Category: ព័ត៌មានជាតិ
-

ប្រមុខការពារជាតិអាមេរិកទៅព្រំដែនម៉ិកស៊ិក ប្តេជ្ញាបង្ក្រាបអន្តោប្រវេសន៍
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានធ្វើទស្សនកិច្ចនៅព្រំដែនជាមួយប្រទេសម៉ិកស៊ិក បង្ហាញពីការប្តេជ្ញាចិត្តបង្ក្រាបជនអន្តោប្រវេសន៍ អនុវត្តតាមបទបញ្ជា របស់ប្រធានាធិបតី Donald Trump។ ប្រមុខមន្ទីរបញ្ចកោណរូបនេះបានទៅទស្សនាព្រំដែន ភាគខាងត្បូង សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ខណៈដែលប្រធានាធិបតី Donald Trump អនុវត្តរបៀបវារៈដ៏តឹងតែង ដែលរួមមានទាំងការបង្កើនវត្តមានយោធាប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់។ លោក Hegseth បាននិយាយថា «នេះគឺជាយុគសម័យថ្មី នៅព្រំដែនភាគខាងត្បូង យុគសម័យថ្មី នៃការប្តេជ្ញាចិត្ត យុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការ ហើយនៅក្រសួងការពារជាតិ យើងមានមោទនភាពដែលបានក្លាយជាផ្នែកមួយ នៃយុគសម័យថ្មីនេះ»។ លោកបានប្តេជ្ញាថា «យើងនឹងគ្រប់គ្រងព្រំដែននេះ»។ លោក Trump បានបញ្ជាឱ្យបន្ថែមយោធា ១,៥០០ នាក់ ទៅកាន់ព្រំដែន ហើយរដ្ឋបាលរបស់លោកបានធ្វើការវាយឆ្មក់ និងការចាប់ខ្លួនជនអន្តោប្រវេសន៍ ខណៈដែលជនចំណាកស្រុកមួយចំនួន ត្រូវបាននិរទេស ដោយប្រើប្រាស់យន្តហោះយោធា។ គួរបញ្ជាក់ថា សន្តិសុខព្រំដែន គឺជាអាទិភាពសំខាន់ សម្រាប់ប្រធានាធិបតី Trump ដែលបានប្រកាសភាពអាសន្នជាតិ នៅព្រំដែនអាមេរិក ជាមួយម៉ិកស៊ិក នៅថ្ងៃដំបូង ដែលលោកចូលកាន់តំណែង…
-

រដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ជាក់ពីការចូលកាន់កាប់ទីភ្នាក់ងារ USAID
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយ កាលពីថ្ងៃចន្ទថា លោកត្រូវបានគេដាក់ឱ្យទទួលបន្ទុក លើទីភ្នាក់ងារជំនួយអាមេរិក USAID ដោយនិយាយថា លោកនឹងបញ្ឈប់ «ភាពមិនចុះសម្រុង» របស់ USAID ជាមួយនឹងរបៀបវារៈ របស់ប្រធានាធិបតី Donald Trump។ បន្ទាប់ពីមិត្តជាមហាសេដ្ឋី និងជាទីប្រឹក្សារបស់លោក Trump គឺ លោក Elon Musk បានប្តេជ្ញាថា នឹងបំផ្លាញទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID កាលពីចុងសប្តាហ៍ លោក Rubio បានបញ្ជាក់ថា លោក និងក្រសួងការបរទេស បានកាន់កាប់ស្ថាប័នស្វយ័ត មួយនេះ។ លោក Rubio បានប្រាប់អ្នកយកព័ត៌មាន ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេស El Salvador ថា «ពេលនេះ ខ្ញុំជានាយកស្តីទីនៃ USAID»។ លោក Rubio បាននិយាយថា មុខងារជាច្រើនរបស់…
-

អតីតបុគ្គលិក SpaceX ប្រមូលលុយបាន ១០០ លានដុល្លារ ផលិតមីស៊ីលលឿនជាងសំឡេង
វ៉ាស៊ីនតោន ៖ Castelion ដែលជាក្រុមហ៊ុនទើបចាប់កំណើតថ្មីក្នុងឧស្សាហកម្មការពារជាតិ និងមានក្រុមការងារធ្លាប់ជាបុគ្គ្គលិកនៅ SpaceX របស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ប្រល័យបានជាង ១០០លានដុល្លារ កំពុងសំងំផលិតមីស៊ីលល្បឿនលឿនជាងសំលេង មានតម្លៃថោក ដើម្បីការពារអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ Castelion មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ានេះ បង្កើតឡើងដោយអតីតនាយកប្រតិបត្តិក្រុមហ៊ុន SpaceX ក្នុងឆ្នាំ ២០២២។ ថ្មីៗនេះ Castelion បានរៃអង្គាសប្រាក់បាន ១០០លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍មីស៊ីលល្បឿនលឿនជាងសំលេង និងមានតម្លៃថោកជាងក្រុមហ៊ុនដទៃ។ ក្រុមហ៊ុននេះក៏កំពុងអនុវត្តគោលការណ៍ច្នៃប្រឌិតផ្នែកឧស្សាហកម្មអវកាសពាណិជ្ជកម្ម ដើម្បីជំរុញការផលិតមីស៊ីលផងដែរ។ មីស៊ីល Hypersonic Missiles របស់ Castelion នឹងរួមបញ្ចូលគ្នានូវល្បឿនមិនគួរឱ្យជឿជាមួយនឹងភាពត្រឹមត្រូវច្បាស់លាស់ និងអាចបត់បែនបាន ដែលធ្វើឱ្យពួកវាស្ទើរតែមិនអាចស្ទាក់ចាប់បាន។ មីស៊ីលទាំងនេះ អាចហោះហើរក្នុងរយៈកម្ពស់ខ្ពស់ពី ៤០ទៅ១០០គីឡូម៉ែត្រ ហើយអាចវាយប្រហារលើគោលដៅចម្រុះជាមួយនឹងក្បាលគ្រាប់ធម្មតា។ គោលដៅបង្កើតមីស៊ីលរបស់ Castelion ត្រូវបានរំពឹងថា នឹងដាក់ឱ្យប្រើប្រាស់សម្រាប់កងទ័ពអាមេរិក ទាំងកងទ័ពជើងទឹក និងកងទ័ពអាកាស។ ក្រុមហ៊ុន Castelion បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា អាវុធវាយប្រហារចម្ងាយឆ្ងាយ ដែលមានល្បឿនលឿនជាងសំលេង ជាមួយនឹងតម្លៃសមរម្យ គឺជារឿងចាំបាច់បន្ទាន់ ដើម្បីបង្កើតអត្ថប្រយោជន៍ថាមពលប្រយុទ្ធដ៏មុតស្រួច…
-

សកម្មភាពគន្លឹះធំៗ ចំនួន ៥៨ នឹងត្រូវដាក់អនុវត្តក្នុងឆ្នាំ២០២៥ ដើម្បីសម្របសម្រួល និងគាំទ្រដល់ការកែទម្រង់រដ្ឋបាលសាធារណៈ
(ភ្នំពេញ)៖ ក្នុងកម្មវិធីបូកសរុបលទ្ធផល ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ រយៈពេល ២ថ្ងៃ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.)បានវាយតម្លៃការងារ ដោះស្រាយបញ្ហាប្រឈម ព្រមទាំងដាក់ផែនការការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៥ ។ បន្ថែមលើការវាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមជាបន្តបន្ទាប់រួចមក គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានដាក់ចេញនូវផែនការសកម្មភាពរបស់ខ្លួន ដោយមានសកម្មភាពគន្លឹះយ៉ាងហោចណាស់ ៥៨សកម្មភាពចម្បងៗ។ សកម្មភាពទាំងអស់នេះ ជាសកម្មភាពដែលគាំទ្រដល់ការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានេះ សកម្មភាពផ្សេងៗទៀត ជាការអនុវត្តក្នុងក្របខណ្ឌការងារនានានៃ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ចំនួន៤ គឺ អនុគណៈកម្មាធិការបរិវត្តកម្មសេវាសាធារណៈ, អនុគណៈកម្មាធិការឧត្តមភាពសេវាសាធារណៈ, អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស និងអនុគណៈកម្មការកសាងសមត្ថភាពមន្ត្រី។ សូមបញ្ជាក់ផងដែរថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារ នៃការអនុវត្តការងារឆ្នាំ២០២៤ និងលើកទិសដៅការងាសម្រាប់អនុវត្តឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» នៃខេត្តកំពង់ស្ពឺ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-

លោក Trump បញ្ជាឱ្យបង្កើតមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យអាមេរិក ដែលអាចទិញ TikTok
ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃចន្ទ (០៣ កុម្ភៈ) ដោយបញ្ជាឱ្យបង្កើតទ្រព្យសម្បត្តិអធិបតេយ្យមួយរបស់សហរដ្ឋអាមេរិក នៅឆ្នាំក្រោយ ដោយនិយាយថាមូលនិធិនោះអាចប្រើទិញកម្មវិធីវីដេអូខ្លី TikTok។ ប្រសិនបើត្រូវបានបង្កើតឡើង មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពមួយនេះអាចដាក់សហរដ្ឋអាមេរិក ឱ្យស្របជាមួយនឹងប្រទេសជាច្រើនផ្សេងទៀត ជាពិសេសនៅមជ្ឈិមបូព៌ា និងអាស៊ី ដែលបានចាប់ផ្តើមមូលនិធិស្រដៀងគ្នានេះ ជាមធ្យោបាយដើម្បីធ្វើការវិនិយោគដោយផ្ទាល់ជាមួយថវិការដ្ឋាភិបាល។ លោក Trump បន្ទាប់ពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា បានចុះហត្ថលេខាលើក្រឹត្យដែលពន្យារពេល ៧៥ថ្ងៃនៃការអនុវត្តច្បាប់ហាមប្រាម ១៩ មករា របស់ TikTok ជុំវិញហានិភ័យសន្តិសុខជាតិរបស់ខ្លួន ហើយរដ្ឋាភិបាលកំពុងពិភាក្សាជាមួយស្ថាប័នជាច្រើនដើម្បីទិញកម្មវិធីបណ្ដាញសង្គមមួយនេះ។ អត្ថន័យនៃក្រឹត្យនេះមានភាពស្រពិចស្រពិលលើព័ត៌មានលម្អិត ហើយគ្រាន់តែបានបញ្ជាឱ្យក្រសួងរតនាគារ និងពាណិជ្ជកម្ម ដាក់ផែនការសម្រាប់មូលនិធិបែបនេះក្នុងរយៈពេល ៩០ថ្ងៃ រួមទាំងអនុសាសន៍ស្តីពី “យន្តការផ្តល់មូលនិធិ យុទ្ធសាស្រ្តវិនិយោគ រចនាសម្ព័ន្ធមូលនិធិ និងគំរូអភិបាលកិច្ច”។ ជាធម្មតាមូលនិធិបែបនេះពឹងផ្អែកលើអតិរេកថវិការបស់ប្រទេសមួយដើម្បីធ្វើការវិនិយោគ ប៉ុន្តែសហរដ្ឋអាមេរិក ដំណើរការដោយឱនភាព។ ការបង្កើតរបស់មូលនិធិនេះក៏ទំនងជាត្រូវការការយល់ព្រមពីសភាផងដែរ៕
-
![[UPDATE] ម៉ិកស៊ិក និងកាណាដា៖លោកTrump បានផ្អាកការដំឡើងពន្ធរយៈពេលមួយខែ ក្រោយប្រទេសទាំងពីរសន្យាពង្រឹងច្បាប់ព្រំដែន](http://165.232.167.198/wp-content/uploads/2025/02/photo_2025-02-04_08-20-41.jpg)
[UPDATE] ម៉ិកស៊ិក និងកាណាដា៖លោកTrump បានផ្អាកការដំឡើងពន្ធរយៈពេលមួយខែ ក្រោយប្រទេសទាំងពីរសន្យាពង្រឹងច្បាប់ព្រំដែន
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានផ្អាកការគំរាមកំហែងរបស់លោកចំពោះការដំឡើងពន្ធដ៏ខ្ពស់លើប្រទេសម៉ិកស៊ិក និងកាណាដា កាលពីថ្ងៃចន្ទ ទី ៣កុម្ភៈដោយយល់ព្រមផ្អាករយៈពេល ៣០ ថ្ងៃជាថ្នូរនឹងសម្បទានលើការអនុវត្តច្បាប់ព្រំដែន និងឧក្រិដ្ឋកម្ម ជាមួយប្រទេសជិតខាងទាំងពីរ។ ដោយឡែកការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើប្រទេសចិននៅតែត្រូវចូលជាធរមាននៅថ្ងៃអង្គារទី៤កុម្ភៈសប្ដាហ៍នេះ។ ទាំងនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ទាំងលោកស្រីប្រធានាធិបតីម៉ិកស៊ិក ខ្លោឌៀ សេនបូម (Claudia Sheinbaum) បាននិយាយថា ប្រទេសទាំងពីរបានយល់ព្រមបង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងការអនុវត្តច្បាប់ព្រំដែន ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់លោក Trump ក្នុងការបង្ក្រាបជនអន្តោប្រវេសន៍ និងការរត់ពន្ធគ្រឿងញៀន។ នោះនឹងផ្អាកការដំឡើងពន្ធ៣៥ ភាគរយដែលត្រូវចូលជាធរមាននៅថ្ងៃអង្គារសប្ដាហ៍នេះសម្រាប់រយៈពេល៣០ថ្ងៃ។ ប្រទេសកាណាដាបានយល់ព្រមដាក់ពង្រាយបច្ចេកវិទ្យា និងទាហានថ្មីនៅតាមព្រំដែនរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ហើយចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលបានរៀបចំ ការរត់ពន្ធសារធាតុញៀន ហ្វង់តានីល(fentanyl)និងការលាងលុយកខ្វក់។ ប្រទេសម៉ិកស៊ិក បានយល់ព្រមពង្រឹងព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយសមាជិកឆ្មាំជាតិចំនួន ១ម៉ឺននាក់ ដើម្បីទប់ស្កាត់លំហូរនៃការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀន។
-

-

អ៊ីរ៉ង់បញ្ចេញផ្កាយរណបក្នុងស្រុកថ្មីចំនួន ៣គ្រឿង
តេហេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ បានបង្ហាញផ្កាយរណបថ្មីចំនួន ៣គ្រឿង ដែលអភិវឌ្ឍដោយផ្ទាល់ដៃ នៅក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីប្រារព្ធទិវាបច្ចេកវិទ្យាអវកាសជាតិរបស់ខ្លួន។ ផ្កាយរណបទាំងបីមានឈ្មោះថា Navak-1, Pars-1 និង Pars-2 ប៉ុន្តែប្រភពមិនបានបញ្ចេញរូបរាងផ្កាយរណបទាំងនេះ។ ដោយបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអវកាសអ៊ីរ៉ង់ ផ្កាយរណបទំនាក់ទំនង Navak-1 ត្រូវបានរចនាឡើង ដើម្បីសាកល្បងមុខងារបច្ចុប្បន្នភាព នៃយានបាញ់បង្ហោះ Simorgh។ យាននេះ ត្រូវបានរំពឹងថា នឹងបញ្ជូនផ្កាយរណបទៅក្នុងគន្លងអវកាសមានរាងអេលីប។ នេះបើយោងតាមសារព័ត៌មាន IRNA។ របាយការណ៍បានឲ្យដឹងថា ផ្កាយរណប Navak-1 មានទម្ងន់ប្រហែល ៣៤គីឡូក្រាម រីឯផ្កាយរណប Pars-2 មានទម្ងន់ ១៥០គីឡូក្រាម។ផ្កាយរណបទាំងនេះ មានសមត្ថភាពបំពេញបេសកកម្មចម្រុះ ក្នុងវិស័យត្រួតពិនិត្យបរិស្ថាន ព្រៃឈើ ការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ និងការគ្រប់គ្រងទីក្រុងជាដើម។ ថ្លែងនៅក្នុងពិធីមួយក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បាននិយាយថា ប្រទេសអ៊ីរ៉ង់គ្រោងនឹងបាញ់បង្ហោះយានអវកាសចំនួនពីរនៅក្នុងសប្តាហ៍ខាងមុខនេះ មុនពេលចុងបញ្ចប់នៃឆ្នាំប្រតិទិនអ៊ីរ៉ង់បច្ចុប្បន្ន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥៕
-

ជប៉ុនបញ្ជូនផ្កាយរណបទៅដាក់ទីអវកាសដោយជោគជ័យ
តូក្យូ ៖ ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បានបាញ់បង្ហោះផ្កាយរណបរុករកមួយគ្រឿង មានឈ្មោះថា Michibiki តាមរយៈគ្រាប់រ៉ុក្កែត H3 លេខ 5 ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខេត្ត Kagoshima ភាគនិរតីប្រទេសជប៉ុន។ គ្រាប់រ៉ុក្កែត H3 លេខ 5 បានដឹកនាំផ្កាយរណប Michibiki លេខ 6 ឡើងទៅកាន់ទីអវកាសនៅម៉ោង ៥និង៣០នាទីល្ងាចថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ដោយផ្កាយរណបនេះ ត្រូវបានដាក់ចូលទៅក្នុងគន្លងតារាវិថីដែលបានកំណត់របស់វា។ ផ្កាយរណប Michibiki ដែលទើបបង្ហោះថ្មីនេះ ត្រូវបានដាក់ក្នុងគន្លងភូមិសាស្ត្រ ដែលមានចម្ងាយប្រហែល ៣៦,០០០គីឡូម៉ែត្រពីលើផែនដី។ Michibiki គឺជាផ្កាយរណបជប៉ុនដែលរចនាឡើង ដើម្បីបង្កើនភាពត្រឹមត្រូវ នៃប្រព័ន្ធ GPS សម្រាប់ស្មាតហ្វូន, ប្រព័ន្ធរុករកក្នុងរថយន្ត និងសេវាកម្មផ្អែកលើទីតាំងផ្សេងទៀត។ ប្រព័ន្ធបច្ចុប្បន្នមានផ្កាយរណបចំនួន ៤គ្រឿង ដែលធ្វើគោចរជុំវិញប្រទេសជប៉ុន ដែលមិនត្រឹមតែជួយដល់ប្រតិបត្តិការរុករកប៉ុណ្ណោះទេ ប៉ុន្តែក៏មានការជូនដំណឹងអំពីការរញ្ជួយដីជាបន្ទាន់នៅក្នុងតំបន់ដែលគ្មានសញ្ញាទំនាក់ទំនងផងដែរ។ រដ្ឋាភិបាលជប៉ុនមានបំណងពង្រីកប្រព័ន្ធពីផ្កាយរណប ចាប់ពី៤ទៅ៧គ្រឿង ដើម្បីកាត់បន្ថយការពឹងផ្អែកលើបណ្តាញ GPS បរទេស។ រ៉ុក្កែត H3…
-

អគ្គនាយកក្រុមហ៊ុន JTI សកលលោក ចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់ ព្រមទាំងស្វែងរកកិច្ចសហការនិងភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជាដើម្បីបន្តរីកចម្រើនធំធាត់ថែមទៀត
លោក Eddy Pirard អគ្គនាយក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Japan Tobacco International (JTI) សកលលោកបានឃើញការរីកចម្រើនយ៉ាងលឿនខ្លាំងក្លារបស់ប្រទេសកម្ពុជា និងបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់សម្រាប់ក្រុមហ៊ុន ព្រមទាំងស្វែងរកកិច្ចសហការ និងភាពជាដៃគូជាមួយអាជ្ញាធរកម្ពុជាដើម្បីបន្តរីកចម្រើនធំធាត់ថែមទៀត។ លោក Eddy Pirard មានជំនឿជឿជាក់យ៉ាងមុតមាំថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងដឹកនាំកម្ពុជាឈានទៅដំណាក់កាលថ្មីនៃការអភិវឌ្ឍជាតិ។ ការបញ្ជាក់នេះ ក្នុងជំនួបសម្ដែងការគួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ លោក Eddy Pirard និងសហការី ដែលបានអញ្ជើញមកប្រទេសកម្ពុជា និងស្នើសុំអនុសាសន៍ណែនាំ និងចក្ខុវិស័យពី សម្តេច ក្នុងកិច្ចដំណើរការរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ សម្តេចតេជោ បានបន្តថា ទោះបីសម្តេចមិនមែនជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក្តី សម្តេច នៅតែទទួលជួបជាមួយវិស័យឯកជន ដើម្បរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ នាឱកាសជំនួបនេះ លោក Eddy…