Category: ព័ត៌មានជាតិ​

  • អ្នកនាំពាក្យក្រសួងការងារ​ ជំរុញនិយោជកពង្រឹងការអនុវត្ត​វិធាន​ការ​បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព នៅតាមសហ​គ្រាស គ្រឹះស្ថាន

    អ្នកនាំពាក្យក្រសួងការងារ​ ជំរុញនិយោជកពង្រឹងការអនុវត្ត​វិធាន​ការ​បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព នៅតាមសហ​គ្រាស គ្រឹះស្ថាន

    (ភ្នំពេញ)៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការនៃក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានជំរុញនិយោជកទាំងអស់ត្រូវពង្រឹង ការ អនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និង សុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន នៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋលេខាធិការ បាន ជំរុញបែបនេះបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ សង្កេតឃើញ​មាន ករណីអគ្គិភ័យ កើតឡើងនៅតាមសហគ្រាស គ្រឹះស្ថាន ដែលបានធ្វើឱ្យប៉ះពាល់សុវត្ថិភាពនិងសុខភាពការងាររបស់កម្មករនិយោជិត និងដំណើរការអាជីវកម្ម សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានអំពាវនាវ​ដល់និយោ​ជក ម្ចាស់រោងចក្រ សហគ្រាស ទាំងអស់ត្រូវអនុវត្តនូវវិធាន​ការបង្ការទប់ស្កាត់ឧបទ្ទវហេតុអគ្គិភ័យ ដូចខាងក្រោម៖ ទី១. អនុវត្តតាមស្តង់ដារអគ្គិភ័យដែលកំណត់ដោយអាជ្ញាធរ​មានសមត្ថកិច្ច ទី២. បំពាក់ប្រព័ន្ធផ្តល់សញ្ញាអគ្គិភ័យ (fire alarm) និង​ប្រព័ន្ធ​ផ្សេងៗ​ដែលអាចដឹងពីភ្លើងឆេះបាន ទី៣. ដំឡើងឧបករណ៍ពន្លត់អគ្គិភ័យ (fire extinguisher) នៅតំបន់ដែលងាយរងការឆាបឆេះ ទី៤. រៀបចំប្រព័ន្ធបាញ់ទឹក (sprinkler system) និងប្រព័ន្ធ​ផ្សេងៗដែលអាចទប់ស្កាត់អគ្គិភ័យបានទាន់ពេលវេលា ទី៥. ធ្វើត្រួតពិនិត្យជាប្រចាំលើខ្សែភ្លើង និងឧបករណ៍អគ្គិសនី ដើម្បីធានាថាឧបករណ៍អគ្គិសនីមានគុណភាពល្អ…

  • ក្រសួងបរិស្ថានថា ក្រុមហ៊ុន Win Ta Garment & Finishing មិនគោរពវិធានការរបស់ក្រសួងបរិស្ថាន លួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោត

    ក្រសួងបរិស្ថានថា ក្រុមហ៊ុន Win Ta Garment & Finishing មិនគោរពវិធានការរបស់ក្រសួងបរិស្ថាន លួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោត

    (ភ្នំពេញ)៖ក្រុមអ្នកជំនាញរបស់ក្រសួងបរិស្ថាន នៅថ្ងៃពុធទី​១២ ខែកុម្ភះ ឆ្នាំ២០២៥ បានបញ្ជាក់ពីការ​រកឃើញ រោងចក្រ​របស់ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ដែលមានមូលដ្ឋាន​នៅ​ក្នុង​ភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គ​ស្នួល ខេត្តកណ្តាល បានបន្តលួចបង្ហូរសំណល់រាវមានពណ៌​និងមានក្លិន ចូល​ទៅ​ក្នុងស្ទឹងព្រែកត្នោត។ ក្រសួងបរិស្ថានបានឱ្យដឹងថា៖ ក្រុមហ៊ុននេះបានធ្វើការលួច​បង្ហូរ​សំណល់រាវបោកគក់ខោខៅប៊យ ចេញទៅក្រៅរោងចក្រ តាមរយៈបំពង់ទុយោពណ៌ខ្មៅ (អង្កត់ផ្ចិតទំហំ ០,៨០ម៉ែត្រ) បន្ទាប់មកហូរតាមចង្អូរប្រឡាយដីចូលទៅក្នុងស្ទឹងព្រែកត្នោត ដែលស្ថិតនៅចំណុច ផ្នែកខាងក្រោយទីតាំងក្រុមហ៊ុន (ដូច​មានរូបភាពជាវីដេអូ)។ ក្រុមការងារបានចុះ ពិនិត្យបន្ថែម នៅចំណុចទីតាំងបង្ហូរសំណល់រាវនេះ គឺក្នុងស្ទឹងព្រែកត្នោត ត្រង់ចំណុចបង្ហូរទឹកនៅមានក្លិនទឹកអូសាវែល និងមានពណ៌​ខៀវក្រម៉ៅខ្លះៗ។ តាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅ​ក្នុងតំបន់ទីតាំងក្រុមហ៊ុន បានឱ្យដឹងថា ភាគច្រើនក្រុមហ៊ុន​នេះ ធ្វើការបង្ហូរសំណល់រាវនៅពេលយប់។ ករណីលួចបង្ហូរសំណល់រាវ មិនបានឆ្លងកាត់អាងប្រព្រឹត្តិកម្ម​ត្រឹម​ត្រូវ​របស់រោងចក្រនេះ បានធ្វើឡើងនាពេលកន្លងមក ហើយត្រូវបានក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន បានចុះពិនិត្យ និងបានចាត់វិធានការច្បាប់ ផ្អាកដំណើរការ​ផ្នែកផលិតកម្មរបស់ក្រុមហ៊ុន ដែលបង្កឲ្យមានការបញ្ចេញ​សំណល់រាវ ធ្វើឱ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ ។…

  • គណៈកម្មការទី១ រដ្ឋសភាអញ្ជើញទស្សនកិច្ចនៅខេត្តភាគពាយ័ព្យប្រទេស

    គណៈកម្មការទី១ រដ្ឋសភាអញ្ជើញទស្សនកិច្ចនៅខេត្តភាគពាយ័ព្យប្រទេស

    បន្ទាយមានជ័យ៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹក​នាំ​ដោយឯកឧត្ដម សរ ចំរុង ប្រធានគណៈកម្មការ និងព្រមទាំងតំណាងរាស្ត្រនៃមណ្ឌលខេត្តនានា បានចំណាយ​ពេល​ចំនួនបីថ្ងៃចាប់ពីថ្ងៃទី១០-១២​ ខែកុម្ភៈ ឆ្នាំ២០២៥ អញ្ជើញមកកាន់ខេត្តចំនួនបួន នៅពាយ័ព្យប្រទេសមានខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ។ គោលបំណងនៃការធ្វើដំណើរមកកាន់ទាំង៤ខេត្ត គឺគណៈកម្មការជំនាញ​រដ្ឋសភា ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ ក្នុងនោះ លើការងារសន្តិសុខ ការងារទប់ស្កាត់បង្ក្រាបក្មេងទំនើង ការបន្សាបបគ្រឿងញៀន ស្ថានភាពទឹក​សម្រាប់​ប្រើប្រាស់ និងស្រោចស្រពបង្កបង្កើនផល ស្ថានភាពទំនាស់ដីធ្លីនិង​យន្តការសម្របសម្រួល ​ការចុះវាស់វែងធ្វើបណ្ណកម្មសិទ្ធ​ដីធ្លីជូនប្រជាពលរដ្ឋ​ជាដើម។ នៅខេត្តបន្ទាយមានជ័យឯកឧត្ដម សរ ចំរុង កោតសរសើរចំពោះរដ្ឋបាល​ខេត្តនានានិយាយជារួម និងខេត្តបន្ទាយមាន​ជ័យ​និយាយដោយឡែក ដែលបានយកចិត្តទុកដាក់ ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់​ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ជាធំ និងភាពសុខដុមរមនា។ គណៈកម្មការក៏បានកត់សម្គាល់ លើបញ្ហាប្រឈមរបស់ខេត្ត និងទទួលសំណើ​ដែលខេត្តបានលើកឡើង យកទៅជម្រាបជូន​សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិ​វិធីរបស់រដ្ឋសភា៕ នៅខេត្តបន្ទាយមានជ័យប្រតិភូបានទស្សនកិច្ចនៅច្រកព្រំដែនអន្តរជាតិស្ទឹងបត់ ,ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រជុំជា​មួយខេត្តរដ្ឋបាលខេត្តដែលរៀបចំ​នៅសាលាក្រុងប៉ោយប៉ែត រួចទៅទស្សនាច្រកព្រំដែនតំបន់ម៉ាឡៃ ៕…

  • គុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី១២ ខែកុម្ភៈ គឺល្អប្រសើរ

    គុណភាពខ្យល់នៅកម្ពុជាសម្រាប់ថ្ងៃទី១២ ខែកុម្ភៈ គឺល្អប្រសើរ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានបញ្ជាក់អំពី ស្ថានភាព​គុណភាព​ខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤១.២៨ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជា​សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។ បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ពីគុណភាពខ្យល់តាមបណ្តាខេត្តនីមួយៗដូចជា៖ -ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ -ពណ៌បៃតងៈគុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពត រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តប៉ៃលិន -ពណ៌លឿងៈ ខេត្តកណ្តាល ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ័សាត់ ខេត្តកែប -ពណ៌ទឹកក្រូចៈ ខេត្តកោះកុង ៕…

  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមានការរៀបចំពិធីបុណ្យ​កោង​កាង​ក្នុងខេត្តកោះកុង នៅចុងខែកុម្ភៈ

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមានការរៀបចំពិធីបុណ្យ​កោង​កាង​ក្នុងខេត្តកោះកុង នៅចុងខែកុម្ភៈ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន ដើម្បីការពង្រីកវិសាលភាពបៃតង​ឈានឆ្ពោះទៅជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០ បាន​ផ្តួចផ្តើមឱ្យមានការរៀបចំពិធីបុណ្យកោងកាង នៅខេត្ត​កោះកុង នៅចុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការផ្តួច​ផ្តើម​ឱ្យមានការរៀបចំពិធីបុណ្យកោងកាងនេះឡើង គឺជាផ្នែក​មួយនៃយុទ្ធនាការ «ពន្លកបៃតង» ក្រោមការចង្អុលបង្ហាញពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងគោលបំណងថែរក្សាប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងជីវៈចម្រុះ តាមរយៈការដាំស្តារព្រៃកោងកាង ។ នេះជាការលើកឡើងរបស់ អ៊ាង សុផល្លែត ក្នុងជំនួបពិភាក្សា​ការងារ និងផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងាររៀបចំ ដែលដឹកនាំដោយ លោក ម៉េង ហេង ប្រធានអង្គការមេត្តា​ធម្មជាតិ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។ ប្រធានអង្គការមេត្តាធម្មជាតិ និងក្រុមការងារ បានប្តេជ្ញាចិត្ត​ខ្ពស់ក្នុងការរួមចំណែកជាមួយយុទ្ធនាការ «ពន្លកបៃតង» របស់ក្រសួងបរិស្ថាន នឹងបន្តការដាំដុះកូនកោងកាងជា​មួយប្រជាសហគមន៍ក្នុងដែនសមុទ្រឱ្យបានកាន់តែច្រើន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលបានដាក់ចេញ គឺការបណ្តុះកូនឈើ ចែកកូនឈើ និងដាំកូនឈើច្រើនជាង ១លានដើមក្នុង ១ឆ្នាំ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត…

  • រុស្ស៊ីបង្ហាញយន្តហោះចម្បាំង Su-57 ជំនាន់ទី៥

    រុស្ស៊ីបង្ហាញយន្តហោះចម្បាំង Su-57 ជំនាន់ទី៥

    បរទេស ៖ នៅក្នុងកម្មវិធី យន្តហោះចម្បាំងឥណ្ឌា ក្រុមហ៊ុនបច្ចេកវិទ្យាយោធារុស្ស៊ី Rostec បានបង្ហាញយន្តហោះចម្បាំង ពហុមុខងារ ម៉ូឌែល Su-57 ជំនាន់ទី៥ ថ្មីបំផុត។ នេះគឺជាពិព័រណ៍យោធា Aero India ដែលប្រារព្ធឡើង នៅទីក្រុង Bengaluru នៃប្រទេសឥណ្ឌា។ ម៉ូដែល ដែលបានបង្ហាញនេះ គឺជាសេរ៊ី Su-57e ដែលផលិត ជាពិសេស សម្រាប់ការនាំចេញ ហើយក៏ទុកសម្រាប់ប្រើប្រាស់ ដោយកងទ័ពអាកាស ក្នុងស្រុក របស់រុស្ស៊ី ផងដែរ។ លោក Vadim Badekha ប្រធានសាជីវកម្ម United Aircraft Corporation នៅ ក្រុមហ៊ុនបច្ចេកវិទ្យាយោធារុស្ស៊ី Rostec បានមានប្រសាសន៍ កាលពីថ្ងៃអង្គារថា «ចំណាប់អារម្មណ៍របស់ភាគីឥណ្ឌា ចំពោះយន្តហោះ Su-57 គឺធំធេងណាស់។ រុស្ស៊ីបានអះអាងថា យន្តហោះនេះ ត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសអ៊ុយក្រែន»។ យ៉ាងណាមិញ លោក Vadim Badekha…

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បញ្ជាក់ថា ការកាត់ផ្ដាច់សេវាទូរគមនាគមន៍ពីខាងប្រទេសថៃមិនពាក់ព័ន្ធនឹងកម្ពុជា ហើយក៏មិនបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតទេ ពីព្រោះប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់សេវាអ៊ីនធឺណិត និងសេវាទូរសព្ទរបស់ប្រតិបត្តិករក្នុងស្រុក ដែលមានអាជ្ញាបណ្ណស្របច្បាប់។
  • ឯកឧត្តម ហេង សួរ ចុះជួបបងប្អូនកម្មករនិយោជិត រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ដែលត្រូវបានអគ្គិភ័យឆាបឆេះ

    ឯកឧត្តម ហេង សួរ ចុះជួបបងប្អូនកម្មករនិយោជិត រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ដែលត្រូវបានអគ្គិភ័យឆាបឆេះ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះជួបបងប្អូនកម្មករនិយោជិត និងពិនិត្យមើលស្ថានភាព រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី (FOREMART (CAMBODIA) CO., LTD.) ដែលត្រូវបានអគ្គិភ័យឆាបឆេះ កាលពីល្ងាច ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៨:៣០នាទី។ សហគ្រាស ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ដែលមានទីតាំងស្ថិតភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានកម្មករនិយោជិតបម្រើការងារសរុប ៤៦៦នាក់ (ស្រី៣១០នាក់)។ ឯកឧត្តម ហេង សួរ សូមសម្ដែងនូវសេចក្ដីសោកស្ដាយបំផុតចំពោះឧបទ្ទវហេតុអគ្គិភ័យនេះ និងសូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងពន្លត់អគ្គិភ័យ ព្រមទាំងថ្នាក់ដឹកនាំ ដែលបានចុះអន្តរាគមន៍នៅទីតាំងកើតហេតុយ៉ាងសកម្ម និងប្រកបដោយការយកចិត្តទុកដាក់បំផុត ដើម្បីពន្លត់និងគ្រប់គ្រងស្ថានភាពអគ្គិភ័យ មិនឱ្យរាលដាលដល់រោងចក្រ និងកន្លែងផ្សេងទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ការធានាជូនថា បងប្អូនកម្មករនិយោជិតនឹងអាចបើកប្រាក់ឈ្នួល…

  • Trump ថា មិនអភិវឌ្ឍន៍អចលនទ្រព្យផ្ទាល់ខ្លួន នៅGaza

    Trump ថា មិនអភិវឌ្ឍន៍អចលនទ្រព្យផ្ទាល់ខ្លួន នៅGaza

    បរទេស ៖ លោក Donald Trump បាននិយាយថា លោកនឹងមិនអភិវឌ្ឍន៍អចលនទ្រព្យផ្ទាល់ខ្លួន នៅក្នុងតំបន់ Gaza នោះទេ។ ប្រធានាធិបតី សហរដ្ឋអាមេរិក Donald Trump បាននិយាយថា លោកនឹងមិនអភិវឌ្ឍន៍អចលនទ្រព្យ នៅតំបន់ហ្គាហ្សា ដោយខ្លួនឯងនោះទេ ខណៈដែលលោកជំរុញឱ្យសហរដ្ឋអាមេរិកគ្រប់គ្រង ទឹកដីប៉ាឡេស្ទីន មួយនេះ។ លោក Trump បាននិយាយបែបនេះ ក្នុងអំឡុងកិច្ចពិភាក្សា នៅឯសេតវិមាន ជាមួយស្តេច ប្រទេសហ្ស៊កដានី ព្រះអង្គម្ចាស់ bdullah II ។ ជាការកត់សម្គាល់ ព្រះអង្គកំពុងដឹកនាំ ការប្រឆាំង តំណាងប្រជាជាតិអារ៉ាប់ ចំពោះផែនការកាន់កាប់របស់ប្រធានាធិបតីអាមេរិក លើការគ្រប់គ្រងតំបន់ហ្គាហ្សា។ លោក Donald Trump បានអះអាងថា «ខ្ញុំមានអាជីពដ៏អស្ចារ្យ នៅក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែ នៅពេលដែលអ្នកបានធ្វើអ្វី ដែលខ្ញុំបានធ្វើនោះ អ្នកអាចធ្វើល្អកាន់តែច្រើន សម្រាប់មនុស្ស ពេលដែលអ្នកធ្វើ ជាប្រធានាធិបតី»។ ស្តេច ហ្ស៊កដានី បានមានព្រះបន្ទូល នាពេលនោះ…

  • ទូតវៀតណាម លើកទិសដៅការងារចំនួន៤ ក្នុងការបំពេញបេសកកម្មនៅកម្ពុជា

    ទូតវៀតណាម លើកទិសដៅការងារចំនួន៤ ក្នុងការបំពេញបេសកកម្មនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ង្វៀន មីញវូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានលើកទិសដៅការងារចំនួន៤ ក្នុងការបំពេញបេសកកម្មនៅកម្ពុជា ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លើកឡើងដូច្នេះ ក្នុងឱកាសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ឯកឧត្តម ង្វៀន មីញវូ ជឿជាក់ថា នឹងអាចបំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា និង បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់កម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់ សម្តេចតេជោ ដែលបានស្តារកម្ពុជាតាំងពីគំនរផេះផង់ និងការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេនប្រកបដោយភាពជោគជ័យ ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចតេជោ អំពីទិសដៅការងារក្នុងការបំពេញបេសកកម្មរបស់ឯកឧត្តមនៅកម្ពុជា រួមមាន .បន្តលើកកម្ពស់ កិច្ចសហប្រតិបតិ្តការនយោបាយ និងការទូត តាមរយៈការជំរុញការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិតជាន់ថ្នាក់ និងក្រោមក្របខណ្ឌសភា, កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្រ្កាបបទល្មើសឆ្លងដែន, ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាយុវជន…