Category: ព័ត៌មានជាតិ​

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្ដីពី “ការរៀបចំ និងពង្រឹងសន្តិសុខឌីជីថលសម្រាប់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថល”

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាស្ដីពី “ការរៀបចំ និងពង្រឹងសន្តិសុខឌីជីថលសម្រាប់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថល”

    ( ភ្នំពេញ)៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីបើកកម្មវិធីសិក្ខាសាលាស្ដីពី “ការរៀបចំ និងពង្រឹងសន្តិសុខឌីជីថលសម្រាប់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថល” នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលចំនួន ៣០ក្រុមហ៊ុន សរុបប្រមាណ ៨៣នាក់ ។ សិក្ខាសាលានេះ រៀបចំដោយរួមបញ្ចូលការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស ការអនុវត្តផ្ទាល់ (Demo) និងកិច្ចពិភាក្សាសំណួរចម្លើយ ទាក់ទងនៅនឹងនិន្នាការ បញ្ហាប្រឈម ហានិភ័យ វិធីសាស្រ្តក្នុងការបង្ការ គ្រប់គ្រង និងឆ្លើយតបចំពោះការគំរាមកំហែងសន្តិសុខសាយប័រ ជាពិសេសការរៀបចំផែនការក្នុងការធានាសុវត្ថិភាពនិងសន្តិសុខលើការគ្រប់គ្រង ប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុនធុរកិច្ចថ្មី និងសហគ្រិនឌីជីថលសមស្របទៅតាមឧត្តមានុវត្តន៍តំបន់និងសកល ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • សិស្សជាង ៦០នាក់ ទទួលការបណ្ដុះបណ្ដាលជំនាញអគ្គិសនី​នៅវិទ្យាល័យជប់វ៉ារី

    សិស្សជាង ៦០នាក់ ទទួលការបណ្ដុះបណ្ដាលជំនាញអគ្គិសនី​នៅវិទ្យាល័យជប់វ៉ារី

    បន្ទាយមានជ័យ៖ប្អូនៗកូនក្មួយ សិស្សានុសិស្សទាំងអស់ ត្រូវមានចំណង់​ផ្ទាល់ខ្លួន ទើបការជ្រើសរើសយក​ជំនាញបាន​ចំ​គោលដៅនិងត្រឹមត្រូវ។នេះជាប្រសាសន៍របស់លោក យឹម សំណាង អភិបាលរងខេត្តតំណាង​ឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបា​លខេត្តបន្ទាយមានជ័យ ខណៈចុះពិនិត្យការ​បង្រៀនជំនាញអគ្គិសនី នៅវិទ្យាល័យជប់វ៉ារី នៅភូមិជប់វ៉ារី ឃុំជប់វ៉ារី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។ សិក្ខាកាមដែលចូលរួមរៀនវគ្គបណ្ដុះបណ្ដាលនាពេលនេះមានជាង ៦០នាក់ ដោយសិក្សាលើមេរៀនចំនួន៤។ទី ១.សុវត្ថិ​ភាពការងារ ,២.ការសង្គ្រោះបឋម ,៣.សិក្សាអំពីឧបករណ៍ និងសម្ភារៈអគ្គិសនី និងទី៤.ការប្រមូលផ្ដុំមេរៀនទាំង​អស់។ ទាក់ទងនឹងការចាប់យកជំនាញផ្នែកអគ្គិសនី លោក អភិបាលរងខេត្តបាន​លើកទឹកចិត្តថា នេះពិតជាមានអត្ថ​ប្រយោជន៍​ច្រើនសម្រាប់ប្អូនៗក្មួយៗ​សិស្សានុសិស្ស ។ដូច្នេះសូមព្យាយាមយកចិត្តទុកដាក់ស្ដាប់ និងខិតខំរៀន​សូត្រចាប់​យកនូវមុខជំ​នាញឱ្យបានច្បាស់លាស់។ ជាពិសេស ត្រូវស្គាល់ឱ្យ​ច្បាស់​ពីសម្ភារៈប្រើប្រាស់ផ្នែកអគ្គិសនី និងដើម្បីពង្រីកចំណេះដឹង​របស់ខ្លួន។ សូមជម្រាបថា ការបណ្ដុះបណ្ដាលជំនាញអគ្គិសនីនេះ មានការផ្ដួចផ្ដើមគាំទ្រ​ឧបត្ថម្ភពីឯកឧត្តម កែ គឹមយ៉ាន និងលោក​ជំទាវ ទើបអគារពហុបច្ចេកទេស​បានចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញអគ្គិសនីដល់យុវជនក្រៅសាលា និងសិស្សក្នុង​សាលារយៈពេលសិក្សា ៣ខែ លើផ្នែកជំនាញអគ្គិសនីនេះ។ ដោយ៖ឃិន គន្ធា

  • ធ្វើទស្សនកិច្ចក្រៅប្រទេសដំបូង រដ្ឋមន្ត្រីការបរទេសអាមេរិកត្រូវគេដុតរូប

    ធ្វើទស្សនកិច្ចក្រៅប្រទេសដំបូង រដ្ឋមន្ត្រីការបរទេសអាមេរិកត្រូវគេដុតរូប

    បរទេស ៖ រូបថតរបស់រដ្ឋមន្ត្រីការទេសអាមេរិក Marco Rubio ត្រូវបានគេដុត នៅប្រទេសប៉ាណាម៉ា ជាទីដែលលោកធ្វើដំណើរទស្សនកិច្ច ក្រៅប្រទេសលើកដំបូង ក្នុងនាមជារដ្ឋមន្ត្រីការបរទេសថ្មីថ្មោង របស់លោក Donald Trump។ រូបថតរបស់លោកត្រូវបានដុតអំឡុងការតវ៉ា ប្រឆាំងនឹងទស្សនកិច្ចរបស់លោក នៅខាងក្រៅវិមានរដ្ឋាភិបាល ប៉ាណាម៉ា ពោលគឺក្នុងពេលដែលលោក Rubio ជួបជាមួយប្រធានាធិបតី ប្រទេសប៉ាណាម៉ា លោក Jose Raul Mulino។ ក្រុមអ្នកតវ៉ាប្រមាណជាង២០០នាក់ បានធ្វើបាតុកម្មប្រឆាំងនឹងការទាមទាររបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលចង់គ្រប់គ្រងព្រែកជីកប៉ាណាម៉ា។ យ៉ាងណាមិញ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បង្អាក់ដល់បាតុកម្ម។ ក្រុមអ្នកតវ៉ាបានដុតរូបលោក Rubio និង រូបថ្លុកលោក Trump ជាមួយនឹងទង់ជាតិ ណាស៊ី។ ពួកគេស្រែកថា «លោក Rubio ចេញពីប៉ាណាម៉ា»។ មេដឹកនាំសហជីពឈ្មោះ Saul Mendez បាននិយាយថា «យើងសូមបញ្ជាក់ឡើងវិញថា គ្មានអ្វីនៅទីនេះ សម្រាប់ Trump ទេ.. ប៉ាណាម៉ា គឺជាប្រទេសសេរី…

  • លោក ដូណាល់ ត្រាំ ថា នឹងជជែកជាមួយ មេដឹកនាំកាណាដានិងម៉ិកស៉ិក ក្រោយការប្រកាសយកពន្ធ

    លោក ដូណាល់ ត្រាំ ថា នឹងជជែកជាមួយ មេដឹកនាំកាណាដានិងម៉ិកស៉ិក ក្រោយការប្រកាសយកពន្ធ

    (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា នៅថ្ងៃចន្ទសប្តាហ៍នេះ រូបលោកនឹងពិភាក្សាអំពីការយកពន្ធ ជាមួយកាណាដានិងម៉ិកស៉ិក បន្ទាប់ពីលោកបានប្រកាសដាក់លើ​ប្រទេសទាំងពីរ កាលពីចុងសប្តាហកន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយធ្វើដំណើរត្រឡប់មករដ្ឋធានីវ៉ាស៉ីនតោនវិញ កាលពីយប់ថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ បន្ទាប់ពីបាន​ចំណាយពេលចុងសប្តាហ៍ នៅរដ្ឋ Florida លោក ត្រាំ បាននិយាយថា រូបលោកនឹងជជែកជាមួយ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau នៅព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ (ពេលវេលានៅអាមេរិក) ហើយលោកក៏នឹងជជែកជាមួយ ប្រធានាធិបតីម៉ិកស៉ិក លោកស្រី Claudia Sheinbaum នាព្រឹកថ្ងៃដដែល ផងដែរ។ គួរបញ្ជាក់ថា ក្រៅពីប្រកាសយកពន្ធក្នុងអត្រា២៥ភាគរយ លើទំនិញកាណាដានិងម៉ិកស៉ិក លោក ត្រាំ បានប្រកាសយកពន្ធបន្ថែម ១០ភាគរយទៀត លើទំនិញរបស់ចិន។ ចិន ម៉ិកស៉ិក…

  • ទឹកជំនន់បង្ខំប្រជាជនម៉ាឡេស៊ី ជាង ១៣.០០០ នាក់រត់រកទីទួលសុវត្ថិភាព

    ទឹកជំនន់បង្ខំប្រជាជនម៉ាឡេស៊ី ជាង ១៣.០០០ នាក់រត់រកទីទួលសុវត្ថិភាព

    គូឡាឡាំពួរ ៖ អាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា ទឹកជំនន់នៅទីក្រុង Borneo ភាគខាងជើងនៃរដ្ឋ Sarawak និង Sabah កាន់តែអាក្រក់ទៅៗកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយមនុស្សជាង ១៣.០០០នាក់បានបង្ខំចិត្តផ្លាស់ទីលំនៅទៅកាន់ទីសុវត្ថិភាព។ នៅរដ្ឋ Sarawak អ្នកភៀសខ្លួនចំនួន ១១.៨៤០នាក់ត្រូវបានគេដាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់ចំនួន ៦៣កន្លែង ខណៈដែលរដ្ឋ Sabah បានរាយការណ៍ថា មានអ្នកភៀសខ្លួនចំនួន ១.៤៥៣នាក់ គិតត្រឹមម៉ោង ៤រសៀលថ្ងៃអាទិត្យ នេះ បើនេះបើតាមនាយកដ្ឋានសុខុមាលភាពសង្គមម៉ាឡេស៊ី។ ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Fadillah Yusof បានជំរុញឱ្យអ្នកដែលរងផលប៉ះពាល់ចុះឈ្មោះរបស់ពួកគេ ដើម្បីទទួលជំនួយ ហើយថា ការដោះស្រាយគ្រោះមហន្តរាយលើកនេះ គឺពិតជាមានការលំបាកខ្លាំង ជាពិសេសទឹកជំនន់នៅស្រុក Bintulu ដោយសារតែការលំបាកផ្នែកដឹកជញ្ជូន និងបុគ្គលិកមានកម្រិត។ ស្របពេលជាមួយគ្នានេះដែរ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានចេញការព្រមាន អំពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រហូតដល់ថ្ងៃទី៤ ខែកុម្ភៈ ជាពិសេសនៅតាមបណ្តាស្រុកមួយចំនួននៃរដ្ឋ Sarawak៕ ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

  • តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបប្រមាណជា ១៣២ប្រភេទ

    តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបប្រមាណជា ១៣២ប្រភេទ

    (ភ្នំពេញ)៖ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបប្រមាណជា ១៣២ប្រភេទ កំពុងមានវត្តមាន និងរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តទៅតាមរដូវកាល។ ស្ថិតក្នុងស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ តំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ ជាតំបន់ដីសើមមួយស្ថិតនៅតាមដីសណ្តរទន្លេមេគង្គក្រោមភាគអាគ្នេយ៍នៃប្រទេសកម្ពុជា មានផ្ទៃដីទំហំ ៨,៣០៥ ហិចតា។ ក្រសួងបរិស្ថានបានឧ្យដឹងថាតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានស្ថានភាព រយៈពេល ៦ខែទឹក និងមានរយៈពេល ៦ខែគោក។នៅតំបន់នេះមានវត្តមាន ប្រភេទសត្វកម្រនិងសំខាន់ៗជាច្រើនដូចជា៖ សត្វក្រៀល ចាបព្រៃវែង ទុងប្រផេះ ស្មោញ ត្រដក់ធំ ត្រយងខ្លួនស ត្រយងខ្លួនរលោង រនាលពណ៍ជាដើម។ លើសពីនេះតំបន់ដ៏មានសក្តានុពលមួយនេះ សំបូរដោយ សត្វស្លាបច្រើនជាងគេ ក្នុងនេះមានសត្វដូចជាចង្កៀលខ្យង ក្រសារប្រផេះ ក្រសារធ្នង់ កុកគ្រោងតូច គ្រោងធំ គ្រោងមធ្យម កុកក្រកក្បាលត្នោតខ្ចី ក្អែកទឹកតូច ទាកាបព្រៃ ទាព្រៃក្បាលឆ្នូតពណ៌សជាដើម៕

  • ឯកឧត្តម នេត្រ ភក្រ្តា ៖ អំពាវនាវដល់ពលរដ្ឋចូលរួមអភិរក្សសត្វផ្សោត និងគាំទ្រទេសចរណ៍ធម្មជាតិនៅមូលដ្ឋានដើម្បីបង្កើនចំណូលដល់សហគមន៍

    ឯកឧត្តម នេត្រ ភក្រ្តា ៖ អំពាវនាវដល់ពលរដ្ឋចូលរួមអភិរក្សសត្វផ្សោត និងគាំទ្រទេសចរណ៍ធម្មជាតិនៅមូលដ្ឋានដើម្បីបង្កើនចំណូលដល់សហគមន៍

    (ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានចូលរួមការពារនិងអភិរក្សសត្វផ្សោតនៅតាមដងទន្លេមេគង្គ ដើម្បីអភិរក្សជីវៈចម្រុះដ៏សម្បូណ៌បែប នៃទន្លេមេគង្គឱ្យបានគង់វង្ស និងផ្តល់ផលប្រយោជន៍ជូនសហគមន៍មូលដ្ឋានតាមរយៈការលើកកម្ពស់ទេសចរណ៍ធម្មជាតិ បង្កើនចំណូលជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន។ ឯកឧត្តម ប្រធានក្រុមការងារបានថ្លែងថា សត្វផ្សោតជាសម្បត្តិធម្មជាតិដ៏មានតម្លៃសម្រាប់កម្ពុជា និងសម្រាប់ជីវៈចម្រុះពិភពលោក។ បច្ចុប្បន្ននេះ សត្វផ្សោតនៅកម្ពុជាមានចំនួនប្រមាណ ១០៥ក្បាលដែលរស់នៅទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តក្រចេះនិងខេត្តស្ទឹងត្រែង ហើយជាពិសេសនៅតំបន់អភិរក្សព្រែកកាំពី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ជាកន្លែងទេសចរណ៍សត្វផ្សោតដ៏សំខាន់ ហើយមួយថ្ងៃៗ មានទេសចរជាតិនិងអន្តរជាតិបានអញ្ជើញទៅទស្សនាកម្សាន្ត ដែលផ្តល់នូវការងារនិងចំណូលជូនដល់សហគមន៍មូលដ្ឋាន។ ខេត្តក្រចេះមានទីតាំងទេសចរណ៍ប្រកបដោយសក្តានុពលជាច្រើនដូចជាអន្លង់សត្វផ្សោតព្រែកកាំពី ស្ថិតក្នុងស្រុកចិត្របុរី, រមណីយដ្ឋានឆ្នេរខ្សាច់វត្ដសសរ១០០ ដែលស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ, តំបន់សហ គមន៍ទេសចរណ៍សហគមន៍កោះទ្រង់ ក្នុងក្រុងក្រចេះ, រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី។ ជាមួយគ្នានេះ ខេត្តក្រចេះក៏មាននូវផលិតផលសំខាន់ៗទាក់ទាញភ្ញៀវទេសចរផងដែរដូចជាក្រឡានថ្មគ្រែ, ក្រូចថ្លុងកោះទ្រង់ ប៉ិកួៈនៅស្រុកឆ្លូង និងមុខម្ហូបពីត្រីនៃទន្លេមេគង្គផងដែរ។ ឯកឧត្តមប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ និងសូមកោតសរសើររដ្ឋបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ខេត្ត និងគណៈកម្មការគ្រប់គ្រងរមណីយដ្ឋាននានា និងសហគមន៍ទេសចរណ៍សហគមន៍ដែលបានចូលរួមរៀបចំពង្រឹងករធ្វេីបដិសណ្ឋារកិច្ចភ្ញៀវឱ្យបានល្អប្រសេីរ, បម្រេីសេវាកម្មជូនភ្ញៀវឱ្យបានល្អ, រៀបចំបញ្ជីមុខម្ហូប និងកំណត់តម្លៃឱ្យបានត្រឹមត្រូវ, រក្សាអនាម័យក្នុង និងជុំវិញបរិវេនអាជីវកម្មរបស់ខ្លួន, រក្សាសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនភ្ញៀវបានល្អ ៕

  • ដោយសាក្តីស្រលាញ់ លោក ប៉ាល់ កេតឆែកូវ៉ា បានវិលត្រឡប់មកពីអាមេរិក មកជួយបណ្តុះបណ្តាលតេក្វាន់ដូ ដល់កូនខ្មែរ

    ដោយសាក្តីស្រលាញ់ លោក ប៉ាល់ កេតឆែកូវ៉ា បានវិលត្រឡប់មកពីអាមេរិក មកជួយបណ្តុះបណ្តាលតេក្វាន់ដូ ដល់កូនខ្មែរ

    (ភ្នំពេញ)៖ បុរសវ័យ ៥៧ឆ្នាំ ខ្សែក្រវ៉ាតខ្មៅតេក្វាន់ដូ ៩ដាន់ នៅសហរដ្ឋអាមេរិក លោក ប៉ាល់ កេតឆែកូវ៉ា បានសម្រេចចិត្តវិលត្រឡប់មកកម្ពុជាវិញ ដែលជាប្រទេសកំណើតរបស់ខ្លួន ក្រោយចាកចេញទៅរស់នៅសហរដ្ឋអាមេរិកអស់រយៈពេលជាង ៤០ឆ្នាំ ដោយសារតែគេចពីសង្រ្គាម ។ ការវិលចូលប្រទេសកំណើតជាថ្មីបន្ទាប់ពីស្រុកទេសទទួលបាននូវសុខសន្តិភាពពេញលេញ លោក ប៉ាល់ កេតឆែកូវ៉ា បានចាប់យកការចូលរួមបណ្តុះបណ្តាលតេក្វាន់ដូដែលជាជំនាញឯកទេសរបស់លោក ជួយបណ្តុះបណ្តាលកូនសិស្សនៅតាមសាលារដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងគោលដៅជួយឱ្យសិស្សទទួលបាននូវសុខមាលភាព ដែលជាថាមពលរឹងមាំសម្រាប់សារពាង្គកាយ និងជួយអភិវឌ្ឍន៍វិស័យកីឡានៅទឹកដីកំណើតរបស់ខ្លួនឱ្យកាន់តែមានការរីកចម្រើន។ ការចាប់ផ្តើមរបស់លោក ក្នុងការបង្ហាត់សិស្សានុសិស្សនៅតាមសាលារដ្ឋ គឺចាប់ពីថ្នាក់បឋមសិក្សាដល់អនុវិទ្យាល័យ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ លើសាលាចំនួន៥ ក្នុងនោះក៏មានសាលាឯកជនមួយផងដែរ។ ទោះបីការបង្ហាត់បង្រៀននោះ ប្រឈមនិងការខ្វះខាតនូវសម្ភារៈបង្វឹកដល់កូនសិស្សជាច្រើនយ៉ាងណាក្តី ក៏លោក មិនបោះបង់ឡើយ។ ពោល គឺលោក នូវតែបន្តសកម្មភាពហ្វឹកហាត់ជាប់ជាប្រចាំ ដោយ លោក ក៏គ្រោង និងពង្រីកការបណ្តុះបណ្តាលទៅកាន់សាលារដ្ឋចំនួន៥បន្ថែមទៀត ដើម្បីពង្រីកវិសាលភាពកីឡាតេក្វាន់ដូ ដល់សាលារៀនរបស់រដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ក្នុងជំហានបណ្តុះបណ្តាលតេក្វាន់តេក្វាន់ដូក្នុងសាលារដ្ឋ របស់ លោក ប៉ាល់ កេតឆែកូវ៉ា ក៏ស្របទៅនិងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានដាក់ចេញ គឺប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទ…

  • អាមេរិកបញ្ជូនប្រមុខកាទូត ទៅមើលព្រែកជីកប៉ាណាម៉ា

    អាមេរិកបញ្ជូនប្រមុខកាទូត ទៅមើលព្រែកជីកប៉ាណាម៉ា

    បរទេស ៖ រដ្ឋមន្ត្រីការបរទេសថ្មី របស់សហរដ្ឋអាមេរិក លោក Marco Rubio កាលពីថ្ងៃអាទិត្យ បានធ្វើទស្សនកិច្ច នៅព្រែកជីកប៉ាណាម៉ា បន្ទាប់ពីការគម្រាមរបស់ប្រធានាធិបតី Donald Trump ក្នុងការដណ្តើមយកព្រែកជីកមួយនេះ មកគ្រប់គ្រង។ អំឡុងដំណើរទស្សនកិច្ច ក្រៅប្រទេស លើកដំបូង ក្នុងនាមជាអ្នកការទូតកំពូលរបស់អាមេរិក លោក Rubio បានជួបពិភាក្សា ទល់មុខគ្នា ជាមួយប្រធានាធិបតី ប៉ាណាម៉ា លោក José Raúl Mulino ដែលកំពុងទប់ទល់នឹងសម្ពាធ ពីរដ្ឋាភិបាលថ្មី របស់សហរដ្ឋអាមេរិក ជុំវិញការគ្រប់គ្រងផ្លូវទឹក របស់ប៉ាណាម៉ា ដែលមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក។ លោក Mulino បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីជួបលោក Rubio ថា «មិនមានការគំរាមកំហែង នៃការដណ្តើមយកព្រែកជីក ឬ ការប្រើប្រាស់កម្លាំង នោះទេ» ។ ព្រែកជីក ប៉ាណាម៉ា ត្រូវបានប្រគល់ ទៅឱ្យប្រទេសប៉ាណាម៉ា ក្នុងឆ្នាំ១៩៩៩។ សន្ធិសញ្ញា ដែលនាំទៅដល់ការប្រគល់នោះ គឺ…

  • ក្រសួងអប់រំ យុវជន និងកីឡា សម្រេចរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសឡើងវិញ