Category: ព័ត៌មានជាតិ
-

សសយក និងសមាគមប្រជាជនសិង្ហបុរី បង្កើតកិច្ចសហការគ្នាលើ ការងារអប់រំ វប្បធម៌ និងសិល្បៈ
(សិង្ហបុរី)៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសមាគមប្រជាជនសិង្ហបុរី (People’s Association of Singapore — PA Singapore ) ត្រូវបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ Pan Pacific Singapore ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និង ឯកឧត្តម Jimmy Toh នាយកប្រតិបត្តិ PA។ អនុស្សរណៈនេះ គឺជាសក្ខីភាពនៃការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នដៃគូទាំងពីរ ដែលជាអង្គការមហាជនមានស្នាដៃលេចធ្លោក្នុងការងារសង្គម ស្ម័គ្រចិត្ត មនុស្សធម៌ និយុវជននៅក្នុងប្រទេសរៀងៗខ្លួន។ សូមបញ្ជាក់ថា កន្លងមក ស.ស.យ.ក. និង PA Singapore ធ្លាប់បានសហការគ្នាយ៉ាងជិតស្អិតលើការអភិវឌ្ឍយុវជន ការងារអប់រំ វប្បធម៌ និងសិល្បៈ ដែលក្នុងនោះ ស្ថាប័នទាំងពីរធ្លាប់បានធ្វើការផ្លាស់ប្តូរយុវជន និងទស្សនកិច្ចសិក្សាជាច្រើនលើក។ អនុស្សារណៈនាខណៈនេះ ក៏នឹងបើកឱកាសកាន់តែធំ សម្រាប់ស្ថាប័នទាំងពីរ ក្នុងការពង្រីកសក្តានុពលនៃស្ថាប័នរៀងៗខ្លួន…
-

កម្ពុជានៅតំបន់ខ្លះបន្តធ្លាក់ត្រជាក់ដល់ ១៩ អង្សាសេ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ
កម្ពុជានៅតំបន់ខ្លះបន្តធ្លាក់ត្រជាក់ដល់ ១៩ អង្សាសេ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ (ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជានៅតំបន់ខ្លះបន្តធ្លាក់ត្រជាក់ដល់ ១៩ អង្សាសេ ។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ជាមួយគ្នានោះ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ៖ របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ១-តំបន់វាលទំនាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ៤ម៉ែត្រ វិនាទី ។ ២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពមធ្យមអប្បបរមា…
-

ត្រាំ៖ Musk នឹងជួយរកឲ្យឃើញ ការក្លែងបន្លំរាប់រយពាន់លាន
បរទេស ៖ លោក Trump បាន និយាយថា លោក Musk នឹងជួយរកឱ្យឃើញនូវលុយ «រាប់រយពាន់លាន» នៅក្នុងការក្លែងបន្លំ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក កន្លងមក។ លោក ប្រធានាធិបតី Donald Trump បាននិយាយ នៅក្នុងបទសម្ភាសន៍ របស់ Fox News ដែលចាក់ផ្សាយ កាលពីថ្ងៃអាទិត្យថា Elon Musk ដែលកំពុងធ្វើជាប្រធាន ក្នុងការបោសសំអាតការងារ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងជួយស្វែងរក «រាប់រយពាន់លានដុល្លារ នៃការក្លែងបន្លំ» នៅក្នុងទីភ្នាក់ងារនានា របស់សហព័ន្ធ។ លោក Trump បាននិយាយថា ប្រជាជនអាមេរិក «ចង់ឱ្យខ្ញុំស្វែងរក» កាកសំណល់ ហើយថា Musk ដែលជាបុរសមានជាងគេបំផុត របស់ពិភពលោក និងជាមេដឹកនាំ នៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការចំណាយ របស់ប្រធានាធិបតី គឺជា «ជំនួយការដ៏ល្អ» ក្នុងការលុបបំបាត់ការចំណាយ ដែលមិនចាំបាច់។ លោក Trump បាននិយាយថា «យើងនឹងស្វែងរកការក្លែងបន្លំ…
-

ជួយបង្កើតចំណូលជូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍នៅតាមសហគមន៍
កំពត៖ ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត លោក ស៊ឹម ហីម និងប្រជាសហគមន៍ បានបង្ហាញ នូវទឹកចិត្តសប្បាយរីករាយ ដោយសារប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការសម្របសម្រួលពីឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត បានផ្តល់ផ្លូវបេតុង ចំណតរថយន្ត និងសមិទ្ធផលនានាដើម្បីជំរុញវិស័យទេសចរណ៍នៅ សហគមន៍ ។ អាន៖លោក ស៊ឹម ហីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ក្នុងនាមសហគមនួ៍ដែលទទួលបាន ការជួយបង្កើតឱកាស និងជំរុញពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ការ បានលើកឡើងថា កាដូ ដែលផ្តល់ដល់សហគមន៍នាពេលនេះ មានតម្លៃខ្លាំងណាស់ ។ជាការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការបង្កើតនិងបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានបន្តថា គម្រោងមួយនេះនឹងជួយបង្កើនសេដ្ឋកិច្ចគ្រួសារប្រជានេសាទ ព្រោះវាជាដើមទុនមិនចេះរីងស្ងួត សម្រាប់ឱ្យប្រជានេសាទអាចបង្កើតមុខរបរបន្ថែមនិងទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ។ ភ្ញៀវទេសចរមកពីខេត្តតាកែវដែលបានធ្វើដំណើរកម្សាន្ត បានបង្ហាញនូវការយល់ឃើញចំពោះការអភិវឌ្ឍនៅ សហគមន៍អេកូទេសចរណ៍ធម្មជាតិត្រពាំងសង្កែ…
-

មេដឹកនាំអ៊ីស្រាអែលសរសើរ Trump ដែលចង់បាន Gaza
បរទេស ៖ ក្រោយបញ្ចប់ទស្សនកិច្ច នៅអាមេរិក នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានសរសើរសំណើ របស់ប្រធានាធិបតី Donald Trump សម្រាប់ការគ្រប់គ្រងតំបន់ Gaza និងការផ្លាស់ទីលំនៅ របស់ប្រជាជនថា ជា «បដិវត្តន៍»។ លោក Trump បានបង្កឱ្យមានការខឹងសម្បារ ជាសកល ដោយសារតែការស្នើចង់យកតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ សប្តាហ៍មុន ពោលគឺក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទៅកាន់សហរដ្ឋអាមេរិក។ លោក Netanyahu បានថ្លែង ទៅកាន់គណៈរដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យថា សម្ព័ន្ធមិត្តទាំងពីរ បានព្រមព្រៀងគ្នា លើគោលដៅសង្គ្រាម ដែលអូសបន្លាយ១៥ខែ រួមទាំង «ធានាឱ្យតំបន់ហ្គាហ្សា លែងបង្កការគំរាមកំហែង ដល់អ៊ីស្រាអែល ទៀតហើយ»។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយ ដោយសំដៅទៅលើផែនការលើ Gaza ថា «ប្រធានាធិបតី Trump មានចក្ខុវិស័យ ប្រសើរជាងមុន សម្រាប់អ៊ីស្រាអែល ដែលជាវិធីសាស្រ្ត ប្រកបដោយការច្នៃប្រឌិត…
-

អូស្រ្តាលីព្រមានប្រជាជនឱ្យត្រៀមខ្លួនទប់ទល់ទឹកជំនន់ដ៏ធំបន្ថែមទៀត
កង់បេរ៉ា ៖ ប្រជាជនអូស្រ្តាលីបានទទួលការព្រមាន អំពីគ្រោះទឹកជំនន់ដ៏ធំសម្បើមសាជាថ្មីម្តងទៀតនៅភាគឦសាននៃប្រទេស ស្របពេលដែលភ្លៀងធ្លាក់ខ្លាំងបានវិលមកបង្កការគំរាមកំហែងតំបន់នេះទៀត។ ការិយាល័យឧតុនិយមអូស្រ្តាលី (BoM) កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានចេញការព្រមានអំពីគ្រោះមហន្តរាយទឹកជំនន់ក្នុងទ្រង់ទ្រាយធំ និងតូចនៅតាមទីប្រជុំជននានា ដែលស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រប្រវែង ៣០០គីឡូម៉ែត្រ ក្នុងតំបន់ឆ្នេរត្រូពិចខាងជើងនៃរដ្ឋ Queensland។ យោងតាមការព្រមានរបស់ការិយាល័យឧតុនិយមអូស្រ្តាលី (BoM) ការព្យាករណ៍ពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍នេះ អាចបង្កឱ្យមានទឹកជំនន់ភ្លាមៗដ៏គ្រោះថ្នាក់ និងគំរាមកំហែងដល់អាយុជីវិតប្រជាជនក្នុងតំបន់។ សារព័ត៌មានអូស្ត្រាលី 9News បានរាយការណ៍ថា ក្រុមជំនួយ និងក្រុងជួយសង្គ្រោះមកពីទូទាំងប្រទេស ត្រូវបានដាក់ពង្រាយទៅកាន់តំបន់រងគ្រោះ ដើម្បីជួយគាំទ្រដល់អាជ្ញាធរក្នុងតំបន់។ បន្ថែមលើនេះ រដ្ឋាភិបាលសហព័ន្ធ កាលពីថ្ងៃសៅរ៍ ក៏បានពង្រីកតំបន់មានសិទ្ធិទទួលបានការទូទាត់ប្រាក់ពីការលំបាកផ្ទាល់ខ្លួនផងដែរ។ ភាគឦសាននៃប្រទេសអូស្រ្តាលីបានទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ដ៏មហន្តរាយចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈកន្លងមក ដោយមានមនុស្សពីរនាក់បានស្លាប់ និងខូចខាតទ្រព្យសម្បត្តិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន។ យ៉ាងណាមិញ ភ្លៀងធ្លាក់ខ្លាំងត្រូវបានរំពឹងថា នឹងធូរស្រាលវិញនៅក្នុងថ្ងៃចន្ទសប្តាហ៍ក្រោយនេះ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

ស៊ុយអែតរឹតបន្តឹងច្បាប់កាន់កាំភ្លើង និងសន្តិសុខតាមសាលារៀន
ហែលស៊ិនគី ៖ រដ្ឋាភិបាលស៊ុយអែតបានប្រកាសពីផែនការរឹតបន្តឹងបទប្បញ្ញត្តិកាន់កាប់កាំភ្លើង និងពង្រឹងសន្តិសុខនៅតាមសាលារៀននានា បន្ទាប់ពីកើតមានហេតុការណ៍បាញ់ប្រហារនៅមជ្ឈមណ្ឌលអប់រំ សម្រាប់មនុស្សពេញវ័យមួយកន្លែងយ៉ាងសាហាវនៅទីក្រុង Orebro បណ្តាលឱ្យមនុស្ស ១១នាក់បាត់បង់ជីវិត។ ជាផ្នែកមួយនៃកំណែទម្រង់ច្បាប់សន្តិសុខកាន់តែទូលំទូលាយ រដ្ឋមន្ត្រីក្រសួងអប់រំស៊ុយអែត លោកស្រី Lotta Edholm បានស្នើបង្កើតច្បាប់ថ្មី ដែលតម្រូវឱ្យសាលារៀនបិទទ្វារជាបណ្តោះអាសន្ន និងបានអំពាវនាវឱ្យមានការហ្វឹកហ្វឺនបន្ទាន់ជាកាតព្វកិច្ច ដើម្បីការពារកើតមានហេតុការណ៍បែបនេះទៀត។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលស៊ុយអែតក៏កំពុងពិចារណាលើច្បាប់តាមដានយ៉ាងរហ័ស ដើម្បីអនុញ្ញាតឱ្យមានការដំឡើងកាមេរ៉ាឃ្លាំមើលនៅក្នុងសាលារៀន នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ស៊ុយអែត លោក Gunnar Strommer ។ ទូរទស្សន៍ស៊ុយអែត (SVT) បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា គណបក្សកាន់អំណាច ដែលពីមុនបានប្រឆាំងនឹងការហាមឃាត់ការកាន់កាប់កាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិ ឥឡូវនេះបានផ្លាស់ប្តូរជំហររបស់ពួកគេ បន្ទាប់ពីកើតមានសោកនាដកម្មនេះ។ ទោះជាយ៉ាងណាក៏ដោយ មិនមានការកំណត់ពីពេលវេលាច្បាស់លាស់សម្រាប់ការអនុម័តច្បាប់នេះទេ ដោយមន្ត្រីរដ្ឋាភិបាលបានស្នើឱ្យខែមករា ឆ្នាំ ២០២៦ ជាថ្ងៃចូលជាធរមាន ខណៈដែលការជជែកពិភាក្សាផ្នែកនយោបាយលើច្បាប់កាន់កាប់កាំភ្លើងនៅតែបន្ត។ បើតាមប្រព័ន្ធផ្សព្វផ្សាយស៊ុយអែត សោកនាដកម្មនេះគឺជាករណីបាញ់ប្រហារ ក្នុងសាលារៀនលើកដំបូងចាប់តាំងពីឆ្នាំ ១៩៦១។ ប៉ូលិសស៊ុយអែតបាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ពួកគេបានបញ្ចប់ការកំណត់អត្តសញ្ញាណជនរងគ្រោះហើយ។ អ្នកស្លាប់មានអាយុចាប់ពី ២៨ឆ្នាំដល់៦៨ឆ្នាំ រួមទាំងជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់អាយុ ៣៥ឆ្នាំ។ បច្ចុប្បន្នអាជ្ញាធរមិនទាន់កំណត់ពីមូលហេតុនៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ៕ ប្រភព ៖ AFP ប្រែសម្រួល…
-

Elon Musk រើសវិស្វករផលិតមនុស្សយន្តបន្ថែមទៀត
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk កំពុងព្យាយាមស្វែងរកបុគ្គលិកផ្នែកវិស្វ័ករជាច្រើននាក់បន្ថែមទៀត ដើម្បីជំរុញការផលិតលក់មនុស្សយន្ត Optimus ទ្រង់ទ្រាយធំ ដែលត្រូវបានគេស្គាល់ថា Tesla Bot នៅទូទាំងពិភពលោក។ ក្រុមហ៊ុន Tesla បានប្រកាសជូនដំណឹងអំពីការជ្រើសរើសបុគ្គលិកផ្នែកវិស្វ័ករជាច្រើននាក់បន្ថែមទៀត ដែលភាគច្រើននៃពួកគេនឹងធ្វើការងារនៅរោងចក្រនៃរដ្ឋកាលីហ្វ័រញ៉ា។ បុគ្គលិកទាំងនោះ មានដូចជា វិស្វករផ្នែកវិស្វកម្ម, ផលិតកម្ម, អ្នកគ្រប់គ្រងផលិតកម្ម និងវិស្វករផ្នែកដំណើរការ ដែលការងារទាំងអស់នេះ នឹងផ្តោតលើការផលិតមនុស្សយន្ត Optimus។ មនុស្សយន្ត Optimus ឬ Tesla bot ត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០២១ នៅក្នុងព្រឹត្តិការណ៍ AI Day របស់ក្រុមហ៊ុន Tesla ផ្ទាល់។ លោក Musk បានបង្ហាញមនុស្សយន្តលើកចុងក្រោយ នៅក្នុងខែតុលា ឆ្នាំ ២០២៤ ដោយគាត់បាននិយាយថា ឥឡូវនេះ Tesla bot អាចធ្វើអ្វីគ្រប់យ៉ាង ដែលអ្នកអាចគិតបាន។ ជាក់ស្តែង…
-

ប្រពៃណីចាប់ត្រីរួមរបស់អ្នកបាគង ជាការថែរក្សាទំនៀមទម្លាប់ផង បង្កើតចំណូលផងនិងបង្កើនសាមគ្គីគ្នា
សៀមរាប៖ដូចអ្វីដែលគណៈកម្មការរៀបចំបុណ្យបានកំណត់ និងបានព្រមព្រៀងគ្នារួចមកហើយនៅព្រឹកព្រលឹម ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៦កន្លះ អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប រាប់រយនាក់ក្នុងដៃមានឧបករណ៍នេសាទបុរាណមានឈ្នាង អង្រុត សំណាញ់ ថ្នង ជាដើម បានមកជួបជុំគ្នានៅមាត់បឹងបង្កោងដ៏ធំល្វឹងល្វើយ។បន្ទាប់ពីអ្នករៀបចំកម្មវិធីឱ្យសញ្ញាចាប់ផ្តើម មនុស្សម្នាក្មេង ចាស់ ប្រុសស្រី ដែលមានសម្លៀកបំពាក់សាមញ្ញចម្រុះពណ៌បានរត់ស្រ ចុះទៅក្នុងបឹង ដែលមានទឹកមិនជ្រៅប៉ុន្មានដើម្បីធ្វើការនេសាទទៅតាមជំនាញរៀងៗខ្លួន។ ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃ គឺជាទំនៀមទម្លាប់បន្តតាំងពីដូនតារៀងមក។ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរតែងតែប្រកាន់ខ្ជាប់និងអនុវត្តមិនដែលខកខាន លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត៣ឆ្នាំ៨ខែ២០ថ្ងៃចន្លោះពីឆ្នាំ១៩៧៥ដល់១៩៧៩ តែប៉ុណ្ណោះ ដែលប្រពៃណីបុរាណមួយនេះត្រូវបំផ្លាញចោល ។ក្រោយថ្ងៃរំដោះមករា ១៩៧៩ ប្រពៃណីពីបុរាណរបស់អ្នកបាគង បានរស់រានឡើងវិញ។ លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល បានឱ្យដឹងថា បឹងបង្កោង មិនត្រូវបានអនុញ្ញាតឱ្យអ្នកភូមិ ឬអ្នកមកទីកន្លែងដទៃនេសាទឡើយ គឺរក្សាទុកនេសាទរួមរបស់អ្នកភូមិសម្រាប់បុណ្យឡើងមាឃតែប៉ុណ្ណោះ។ការនេសាទត្រីរួមគ្នា អនុញ្ញាតឱ្យប្រើតែឧបករណ៍នេសាទបុរាណដូចជា សំណាញ់ អង្រុត ឈ្នាង ជាដើម។ ត្រីដែលចាប់បាន មួយផ្នែកទុករួមសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសាររៀងៗខ្លួន ,មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ,ម្ហូបអាហារ និងចង្ហាន់ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យ ។លោកមេភូមិបន្តថា សម្រាប់ថ្ងៃទី៩ ខែកុម្ភៈគឺអ្នកភូមិមកជួបជុំគ្នាចាប់ត្រី ហើយថ្ងៃទី១០…
-

ប៉ាគីស្ថាន និងចិន ចាប់ដៃគ្នាជំរុញបេសកកម្មនៅភពព្រះចន្ទក្នុងឆ្នាំ ២០២៨
ប៉េកាំង ៖ ក្រុមហ៊ុន SUPARCO បានប្រកាសថ្មីៗនេះថា ប៉ាគីស្ថាន និងចិនទើបបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលនឹងអនុញ្ញាតឱ្យយានរុករកនៅភពព្រះចន្ទដំបូងរបស់ប្រទេសប៉ាគីស្ថាន ក្លាយជាផ្នែកមួយនៃបេសកកម្ម ឆាងអឺ-៨ (Chang’E 8) របស់ប្រទេសចិន។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ មានគោលបំណងពង្រឹងសមត្ថភាពបេសកកម្មឆាងអឺរបស់ប្រទេសចិន ដើម្បីធ្វើការវិភាគលម្អិតនៃផ្ទៃព្រះចន្ទ។ កិច្ចព្រមព្រៀងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កម្មវិធីអវកាសរបស់ប្រទេសប៉ាគីស្ថាន ដែលរួមចំណែកដល់គំនិតផ្តួចផ្តើមរបស់ស្ថានីយ៍ស្រាវជ្រាវភពព្រះចន្ទអន្តរជាតិ (ILRS)។ បេសកកម្ម ឆាងអឺ-៨ ដែលគ្រោងចាប់ផ្តើមនៅឆ្នាំ ២០២៨ខាងមុខនេះ នឹងផ្តោតសំខាន់លើការបញ្ជូនមនុស្សយន្តរុករកទៅកាន់ប៉ូលខាងត្បូងភពព្រះចន្ទ។ យានរុករកដែល អភិវឌ្ឍ ដោយ ក្រុមហ៊ុន SUPARCO នឹងត្រូវដាក់ពង្រាយនៅប៉ូលខាងត្បូងភព ព្រះចន្ទ។ វាក៏នឹងផ្ទុកបន្ទុកវិទ្យាសាស្ត្រកម្រិតខ្ពស់ ដែលរចនាដោយអ្នកវិទ្យាសាស្ត្រប៉ាគីស្ថាន រួមជាមួយនឹងបន្ទុកវិទ្យាសាស្ត្រ ដែលសហការគ្នាបង្កើតឡើងដោយអ្នកស្រាវជ្រាវចិន និងអឺរ៉ុប៕ ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា