Category: ព័ត៌មានជាតិ​

  • សាជីវកម្ម San Miguel របស់ហ្វីលីពីន ចាប់អារម្មណ៍វិនិយោគ​លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ នៅកម្ពុជា

    សាជីវកម្ម San Miguel របស់ហ្វីលីពីន ចាប់អារម្មណ៍វិនិយោគ​លើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ នៅកម្ពុជា

    (ហ្វីលីពីន)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម San Miguel ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងឱកាសនៃដំណើរ​ទស្សនកិច្ចផ្លូវការ​នៅ​ទី​ក្រុង​ម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប លោក Ramon S. Ang ប្រធាន និងជា​នាយកប្រតិបត្តិនៃសាជីវកម្មបានគោរពជម្រាបជូនសម្ដេចបវរធិបតី ថា​ សាជីវកម្ម​San Miguel​ ជាក្រុមហ៊ុនឈានមុខគេ​ ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, អាហារ​ និងភេសជ្ជៈ​,​ ថាមពល​​ និងចម្រាញ់ប្រេង​។​ ជាក់ស្តែង,​ សាជីវកម្ម​ San Miguel បានសាង​សង់​ និង​​​គ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ។​​ ជាមួយគ្នានេះ,​ លោកប្រធានក្រុមហ៊ុនបានគោរព​ជម្រាបជូន​សម្ដេចបវរធិបតីថា ក្រុមហ៊ុនចាប់អារម្មណ៍លើការ​បណ្ដាក់ទុន​វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា តាមរយៈការ​ពង្រីកកិច្ចសហការឱ្យកាន់តែច្រើនជាមួយក្រុមហ៊ុននៅកម្ពុជា។ លោកប្រធានក្រុមហ៊ុនបានលើកឡើងថា…

  • ក្រុមហ៊ុន Excellent Associates Group Limited ចាប់​អារម្មណ៍​ស្វែងរកឱកាស វិនិយោគនៅកម្ពុជា

    ក្រុមហ៊ុន Excellent Associates Group Limited ចាប់​អារម្មណ៍​ស្វែងរកឱកាស វិនិយោគនៅកម្ពុជា

    (​ហ្វីលីពីន)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសនៃដំណើរ​ទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូន​សម្តេច​បវរធិបតីអំពីប្រតិបត្តិការ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន និង​បាន​បង្ហាញ ពីចំណាប់អារម្មណ៍ស្វែងរកឱកាស​វិនិយោគនៅ​កម្ពុជា​ ដែលរួមមា​ន​ ការវិនិយោគសួនឧស្សាហកម្ម និងកសិ-ឧស្សាហ​កម្ម ព្រមទាំងការកែច្នៃ ​និងនាំចេញអង្ករ ទៅកាន់ទីផ្សារ​សំខាន់ៗមួយចំនួនដូចជា៖ ហុងកុង ប្រទេសចិន និងទីផ្សារ​ដទៃ​ទៀត​នាពេលអនាគត​ ព្រោះតែអង្ករកម្ពុជាមានគុណភាពខ្ពស់ និង ទទួលបានចំណាត់ថ្នាក់ល្អច្រើនឆ្នាំ ជាប់ៗគ្នា។ ជាការឆ្លើយតប សម្តេចបវរធិបតី បានបង្ហាញក្តីសោមនស្សចំពោះ​ចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចបវរធិបតី​ បានបញ្ជាក់អំពីការដាក់ចេញ នូវគោល​នយោ​បាយ​ និង​វិធានការរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ​ដល់ការរៀប​ចំបង្កើតតំបន់សេដ្ឋកិច្ចពិសេស។​ ពាក់ព័ន្ធនឹង​វិស័យកសិ-ឧស្សាហកម្ម​ សម្តេចបវរធិបតី បានលើក​ទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាការវិនិយោគលើទំនិញកសិ-ឧស្សា​ហកម្មមួយចំនួនបន្ថែមទៀត ដែលអាចចូលរួមបំពេញតម្រូវការ​ក្នុង​ច្រវាក់ផលិតកម្មនៃវិស័យកសិកម្ម ក៏ដូចជា…

  • [BREAKING NEWS] លោក Trump ចុះហត្ថលេខាក្រឹត្យដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមសម្រាប់ប្រទេសទាំងអស់ដោយគ្មានការលើកលែង

    [BREAKING NEWS] លោក Trump ចុះហត្ថលេខាក្រឹត្យដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមសម្រាប់ប្រទេសទាំងអស់ដោយគ្មានការលើកលែង

    លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃចន្ទទី១០កុម្ភៈ បានធ្វើតាមការសន្យាក្នុងការដំឡើងពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដោយបង្កើនសង្គ្រាមពាណិជ្ជកម្មដែលបានសន្យាជាយូរមកហើយ ទោះបីជាមានការព្រមានពីអឺរ៉ុប និងចិនក៏ដោយ ក្នុងចំណាត់ការមួយដែលទំនងជានឹងផ្គាប់ចិត្តក្រុមហ៊ុនផលិតដែកថែបក្នុងស្រុក ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តដូចជាកាណាដា និងម៉ិកស៊ិក។

  • អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឆ្លើយតបនឹងបុរសម៉ាឡេស៊ីមួយរូបថា បើពិតជាកើតនៅកម្ពុជា ហេតុអ្វីមិនប្រាប់សមត្ថកិច្ចកម្ពុជា? តើមានចេតនាអី?

    អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឆ្លើយតបនឹងបុរសម៉ាឡេស៊ីមួយរូបថា បើពិតជាកើតនៅកម្ពុជា ហេតុអ្វីមិនប្រាប់សមត្ថកិច្ចកម្ពុជា? តើមានចេតនាអី?

    ឯកឧត្តមបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញការសោកស្តាយនឹងបុរសម៉ាឡេស៊ីមួយរូបដែលមិនសហការផ្តល់ព័ត៌មានជនល្មើសដល់សមត្ថកិច្ចកម្ពុជា ដើម្បីស្រាវជ្រាវនិងបង្ក្រាបជនល្មើសឱ្យដល់ឫសគល់ ប៉ុន្តែបែរជាបុរសរូបនេះ ផ្តល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មានអន្តរជាតិទៅវិញ។ តើជាចេតនា ដើម្បីបំបាក់មុខកម្ពុជាឬ? ក្រោយពីបានឃើញសារព័ត៌មានចិនចុះផ្សាយចំណងជើងថា ដោយសារតែសំបុត្រយន្តហោះមិនគិតថ្លៃត្រូវគេបោកឱ្យទៅកម្ពុជា «បុរសម៉ាឡេស៊ីជាប់បង្ខាំងកន្លះឆ្នាំរស់នៅពឹងលើបរិភោគសាច់កណ្តុរ» ឯកឧត្តម បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រសិនបើករណីនេះកើតនៅកម្ពុជា ហេតុអ្វីបុរសជនជាតិម៉ាឡេស៊ីរូបនេះ មិនផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលសមត្ថកិច្ចកម្ពុជាជួយអន្តរាគមន៍សង្គ្រោះខ្លួន អំពី សាច់រឿងលម្អិត តម្រុយព័ត៌មាន ប្រភព ទីតាំងប្រព្រឹត្តបទល្មើស និងមុខសញ្ញាជនសង្ស័យនោះ? ប៉ុន្តែបែរជាគេលាក់ព័ត៌មាន រហូតទៅដល់ប្រទេសខ្លួនទើប ប្រាប់បណ្ដាញព័ត៌មានឱ្យចុះផ្សាយ។ តើអាចការប្រឌិតព័ត៌មាន ធ្វើឱ្យមានការភាន់ច្រឡំប៉ះពាល់កេរ្តិ៍ឈ្មោះកម្ពុជា? អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទង្វើផ្តល់បទសម្ភាសន៍របស់បុរសរូបនេះ មិនមានភាពស្មោះត្រង់ មានចេតទនាទុច្ចរិត។ ចំណែកបណ្ដាញសារព័ត៌មាន ដកស្រង់តែប្រភពម្ខាង ពុំបានស្វែងរកព័ត៌មានបញ្ជាក់ពីភាគីពាក់ព័ន្ធ។ តើមានចេតនាអ្វី? លើសពីនេះ ក្នុងអត្ថបទ ពុំបង្ហាញភាពជាក់លាក់ ពេញលេញ ជាពិសេស អត្តសញ្ញាណប្រភពផ្ដល់ព័ត៌មាន។ លោកថា ករណីអត្តសញ្ញាណប្រភពច្បាស់លាស់ សមត្ថកិច្ចជំនាញងាយស្រួលស្រាវជ្រាវដើម្បីស្វែងរកការពិត។ លោកបានសង្កត់ធ្ងន់ថា «បើកើតនៅកម្ពុជាមែន ហេតុអ្វី ក្រោយពីការសង្គ្រោះ…

  • ជប៉ុនបាញ់សាកល្បងមីស៊ីលលឿនជាងសំលេងនៅអាមេរិក

    ជប៉ុនបាញ់សាកល្បងមីស៊ីលលឿនជាងសំលេងនៅអាមេរិក

    វ៉ាស៊ីនតោន ៖ ក្រសួងការពារជាតិជប៉ុន បានប្រកាសថ្មីៗនេះថា ជប៉ុនបានបាញ់សាកល្បងមីស៊ីលលឿនជាងសំលេងថ្មីមួយ មានឈ្មោះថា Hyper Velocity Gliding Projectile (HVGP) នៅលើទឹកដីអាមេរិក ដែលនេះជាផ្នែកនៃផែនការការពារកោះដាច់ស្រយាលរបស់ប្រទេសជប៉ុន។ មន្ត្រីក្រសួងការពារជាតិជប៉ុនបាននិយាយថា ជប៉ុនបានបាញ់សាកល្បងមីស៊ីលប្រភេទថ្មីនេះចំនួន ៤ដង ចាប់តាំងពីខែសីហាឆ្នាំមុន ដល់ខែមករាឆ្នាំនេះ ហើយវាបានដំណើរការដូចការគ្រោងទុក។ មីស៊ីល HVGP របស់ជប៉ុននេះ ត្រូវបានគេជឿថា ពិបាកស្ទាក់ចាប់ និងបាញ់កម្ទេច។ បើតាមសារព័ត៌មានជប៉ុន NHK ការស្រាវជ្រាវ និងការអភិវឌ្ឍន៍មីស៊ីលនេះ បានចាប់ផ្តើមនៅក្នុងឆ្នាំសារពើពន្ធ ២០១៨មកម្ល៉េះ។ ហើយរដ្ឋាភិបាលជប៉ុនគ្រោងនឹងដាក់ពង្រាយវានៅក្នុងឆ្នាំសារពើពន្ធ ២០២៦ បន្ទាប់ពីការបាញ់សាកល្បងបន្ថែមទៀត។ ទន្ទឹមគ្នា ក្រសួងការពារជាតិជប៉ុនក៏កំពុងអភិវឌ្ឍមីស៊ីលប្រភេទ Type-12 ដែលត្រូវបានកែលម្អឲ្យហោះបានចម្ងាយប្រហែល ១,០០០គីឡូម៉ែត្រ និងមីស៊ីលល្បឿនលឿនជាងសំលេង ៥ដង។ មន្ត្រីជប៉ុនក៏កំពុងពិចារណាប្រើប្រាស់ពួកវា ក្នុងអំឡុងពេលមានអាសន្ន៕ ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

  • អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជាជាមួយនឹងកំណើនសេដ្ឋកិច្ចប្រមាណ៧% រៀងរាល់ឆ្នាំ

    អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ វាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជាជាមួយនឹងកំណើនសេដ្ឋកិច្ចប្រមាណ៧% រៀងរាល់ឆ្នាំ

    ឯកឧត្តម Kim Jin-pyo អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការដើម្បីពិភពលោកទាំងអស់គ្នា (Global Together) បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រមាណ ៧% រៀងរាល់ឆ្នាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាពេលកន្លងមក ហើយឯកឧត្តម មានសេចក្តីសោមនស្សរីករាយដែលបានចូលរួមចំណែកក្នុងដំណើរអភិវឌ្ឍន៍នេះ ជាមួយសម្តេចតេជោ ចាប់តាំងពីឆ្នាំ២០០៦មក។ ការវាយតម្លៃនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបានអនុញ្ញាតឱ្យ ឯកឧត្តម Kim Jin-pyo អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គការដើម្បីពិភពលោកទាំងអស់គ្នា (Global Together) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Kim Jin-pyo និងគណៈប្រតិភូ និងសម្តែងក្តីរីករាយដែលជួប ឯកឧត្តម សាជាថ្មី បន្ទាប់ពីឯកឧត្តម…

  • អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឆ្លើយតបចំពោះការចោទប្រកាន់របស់បុរសម៉ាឡេស៊ីម្នាក់

    អ្នកនាំពាក្យរងក្រសួងមហាផ្ទៃឆ្លើយតបចំពោះការចោទប្រកាន់របស់បុរសម៉ាឡេស៊ីម្នាក់

    អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញការសោកស្តាយនឹងបុរស ម៉ាឡេស៊ី មួយរូបដែលមិនសហការផ្តល់ព័ត៌មានជនល្មើសដល់សមត្ថកិច្ចកម្ពុជា ដើម្បីស្រាវជ្រាវនិងបង្ក្រាបជនល្មើសឱ្យដល់ឫសគល់ ប៉ុន្តែបែរជាបុរសរូបនេះ ផ្តល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មានអន្តរជាតិទៅវិញ។ តើជាចេតនា ដើម្បីបំបាក់មុខកម្ពុជាឬ?។ ក្រោយពីបានឃើញសារព័ត៌មានចិនចុះផ្សាយចំណងជើងថា ដោយសារតែសំបុត្រយន្តហោះមិនគិតថ្លៃត្រូវគេបោកឱ្យទៅកម្ពុជា «បុរសម៉ាឡេស៊ីជាប់បង្ខាំងកន្លះឆ្នាំរស់នៅពឹងលើបរិភោគសាច់កណ្តុរ» បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រសិនបើករណីនេះកើតនៅកម្ពុជា ហេតុអ្វីបុរសជនជាតិម៉ាឡេស៊ីរូបនេះ មិនផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលសមត្ថកិច្ចកម្ពុជាជួយអន្តរាគមន៍សង្គ្រោះខ្លួន អំពីសាច់រឿងលម្អិត តម្រុយព័ត៌មាន ប្រភព ទីតាំងប្រព្រឹត្តបទល្មើស និងមុខសញ្ញាជនសង្ស័យនោះ? ប៉ុន្តែបែរជាគេលាក់ព័ត៌មាន រហូតទៅដល់ប្រទេសខ្លួនទើប ប្រាប់ណ្ដាញព័ត៌មានឱ្យចុះផ្សាយ។ តើអាចការប្រឌិតព័ត៌មាន ធ្វើឱ្យមានការភាន់ច្រឡំប៉ះពាល់កេរ្តិ៍ឈ្មោះកម្ពុជា? អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទង្វើផ្តល់បទសម្ភាសន៍របស់បុរសរូបនេះ មិនមានភាពស្មោះត្រង់ មានចេតទនាទុច្ចរិត។ ចំណែកបណ្ដាញសារព័ត៌មាន ដកស្រង់តែប្រភពម្ខាង ពុំបានស្វែងរកព័ត៌មានបញ្ជាក់ពីភាគីពាក់ព័ន្ធ។ តើមានចេតនាអ្វី? លើសពីនេះ ក្នុងអត្ថបទ ពុំបង្ហាញភាពជាក់លាក់ ពេញលេញ ជាពិសេស អត្តសញ្ញាណប្រភពផ្ដល់ព័ត៌មាន។ លោកថា ករណីអត្តសញ្ញាណប្រភពច្បាស់លាស់ សមត្ថកិច្ចជំនាញងាយស្រួលស្រាវជ្រាវដើម្បីស្វែងរកការពិត។ លោកបានសង្កត់ធ្ងន់ថា «បើកើតនៅកម្ពុជាមែន ហេតុអ្វី ក្រោយពីការសង្គ្រោះបុរសជនជាតិម៉ាឡេស៊ីនេះ មិនបានផ្តល់ព័ត៌មានដែលថាខ្លួនត្រូវបានបង្ខំបរិភោគសាច់កណ្តុរទេ…? ប្រសិនបើមានកើតករណីនេះមែន ស្នើសុំបុរសជនជាតិម៉ាឡេស៊ីរូបនេះចូលរួមសហការជាមួយសមត្ថកិច្ច…

  • សម្តេចធិបតី អញ្ជើញវិនិយោគិនពីគ្រប់ទិសទីមកស្វែងយល់​ពីឱកាសវិនិយោគនៅកម្ពុជា

    សម្តេចធិបតី អញ្ជើញវិនិយោគិនពីគ្រប់ទិសទីមកស្វែងយល់​ពីឱកាសវិនិយោគនៅកម្ពុជា

    ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់វិនិយោគិនគ្រប់ទិសទីទាំងអស់ អញ្ជើញមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ខណៈដោយរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចផ្ទាល់បានប្តេជ្ញាចិត្តជួយសម្របសម្រួល ធ្វើឱ្យការវិនិយោគិនដែលមកវិនិយោគទាំងអស់អនុវត្តទៅបានដោយរលូន និងជោគជ័យ។ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន នៅប្រទេសហ្វីលីពីន នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានវិនិយោគិនចូលរួមសរុបចំនួន ២០៩នាក់ ដែលមកពីបណ្តាក្រុមហ៊ុនចំនួន ១៥១ក្រុមហ៊ុន។ នៅចំពោះមុខអ្នកវិនិយោគ និងពាណិជ្ជករហ្វីលីពីន សម្តេចបវរធិបតីបានថ្លែងអញ្ជើញអ្នកទាំងនោះមកកម្ពុជា ទាំងអ្នកដែលមិនធ្លាប់អញ្ជើញមកកម្ពុជាក្ដី និងអ្នកធ្លាប់អញ្ជើញក្ដី សូមបន្តអញ្ជើញទៅកម្ពុជាបន្តទៀត។ សម្តេចថ្លែងថា អាស៊ីអាគ្នេយ៍មិនធំពេកទេ ប៉ុន្តែមានទីផ្សារធំ ហើយមានបេះដូងធំ។ សូមជម្រាបថា កម្ពុជាជាប្រទេសដែលពោរពេញទៅដោយសក្តានុពល សម្រាប់វិនិយោគជាច្រើនឥតគណនា សម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។ សម្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥…

  • លោក ត្រាំ និងមេដឹកនាំជប៉ុនព្រមព្រៀងពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច

    លោក ត្រាំ និងមេដឹកនាំជប៉ុនព្រមព្រៀងពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច

    វ៉ាស៊ីនតោន ៖ នៅក្នុងជំនួបលើកដំបូងនៅសេតវិមាននាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru និងប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមព្រៀងគ្នាបង្កើនសមត្ថភាពទប់ស្កាត់ និងឆ្លើយតប ដើម្បីសម្រេចបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។ លោក Ishiba បាននិយាយថា ជប៉ុននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាមេរិក ដើម្បីកែលម្អសមត្ថភាពរារាំង និងការឆ្លើយតបនៃសម្ព័ន្ធភាព ក៏ដូចជាដោះស្រាយបញ្ហាក្នុងតំបន់។ លោក Trump បានតបវិញថា លោកនាយករដ្ឋមន្ត្រី និងគាត់ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីរក្សាសន្តិភាព និងសន្តិសុខ ជាពិសេសនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោក Ishiba និងលោក Trump ក៏បានអះអាងរួមគ្នាដែរថា ពួកលោកនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗទៀត តាមរយៈក្របខ័ណ្ឌអន្តរជាតិ ដូចជា Quad Security Dialogue។ ជប៉ុន និងអាមេរិក ជាសមាជិកនៃក្រុមនេះ រួម ជាមួយ អូស្ត្រាលី និង ឥណ្ឌា។ ហើយមេដឹកនាំទាំងពីរ ក៏បានបញ្ជាក់ពីសារៈសំខាន់ នៃសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ផងដែរ ព្រមទាំង…

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ អញ្ជើញដល់ប្រទេសហ្វីលីពីន

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ អញ្ជើញដល់ប្រទេសហ្វីលីពីន

    (ហ្វីលីពីន)៖ បន្ទាប់ពីធ្វើដំណើរតាមយន្តហោះជាងពីរម៉ោង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូ បានអញ្ជើញដល់អាកាសយានដ្ឋានយោធា Maharlika, Villamor Air Base ក្នុងប្រទេសហ្វីលីពីន ដោយសុខសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅហ្វីលីពីនរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់១១ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន។ ដំណើរអញ្ជើញដល់របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក Ralph G. Recto រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់ហ្វីលីពីន ក៏ដូចជាឯកអគ្គរាជទូត និងមន្ត្រីស្ថានទូតខ្មែរនៅហ្វីលីពីន ។ សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណជា៨ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន ដើម្បីពូនជ្រំចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីនឱ្យកាន់តែល្អប្រសើរ។ ក្នុងដំណើរទស្សនកិច្ចនេះ…