Category: ព័ត៌មានជាតិ
-

រដ្ឋបាលត្រាំប្តឹងក្រុងញូវយ៉ក មិនព្រមបណ្តេញជនអន្តោប្រវេសន៍
បរទេស ៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ ដោយចោទប្រកាន់ទីក្រុង ដែលគ្រប់គ្រង ដោយបក្សប្រជាធិបតេយ្យ មួយនេះថា បានរារាំងកិច្ចខិតខំប្រឹងប្រែង របស់សហព័ន្ធ ក្នុងការបង្ក្រាបជនចំណាកស្រុក ដែលគ្មានឯកសារ។ អគ្គមេធាវី អាមេរិក លោកស្រី Pam Bondi បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានថា «យើងបានប្តឹងរដ្ឋ Illinois ហើយនឹងទីក្រុង New York ដែលមិនស្តាប់តាមការណែនាំ…ក្រុង ញូវយ៉ក បានជ្រើសរើស ផ្តល់អាទិភាព ដល់ជនបរទេសខុសច្បាប់ ជាងពលរដ្ឋអាមេរិក»។ លោកស្រី Bondi បាននិយាយថា «ប្រសិនបើអ្នក មិនគោរពតាមច្បាប់សហព័ន្ធ យើងនឹងមានវិធានការ»។ លោកស្រី បានថ្លែងថា «ដោយសារមិនស្របតាមរដ្ឋធម្មនុញ្ញ ហើយនោះ ជាមូលហេតុ ដែលយើងដាក់ពាក្យបណ្ដឹងនេះ»។ លោក Trump បានសន្យា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៤ថា នឹងអនុវត្តការនិរទេសដ៏ធំបំផុត លើជនចំណាកស្រុក ដែលគ្មានឯកសារ។…
-

រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បីអនុវត្តគម្រោង វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុង រាជធានីភ្នំពេញ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវលេខ៥៩៨ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញឱ្យបានជ្រាបថា ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថែមដោយដាក់លូប្រអប់ ទំហំ ៤ម៉ែត្រx៣ម៉ែត្រ សងខាងលូប្រអប់ចាស់ ឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវលេខ៥៩៨ និងប្រឡាយអូរវែង ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដើម្បីដំណើរការគម្រោងនេះបាន រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវចំណុចខាងលើជាបណ្តោះអាសន្ន ដោយបិទម្ខាង និងបើកម្ខាង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទីល្ងាច។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរណ៍ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ ផ្សេងៗ…
-

Trump កាន់ចុងប៉ិចស៊ីញ៉េកាត់បន្ថយកម្លាំងពលកម្មសហព័ន្ធ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីជំរុញការកាត់បន្ថយកម្លាំងការងាររបស់សហព័ន្ធទ្រង់ទ្រាយធំ។ បទបញ្ជាប្រតិបត្តិរបស់លោក ត្រាំ នេះ មិនអនុវត្តចំពោះបុគ្គលិកយោធាទេ។ ប្រធានទីភ្នាក់ងារនានាអាចលើកលែងការអនុវត្តបទបញ្ជានេះ សម្រាប់មុខតំណែងណាមួយ ដែលពួកគេយល់ថា ចាំបាច់ ដើម្បីបំពេញតម្រូវការសន្តិសុខជាតិ សន្តិសុខមាតុភូមិ ឬទំនួលខុសត្រូវសុវត្ថិភាពសាធារណៈ។ ការិយាល័យគ្រប់គ្រងបុគ្គលិកសេតវិមានថ្មីៗនេះក៏បានប្រកាសពីការផ្តល់ប្រាក់ខែប្រហែល ៨ខែដល់បុគ្គលិកសហព័ន្ធទាំងឡាយ ដែលជ្រើសរើសឈប់ពីការងាររបស់ពួកគេ។ យោងតាមរបាយការណ៍របស់សារព័ត៌មាន NBC News បានឱ្យដឹងថា បុគ្គលិកជាង ៦០.០០០នាក់បានយល់ព្រមលាឈប់ពីការងារ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ត្រាំ ដើម្បីកាត់បន្ថយកម្លាំងការងាររបស់រដ្ឋាភិបាលយ៉ាងឆាប់រហ័ស។ តួលេខនេះស្មើនឹងចំនួនប្រហែល ៣ភាគរយនៃបុគ្គលិកសហព័ន្ធសរុបចំនួន ២លាននាក់ ដែលមានសិទ្ធិពន្យារពេលលាលែងពីតំណែង។ យ៉ាងណាមិញ វិធានការកាត់បន្ថយកម្លាំងពលកម្មទ្រង់ទ្រាយធំនាពេលថ្មីៗនេះ សម្រាប់បុគ្គលិកសហព័ន្ធ ក៏បានបង្កឱ្យមានការតវ៉ាជាច្រើននៅក្នុងទីក្រុងវ៉ាស៊ីនតោនផងដែរ៕
-

អ្នកខេត្តត្បូងឃ្មុំ មួយរូបបង្ហើបពីចំណូលចិញ្ចឹមមាន់ស្រែលក្ខណៈគ្រួសារ អាចរកចំណូលបានច្រើនលានក្នុងមួយខែៗ
(ខេត្តត្បូងឃ្មុំ)៖ អ្នកស្រី ទ្រី សុខឃឿន ជាប្រជាពលរដ្ឋមួយរូប រស់នៅក្នុងឃុំ ល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបង្ហើបថា អ្នកស្រីអាចរកចំណូលបានពីការចិញ្ចឹមមាន់ស្រែជាលក្ខណៈគ្រួសារ នៅក្នុងគេហដ្ឋានរស់នៅរបស់អ្នកស្រីបានច្រើនលានរៀលក្នុងមួយខែៗ ដែលចំណូលនោះបានជួយឱ្យជីវភាពកាន់តែប្រសើរ ពោលគឺអាចផ្គត់ផ្គង់ក្នុងក្រុមគ្រួសារ និងកូនរៀនបានយ៉ាងស្រួល ។ លោក ស្រី ទ្រី សុខឃឿន បានគូសបញ្ជាក់ទៀតថា ដំបូងឡើយអ្នកស្រីទទួលបានការបណ្តុះបណ្តាលពីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ពីវិធីសាស្រ្តនៃការចិញ្ចឹម ហើយសម្រាប់ការចិញ្ចឹមដំបូង គឺចាប់ផ្តើមពីចិញ្ចឹមមេបាពូជមាន់ស្រែប្រមាណជា៧ទៅ៨ក្បាលប៉ុណ្ណោះ។ អ្នកស្រី អះអាងថា ការចិញ្ចឹមមកដល់បច្ចុប្បន្នមានរយៈពេល៥ឆ្នាំ ហើយក្នុងមួយខែៗអ្នកស្រីអាចលក់មាន់ចេញបានជាង១ក្បាលដោយទទួលបានថវិកាប្រមាណជា៤ទៅ៥លានរៀល និងផាត់ការចំណាយចេញនៅសល់ថវិកាចំណេញបានពី២ទៅ៣លានរៀល ។ អ្នកស្រី ទ្រី សុខឃឿន បានបង្ហើបទៀតថា បើប្រៀបធៀបជីវភាពពីអ្នកស្រី មិនទាន់ចិញ្ចឹមមាន គឺមានជីវភាពលំបាកខ្លាំង ដោយត្រូវរាប់រងថវិការចំណាយក្នុងក្រុមគ្រួសារប្រចាំថ្ងៃ ដោយមិនមានប្រភាពចំនូលចូល ប៉ុន្តែចាប់តាំងពីអ្នកស្រីទទួលបានការបណ្តុះបណ្តាលពីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំមក ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ អ្នកស្រីលែងជួបការលំបាកទៀតហើយ ដោយជីវភាពរស់នៅរបស់លោកស្រី គឺរស់ក្នុងភាពងាយស្រួល៕
-

បង្រ្កាបបទល្មើសនេសាទនៅតំបន់ឃុំផាត់សណ្តាយ ដោយបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់យ៉ាងច្រើន
កំពង់ធំ៖លោកវរសេនីយ៍ទោ សេង សំអុល នាយសេនាធិការរង និងជាប្រធានក្រុមទីបញ្ជាការស្រាលប្រចាំការ បង្រ្កាបបទល្មើសនេសាទនៅតំបន់ឃុំផាត់សណ្តាយ កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈបានដឹកនាំកម្លាំងចម្រុះចុះល្បាតនៅតំបន់ព្រែកតាសោម ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ លោក សេង សំអុល បានបញ្ជាក់ថា ក្នុងសកម្មភាពល្បាតកងកម្លាំងចម្រុះបានប្រទះឃើញឧបករណ៍ល្មើសច្បាប់ជាច្រើន។ សមត្ថិកច្ចបានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់នៅនឹងកន្លែងរួមមាន របាំងសាច់អួនចំនួន១១ ជាប់ៗគ្នាប្រវែង ៣ ៣០០ម៉ែត្រ,ឡុកចំនួន២២ឡុក ,លបចំនួន២២លប និងបង្គោលចំនួន៤ ៥០០ដើម ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់សឹករងកំពង់ធំបានកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ និងបានណែនាំ ប្រគល់ភារកិច្ចបន្ថែមដល់កងកម្លាំងចម្រុះ ទាំងអស់ ពិសេសកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវសហការឱ្យបានល្អ ក្នុងការបន្តធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់៕ ដោយ៖ប៊ុន រដ្ឋា
-

Trump បញ្ជូនបេសកជនអាមេរិកទៅជួប Zelensky បញ្ចប់សង្គ្រាម
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថ្មីៗនេះថា លោកបានបញ្ជូនរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ទៅជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដើម្បីពិភាក្សាពីការបញ្ចប់សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។ លោក Trump បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា ខ្ញុំបានបញ្ជូនលោករដ្ឋមន្រ្តីហិរញ្ញវត្ថុ Scott Bessent ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយលោកប្រធានាធិបតី Zelensky ពិភាក្សាពីការបញ្ចប់សង្គ្រាម និងធនធានរ៉ែរបស់អ៊ុយក្រែន។ ជាមួយគ្នានេះ លោក Trump បានអះអាងថា សង្រ្គាមអ៊ុយក្រែន-រុស្ស៊ីនឹងបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ។ លោក Bessent បានក្លាយជារដ្ឋមន្ត្រីដំបូងគេរបស់លោក Trump ដែលទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។ លោក Bessent បាននិយាយថា ប្រទេសរបស់លោកចង់ធ្វើអន្តរកម្មសេដ្ឋកិច្ចបន្ថែមទៀតជាមួយអ៊ុយក្រែន។ រីឯលោក Zelensky បាននិយាយនៅក្នុងសន្និសីទកាសែតជាមួយលោក Bessent ថា ខ្ញុំស្នើឱ្យលោកប្រធានាធិបតី Trump ផ្តល់ឱ្យយើងនូវការធានាសន្តិសុខ ដើម្បីជួយ និងពង្រឹងកម្លាំងអ៊ុយក្រែន៕
-

វិមានក្រឹមឡាំងបញ្ជាក់ថាលោក Putin បានអញ្ជើញលោក Trump ទៅកាន់ទីក្រុងមូស្គូ ដើម្បីពិភាក្សាពីបញ្ហាអ៊ុយក្រែន
អ៊ីស្រាអែល បានកោះហៅក្រុមបម្រុងយោធាដើម្បីទប់ទល់នឹងការផ្ទុះសង្រ្គាមឡើងវិញនៅដែនដីហ្កាហ្សា ប្រសិនបើក្រុមហាម៉ាស មិនបានបំពេញតាមកាលកំណត់នៅថ្ងៃសៅរ៍ ១៥ កុម្ភៈ នៃការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលបន្ថែមទៀតទេនោះ ខណៈបទឈប់បាញ់ជិតមួយខែមកនេះកាន់តែផុយស្រួយខ្លាំងឡើង។ ការព្រួយបារម្ភថាបទឈប់បាញ់នឹងដួលរលំកំពុងកើនឡើងយ៉ាងតានតឹង បន្ទាប់ពីក្រុមហាម៉ាស ប្រកាសផ្អាកការដោះលែងចំណាប់ថ្នូរបន្ថែមទៀត ខណៈកំហឹងកើនឡើងយ៉ាងក្ដៅគគុកនៅក្នុងពិភពអារ៉ាប់ ជុំវិញផែនការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ឱ្យសហរដ្ឋអាមេរិក កាន់កាប់តំបន់ហ្កាហ្សា តាំងទីលំនៅថ្មីឱ្យប្រជាជនប៉ាឡេស្ទីន និងសាងសង់រមណីយដ្ឋានឆ្នេរអន្តរជាតិ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលនឹងបន្ត “ការប្រយុទ្ធដ៏ខ្លាំងក្លា” ឡើងវិញ បើក្រុមហាម៉ាស មិនបំពេញតាមកាលកំណត់ ដោយបន្ថែមថា លោកបញ្ជាឱ្យយោធាប្រមូលផ្តុំកងកម្លាំងនៅក្នុង និងជុំវិញតំបន់ហ្កាហ្សា ហើយយោធាក៏បានប្រកាសថា ខ្លួនកំពុងដាក់ពង្រាយកងកម្លាំងបន្ថែមទៅកាន់ភាគខាងត្បូងរបស់អ៊ីស្រាអែល នៅជិតតំបន់ហ្កាហ្សា រួមទាំងការចល័តក្រុមទាហានបម្រុងផងដែរ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា បទឈប់បាញ់នេះគឺសំដៅនាំមកនូវការដោះលែងចំណាប់ថ្នូរយ៉ាងឆាប់រហ័ស ដែលត្រូវបានឃុំខ្លួនក្នុងស្ថានភាពដ៏លំបាកនៅក្នុងតំបន់ហ្កាហ្សា ដោយព្រមានថា “ប្រសិនបើក្រុមហាម៉ាស បញ្ឈប់ការដោះលែងចំណាប់ថ្នូរ នោះពុំមានបទឈប់បាញ់ទេ មានតែសង្រ្គាមប៉ុណ្ណោះ”៕
-

CPJ៖ ឆ្នាំ២០២៤ មានអ្នកកាសែតស្លាប់ច្រើនបំផុតទូទាំងពិភពលោក ភាគច្រើនដោយសារតែអ៊ីស្រាអែល
គណៈកម្មាធិការការពារអ្នកកាសែត CPJ បាននិយាយកាលពីថ្ងៃពុធ (១២ កុម្ភៈ) ថា ចំនួនអ្នកកាសែតច្រើនបំផុតក្នុងកំណត់ត្រា ត្រូវបានសម្លាប់នៅជុំវិញពិភពលោកកាលពីឆ្នាំ២០២៤ ដោយបន្ថែមថា អ៊ីស្រាអែលជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ជិត ៧០% ក្នុងតួលេខសរុប។ គណៈកម្មាធិការ CPJ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់អ្នកកាសែត ១២៤នាក់ នៅក្នុងប្រទេសចំនួន១៨ បានស្លាប់កាលពីឆ្នាំមុន ដែលជាឆ្នាំដ៏បង្ហូរឈាមបំផុតសម្រាប់អ្នករាយការណ៍ព័ត៌មាន និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ ចាប់តាំងពីគណៈកម្មាធិការនេះបានចាប់ផ្តើមកត់ត្រាតួលេខអ្នកស្លាប់ ច្រើនជាងបីទសវត្សរ៍មុនមក។ CPJ បន្តថា សង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា បង្កការស្លាប់ដល់អ្នកកាសែត ៨៥នាក់ ពោលគឺ ៧០% នៃតួលេខសរុប នៅក្នុងដៃរបស់យោធាអ៊ីស្រាអែល ដោយចោទអ៊ីស្រាអែល ថាបានប៉ុនប៉ងរារាំងការស៊ើបអង្កេតលើឧប្បត្តិហេតុនានា ហើយថែមទាំងស្តីបន្ទោសលើអ្នកសារព័ត៌មាន ដោយមិនអើពើនឹងកាតព្វកិច្ចរបស់ខ្លួនក្នុងការរកមុខអ្នកទទួលខុសត្រូវចំពោះការសម្លាប់នេះ។ នៅពេលត្រូវសាកសួរសុំការអត្ថាធិប្បាយលើរឿងនេះ យោធាអ៊ីស្រាអែលនិយាយថា មិនមានព័ត៌មានគ្រប់គ្រាន់ត្រូវបានផ្តល់ឱ្យអំពីឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់នោះទេ ហើយថា ដូច្នេះខ្លួនមិនអាចត្រួតពិនិត្យលើបញ្ហានេះបានឡើយ ដោយបន្ថែមថា ខ្លួនបានចាត់វិធានការដែលអាចធ្វើបានទាំងអស់រួចទៅហើយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់អ្នកសារព័ត៌មាន និងជនស៊ីវិល៕
-

អ៊ីស្រាអែលនិយាយថា ខ្លួនអាចបំពេញតាមផែនការផ្លាស់ទីលំនៅពលរដ្ឋហ្កាហ្សារបស់លោក Trump ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបានដោះលែង
អ៊ីស្រាអែល កាលពីថ្ងៃពុធ ទី១២ ខែកុម្ភៈ បានគំរាមធ្វើសង្គ្រាមថ្មី លើក្រុមហាម៉ាស និងអនុវត្តផែនការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមជាង១៥ខែ ប្រសិនបើក្រុមសកម្មប្រយុទ្ធមិនដោះលែងចំណាប់ខ្មាំងនៅចុងសប្តាហ៍នេះ។ ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានកើតឡើងភ្លាមៗបន្ទាប់ពីក្រុម ហាម៉ាសប៉ាឡេស្ទីនបាននិយាយថា ខ្លួននឹងមិនចុះចាញ់នឹង “ការគំរាមកំហែង” របស់អាមេរិក និងអ៊ីស្រាអែលជុំវិញការដោះលែងចំណាប់ខ្មាំងនៅក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយនោះទេ។ ប្រភពពីប៉ាឡេស្ទីន និងក្រុមអ្នកការទូតម្នាក់ដែលដឹងពីកិច្ចចរចានេះបានប្រាប់សារព័ត៌មាន AFPថា ក្រុមអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប កំពុងជំរុញឲ្យសង្រ្គោះកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចូលជាធរមានកាលពីខែមុន ខណៈក្រុមហាម៉ាស បាននិយាយថា អ្នកចរចាជាន់ខ្ពស់របស់ខ្លួនកំពង់នៅទីក្រុងគែរប្រទេសអេហ្ស៊ីប។ បទឈប់បាញ់បានផ្អាកការប្រយុទ្ធគ្នាជាង១៥ ខែ ហើយមើលឃើញចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលត្រូវបានដោះលែងជាក្រុមតូចៗជាថ្នូរនឹងប្រជាជនប៉ាឡេស្ទីនជាប់ឃុំឃាំងនៅអ៊ីស្រាអែល។ ប៉ុន្តែកិច្ចព្រមព្រៀងដែលបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលទីមួយរយៈពេល ៤២ ថ្ងៃរបស់ខ្លួនកំពុងស្ថិតក្រោមភាពតានតឹងកាន់តែខ្លាំង។ ភាគីជម្លោះដែលមិនទាន់បានឯកភាពគ្នាលើដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ បានចោទប្រកាន់គ្នាពីការបំពាន ដែលជំរុញឱ្យមានការព្រួយបារម្ភថា អំពើហិង្សាអាចបន្តឡើងវិញនិងបង្កភាពតានតឹងជាថ្មីនៅមជ្ឈិមបូព៌ាដែលពិបាកក្នុងការទទួលបានសន្តិភាពយូរអង្វែង៕
-

លោកTrump រំពឹងថានឹងជួបលោក Putinនៅអារ៉ាប៊ីសាអ៊ូឌីត ក្រោយសន្ទនាតាមទូរស័ព្ទពិភាក្សាការបញ្ចប់សង្គ្រាមអ៊ុយក្រែន
លោក Donald Trumpនិយាយថា ទាំងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទាំងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហាញពីបំណងចង់បានសន្តិភាពក្នុងការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយមេដឹកនាំរុស្ស៊ីកាលពីថ្ងៃពុធ ១២ កុម្ភៈសប្ដាហ៍នេះ ហើយលោក Trump បានបញ្ជាឱ្យក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ លោក Trump និយាយថាលោករំពឹងថានឹងជួបលោក Putin នៅអារ៉ាប៊ីសាអ៊ូឌីត។ ពេលវេលានៃជំនួបមិនត្រូវបានបញ្ជាក់ច្បាស់ទេ តែលោកTrumpលើកឡើងថានៅពេលមិនយូរទេ។ ការសន្ទនានេះបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរបស់លោក Trump បាននិយាយថាទីក្រុង Kyiv នឹងត្រូវបោះបង់ចោលគោលដៅដែលបានកាន់កាប់ជាយូរមកហើយរបស់ខ្លួនក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្តយោធាណាតូ និងទទួលបានមកវិញនូវទឹកដីទាំងអស់របស់ខ្លួនដែលត្រូវបានរឹបអូសដោយរុស្ស៊ី ដែលជាសញ្ញានៃការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងវិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះជម្លោះនេះ។ បន្ទាប់ពីបាននិយាយជាមួយលោក Putin អស់រយៈពេលជាងមួយម៉ោង លោក Trump បាននិយាយថា មេដឹកនាំរុស្ស៊ីដែលបានវាយលុកលើអ៊ុយក្រែននៅឆ្នាំ២០២២ ចង់ឱ្យសង្រ្គាមបញ្ចប់ ហើយមេដឹកនាំទាំងពីរបានពិភាក្សាអំពីការទទួលបានបទឈប់បាញ់នាពេលអនាគតដ៏ខ្លី ។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval Office ថា លោកចង់ឱ្យសង្រ្គាមបញ្ចប់។ លោកមិនចង់ឲ្យចប់ហើយ ៦ខែក្រោយ បកទៅប្រយុទ្ធគ្នាវិញទៀតទេ។ លោកបានបន្ថែមថា លោកគិតថាយើងកំពុងធ្វើដំណើរឆ្ពោះទៅរកសន្តិភាព។លោកគិតថាប្រធានាធិបតីរុស្ស៊ី ចង់បានសន្តិភាព ហើយប្រធានាធិបតី…