Category: ព័ត៌មានជាតិ
-

សួនសត្វដាយណូស័រ Jurassic World តម្លៃជាង ៣៥លានដុល្លារ នឹងលេចរូបរាងនៅថៃ
បាងកក ៖ ក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសថៃ (BoI) បានអនុម័តគម្រោងវិនិយោគដ៏ធំមួយ នៅក្នុងការសាងសង់សួនសត្វដាយណូស័រ Jurassic World ដែលជាកន្លែងទាក់ទាញថ្មី មានមូលដ្ឋាននៅទីក្រុងបាងកក ដើម្បីលើកកម្ពស់វិស័យទេសចរណ៍។ Asset World Attraction and Retail ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Asset World Corp (AWC) បានទទួលភ្លើងខៀវពីក្រុមប្រឹក្សាវិនិយោគថៃ ដើម្បីជំរុញការវិនិយោគនេះទៅមុខ។ ហើយគម្រោងនេះមានឈ្មោះផ្លូវការថា Jurassic World: The Experience ជា គម្រោង ដំបូង គេ នៅ អាស៊ីអាគ្នេយ៍។ គម្រោងនេះមានតម្លៃ ១.២ពាន់លានបាត ឬជាង ៣៥លានដុល្លារ សាងសង់នៅលើផ្ទៃដីទំហំ ៤,០០០ម៉ែត្រការ៉េ មានទីតាំងនៅ Asiatique The Riverfront ដែលជាផ្សារទំនើបនៅមាត់ទន្លេចៅប្រាយ៉ា។ ក្រុមហ៊ុន AWC បាននិយាយថា ខ្លួនគ្រោងនឹងបើកសួនដាយណូស័រ Jurassic World: The Experience នៅក្នុងត្រីមាសទី២ ក្នុងឆ្នាំ…
-

ភ្នំខ្នងព្រះ តំបន់ទេសចរណ៍សក្តានុពល សម្បូរទៅដោយធនធានព្រៃឈើ សត្វព្រៃ រុក្ខជាតិ ផ្កាព្រៃ និងទេសភាពដ៏ស្រស់ត្រកាលក្នុងទឹកដីខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ តំបន់ការពារធម្មជាតិ មិនត្រឹមតែជាជម្រកដ៏សុខសាន្ត សម្រាប់ធនធានព្រៃឈើ និងសត្វព្រៃនោះទេ ក៏មានសក្តានុពលតំបន់ទេសចរណ៍ធម្មជាតិ ដែលសម្រាប់ការលំហែបៃតង។ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានបង្កប់នូវតំបន់សក្តានុពលទេសចរណ៍ សម្រាប់គោលដៅលំហែបៃតង ដូចជា ភ្នំខ្នងព្រះ ភ្នំច្រមុះបារាំង និងខ្នងថ្មទា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានកម្ពស់១៦៣៥ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។ បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងឱ្យដឹងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា បើអ្នកទេសចរចង់ធ្វើដំណើរទៅកម្សាន្តតំបន់ទេសចរណ៍ដ៏ល្អប្រណិតទាំងនេះ យើងត្រូវធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ រួចបន្តដំណើរទៅកាន់ភ្នំ១៥០០ តាមផ្លូវជាតិលេខ៥៥ ចម្ងាយប្រហែល ៣៤០គ.ម ដើម្បីទៅដល់សហគមន៍ភ្នំព្រះ ក្នុងឃុំស្ទឹងកាច់ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ដែរថា អ្នកទេសចរគ្រប់រូបដែលចង់ធ្វើដំណើរកម្សាន្តបែបទេសចរណ៍ផ្សងព្រេងមួយនេះត្រូវដំណើរឡើងលើភ្នំគឺ មានចម្ងាយប្រហែលជាង ៨គីឡូម៉ែត្រ ពីភ្នំ១៥០០ ដោយធ្វើដំណើថ្មើជើងប្រហែលជា ៥ទៅ៦ម៉ោងអាស្រ័យទៅលើអ្នកដំណើរដើរយឺត ឬដើរលឿន។ ដោយឡែកទាក់ទិនក្នុងរឿងនេះដែរ លោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន…
-

-

រុស្ស៊ីបណ្តេញមេធំទីភ្នាក់ងារអវកាសជាតិ ក្រោយបរាជ័យបេសកកម្មនៅភពព្រះចន្ទ
មូស្គូ ៖ វិមានក្រឹមឡាំងបានបណ្តេញប្រធានទីភ្នាក់ងារអវកាសរបស់រុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីបានកាន់តំណែងនេះតិចជាងបីឆ្នាំ ដោយសារការបរាជ័យក្នុងបេសកកម្មទៅកាន់ភពព្រះចន្ទ។ ក្រុមហ៊ុនអវកាសរុស្ស៊ី Roscosmos ក្រោមការគ្រប់គ្រងរបស់លោក Yuri Borisov បានបរាជ័យបេសកកម្មលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ៤៧ឆ្នាំ ក្រោយយានគ្មានមនុស្សបើក Luna-25 បានផ្ទុះឆេះនៅលើផ្ទៃដីភពព្រះចន្ទ ខណៈពេលព្យាយាមចុះចតនៅទីនោះកាលពីខែសីហា ឆ្នាំ ២០២៣។ នៅក្នុងសេចក្ដីថ្លែងការណ៍វិមានក្រឹមឡាំង បានគូសបញ្ជាក់ថា លោក Borisov ដែលជាអគ្គនាយកក្រុមហ៊ុនអវកាស Roscosmos ចាប់តាំងពីឆ្នាំ ២០២២ នឹងត្រូវជំនួសតំណែងដោយលោក Dmitry Bakanov អនុរដ្ឋមន្ត្រីសាធារណការរុស្ស៊ី ដែលធ្លាប់បើកក្រុមហ៊ុនផ្កាយរណប មុនចូលបម្រើការងារក្នុងជួររដ្ឋាភិបាល។ បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានអះអាងថា រុស្ស៊ីមិនមានការចោទប្រកាន់ ឬ បណ្ដឹងអ្វីលើលោក Borisov នោះទេ ហើយការដកគាត់ចេញពីតំណែងនេះ គឺគ្រាន់តែជាការផ្លាស់ប្ដូរមុខងារតែប៉ុណ្ណោះ។ យ៉ាងណា បើទោះជាលោក Borisov បានបរាជ័យបេសកកម្មនៅភពព្រះចន្ទក៏ដោយ តែលោកបានដាក់ចេញនូវផែនការដ៏មានមហិច្ឆតាសម្រាប់ឆ្នាំខាងមុខ ខណៈដែលរុស្ស៊ីត្រៀមបាញ់បង្ហោះស្ថានីយអវកាសផ្ទាល់ខ្លួន។ គម្រោងថ្មីនេះ នឹងជំនួសស្ថានីយ៍អវកាសអន្តរជាតិចាស់ (ISS) ដែលរុស្ស៊ីបានសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក…
-

ធ្លាក់យន្តហោះអាមេរិកមួយគ្រឿងទៀត ស្លាប់មនុស្ស ៤ នាក់ និងក្របីមួយក្បាល
ម៉ានីល ៖ ហេតុការណ៍ធ្លាក់យន្តហោះអាមេរិកមួយគ្រឿងទៀត កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងវាលស្រែនៅភាគខាងត្បូងប្រទេសហ្វីលីពីន បណ្តាលឲ្យសមាជិកកងទ័ពអាមេរិកម្នាក់ និងបុគ្គលិកបច្ចេកទេសការពារជាតិបីនាក់បាត់បង់ជីវិតភ្លាមៗ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន បានបញ្ជាក់ថា យន្តហោះឈ្លបយកការណ៍ធុនស្រាលនេះ បានធ្លាក់ចូលក្នុងវាលស្រែមួយក្នុងខេត្ត Maguindanao ខណៈដែលសាកសពមនុស្សទាំង ៤នាក់ ត្រូវបានគេរកឃើញនៅទីតាំងកើតហេតុ និងទាញចេញពីបំណែកយន្តហោះ។ សាក្សីដែលជាអ្នកស្រុកបានរៀបរាប់ថា ពួកគេបានឃើញផ្សែងចេញពីយន្តហោះ ហើយបានឮសំឡេងផ្ទុះ មុនពេលយន្តហោះធ្លាក់ដល់ដីតិចជាងមួយគីឡូម៉ែត្រពីកសិដ្ឋានមួយ។ គ្មានមនុស្សណាម្នាក់ត្រូវបានរាយការណ៍ថា រងរបួសពីការធ្លាក់នោះទេ តែមានសត្វក្របីមួយក្បាលបានងាប់ដោយសារយន្តហោះធ្លាក់ចំ។ ទន្ទឹមនេះ ទីបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះនេះកំពុងធ្វើបេសកកម្មជាប្រចាំ ដើម្បីផ្តល់ជំនួយក្នុងកាស៊ើបការណ៍ ការឃ្លាំមើល និងការឈ្លបយកការណ៍ តាមសំណើរបស់សម្ព័ន្ធមិត្តហ្វីលីពីន។ បច្ចុប្បន្ន មន្ត្រីអាមេរិកកំពុងស្រាវជ្រាវរកមូលហេតុនៃការធ្លាក់យន្តហោះនេះ៕ ប្រភព ៖ AP ប្រែសម្រួល៖ ឈឹម ទីណា
-

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារៀបចំកិច្ចប្រជុំពិគ្រោះយោបល់ពីការរៀបចំយន្តការគ្រប់គ្រងការចុះបញ្ជីគម្រោងវិនិយោគ និងការត្រួតពិនិត្យតាមដានការអនុវត្តគម្រោង ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”
ភ្នំពេញ៖ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាពនៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យតាមដានការអនុវត្តគម្រោងវិនិយោគ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក.អ.ក. ឯកឧត្តមអគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា(គ.វ.ក.) ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ឯកឧត្តមអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក.អ.ក. និងគ.វ.ក. ឯកឧត្តមអភិបាល លោក លោកស្រី អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្តទាំង២៥ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូល ជំរុញការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាព នៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី បង្កើតជាទិន្នន័យប្រមូលផ្ដុំ និងបង្កលក្ខណៈងាយស្រួលក្នុងការត្រួតពិនិត្យ តាមដាន វាយតម្លៃ ការអនុវត្តគម្រោងវិនិយោគ ដោយស្មារតីសហការគ្នាដ៏រស់រវើក ប្រកបដោយសហថាមពល ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” គាំទ្រការសម្រេចឱ្យបាននូវទិសដៅប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គប្បីជម្រាបជូនថា យោងតាមស្មារតីកិច្ចប្រជុំផ្លូវការលើកទី១…
-

Vietjet និង OpenAirlines ចាប់ដៃគូបង្កើនប្រសិទ្ធភាពប្រើប្រាស់ឥន្ធនៈក្នុងការហោះហើរដោយប្រើបច្ចេកវិទ្យា AI
ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី Vietjet របស់វៀតណាម នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន OpenAirlines ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ក្នុងការផ្តល់ដំណោះស្រាយដ៏មានប្រសិទ្ធភាពលើការប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់យន្តហោះដែលប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ដើម្បីបន្តដំណើរបង្កើនប្រសិទ្ធភាពប្រតិបត្តិការហោះហើរ។ Vietjet នឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅក្នុងប្រទេសវៀតណាម ដែលប្រើ SkyBreathe® ដែលកម្មវិធីច្នៃប្រឌិតថ្មីដំណើរការដោយឧបករណ៍បញ្ញាសិប្បនិមិត្ត (AI) ក្បួនដោះស្រាយទិន្នន័យធំ និងម៉ាស៊ីនសិក្សា (machine learning) ដើម្បីវិភាគទិន្នន័យហោះហើរ និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ប្រេងឥន្ធនៈ។ ប្រព័ន្ធនេះប្រមូល និងបញ្ចូលព័ត៌មានពីប្រភពនានា រួមទាំងទិន្នន័យយន្តហោះ និងរបាយការណ៍ប្រេងឥន្ធនៈ ទៅក្នុងកម្មវិធីតែមួយ។ ជាមួយនឹងការវិភាគលើជើងហោះហើរជាង ២១ លានកម្មវិធី ពឹងផ្អែកលើមូលដ្ឋានទិន្នន័យប្រសិទ្ធភាពប្រេងឥន្ធនៈដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ក្រុមហ៊ុនអាកាសចរណ៍។ SkyBreathe® 360° គឺជាកម្មវិធីជំនួយដល់ហោះហើរអេកូ កំណត់ឱកាសដើម្បីសន្សំសំចៃប្រេងឥន្ធនៈ និងផ្តល់នូវអនុសាសន៍ជាក់លាក់ដែលសមស្របទៅនឹងភាគីពាក់ព័ន្ធនានានៃក្រុមហ៊ុនអាកាសចរណ៍ រួមទាំងអ្នកបើកបរយន្តហោះ និងអ្នកគ្រប់គ្រងប្រតិបត្តិការហោះហើរ សម្រាប់ការសហការប្រកបដោយប្រសិទ្ធភាព ជំរុញវប្បធម៌បៃតង ខណៈពេលដែលបង្កើនផលិតភាពដំណើរការនៃប្រព័ន្ធកម្មវិធីរបស់ខ្លួន។ យោងតាមការវិភាគរបស់ OpenAirlines មានរូបរាងងាយស្រួលប្រើ ហើយការវិភាគលម្អិតទន្ន័យរបស់ SkyBreathe® នឹងផ្តល់សិទ្ធិអំណាចដល់ក្រុមហ៊ុន Vietjet ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង…
-

អ៊ីរ៉ង់សម្ញែងនាវាដឹកយន្តហោះគ្មានមនុស្សបើក អាចផ្ទុកដ្រូន ៦០គ្រឿង និងមីស៊ីល ៣០០គ្រាប់
តេហេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA របស់អ៊ីរ៉ង់ បានរាយការណ៍ថា កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានទទួលជោគជ័យក្នុងការ អភិវឌ្ឍនាវាដឹកយន្តហោះគ្មានមនុស្សបើក មានឈ្មោះថា “Shahid Bagheri” ដែលផលិតក្នុងស្រុក។ នាវាផ្ទុកយន្តហោះគ្មានមនុស្សបើកនេះ មានប្រវែង ២៤០ម៉ែត្រ និងកម្ពស់ ២១ម៉ែត្រ ហើយអាចផ្ទុកយន្តហោះគ្មានមនុស្សបើកបានដល់ទៅ ៦០គ្រឿង រួមទាំងមីស៊ីលចំនួន ៣០គ្រាប់ ក្នុងនោះមានមីស៊ីលហោះបានចម្ងាយចាប់ពី ៧៥០ទៅ២,០០០គីឡូម៉ែត្រ។ លើសពីនេះ នាវាផ្ទុកយន្តហោះគ្មានមនុស្សបើកខាងលើ ក៏អាចផ្ទុកក្រុមទូកធ្វើដំណើរលើសពី ៣០,០០០គីឡូម៉ែត្រ។ បើតាមរបាយការណ៍ នាវានេះក៏អាចដើរតួជានាវាចម្បាំង អនុវត្តប្រតិបត្តិការការពារ និងវាយលុកផងដែរ ដោយសារតែប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកទំនងជាត្រូវបានដំឡើងនៅលើនាវាផ្ទុកយន្តហោះដ្រូននេះ។ នាវាដឹកយន្តហោះដ្រូននេះ ត្រូវបានបញ្ជូនទៅចូលរួមជាមួយកងនាវាចម្បាំងរបស់កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) នៅឯឆ្នេរសមុទ្រនៃទីក្រុងកំពង់ផែ Bandar Abbas ភាគខាងត្បូង។
-

អ៊ីស្រាអែលដកខ្លួនចេញពីស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
ហ៊្សេរុយសាឡឹម ៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar បានជូនដំណឹងដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អ៊ីស្រាអែលនឹងដកខ្លួនចេញពីអង្គការអន្តរជាតិមួយនេះ។ ចំណាត់ការរបស់អ៊ីស្រាអែលនេះ បាន កើត ឡើង ពីរ ថ្ងៃ បន្ទាប់ ពី ប្រធានាធិបតី អាមេរិក លោក Donald Trump បានបានប្រកាសដកសហរដ្ឋអាមេរិកចេញ ពី ស្ថាប័ន សិទ្ធិ មនុស្ស កំពូល របស់ អង្គការ សហប្រជាជាតិ។ លោក Sa’ar បានសរសេរលិខិតផ្ញើទៅកាន់ប្រធាន UNHRC លោក Jurg Lauber ថា ការសម្រេចចិត្តនេះ ធ្វើឡើងដោយមើលឃើញពីភាពលំអៀងស្ថាប័នដែលកំពុងបន្ត និងមិនឈប់ប្រឆាំងអ៊ីស្រាអែល នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលបានបន្តចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០៦។ លោក Sa’ar បាន អះអាង ថា អ៊ីសអ៊ីស្រាអែលត្រូវទទួលរងដំណោះស្រាយ ថ្កោលទោស ជាង ២០ភាគរយ…
-

អ៊ីរ៉ង់ថាមិនប្រាថ្នាអាវុធនុយក្លេអ៊ែរ ក្រោយត្រាំព្រមាន
បរទេស ៖ ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោក មិនកំពុងស្វែងរក អាវុធនុយក្លេអ៊ែរ នោះទេ។ ជាការលើកឡើង ក្រោយមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានអំពាវនាវឱ្យមានកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីទប់ស្កាត់អ៊ីរ៉ង់ ពីការទទួលបានអាវុធនុយក្លេអ៊ែរ។ លោក Pezeshkian បាននិយាយ នៅក្នុងកិច្ចប្រជុំ ជាមួយអ្នកការទូតបរទេស នៅទីក្រុង Tehran ថា «យើងមិនស្វែងរកអាវុធនុយក្លេអ៊ែរទេ ហើយ ការផ្ទៀងផ្ទាត់បញ្ហានេះ គឺជាកិច្ចការងាយស្រួល»។ លោកបានកត់សម្គាល់ថា អ៊ីរ៉ង់មិនបានដេញតាមអាវុធ បែបនេះទេ ព្រោះជាការសម្លាប់មនុស្សស្លូតត្រង់ មិនអាចទទួលយកបាន ក្នុងគោលលទ្ធិ នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ កាលពីថ្ងៃពុធ លោក Trump បានអំពាវនាវឱ្យមាន «កិច្ចព្រមព្រៀងសន្តិភាពនុយក្លេអ៊ែរ ដែលត្រូវបានផ្ទៀងផ្ទាត់» ជាមួយអ៊ីរ៉ង់ ដោយបន្ថែមថា «អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរ»។ លោក Trump បានស្តារគោលនយោបាយ «សម្ពាធអតិបរមា» របស់លោកប្រឆាំងអ៊ីរ៉ង់ ជុំវិញការចោទប្រកាន់ថា ប្រទេសនេះកំពុងស្វែងរកសមត្ថភាពអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់បានថ្កោលទោសចំពោះការដាក់ចេញ នូវគោលនយោបាយនេះ ឡើងវិញ…