋ ដែល​​បង្កលក្ខណៈ ឱ្យកងវិស្វកម្ម អាចធ្វើផ្លូវជូនតាមការសន្យា បានឆាប់រហ័ស ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរភ្ជាប់ជាមួយ​វីដេអូ​សកម្មភាពធ្វើផ្លូវ ទៅកាន់តំបន់សហគមន៍ទេសចរណ៍​ធម្មជាតិ​កំពង់ភ្លុក នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ធ្វើជូន តាមសន្យា ។ សម្ដេចធិបតី សូមអរគុណចំពោះប្រជាពលរដ្ឋ ដែលបានចូល​រួម និងបង្កលក្ខណៈឱ្យកងវិស្វកម្ម សម្ដេចតេជោខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម សៀង ណាំ អាចធ្វើផ្លូវជូនតាមការ​សន្យា​របស់ខ្ញុំ បានឆាប់រហ័ស ។ ផ្លូវក្រាលកៅស៊ូ (DBST) ដែលមានប្រវែងជាង ៩គីឡូម៉ែត្រ​មួយ​ខ្សែនេះ មិនត្រឹមតែជួយសម្រួល ដល់ការធ្វើដំណើរនោះ​ទេ ប៉ុន្តែនឹងជួយជំរុញភ្ញៀវទេសចរ ទៅកាន់តំបន់សហគមន៍​ទេសចរណ៍ធម្មជាតិកំពង់ភ្លុក កាន់តែច្រើន ដែលនឹងជួយ​បង្កើន​ចំណូលនិងលើក​កម្ពស់ជីវភាពរស់នៅរបស់ប្រជា​ពលរដ្ឋនៅទីនោះ ។ សូមរំលឹកថា កាលពីថ្ងៃទី ០១ ធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបាន​ចូល​រួមកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាល​ម៉ារ៉ាតុង​អង្គរ​វត្តលើកទី ២៩ សម្ដេចបវរធិបតី បានឆ្លៀតឱកាសចុះមក​ពិនិត្យ​ស្ថានភាព​ និងទស្សនាសហគមន៍ទេសចរណ៍​ធម្មជាតិ​កំពង់ភ្លុក នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ លទ្ធផលកិច្ចប្រជុំកាក​បាទ​ក្រហមកម្ពុជា គឺជាសក្ខីកម្មជាក់ស្តែងថ្មីមួយទៀត បង្ហាញពីឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ លទ្ធផលកិច្ចប្រជុំកាក​បាទ​ក្រហមកម្ពុជា គឺជាសក្ខីកម្មជាក់ស្តែងថ្មីមួយទៀត បង្ហាញពីឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា មានប្រសាសន៍ តាមរយៈរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំ គឺជាសក្ខីកម្មជាក់ស្តែងថ្មីមួយទៀត បង្ហាញពីឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបន្តអភិវឌ្ឍន៍យុវជន និងអ្នកស្ម័គ្រចិត្ត ដែលជាមូលដ្ឋានគ្រឹះនៃការរួមគិត រួមដោះស្រាយ រហូតសម្រេចបានផែនការរួមមួយសម្រាប់អភិវឌ្ឍន៍យុវជន និងអ្នកស្ម័គ្រចិត្ត អនុវត្តជាជំហានៗ ទៅតាមអាទិភាពការងារ ហើយផែនការមួយនេះ គឺជាផែនទីចង្អុលផ្លូវដែលថ្នាក់កណ្តាល និងសាខានីមួយៗ អាចដឹងបានថាកាកបាទក្រហមកម្ពុជា កំពុងស្ថិតនៅទីតាំងណា ក្នុងឆ្នាំ២០២៥នេះ ។ នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត រយៈពេល ២ថ្ងៃពេញ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ ក៏បានវាយតម្លៃខ្ពស់កិច្ចប្រជុំទាំងមូលដែលបានផ្តោតការពិភាក្សាលើចំណុចខ្លាំង ចំណុចនៅខ្វះខាត បញ្ហាប្រឈម និងត្រិះរិះរកដំណោះស្រាយ ដែលជាធាតុចូលដ៏សំខាន់សម្រាប់កសាងបានផែនការរួមមួយ ដើម្បីបន្តអភិវឌ្ឍកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា។ លោកជំទាវបណ្ឌិត ពេជ…