Category: ព័ត៌មានជាតិ​

  • បារាំង-អេមីរ៉ាត អារ៉ាប់រួម ឯកភាពវិនិយោគលើ AI ៥០ពាន់លានដុល្លារ

    បារាំង-អេមីរ៉ាត អារ៉ាប់រួម ឯកភាពវិនិយោគលើ AI ៥០ពាន់លានដុល្លារ

    បរទេស ៖ ប្រធានាធិបតីបារាំង កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា ប្រទេស អេមីរ៉ាត អារ៉ាប់រួម នឹងវិនិយោគដែលអាចមានទំហំ ដល់ជាង៥០ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ បញ្ញាសិប្បនិម្មិត ឬ AI ដ៏ធំមួយ នៅក្នុងប្រទេស។ ប្រធានាធិបតីបារាំងបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មជ្ឈមណ្ឌលនេះ នឹងជាស្នូលនៃសាលា AI ថ្មី តំណាងឱ្យការវិនិយោគ ចន្លោះពីជាង៣១ពាន់លានដុល្លារ ទៅ ជាង៥១ពាន់លានដុល្លារ។ វាគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង AI ដ៏ធំមួយដែលបានចុះហត្ថលេខា ក្រោមវត្តមានរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron និងសមភាគី អេមីរ៉ាត អារ៉ាប់រួម គឺ ព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan នៅទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលទិន្នន័យ AI ត្រូវបានគ្រោងទុក សម្រាប់ស្តុកទិន្នន័យ និងផ្តល់នូវថាមពលដ៏ធំសម្បើម ដែលត្រូវការសម្រាប់បច្ចេកវិទ្យាថ្មី។ គម្រោងនេះត្រូវបានប្រកាស និងចុះហត្ថលេខា…

  • អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យកំណាត់មហាវិថីសម្តេចតេជោហ៊ុន សែនហៅ(ផ្លូវ៦០ម៉ែត្រ) ដែលកំពុងដំឡើងរបាំងពុះចែកទ្រូងផ្លូវ ជាមួយការដាក់ស្លាកសញ្ញាកំណត់ល្បឿននិងស្លាកសញ្ញាផ្សេងទៀត

    (ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ កុម្ភៈនេះ បានចុះពិនិត្យកំណាត់មហាវិថីសម្តេចតេជោហ៊ុន សែនហៅ(ផ្លូវ៦០ម៉ែត្រ)ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ខណៈដែលក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងដំឡើងរបាំងពុះចែកទ្រូងផ្លូវ ជាមួយការដាក់ស្លាកសញ្ញាកំណត់ល្បឿននិងស្លាកសញ្ញាផ្សេងទៀត នៅលើកំណាត់មហាវិថីនេះ ដែលខណៈនោះ ឯកឧត្ដមបានណែនាំការងារមួយចំនួនទៀតឱ្យមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញអនុវត្តបន្ថែម។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្រោយពីមានការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានផ្តើមដំឡើងរបាំងពុះចែកទ្រូងផ្លូវមហាវិថីសម្តេចតេជោហ៊ុន សែនហៅ(ផ្លូវ៦០ម៉ែត្រ) ដោយអនុវត្ត ចាប់តាំងពីព្រឹកថ្ងៃទី០៦ខែកុម្ភៈម្សិលម៉ិញ។ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ ការដាក់របាំងពុះចែកទ្រូងផ្លូវនេះ ត្រូវចែកចេញជា២ ប្រភេទ។ ប្រភេទទី១ ដាក់របាំងដែកពុះចែកទ្រូងផ្លូវ ចាប់ផ្ដើមពី គល់ស្ពានអាកាសមរតកតេជោ រហូតទៅដល់ស្តុបក្បែរក្រុមហ៊ុនរថយន្ត mercedes ដោយកំណត់នូវល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង។ ប្រភេទទី២ ដាក់របាំងថ្មពុះចែកទ្រូងនចាប់ពីចំណុចស្តុប mercedes រហូតទៅដល់ផ្លូវជាតិលេខ២ កំណត់ល្បឿន ៦០គីឡូម៉ែត្រក្នុង១ម៉ោង។ ក្រៅពីការរបាំងដែកនិងរបាំងថ្មពុះចែកទ្រូងផ្លូវនេះហើយ មន្ទីរបានបំពេញបន្ថែមការងារមួយចំនួនទៀតដូចជា ដាក់ស្លាកសញ្ញារាចរណ៍បន្ថែម អ៊ុតគំនូសរាចរណ៍ ដាក់ចំណាំងផ្លាត ដាក់គោមភ្លើងពញ្ញាក់អារម្មណ៍ជាដើម។ លោក…

  • ការបញ្ឈប់ជំនួយរបស់អាមេរិក បំផ្លាញកិច្ចប្រឹងប្រែងសកលក្នុងការកាត់បន្ថយភាពអត់ឃ្លាន

    ការបញ្ឈប់ជំនួយរបស់អាមេរិក បំផ្លាញកិច្ចប្រឹងប្រែងសកលក្នុងការកាត់បន្ថយភាពអត់ឃ្លាន

    ជំហានរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការកាត់បន្ថយ និងកែទម្រង់ជំនួយបរទេសរបស់អាមេរិក កំពុងបំផ្លាញប្រព័ន្ធកិច្ចខិតខំប្រឹងប្រែងសកលដ៏ស្មុគស្មាញ ដែលមានបំណងទប់ស្កាត់ និងឆ្លើយតបទៅនឹងគ្រោះទុរ្ភិក្ស និងភាពអត់ឃ្លាន។ ដោយជួបការលំបាករួចទៅហើយក្នុងការគ្រប់គ្រងវិបត្តិអត់ឃ្លានដែលគ្របដណ្ដប់ពិភពលោកកំពុងអភិវឌ្ឍ – សូម្បីតែមុនពេលលោក Trump ឡើងកាន់តំណែងសេតវិមានទៅទៀតនោះ – នៅពេលនេះប្រព័ន្ធឃ្លាំមើល និងសម្រាលបន្ទុកទុរ្ភិក្សអន្តរជាតិ បានរងការវាយប្រហារកាន់តែខ្លាំងពីការបញ្ឈប់ជំនួយបរទេសភ្លាមៗរបស់អាមេរិក។ ការបង្កកការចំណាយ – ដែលលោក Trump បានបញ្ជាឱ្យធ្វើនៅពេលឡើងកាន់តំណែងថ្ងៃទី២០ មករា – គឺត្រូវសន្មត់ថាមានរយៈពេល ៩០ថ្ងៃ ខណៈរដ្ឋបាលរបស់លោកពិនិត្យកម្មវិធីជំនួយបរទេសទាំងអស់។ រដ្ឋមន្រ្តីក្រសួងការបរទេស លោក Marco Rubio និយាយថា មានករណីលើកលែងដែលអនុញ្ញាតឱ្យជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់អាចបន្តបាន។ ប៉ុន្តែភាគច្រើននៃជំនួយសង្គ្រោះបន្ទាន់នោះ យ៉ាងហោចណាស់ក៏ត្រូវផ្អាកជាបណ្តោះអាសន្នដែរ នៅពេលអង្គការមនុស្សធម៌ស្វែងរកភាពច្បាស់លាស់ពីកម្មវិធីជំនួយដែលត្រូវអនុញ្ញាតឱ្យបន្ត។ បន្ថែមពីលើបញ្ហានេះ គឺជាចំណាត់ការរបស់លោក Trump ក្នុងសប្តាហ៍នេះ ក្នុងការបិទភ្នាក់ងារផ្តល់ជំនួយសង្គ្រោះចម្បងរបស់រដ្ឋាភិបាលអាមេរិក គឺទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ មកទល់ពេលនេះ អាមេរិក គឺជាអ្នកផ្តល់ជំនួយសង្គ្រោះទុរ្ភិក្សដ៏ធំបំផុតរបស់ពិភពលោក។ អតីតមន្ត្រីអង្គការ USAID និយាយថា ជំនួយស្បៀងអាហារអាមេរិក ៥០០.០០០តោន តម្លៃ ៣៤០លានដុល្លារ បានជាប់គាំងក្នុងការដឹកជញ្ជូន…

  • សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា នៅវិមានសន្តិភាព ។  រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី៧ កុម្ភៈ ២០២៥
  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ

    នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត Sonexay Siphandone នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅការិយាល័យនាយករដ្ឋមន្រ្តី នៅរដ្ឋធានីវៀងចន្ទន៍។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចតេជោ និងគណៈប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចផ្លូវការនាពេលនេះ។ ឯកឧត្តម បានសម្តែងនូវក្តីរីករាយដែលមានឱកាសជួបសម្តេចតេជោជាថ្មីម្តងទៀតបន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នៅប្រទេសកម្ពុជានាខែធ្នូ ឆ្នាំ២០២៤។ តាងនាមឱ្យគណបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ឯកឧត្តមនាយករដ្ឋមន្រ្តី បានសម្តែងនូវការអរគុណដល់គណបក្ស រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានគាំទ្រ ផ្តល់ជំនួយ និងរួមចំណែកដល់ភាពជោគជ័យរបស់ឡាវ ជាប្រធានអាស៊ាន និង ក្នុងការរៀបចំកិច្ចប្រជុំព្រឹត្តការណ៍មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៥, កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូល ACMECS លើកទី១០។ ឯកឧត្តម បានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរភាពជោគជ័យរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ នាំមកនូវភាពស៊ីវិល័យ ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងជីវភាពប្រសើរឡើងជាជំហានៗជូនប្រជាជន។ ឯកឧត្តម បានបន្ថែមថា កិត្យានុភាពរបស់កម្ពុជា កាន់តែល្អ…

  • បច្ចេកវិទ្យាឌីជីថល បាននិងកំពុងក្លាយជាចលករក្នុងការផ្តល់ផល ប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា

    បច្ចេកវិទ្យាឌីជីថល បាននិងកំពុងក្លាយជាចលករក្នុងការផ្តល់ផល ប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា

    (ភ្នំពេញ)៖ បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិត​ប្រចាំថ្ងៃរបស់យើង ហើយបាននិងកំពុងក្លាយជាចលករក្នុងការ​ផ្តល់​ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល​ការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរការឆ្ពោះទៅបរិវត្តកម្ម​ឌីជីថល និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សម្ដេចធិបតី មានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង ហើយបាននឹងកំពុងក្លាយជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជន រួមមាន៖ ១/ ជួយប្រជាពលរដ្ឋអាចធ្វើការទំនាក់ទំនាក់បានលឿន និងតម្លៃទាប និង២/ ចំពោះសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺតាមរយៈការបង្កើតធុរកិច្ចអនឡាញ ទាំងផលិតករ និងសេវាបំពេញបន្ថែម ឧទាហរណ៍ សេវាដឹកជញ្ជូន និងសេវាផ្សេងៗ។ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា សម័យកាលមុន មនុស្សភាគច្រើនពឹងលើតែកុំព្យូទ័រ តែបច្ចុប្បន្នយើងពឹងផ្អែកមួយផ្នែកធំលើទូរស័ព្ទដៃ ឬសម្ភារអេឡិចត្រូនិចចល័ត។ ការប្រែប្រួលនេះ គឺដែលអាចកើតឡើង និងមានការរីកចម្រើនដូចសព្វថ្ងៃអាស្រ័យលើកត្តា ២ គឺ៖ ១/ លទ្ធភាព និងជីវភាពរបស់ប្រជាជន…

  • រូបសំណាក Cristiano Ronaldo កម្ពស់ ៤ម៉ែត្រ បង្អួតរាងនៅសហរដ្ឋអាមេរិក

    រូបសំណាក Cristiano Ronaldo កម្ពស់ ៤ម៉ែត្រ បង្អួតរាងនៅសហរដ្ឋអាមេរិក

    ញូយ៉ក ៖ ជាងចម្លាក់ដ៏ល្បីម្នាក់បានតាំងបង្ហាញរូបសំណាក Cristiano Ronaldo មានកម្ពស់ ៤ម៉ែត្រ នៅទីលាន Times Square នៃទីក្រុងញូយ៉ក កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីជាការផ្តល់កិត្តិយសដល់កំពូលកីឡាករបាល់ទាត់ព័រទុយហ្កាល់រូបនេះ ក្នុងថ្ងៃកំណើតឈានចូលវ័យ ៤០ឆ្នាំ ដោយមានការប្រមូលផ្តុំអបអរសាទរពីសំណាក់អ្នកគាំទ្រផងដែរ។ រូបសំណាក Cristiano Ronaldo ធ្វើពីសំរិទ្ធនេះ រចនាឡើងដោយជាងចម្លាក់ដីឥដ្ឋ និងដែកដ៏ឆ្នើម គឺលោក Sergio Furnari។ លោក Furnari បានរៀបរាប់ថា ការរចនារូបសំណាកនេះឡើង គឺដើម្បីអបអរថ្ងៃកំណើត Cristiano Ronaldo ដែលឈានចូលវ័យ ៤០ឆ្នាំ។ លោក Furnari បានសង្កត់ធ្ងន់ថា Cristiano Ronaldo មិនត្រឹមតែជាកំពូលកីឡាករបាល់ទាត់ម្នាក់ប៉ុណ្ណោះទេ គាត់គឺជានិមិត្តរូបនៃការតស៊ូ ឧត្តមភាព និងឯកភាពជាសកល ដែលជំរុញទឹកចិត្តខ្ញុំឱ្យបង្កើតស្នាដៃមួយនេះឡើង។ ជាងចម្លាក់ដ៏ល្បីរូបនេះបានបញ្ជាក់ទៀតថា រូបសំណាក Ronaldo នឹងធ្វើដំណើរជុំវិញពិភពលោក ដូចជាទីក្រុង Manchester ចក្រភពអង់គ្លេស, ទីក្រុង Madrid ប្រទេសអេស្ប៉ាញ, ទីក្រុង…

  • ឆ្នាំមុន កូរ៉េខាងត្បូងរឹបអូសគីមឈីជិត ១១តោនពីអ្នកដំណើរតាមយន្តហោះ

    ឆ្នាំមុន កូរ៉េខាងត្បូងរឹបអូសគីមឈីជិត ១១តោនពីអ្នកដំណើរតាមយន្តហោះ

    សេអ៊ូល ៖ មន្ត្រីសន្តិសុខអនុវត្តច្បាប់គ្មានសារធាតុរាវ នៅព្រលានយន្តហោះអន្តរជាតិ Incheon របស់ប្រទេសកូរ៉េខាងត្បូង បានរឹបអូសគីមឈីជិត ១១តោន ពីអ្នកដំណើរជាច្រើន ដែលបំពានការហាមឃាត់ដាក់វត្ថុរាវនៅក្នុងវ៉ាលីពួកគេកាលពីឆ្នាំ ២០២៤។ គីមឈី គឺជាមុខម្ហូបបែបប្រពៃណីរបស់កូរ៉េ (banchan) ដែលមានបន្លែលាយអំបិល និងផ្អាប់ទុក ដែលភាគច្រើនធ្វើពីស្ពៃក្តោបកូរ៉េ លាយជាមួយគ្រឿងទេសជាច្រើនទៀត។ គីមឈី ក៏ត្រូវបានគេប្រើក្នុងស៊ុប និងសម្លច្រើនប្រភេទទៀត ដោយសារវាជាអាហារសំខាន់ក្នុងមុខម្ហូបកូរ៉េ ហើយត្រូវបានគេទទួលទានជាគ្រឿងផ្សំជាមួយនឹងអាហារកូរ៉េស្ទើរគ្រប់មុខ។ យ៉ាងណា យោងតាមសេចក្តីប្រកាសរបស់អាកាសយានដ្ឋានអន្តរជាតិ Incheon បានឱ្យដឹងថា កាលពីឆ្នាំមុន មន្ត្រីសន្តិសុខនៅព្រលានយន្តហោះដ៏មមាញឹករបស់កូរ៉េខាងត្បូងនេះ បានរឹបអូសគីមឈីសរុបចំនួន ១០.៧តោនពីអ្នកដំណើរដែលបំពានលើការហាមឃាត់លើវត្ថុរាវនៅក្នុងវ៉ាលីពួកគេ។ មិនខុសពីព្រលានយន្តហោះជាច្រើនទៀតនៅជុំវិញពិភពលោក មន្រ្តីសន្តិសុខនៅអាកាសយានដ្ឋានអន្តរជាតិ Incheon បានហាមឃាត់សារធាតុរាវ និងជែលលើសពី ១០០មីលីលីត្រ នៅក្នុងវ៉ាលីសម្រាប់ដាក់តាមខ្លួន ហើយគីមឈីត្រូវបានរឹបអូស ព្រោះវាត្រូវបានវេចខ្ចប់ទុកមុនក្នុងដប ក្រឡ ឬថង់ប្លាស្ទិក ហើយត្រាំក្នុងទឹកជ្រលក់ហឹរ ដែលត្រូវបានចាត់ទុកជាវត្ថុរាវ។ ក្រៅពីរឹបអូសគីមឈី នៅក្នុងឆ្នាំ២០២៤ មន្ត្រីព្រលានយន្តហោះអន្តរជាតិ Incheon ក៏បានរឹបអូសទឹកជ្រលក់ និងម្ស៉ៅគ្រឿងទេសប្រពៃណីកូរ៉េ Jang ចំនួន ១០,៥តោនផងដែរ។ បើតាមមន្រ្តីព្រលានយន្តហោះបានអះអាងថា រាល់ទំនិញដែលរឹបអូសបាន…

  • អាមេរិកចាយជាង ៣០០លានដុល្លារ អភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរបាញ់ចេញពីនាវាមុជទឹក

    អាមេរិកចាយជាង ៣០០លានដុល្លារ អភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរបាញ់ចេញពីនាវាមុជទឹក

    វ៉ាស៊ីនតោន ៖ ដើម្បីបង្កើនសមត្ថភាពទប់ស្កាត់ជាយុទ្ធសាស្ត្ររបស់ខ្លួន កងទ័ពជើងទឹកអាមេរិក បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Lockheed Martin មានតម្លៃ ៣៨៣លានដុល្លារ ដើម្បីអភិវឌ្ឍប្រព័ន្ធមីស៊ីលផ្លោងនុយក្លេអ៊ែរ Trident II D5 Life Extension 2 (D5LE2)។ មីស៊ីលផ្លោងដែលត្រូវបានធ្វើឱ្យប្រសើរឡើងនេះ អាមេរិកគ្រោងដាក់ពង្រាយនៅលើនាវាមុជទឹកថ្នាក់ Columbia ដ៏ទំនើបបំផុតរបស់់ខ្លួន ដែលវាជាធាតុផ្សំយ៉ាងសំខាន់សម្រាប់យុទ្ធសាស្ត្រនុយក្លេអ៊ែររបស់កងទ័ពជើងទឹកអាមេរិកនាពេលអនាគតដ៏ខ្លីខាងមុខ។ សម្រាប់ក្រុមហ៊ុន Lockheed Martin មីស៊ីល D5LE2 នឹងដើរតួយ៉ាងសំខាន់នៅក្នុងផែនការរបស់កងទ័ពជើងទឹក ដើម្បីរក្សាភាពជឿជាក់នៃប្រព័ន្ធអាវុធយុទ្ធសាស្ត្រ (SWS) របស់ខ្លួនរហូតដល់ឆ្នាំ ២០៨៤។ ការអភិវឌ្ឍន៍មីស៊ីលនេះ ក៏ស្របនឹងគោលបំណងដ៏ទូលំទូលាយ នៃកម្មវិធីប្រព័ន្ធយុទ្ធសាស្ត្ររបស់កងទ័ពជើងទឹកអាមេរិក ដែលបានរំលឹកដល់បេសកកម្មទប់ស្កាត់ជាយុទ្ធសាស្ត្រ ដែលមានមូលដ្ឋាននៅដែនសមុទ្រប្រកបដោយនិរន្តរភាពឆ្នាំ ២០៨៤ (SBSD 2084)។ របាយការណ៍របស់គណៈកម្មាធិការរៀបចំយុទ្ធសាស្ត្រ bipartisan ដែលបានចេញផ្សាយក្នុងឆ្នាំ ២០២២ ក៏បានទទួលស្គាល់ពីភាពចាំបាច់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍមីស៊ីល D5LE2 ដើម្បីជំរុញប្រសិទ្ធភាពយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់អាមេរិក នៅក្នុងបរិយាកាសមានការប្រកួតប្រជែង ជាមួយមហាអំណាចនុយក្លេអ៊ែរដទៃទៀតដែលជាគូប្រជែង៕ ប្រភព ៖ Interesting Engeneering ប្រែសម្រួល…

  • ក្នុងរយៈពេល ១ថ្ងៃទី៦ កុម្ភៈនេះ មានភ្ញៀវបរទេសជាង ២ពាន់​នាក់ ចូលមកកម្សាន្តនៅកម្ពុជា តាមនាវាទេសចរ ណ៍បរទេស ២គ្រឿង

    ក្នុងរយៈពេល ១ថ្ងៃទី៦ កុម្ភៈនេះ មានភ្ញៀវបរទេសជាង ២ពាន់​នាក់ ចូលមកកម្សាន្តនៅកម្ពុជា តាមនាវាទេសចរ ណ៍បរទេស ២គ្រឿង

    (ភ្នំពេញ)៖ នាវាទេសចរណ៍បរទេសចំនួន ២គ្រឿង បានចូលចត​នៅកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃនេះ ដែលបាន​នាំភ្ញៀវទេសចរណ៍បរទេសសរុបចំនួន ២ពាន់ ១៧២នាក់ ក្នុងបំណងចូលមកទស្សនាប្រទេសកម្ពុជា ។ យោងតាមការផ្សាយនៅផេកហ្វេសប៊ុកផ្លូវការរបស់ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ដែល​បានដឹកភ្ញៀវទេសចរណ៍ចូលមកទស្សនានៅកម្ពុជារួមាម នាវាទេសចរណ៍ឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA និងនាវាទេសចរណ៍ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND ។ សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា នាវាទេសចរណ៍ ZHAO SHANG YI DUN មាននាវិកសរុបចំ នួន ៣៥០នាក់ មាន ១សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ២៦៣នាក់ មាន ២១សញ្ជាតិ ដែលក្នុងនោះមានសញ្ជាតិជប៉ុនចំនួន ១៦៦នាក់ ច្រើនជាងគេ ។ នាវានេះ មានប្រវែងបណ្តោយ ២២៨.៣០ម៉ែត្រ, ប្រវែងទទឹង ២៨.៨០ម៉ែត្រ និងជម្រៅ ៦.៦៥ម៉ែត្រ ។ នាវានេះ បានចូលចតនៅវេលាម៉ោង…