Category: ព័ត៌មានជាតិ
-

ផ្ទុះកម្មវិធីរឿងអាសអាភាសលើទូរស័ព្ទ iPhone ពេញអឺរ៉ុប
បរទេស៖ ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ បានប្រកាសពីការព្រួយបារម្ភ លើករណីផ្ទុះ App អាសអាភាស Hot Tub មាននៅលើ iPhone ដ៏ភ្ញាក់ផ្អើល នៅក្នុងប្លុកអឺរ៉ុប ខណៈដែលក្រុមហ៊ុនបានរារាំងយ៉ាងតឹងរ៉ឹង មិនឲ្យមាន កម្មវិធីនេះ នៅលើ App Store ជាយូរយារណាស់ មកហើយ។ ក្រុមហ៊ុន Apple ចាត់ទុកថា មូលហេតុ គឺដោយសារតែក្រុមហ៊ុនបានបន្ធូរបន្ថយ គោលការណ៍របស់ខ្លួន នៅអឺរ៉ុប កាលពីឆ្នាំមុន ពោលគឺ បន្ទាប់ពីសហភាពអឺរ៉ុប បាននិយាយថា លក្ខខណ្ឌរបស់ Apple បានរារាំងអ្នកបង្កើតកម្មវិធីនានា ព្រមទាំង ប៉ះពាល់ដល់អ្នកប្រើប្រាស់ដោយសេរី ក្នុងការទូទាត់ផ្សេងៗ។ Apple បាននិយាយប្រាប់ AFP ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីហានិភ័យសុវត្ថិភាព ដែលកម្មវិធីអាសអាភាសនេះ ប៉ះពាល់ដល់អ្នកប្រើប្រាស់ នៅសហភាពអឺរ៉ុប ជាពិសេស កុមារ»។ កន្លងមក App Store មិនអនុញ្ញាតឱ្យមាន App…
-

Zelensky យករ៉ែកម្រ ដោះដូរជំនួយពីអាមេរិក
បរទេស ៖ មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky អំពាវនាវឱ្យក្រុមហ៊ុនអាមេរិក វិនិយោគលើរ៉ែកម្រ ក្នុងប្រទេសរបស់លោក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកចង់បានកិច្ចព្រមព្រៀង ជាមួយទីក្រុង Kyiv ដែលពាក់ព័ន្ធនឹងការទទួលបានរ៉ែ ជាថ្នូរនឹងជំនួយ។ លោក Zelensky បាននិយាយថា «ការណ៍នេះ នឹងយុត្តិធម៌ ក្នុងការផ្តល់ឱ្យក្រុមហ៊ុនអាមេរិក ទទួលបានធនធានរ៉ែ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានជួយទីក្រុង Kyiv ទប់ទល់នឹងកងកម្លាំងរុស្ស៊ី»។ លោក Zelensky បាននិយាយថា «ខ្ញុំចង់ឲ្យអាជីវកម្ម របស់សហរដ្ឋអាមេរិក អភិវឌ្ឍន៍វិស័យរ៉ែ នៅទីនេះ….យើងបើកចំហ ចំពោះការពិត ដែលថា អ្វីៗទាំងអស់នេះ អាចត្រូវបានបង្កើតឡើង ដោយដៃគូរបស់យើង ដែលជួយយើង ការពារទឹកដី និង រុញសត្រូវ ត្រឡប់ទៅវិញ តាមរយៈការផ្តល់ជាអាវុធ និងកញ្ចប់ទណ្ឌកម្ម ហើយនេះ ពិតជា រឿងយុត្តិធម៌» ។ ការលើកឡើង របស់លោក…
-

Trump ចង់យកតំបន់ហ្គាហ្សាជាកម្មសិទ្ធិ
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែង កាលពីថ្ងៃអង្គារថា លោកកំពុងគិតថា ចង់យកតំបន់ហ្គាហ្សា ដែលកំពុងមានជម្លោះ មកធ្វើជាកម្មសិទ្ធិ ហើយបង្កើតការងារជាច្រើន នៅទីនោះ។ លោក Donald Trump បាននិយាយបែបនេះ អំឡុងសន្និសីទកាសែត ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅសេតវិមាន។ ប្រធានាធិបតី Donald Trump បានថ្លែងរំពឹងថា សហរដ្ឋអាមេរិកនឹងកាន់កាប់ «កម្មសិទ្ធិរយៈពេលវែង» លើ Gaza Strip ដោយបន្ថែមថា «ការធ្វើដូច្នេះ នឹងបង្កើតការងាររាប់ពាន់»។ លោក Trump បានបន្តថា «ខ្ញុំឃើញថា ការកាន់កាប់នេះ នឹងនាំមកនូវស្ថេរភាព ដ៏អស្ចារ្យ ដល់ផ្នែក នៃមជ្ឈិមបូព៌ា និងប្រហែល អាចជា តំបន់មជ្ឈិមបូព៌ាទាំងមូល..នេះមិនមែនជាការសម្រេចចិត្ត ដែលធ្វើឡើងដោយធម្មតាទេ មនុស្សគ្រប់គ្នា គឺចូលចិត្តគំនិតរបស់សហរដ្ឋអាមេរិក ដែលចង់ធ្វើជាម្ចាស់ ទឹកដីនោះ»។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅ…
-

នាយករដ្ឋមន្ត្រីថៃទៅបំពេញទស្សនកិច្ចនៅប្រទេសចិនសប្តាហ៍នេះ
បាងកក ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី៥ដល់ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក Li Qiang ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Paetongtarn នឹងជួបសម្តែងការគួរសមជាមួយប្រធានាធិបតីចិន លោក Xi Jinping ហើយនឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ លោក Li Qiang ក៏ដូចជាលោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន។ លោកស្រី Paetongtarn ក៏នឹងជួបជាមួយនាយកប្រតិបត្តិធុរកិច្ចថៃ និងចិន ដើម្បីពង្រឹងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ផ្លូវការនៅទីក្រុងប៉េកាំង លោកស្រី Paetongtarn នឹងចូលរួមពិធីបើកព្រឹត្តិការណ៍ Asian Winter Games 2025 លើកទី៩ នៅទីក្រុងហាប៊ីន។ ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃទៅកាន់ប្រទេសចិន គឺជាការចាប់ផ្តើមឱកាសមាសនៃចំណងមិត្តភាពថៃ-ចិន ក្នុងការប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ វាក៏នឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់ពួកគេ ក្នុងការជំរុញគោលដៅរួមនៃការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព ខណៈពង្រឹងការយល់ដឹង…
-

ក្រុមហាម៉ាស់ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីចរចាបទឈប់បាញ់ដំណាក់កាលទី២
ហ្គាហ្សា ៖ ប្រភពពីការិយាល័យនយោបាយនៃក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ក្រុមហាម៉ាស់បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល នៅក្នុងដំណាក់កាលទីពីរនៃបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោស ជាថ្នូរនឹងការដោះដូរចំណាប់ខ្មាំង។ ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ក្រុមហាម៉ាស់បានបំពេញលក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀង ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល សំដៅបញ្ចប់ដំណាក់កាលទីពីរដែលមានគោលបំណងបន្ធូរបន្ថយការឈឺចាប់របស់ប្រជាជន។ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី ១៩ ខែមករា ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងចំនួន ១៨នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសជនជាតិប៉ាឡេស្ទីនរាប់រយនាក់ចេញពីពន្ធនាគាររបស់អ៊ីស្រាអែល៕
-

Trump បញ្ជាឲ្យអាមេរិកចេញពីស្ថាប័នធំៗរបស់អង្គការសហប្រជាជាតិ
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដែលដកទីក្រុងវ៉ាស៊ីនតោន ចេញពីស្ថាប័នអង្គការសហប្រជាជាតិមួយចំនួន រួមទាំង ក្រុមប្រឹក្សាសិទ្ធិមនុស្ស ហៅកាត់ UNHRC និងបង្កើតការពិនិត្យឡើងវិញ យ៉ាងទូលំទូលាយ លើការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក សម្រាប់អង្គការពហុភាគី។ បទបញ្ជាប្រតិបត្តិ តម្រូវឲ្យដកទីក្រុងវ៉ាស៊ីនតោនចេញពី UNHRC និងទីភ្នាក់ងារជំនួយសង្គ្រោះដ៏សំខាន់របស់អង្គការសហប្រជាជាតិ សម្រាប់ប៉ាឡេស្ទីន ហៅកាត់ UNRWA ហើយនឹងពិនិត្យឡើងវិញ នូវការចូលរួមនៅក្នុងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ ហៅកាត់ យូណេស្កូ។ ចំណាត់ការនេះត្រូវបានធ្វើឡើង ក្រោយពេលដែលលេខាធិការទទួលបន្ទុកនាំឯកសារទៅប្រធានាធិបតី ប្រចាំនៅសេតវិមាន លោក Will Scharf ពិពណ៌នាថាមាន «ការលំអៀង ប្រឆាំងនឹងអាមេរិក» នៅបណ្តាទីភ្នាក់ងារ របស់អង្គការសហប្រជាជាតិ។ លោក Scharf បាននិយាយថា «ជាទូទៅ បទបញ្ជាប្រតិបត្តិអំពាវនាវឱ្យពិនិត្យឡើងវិញនូវការចូលរួម និងការផ្តល់មូលនិធិរបស់អាមេរិក នៅក្នុងអង្គការសហប្រជាជាតិ ដោយមើលឃើញពីភាពខុសគ្នា និងកម្រិតនៃមូលនិធិក្នុងចំណោមប្រទេសផ្សេងៗគ្នា»។ លោក Trump បានគូសបញ្ជាក់ពី…
-

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យច្រវាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិនស៊ីអិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះពិនិត្យច្រវាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិនស៊ីអិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ សម្តេចធិបតីបានបញ្ជាក់ថា ក្រុមហ៊ុនបានប្រើប្រាស់បុគ្គលិកខ្មែរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់ក្រុមហ៊ុនហុងដា យ៉ាងត្រឹមត្រូវ ព្រមទាំងមានកម្មវិធីបង្កើនជំនាញដល់បុគ្គលិក កម្មករ ស្របតាមបរិបទនៃការវិវឌ្ឍនៃបច្ចេកវិទ្យា និងសម័យកាលឌីជីថល។ ទន្ទឹមនឹងការផលិតគ្រឿងបំណែកម៉ូតូ បម្រើឱ្យការដំឡើងក្នុងស្រុកក្រុមហ៊ុន ក៏បាននាំចេញគ្រឿងបំណែកមួយចំនួនទៅក្រៅប្រទេសផងដែរ ដូចជាទៅកាន់ប្រទេសថៃជាដើម។ បច្ចុប្បន្នក្រុមហ៊ុនដំឡើងម៉ូតូចំនួន៥ប្រភេទ រួមមាន៖ Click, Scoopy, Dream, Wave និង Beat។ នៅមុនពេលជំងឺកូវីដ១៩រាតត្បាត ក្រុមហ៊ុនដំឡើងម៉ូតូចែកចាយលើទីផ្សារប្រមាណ ៤០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ ឆ្នាំ២០២៤ ក្រុមហ៊ុនដំឡើងចែកចាយប្រមាណ២៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ដោយក្នុងនោះរោងចក្រមានសមត្ថភាពដំឡើងត្រឹម៥០គ្រឿង ក្នុង១ថ្ងៃនៅក្នុងឆ្នាំ១៩៩៩ និងបានបង្កើតសមត្ថភាពតំឡើងរហូតចាប់ពី៦៥០-១៥០០គ្រឿងក្នុងមួយថ្ងៃ។ ជាមួយនឹងដំណើរការដំឡើង និងផលិតគ្រឿងបន្លាស់នេះ ក្រុមហ៊ុនបានផ្តល់ការងារដល់បុគ្គលិក និងកម្មករសរុបប្រមាណ ១,២២១នាក់ ដែលសុទ្ធសឹងជាពលរដ្ឋខ្មែរ មានបរទេសតែ៧នាក់ប៉ុណ្ណោះ។ បុគ្គលិក និងកម្មករ ទទួលបានប្រាក់ឈ្នួលទាបបំផុតជិត ៣០០ដុល្លារអាមេរិក។ សម្តេចធិបតីបានបន្តថា…
-

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត
(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៅព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំដែលជាអនុប្រធាននិងជាសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួម និងមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូនៃសន្និសីទ សរុបប្រមាណ ១ ៨០០នាក់ ទាំងផ្ទាល់ និងតាមប្រព័ន្ធ Zoom។ សន្និបាតនេះរៀបចំឡើងដើម្បីពិភាក្សា និងពិនិត្យវាយតម្លៃឡើងវិញរួមគ្នា លើវឌ្ឍនភាពការងារតាមវិស័យរបស់ក្រសួងដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ក្នុងស្មារតីចូលរួមអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបង្ហាញអំពីសមិទ្ធផលសម្រេចបានក្នុងការអនុវត្តការងារក្នុងរយៈពេល ៥ឆ្នាំ ២០២០-២០២៤ កន្លងមក។ ក្នុងរយៈពេល ៥ឆ្នាំ នេះ ក្រសួងបានឆ្លងពីការអនុវត្តយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ ទៅរកការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបន្តខិតខំធ្វើការកែទម្រង់លើការងាររបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត ដើម្បីជំរុញការអភិវឌ្ឍនិងការគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នូវវិស័យ៣…
-

-
