Category: ព័ត៌មានជាតិ​

  • ក្រសួងការបរទេសចិនឆ្លើយតបនឹង ការដែលអាមេរិកដំឡើងពន្ធគយចំនួន10% ចំពោះផលិតផលដែលចិននាំចេញទៅអាមេរិក

    ក្រសួងការបរទេសចិនឆ្លើយតបនឹង ការដែលអាមេរិកដំឡើងពន្ធគយចំនួន10% ចំពោះផលិតផលដែលចិននាំចេញទៅអាមេរិក

    (ប៉េកាំង)៖ អ្នកកាសែតសួរថា ៖ នៅថ្ងៃទី១ ខែកុម្ភៈ តាមម៉ោងតំបន់ភាគខាងកើតអាមេរិក ភាគីអាមេរិកប្រកាសថា នឹងដំឡើងពន្ធគយចំនួន10% ចំពោះផលិតផលដែលចិននាំចេញទៅអាមេរិក។ តើភាគីចិនវាយតម្លៃយ៉ាងណាចំពោះរឿងនេះ? អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយថា ៖ ភាគីអាមេរិកប្រើបញ្ហាថ្នាំ fentanyl ជាលេស ដើម្បីដំឡើងពន្ធគយចំនួន 10% ចំពោះផលិតផលដែលនាំចេញពីចិន ភាគីចិនបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ។ ចិននឹងចាត់វិធានការឆ្លើយតបទៅវិញដ៏ចាំបាច់ ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍សមហេតុផលរបស់ខ្លួន។ គោលជំហររបស់ភាគីចិនគឺជារៀងរហូតនិងយ៉ាងម៉ឺងម៉ាត់។ ការធ្វើសង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមពន្ធគយគ្មានអ្នកយកឈ្នោះទេ។ ទង្វើនៃភាគីអាមេរិកដែលតំឡើងអត្រាយកពន្ធគយដោយឯកតោភាគីបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងច្បាប់នៃអង្គការពាណិជ្ជកម្មពិភពលោក មិនអាចដោះស្រាយបញ្ហារបស់ខ្លួនបានទេ ហើយក៏គ្មានផលប្រយោជន៍ចំពោះភាគីទាំងពីរ រហូតដល់ទូទាំងពិភពលោក ទៀតផង ។ ភាគីចិនសូមដាស់តឿនភាគីអាមេរិក កែប្រែទង្វើខុសឆ្គងពាក់ព័ន្ធ គាំពារសភាពការណ៍ល្អប្រសើរ នៃកិច្ចសហប្រិតបត្តិការប្រឆាំងគ្រឿងញៀនរវាងចិន និងអាមេរិកដែលទទួលបានដោយមិនងាយ ដើម្បីជំរុញឱ្យទំនាក់ទំនងចិន-អាមេរិកអភិវឌ្ឍដោយស្ថិរភាព ល្អប្រសើរ និងដោយនិរន្តរភាព៕ វិទ្យុមិត្តភាពកម្ពុជាចិន

  • វេណេហ្ស៊ុយអេឡាដោះលែងអ្នកទោសជនជាតិអាមេរិក ៦នាក់

    វេណេហ្ស៊ុយអេឡាដោះលែងអ្នកទោសជនជាតិអាមេរិក ៦នាក់

    ការ៉ាកាស់ ៖ វេណេហ្ស៊ុយអេឡាបានដោះលែងអ្នកទោសអាមេរិកចំនួន ៦នាក់ បន្ទាប់ពីមានកិច្ចពិភាក្សានៅទីក្រុងការ៉ាកាស រវាងប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងបេសសកជនពិសេសរបស់លោក ត្រាំ។ ការដោះលែងជនជាតិអាមេរិក ៦នាក់នេះ ត្រូវបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយលោក ដូណាល់ ត្រាំ និងបេសកជនពិសេសរបស់គាត់ គឺលោក រីឆាដ ហ្ក្រែនណេល ប៉ុន្តែឈ្មោះរបស់ពួកគេមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ។ លោក ហ្ក្រែនណេល បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា លោកកំពុងត្រឡប់ទៅផ្ទះវិញ ជាមួយពលរដ្ឋអាមេរិកទាំង ៦នាក់។ ពួកគេបាននិយាយទៅកាន់លោកប្រធានាធិបតី ត្រាំ ហើយពួកគេមិនអាចបញ្ឈប់ការថ្លែងអំណរគុណដល់គាត់នោះទេ។ ជាមួយគ្នានេះ លោក ត្រាំ ក៏បានបង្ហោះសារអបអរសាទរចំពោះដំណឹងនេះ ហើយថា លោក ហ្ក្រែនណេល កំពុងនាំយកពលរដ្ឋអាមេរិកទាំង ៦នាក់ ពីវេណេហ្ស៊ុយអេឡាត្រឡប់មកផ្ទះវិញ។ យ៉ាងហោចណាស់មនុស្ស ៩នាក់ដែលមានសញ្ជាតិអាមេរិក ត្រូវបានគេជឿថា បានស្ថិតក្នុងចំណោមមនុស្សជាង ២.២០០នាក់ដែលត្រូវបានឃុំខ្លួនដោយអាជ្ញាធរវេណេហ្ស៊ុយអេឡាបន្ទាប់ពីការតវ៉ាទូទាំងប្រទេស ជុំវិញលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាស់កាលពីខែកក្កដា ឆ្នាំ ២០២៤ ដែលក្នុងនោះលោក នីកូឡាស់ ម៉ាឌូរ៉ូ បានអះអាងពីជ័យជម្នះ។ ការបោះឆ្នោតឡើងវិញរបស់គាត់…

  • [BREAKING NEWS ] ក្រសួងពាណិជ្ជកម្មចិននិយាយថា ចិននឹងប្រជែងការដំឡើងពន្ធរបស់អាមេរិក តាមរយៈអង្គការ WTO

    [BREAKING NEWS ] ក្រសួងពាណិជ្ជកម្មចិននិយាយថា ចិននឹងប្រជែងការដំឡើងពន្ធរបស់អាមេរិក តាមរយៈអង្គការ WTO

    ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃអាទិត្យ ២ កុម្ភៈថា ប្រទេសចិននឹងប្រឆាំងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកតាមរយៈអង្គការពាណិជ្ជកម្មពិភពលោក(WTO )។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដំឡើងពន្ធដោយសហរដ្ឋអាមេរិក បំពានយ៉ាងធ្ងន់ធ្ងរ ទៅនឹងច្បាប់របស់អង្គការ WTO ដោយជំរុញឱ្យសហរដ្ឋអាមេរិក ចូលរួមក្នុងការសន្ទនាប្រកបដោយភាពស្មោះត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការ។ ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសៅរ៍បានបញ្ជាឱ្យដំឡើងពន្ធ ២៥ ភាគរយលើការនាំចូលពីកាណាដា និងម៉ិកស៊ិក និង ១០ ភាគរយលើទំនិញពីប្រទេសចិន ដែលចាប់ផ្តើមពីថ្ងៃអង្គារទី៤កុម្ភៈដែលរុញឲ្យមានការប្រឈមនឹងការផ្ទុះសង្រ្គាមពាណិជ្ជកម្មថ្មីមួយដែលក្រុមសេដ្ឋវិទូបាននិយាយថាអាចបន្ថយកំណើនសេដ្ឋកិច្ចពិភពលោក និងបន្តអតិផរណាសកល។ ប្រទេសចិនបាននិយាយថា ខ្លួនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះពន្ធថ្មីដែលដាក់លើទីក្រុងប៉េកាំងដោយលោក Trump ដោយប្តេជ្ញាថានឹងចាត់វិធានការតបតដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃអាទិត្យ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនក៏បានរិះគន់ទោសចំពោះ “ការអនុវត្តខុសឆ្គង” របស់ទីក្រុងវ៉ាស៊ីនតោនផងដែរ ដោយនិយាយថា ទីក្រុងប៉េកាំង មិនពេញចិត្តជាខ្លាំងចំពោះបញ្ហានេះ និងប្រឆាំងដាច់ខាត៕

  • មនុស្សម្នាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវបានជំរុញឱ្យជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព  ខណៈអូស្ត្រាលីទប់ទល់ទឹកជំនន់
  • កងកម្លាំងសន្តិសុខសូម៉ាលី បង្កើនការល្បាត ខណៈលោក Trump បញ្ជាឱ្យវាយប្រហារលើក្រុម IS

    កងកម្លាំងសន្តិសុខសូម៉ាលី បង្កើនការល្បាត ខណៈលោក Trump បញ្ជាឱ្យវាយប្រហារលើក្រុម IS

    អស់រយៈពេលជិតមួយខែមកនេះ កងកម្លាំងសន្តិសុខ Puntland ត្រូវបានគេរាយការណ៍ថា បាននិងកំពុងវាយរុលទៅមុខលើកន្លែងលាក់ខ្លួនរបស់ក្រុមរដ្ឋឥស្លាមនៅក្នុងតំបន់ ដោយមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាបំផុតបានកើតឡើងនាពេលថ្មីៗនេះ នៅក្នុងទីក្រុង Turmasaale ដែលជាទីតាំងយុទ្ធសាស្ត្រ។ ទោះបីជាមានការស្លាប់ និងរបួសទាំងសងខាងក៏ដោយ ក៏កងកម្លាំង Puntland មានការវាយសម្រុកទៅមុខដ៏ខ្លាំងក្លា ដោយដណ្ដើមយកបានទីតាំងសំខាន់ៗមួយចំនួន។ កាលពីថ្ងៃសៅរ៍ ថ្ងៃទី ១ ខែកុម្ភៈ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកបានបញ្ជាឱ្យមានការវាយប្រហារតាមអាកាសដោយយោធា ដាក់គោលដៅលើអ្នករៀបចំផែនការវាយប្រហារជាន់ខ្ពស់របស់រដ្ឋអ៊ីស្លាម និងអ្នកផ្សេងទៀតមកពីអង្គការនៅក្នុងប្រទេសសូម៉ាលី។ រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បាននិយាយថា ការវាយប្រហារត្រូវបានធ្វើឡើងនៅតំបន់ភ្នំ Golis ហើយមិនមានជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់នោះទេ។ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មានលម្អិតទាំងនោះដោយឯករាជ្យបានទេ។ មន្ត្រីម្នាក់នៅក្នុងការិយាល័យប្រធានាធិបតីសូម៉ាលីដែលនិយាយសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ពីការវាយប្រហារនេះ ហើយបាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសសូម៉ាលីស្វាគមន៍ចំពោះការវាយប្រហារតាមអាកាសរនេះ។ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសក្នុងប្រទេសសូម៉ាលីជាទៀងទាត់អស់រយៈពេលជាច្រើនឆ្នាំ ក្រោមការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ៕

  • ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងបីនាក់បន្ថែមទៀត ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា

    ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងបីនាក់បន្ថែមទៀត ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា

    ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដំណាក់កាលទី៤ កាលពីថ្ងៃសៅរ៍ ដោយបានប្រគល់មនុស្សបីនាក់ទៅគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមនៅទីក្រុងហ្កាហ្សា ដែលជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់។ កាលពីថ្ងៃសៅរ៍ ចំណាប់ខ្មាំងពីរនាក់ ជនជាតិអ៊ីស្រាអែល សញ្ជាតបារាំងឈ្មោះ Ofer Calderon អាយុ ៥៤ ឆ្នាំ និងជនស៊ីវិលអ៊ីស្រាអែលអាយុ ៣៥ឆ្នាំ Yarden Bibas ត្រូវបានប្រគល់ទៅឱ្យកាកបាទក្រហមនៅទីក្រុង Khan Younis ភាគខាងត្បូង។ ចំណាប់ខ្មាំងទី៣ មានសញ្ជាតិអ៊ីស្រាអែល ផង និងសញ្ជាតអាមេរិកផង អាយុ៦៥ឆ្នាំ Keith Siegel ត្រូវបានដោះលែងនៅកំពង់ផែមួយក្នុងទីក្រុង ហ្កាហ្សា ដែលក្លាយជាការប្រគល់ពេញលេញនៃចំណាប់ខ្មាំងអ៊ីស្រាអែលទាំងបី។ ចំណាប់ខ្មាំង ឈ្មោះ Siegel ត្រូវបានក្រុមហាម៉ាស នាំចូលទៅក្នុងដែនដីហ្កាហ្សាស្ទ្រីប ជាមួយប្រពន្ធរបស់លោកឈ្មោះ Aviva កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ តែភរិយារបស់លោក ត្រូវបានដោះលែងកាលពីខែវិច្ឆិកាឆ្នាំ ២០២៣ ។ ការដោះលែងដែលធ្វើឡើងជាផ្នែកមួយនៃដំណាក់កាលពី៤ ក្រោមដំណាក់កាលទីមួយនៃការដោះដូរអ្នកទោស និងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានផ្អាករយៈពេល ១៥ ខែនៃការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ត្រូវបានសម្របសម្រួលជាមួយក្រុមអ្នកសម្របសម្រួលអន្តរជាតិដើម្បីធានាបាននូវការប្រគល់មនុស្សប្រកបដោយសុវត្ថិភាព៕

  • [BREAKING NEWS ] លោកប្រធានាធិបតី Trump កាលពីថ្ងៃសៅរ៍បានចុះហត្ថលេខាលើក្រឹត្យដែលដំឡើងពន្ធ ២៥% លើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ខណៈបន្ថែមពន្ធ១០% លើទំនិញពីប្រទេសចិន។ សម្ដីដែលលោក Trump បានគំរាមសូម្បីតែមុនពេលវិលត្រឡប់ទៅកាន់អំណាចវិញនៅដើមខែនេះ គូសបញ្ជាក់អំពីឆន្ទៈរបស់លោកក្នុងការប្រើប្រាស់គោលនយោបាយពាណិជ្ជកម្ម សូម្បីតែសម្ព័ន្ឋមិត្តធំៗបំផុតរបស់សហរដ្ឋអាមេរិកមួយចំនួនក៏ដោយ។
  • ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបានសម្អាតប្រេង ដែលអណ្តែតមកលើឆ្នេរព្រែកត្រែងក្នុងខេត្តព្រះសីហនុឱ្យប្រសើរឡើងវិញនៅពេលឆាប់ៗខាងមុខ

    ក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបានសម្អាតប្រេង ដែលអណ្តែតមកលើឆ្នេរព្រែកត្រែងក្នុងខេត្តព្រះសីហនុឱ្យប្រសើរឡើងវិញនៅពេលឆាប់ៗខាងមុខ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលខេត្តព្រះសីហនុ រួមទាំងសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី បានសហការគ្នាធ្វើការអន្តរាគមន៍សម្អាតឆ្នេរសមុទ្រឱ្យបានស្អាត បន្ទាប់ពីមានប្រេងចំនួនប្រមាណ២០០០លីត បានអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅក្នុងប្រតិបត្តិការនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ឯកឧត្តម ម៉ាង ស៊ីណេត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំថ្នាក់ដឹនាំនិងមន្រ្តីជំនាញ ចុះពិនិត្យទីតាំងជាក់ស្តែង និងដឹកនាំមន្ត្រីជំនាញតាមដានប្រភពនៃការហូរប្រេងចេញ និងបានធ្វើការដឹកនាំការអន្តរាគមន៍សម្អាតតំបន់ ដែលមានកំណកប្រេង នៅតាមបណ្តោយឆ្នេរ និងតាមទីតាំងមួយចំនួនទៀតឱ្យបានស្អាតឡើងវិញ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ករណីប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង ត្រូវបានសម្អាតជាង៩០%ហើយ។ ក្រុមការងារនឹងបន្ដសម្អាតបន្ថែមទៀតឱ្យបានឆាប់រួចរាល់ តាមរយៈ ការប្រើប្រាស់សម្ភារៈនិងបច្ចេកទេសត្រឹមត្រូវ។ សូមបញ្ជាក់ថា ក្រុមហ៊ុនប្រេងឥន្ធនៈ នៅកម្ពុជារួមមានក្រុមហ៊ុន CALTEX, TOTAL,…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ បេសកកម្មដែលយើងបាន និងកំពុងធ្វើ ជាបេសកកម្មដែលធំ ហើយពោរពេញដោយឧត្តមភាព

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ បេសកកម្មដែលយើងបាន និងកំពុងធ្វើ ជាបេសកកម្មដែលធំ ហើយពោរពេញដោយឧត្តមភាព

    (ភ្នំពេញ)៖ ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារនៃការអនុវត្តការងារឆ្នាំ២០២៤ និងលើកទិសដៅការងាសម្រាប់អនុវត្តឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» នៃខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ទៅកាន់ ថ្នាក់ដឹកនាំ និងមន្ត្រីថា បេសកកម្មដែលយើងបាន និងកំពុងធ្វើ ជាបេសកកម្មដែលធំ ហើយពោរពេញដោយឧត្តមភាព ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ការងារកែទម្រង់ដែលយើង បានធ្វើកន្លងមក មិនមែនជាការងារដែលងាយស្រួលពេកនោះទេ។ ការងារខ្លះមានភាពស្មុគស្មាញ មានការប្រឈម ត្រូវការពេលវេលាយូរ និងត្រូវការឆន្ទៈខ្ពស់ក្នុងការអនុវត្ត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា “ខ្ញុំនៅតែនិយាយដដែលថា ខ្ញុំមានភ័ព្វសំណាងដែលខ្ញុំមានឱកាសបានមកចូលរួមការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងមុខងារសាធារណៈ ដែលសុទ្ធតែមានសមត្ថភាព វិជ្ជាជីវៈ និងឆន្ទៈខ្ពស់ ដើម្បីបម្រើជាតិ និងប្រជាជន។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា “ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់យើងទាំងអស់ កន្លងមកនេះ មិនត្រឹមតែជាការបំពេញតួនាទីភារកិច្ចយ៉ាងហ្មត់ចត់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងបានចូលរួមជាផ្នែកមួយ ក្នុងការផ្លាស់ប្តូរ និងកែលម្អផ្នត់គំនិតរបស់មហាជន ជាពិសេសមកលើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី…

  • នាយករដ្ឋមន្ត្រី ៖ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ ធានាការផ្គត់ផ្គង់ទឹក ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ

    នាយករដ្ឋមន្ត្រី ៖ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ ធានាការផ្គត់ផ្គង់ទឹក ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ (Completed Irrigation System) ធានាការផ្គត់ផ្គង់ទឹក ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ។ គម្រោងខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ជំហ៊ាន២ គឺជាគម្រោងជួយលើកកម្ពស់ច្រវាក់តម្លៃផលិតកម្មកសិកម្មកាន់តែល្អប្រសើរ ហើយក្នុងនោះ គម្រោងនេះ បានស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយ (Completed Irrigation System) សរុបចំនួន ១២ប្រព័ន្ធ នៅក្នុងខេត្តតាកែវ កណ្ដាល និងព្រៃវែង ។ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ បានធានាដល់ការមានទឹកគ្រប់គ្រាន់សម្រាប់ប្រជាកសិករ ធ្វើស្រូវបានចំនួន ៣ដង ក្នុងមួយឆ្នាំ និងរួមទាំងដំណាំរួមផ្សំផ្សេងៗទៀតផងដែរ ដោយមិនមានការព្រួយបារម្ភពីការខ្វះខាតទឹកប្រើប្រាស់ឡើយ ។ ប្រព័ន្ធធារាសាស្ត្រនេះ មានស្ថានីយន៍បូមទឹកដោយស្វ័យប្រវត្តិដែលប្រើប្រាស់ថាមពលអគ្គិសនីចំនួន ១២កន្លែង ដើម្បីអន្តរាគមន៍បូមទឹកចូលក្នុងប្រឡាយមេ រួចបញ្ចូលទៅក្នុងប្រឡាយរង រួចបន្តចូលក្នុងប្រឡាយជើងក្អែបដែលនៅតាមភ្លឺស្រែរបស់ប្រជាកសិករ រួចបង្ហូរចូលក្នុងស្រែតែម្ដង ។ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ត្រូវបានគ្រប់គ្រងដោយសហគមន៍កសិករប្រើប្រាស់ទឹក បង្កេីតឡេីងដោយក្រសួងធនធានទឹក និងឧតុនិយម ហើយមានដំណើរការដោយរលូន ព្រមទាំងមានការចូលរួមយ៉ាងទៀងទាត់ និងសកម្ម ដើម្បីផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ…