Category: ព័ត៌មានជាតិ​

  • លោក Netanyahu សរសើរផែនការជម្លៀសប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្កាហ្សា របស់លោក ត្រាំ

    លោក Netanyahu សរសើរផែនការជម្លៀសប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្កាហ្សា របស់លោក ត្រាំ

    (វ៉ាស៉ីនតោន)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា គ្មានអ្វីខុសទេ នៅក្នុងគំនិតរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដែលចង់ផ្ទេរប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២៥។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក Netanyahu មិនបាននិយាយអំពីចំណុចដែលលោក ត្រាំ ចង់ឱ្យសហរដ្ឋអាមេរិក គ្រប់គ្រងលើតំបន់ហ្កាហ្សានោះទេ ប៉ុន្តែបានគាំទ្រគំនិតអនុញ្ញាតឱ្យប្រជាជនហ្កាហ្សាចាកចេញ បើពួកគេចង់។ លោកបញ្ជាក់ថា «ខ្ញុំមានន័យថា តើមានអ្វីខុសជាមួយ? ពួកគេអាចចាកចេញ ពួកគេអាចផ្លាស់ទីលំនៅ និងត្រឡប់មកវិញបាន។ ប៉ុន្តែតំបន់ហ្កាហ្សា ត្រូវតែសាងសង់ឡើងវិញ»។ លោក Netanyahu ថាមិនជឿទេដែល លោក ត្រាំ អាចបញ្ជូនទាហានអាមេរិក ទៅប្រយុទ្ធនឹងក្រុមហាម៉ាស ឬថាទីក្រុងវ៉ាស៉ីនតោន នឹងផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែង កសាងតំបន់ហ្កាហ្សាឡើងវិញនោះ។ គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៥ ខែមករា លោក ត្រាំ បានស្នើម្តងហើយម្តងទៀតថា ប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា…

  • យន្តហោះបុកគ្នាជាថ្មី នៅសហរដ្ឋអាមេរិក

    យន្តហោះបុកគ្នាជាថ្មី នៅសហរដ្ឋអាមេរិក

    បរទេស៖ នៅរដ្ឋធានី វ៉ាស៊ីងតោន ឌីស៊ី របស់សហរដ្ឋអាមេរិក មានហេតុការណ៍យន្តហោះបុកគ្នាជាថ្មី បន្ទាប់ពីមានហេតុការណ៍បុកគ្នា រវាងយន្តហោះដឹកអ្នកដំណើរ និង ឧទ្ធម្ភាគចក្រយោធា ស្លាប់មនុស្ស ៦៧នាក់ ប្រមាណជា ១សប្តាហ៍មុន នេះបើទីភ្នាក់ងារសារព័ត៌មាន Fox News។ សម្រាប់ហេតុការណ៍ ជាថ្មីនេះ បានកើតឡើង កាលពីថ្ងៃពុធ ដោយស្លាបខាងស្តាំយន្តហោះ របស់ក្រុមហ៊ុន Delta Air Lines ដឹកអ្នកដំណើរ ១៤២នាក់ ដែលរៀបនឹងហោះ ទៅប្រទេសម៉ិកស៊ីក បានបុកនឹងកន្ទុយយន្តហោះ របស់ក្រុមហ៊ុន Japan Airlines ដែលកំពុងចុះចត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma ស្ថិតក្នុងទីក្រុង វ៉ាស៊ីងតោន។ យ៉ាងណាមិញ ក្រុមហ៊ុន Delta មិនបានរបាយការណ៍ អំពីការរងរបួសទេ គ្រាន់តែអះអាងថា អ្នកដំណើរត្រូវបានផ្ទេរ ទៅកាន់យន្តហោះផ្សេងទៀត។ ក្រុមហ៊ុន អះអាងថា ខ្លួននឹងធ្វើការជាមួយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងផ្នែកផ្សេងទៀត ដើម្បីស៊ើបអង្កេតឧបទ្ទវហេតុនេះ។ បើតាមកាសែតជប៉ុន NHK វិញ…

  • នាង Karoline Leavitt ៖ ត្រាំធ្វើលើសពីការនិយាយ រឿងចង់យកហ្គាហ្សា

    នាង Karoline Leavitt ៖ ត្រាំធ្វើលើសពីការនិយាយ រឿងចង់យកហ្គាហ្សា

    បរទេស ៖ លេខាធិការសារព័ត៌មានសេតវិមាន វ័យក្មេង នាង Karoline Leavitt កាលពីថ្ងៃពុធ បាននិយាយបញ្ជាក់បន្ថែម ចំពោះបំណងរបស់ប្រធានាធិបតី ត្រាំ លើការចង់បានហ្គាហ្សា ជាកម្មសិទ្ធិ ថា «សកម្មភាពធ្វើ ខ្លាំងជាងពាក្យសម្តី» ដែលមានន័យថា លោក ត្រាំ ធ្វើសកម្មភាព ច្រើនជាង ការនិយាយ។ មន្ត្រីសេតវិមាន វ័យមិនដល់៣០ឆ្នាំរូបនេះ បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹង «ផ្លាស់ប្តូរទីលំនៅ» ជាបណ្តោះអាសន្ន សម្រាប់អ្នកស្រុក នៅតំបន់ហ្គាហ្សា ខណៈដែលលោកដាក់ផែនការ ក្នុងការកាន់កាប់ទឹកដីមួយនេះ សម្រាប់ការកសាងឡើងវិញ។ តែនៅពេលសួរថា តើលោក Trump មានសិទ្ធិអំណាចអ្វី ដើម្បីកាន់កាប់ទឹកដី អធិបតេយ្យភាព លេខាធិការសារព័ត៌មានសេតវិមាន នាង Karoline Leavitt បានឆ្លើយតបថា «មានមេដឹកនាំ និងមន្ត្រីជាច្រើន នៅជុំវិញពិភពលោក បានដាក់ការសង្ស័យច្រើន… ខ្ញុំគិតថា ត្រូវដឹងពីសមត្ថភាពដោះស្រាយ របស់ប្រធានាធិបតី…

  • UN ច្រានចោលសំណើចង់យកហ្គាហ្សារបស់ត្រាំ

    UN ច្រានចោលសំណើចង់យកហ្គាហ្សារបស់ត្រាំ

    បរទេស ៖ លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ ហៅកាត់ UN បានច្រានចោល នូវសំណើចង់យកតំបន់ហ្គាហ្សា ជាកម្មសិទ្ធិ ហើយ UN ព្រមានប្រឆាំងនឹងសកម្មភាព បោសសម្អាតជនជាតិភាគតិច នៅទីនោះ ទៀតផង។ លោក Antonio Guterres បាននិយាយ នៅក្នុងសុន្ទរកថា កាលពីថ្ងៃពុធ ទៅកាន់គណៈកម្មាធិការអង្គការសហប្រជាជាតិ ដែលទាក់ទងនឹងសិទ្ធិរបស់ប៉ាឡេស្ទីន បន្ថែមទៀតថា «ការអនុវត្តសិទ្ធិ ដែលមិនអាចកាត់ផ្តាច់បាន របស់ប្រជាជនប៉ាឡេស្ទីន គឺ សំដៅលើសិទ្ធិរបស់ប៉ាឡេស្ទីន ក្នុងការរស់នៅ ដូចមនុស្សធម្មតា នៅក្នុងទឹកដី របស់ពួកគេ»។ ជាមួយគ្នានេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric ដែលបានសួរ ជាពិសេស អំពីសំណើរបស់លោក Trump ដោយនិយាយថា «ការផ្លាស់ទីលំនៅ ដោយបង្ខំណាមួយ គឺ ស្មើនឹងការសម្អាតជនជាតិភាគតិច…វាចាំបាច់ណាស់ ដែលយើង ត្រូវរក្សាភាពស្មោះត្រង់ ចំពោះមូលដ្ឋាន នៃច្បាប់អន្តរជាតិ…វាចាំបាច់ណាស់ ក្នុងការជៀសវាង…

  • Trump ស៊ីញ៉េលើបទបញ្ជាហាមអត្តពលិកកែភេទ ចូលរួមកីឡាស្ត្រី

    Trump ស៊ីញ៉េលើបទបញ្ជាហាមអត្តពលិកកែភេទ ចូលរួមកីឡាស្ត្រី

    បរទេស ៖ លោក Donald Trump ប្រធានាធិបតី សហរដ្ឋអាមេរិក កាលពីពុធ បានចុះហត្ថលេខា លើបទបញ្ជាហាមឃាត់អត្តពលិកកែភេទ ហើយចូលរួមប្រកួត ក្នុងកីឡាផ្នែក ក្មេងស្រី និងស្ត្រី។ បទបញ្ជានេះ បានណែនាំភ្នាក់ងារទាំងអស់ ដកមូលនិធិសហព័ន្ធ សម្រាប់សាលារៀនណា ដែលមិនអនុវត្តតាម។ ការឲ្យបុរស ចេញឆ្ងាយពីកីឡាស្ត្រី ហើយ កីឡាស្ត្រីនឹងមានសម្រាប់តែស្ត្រីប៉ុណ្ណោះ បែបនេះ ត្រូវបានជឿថា នឹងបញ្ចប់វិវាទ លើកីឡាស្ត្រី។ បទបញ្ជាប្រតិបត្តិរបស់ ត្រាំ បានកើតឡើង បន្ទាប់ពីសភាតំណាងរាស្រ្ត ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ នៅក្នុងខែមករា បានអនុម័តច្បាប់ ដែលដាក់កំហិតយ៉ាងខ្លាំងដល់អត្តពលិកប្តូរភេទ ពីការចូលរួមក្នុងកីឡាក្មេងស្រីនិងស្ត្រី បន្ទាប់ពីមនុស្សកែភេទត្រូវបានគេឃើញ មានវត្តមានកាន់តែច្រើន ដែលបង្កឱ្យមានសំណួរជុំវិញបទដ្ឋានយេនឌ័រ និងយុត្តិធម៌ ហើយអ្នកអភិរក្សជាច្រើន បានតវ៉ា ជុំវិញកីឡារបស់ស្ត្រី។ លោក Trump បាននិយាយថា ឥឡូវនេះ លោកនឹងជំរុញគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហៅកាត់ IOC ឱ្យផ្លាស់ប្តូរច្បាប់របស់ខ្លួន ស្តីពីអត្តពលិកប្តូរភេទ មុនពេលការប្រកួត នៅទីក្រុង Los…

  • ខ្យល់ពុលវាយលុកមីយ៉ានម៉ា បង្កការព្រួយបារម្ភអំពីបញ្ហាសុខភាព

    ខ្យល់ពុលវាយលុកមីយ៉ានម៉ា បង្កការព្រួយបារម្ភអំពីបញ្ហាសុខភាព

    ណៃពិដោ ៖ ប្រធាននាយកដ្ឋានឧតុនិយម និងជលសាស្ត្រមីយ៉ាន់ម៉ា លោក U Hla Tun បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងយ៉ាំងហ្គោនកំពុងជួបប្រទះការបំពុលបរិយាកាសខ្ពស់មួយ ដោយគុណភាពខ្យល់ប្រែប្រួលចន្លោះពី ៥០ ទៅ ២០០ នៃសន្ទស្សន៍គុណភាពខ្យល់ (AQI) និងថា កម្រិត ២០០ ត្រូវបានចាត់ទុកថា មិនល្អ។ លោក Tun បន្ត ថា កម្រិតខ្យល់ពុលបានកើន ឡើង នៅ ពេល ព្រឹក និង ពេល ល្ងាច ដោយសារ ការ ប្រើប្រាស់ មធ្យោបាយ ធ្វើ ដំណើរ ច្រើនពេក។ ការបំពុលបរិយាកាសពីការបំភាយឧស្ម័នចេញពីយានយន្ត ការដុតសំរាម និងភ្លើងឆេះព្រៃ គឺជាក្តីកង្វល់កាន់តែខ្លាំងឡើង។ លោក Tun បន្ថែមថា លើសពីនេះ ការដាច់ចរន្តអគ្គិសនីជាញឹកញាប់នៅក្នុងទីក្រុងយ៉ាំងហ្គោន ក៏បានបង្ខំឱ្យឧស្សាហកម្មនានាពឹងផ្អែកលើម៉ាស៊ីនភ្លើង ដែលនាំឲ្យបង្កើនការបំពុលខ្យល់បន្ថែមទៀត។ ប្រធាននាយកដ្ឋានឧតុនិយមរូបនេះបន្ថែមថា ដោយសារការបំពុលបរិយាកាស ជំងឺផ្លូវដង្ហើមអាចកើតមាន ជាពិសេសទៅលើមនុស្សចាស់…

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅដល់ប្រទេសឡាវ ប្រកបដោយសុវត្ថិភាព

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅដល់ប្រទេសឡាវ ប្រកបដោយសុវត្ថិភាព

    (ឡាវ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសុវត្ថិភាព នៅព្រឹកទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ ។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍រាក់ទាក់ និងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ក្នុងទស្សនកិច្ច រួមមាន សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិតិ្តសង្ហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈទាក់ទងបរទេសនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងសមាជិកព្រឹទ្ធសភា-រដ្ឋសភា និងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម សាយសំផន…

  • សភាពាណិជ្ជកម្មកម្ពុជានឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មជីអេស១ ៨៨៤ (GS1 884 EXPO) ព្រមទាំងតាំងបង្ហាញផលិតផល ២៥ខេត្ត-ក្រុង រយៈពេល ៣ថ្ងៃ

    សភាពាណិជ្ជកម្មកម្ពុជានឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មជីអេស១ ៨៨៤ (GS1 884 EXPO) ព្រមទាំងតាំងបង្ហាញផលិតផល ២៥ខេត្ត-ក្រុង រយៈពេល ៣ថ្ងៃ

    ភ្នំពេញ ៖ ស្ថាប័នជីអេស១កម្ពុជា នៃសភាពាណិជ្ជកម្មកម្ពុជានឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មជីអេស១ ៨៨៤ (GS1 884 EXPO) ដែលនឹងចាប់ផ្តើមបើកការតាំងពិពរណ៍ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាពីម៉ោង ៩:០០នាទីព្រឹក ដល់ ៩:០០នាទីយប់ នៅទីតាំង The Factory Phnom Penh។ ពិព័រណ៍ពាណិជ្ជកម្មនេះ អនុញ្ញាតឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលរួមដោយសេរី ជាមួយកម្មវិធីជាច្រើន រួមមានទស្សនីយ ភាពចម្រុះ ការតាំងបង្ហាញផលិតផលមកពី ២៥ខេត្ត-រាជធានី កម្មវិធីកម្សាន្តសប្បាយៗ និងមានម្ហូបអាហារដ៏ច្រើន សម្បូរបែប ដែលសក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់អ្នកមកលេងកម្សាន្ត។ ក្នុងកម្មវិធីនេះផងដែរ ក៏មានអមបញ្ចូលនូវសិក្ខាសាលាលើប្រធានបទសំខាន់ៗ ដើម្បីចែករំលែកដោយឥតគិតថ្លៃ ក្នុងគោលបំណង៖ ១) ជំរុញ និងផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជា ២) បង្កើនចំណេះដឹងអំពីការប្រើប្រាស់ស្លាកសញ្ញា ស្តង់ដារលើផលិតផល និងប្រព័ន្ធផលិតកម្ម។ ៣) ចំចំណេះដឹងអំពីការទទួលបានការផ្តល់ហិរញ្ញប្បទាន និងធានារ៉ាប់រងសម្រាប់សហគ្រាស ៤) ជំរុញ ការតភ្ជាប់ទំនាក់ទំនង និងពង្រីកភាពជាដៃគូរពាណិជ្ជកម្មក្នុងវិស័យឯកជន។ តាមរយៈសិក្ខាសាលានេះ នឹងផ្តល់ឱកាសក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងការស្វែងរកទីផ្សារផលិតផល…

  • រលកកំដៅវាយប្រហារកោះបាលីរបស់ឥណ្ឌូនេស៊ី ខណៈសីតុណ្ហភាពហក់ដល់ ៣៦អង្សាសេ

    រលកកំដៅវាយប្រហារកោះបាលីរបស់ឥណ្ឌូនេស៊ី ខណៈសីតុណ្ហភាពហក់ដល់ ៣៦អង្សាសេ

    ហ្សាការតា ៖ យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រកោះបាលី (BMKG) បានឱ្យដឹងថា កោះរមណីយដ្ឋានបាលីរបស់ប្រទេសឥណ្ឌូនេស៊ី បានជួបប្រទះនូវរលកកំដៅដ៏ខ្ពស់មួយ ដោយសីតុណ្ហភាពបានស្ទុះដល់ ៣៦អង្សាសេនៅក្នុងតំបន់មួយចំនួនក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ ប្រធានការិយាល័យទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រកោះបាលី (BMKG) លោក Wayan Musteana បាននិយាយថា ស្ថានីយ៍ភូមិសាស្ត្ររបស់យើងចំនួនពីរ បានកត់ត្រាសីតុណ្ហភាពក្តៅខ្លាំងបំផុត គឺនៅទីក្រុង Denpasar និង Negara។ ទន្ទឹមគ្នា ស្ថានីយ៍ភូមិសាស្ត្រផ្សេងទៀតបានបង្ហាញពីសីតុណ្ហភាពហក់ឡើងជាមធ្យម។ ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ សីតុណ្ហភាពធម្មតាជាមធ្យមនៅ Sanglah មានចំនួន ៣២.៥អង្សាសេ ខណៈនៅ Negara មានចំនួន ៣១.៣អង្សាសេ។ ទីភ្នាក់ងារ BMKG បានចាត់ថ្នាក់សីតុណ្ហភាពនេះថា កំពុងហក់ឡើងខ្លាំងនៅពេលដែលវាលើសពីកម្រិតមធ្យមធម្មតា ពោលគឺលើសពី ៣អង្សាសេ។ រលកកំដៅក្តៅខ្លាំងត្រូវបានរំពឹងថា នឹងបន្តកើតមានក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀត នៅពេលដែលព្រះអាទិត្យផ្លាស់ទីទៅជិតខ្សែអេក្វាទ័រ៕ ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

  • កាកបាទក្រហមកម្ពុជា ទទួលសម្ភារៈវិជ្ជាសង្គ្រោះបឋមពីអង្គការ JOHANNITER

    កាកបាទក្រហមកម្ពុជា ទទួលសម្ភារៈវិជ្ជាសង្គ្រោះបឋមពីអង្គការ JOHANNITER

    (ភ្នំពេញ)៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលសម្ភារៈវិជ្ជាសង្គ្រោះបឋមពីប្រតិភូអង្គការយូហាន់នីធើប្រចាំតំបន់អាស៊ីអាគ្នេយ៍ (JOHANNITER) ដឹកនាំដោយលោកស្រី Anette Muller នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃអង្គការយូហាននីធើ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ លោកស្រី Anette Muller បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ពិសេសលោកជំទាវអគ្គលេខាធិការ ដែលបានចំណាយពេលវេលាទទួលជួបសំណេះសំណាល និងទទួលសម្ភារៈវិជ្ជាសង្គ្រោះបឋមនៅពេលនេះ។ ទន្ទឹមនិងនេះលោកស្រីក៏បានជម្រាបជូនអំពីសកម្មភាពការងារ និងបេសកម្មរបស់អង្គការយូហាន់នីធើផងដែរ ។ លោកជំទាវ ពុំ ចន្ទីនី បានជម្រាបជូនអំពីសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជាដែលបានធ្វើ កំពុងធ្វើ និងបន្តធ្វើលើសកម្មភាពមនុស្សធម៌ ដោយឡែកចំពោះសកម្មភាពបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម លោកជំទាវបានលើកឡើង យ៉ាងលំអិតជូនប្រតិភូអង្គការយូហាន់នីធើ។ លោកជំទាវបញ្ជាក់បន្ថែមថា«អង្គការយូហាន់នីធើ បានចាប់ផ្តើមការងារក្នុងប្រទេសកម្ពុជាឆ្នាំ២០១១ មានបេសកម្មខាងជួយសង្គ្រោះបឋម តាំងពីយូរមកហើយតែមិនមានទំនាក់ទំនងជាមួយកាកបាទក្រហមកម្ពុជា តែមកដល់ឆ្នាំ២០២៤ អង្គការនេះក៏ចាប់ផ្តើមស្នើឲ្យកាកបាទក្រហមកម្ពុជា សូមឲ្យមានអ្នកទៅរៀនវិជ្ជាសង្គ្រោះបឋម ឆ្លើយតបកាកបាទក្រហមកម្ពុជា ក៏បានចាត់មន្ត្រី៣នាក់ទៅរៀនតាមការស្នើសុំ ក្រោយពីមន្ត្រី៣នាក់ទៅរៀនរួចក៏ទៅជួយបង្រៀនឱ្យអង្គការវិញ។ ចំពោះការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមយើងមានទិសដៅក្នុងការអភិវឌ្ឍចំណេះដឹងតទៅមុខហើយឱ្យខ្លាំងជាងបណ្តាឆ្នាំកន្លងទៅទៀត ពីព្រោះយើងត្រូវមានបណ្ដាញយុវជននិងអ្នកស្ម័គ្រចិត្តរឹងមាំដែលយល់ដឹងពីវិជ្ជាសង្គ្រោះបឋម ជាមួយគ្នាយុទ្ធសាស្ត្រ ២០២១-២០២៣០ របស់កាកបាទក្រហមកម្ពុជា ធ្វើយ៉ាងណាក្នុងមួយគ្រួសារឱ្យមានមនុស្សម្នាក់ចេះវិជ្ជាសង្គ្រោះបឋម គឺយល់ហើយចេះវិជ្ជាសង្គ្រោះបឋម ជួយជនរងគ្រោះភ្លាមៗនៅកន្លែងមុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ហើយពេលនេះយើងត្រូវចាប់ដៃគូដើម្បីគាំទ្រទាំងសម្ភារៈ និងជំនាញបច្ចេកទេសក្នុងការបណ្តុះបណ្តាលគ្រូបំពេញបន្ថែមឱ្យកាន់តែច្រើនឡើងៗមានសមត្ថភាពបន្ថែមទៀត។…