Category: ព័ត៌មានជាតិ
-

កាណាដាតំឡើងពន្ធទំនិញអាមេរិកវិញ ជាការសងសឹក
បរទេស ៖ ប្រទេស កាណាដា ប្រកាសសងសឹកនឹងសហរដ្ឋអាមេរិក ជុំវិញការតំឡើងពន្ធ ២៥ភាគរយ លើមុខទំនិញកាណាដា បញ្ជូនទៅលក់នៅសហរដ្ឋអាមេរិក នេះបើតាមនាយករដ្ឋមន្រ្តី Justin។ លោក Justin Trudeau បាននិយាយ កាលពីថ្ងៃសៅរ៍ថា «កាណាដានឹងឆ្លើយតបទៅនឹងសកម្មភាពពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ជាមួយនឹងពន្ធ ២៥ភាគរយ ប្រឆាំងនឹងទំនិញអាមេរិក ដែលមានតម្លៃ ១៥៥ ពាន់លានដុល្លារកាណាដា ឬ ១០៦ ពាន់លានដុល្លារអាមេរិក»។ លោកថា ជុំទីមួយនៃពន្ធ នឹងកំណត់គោលដៅ ៣០ពាន់លានដុល្លារកាណាដា នៃទំនិញអាមេរិក នៅថ្ងៃអង្គារ បន្ទាប់មក ពន្ធបន្ថែមលើផលិតផលដែលមានតម្លៃ ១២៥ពាន់លានដុល្លារកាណាដា ក្នុងរយៈពេលបីសប្តាហ៍។ លោក Trudeau បាននិយាយថា «យើងពិតជាមិនចង់ឲ្យកើនឡើងនោះទេ។ ប៉ុន្តែយើងនឹងក្រោកឈរឡើង សម្រាប់ប្រទេសកាណាដា សម្រាប់ជនជាតិកាណាដា សម្រាប់ការងារកាណាដា»។ លោកបានបន្ថែមថា ពន្ធនឹងអនុវត្តចំពោះ «ទំនិញប្រចាំថ្ងៃ» ដូចជា ស្រាបៀរ ស្រា ប័រ ផ្លែឈើ បន្លែ ឧបករណ៍ប្រើប្រាស់…
-

រាជធានី-ខេត្តថៃជិត៦០ មានខ្យល់គ្រោះថ្នាក់
បរទេស ៖ រាជធានី-ខេត្តរបស់ថៃ ជិត៦០ សុទ្ធតែមានការបំពុលខ្យល់ ប្រកបដោយគ្រោះថ្នាក់ ប៉ុន្តែ មាន២០ខេត្ត មិនមានការបំពុលដល់កម្រិតគ្រោះថ្នាក់ នេះបើតាមការកាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃចន្ទនេះ។ ប្រភពបានចុះផ្សាយថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ រាជធានី-ខេត្តចំនួន ៥៧ ក្នុងចំណោមរាជធានី-ខេត្តសរុប ៧៧ ក្នុងប្រទេសថៃ ត្រូវបានគ្របដណ្ដប់ ដោយកម្រិតមិនមានសុវត្ថិភាព នៃការបំពុល នេះបើយោងតាមទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យាថៃ។ ប្រភពបន្តថា រាជធានី-ខេត្តចំនួន១៣ បានប្រឈមមុខនឹងកម្រិតពណ៌ក្រហម នៃភាគល្អិតនិចល PM2.5 ក្នុងនោះ ខេត្ត Nong Bua Lam Phu ទទួលរងនូវកម្រិតក្រហមខ្ពស់បំផុត ពោលគឺ ៩៩.១ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ ដោយគេដឹងថា កម្រិតសុវត្ថិភាព ដែលកំណត់ដោយរដ្ឋាភិបាលគឺ ៣៧.៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។ យ៉ាងណាក៏ដោយ ខេត្តចំនួន២០ នៅភាគខាងជើង និងខាងត្បូង គុណភាពខ្យល់មានសុវត្ថិភាព នេះបើតាមបាងកកប៉ុស្តិ៍ ដដែល៕…
-

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនឹងហោះទៅជួបលោក Trump ចរចាបទឈប់បាញ់ហ្គាហ្សាដំណាក់កាលទី២
ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ដើម្បីជួបប្រធានាធិបតីអាមេរិក លោក Donald Trump ចរចាដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ មុនពេលឡើងយន្តហោះទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ខ្ញុំជឿថា យើងអាចពង្រឹងសន្តិសុខ ពង្រីករង្វង់សន្តិភាព និងសម្រេចបាននូវយុគសម័យសន្តិភាពដ៏អស្ចារ្យមួយ តាមរយៈកម្លាំងយោធា។ ជាមួយគ្នានេះ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Netanyahu គ្រោងនឹងជួបជាមួយលោក Trump នៅសេតវិមានក្នុងថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហានៅតំបន់ហ្គាហ្សា ចំណាប់ខ្មាំងអ៊ីស្រាអែល មជ្ឈិមបូព៌ា និងពិភពលោកទាំងមូល។ លោក Netanyahu ក៏នឹងជួបជាមួយលោក Steve Witkoff បេសកជនពិសេសរបស់លោក Trump ប្រចាំតំបន់មជ្ឈិមបូព៌ា ដើម្បីសំរបសំរួលដំណាក់កាលបន្ទាប់ នៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ បន្ទាប់មកលោក Witkoff នឹងពិភាក្សាជាមួយមន្ត្រីមកពីកាតា និងអេហ្ស៊ីប ដែលបានជួយសម្រុះសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ អ៊ីស្រាអែល និងក្រុមហាម៉ាសបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងឈប់បាញ់បីដំណាក់កាលក្នុងខែមករា ដែលកន្លងមក ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងចំនួន…
-

កូរ៉េខាងជើង រិះគន់លោក Rubio ហើយថានឹងមិនអត់ឱនឱ្យដាច់ខាតចំពោះទង្វើបង្ករឿងរបស់សហរដ្ឋអាមេរិក
(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទ ទី៣ ខែកុម្ភៈបានរិះគន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio សម្រាប់ការហៅប្រទេសរបស់ខ្លួនថាជា «រដ្ឋគំរាមកំហែងដល់បណ្ដាប្រទេសដទៃ» ដោយ ចាត់ទុកការអត្ថាធិប្បាយរបស់ប្រមុខការទូតអាមេរិករូបនេះគ្មានន័យអ្វីទាំងអស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងការរិះគន់ជាសាធារណៈជាលើកដំបូងលើរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងម្នាក់ បាននិយាយថា «យើងនឹងមិនអត់ឱនឱ្យដាច់ខាតចំពោះទង្វើបង្ករឿង របស់សហរដ្ឋអាមេរិក…យើងនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់»។ ការរិះគន់នេះដែរដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA កើតមានឡើងបន្ទាប់ពីលោក ត្រាំដែល បានស្បថចូលកាន់តំណែងកាលពីខែមុន បានលើកឡើងថាលោកនឹងទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុនសាជាថ្មី ក្រោយមេដឹកនាំទាំង២ធ្លាប់បង្កើតទំនាក់ទំនងនឹងគ្នាកាលពីអាណតិ្តទី១ របស់លោក ត្រាំ។ នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ លោក Rubio បានលើកឡើងពីឈ្មោះកូរ៉េខាងជើង និងអ៉ីរ៉ង់ ថាជារដ្ឋដែលគំរាមកំហែងដល់បណ្ដាប្រទេសដទៃ ដែលអាមេរិកត្រូវតែដោះស្រាយជាមួយ នៅពេលធ្វើការសម្រេចចិត្តខាងគោលនយោបាយការបរទេស។ ជាការឆ្លើយតប អ្នកនាំពាក្យម្នាក់ក្រសួងការបរទេសកូរ៉េខាងជើងដដែល បានបន្ថែមថា «ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ដោយហៅ DPRK (កូរ៉េខាងជើង) ថាជារដ្ឋគំរាមកំហែងដល់បណ្ដាប្រទេសដទៃ គឺគ្មានន័យអ្វីទាំងអស់ ហើយក្រសួងចាត់ទុកការលើកឡើងនេះជាទង្វើបង្ករឿងដែលមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋ អធិបតេយ្យមួយ»។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ…
-

ឯកឧត្តម ហ៊ីង ប៊ុនហៀង សំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ទូទាំងស្រុកកណ្តាលស្ទឹងចំនួន ១១៣៦នាក់
(ខេត្តកណ្ដាល)៖ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកណ្តាលស្ទឹង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនចំពោះលោកគ្រូ-អ្នកគ្រូ ទូទាំងស្រុកកណ្តាលស្ទឹង ចំនួន ១១៣៦នាក់ នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ។ បន្ទាប់ពីបានស្តាប់សេចក្តីជូនដំណឹង ស្តីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី របស់គណបក្សប្រជាជនកម្ពុជា រួចមក, ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ក្រុមការងារ និងមន្រ្តីគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋានស្រុកកណ្តាលស្ទឹង ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ក្នុងរយៈពេលកន្លងមកនេះ ។ ឯកឧត្តម បានលើកឡើងថា អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី របស់គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃចំពោះដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ស្របតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ជាពិសេស តាមរយៈការអនុវត្តវិធានការគន្លឹះទាំង…
-

អ៊ីរ៉ង់សម្ញែងមីស៊ីលស៊េរីថ្មី បាញ់មួយគ្រាប់ហោះបានចម្ងាយ ១,០០០គីឡូម៉ែត្រ
តេហេរ៉ង់ ៖ អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបង្ហាញមូលដ្ឋានក្រោមដីថ្មីមួយ និងមីស៊ីលស៊េរី ដែលអាចវាយប្រហារទីតាំងសត្រូវក្នុងចម្ងាយ ១,០០០គីឡូម៉ែត្រ។ យោងតាមវីដេអូដែលបានចេញផ្សាយដោយយោធាអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បានឱ្យដឹងថា មូលដ្ឋាននេះ ត្រូវបានគេដាក់ឈ្មោះថា ជា “ទីក្រុងមីស៊ីល” ព្រោះវាជាទីកន្លែងស្តុកទុកមីស៊ីលរាប់សិបគ្រាប់ ដែលដាក់នៅលើឡានដឹកទំនិញ។ មេទ័ពជើងទឹកអ៊ីរ៉ង់ លោកឧត្តមនាវីឯក Alireza Tangsiri បាននិយាយថា មូលដ្ឋាននេះ គឺជាកន្លែងស្តុកទុកមីស៊ីល Cruise Qadr 380 របស់អ៊ីរ៉ង់ ដែលអាចដាក់ពង្រាយ និងបាញ់បង្ហោះក្នុងរយៈពេលតិចជាង ៥នាទីប៉ុណ្ណោះ។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA បានឱ្យដឹងថា កន្លែងតាំងបង្ហាញមីស៊ីលនេះ គឺជាមូលដ្ឋានទីបីហើយនៅក្នុងប្រទេសអ៊ីរ៉ង់។ នៅពាក់កណ្តាលខែមករា កងទ័ពជើងទឹក IRGC ក៏បានបង្ហាញមូលដ្ឋានក្រោមដីមួយទៀត ដែលផ្ទុកមីស៊ីលប្រឆាំងនាវា នៅតាមបណ្តោយឆ្នេរសមុទ្រនៃឈូងសមុទ្រពែក្ស។ កន្លែងស្រដៀងគ្នានេះ ក៏ត្រូវបានបង្ហាញពីមុនដោយកងកម្លាំងអាកាស IRGC កាលពីថ្ងៃទី១០ ខែមករា ទោះបីជាទីតាំងពិតប្រាកដរបស់វាមិនត្រូវបានបង្ហាញក៏ដោយ។ អ៊ីរ៉ង់បានផ្តោតសំខាន់លើកម្មវិធីមីស៊ីល របស់ខ្លួនជាញឹកញាប់ថា ជាការរារាំងសត្រូវ ដូចជាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាដើម។ ហើយការបង្ហាញនេះ គឺមានគោលបំណងការពារសត្រូវរបស់អ៊ីរ៉ង់ពីការគណនាខុស ដែលអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ៕…
-

បេសសកជនលោក Trump ៖ អាមេរិកនឹងដាក់សម្ពាធលើរុស្ស៊ី និងអ៊ុយក្រែន ឲ្យបញ្ចប់សង្គ្រាម
វ៉ាស៊ីនតោន ៖ ប្រេសិតពិសេសទទួលបន្ទុកសង្គ្រាមអ៊ុយក្រែន លោក Keith Kellogg បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងនឹងដាក់សម្ពាធលើទីក្រុងមូស្គូ និងទីក្រុងគៀវ ដើម្បីសម្រួលដល់ការបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន។ លោក Keith Kellogg បានប្រាប់សារព័ត៌មាន Fox News យ៉ាងដូច្នេះថា ការដាក់សម្ពាធ គឺជាមធ្យោបាយដែលយើងកំពុងសម្លឹងមើល… ហើយយើងមិនត្រឹមតែដាក់ចំពោះជនជាតិរុស្សី និងការលើកទឹកចិត្តប៉ុណ្ណោះទេ ថែមទាំងចំពោះអ៊ុយក្រែនទៀតផង។ លោក Kellogg បន្តថា យើងនឹងផ្តល់ឱ្យពួកគេនូវការលើកទឹកចិត្ត និងសម្ពាធផងដែរ។ ធ្វើបែបនេះនឹងផ្តល់ឱកាសឱ្យលោកប្រធានាធិបតី Trump នូវអានុភាពដើម្បីបញ្ចប់សង្គ្រាម ហើយនោះជាអ្វីដែលយើងកំពុងធ្វើ។ លោក Kellogg បានសង្កត់ធ្ងន់ថា មនុស្សភាគច្រើនគួរតែរីករាយនៅក្នុងការពិត ដែលថា លោក Trump បានដឹងយ៉ាងច្បាស់ពីអ្វីដែលគាត់កំពុងធ្វើ… គាត់ដឹងពីកន្លែងដែលត្រូវដាក់សម្ពាធ និងកន្លែងដែលមិនត្រូវដាក់សម្ពាធ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ គឺថាគាត់នឹងបង្កើតឥទ្ធិពល និងអានុភាព ទាំងជាមួយជនជាតិអ៊ុយក្រែន និងជនជាតិរុស្សី៕ ប្រភព ៖ Tass ប្រែសម្រួល៖ ឈឹម…
-

ហានិភ័យទឹកជំនន់បង្ខំអូស្ត្រាលីជំរុញប្រជាជនឲ្យភៀសខ្លួនជាបន្ទាន់
កង់បេរ៉ា ៖ ការព្រមានពីគ្រាអាសន្នត្រូវបានចេញ ហើយអ្នកស្រុកក៏ត្រូវបានជំរុញឱ្យពិចារណាពីការជម្លៀសខ្លួន ចំពេលមានគ្រោះទឹកជំនន់នៅភាគឦសានប្រទេសអូស្ត្រាលី។ ការព្រមានអំពីអាកាសធាតុអាក្រក់ ដែលចេញដោយការិយាល័យឧតុនិយមអូស្ត្រាលី (BoM) កាលពីថ្ងៃសៅរ៍ បាននិយាយថា ទីប្រជុំជននៅតាមបណ្តោយឆ្នេរសមុទ្រប្រវែង ២៧០គីឡូម៉ែត្ររវាងទីក្រុង Townsville និងទីក្រុង Babinda ភាគខាងជើង អាចរងផលប៉ះពាល់ពីទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត។ អ្នកស្រុកនៅតំបន់ភាគខាងជើងឆ្ងាយនៃរដ្ឋ Queensland កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ត្រូវបានណែនាំឱ្យត្រៀមខ្លួន សម្រាប់គ្រោះទឹកជំនន់ភ្លាមៗ ដែលអាចគំរាមកំហែងដល់អាយុជីវិតមនុស្ស បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃ។ ផ្នែកខ្លះនៃទីក្រុង Townsville ដែលជាទីក្រុងធំជាងគេនៅក្នុងតំបន់រងផលប៉ះពាល់ បានទទួលទឹកភ្លៀងមានកម្ពស់ ៣.៥សង់ទីម៉ែត្រ ក្នុងរយៈពេល ១៨ម៉ោងគិតត្រឹមព្រឹកថ្ងៃសៅរ៍ ដោយអាជ្ញាធរបានព្រមានបន្ថែមទៀតថា ភ្លៀងធ្លាក់នឹងមកដល់បន្ថែមទៀត។ ស្នងការរងនៃអ្នកសម្របសម្រួលគ្រោះមហន្តរាយរដ្ឋ Shane Chelepy បាននិយាយកាលពីថ្ងៃសៅរ៍ថា សេវាសង្គ្រោះបន្ទាន់បានឆ្លើយតបទៅនឹងការហៅទូរស័ព្ទជាង ៣០០លើក សម្រាប់ការស្នើសុំជំនួយពេញមួយយប់ ដែលក្នុងនោះ ២២៣លើក ស្ថិតនៅទីក្រុង Townsville។ ទន្ទឹមនេះ មមជ្ឈមណ្ឌលភៀសខ្លួន មួយ ត្រូវ បាន បើក ដោយ អាជ្ញាធរ និងកនិងកំពុងស្វែងរកលទ្ធភាពពង្រីកបន្ថែមទៀត៕ ប្រភព ៖…
-

ក្រសួងពាណិជ្ជកម្មចិន៖ ប្រឆាំងយ៉ាងដាច់ខាត ចំពោះករណីដែលអាមេរិកដំឡើងពន្ធគយ ១០% លើផលិតផលចិន
(ប៉េកាំង)៖ ថ្ងៃទី ២ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា នៅវេលលាម៉ោងប្រហែល៨ យប់ថ្ងៃទី ១ ខែកុម្ភៈ សេតវិមានអាមេរិកបានប្រកាសសន្លឹកការពិត ប្រកាសដំឡើងពន្ធគយ ១០% លើផលិតផលចិនដែលនាំចេញទៅកាន់ សហរដ្ឋអាមេរិកដោយយកបញ្ហា Fentanyl និងបញ្ហាផ្សេងទៀតជាលេស។ ភាគីចិនសម្តែងមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងដាច់ខាត ចំពោះករណីនេះ។ អ្នកនាំពាក្យរូបនេះបានថ្លែងថា ការដែលអាមេរិកដំឡើងពន្ធគយដោយឯកតោភាគី បានបំពានយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិ នៃអង្គការពាណិជ្ជកម្មពិភពលោក វាមិនត្រឹមតែមិនអំណោយផលដល់ ការដោះស្រាយបញ្ហាផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងបង្កជាការបំផ្លាញដល់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ជាប្រក្រតីរវាងចិននិងអាមេរិកទៀតផង។ ទាក់ទិននឹងទង្វើខុសឆ្គងរបស់ភាគីអាមេរិក ចិននឹងដាក់ពាក្យបណ្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ហើយនិងចាត់វិធានការតបតទៅវិញ ដើម្បីគាំពារយ៉ាងមុតមាំ នូវសិទ្ធិនិងផលប្រយោជន៍របស់ខ្លួន។ អ្នកនាំពាក្យរូបនេះបន្តទៀតថា ភាគីចិនរំពឹងថាភាគីអាមេរិកអាចមើលនិងដោះស្រាយបញ្ហា Fentanyl និងបញ្ហាផ្សេងទៀតរបស់ខ្លួនដោយសត្យានុម័ត និងវិចារណញ្ញាណ តែមិនមែនចេះតែគំរាមកំហែងប្រទេសដទៃ ដោយមធ្យបាយពន្ធគយនោះទេ។ ភាគីចិនដាស់តឿនអាមេរិកកែទង្វើខុសឆ្គងភា្លមៗ ដើរស្របតាមទិសដៅតែមួយជាមួយភាគីចិន ប្រឈមមុខនឹងបញ្ហានិងធ្វើកិច្ចសន្ទនាដោយស្មោះត្រង់ ដោយឈរលើមូលដ្ឋាននៃសមភាព ផ្តល់ផលប្រយោជន៍ដល់គ្នា និងគោរពគ្នាទៅវិញទៅមក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិត៕ វិទ្យុមិត្តភាពកម្ពុជាចិន
-

អាមេរិកចង់ឱ្យអ៊ុយក្រែនរៀបចំការបោះឆ្នោត បើសម្រេចបានបទឈប់បាញ់ជាមួយរុស្ស៉ី
(វ៉ាស៉ីនតោន)៖ មន្រ្តីកំពូលទទួលបន្ទុកបញ្ហាអ៊ុយក្រែន របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិក ចង់ឱ្យអ៊ុយក្រែនរៀបចំការបោះឆ្នោត នៅក្នុងឆ្នាំនេះ ជាពិសេសប្រសិនបើ ទីក្រុងកៀវអាចយល់ស្រប ចំពោះបទឈប់បាញ់មួយជាមួយរុស្ស៉ី ក្នុងពេលប៉ុន្មានខែខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក Keith Kellogg ប្រេសិតពិសេសរបស់លោក ត្រាំ ដែលទទួលបន្ទុកបញ្ហាអ៊ុយក្រែននិងរុស្ស៉ី បាននិយាយថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសមាជិកសភាអ៊ុយក្រែន ដែលត្រូវបានផ្អាកអំឡុងសង្រ្គាមជាមួយរុស្ស៉ី ចាំបាច់ត្រូវតែរៀបចំឡើងវិញ។ លោក Kellogg បាននិយាយដូច្នេះថា «ប្រទេសប្រជាធិបតេយ្យភាគច្រើន ធ្លាប់រៀបចំការបោះឆ្នោត អំឡុងពេលមានសង្រ្គាម។ ខ្ញុំយល់ថា វាគឺជារឿងសំខាន់ ដែលពួកគេត្រូវធ្វើបែបនោះ ហើយជារឿងល្អ សម្រាប់លទ្ធិប្រជាធិបតេយ្យ»។ លោក ត្រាំ និងលោក Kellogg ធ្លាប់បាននិយាយថា អាមេរិកកំពុងធ្វើការលើផែនការមួយ ដើម្បីជួយសម្រុះសម្រួលឱ្យបាន កិច្ចព្រមព្រៀងក្នុងអំឡុងប៉ុន្មានខែដំបូង នៃរដ្ឋបាលអាមេរិកថ្មី ដើម្បីឆ្ពោះទៅរកទីបញ្ចប់សម្រាប់សង្រ្គាម…