Category: ព័ត៌មានជាតិ
-

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ បេសកកម្មដែលយើងបាន និងកំពុងធ្វើ ជាបេសកកម្មដែលធំ ហើយពោរពេញដោយឧត្តមភាព
(ភ្នំពេញ)៖ ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារនៃការអនុវត្តការងារឆ្នាំ២០២៤ និងលើកទិសដៅការងាសម្រាប់អនុវត្តឆ្នាំ២០២៥ របស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស) នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» នៃខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ទៅកាន់ ថ្នាក់ដឹកនាំ និងមន្ត្រីថា បេសកកម្មដែលយើងបាន និងកំពុងធ្វើ ជាបេសកកម្មដែលធំ ហើយពោរពេញដោយឧត្តមភាព ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ការងារកែទម្រង់ដែលយើង បានធ្វើកន្លងមក មិនមែនជាការងារដែលងាយស្រួលពេកនោះទេ។ ការងារខ្លះមានភាពស្មុគស្មាញ មានការប្រឈម ត្រូវការពេលវេលាយូរ និងត្រូវការឆន្ទៈខ្ពស់ក្នុងការអនុវត្ត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា “ខ្ញុំនៅតែនិយាយដដែលថា ខ្ញុំមានភ័ព្វសំណាងដែលខ្ញុំមានឱកាសបានមកចូលរួមការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងមុខងារសាធារណៈ ដែលសុទ្ធតែមានសមត្ថភាព វិជ្ជាជីវៈ និងឆន្ទៈខ្ពស់ ដើម្បីបម្រើជាតិ និងប្រជាជន។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា “ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់យើងទាំងអស់ កន្លងមកនេះ មិនត្រឹមតែជាការបំពេញតួនាទីភារកិច្ចយ៉ាងហ្មត់ចត់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងបានចូលរួមជាផ្នែកមួយ ក្នុងការផ្លាស់ប្តូរ និងកែលម្អផ្នត់គំនិតរបស់មហាជន ជាពិសេសមកលើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី…
-

នាយករដ្ឋមន្ត្រី ៖ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ ធានាការផ្គត់ផ្គង់ទឹក ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ
(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ (Completed Irrigation System) ធានាការផ្គត់ផ្គង់ទឹក ដេីម្បីបង្កបង្កេីនផលពេញមួយឆ្នាំ។ គម្រោងខ្សែច្រវ៉ាក់តម្លៃផលិតកម្មកសិកម្មកម្ពុជា ជំហ៊ាន២ គឺជាគម្រោងជួយលើកកម្ពស់ច្រវាក់តម្លៃផលិតកម្មកសិកម្មកាន់តែល្អប្រសើរ ហើយក្នុងនោះ គម្រោងនេះ បានស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយ (Completed Irrigation System) សរុបចំនួន ១២ប្រព័ន្ធ នៅក្នុងខេត្តតាកែវ កណ្ដាល និងព្រៃវែង ។ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ បានធានាដល់ការមានទឹកគ្រប់គ្រាន់សម្រាប់ប្រជាកសិករ ធ្វើស្រូវបានចំនួន ៣ដង ក្នុងមួយឆ្នាំ និងរួមទាំងដំណាំរួមផ្សំផ្សេងៗទៀតផងដែរ ដោយមិនមានការព្រួយបារម្ភពីការខ្វះខាតទឹកប្រើប្រាស់ឡើយ ។ ប្រព័ន្ធធារាសាស្ត្រនេះ មានស្ថានីយន៍បូមទឹកដោយស្វ័យប្រវត្តិដែលប្រើប្រាស់ថាមពលអគ្គិសនីចំនួន ១២កន្លែង ដើម្បីអន្តរាគមន៍បូមទឹកចូលក្នុងប្រឡាយមេ រួចបញ្ចូលទៅក្នុងប្រឡាយរង រួចបន្តចូលក្នុងប្រឡាយជើងក្អែបដែលនៅតាមភ្លឺស្រែរបស់ប្រជាកសិករ រួចបង្ហូរចូលក្នុងស្រែតែម្ដង ។ ប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ត្រូវបានគ្រប់គ្រងដោយសហគមន៍កសិករប្រើប្រាស់ទឹក បង្កេីតឡេីងដោយក្រសួងធនធានទឹក និងឧតុនិយម ហើយមានដំណើរការដោយរលូន ព្រមទាំងមានការចូលរួមយ៉ាងទៀងទាត់ និងសកម្ម ដើម្បីផ្គត់ផ្គង់ទឹកជូនដល់ប្រជាកសិករ…
-

ជំនួបកំពូលជប៉ុន និងអាមេរិកក្នុងខែនេះ ផ្តោតសំខាន់បង្កើនសម្ព័ន្ធភាពដល់កម្រិតថ្មីមួយ
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru និងប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានរំពឹងថា នឹងរៀបចំកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកលោក នៅថ្ងៃទី៧ ខែកុម្ភៈនេះ នៅទីក្រុងវ៉ាស៊ីនតោន។ មន្ត្រីរដ្ឋាភិបាលកំពុងធ្វើការរៀបចំកិច្ចប្រជុំនោះ ដើម្បីឆ្លើយតបទៅនឹងគោលបំណងរបស់លោក Ishiba ដែលចង់ជួបពិភាក្សាជាមួយលោក Trump ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅក្នុងសម័យប្រជុំរបស់សភាជាន់ទាបកាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក Ishiba បាននិយាយថា លោកចង់បង្កើនសម្ព័ន្ធភាពជប៉ុន-អាមេរិកដល់កម្រិតថ្មីមួយ ដែលនឹងបម្រើផលប្រយោជន៍ជាតិរបស់ប្រទេសទាំងពីរបានល្អបំផុត។ ហើយលោកក៏មានគោលបំណងកសាងទំនុកចិត្តគ្នាទៅវិញទៅមកជាមួយលោក Trump ដើម្បីពង្រឹងទំនាក់ទំនងផងដែរ។ បន្ថែមលើនេះ លោក Ishiba ក៏នឹងសង្កត់ធ្ងន់លើតម្រូវការធ្វើការដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ចំពេលប្រឈមមុខនឹងការពង្រីកឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ប្រទេសចិន៕ ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា
-

ផ្លូវដែកចិនទទួលបានអ្នកដំណើរជាង ២០០លាននាក់ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី
ប៉េកាំង ៖ ក្រុមហ៊ុន China Railway បានបញ្ជាក់កាលពីថ្ងៃសុក្រសប្តាហ៍ថា ក្នុងរយៈពេល ៤០ថ្ងៃ ផ្លូវរថភ្លើងរបស់ប្រទេសចិន បានដឹកជញ្ជូនអ្នកដំណើរជាង ២០០លាននាក់ ចាប់តាំងពីពិធីបុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំថ្មី ជាពេលដែលប្រជាជនសម្រុកធ្វើដំណើរទៅកាន់ទីជិតឆ្ងាយចាប់ផ្តើមពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ គិតត្រឹមថ្ងៃទី៣០ ខែមករា ផ្លូវដែករបស់ប្រទេសចិន បានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន ២០៦លាននាក់ នេះបើយោងតាមការអះអាងរបស់ ក្រុមហ៊ុន China Railway។ ជាមួយគ្នានេះ ការដឹកជញ្ជូនមានសុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់គួរឲ្យកត់សម្គាល់។ ក្រុមហ៊ុន China Railway បាននិយាយកាលពីដើមខែធ្នូថា ផ្លូវដែកសរុបរបស់ប្រទេសចិនមានចម្ងាយប្រតិបត្តិការលើសពី ១៦០.០០០គីឡូម៉ែត្រ ជាមួយនឹងផ្លូវរថភ្លើងល្បឿនលឿនលើសពី ៤៦.០០០គីឡូម៉ែត្រ។ បណ្តាញផ្លូវដែកគ្របដណ្តប់ ៩៩ភាគរយនៃទីក្រុងរបស់ចិន ដែលមានប្រជាជនជាង ២០០.០០០នាក់ ហើយបណ្តាញផ្លូវដែកល្បឿនលឿនគ្របដណ្តប់ ៩៧ភាគរយនៃទីក្រុងដែលមានប្រជាជនច្រើនជាង ៥០០.០០០នាក់។ ទន្ទឹមនេះ អាជ្ញាធរផ្លូវដែកនៅទូទាំងតំបន់ផ្សេងៗបានបង្កើនសមត្ថភាពលើផ្លូវធ្វើដំណើរដ៏ពេញនិយម សេវាស្ថានីយ៍ និងរថភ្លើងឲ្យកាន់តែប្រសើរឡើង និងបានអនុវត្តវិធានការនានា ដើម្បីផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ធ្វើដំណើរកាន់តែល្អឡើង៕ ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម…
-

រុស្ស៊ីព្រមានថា ផែនការអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលអាមេរិក មិនអាចបន្ថយភាពតានតឹងទេ
មូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ការសម្រេចចិត្តចុងក្រោយរបស់អាមេរិក ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធការពារមីស៊ីលថ្មីរបា់ខ្លួន នឹងមិនអាចជួយកាត់បន្ថយភាពតានតឹងជាមួយរុស្ស៊ីនោះទេ។ រុស្ស៊ីបានអះអាងបែបនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ស្តីពីការអភិវឌ្ឍន៍ប្រព័ន្ធការពារមីស៊ីលថ្មីសម្រាប់សហរដ្ឋអាមេរិក។ ប្រព័ន្ធខែលការពារមីស៊ីល Iron Dome នឹងការពារប្រឆាំងនឹងការបាញ់មីស៊ីលផ្លោង និងមីស៊ីលមានល្បឿនលឿនជាងសំឡេង ឬក៏មីស៊ីលកម្រិតខ្ពស់ និងការវាយប្រហារពីលើអាកាសផ្សេងទៀត។ យ៉ាងណា ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា បាននិយាយថា គំនិតផ្តួចផ្តើមនេះ ពិតជាបានសបញ្ជាក់សារជាថ្មី អំពីភាពតានតឹង ពីព្រោះការសម្រេចចិត្តបែបនេះ ពាក់ព័ន្ធនឹងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក។ លោកស្រីបន្ថែមថា រុស្ស៊ីចាត់ទុកសកម្មភាពនេះជាការសបញ្ជាក់ មួយ ទៀត របស់ អាមេរិក ដែលផ្ដែលផ្តោតលើការប្រែក្លាយលំហអាកាស ទៅ ជា សង្វៀន មួយ សម្រាប់ ការ ប្រឈម មុខ ដាក់ គ្នា ដោយ ប្រដាប់ អាវុធ។ បន្ថែមលើនេះ លោកស្រី…
-

ចូលឆ្នាំខ្មែរខាងមុខ ផ្លូវពីស្រុកកោះធំ ទៅស្រុកលើកដែក ខេត្តកណ្ដាលសាង់សង់រួចរាល់
ភ្នំពេញ៖ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយងាយស្រួល កាត់ពីស្រុកកោះធំ ទៅស្រុកលើកដែក នៃខេត្តកណ្តាល ដោយមិនចាំបាច់វាងទៅតាមផ្លូវផ្សេងណាទៀតឡើយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណ ការ និងដឹកជញ្ជូននៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ អ្នកនាំពាក្យបានគូសរំលេចថា កំណាត់ផ្លូវជាតិលេខ២៣ (NR23) ប្រវែង១៩,៨ គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ ពីគល់ស្ពានកោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ(PK0+000) ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល (PK19+800)ឆ្លងកាត់ឃុំចំនួន៤ គឺឃុំជ្រោយតាកែវ ឃុំកំពង់កុង ឃុំលើកដែក និងឃុំពាមរាំង បានស្ថាបនាជិតរួចរាល់ ។ ខ្សែផ្លូវនេះជាផ្នែកចម្បង និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តភ្ជាប់នៅក្នុងតំបន់ ដ៏ប្រទាក់ក្រឡា ព្រមទាំងផ្តល់អាទិភាពសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ពលរដ្ឋ។ ឯកឧត្តមបន្តថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥ គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣ នៃគម្រោងកែលម្អផ្លូវថ្នល់ជំហានទី២ ការអនុអវត្តគម្រោងសម្រេចបានលទ្ធផលជារួម ៦៩,៤០ភាគរយហើយ៕ ដោយ៖មុនី
-

កសិកម្មទំនើប ជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់
(ខេត្តកំពង់ធំ)៖ ក្នុងជំនួបជួបសំណេះ សំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានពន្យល់ណែនាំពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ មានកិច្ចសន្យាផលិតកម្ម ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានការចាត់ចែង ទូទាត់ចំណាយ-ចំណូលត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្នុងការងារនេះក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស និងការសហការជាមួយមន្រ្តីកសិកម្មឃុំ ប្រការសំខាន់ប្រជាកសិករត្រូវចេះសហការធ្វើការជាមួយគ្នា គោរពច្បាប់វិន័យរបស់សហគមន៍ មានភាពស្មោះត្រង់ និងធ្វើក្នុងគោលដៅរួមគ្នា ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងផលប្រយោជន៍យូរអង្វែង។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញសហការជាមួយប្រជាកសិករក្នុងការចុះចុចគោលដៅរួមគ្នានូវផ្ទៃដីផលិតកម្មជាមួយផែនការជាក់លាក់ ចុះបញ្ជីសហគមន៍កសិកម្មទំនេីប ដេីម្បីងាយស្រួលក្នុងការផ្តល់ជាទុនវិនិយោគ សម្រាប់ដំណើរការផលិតកម្មនារដូវបន្ទាប់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ប្រជាកសិករទាំងអស់ងាកមកដាំនូវពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ចំប៉ីស៧០ និងស្រង៉ែថ្មី ដែលមានតម្លៃខ្ពស់ក្នុងទីផ្សារបច្ចុប្បន្ន និងមានតម្រូវការខ្ពស់សម្រាប់រោងម៉ាស៊ីនក្នុងស្រុក។ សូមជម្រាបជូនថា បច្ចុប្បន្ននេះក្នុងឃុំកំពង់គោមានកសិករដាំស្រូវចំនួន៤០០គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំស្រូវចំនួន ១០ ០០០ហិកតា កំពុងពិចារណា និងស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចងក្រងសហគមន៍កសិកម្មទំនើប…
-

សម្ដេចធិបតី អញ្ជើញពិនិត្យវឌ្ឍនភាពនៃការបូមទឹក ជួយសង្គ្រោះស្រូវប្រាំងកសិករ ក្នុងស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ
(កំពង់ធំ)៖ ក្រោយជួបសំណេះសំណាលជាមួយ ប្រជាសហគមន៍ក្នុងស្រុកប្រាសាទសំបូរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ប្រមាណជាង ១៦០០ហិកតា ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានសរសេលើបណ្ដាញសង្គមថា ដើម្បីឱ្យការបង្កបង្កើនផលស្រូវប្រាំង បានកាន់តែច្រើន និងមានគុណភាពខ្ពស់ រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តដាក់ខ្ពស់ក្នុងការអន្តរាគមន៍ទឹកពីប្រភពទឹកនានា ក្នុងគោលដៅបម្រើដល់ការស្រោចស្រពស្រែរដូវប្រាំងឱ្យបានគ្រប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព ។ ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានធ្វើការអន្តរាគមន៍ទឹក ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹក ពីប្រភពអាងទឹកស្ទឹងជីនិត បូមបន្តចូលប្រឡាយរង ដើម្បីសង្គ្រោះស្រូវរដូវប្រាំង បានចំនួន ៣០ហិកតា ក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ។ ដោយឡែក ការអន្តរាគមន៍ទឹក ក្នុងខេត្តកំពង់ធំទាំងមូលសម្រេចលទ្ធផលបាន ៖ ទី១/. ឃុំសាន់គ ស្រុកកំពង់ស្វាយ ចំនួន ៥០២ហិកតា, ទី២/. ឃុំបន្ទាយស្ទោង ស្រុកស្ទោង…
-

-

មនុស្ស ៦នាក់ស្លាប់ ក្នុងនោះមានកុមារម្នាក់ បន្ទាប់ពីហេតុការណ៍ធ្លាក់យន្ដហោះមួយគ្រឿងនៅសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកម្នាក់បានរាយការណ៍ថា យន្តហោះឯកជនធុនតូចមួយគ្រឿង ដឹកនាំមនុស្សសរុបចំនួន ៦នាក់ ក្នុងនោះមានក្រុមការងារនៅលើយន្ដហោះ ៤នាក់ អ្នកជំងឺជាកុមារម្នាក់ និងអ្នកថែទាំអ្នកជំងឺម្នាក់ បានធ្លាក់នៅភាគឦសានទីក្រុង Philadelphia កាលពីថ្ងៃសុក្រសប្តាហ៍នេះ បណ្តាលឱ្យពួកគេទាំងអស់បាត់បង់ជីវិត។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ក៏បានទទួលស្គាល់ដែរថា មានមនុស្ស ៦នាក់ស្ថិតលើយន្ដហោះធុនតូចប្រភេទ Learjet 55 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Jet Rescue Air Ambulance ដែលបានជួបគ្រោះថ្នាក់ធ្លាក់នៅម៉ោងប្រហែល ៦និង៣០នាទីលា្ងចថ្ងៃសុក្រ (ម៉ោងក្នុងតំបន់)។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា យន្ដហោះនេះបានធ្លាក់ចំតំបន់ទីប្រជុំជនមួយកន្លែងស្ថិតនៅក្បែរផ្សារទំនើប Roosevelt Mall បណ្ដាលឱ្យមានអគិ្គភ័យឆាបឆេះ និងធ្វើឱ្យមនុស្សជាច្រើននាក់នៅលើដីរងរបួស ហើយផ្ទះមួយខ្នង និងរថយន្ដជាច្រើនគ្រឿងត្រូវបានភ្លើងឆេះ។ ភ្លាមៗ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្ដាញសង្គមថា វាជារឿងគួរឱ្យសោកសៅ ចំពោះគ្រោះថ្នាក់ធ្លាក់យន្ដហោះនៅទីក្រុង Philadelphia រដ្ឋ Pennsylvania។ យ៉ាងណាមិញ គិតមកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់អំពីមូលហេតុបណ្ដាលឱ្យយន្ដហោះមួយគ្រឿងនេះធ្លាក់នោះទេ តែគ្រោះថ្នាក់នេះបានកើតឡើងចំពេលអាកាសធាតុចុះត្រជាក់ខ្លាំងលាយឡំជាមួយភ្លៀងដែលពិបាកក្នុងការមើលផ្លូវ៕ ប្រភព ៖ AFP ប្រែសម្រួល…