Category: ព័ត៌មានជាតិ
-

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖សូមថ្កោលទោសសម្ដីទុរជន និងគាំទ្រពេញទំហឹងចំពោះចំណាត់ ការ«កម្ទេចក្រុមភេវរករ» ដែលប៉ុនប៉ងធ្វើឃាត«សម្ដេចតេជា ហ៊ុន សែន
ភ្នំពេញ៖ខ្ញុំបាទ និងក្រុមគ្រួសារ សូមប្រកាសជាឱឡារិក ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះទុរជនដ៏អបលក្ខណ៍ដែលបាននិយាយផ្ដួចផ្ដើមគំនិតដ៏អគតិបំផុសឱ្យមានការវាយប្រហារធ្វើឃាត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដោយប្រើយន្តហោះគ្មានមនុស្សបើក ឬដ្រូន ជាវិធីសាស្រ្តកំពុងពេញនិយមក្នុងសង្គ្រាមសម័យទំនើប និងពួកភេវរករ។ សម្ដីផ្ដើមគំនិតដ៏ចោរម្សៀតនោះ បានស្ដែងឱ្យឃើញពីសន្ដានដ៏ពិសពុលរបស់ជននោះ និងជាបច្ច័យដ៏អាក្រក់អាក្រីនៃមនោគមវិទ្យារបស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលព្រោះតែធ្វើនយោបាយចាញ់ខួបប្រាំងខួបវស្សា កើតចិត្តអន្តេរថីច្រណែនឈ្នានីសរហូតផុងខ្លួនក្នុងភ្លើងគំនុំជាអត្តនោម័ត ក៏ប៉ុនប៉ងមិនចេះចប់មិនចេះហើយ ទាំងដោយកាយ វាចា និងចិត្ត នូវសកម្មភាពល្មើសច្បាប់រដ្ឋ ប្រាសចាកវិជ្ជាជីវៈនយោបាយ អសីលធម៌ និងគ្មានសេចក្ដីអៀនខ្មាស់ចំពោះបាបកម្ម។ លើសពីឪពុក ជីតា ព្រឹទ្ធាចារ្យ ប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន… ឆ្លងកាត់របត់នយោបាយដឹកនាំសង្គ្រោះ ការពារ កសាង លើកតម្កើងតម្លៃជាតិ និងសេចក្ដីសុខរបស់ប្រជាជន គឺបើរាប់តាំងពីសម័យកម្ពុជា ក្រោមសូន្យរហូតដល់ពេលនេះ សម្ដេចតេជោ ហ៊ុន សែន ជាមហារដ្ឋបុរសជាតិ! ជានិម្មិតរូបនៃការតស៊ូ និងការលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន! ក្រោមម្លប់ព្រះបារមីនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ដូច្នេះជាមួយនឹងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតនេះ ។ យើងខ្ញុំទាំងអស់គ្នា ជាថ្មីម្ដងទៀត សូមប្រកាសគាំទ្រពេញទំហឹងលើរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
-

ពលរដ្ឋរុស្ស៊ីភាគច្រើនលែងជ្រួលជ្រើមនឹងថ្ងៃនៃក្តីស្រឡាញ់
បរទេស៖ ការស្ទង់មតិថ្មីបានបង្ហាញថា ប្រជាពលរដ្ឋរុស្ស៊ីភាគច្រើន ទាំងបុរស និងស្ត្រី លែងជ្រួលជ្រើម នឹងថ្ងៃទិវា នៃក្តីស្រឡាញ់ ដែលជាការធ្លាក់ចុះខ្លាំងបំផុត ពុំធ្លាប់មាន ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ នេះបើតាមការចុះផ្សាយ របស់កាសែត RT កាលពីថ្ងៃពុធ។ មូលហេតុសំខាន់ គឺដោយសារតែ កត្តាប្រជាសាស្ត្រ ដែលសម្បូរ ដោយមនុស្សចាស់។ កត្តាមួយទៀត គឺដោយសារតែជនជាតិរុស្សី លែងខ្វល់ពីអត្ថន័យនៃថ្ងៃបុណ្យនេះ តែចាត់ទុកថា ជាល្បិចពាណិជ្ជកម្ម ដើម្បីបង្កើនការលក់ ទំនិញ លែងគិតថា ជាមនោសញ្ចេតនាទៀតហើយ។ ក្រៅពីនេះ ស្ថានភាពហិរញ្ញវត្ថុ ក៏មានឥទ្ធិពល លើគំនិត លែងជ្រួលជ្រើម នឹងទិវានេះដែរ។ រីឯ វិហារគ្រិស្ត អូស្សូដក់ របស់រុស្ស៊ី វិញ ក៏បានសម្តែងការមិនពេញចិត្ត ចំពោះថ្ងៃឈប់សម្រាកនេះ ដោយហៅវាថា ជាទិវារបស់ជនបរទេស។ អ្នកដឹកនាំសាសនារិះគន់ថា ទិវានេះបង្កើតឲ្យមានទំនាក់ទំនង ក្រៅអាពាហ៍ពិពាហ៍ ហើយចាត់ទុកវាថា ជាគម្លាត ពីតម្លៃគ្រួសារ។ ការអប់រំ ក៏ជាកត្តាសំខាន់ដែរ ក្នុងនោះ ប្រទេសរុស្ស៊ីបាននិងកំពុងលើកកម្ពស់ ការប្រារព្ធទិវាគ្រួសារ…
-

រុស្ស៊ីសំងំផលិតម៉ាស៊ីនរ៉ុកកែតល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយវិនាទី ៣០ ថ្ងៃហោះដល់ភពអង្គារ
មូស្គូ ៖ អ្នកវិទ្យាសាស្ត្ររុស្ស៊ីមកពីក្រុមហ៊ុន Rosatom បានប្រកាសពីការអភិវឌ្ឍន៍ម៉ាស៊ីនរ៉ុក្កែតអគ្គិសនីប្លាស្មា ដែលអាចបញ្ជូនយានអវកាសទៅកាន់ភពអង្គារ ចាយពេលត្រឹមតែមួយទៅពីរខែប៉ុណ្ណោះ ជាមួយនឹងល្បឿន ១០០គីឡូម៉ែត្រក្នុងមួយវិនាទី។ មិនដូចម៉ាស៊ីនរ៉ុក្កែតប្រពៃណីដែលពឹងផ្អែកលើការប្រើប្រាស់ចំហេះឥន្ធនៈឡើយ ប្រព័ន្ធជំរុញប្រកបដោយភាពច្នៃប្រឌិតថ្មីនេះ ប្រើប្រាស់ឧបករណ៍បង្កើនល្បឿនប្លាស្មាម៉ាញេទិក ដែលវានឹងកាត់បន្ថយពេលវេលាធ្វើដំណើរច្រើនចេញពីភពផែនដីទៅភពនានានៅទីអវកាស។ ការធ្វើដំណើរកាន់តែលឿនជាងមុនទៅកាន់ភពអង្គារ មិនត្រឹមតែបង្កើនប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយហានិភ័យ ដែលទាក់ទងជាមួយការប៉ះពាល់យូរទៅនឹងសារធាតុវិទ្យុសកម្មលោហធាតុ សម្រាប់អវកាសយានិកផងដែរ។ គំរូមន្ទីរពិសោធន៍នៃម៉ាស៊ីនរ៉ុក្កែតអគ្គិសនីប្លាស្មានេះ ត្រូវបានបង្កើតឡើងរួចហើយ នៅវិទ្យាស្ថាន Troitsk នៃក្រុមហ៊ុន Rosatom។ ហើយគំរូម៉ាស៊ីននេះ នឹងត្រូវឆ្លងកាត់ការធ្វើតេស្តនៅលើដីយ៉ាងទូលំទូលាយជាមុនសិន ដើម្បីកែលម្អរបៀបប្រតិបត្តិការរបស់ខ្លួន និងត្រួសត្រាយផ្លូវសម្រាប់ការបង្កើតគំរូហោះហើរ ដែលរំពឹងទុកថា នឹងរួចរាល់នៅឆ្នាំ ២០៣០។ ហើយបច្ចេកវិទ្យានេះទៀតសោត ក៏អាចត្រូវបានដាក់បញ្ចូលទៅក្នុងយានអវកាស ដែលប្រើសម្រាប់ដឹកជញ្ជូនទំនិញរវាងភពផែនដី និងភពនានានៅទីអវកាសផងដែរ៕ ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា
-

លោកស្រី Tulsi ចូលកាន់តំណែង មេស៊ើបការណ៍អាមេរិក
បរទេស ៖ លោកស្រី Tulsi Gabbard បានស្បថចូលកាន់តំណែង ជានាយក ទីភ្នាក់ងារស៊ើបការណ៍ជាតិ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ។ លោកស្រី Tulsi Gabbard បានស្បថចូលកាន់តំណែង នៅក្នុងការិយាល័យ Oval Office នៃសេតវិមាន។ ដោយឈរក្បែរលោក Donald Trump លោកស្រី Gabbard និយាយថា លោកស្រីនឹងជួយប្រធានាធិបតីអាមេរិក «បំពេញអាណត្តិ ដែលប្រជាជនអាមេរិកបានប្រគល់ជូន តាមរយៈការបោះឆ្នោត»។ ព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋ បានអះអាងថា លោកស្រី Tulsi Gabbard ជាជម្រើសរបស់លោក Donald Trump ដើម្បីដឹកនាំសេវាកម្មស៊ើបការណ៍សម្ងាត់ របស់ប្រទេសនេះ បើទោះបីជាមានការរិះគន់ លើការខ្វះបទពិសោធន៍។ លោកស្រី Gabbard បានប្រឈមមុខនឹងសំណួរ ជុំវិញកិច្ចប្រជុំ ឆ្នាំ២០១៧ របស់នាង ជាមួយអតីតមេដឹកនាំស៊ីរី លោក Bashar al-Assad ដែលបច្ចុប្បន្ន ត្រូវបានទម្លាក់ចេញពីតំណែង។ ជាការកត់សម្គាល់…
-

គីម ជុងអ៊ុន ចាត់ទុក លោក Trump ថាកំពុងក្អេងក្អាងរឿងវាតទីទឹកដីគេ
បរទេស ៖ លោក គីម ជុង អ៊ុន បានចាត់ទុក ការទាមទាររបស់លោក Donald Trump លើតំបន់ហ្គាហ្សា, ព្រែកជីក ប៉ាណាម៉ា និង តំបន់ Greenland គឺជាភាពក្អេងក្អាងរឿងវាតទី ទឹកដីគេ នេះបើតាមប្រព័ន្ធសារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA កាលពីថ្ងៃពុធ។ ជុំវិញការចង់បានតំបន់ហ្គាហ្សា ត្រូវបាន KCNA បរិហារថា ជាការនិយាយទាំងឆេវឆាវ គ្មានបានសាច់ការ ហើយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីបទប្លន់ទឹកដី។ KCNA ក៏បានរិះគន់ដល់ រដ្ឋបាល Trump ជុំវិញការអំពាវនាវរបស់ខ្លួន ចង់កាន់កាប់ ព្រែកជីក Panama របស់ប្រទេសប៉ាណាម៉ានិង តំបន់ Greenland ព្រមទាំង ការសម្រេចចិត្តរបស់ខ្លួន ក្នុងការផ្លាស់ប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅ «ឈូងសមុទ្រអាមេរិក» ដោយបានប្រាប់ទៅសហរដ្ឋអាមេរិកថា គួរតែភ្ញាក់ពីសុបិន នៃថ្ងៃអនាធិបតេយ្យ របស់ខ្លួន ហើយបញ្ឈប់ភ្លាមៗ នូវទង្វើនៃការរំលោភ លើសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាព…
-

ធនាគារប្រទេសឆែកចង់ប្រមូលទិញកាក់ Bitcoin ៧ ពាន់លានដុល្លារ ស្តុកទុក
បរទេស៖ ធនាគារកណ្តាល ប្រទេសឆែក គ្រោងនឹងប្រមូលទិញកាក់ Bitcoin ដែលគេស្គាល់ថា ជារូបិយប័ណ្ណគ្រីបតូ ឬ រូបិយប័ណ្ណឌីជីថល ក្នុងតម្លៃជាង៧ពាន់លានដុល្លារ ដើម្បីទុកជាទ្រព្យសម្បត្តិបម្រុង នេះបើតាមទីភ្នាក់ងារព័ត៌មាន រយធឺ ចេញផ្សាយថ្មីៗនេះ។ លោក Ales Michl ទេសាភិបាលធនាគាកណ្តាល របស់ប្រទេសឆែក បានប្រាប់កាសែត Financial Times នៅក្នុងបទសម្ភាសន៍មួយថា ធនាគារកំពុងពិចារណាកាន់កាប់កាក់ Bitcoin ជាទុនបម្រុងរបស់ជាតិ ជាលើកដំបូង ហើយ ប្រសិនបើជាមានការយល់ព្រម ធនាគារនឹងអាចកាន់កាប់ កាក់ Bitcoin តម្លៃ ៥% នៃទុនបម្រុងសរុប១៤៦ពាន់លានដុល្លារ ដែលនេះ មានន័យថា ស្មើនឹង ៧.៣ពាន់លានដុល្លារអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ លោក Michell បានអះអាងថា គម្រោងនេះ ត្រូវការការវិភាគសិក្សា ជាច្រើនទៀត ខណៈដែលមានការព្រមានអំពីហានិភ័យ នៃការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ នៅក្នុងហិរញ្ញវត្ថុ សាធារណៈ។ ការពិចារណានេះរបស់ប្រទេសស្ថិតក្នុងប្លុកអឺរ៉ុបមួយនេះ បានធ្វើឡើង ក្រោយពេលដែលកាក់ Bitcoin មានតម្លៃ…
-

បំផ្ទុះគ្រាប់បែកដៃក្នុងបារជួបជុំមើលបាល់នៅបារាំង
បរទេស ៖ កាលពីថ្ងៃពុធ គ្រាប់បែកដៃមួយគ្រាប់បានផ្ទុះ នៅក្នុងបារ ដែលតែងប្រមូលផ្តុំដោយ អ្នកមើលបាល់ទាត់ មានទីតាំងស្ថិតក្នុងទីក្រុង Grenoble ភាគអាគ្នេយ៍ នៃប្រទេសបារាំង បណ្តាលឲ្យមនុស្ស១២នាក់ រងរបួស។ មន្ត្រីសង្គ្រោះបន្ទាន់ ដែលបានទៅដល់កន្លែងកើតហេតុ បាននិយាយថា ភ្ញៀវជាច្រើនមានវត្តមាន នៅពេលដែលគ្រាប់បែកដៃ បានផ្ទុះឡើង ភ្លាមៗ នៅម៉ោងជាង ៨យប់។ ក្រុមអ្នកស៊ើបអង្កេត សង្ស័យថា ពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀន ដោយមានប្រភពចំនួន បានបង្ហាញថា ជនសង្ស័យក៏មានកាន់កាំភ្លើងវែង Kalashnikov ផងដែរ។ អភិបាលក្រុង Grenoble លោក Eric Piolle បានសរសេរ នៅលើ X ថា «ខ្ញុំថ្កោលទោស ក្នុងលក្ខខណ្ឌដ៏ខ្លាំងបំផុត ដែលអាចធ្វើទៅបាន ចំពោះអំពើឧក្រិដ្ឋកម្ម មិនធម្មតា» ។ អភិបាលរងក្រុង លោកស្រី Chloe Pantel បានប្រាប់ AFP ថា បារនេះគឺជាកន្លែង ដែលអ្នកស្រុក និងមនុស្ស…
-

AI ចិន DeepSeek ផ្ទុះការគាំទ្រខ្លាំងនៅរុស្ស៊ី
មូស្គូ ៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ចិន DeepSeek បានក្លាយជាកម្មវិធីពេញនិយមខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់រុស្ស៊ី ព្រោះវាផ្តល់ភាពងាយស្រួលក្នុងការស្វែងរកមាតិកាមានគុណភាពខ្ពស់ បើធៀបនឹង AI ដទៃ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA កាលពីថ្ងៃអង្គារ។ មូលហេតុដែល AI ចិន DeepSeek ផ្ទុះការគាំទ្រខ្លាំងនៅរុស្ស៊ី គឺដោយសារតែវាជាកម្មវិធីបញ្ញាសិប្បនិម្មិតដែលទំនើប មានសមត្ថភាពខ្ពស់ អាចប្រកួតប្រជែងជាមួយនឹងកម្មវិធីបញ្ញាសិប្បនិម្មិតល្បីផ្សេងៗទៀត មានដូចជាកម្មវិធី ChatGPT ជាដើម។ មិនដូច ChatGPT ទេ កម្មវិធី DeepSeek គឺអាចទាញប្រើដោយឥតគិតថ្លៃ ទើបនាំឲ្យចំនួនអ្នកប្រើប្រាស់ស្ទុះឡើង ហើយអាចទាញយកប្រើបានយ៉ាងងាយស្រួលនៅក្នុងប្រទេសរុស្ស៊ី។ ប្រការនេះ ត្រូវបានគេរំពឹងថា DeepSeek អាចនឹងធ្វើឲ្យអ្នកប្រើប្រាស់ ChatGPT ធ្លាក់ចុះខ្លាំង។ សូម្បីប្រតិបត្តិករទូរស័ព្ទចល័តរុស្ស៊ី t2 និង Yota ក៏ទទួលស្គាល់ពីការកើនឡើងអ្នកប្រើប្រាស់ DeepSeek នៅទូទាំងប្រទេស។ តួយ៉ាង អ្នកប្រើប្រាស់ប្រចាំខែរបស់ DeepSeek មានទំហំធំជាង ChatGPT ក្នុងខែមករា ចំនួន ១៥ភាគរយ នេះបើយោងតាមទិន្នន័យពី…
-

រដ្ឋបាលត្រាំប្តឹងក្រុងញូវយ៉ក មិនព្រមបណ្តេញជនអន្តោប្រវេសន៍
បរទេស ៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ដោយចោទប្រកាន់ទីក្រុង ដែលគ្រប់គ្រង ដោយបក្សប្រជាធិបតេយ្យ មួយនេះថា បានរារាំងកិច្ចខិតខំប្រឹងប្រែង របស់សហព័ន្ធ ក្នុងការបង្ក្រាបជនចំណាកស្រុក ដែលគ្មានឯកសារ។ អគ្គមេធាវី អាមេរិក លោកស្រី Pam Bondi បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានថា «យើងបានប្តឹងរដ្ឋ Illinois ហើយនឹងទីក្រុង New York ដែលមិនស្តាប់តាមការណែនាំ…ក្រុង ញូវយ៉ក បានជ្រើសរើស ផ្តល់អាទិភាព ដល់ជនបរទេសខុសច្បាប់ ជាងពលរដ្ឋអាមេរិក»។ លោកស្រី Bondi បាននិយាយថា «ប្រសិនបើអ្នក មិនគោរពតាមច្បាប់សហព័ន្ធ យើងនឹងមានវិធានការ»។ លោកស្រី បានថ្លែងថា «ដោយសារមិនស្របតាមរដ្ឋធម្មនុញ្ញ ហើយនោះ ជាមូលហេតុ ដែលយើងដាក់ពាក្យបណ្ដឹងនេះ»។ លោក Trump បានសន្យា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ថា នឹងអនុវត្តការនិរទេសដ៏ធំបំផុត លើជនចំណាកស្រុក ដែលគ្មានឯកសារ។…
-

រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បីអនុវត្តគម្រោង វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុង រាជធានីភ្នំពេញ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញឱ្យបានជ្រាបថា ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថែមដោយដាក់លូប្រអប់ ទំហំ ៤ម៉ែត្រx៣ម៉ែត្រ សងខាងលូប្រអប់ចាស់ ឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវលេខ៥៩៨ និងប្រឡាយអូរវែង ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដើម្បីដំណើរការគម្រោងនេះបាន រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវចំណុចខាងលើជាបណ្តោះអាសន្ន ដោយបិទម្ខាង និងបើកម្ខាង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទីល្ងាច។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរណ៍ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ ផ្សេងៗ…