Category: ព័ត៌មានជាតិ​

  • ការតាំងពិពណ៍ស្នាដៃសិល្បៈដោយកុមារនៅអង្គការផ្កាយសមុទ្រ គាំទ្រដោយសណ្ឋាគារ COURTYARD BY MARRIOTT PHNOM PENH

    ការតាំងពិពណ៍ស្នាដៃសិល្បៈដោយកុមារនៅអង្គការផ្កាយសមុទ្រ គាំទ្រដោយសណ្ឋាគារ COURTYARD BY MARRIOTT PHNOM PENH

    ភ្នំពេញ: ក្នុងកិច្ចសហការភាពជាដៃគូកម្មវិធីសប្បុរសធម៌សណ្ឋាគារ Courtyard by Marriott Phnom Penh បានប្រកាសគាំទ្រ អង្គការផ្កាយសមុទ្រកម្ពុជា នឹងរៀបចំការតាំងពិពណ៌សិល្បៈ នៅបរិវេណសណ្ឋាគារដែលចាប់ផ្តើមពីថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ២០២៥។ អ្នកស្រី Sarah Moya អ្នកគ្រប់គ្រងទូទៅ សណ្ឋាគារ Courtyard by Marriott Phnom Penh ពិតជាមានមោទនភាពក្នុងការប្រកាស ពីកិច្ចសហការជាមួយអង្គការផ្កាយសមុទ្រ ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដើម្បីគាំទ្របេសកកម្មរបស់ ខ្លួនក្នុងការផ្តល់ការអប់រំ ការថែទាំសុខភាព និងឱកាសដល់កុមារក្រីក្រនៅកម្ពុជា។ ចាប់តាំងពីឆ្នាំ 2006 មក អង្គការផ្កាយសមុទ្រ បានបេជ្ញាក្នុងការផ្តល់អំណាចដល់កុមារ និងសហគមន៍របស់ពួកគេ តាមរយៈថាមពលផ្លាស់ប្តូរ នៃការអប់រំ និងកីឡា។ តំណាងខាងលើ បានគូបញ្ជាក់ទៀតថា ការតាំងពិព័រណ៍នឹងបង្ហាញស្នាដៃសិល្បៈចម្រុះ ដែលគាំទ្រ ដោយសណ្ឋាគារ ដោយប្រាក់ចំណូលទាំងអស់ដែលបានមកពីការលក់ស្នាដៃសិល្បៈនឹងត្រូវបាន បរិច្ចាគទៅ អង្គការផ្កាយសមុទ្រ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងរៃអង្គាសថវិកាដល់កម្មវិធីសំខាន់ៗ ជាច្រើនទៀតរបស់ អង្គការផ្កាយសមុទ្រ និងជាការរួមចំណែកធ្វើឲ្យជីវិតកុមារកម្ពុជាមានភាពប្រសើរឡើង។ អ្នកស្រី Sarah Moya…

  • ឯកឧត្តម វ៉ាត់ ចំរើន រំពឹងថា ទិវារត់ប្រណាំងស្ត្រី ៨មីនា កើនឡើងជាង ៣០០០នាក់

    ឯកឧត្តម វ៉ាត់ ចំរើន រំពឹងថា ទិវារត់ប្រណាំងស្ត្រី ៨មីនា កើនឡើងជាង ៣០០០នាក់

    ​(ភ្នំពេញ​)៖​ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហាញក្តីរំពឹងថា ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ដែលរៀបចំឡើងនៅសួនច្បារមុខវត្តបទុមវតី ចំថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥នឹងមានការចូលរួមរត់របស់កីឡាករ កីឡាការិនីកើនឡើង ជាង ៣០០០នាក់។ នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃពុធនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ពេលនេះ គណៈកម្មការរៀបចំបានទទួលការចុះឈ្មោះរបស់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិបានប្រមាណ ២០០០នាក់ហើយៗទម្រាំដល់ថ្ងៃបិទបញ្ជីចុះឈ្មោះនឹងអាចស្រូបទាញអ្នកចុះឈ្មោះបានប្រមាណ ៣០០០នាក់ ឬច្រើនជាងនេះ ។ ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ៨មីនា នៅរាជធានីភ្នំពេញនេះកាន់តែទទួលបានចំនួនអ្នកចូលរួមកើនឡើងជាលំដាប់ ដោយសារតែទិវារត់ប្រណាំងមួយនេះមិនស្វែងរកប្រាក់ចំណេញនោះទេ ពោលគឺមានបំណងសំខាន់ៗ ក្នុងការលើកកម្ពស់ដល់សុខភាពរបស់ប្រជាពលរដ្ឋ បញ្ជ្រាបការអប់រំផ្សព្វផ្សាយឱ្យមហាជនចូលរួមលេងកីឡាដើម្បីសុខភាព ហើយស្វែងរកថវិកាជួយឧបត្ថម្ភគាំទ្រដល់កិច្ចការសប្បុរសធម៌។ ព្រឹត្តិការណ៍នេះទទួលបានដៃគូឧបត្ថម្ភគាំទ្រធំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិឡាយហ្វ៍ ចាប់តាំងពីឆ្នាំ២០២០មកម្លេះ៕

  • Musk ជះលុយជិត១០០ពាន់លាន ទិញយកOpenAI

    Musk ជះលុយជិត១០០ពាន់លាន ទិញយកOpenAI

    បរទេស៖ សម្ព័ន្ធវិនិយោគិន ដែលដឹកនាំដោយលោកមហាសេដ្ឋី Elon Musk បានជះលុយ ៩៧.៤ពាន់លាន ដើម្បីកាន់កាប់ OpenAI ដែលជាអ្នកបង្កើតកម្មវិធី បញ្ញាសិប្បនិម្មិត ChatGPT នេះបើតាមការចេញផ្សាយ របស់ BBC ថ្មីៗនេះ។ មេធាវីរបស់ Elon Musk គឺ លោក Marc Toberoff បានបញ្ជាក់ថា លោកបានដាក់សំណើ ដេញថ្លៃសម្រាប់ ការគ្រប់គ្រងទ្រព្យសម្បត្តិទាំងអស់ របស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ទៅកាន់ក្រុមប្រឹក្សាភិបាលរបស់ខ្លួនហើយ កាលពីថ្ងៃចន្ទ។ ការផ្តល់ជូននេះ គឺជាការប្រែប្រួលចុងក្រោយបំផុត នៅក្នុងសមរភូមិដ៏យូរអង្វែង រវាងលោក Musk ដែលជាដៃស្តាំរបស់ប្រធានាធិបតីអាមេរិក Donald Trump និង នាយកប្រតិបត្តិក្រុមហ៊ុន Open AI គឺលោក Sam Altman ក្នុងបរិបទ កាន់តែការរីកចំរើន នៃបញ្ញាសិប្បនិម្មិត ឬ AI ។ ជាការឆ្លើយតបទៅនឹងការដេញថ្លៃនេះ លោក Altman បានបង្ហោះសារ…

  • ក្រសួងអប់រំ ចេញវិធានការទប់ស្កាត់ សកម្មភាពមិនប្រក្រតី ក្នុង​ថ្ងៃ ទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

    ក្រសួងអប់រំ ចេញវិធានការទប់ស្កាត់ សកម្មភាពមិនប្រក្រតី ក្នុង​ថ្ងៃ ទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

    (ភ្នំពេញ)៖ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តី​ណែ​នាំ​មួយដោយបានចេញវិធានការទប់ស្កាត់នៅក្នុងថ្ងៃ ទិវា​នៃសេចក្តីស្រឡាញ់បន្ទាប់ពីនៅឃើញយុវជនមួយចំនួនតូចនូវតែប្រព្រឹត្តិអំពើភ្លើតភ្លើននៃថ្ងៃបុណ្យបរទេសមួយនេះនៅឡើយ។ ក្នុងសេចក្តីណែនាំនេះក្រសួងអប់រំបានលើកឡើងថាដោយសង្កេតឃើញ សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជន មួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរជា​បុគ្គល និងក្រុមគ្រួសារ ដោយប្រាសចាក វប្បធម៌ និង ប្រពៃ​ណី​ជាតិរបស់ខ្មែរ។ ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដូចតទៅ៖ ១- ត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្តីស្រឡាញ់ ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីជៀសវាងការយល់ច្រឡំដែលនាំឱ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែ ២- ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ដោយតាមដាន​អវត្តមានរបស់សិស្សានុសិស្សជាប់ជាប្រចាំ ៣- ត្រូវបញ្ជាបការអប់រំសីលធម៌ តាមមុខវិជ្ជានីមួយៗ ៤- ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សា​កុមារ​​ប្រចាំសាលា ដោយអនុវត្តសកម្មភាព “មិត្តអប់រំមិត្ត” ៥- ត្រូវទំនាក់ទំនងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាល​សិស្ស និងសហគមន៍ដើម្បីផ្តល់និងទទួលព័ត៌មាន នានា ដែល​ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ៦- ត្រូវរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អ​ឱ្យ​បាន​ទាន់​ពេលវេលា…

  • លោក Trump ជំរុញឱ្យហ៊្សកដានី ទទួលយកពលរដ្ឋហ្កាហ្សា ប៉ុន្តែត្រូវបានបដិសេធ

    លោក Trump ជំរុញឱ្យហ៊្សកដានី ទទួលយកពលរដ្ឋហ្កាហ្សា ប៉ុន្តែត្រូវបានបដិសេធ

    លោក Trump ជំរុញឱ្យហ៊្សកដានី ទទួលយកពលរដ្ឋហ្កាហ្សា ប៉ុន្តែត្រូវបានបដិសេធ លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃអង្គារ (១១ កុម្ភៈ) បានជំរុញឱ្យព្រះមហាក្សត្រ Abdullah នៃប្រទេសហ្ស៊កដានី រាជានុញ្ញាតទទួលយកជនជាតិប៉ាឡេស្ទីន ដែលនឹងត្រូវផ្លាស់ទីលំនៅជាអចិន្ត្រៃយ៍ក្រោមផែនការរបស់ប្រធានាធិបតីរូបនេះក្នុងការឱ្យសហរដ្ឋអាមេរិក កាន់កាប់តំបន់ហ្កាហ្សាស្រ្ទីប ប៉ុន្តែព្រះមហាក្សត្រនៃរាជាណាចក្រហ៊្សកដានី មានបន្ទូលប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើនេះ។ ថ្លែងរួមគ្នាជាមួយព្រះមហាក្សត្រហ៊្សកដានីនៅក្នុងសេតវិមាន លោក Trump ផ្ដល់សញ្ញាថា លោកនឹងមិនច្រានចោលឡើយនូវគំនិតរបស់ខ្លួន ដែលពាក់ព័ន្ធនឹងការផ្លាស់ទីលំនៅរបស់អ្នកស្រុកហ្កាហ្សា និងការផ្លាស់ប្តូរដែនដីដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ ទៅជាអ្វីដែលលោកហៅថា “តំបន់ឆ្នេរលំហែកាយមជ្ឈិមបូព៌ា”។ លោក Trump និយាយនៅការិយាល័យប្រធានាធិបតីថា “អាមេរិកនឹងយក ហើយនិងមើលថែដែនដីហ្កាហ្សា” ដោយសង្កត់ធ្ងន់ថា ផែនការរបស់លោកនឹង “នាំមកនូវសន្តិភាព” ដល់តំបន់។ ក្រោយមក ព្រះអង្គ Abdullah មានបន្ទូលជាការឆ្លើយតប និងរំលឹកឡើងវិញដល់លោក Trump នូវ “ជំហរដ៏ខ្ជាប់ខ្ជួន” របស់ហ៊្សកដានី ក្នុងការប្រឆាំងនឹងការផ្លាស់ទីលំនៅរបស់ជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា ក៏ដូចជានៅតំបន់កាន់កាប់ វេសបែង ដែលមានព្រំប្រទល់ជាប់ប្រទេសរបស់ទ្រង់។ នៅមុននោះ លោក Trump បានធ្វើឱ្យពិភពអារ៉ាប់ខឹងសម្បារជាថ្មីម្ដងទៀតរួចទៅហើយ ជុំវិញការលើកឡើងថា…

  • នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និយាយថាបទឈប់បាញ់ហ្កាហ្សា នឹងចប់ ប្រសិនបើក្រុមហាម៉ាស មិនដោះលែងចំណាប់ថ្នូរ

    នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និយាយថាបទឈប់បាញ់ហ្កាហ្សា នឹងចប់ ប្រសិនបើក្រុមហាម៉ាស មិនដោះលែងចំណាប់ថ្នូរ

    លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រកាសកាលពីថ្ងៃអង្គារ ១១កុម្ភៈ ថា បទឈប់បាញ់នៅហ្កាហ្សានឹងបញ្ចប់ ហើយយោធានឹងបន្តប្រយុទ្ធជាមួយក្រុមហាម៉ាស រហូតក្រុមនេះចាញ់ បើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមិនដោះលែងចំណាប់ខ្មាំងនៅពាក់កណ្តាលថ្ងៃសៅរ៍ទេនោះ។ បន្ទាប់ពីឱសានវាទរបស់លោក Netanyahu ក្រុមហាម៉ាស បានចេញសេចក្តីថ្លែងការណ៍បន្តការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ និងចោទប្រកាន់អ៊ីស្រាអែលពីបទបង្កគ្រោះថ្នាក់ដល់បទឈប់បាញ់។ ការប្រកាសរបស់អ៊ីស្រាអែលបានធ្វើឡើងបន្ទាប់ពីលោក Netanyahu បានជួបជាមួយក្រុមរដ្ឋមន្ត្រីសំខាន់ៗមួយចំនួន រួមទាំងការពារជាតិ កិច្ចការបរទេស និងសន្តិសុខជាតិ ដែលលោកបាននិយាយថាបានផ្តល់ឱសានវាទនូវការគាំទ្រពេញលេញរបស់ពួកគេ។ លោកប្រធានាធិបតីអាមេរិក Donald Trump បានព្រមានកាលពីថ្ងៃចន្ទ ១០ កុម្ភៈ ថា ក្រុមហាម៉ាស គួរតែដោះលែងចំណាប់ថ្នូរទាំងអស់ ដែលបានចាប់ខ្លួន នៅត្រឹមពាក់កណ្តាលថ្ងៃសៅរិ៍សប្ដាហ៍នេះ ពុំនោះលោកនឹងស្នើឱ្យលុបចោលបទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស ហើយកម្ទេចក្រុមនេះចោល។ បន្ទាប់ពីសង្គ្រាមជិត១៦ខែក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំងជាបណ្តើរៗ ចាប់តាំងពីដំណាក់កាលដំបូងនៃបទឈប់បាញ់ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៩ខែមករាប៉ុន្តែកាលពីថ្ងៃចន្ទបាននិយាយថា ខ្លួននឹងមិនដោះលែងទៀតទេ រហូតដល់មានការជូនដំណឹងបន្ថែមជុំវិញការចោទប្រកាន់អ៊ីស្រាអែល ថាកំពុងរំលោភលើកិច្ចព្រមព្រៀងនេះ។ លោក Netanyahuថា ប្រសិនបើក្រុមហាម៉ាសមិនប្រគល់ចំណាប់ខ្មាំងរបស់យើងវិញនៅរសៀលថ្ងៃសៅរ៍ ទេ បទឈប់បាញ់នឹងបញ្ចប់ ហើយយោធានឹងវិលទៅរកការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារហូតដល់ក្រុមហាម៉ាសត្រូវបានកម្ចាត់។គេមិនច្បាស់ភ្លាមៗទេថាតើលោក Netanyahu មានន័យថាក្រុមហាម៉ាសគួរតែដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានឃុំខ្លួននៅក្នុងហ្កាហ្សា ឬគ្រាន់តែបីនាក់ដែលត្រូវបានរំពឹងថានឹងត្រូវបានដោះលែងនៅថ្ងៃសៅរ៍ក្រោមបទឈប់បាញ់ឬយ៉ាងណា៕

  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់មាតុភូមិវិញ ក្រោយចប់ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់មាតុភូមិវិញ ក្រោយចប់ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មកដល់មាតុប្រទេសវិញហើយ ក្រោយចប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ នៅសាធារណរដ្ឋហ្វីលីពីន ។ ដំណើរទស្សនកិច្ចនេះ បានបញ្ចប់ដោយលទ្ធផលដ៏ត្រចះត្រចង់ ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន បានប្តេជ្ញានឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត។ សូមជម្រាបថា ក្នុងជំនួបទ្វេភាគីនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ រវាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមួយលោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand R. Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន, ថ្នាក់ដឹកនាំទាំងពីរ បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ, ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនង នៃប្រទេសទាំងពីរ ឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ ក្រៅពីមានជំនួបទ្វេភាគី…

  • ឆ្នាំមុន ឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃចិនកើនទុនវិនិយោគជាង ៨០០ ពាន់លានដុល្លារ

    ឆ្នាំមុន ឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃចិនកើនទុនវិនិយោគជាង ៨០០ ពាន់លានដុល្លារ

    ប៉េកាំង ៖ នៅចុងឆ្នាំ ២០២៤ ចំនួនសហគ្រាសនៅក្នុងឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃក្នុងប្រទេសចិន បានកើនឡើងដល់ទៅ ៤៥១,៧០០ក្រុមហ៊ុន ក្រោមទុនចុះបញ្ជីសរុបចំនួន ៦.៤៤ពាន់ពាន់លានយ័ន ឬប្រហែល ៨៨០ពាន់លានដុល្លារ។ នេះបើយោងតាមរដ្ឋបាលរដ្ឋទទួលបន្ទុកបទប្បញ្ញត្តិទីផ្សារ។ ចំនួនសហគ្រាសនៅក្នុងឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃ បានកើនឡើងប្រមាណ ១៩.៣៩ភាគរយ បើធៀបនឹងចុងឆ្នាំ ២០២៣ ដែលនេះបង្ហាញពីនិន្នាការកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ នៅក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មនៅក្នុងប្រទេសចិន។ ហើយជិត ៨០ភាគរយនៃសហគ្រាសទាំងនេះ ត្រូវបានប្រមូលផ្តុំនៅក្នុងវិស័យសំខាន់ៗចំនួនបី មានដូចជាការស្រាវជ្រាវវិទ្យាសាស្ត្រ និងសេវាកម្មបច្ចេកទេស ការបញ្ជូនព័ត៌មាន កម្មវិធី និងសេវាបច្ចេកវិទ្យាព័ត៌មាន, ព្រមទាំងការលក់ដុំ និងរាយ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលចិន។ តំបន់ភាគខាងកើតនៃប្រទេសចិន ជាមួយនឹងគុណសម្បត្តិភូមិសាស្រ្តផ្សេងគ្នា កម្លាំងស្រាវជ្រាវ និងការអភិវឌ្ឍន៍ដ៏រឹងមាំ រួមទាំងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មដែលបង្កើតឡើងយ៉ាងល្អ បានក្លាយជាមជ្ឈមណ្ឌលសហគ្រាសឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃប្រហែលពីរភាគបីនៅក្នុងប្រទេសចិន។ រីឯសហគ្រាសឧស្សាហកម្មគ្រឿងយន្តឆ្លាតវៃនៅតំបន់ភាគកណ្តាល និងភាគពាយ័ព្យរបស់ប្រទេសចិន មានចំនួន ១៥.៣៣ភាគរយ និង ១៤.៩៧ភាគរយនៃចំនួនសរុបទូទាំងប្រទេស៕ ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

  • សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ផ្នែកកម្មន្តសាល ជាង១ ២០០មូលដ្ឋាន បានចុះបញ្ជីក្នុងឆ្នាំ២០២៤

    សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ផ្នែកកម្មន្តសាល ជាង១ ២០០មូលដ្ឋាន បានចុះបញ្ជីក្នុងឆ្នាំ២០២៤

    នុងឆ្នាំ២០២៤ សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ផ្នែកកម្មន្តសាល បាន​ចុះបញ្ជីសរុបចំនួន ១ ២៩២មូលដ្ឋាន ក្នុងនោះចុះបញ្ជីថ្នាក់កណ្តាល​បានចំនួន១៧ មូលដ្ឋាន, ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានចំនួន ៣៣៨​មូលដ្ឋាន តាមបណ្ដាមន្ទីររាជធានី ខេត្តចំនួន ៨៣១មូលដ្ឋាន និងចុះ​បញ្ជីនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចំនួន ១០៦មូលដ្ឋាន។ នេះបើយោងតាមរបាយការណ៍​ស្តីពីលទ្ធផល​ការងារឆ្នាំ២០២៤​និង​ទិសដៅការងារឆ្នាំ២០២៥ នៃក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និងនវានុវត្តន៍ ដែល​បញ្ចេញឱ្យដឹង​កាលពីពេលថ្មីៗនេះ ។ របាយការណ៍បន្តថា ឆ្នាំ២០២៤ដដែល ក្រសួងក៏បានចេញវិញ្ញាបន​បត្រ​ដំណើរការចំនួន ១ ០៥២មូលដ្ឋាន និង វិញ្ញាបន​បត្របន្តចំនួន ១ ៣៣៨​មូលដ្ឋាន ដែលបង្កើតបានការងារថ្មីចំនួន ២៥ ៨៣៣នាក់។ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ទិន្នន័យស្ថិតិសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម មានសរុបចំនួន ៤៣ ៩៧០មូលដ្ឋាន (សហគ្រិនស្រ្តី មាន៨៣២៥មូលដ្ឋាន)និង ពលកម្មចំនួន ៤៧៦ ២២៣នាក់ (ស្ត្រី ១៤៤ ៥៥៩នាក់)៕ ដោយ៖…

  • អនុមោទនា បុណ្យមាឃបូជា 🙏  ពិធីបុណ្យមាឃបូជា ប្រារព្ធធ្វើឡើងដើម្បីហេតុផលបីសំខាន់ គឺ៖  ១. ជាថ្ងៃដែលធ្វើចតុរង្គសន្និបាត ប្រកបដោយអង្គ៤ ២. ជាថ្ងៃដែលព្រះអង្គទ្រង់សម្តែងនូវឱវាទបាតិមោក្ខ ៣. ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសដាក់ជន្មាយុសង្ខារ បីខែមុនថ្ងៃចូលបរិនិព្វាន ។