Category: ព័ត៌មានជាតិ​

  • អាជ្ញាធរជាតិអប្សរាច្រានចោល ពីបណ្ដាញសង្គមហ្វេសប៊ុក ដែលផ្សាយថា បានរំលោភលើដីឯកជនរបស់ប្រជាពលរដ្ឋ

    អាជ្ញាធរជាតិអប្សរាច្រានចោល ពីបណ្ដាញសង្គមហ្វេសប៊ុក ដែលផ្សាយថា បានរំលោភលើដីឯកជនរបស់ប្រជាពលរដ្ឋ

    (ភ្នំពេញ)៖អាជ្ញាធរជាតិអប្សរាបានធ្វើការច្រានចោលអំពីការចោទប្រកាន់ថាដែលថា កន្លងមកនេះអាជ្ញាធរជាតិអប្សរាបានរំលោភលើដីឯកជនរបស់ប្រជាពលរដ្ឋ ហើយថានេះខុសពីការពិតទាំងស្រុង។ តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០២៥នេះ អាជ្ញាធរ ជាតិអប្សរា បានលើកឡើងថា”អាជ្ញាធរជាតិអប្សរាសូមច្រានចោលការផ្សាយព័ត៌មានមិនពិតអំពីការផ្សាយនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុក បានរំលោភលើដីឯកជនរបស់ប្រជាពលរដ្ឋ”។ អាជ្ញាធរជាតិអប្សរាបានលើកឡើងទាក់ទិនក្នុងរឿងនេះដែរថា ៖ដោយតាមពិត សកម្មភាពនេះបានកើតឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពេលក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា ចុះទប់ស្កាត់សកម្មភាពរបស់ប្រជាពលរដ្ឋរំលោកលើក្បាលដីរដ្ឋលេខ ៧៣៨ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា”។ ជាមួយគ្នានេះអាជ្ញាធរជាតិអប្សរា បានស្នើឱ្យបញ្ឈប់ការផ្សាយព័ត៌មានដែលមិនមែនជាការពិតទាំងនេះ ដែលអាចនាំឱ្យមានការយល់ច្រឡំ និងបង្កបញ្ហានៅក្នុងសង្គម៕

  • រដ្ឋបាលខេត្តមានផែនការសង់ប្រាសាទតម្លៃជាង២លានដុល្លារ នៅកណ្ដាលផ្ទៃបឹងតាកែវ

    រដ្ឋបាលខេត្តមានផែនការសង់ប្រាសាទតម្លៃជាង២លានដុល្លារ នៅកណ្ដាលផ្ទៃបឹងតាកែវ

    តាកែវ៖រដ្ឋបាលខេត្តតាកែវមានគម្រោងសាងសង់ប្រាសាទតម្លៃជាង​ពីរ​លានដុល្លារអាមេរិកស្ថិតនៅចំកណ្ដាលផ្ទៃបឹងតាកែវ នៃទីរួមខេត្តតាកែវ​ដើម្បី​ទុកជាទីសកា្ករៈគោរពបូជា និងសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ តាមពិតទៅកណ្ដាលបឹងតាកែវ​ដែលជាបេះដូងនៃខេត្តនិរតីប្រទេស​មួយនេះ កន្លងទៅប្រមាណកន្លះសតវត្សរ៍មុននេះធ្លាប់មានប្រាសាទ​មួយរួចមកហើយតែត្រូវបានខូចខាតដោយសង្រ្គាម។ ផែនការសង់ប្រាសាទឡើងវិញនេះ ត្រូវបានលើកយកបង្ហាញក្នុង​កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅសាល​ប្រជុំសាលាខេត្ត​កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងមន្រ្តីជំនាញបាន​ពិភាក្សាគ្នានិងឱ្យសិក្សា​លើគម្រោងសាងសង់ប្រាសាទមស្ថិតនៅចំកណ្ដាលផ្ទៃបឹងតាកែវ ។ គម្រោងសាងសង់ប្រាសាទនៅកណ្ដាលផ្ទៃបឹងតាកែវ គ្រោងនឹង​ចំណាយ​ប្រមាណជាង ២លានដុល្លារ ។ឯកឧត្តម​អភិបាលខេត្តតាកែវបញ្ជាក់ថា ការចំណាយមិនប្រើប្រាស់ថវិកាជាតិទេ ។តែជាថវិកាដែល​បានមកពីការ​ចូលរួម​របស់​សប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស ។គោលបំណង​នៃ​​ការកសាងប្រាសាទនេះ គឺដើម្បីទុកជាទីសកា្ករៈគោរពបូជា និងបម្រើ​ឱ្យវិស័យទេសចរណ៍ផងដែរ។លើសពីនេះទុកជាកេរ្ដិ៍ដំណែលសម្រាប់កូន​ចៅ​ជំនាន់ក្រោយ។ បើតាមឯកឧត្តម វ៉ី សំណាង ក្រៅតែពីគម្រោងសង់ប្រាសាទនៅ​កណ្ដាលបឹង រដ្ឋបាល​ខេត្ត​នឹងរៀបចំផ្លូវក្រវាត់​បឹងតាកែវ អមដោយ​សួនច្បារ និងដើមឈើអមសងខាងផ្លូវ ដែលមានប្រវែងប្រមាណ​ជាង១០គីឡួម៉ែត្រ សម្រាប់ធ្វើជាទីលំហែ និងហាត់ប្រាណផងដែរ៕ ដោយ៖តាកែវ

  • ស្លាប់ ៥៥នាក់ ក្រោយឡានក្រុងក្វាតេម៉ាឡាធ្លាក់ជ្រោះ

    ស្លាប់ ៥៥នាក់ ក្រោយឡានក្រុងក្វាតេម៉ាឡាធ្លាក់ជ្រោះ

    បរទេស ៖ កាលពីថ្ងៃចន្ទ មនុស្ស យ៉ាងហោចណាស់៥៥នាក់ បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បានធ្លាក់ចូលជ្រោះ នៅ​ក្វាតេម៉ាឡា ជាប្រទេសដែលស្ថិតក្នុងតំបន់អាមេរិកឡាទីន។ រថយន្តក្រុងមួយគ្រឿងនេះ បានដឹកមនុស្សប្រហែល ៧០នាក់ បានបើកឆ្លងកាត់ផ្លូវរថភ្លើង ហើយបានជ្រុលធ្លាក់ចូល ទៅក្នុងជ្រោះ ថែមទាំងចូលទៅក្នុងទន្លេ ដែលមានទឹកស្អុយ បង្កើតលក្ខខណ្ឌពិបាកសម្រាប់អ្នកជួយសង្គ្រោះ ដែលព្យាយាមទាញយកសាកសព។ អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាសាធារណៈ បានប្រាប់អ្នកយកព័ត៌មានថា សាកសពមនុស្សចំនួន៥៣នាក់ រកឃើញ នៅកន្លែងកើតហេតុ ហើយ២នាក់ទៀត ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ស្របពេលដែលមនុស្សមួយចំនួនទៀត រងរបួស។ ប្រធានាធិបតីប្រទេស ក្វាតេម៉ាឡា ប្រកាសថា នឹងមានការកាន់ទុក្ខថ្នាក់ជាតិ។ មូលហេតុនៃគ្រោះថ្នាក់ នៅមិនទាន់ដឹងនៅឡើយ ខណៈក្រុមស៊ើបអង្កេតសង្ស័យថា រថយន្តក្រុង ដឹកអ្នកដំណើរ លើសចំណុះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • គណៈកម្មាការសហភាពអឺរ៉ុបមើលឃើញថាគ្មានហេតុផលណាមួយសម្រាប់ការបង្កើនពន្ធរបស់អាម៉េរិកលើការនាំចេញរបស់ខ្លួននោះទេ

    គណៈកម្មាការសហភាពអឺរ៉ុបមើលឃើញថាគ្មានហេតុផលណាមួយសម្រាប់ការបង្កើនពន្ធរបស់អាម៉េរិកលើការនាំចេញរបស់ខ្លួននោះទេ

    ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ — គណៈកម្មការអឺរ៉ុបបាននិយាយកាលពីថ្ងៃចន្ទថា «មិនមានហេតុផលណាមួយ» នៅពីក្រោយការដាក់ពន្ធដ៏មានសក្តានុពលរបស់សហរដ្ឋអាមេរិកទៅលើផលិតផលដែកថែបនិងអាលុយមីញ៉ូមរបស់សហភាពអឺរ៉ុបនោះទេ ដោយបានព្រមានថាវិធានការបែបនេះនឹងក្លាយជារឿងខុសច្បាប់។ គណៈកម្មការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«សហភាពអឺរ៉ុបមើលឃើញថាមិនមានហេតុផលណាមួយសម្រាប់ការដាក់ពន្ធទៅលើការនាំចេញរបស់ខ្លួននោះទេ។ យើងនឹងប្រតិកម្មដើម្បីការពារផលប្រយោជន៍របស់ក្រុមហ៊ុនធុរកិច្ចអឺរ៉ុប កម្មករ និងអ្នកប្រើប្រាស់ពីវិធានការមិនសមហេតុផលនេះ»។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ជាទូទៅ ការដាក់ពន្ធនឹងមិនស្របច្បាប់ និងផ្ទុយពីសេដ្ឋកិច្ច ជាពិសេសដោយសារខ្សែសង្វាក់ផលិតកម្មរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ ដែលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានបង្កើតឡើងតាមរយៈពាណិជ្ជកម្ម និងការវិនិយោគ»។ វាបានគូសបញ្ជាក់ថា តាមរយៈការដាក់ពន្ធនេះ សហរដ្ឋអាមេរិកនឹងយកពន្ធលើពលរដ្ឋរបស់ខ្លួន ដែលនាំឱ្យបង្កើនការចំណាយសម្រាប់អាជីវកម្មនិងជំរុញអតិផរណា។ លើសពីនេះទៀត ពន្ធគយនេះនឹងបង្កើនភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច និងរំខានដល់ប្រសិទ្ធភាព និងការរួមបញ្ចូលទីផ្សារពិភពលោក។ គណៈកម្មការបានកត់សម្គាល់ថា ខ្លួនមិនបានទទួលការជូនដំណឹងជាផ្លូវការណាមួយទាក់ទងនឹងការដាក់ពន្ធបន្ថែមទៅលើទំនិញរបស់សហភាពអឺរ៉ុបនេះឡើយ៕ ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)

  • កងកម្លាំងអ៊ីស្រាអែលចាប់ផ្តើមដកខ្លួនចេញពី ច្រករបៀងសំខាន់ៗនៅតំបន់ហ្គាហ្សាក្រោម កិច្ចព្រមព្រៀងឈប់បាញ់

    កងកម្លាំងអ៊ីស្រាអែលចាប់ផ្តើមដកខ្លួនចេញពី ច្រករបៀងសំខាន់ៗនៅតំបន់ហ្គាហ្សាក្រោម កិច្ចព្រមព្រៀងឈប់បាញ់

    ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ — មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែលម្នាក់បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមដកខ្លួនចេញពីតំបន់សំខាន់មួយនៅក្នុងតំបន់ហ្គាហ្សា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចូលជាធរមានកាលពីខែមុន។ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីរូបនេះបានប្រាប់សារព័ត៌មានស៊ីនហួថា ការដកខ្លួនចេញពីតំបន់ដែលគេដាក់ឈ្មោះដោយអ៊ីស្រាអែលថាជាច្រករបៀង Netzarim ជាព្រំដែនបំបែកតំបន់ហ្គាហ្សាពីខាងជើងទៅខាងត្បូង ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅចុងថ្ងៃអាទិត្យ។ យោធា​អ៊ីស្រាអែល​បាន​បង្កើត​ប៉ុស្តិ៍​នៅ​ច្រក​របៀង​អំឡុង​ពេល​ការ​វាយ​ប្រហារ​រយៈ​ពេល ១៥ខែ​របស់​ខ្លួន​លើ​តំបន់​ហ្គាហ្សា។ មន្ត្រីសន្តិសុខអ៊ីស្រាអែលម្នាក់បានប្រាប់សារព័ត៌មានស៊ីនហួដោយមិនបញ្ចេញឈ្មោះថាយោធាកំពុង «រៀបចំដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងនេះ​បើ​តាម​ការ​ណែនាំ​របស់​អ្នក​នយោបាយ»។ វីដេអូដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហាក់ដូចជាបង្ហាញពីទាហានកំពុងដុតគ្រឿងសង្ហារឹម និងប្រអប់មិនស្គាល់អត្តសញ្ញាណនៅឯមូលដ្ឋានទ័ពរបស់ពួកគេ ដោយទាហានម្នាក់បានស្រែកថា «យើងនឹងមិនទុកអ្វីសម្រាប់ប្រជាជននៅតំបន់​ហ្គាហ្សានោះទេ»។ បទឈប់បាញ់រយៈពេល ៤២ថ្ងៃរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានចូលជាធរមាននៅថ្ងៃទី១៩ ខែមករា។ នៅក្រោមកិច្ចព្រមព្រៀងនេះអ៊ីស្រាអែលបានប្តេជ្ញាចិត្តដកកងកម្លាំងរបស់ខ្លួនចេញពីតំបន់នោះ។ជាមួយនឹងបទឈប់បាញ់នៅពេលនេះបានហួសពីចំណុចកណ្តាលរបស់ខ្លួនការចរចាដែលសម្របសម្រួលដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ត្រូវបានកំណត់ថាតើបទឈប់បាញ់នឹងបន្តទៅដំណាក់កាលទីពីររបស់ខ្លួនឬទេ ដែលនឹងរួមបញ្ចូលការដោះលែងចំណាប់ខ្មាំង និងអ្នកឃុំឃាំងប៉ាឡេស្ទីនបន្ថែមទៀត៕ ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)

  • លោក Trump ចុះហត្ថលេខាក្រឹត្យដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមសម្រាប់ប្រទេសទាំងអស់ដោយគ្មានការលើកលែង

    លោក Trump ចុះហត្ថលេខាក្រឹត្យដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមសម្រាប់ប្រទេសទាំងអស់ដោយគ្មានការលើកលែង

    ដែកថែប និងអាលុយមីញ៉ូម ដោយបង្កើនសង្គ្រាមពាណិជ្ជកម្មដែលបានសន្យាជាយូរមកហើយ ក្នុងចំណាត់ការមួយដែលទំនងជានឹងផ្គាប់ចិត្តក្រុមហ៊ុនផលិតដែកថែបក្នុងស្រុក ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តដូចជាកាណាដា និងម៉ិកស៊ិក។ ប្រធានាធិបតីមកគណបក្សសាធារណរដ្ឋរូបនេះ បានបង្ហាញពីគោលនយោបាយកាលពីថ្ងៃអាទិត្យនៅលើយន្តហោះ Air Force One ដើម្បីចូលរួមព្រឹត្តិការណ៍កីឡា Super Bowl ក្នុងរដ្ឋ ល្វីស៊ីណា(Louisiana) ។ មុនពេលរូបលោកបានចុះហត្ថលេខាលើក្រឹត្យដាក់ចេញវិធានការនេះ ទីផ្សារភាគហ៊ុនសកលបានហក់ឡើងខណៈក្រុមអ្នកជំនួញដែលមានភាពនឿយហត់នឹងសង្រ្គាមដំឡើងពន្ធហាក់ដូចជាទម្លាក់ចោលភាពខ្វល់ខ្វាយខ្លះចំពោះផែនការរបស់លោកTrump ។ លោក Trump បាននិយាយនៅក្នុងការិយាល័យប្រធានាធិបតី Oval Office ថា ថ្ងៃនេះលោកកំពុងបញ្ជាក់ការដំឡើងពន្ធរបស់លោកលើដែកថែប និងអាលុយមីញ៉ូម។ពន្ធនេះមានចំនួន២៥%ដោយគ្មានករណីលើកលែងសម្រាប់ប្រទេសណាមួយឡើយ។ លោកក៏បានបង្ហើបផងដែរថា លោកនឹងសម្លឹងមើលការដំឡើងពន្ធបន្ថែមទៀត លើរថយន្ត ឱសថ និងបន្ទះឈីបកុំព្យូទ័រ។ យោងតាមទិន្នន័យពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ប្រទេសកាណាដា និងម៉ិកស៊ិក ដែលលោក Trump បានគំរាមដំឡើងពន្ធរួចហើយនោះ គឺជាអ្នកនាំចូលដែកថែបដ៏ធំបំផុតទៅកាន់សហរដ្ឋអាមេរិក ។ ប្រទេសប្រេស៊ីល និងកូរ៉េខាងត្បូង ក៏ជាអ្នកផ្គត់ផ្គង់ដែកថែបដ៏ធំផងដែរ៕

  • ចិន និងអឺរ៉ុប ព្រមានអាមេរិក ខណៈលោក Trump ដំឡើងពន្ធថ្មីលើដែកថែប និងអាលុយមីញ៉ូម

    ចិន និងអឺរ៉ុប ព្រមានអាមេរិក ខណៈលោក Trump ដំឡើងពន្ធថ្មីលើដែកថែប និងអាលុយមីញ៉ូម

    គណៈកម្មការអឺរ៉ុប កាលពីថ្ងៃចន្ទ (១០ កុម្ភៈ) បានច្រានចោលហេតុផលសម្រាប់ការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក លើការនាំចេញរបស់អឺរ៉ុប ដោយបានព្រមាន និងប្តេជ្ញាការពារអាជីវកម្ម កម្មករ និងអ្នកប្រើប្រាស់នៅទូទាំងប្លុកនេះ ខណៈចិនក៏បានព្រមានជាថ្មីថា ពុំមានអ្នកឈ្នះក្នុងសង្រ្គាមពាណិជ្ជកម្មទេ។ សេចក្តីថ្លែងការណ៍ទាំងនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញក្រឹត្យយកពន្ធបន្ថែម ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមពីគ្រប់ប្រទេសទាំងអស់ ដោយបង្កការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិក។ មេដឹកនាំសហភាពអឺរ៉ុប បានថ្កោលទោសយ៉ាងឆាប់រហ័សចំពោះពន្ធថ្មីរបស់អាមេរិក ដោយនិយាយថា មិនមាន “យុត្តិកម្ម” សម្រាប់វិធានការរបស់ទីក្រុងវ៉ាស៊ីនតោននេះទេ ខណៈហៅពន្ធថ្មីនេះថាខុសច្បាប់ និងបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ច ហើយបណ្ដាប្រទេសអឺរ៉ុបមួយចំនួនកំពុងថ្លឹងថ្លែងវិធានការសងសឹក។ ជាមួយគ្នានេះ បន្ទាប់ពីពន្ធសងសឹករបស់ចិន ដែលផ្តោតលើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវរបស់អាមេរិ បានចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក កៅ ជាឃុន (Guo Jiakun) បានព្រមានជាថ្មីថា “ពុំមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម និងសង្គ្រាមពន្ធគយនោះទេ”។ លោក Trump ដែលបានសន្យាថាជា “យុគសម័យមាសថ្មី” សម្រាប់សហរដ្ឋអាមេរិក បានទទូចថា ផលប៉ះពាល់នៃការដំឡើងពន្ធណាមួយ នឹងត្រូវដាក់បន្ទុកទៅលើអ្នកនាំចេញបរទេសប៉ុណ្ណោះ ហើយឥទ្ធិពលអវិជ្ជមានមិនត្រូវបានបញ្ជូនបន្តទៅអ្នកប្រើប្រាស់អាមេរិកឡើយ ទោះបីជាអ្នកជំនាញភាគច្រើននិយាយផ្ទុយពីនេះក៏ដោយ៕

  • សត្វស្វា ១ក្បាល ធ្វើឲ្យដាច់ភ្លើងទូទាំងប្រទេសស្រីលង្កា

    សត្វស្វា ១ក្បាល ធ្វើឲ្យដាច់ភ្លើងទូទាំងប្រទេសស្រីលង្កា

    បរទេស៖ មន្ត្រីរដ្ឋាភិបាលប្រទេសស្រីលង្កា បាននិយាយថា សត្វស្វាមួយក្បាល បានរុកគួនរំខានដល់អនុស្ថានីយអគ្គិសនីមួយកន្លែង បណ្តាលឱ្យដាច់ចរន្តអគ្គិសនី ទូទាំងប្រទេស ជាកោះ មួយនេះ។ យោងតាមកាសែត CNA បានចុះផ្សាយថា ការដាច់ភ្លើងបានចាប់ផ្តើម នៅម៉ោង ១១ និង ៣០នាទីព្រឹក កាលពីថ្ងៃអាទិត្យ ហើយការដាច់ភ្លើង នាពេលនោះ ក៏បានបង្កឱ្យមានការរំខាន ដល់ការផ្គត់ផ្គង់ទឹកផងដែរ។ រដ្ឋមន្ត្រីថាមពល លោក Kumara Jayakody បានប្រាប់អ្នកយកព័ត៌មានថា សត្វស្វាមួយ ក្បាលនេះ បានធ្វើសកម្មភាពប៉ះពាល់ដល់ឧបករណ៍បំលែងថាមពលអគ្គិសនី នៅអនុស្ថានីយ នាជាយ រដ្ឋធានី កូឡុំបូ ភាគខាងត្បូង ដែលបណ្តាលឱ្យ មានអតុល្យភាព នៅក្នុងប្រព័ន្ធ។ យ៉ាងណាមិញ ថាមពលអគ្គិសនីត្រូវបានស្តារឡើងវិញ ទាំងស្រុង នៅទូទាំងប្រទេស នៅម៉ោងប្រហែល ៦ល្ងាច នេះបើយោងតាមអ្នកយកព័ត៌មាន របស់កាសែត Daily Mirror ក្នុងប្រទេសស្រីលង្កា។ ជាការកត់សម្គាល់ ប្រទេស ស្រីលង្កា ធ្លាប់បានស៊ូទ្រាំនឹងការដាច់ចរន្តអគ្គិសនី ប្រើប្រាស់ប្រចាំថ្ងៃ តិចតួចខ្លាំង…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្តល់អនុសាសន៍គន្លឺះ ៣ជំហានដល់ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថ្មី ដើម្បីសម្រេចបានជោគជ័យលើការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ

    រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្តល់អនុសាសន៍គន្លឺះ ៣ជំហានដល់ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថ្មី ដើម្បីសម្រេចបានជោគជ័យលើការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់ជូននូវអនុសាសន៍គន្លឹះចំនួន ៣ជំហាន រួមមាន ការពារ ការពង្រីក និងការអភិវឌ្ឍ ដល់ប្រធានមន្ទីរបរិស្ថានថ្មី នៅខេត្តក្រចេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាស ចូលកាន់មុខតំណែង ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះថ្មី រសៀលថ្ងៃទី ១០កុម្ភៈ ឆ្នាំ២០២៥ នាសាលមហោស្រពខេត្តក្រចេះ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ឯកឧត្តមជាអ្នកខេត្តក្រចេះ និងមានមោទនភាពណាស់ ខណៈឃើញខេត្តក្រចេះ មានភាពស្អាត នៅតាមដងផ្លូវគ្មានសំរាម សំណល់ប្លាស្ទិករាយប៉ាយ។ ខេត្តក្រចេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅលើឆាកអន្តរជាតិ ពីព្រោះថាខេត្តក្រចេះ មានសត្វផ្សោតទន្លេមេគង្គ និងមានរម្មណីយដ្ឋានទេសចរណ៍បែបធម្មជាតិ ផ្សារភ្ជាប់ប្រវត្តិសាស្រ្តជាច្រើនកន្លែងថែមទៀត។ បន្ថែមពីនេះទៀត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញការជឿជាក់ថា លោកប្រធានមន្ទីរបរិស្ថាន នឹងបន្តកិច្ចខិតខំប្រឹងប្រែង កាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ សម្រាប់ខេត្តក្រចេះ។ ស្រមជាមួយបេសកម្មបន្តវែងឆ្ងាយទៅមុខទៀត ឯកឧត្តម បានណែនាំឱ្យថ្នាក់ដឹកនាំនិងមន្រ្តីទាំងអស់នៃមន្ទីរបរិស្ថានខេត្តក្រចេះ បន្តពួតដៃគ្នា បន្តដំណើរលើផ្លូវតែមួយ ដើម្បីសម្រេចជោគជ័យថ្មីៗបន្ថែមទៀត ជូនប្រជាជន និងមាតុភូមិយើងទាំងអស់គ្នា ព្រមទាំងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា…

  • សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រុមអតីតនិស្សិត កម្ពុជា-ហ្វីលីពីន ពីបណ្ឌិត្យ​សភា​យោធា West Point​ ចងភ្ជាប់ទំនាក់ទំនងជាមួយ​គ្នា

    សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រុមអតីតនិស្សិត កម្ពុជា-ហ្វីលីពីន ពីបណ្ឌិត្យ​សភា​យោធា West Point​ ចងភ្ជាប់ទំនាក់ទំនងជាមួយ​គ្នា

    (ហ្វីលីពីន)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ក្រុមអតីត​និស្សិតពី​សាលាបណ្ឌិត្យសភាយោធា West Point នៃប្រទេសហ្វីលីពីន ដែលដឹកនាំដោយ លោក Cris Acosta អតីតនិស្សិតក្នុងឆ្នាំ​សិក្សា ១៩៨២ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងឱកាសនៃដំណើរ​ទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី​១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប លោក Cris Acosta តំណាងក្រុមអតីត​និស្សិត​នៃសាលាបណ្ឌិត្យសភាយោធា West Point បានសម្ដែង​នូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានអនុញ្ញាតឱ្យរូប លោក និងក្រុមអតីតនិស្សិតសាលា West Point បានចូលជួបសម្ដែងការគួរសម និងបានគោរពជូនពរឱ្យដំណើរ​ទស្សនកិច្ចរបស់សម្ដេចបវរធិបតីនាពេលនេះ ទទួលបាន​ជោគ​ជ័យ ។ ជាមួយគ្នានោះ លោក Cris Acosta ក៏ដូចជាក្រុមនិស្សិតសាលា West Point ក៏បានរំឭកឡើងវិញអំពីបទពិសោធន៍​ និង​អនុស្សាវរីយ៍​ជាច្រើនជូនសម្ដេចបវរធិបតីក្នុងអំឡុង​ពេលសិក្សា​នៅសាលា West Point ។…