Category: ព័ត៌មានជាតិ
-

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំសន្និបាតបូក សរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន និងដាក់ទិសដៅអនុវត្តបន្ត
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។ រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ ការចូលរួមចំណែកប្រកបដោយការយកចិត្តទុកដាក់ និងការអនុវត្តភារកិច្ចយ៉ាងសកម្ម ដោយការទទួលខុសត្រូវខ្ពស់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ ព្រមទាំងកិច្ចការ កែទម្រង់សំខាន់នានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សំដៅរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព បរិយាបន្ន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជន ៕ អត្ថបទ ៖ វណ្ណលុក រូបភាព ៖ វ៉េង លីមហួត និង សួង…
-

Zelensky មិនសប្បាយចិត្តនឹង ត្រាំ ទូរស័ព្ទទៅលោក ពូទីន
បរទេស ៖ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky និយាយ កាលពីថ្ងៃព្រហស្បតិ៍ថា «វាជារឿងមិនសប្បាយចិត្ត ដែលលោក Trump ទៅនិយាយជាមួយ លោក ពូទីន ជាមុន»។ ប្រធានាធិបតី Zelensky បាននិយាយថា «វាមិនមែន ជាការរីករាយទេ ដែលលោក Donald Trump បានទូរស័ព្ទ ទៅកាន់ លោក Vladimir Putin ដោយបន្ថែមថា ប្រធានាធិបតីអាមេរិក ចង់និយាយជាមួយមេដឹកនាំ ទាំងពីរ ក្នុងពេលដំណាលគ្នា»។ លោក Zelensky ជឿថា អ៊ុយក្រែន គឺជាអាទិភាពរបស់ Trump ប៉ុន្តែ មេដឹកនាំអាមេរិករូបនេះ មិនគួរទូរស័ព្ទទៅលោក ពូទីន មុន ដោយបន្ថែមថា លោក Trump បានប្រាប់ថា «គាត់ចង់និយាយជាមួយប្រធានាធិបតី ពីរនាក់ ក្នុងពេលតែមួយ»។ គួរបញ្ជាក់ថា សារព័ត៌មានធំៗ បានចេញផ្សាយ…
-

ប្រេស៊ីលបាញ់ទម្លាក់យន្តហោះដឹកគ្រឿងញៀន
បរទេស ៖ អាជ្ញាធរប្រទេសប្រេស៊ីលបានបាញ់ទម្លាក់យន្តហោះដឹកគ្រឿងញៀន ចេញពីប្រទេសវេណេហ្ស៊ុយអេឡា បណ្តាលឲ្យស្លាប់មនុស្ស ចំនួនពីរនាក់។ កងកម្លាំងអាកាស ប្រេស៊ីល បានរាយការណ៍ថា ថ្មីៗនេះ អាជ្ញាធររបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះ «លាក់កំបាំង» ដឹកគ្រឿងញៀន នៅជិតព្រំដែន ជាមួយប្រទេស វេណេស៊ុយអេឡា។ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយ ដោយកងទ័ពអាកាសប្រេស៊ីល ពួកគេបានសម្រេចចិត្តបាញ់ទម្លាក់ ដោយសារតែ «យន្តហោះ មិនធ្វើតាមបញ្ជា ឱ្យផ្លាស់ប្តូរផ្លូវ និងមិនព្រមចុះចត»។ អង្គភាពស្រាវជ្រាវ ដែលត្រូវបានបញ្ជូនមក ត្រួតពិនិត្យយន្តហោះ បានរកឃើញសាកសព មនុស្សពីរនាក់ និងសារធាតុញៀន តែ មិនបានបញ្ជាក់ ពីចំនួនថ្នាំ ដែលបានរកឃើញ ឬ ទីកន្លែងពិតប្រាកដ ដែលយន្តហោះ ត្រូវបានបាញ់ទម្លាក់ នោះទេ។ ឧប្បត្តិហេតុ ស្រដៀងគ្នានេះ ត្រូវបានគេរាយការណ៍ កាលពីដើមខែកុម្ភៈ នៅពេលដែលយន្តហោះមួយគ្រឿង បានចូលប្រទេសប្រេស៊ីល ដោយខុសច្បាប់ ចាកចេញពីប្រទេសប៉េរូ ដោយដឹកគ្រឿងញៀន ដូចគ្នា។ យន្តហោះត្រូវបានបញ្ជាឱ្យចុះចត ទាំងបង្ខំ ហើយជ្រុលទៅបុកដើមឈើ ធ្លាក់លើតំបន់ព្រៃ Amazon៕
-

-

ផ្ទុះហ្គាសក្នុងផ្សារទំនើបតៃវ៉ាន់ ផ្តាច់ជីវិតមនុស្ស ៥នាក់ និង ២០នាក់របួស
តៃប៉ិ ៖ អាជ្ញាធរតៃវ៉ាន់បានរាយការណ៍ថា ហេតុការណ៍ផ្ទុះហ្គាសនៅផ្សារទំនើបមួយកន្លែងនៅទីក្រុងTaichung កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ និងប្រហែល ២០នាក់ទៀតរងរបួស។ ទីភ្នាក់ងារពន្លត់អគ្គីភ័យជាតិតៃវ៉ាន់ បានឱ្យដឹងថា ករណីផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ១១យប់ នៅជាន់ទី១២ នៃផ្សារទំនើបដ៏ពេញនិយមមួយ ដែលជាទីតាំងអាហារដ្ឋានកំពុងសាងសង់។ ភ្លាមៗ មនុស្សប្រហែល ២៣៥នាក់ត្រូវបានជម្លៀសចេញពីអគារ និងតំបន់។ ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ដោយមានអ្នកពន្លត់អគ្គីភ័យជាង ១៣០នាក់ ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ នេះបើយោងតាមការបញ្ជាក់ពីភ្នាក់ងារពន្លត់អគ្គីភ័យជាតិ។ ជាមួយគ្នានេះ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានបង្ហោះសារនៅលើ Facebook ថា ភ្នាក់ងាររដ្ឋាភិបាលជាច្រើនកំពុងដុតដៃដុតជើង ឆ្លើយតបឧបទ្ទវហេតុនេះ រួមទាំងក្រសួងសុខាភិបាលផងដែរ ដើម្បីសម្របសម្រួលធនធានវេជ្ជសាស្រ្តដល់អ្នករបួស។ លោក Lai ក៏បានជំរុញឲ្យអាជ្ញាធរស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយអំពាវឲ្យសាធារណជនកុំចូលទៅជិតកន្លែងកើតហេតុ។ តៃវ៉ាន់ក៏ធ្លាប់រងការបំផ្លិចបំផ្លាញ ដោយសារហេតុការណ៍ផ្ទុះហ្គាសពីមុនមកផងដែរ។ តួយ៉ាង នៅក្នុងឆ្នាំ ២០១៤ ហេតុការណ៍ផ្ទុះជាបន្តបន្ទាប់ ដែលបង្កឡើងដោយការលេចធ្លាយឧស្ម័នក្រោមដី បានសម្លាប់មនុស្សជាច្រើននាក់ និងរាប់រយនាក់ទៀតរងរបួសនៅក្នុងទីក្រុង Kaohsiung ភាគខាងត្បូង៕ ប្រភព ៖ AFP…
-

ឥណ្ឌូណេស៊ីប្រកាសអាសន្នបន្ទុះភ្នំភ្លើងក្នុងកម្រិតខ្ពស់បំផុត
ហ្សាការតា ៖ ប្រទេសឥណ្ឌូណេស៊ីបានបង្កើនស្ថានភាពប្រកាសអាសន្ន នៃភ្នំភ្លើង Lewotobi Laki-Laki នៅលើកោះ Flores ដល់កម្រិតខ្ពស់បំផុត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីសកម្មភាពភ្នំភ្លើងនេះមានការកើនឡើងខ្លាំង។ ភ្នំភ្លើងនេះត្រូវបានគេរាយការណ៍ថា កំពុងផ្ទុះពុះកញ្ច្រោល និងបញ្ចេញផ្សែងខ្មួលខ្មាញ់ហោះអណ្តែតពាសពេញផ្ទៃមេឃជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្ងៃមកហើយ។ ប្រធានទីភ្នាក់ងារភូគព្ភសាស្ត្រនៅក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី លោក Muhammad Wafid បាននិយាយថា សកម្មភាពនៃភ្នំភ្លើងនេះបានកើនឡើងគួរឱ្យកត់សម្គាល់។ ជាការឆ្លើយតប ទីភ្នាក់ងារនេះបានជំរុញឱ្យប្រជាជនរក្សាការប្រុងប្រយ័ត្ន និងជៀសវាងនៅឲ្យឆ្ងាយពីភ្នំភ្លើងក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រ។ ទីភ្នាក់ងារនេះក៏បានណែនាំផងដែរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងតំបន់មានចម្ងាយ ៧គីឡូម៉ែត្រពីភ្នំភ្លើង ស្ថិតនៅផ្នែកភាគនិរតី និងភាគឦសាន ដោយសារតែការកើនឡើងហានិភ័យផ្ទុះភ្នំភ្លើងភ្លាមៗ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស-សត្វ។ ភ្នំភ្លើង Lewotobi Laki-Laki គឺជាភ្នំភ្លើងសកម្មមួយ ក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ១២៧ របស់ប្រទេសឥណ្ឌូណេស៊ី៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

បើកឡានបុករះនៅអាល្លឺម៉ង់ បណ្តាលឱ្យមនុស្សជិត ៣០នាក់របួស
ប៊ែរឡាំង ៖ ប៉ូលិសអាល្លឺម៉ង់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៨នាក់ រួមទាំងកុមារបានរងរបួសធ្ងន់-ស្រាល បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុករះហ្វូងមនុស្សនៅទីក្រុងមុយនិច នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ជនបង្កបានបើកឡានបុករះហ្វូងមនុស្ស ខណៈពេលពួកគេកំពុងចូលរួមក្នុងបាតុកម្មមួយ។ វិទ្យុ Bavarian បានដកស្រង់សម្តីសាក្សីចេញផ្សាយថា អ្នកបើកបរមានចេតនាបើកឡានបុករះក្រុមអ្នកតវ៉ា។ អាជ្ញាធរបានកំណត់អត្តសញ្ញាណអ្នកបើកបរ ដោយនិយាយថា ជនបង្កជាជនអន្តោប្រវេសន៍ជនជាតិអាហ្វហ្គានីស្ថាន វ័យ ២៤ឆ្នាំ ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ។ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល បាននិយាយថា ជនបង្កត្រូវតែទទួលទោសតឹងរ៉ឹងបំផុតតាមច្បាប់ ហើយបន្ទាប់មកត្រូវបានបណ្តេញចេញពីប្រទេសអាល្លឺម៉ង់។ ឧបទ្ទវហេតុនេះកើតឡើងនៅពេលដែលអាល្លឺម៉ង់កំពុងពង្រឹងសន្តិសុខ មុនពេលសន្និសីទសន្តិសុខទីក្រុងមុយនិច ដែលជាការប្រមូលផ្តុំដ៏ធំនៃអ្នកជំនាញគោលនយោបាយការបរទេស និងមេដឹកនាំពិភពលោក ចាប់ផ្តើមនៅថ្ងៃសុក្រនេះ។ កន្លែងសន្និសីទមានចម្ងាយប្រហែល ១,៦ គីឡូម៉ែត្រពីទីតាំងកើតហេតុ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

យុវជន និង ពលរដ្ឋ កាន់តែយល់ដឹងពីអត្ថន័យ“ទិវានៃក្តីស្រឡាញ់” និងខ្លះចាត់ទុកថាជាថ្ងៃបុណ្យប្រទេសដទៃប៉ុណ្ណោះ
(ភ្នំពេញ)៖ទិវាបុណ្យនៃសេចក្តីស្រឡាញ់ឬហៅថា Valentine’s Day ត្រូវបានគេប្រារព្ធឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ។ នៅពេលដល់ថ្ងៃនេះដែរបណ្តាយុវជន ឬពលរដ្ឋប្រុសស្រី តែងបង្ហាញពីទឹកចិត្តរបស់ខ្លួន ចំពោះអ្នកដែលគេស្រឡាញ់ តាមរយៈការទិញ បាច់ផ្កា កាដូ ផ្ញើរសារពីក្តីស្រឡាញ់ និងខ្លះទៀតបបួលគ្នីគ្នាទៅបរិភោគអាហារ ជាមួយគ្នាយ៉ាងសប្បាយរីករាយទៀតផង។ ពិតណាស់ ទិវានៃសេចក្តីស្រលាញ់ ជាថ្ងៃដែលរៀបចំដើម្បីរំឭកដល់សេចក្តីស្រលាញ់របស់បព្វជិតជនជាតិរ៉ូម៉ាំង ដែលសុខចិត្តលះបង់ជីវិតដើម្បីការពារសេចក្តីស្រឡាញ់នាសម័យកាលដ៏យូរលង់មកហើយ។ នាថ្ងៃនេះជនជាតិនៅប៉ែកអឺរ៉ុប និងពលរដ្ឋ នៅតាមបណ្តាប្រទេសជាច្រើនទៀតក៏បានចូលរួមប្រារព្ធថ្ងៃបុណ្យមួយនេះ ដើម្បីបង្ហាញក្តីស្រឡាញ់របស់ខ្លួន ដល់ដៃគូសង្សារ ឪពុកម្តាយ ញាតិមិត្តបងប្អូន ឬមនុសុ្សនៅទីកន្លែងធ្វើការងារជាដើម។ ទាក់ទិនក្នុងរឿងនេះ កញ្ញា ប៉ុក ច័ន្ទវលក្ខណ៍ កំពុងដាក់លក់ផ្កានៅតាមដងផ្លូវ២៧១ ក្នុងរាជធានីភ្នំពេញបានប្រាប់ថាការលក់ផ្កា និងរបស់អនុស្សាវរីយ៍នាឆ្នាំនេះពុំសូវដាច់ប៉ុន្មានទេពោលគឺដូចឆ្នាំមុនៗដែរ។សម្រាប់អ្នកទិញផ្កាសម្រាប់កាដូនៅថ្ងៃនេះដែរគឺច្រើនជាយុវជនប៉ុណ្ណោះ។ ស្រ្តីអ្នកលក់ផ្កាវ័យក្មេងរូបនេះប្រាប់ថា៖”អ្នកមកទិញផ្កាមិនមែន មកទិញសម្រាប់តែគូស្នេហ៍របស់គេទេ គឺពួកគាត់ខ្លះទិញឱ្យមនុស្សជាទីស្រឡាញ់របស់ខ្លួនដូចជាឪពុកម្តាយ សាច់ញាតិ ឬអ្នកមានតួនាទីនៅកន្លែងធ្វើការជាដើម”។ ដោយឡែក អ្នកគ្រូ កប គន្ធា គ្រូបង្រៀនផ្នែករូបវិទ្យា សិស្សជំនាន់ថ្មីប្រចាំ វិទ្យាល័យព្រះស៊ីសុវត្តិមួយរូបបានលើកឡើងថាជាទូទៅសិស្សនៅវិទ្យាល័យព្រះស៊ីសុវត្តិពុំបានចាប់អារម្មណ៍ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ដូចកាលពីមុនទៀតឡើយ។រយៈពេលប៉ុន្មានឆ្នាំនេះពុំមានសិស្សណាម្នាក់អវត្តមាន ឬបង្ហាញការចាប់អារម្មណ៍ថ្ងៃបុណ្យបរទេសនេះឡើយពោលគឺសិស្សចូលរៀនធម្មតា។ គ្រូបង្រៀនផ្នែកសិស្សសាលាជំនាន់ថ្មីរូបនេះ បានលើកឡើងដោយធ្វើការដាស់តឿនដល់សិស្សានុសិស្សមិនត្រូវភ្លើតភ្លើនថ្ងៃបុណ្យបរទេសមួយនេះឡើយ ហើយពួកគេត្រូវផ្តោតយកចិត្តទុកដាក់ដល់ការសិក្សាជំនួសវិញ ជាជាងចាប់អារម្មណ៍ទៅលើវប្បធម៌បរទេសមួយនេះ។ យ៉ាងណាក្តី គ្រូបង្រៀនផ្នែកសិស្សជំនាន់ថ្មីរូបនេះ ក៏បានលើកទឹកចិត្តដល់យុវជនដែលចង់បង្ហាញក្តីស្រឡាញ់នៅថ្ងៃនេះអាចធ្វើបានដោយការទិញផ្កា…
-

ក្រសួងការងារ ថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែកុម្ភៈ នេះបានចេញញត្តិថ្កោលទោស ចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សូមជូនខ្លឹមសារសេចក្តីថ្លែងការណ៍៖
-

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត កោតសរសើរក្រុមការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា
ថ្លែងក្នុងពិធីបិទកិច្ចប្រជុំ ការងារយុវជន និង អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងទិសដៅការងារបន្ដ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ បានកោតសរសើរការងារយុវជននិងអ្នកស្ម័គ្រ ដែលបានបំពេញការងារមួយឆ្នាំកន្លងមកនេះ។ ពិធីនេះអញ្ជើញចូលរួមពី សមាជិក គណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន សមាជិកគណៈកម្មាធិការសាខាទទួលបន្ទុកការងារយុវជន ទាំង២៥សាខា រាជធានី-ខេត្ត និងទីប្រឹក្សាយុវជន ប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ សរុបទាំងអស់ចំនួន២២៧នាក់ នៅទីស្នាក់ការកណ្តាល កក្រក។ ជាកិច្ចចាប់ផ្តើមលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអានបាយការណ៍ សង្ខេបជូនអង្គពិធីទាំងមូល អំពីការងារយុវជន និងអ្នកស្ម័គ្រចិត្ត ក្នុងរយៈមួយឆ្នាំកន្លងមកនេះ និងទិសដៅការងារបន្ត ដែលក្នុងនោះបានរំលេចឱ្យឃើញនូវការងារ សម្រេចបានលទ្ធផលល្អប្រសើរ រីឯកម្លាំងយុវជន កាកបាទក្រហមកម្ពុជាថ្មី បានកើនជាលំដាប់ នៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ ដែលយុវជនទាំងនោះ សុទ្ធតែបានទទួលការបណ្តុះ បណ្តាលវគ្គមូលដ្ឋាន និងវិជ្ជាសង្គ្រោះបឋម មានសកម្មភាពដ៏រស់រវើក ក្នុងការងារមនុស្សធម៌ និងការងារសង្គម…