Category: ព័ត៌មានជាតិ
-

លោក Trump៖ សហរដ្ឋអាមេរិកនឹងកាន់កាប់ហើយអភិវឌ្ឍដែនដីហ្កាហ្សា អំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល
លោកប្រធានាធិបតី Donald Trump កាលពីល្ងាចថ្ងៃអង្គារទី០៤កុម្ភៈសប្ដាហ៍នេះបាននិយាយថាសហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ហ្កាហ្សាស្ទ្រីបហើយយើងនឹងគ្រប់គ្រងដែនដីមួយនេះដោយខ្លួនឯង ។ លោក Trump បាននិយាយថាប្រជាជនប៉ាឡេស្ទីនទាំងអស់ដែលកំពុងរស់នៅក្នុងតំបន់ហ្កាហ្សា ជិត ២លាននាក់ គួរតែចាកចេញពីទឹកដីនេះ ហើយត្រូវដាក់នៅប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ា ក្នុងចំណោមប្រទេសទាំងនោះ មានដូចជា ហ្ស៊កដានី និងអេហ្ស៊ីប។ លោកបាននិយាយថា បន្ទាប់មកសហរដ្ឋអាមេរិកអាចអភិវឌ្ឍតំបន់ហ្កាហ្សាឡើងវិញ ក្រោយត្រូវបានបំផ្លិចបំផ្លាញក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ីស្រាអែល។ លោក Trump បាននិយាយនៅឯសេតវិមានក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ថាដែនដីហ្កាហ្សា ប្រៀបបានឋាននរក ។ ក្រោយមកលោកបានលើកឡើងថាតំបន់ហ្កាហ្សា អាចជាតំបន់ឆ្នេរសមុទ្ររបស់មជ្ឈិមបូព៌ា។ លោក Netanyahu ពេលសួរអំពីការកាន់កាប់តំបន់ហ្កាហ្សាដូចការលើកឡើងរបស់លោកTrump បាននិយាយថា លោកគិតថានោះជាអ្វីដែលអាចផ្លាស់ប្តូរប្រវត្តិសាស្ត្រ។លោកបានបន្ថែមថា ហើយលោកគិតថាវាពិតជាមានតម្លៃក្នុងការស្វែងរកច្រកមួយនេះ។ការលើកឡើងរបស់លោក Trump ដែលថាសហរដ្ឋអាមេរិកគួរតែចូលកាន់កាប់តំបន់ហ្កាហ្សា គឺជាគំនិតថ្មីមួយសម្រាប់រូបលោក។ រដ្ឋមន្ត្រីការបរទេសអារ៉ាប់ចំនួន ៥រូប និងមន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់ បានផ្ញើលិខិតរួមមួយទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ប្រឆាំងនឹងផែនការផ្លាស់ប្តូរប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា ដូចដែលបានស្នើឡើងដោយលោកប្រធានាធិបតី Donald Trump កាលពីចុងខែមករា៕
-

នាយករដ្ឋមន្ត្រីដាណឺម៉ាកអះអាងសាជាថ្មីថា កោះ Greenland មិនមែនសម្រាប់លក់ទេ
ប្រ៊ុចសែល ៖ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Fredriksen នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសសាជាថ្មីម្តងទៀតថា កោះ Greenland មិនមែនសម្រាប់លក់ទេ។ ការអះអាងបែបនេះរបស់លោកស្រី Fredriksen កើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានព្រលយពាក្យកាលពីសប្តាហ៍មុនថា ការចាប់អារម្មណ៍របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីបានគ្រប់គ្រងកោះនេះ គឺ មិនមែនជារឿងលេងសើចនោះទេ។ នៅមុនកិច្ចប្រជុំក្រៅផ្លូវការរបស់បណ្ដាមេដឹកនាំសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោកស្រីនាយករដ្ឋមន្ត្រីដាណឺម៉ាក បាននិយាយថា បច្ចប្បន្ន កោះ Greenland ជាផ្នែកមួយនៃដាណឺម៉ាក… វាជាផ្នែកមួយនៃទឹកដីរបស់យើង ហើយវាមិនមែនសម្រាប់លក់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Trump ធ្លាប់បានប្រកាសក្តែងៗថា លោកនឹងធ្វើឲ្យដែនដីស្វយ័តរបស់ដាណឺម៉ាកក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក ហើយលោកមិនបានច្រានចោលនោះឡើយ ក្នុងការប្រើអំណាចយោធា ឬសេដ្ឋកិច្ច ដើម្បីបញ្ចុះបញ្ចូលឲ្យដាណឺម៉ាកព្រមប្រគល់កោះអាកទិកមួយនេះ៕
-

កូរ៉េខាងជើងថ្កោលទោសសម្តីប្រមុខការទូតអាមេរិក ដែលហៅប្រទេសខ្លួនជា “រដ្ឋបំពានច្បាប់អន្តរជាតិ “
ព្យុងយ៉ាង ៖ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានថ្កោលទោសពាក្យសម្តីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ាប់បាយអូ ចំពោះការហៅប្រទេសនេះថា ជារដ្ឋបំពានច្បាប់អន្តរជាតិ និងបង្កការគំរាមកំហែងដល់សន្តិសុខប្រទេសដទៃ។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា ការកត់សម្គាល់បែបនេះ មិនបានបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងជើងនោះទេ។ បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង អ្នកនាំពាក្យបានបរិហារ និងប្រឆាំងយ៉ាងខ្លាំង ចំពោះវោហាសាស្រ្តអរិភាពដែលធ្វើឡើងដោយលោក រ៉ាប់បាយអូ ដោយហៅវាថា ជាការញុះញង់នយោបាយយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយទាំងស្រុងទៅនឹងគោលការណ៍នៃច្បាប់អន្តរជាតិ។ ជាពិសេស គឺការគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។ ហើយការលើកឡើងបែបនេះរបស់លោក រ៉ាប់បាយអូ បានបញ្ជាក់សាជាថ្មីអំពីគោលនយោបាយអរិភាពរបស់អាមេរិកចំពោះកូរ៉េខាងជើង និងបានបង្ហាញពីអាកប្បកិរិយាខុសឆ្គងរបស់រដ្ឋបាលអាមេរិកថ្មី ចំពោះទីក្រុងព្យុងយ៉ាង។ បើតាមអ្នកនាំពាក្យដដែល កូរ៉េខាងជើងនឹងមិនអត់ឱន ចំពោះការបង្កហេតុណាមួយរបស់អាមេរិកទេ ហើយនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងទៅតាមនោះដូចរាល់ដង៕ ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា
-

ទឹកជំនន់នៅឥណ្ឌូនេស៊ី ផ្តាច់ជីវិតមនុស្សម្នាក់ និង ៧នាក់បាត់ខ្លួន
ហ្សាការតា ៖ អ្នកជួយសង្គ្រោះម្នាក់បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ទឹកជំនន់ភ្លាមៗបានវាយប្រហារខេត្ត West Nusa Tenggara របស់ប្រទេសឥណ្ឌូនេស៊ី កាលពីរសៀលថ្ងៃអាទិត្យសប្តាហ៍មុន បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និង ៧នាក់ផ្សេងទៀតបាត់ខ្លួន។ លោក Saidar Rahmanjaya ជាប្រធានផ្នែកប្រតិបត្តិការនៃការិយាល័យស្វែងរក និងជួយសង្គ្រោះខេត្ត បាននិយាយថា គ្រោះធម្មជាតិបានវាយប្រហារសង្កាត់ Wera នៃខេត្ត Bima ដោយបានលេបត្របាក់ផ្ទះចំនួន ៧ខ្នង បាក់ស្ពានមួយ និងកាត់ផ្តាច់ចរន្តអគ្គិសនី។ លោក Rahmanjaya បន្ថែមថា ប្រតិបត្តិការជួយសង្គ្រោះមានការចូលរួមពីទាហាន ប៉ូលីស បុគ្គលិកនៃការិយាល័យស្វែងរក និងជួយសង្គ្រោះក្នុងតំបន់ រួមទាំងភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងតំបន់ និងអ្នកស្ម័គ្រចិត្ត។ បើតាមលោក Rahmanjaya ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗ ខណៈដែលកម្រិតទឹកនៅក្នុងទន្លេបានហក់ឡើងខ្លាំងកាលពីរសៀលថ្ងៃអាទិត្យសប្តាហ៍មុន។ ទន្ទឹមគ្នា ទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រឥណ្ឌូនេស៊ី ក៏បានព្រមានអំពីអាកាសធាតុអាក្រក់ ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងរលកធំៗផងដែរ៕ ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា
-

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចេញសេចក្តីជូនដំណឹង ស្តីពី វិធីសាស្ត្រការពារខ្លួនពីឧបាយកលឆបោកដោយការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ស្របពេលដែលបច្ចេកវិទ្យាកំពុងអភិវឌ្ឍឥតឈប់ឈរ ការឆបោកកាន់តែមានច្រើនដែលជាបញ្ហាសកលកំពុងកើនឡើងគួរឱ្យកត់សម្គាល់។ ថ្មីៗនេះ ក្រុមឆបោកបានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការបោកប្រាស់ តាមប្រព័ន្ធទូរសព្ទ ក៏ដូចជាប្រព័ន្ធទូរគមនាគមន៍ផ្សេងៗ ដើម្បីឱ្យអ្នកផ្ទេរប្រាក់ឬចែករំលែកទិន្នន័យសំខាន់ៗមួយចំនួន ដោយក្លែងបន្លំជាការសន្ទនាសំឡេង រូបភាព ឬវីដេអូដែលមានមុខមាត់ពិតរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា ដែលធ្វើឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណថាពិត ឬក្លែងក្លាយ ។ ក. ឧបាយកលឆបោក ឧបាយកលឆបោកតាមរយៈការក្លែងបន្លំជាសំឡេង រូបភាព ឬវីដេអូរបស់សមាជិកគ្រួសារ មិត្តភក្តិ ឬអ្នកស្គាល់គ្នា មានទម្រង់ ដូចខាងក្រោម៖ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតជាការសន្ទនាសំឡេង រូបភាព ឬវីដេអូ ដែលសឹងតែដូចទាំងស្រុងនឹងម្ចាស់ដើម មានលក្ខណៈស្វ័យប្រវត្តិ និងពិបាកសម្គាល់ថាពិតឬក្លែងក្លាយ ដែលធ្វើឱ្យអ្នកងាយនឹងចាញ់បោក និងធ្លាក់ចូលក្នុងឧបាយកលរបស់ជនទុច្ចរិត បើសិនមិនបានពិនិត្យ និងផ្ទៀងផ្ទាត់ច្បាស់លាស់ ការទាមទារ ស្នើសុំ ឬខ្ចីប្រាក់ ដែលតម្រូវឱ្យអ្នកផ្ទេរប្រាក់តាមប្រព័ន្ធអនឡាញតែម្តង ការស្នើសុំឱ្យចែករំលែកទិន្នន័យផ្ទាល់ខ្លួន ជាអាទិ៍ លេខកូដសម្ងាត់គណនីធនាគារ លេខកូដបណ្តាញទំនាក់ទំនងសង្គម លេខកូដផ្ទៀងផ្ទាត់ ឬព័ត៌មានសំខាន់ផ្សេងៗ។ ខ. វិធីសាស្រ្តការពារខ្លួនពីការឆបោក ដើម្បីការពារខ្លួនពីការឆបោកខាងលើ…
-

ត្រាំ ៖ Musk មិនអាចធ្វើអ្វី តាមចិត្តឯងទេ
បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោក Elon Musk មិនអាចចាត់វិធានការ ដោយគ្មាន «ការយល់ព្រមរបស់យើង» នោះទេ។ លោក Donald Trump បាននិយាយថា ទីប្រឹក្សាជិតស្និទ្ធ ដ៏ចម្រូងចម្រាស និងមានអំណាចរបស់លោក គឺ លោក Elon Musk មិនអាចធ្វើការសម្រេចចិត្ត ដោយខ្លួនឯង បានទេ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមាន ថា «យើងនឹងផ្តល់ការយល់ព្រម ទៅគាត់ នៅកន្លែងដែលសមរម្យ តែ កន្លែងណា មិនសមរម្យ យើងនឹងមិនធ្វើទេ»។ លោក Trump បានបន្ថែមថា «កន្លែងដែលមាន ជម្លោះ យើងនឹងមិនអនុញ្ញាតឱ្យគាត់ ចូលទៅជិតវាទេ»។ ការលើកឡើងរបស់ លោក Trump បន្ទាប់ពីលោក Musk បានប្រកាសថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ…
-

អនុប្រធានទី១ រដ្ឋសភាហុងគ្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកុម្ភៈ
(ភ្នំពេញ)៖ តបតាមការ អញ្ជើញរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និង ពហុភាគី។យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ ម៉ាតា ម៉ាត្រៃ និងគណៈប្រតិភូ មានគម្រោង អញ្ជើញជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា ជួបចរចាទ្វេភាគីជាមួយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ជួបពិភាក្សាការងារជាមួយ…
-

គ្រោះរញ្ជួយដីផ្ទួនៗវាយប្រហារកោះភ្នំភ្លើងដ៏ល្បីក្រិក
អាថែន ៖ គ្រោះរញ្ជួយដីតូចៗជាបន្តបន្ទាប់ បានអង្រួនដែនដីកោះភ្នំភ្លើង Santorini ដ៏ល្បីរបស់ប្រទេសក្រិក ខណៈដែលសាលារៀនជាច្រើនបន្តបិទទ្វារ ហើយនាវា និងជើងហោះហើរជាច្រើនត្រៀមចាំជួយជម្លៀសមនុស្សចាកចេញពីកោះនេះ កាលពីថ្ងៃចន្ទម្សិលមិញ។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីរលកនៃគ្រោះរញ្ជួយដីបានវាយប្រហារលើកោះទេសចរណ៍ Santorini ដែលបណ្តាលឱ្យមានការជម្លៀសមនុស្សដ៏ធំ។ ថ្លែងចេញពីទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក លោក Mitsotakis បានអះអាងថា អាជ្ញាធរកំពុងតាមដានបាតុភូតភូមិសាស្ត្រយ៉ាងដិតដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដូច្នេះរឿងសំខាន់បំផុត គឺសូមរក្សាភាពស្ងប់ស្ងាត់។ ការញ័ររំជួយបង្កឡើងពីគ្រោះរញ្ជួយដីកម្រិតស្រាល ត្រូវបានកត់ត្រានៅចន្លោះកោះភ្នំភ្លើង Santorini និង Amorgos ក្នុងសមុទ្រ Aegean ចាប់តាំងពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ដោយជំរុញឲ្យអាជ្ញាធរបិទសាលារៀន នៅកោះ Santorini និងកោះក្បែរនោះ គឺ Ios, Amorgos និង Anafi។ គ្រោះរញ្ជួយដីខ្លះមានកម្រិតលើសពី ៤រ៉ិចទ័រ បានធ្វើឲ្យកោះ Santorini មានរំញ័ររៀងរាល់ ២ទៅ៣នាទីម្តង កាលពីថ្ងៃចន្ទនេះ។ ជាវិធានការប្រុងប្រយ័ត្ននោះ អង្គភាពឆ្លើយតបគ្រោះមហន្តរាយត្រូវបានដាក់ពង្រាយនៅតំបន់នានា តាមស្ថានភាពជាក់ស្ដែង៕ ប្រភព…
-

ម៉ិកស៊ិកចរចាជាមួយ Trump ឲ្យផ្អាកវិធានការពន្ធបានសម្រេច
បរទេស ៖ ប្រធានាធិបតីប្រទេស ម៉ិកស៊ិក លោកស្រី Claudia Sheinbaum និង លោក Donald Trump បាននិយាយ កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក បានយល់ព្រមពន្យារពេល ចាប់ផ្តើមវិធានការបង្កើនពន្ធ លើទំនិញម៉ិកស៊ិក រយៈពេលមួយខែ។ លោកស្រី Sheinbaum បានប្រកាសថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀង រវាងប្រទេសជិតខាង ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ម៉ិកស៊ិកនឹងពង្រឹងសន្តិសុខ នៅតាមព្រំដែនរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន។ លោកស្រី Sheinbaum បាននិយាយថា «យើងមានការសន្ទនាដ៏ល្អ ជាមួយប្រធានាធិបតី Trump ជាមួយនឹងការគោរពជាច្រើន ចំពោះទំនាក់ទំនង និងអធិបតេយ្យភាពរបស់យើង»។ លោកស្រី បាននិយាយថា «ម៉ិកស៊ិកនឹងពង្រឹងព្រំដែន ភាគខាងជើង ភ្លាមៗ ជាមួយនឹងកងទ័ពឆ្មាំជាតិចំនួន ១ម៉ឺននាក់ ដើម្បីការពារទប់ស្កាត់ការជួញដូរគ្រឿងញៀនពីម៉ិកស៊ិក ទៅកាន់សហរដ្ឋអាមេរិក ជាពិសេស ក្រុមថ្នាំញៀន Fentanyl» ។ លោកស្រី Sheinbaum បាននិយាយថា ក្រុមមកពីប្រទេសទាំងពីរ ចាប់ផ្តើមធ្វើការ…
-

ថៃគ្រោងប្រើតាក់ស៊ីហោះដឹកថ្នាំពេទ្យ និងអ្នកជំងឺនៅតំបន់ដាច់ស្រយាល
បរទេស៖ ផ្នែកសង្គ្រោះបន្ទាន់របស់ថៃគ្រោងនឹងប្រើប្រាស់ដ្រូនតាក់ស៊ី ស្វ័យបើកបរ ផលិតនៅប្រទេសចិន សម្រាប់ដឹកជញ្ជូនថ្នាំពេទ្យ និង អ្នកជំងឺ ទៅមក នៅតំបន់ដាច់ស្រយាល នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។ រដ្ឋមន្ត្រីសុខាភិបាលសាធារណៈ លោក Somsak Thepsuthin បាននិយាយថា លោកបានណែនាំ ដល់វិទ្យាស្ថានជាតិវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ពិនិត្យលទ្ធភាព នៃការដាក់ពង្រាយ ដ្រូនតាក់ស៊ីហោះហៅកាត់ AAV របស់ក្រុមហ៊ុន EHang ក្នុង គោលបំណងធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពទទួលបានការថែទាំសុខភាព នៅក្នុងទីតាំងពិបាកទៅដល់។ លោក Somsak បាននិយាយថា តាក់ស៊ីហោះ EHang អាចដំណើរបាន លុះត្រាតែអនុលោមតាមច្បាប់អាកាសចរណ៍ ហើយ ពេលនេះ ត្រូវរង់ចាំការធ្វើវិសោធនកម្មច្បាប់ ដើម្បីរួមបញ្ចូលបច្ចេកវិទ្យានេះ នៅក្នុងផ្នែកសង្គ្រោះបន្ទាន់។ យ៉ាងណាមិញ ថៃធ្លាប់បានសាកល្បងបង្ហោះដ្រូន EHang នេះ ជាលើកដំបូង កាលពីខែធ្នូ បន្ទាប់ពីត្រូវបានអនុញ្ញាត ដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិល។ ក្រុមហ៊ុនគ្រោងនឹងធ្វើតេស្តហោះហើរ បន្ថែមទៀត ហើយមានគោលបំណងផ្តួចផ្តើមសេវាកម្មពាណិជ្ជកម្ម នៅក្នុងតំបន់ ដូចជា នៅភូកេត…