Category: ព័ត៌មានជាតិ
-

កសិកម្មទំនើប ជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់
(ខេត្តកំពង់ធំ)៖ ក្នុងជំនួបជួបសំណេះ សំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានពន្យល់ណែនាំពីសារៈសំខាន់នៃការចងក្រងសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ មានកិច្ចសន្យាផលិតកម្ម ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានការចាត់ចែង ទូទាត់ចំណាយ-ចំណូលត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្នុងការងារនេះក្រសួងនឹងជួយគាំទ្រផ្នែកបច្ចេកទេស និងការសហការជាមួយមន្រ្តីកសិកម្មឃុំ ប្រការសំខាន់ប្រជាកសិករត្រូវចេះសហការធ្វើការជាមួយគ្នា គោរពច្បាប់វិន័យរបស់សហគមន៍ មានភាពស្មោះត្រង់ និងធ្វើក្នុងគោលដៅរួមគ្នា ដើម្បីទទួលបានផលចំនេញសេដ្ឋកិច្ច និងផលប្រយោជន៍យូរអង្វែង។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញសហការជាមួយប្រជាកសិករក្នុងការចុះចុចគោលដៅរួមគ្នានូវផ្ទៃដីផលិតកម្មជាមួយផែនការជាក់លាក់ ចុះបញ្ជីសហគមន៍កសិកម្មទំនេីប ដេីម្បីងាយស្រួលក្នុងការផ្តល់ជាទុនវិនិយោគ សម្រាប់ដំណើរការផលិតកម្មនារដូវបន្ទាប់។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ប្រជាកសិករទាំងអស់ងាកមកដាំនូវពូជស្រូវក្នុងស្រុកដូចជា សែនក្រអូប ចំប៉ីស៧០ និងស្រង៉ែថ្មី ដែលមានតម្លៃខ្ពស់ក្នុងទីផ្សារបច្ចុប្បន្ន និងមានតម្រូវការខ្ពស់សម្រាប់រោងម៉ាស៊ីនក្នុងស្រុក។ សូមជម្រាបជូនថា បច្ចុប្បន្ននេះក្នុងឃុំកំពង់គោមានកសិករដាំស្រូវចំនួន៤០០គ្រួសារ និងមានផ្ទៃដីផលិតកម្មដំណាំស្រូវចំនួន ១០ ០០០ហិកតា កំពុងពិចារណា និងស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការចងក្រងសហគមន៍កសិកម្មទំនើប…
-

សម្ដេចធិបតី អញ្ជើញពិនិត្យវឌ្ឍនភាពនៃការបូមទឹក ជួយសង្គ្រោះស្រូវប្រាំងកសិករ ក្នុងស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ
(កំពង់ធំ)៖ ក្រោយជួបសំណេះសំណាលជាមួយ ប្រជាសហគមន៍ក្នុងស្រុកប្រាសាទសំបូរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ប្រមាណជាង ១៦០០ហិកតា ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។ សម្ដេចធិបតី បានសរសេលើបណ្ដាញសង្គមថា ដើម្បីឱ្យការបង្កបង្កើនផលស្រូវប្រាំង បានកាន់តែច្រើន និងមានគុណភាពខ្ពស់ រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តដាក់ខ្ពស់ក្នុងការអន្តរាគមន៍ទឹកពីប្រភពទឹកនានា ក្នុងគោលដៅបម្រើដល់ការស្រោចស្រពស្រែរដូវប្រាំងឱ្យបានគ្រប់គ្រាន់ ព្រមទាំងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាកសិករឱ្យអស់ពីលទ្ធភាព ។ ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានធ្វើការអន្តរាគមន៍ទឹក ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹក ពីប្រភពអាងទឹកស្ទឹងជីនិត បូមបន្តចូលប្រឡាយរង ដើម្បីសង្គ្រោះស្រូវរដូវប្រាំង បានចំនួន ៣០ហិកតា ក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ។ ដោយឡែក ការអន្តរាគមន៍ទឹក ក្នុងខេត្តកំពង់ធំទាំងមូលសម្រេចលទ្ធផលបាន ៖ ទី១/. ឃុំសាន់គ ស្រុកកំពង់ស្វាយ ចំនួន ៥០២ហិកតា, ទី២/. ឃុំបន្ទាយស្ទោង ស្រុកស្ទោង…
-

-

មនុស្ស ៦នាក់ស្លាប់ ក្នុងនោះមានកុមារម្នាក់ បន្ទាប់ពីហេតុការណ៍ធ្លាក់យន្ដហោះមួយគ្រឿងនៅសហរដ្ឋអាមេរិក
វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកម្នាក់បានរាយការណ៍ថា យន្តហោះឯកជនធុនតូចមួយគ្រឿង ដឹកនាំមនុស្សសរុបចំនួន ៦នាក់ ក្នុងនោះមានក្រុមការងារនៅលើយន្ដហោះ ៤នាក់ អ្នកជំងឺជាកុមារម្នាក់ និងអ្នកថែទាំអ្នកជំងឺម្នាក់ បានធ្លាក់នៅភាគឦសានទីក្រុង Philadelphia កាលពីថ្ងៃសុក្រសប្តាហ៍នេះ បណ្តាលឱ្យពួកគេទាំងអស់បាត់បង់ជីវិត។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ក៏បានទទួលស្គាល់ដែរថា មានមនុស្ស ៦នាក់ស្ថិតលើយន្ដហោះធុនតូចប្រភេទ Learjet 55 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Jet Rescue Air Ambulance ដែលបានជួបគ្រោះថ្នាក់ធ្លាក់នៅម៉ោងប្រហែល ៦និង៣០នាទីលា្ងចថ្ងៃសុក្រ (ម៉ោងក្នុងតំបន់)។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា យន្ដហោះនេះបានធ្លាក់ចំតំបន់ទីប្រជុំជនមួយកន្លែងស្ថិតនៅក្បែរផ្សារទំនើប Roosevelt Mall បណ្ដាលឱ្យមានអគិ្គភ័យឆាបឆេះ និងធ្វើឱ្យមនុស្សជាច្រើននាក់នៅលើដីរងរបួស ហើយផ្ទះមួយខ្នង និងរថយន្ដជាច្រើនគ្រឿងត្រូវបានភ្លើងឆេះ។ ភ្លាមៗ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្ដាញសង្គមថា វាជារឿងគួរឱ្យសោកសៅ ចំពោះគ្រោះថ្នាក់ធ្លាក់យន្ដហោះនៅទីក្រុង Philadelphia រដ្ឋ Pennsylvania។ យ៉ាងណាមិញ គិតមកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់អំពីមូលហេតុបណ្ដាលឱ្យយន្ដហោះមួយគ្រឿងនេះធ្លាក់នោះទេ តែគ្រោះថ្នាក់នេះបានកើតឡើងចំពេលអាកាសធាតុចុះត្រជាក់ខ្លាំងលាយឡំជាមួយភ្លៀងដែលពិបាកក្នុងការមើលផ្លូវ៕ ប្រភព ៖ AFP ប្រែសម្រួល…
-

ធ្លាក់យន្តហោះមួយគ្រឿងនៅកេនយ៉ា ផ្តាច់ជីវិតគូស្នេហ៍មួយគូ
ណៃរ៉ូប៊ី ៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលកេនយ៉ា ហៅកាត់ (KCAA) បានបញ្ជាក់ថា យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់នៅប្រទេសកេនយ៉ា កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បណ្តាលឱ្យគូស្នេហ៍បរទេសមួយគូនៅលើយន្តហោះបាត់បង់ជីវិត។ អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលកេនយ៉ា លោក Emile Arao បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា យន្តហោះធុនតូចប្រភេទ Cessna 185 ដែលបានហោះចេញពីទីក្រុងណៃរ៉ូប៊ី ទៅកាន់ទីតាំងទេសចរណ៍ Mbaruk ស្ថិតនៅតំបន់ Nakuru បានធ្លាក់នៅក្នុងទីក្រុង Naivasha នៅម៉ោងប្រហែល ៥និង១៤នាទល្ងាចថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)។ លោក Arao បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានមនុស្សពីរនាក់នៅលើយន្តហោះមួយគ្រឿងនោះ ហើយជាអកុសល គូស្នេហ៍មួយគូនេះបានបាត់បង់ជីវិត។ បច្ចុប្បន្ន អាជ្ញាធរ KCAA កំពុងសម្របសម្រួលយ៉ាងសកម្មជាមួយអាជ្ញាធរពាក់ព័ន្ធ រួមទាំងនាយកដ្ឋានស៊ើបអង្កេតគ្រោះថ្នាក់អាកាស អ្នកសង្គ្រោះបន្ទាន់ និងបុគ្គលិកសន្តិសុខក្នុងតំបន់ ដើម្បីប្រមូលព័ត៌មានលម្អិតបន្ថែម និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងឆ្លើយតប។ ស្នងការរងប៉ូលិសក្រុង Naivasha លោក Charles Mwai បាននិយាយថា មូលហេតុនៅពីក្រោយឧបទ្ទវហេតុនេះ គេនៅតែមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែយោងតាមការសន្និដ្ឋានបឋម បញ្ហាអាកាសធាតុមិនអំណោយផល និង អ័ព្ទនៅតំបន់នោះ ប្រហែលជាដើមចងធ្វើឱ្យធ្លាក់យន្តហោះនេះ។…
-

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាសង្ឃឹមថា តម្លៃស្រូវអូអឹមអាចនឹងល្អឡើងវិញក្រោយពេលចូលឆ្នាំចិនវៀតណាមនេះ
ថ្មីៗនេះ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មុនអំឡុងពេលចូលឆ្នាំចិនវៀតណាមឆ្នាំ២០២៥នេះ ការបញ្ជាទិញភោគផលកសិកម្មពិសេសស្រូវមានសកម្មភាពយឺត និងបញ្ជាទិញតិច ដូចនេះ ប្រជាកសិករច្រូតហើយគួរកុំបង្ខំចិត្តលក់ភ្លាមៗ ដោយរក្សាទុកស្រូវក្នុងឃ្លាំងសិន ប្រសិនបើមានលទ្ធភាព ពីព្រោះតម្លៃស្រូវអាចនឹងល្អឡើងវិញក្រោយពេលចូលឆ្នាំចិនវៀតណាមនេះ ខណៈពេលនោះការបញ្ជាទិញអាចនឹងមានការកើនឡើងវិញដែរ។ ការណែនាំនេះ បានធ្វើឡើងបន្ទាប់ពីស្រូវអូអឹមបានធ្លាក់ថ្លៃកាលពីដើមខែមករាឆ្នាំ២៩២៥នេះមក។ យ៉ាងណាក៏ដោយ រដូវចូលឆ្នាំចិនវៀតណាមឆ្នាំ២០២៥នេះ ចាប់ពីថ្ងៃទី២៩ហើយនឹងបញ្ចប់នៅដើមខែកុម្ភៈនេះហើយ។ ឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់ឡើងវិញថា សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជាមុននេះជាប់ដៃប្រមូលទិញស្រូវចុងរដូវវស្សា ដោយរោងម៉ាស៊ីនកិនស្រូវខ្លះអស់ទុនហើយខ្លះអស់ឃ្លាំង ខណៈកាលពីដើមខែមករាស្រូវប្រាំងអូអឹមដើមដៃក៏មកដល់។ យ៉ាងណាក៏ដោយបន្ទាប់ពីរាជរដ្ឋាភិបាលទម្លាក់ទុនអោយខ្ចី រោងម៉ាស៊ីនកិនស្រូវចាប់ផ្តើមដើរប្រមូលទិញឡើងវិញហើយ។ យោងតាមគេហទំព័រសហព័ន្ធស្រូវអង្ករកម្ពុជាបានអោយដឹងអំពីតម្លៃប្រមូលទិញស្រូវអូអឹមក្នុងសភាពសើមដល់វាលស្រែនិងយោលទៅលើគុណភាពស្រូវកាលពីថ្ងៃទី២៩មករា ឆ្នាំ២០២៥នៅតាមតំបន់ ដូចជាតម្លៃ៨១០រៀលក្នុង១គីឡូក្រាមនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។ តម្លៃ៨១០រៀលក្នុង១គីឡូក្រាមនៅស្រុកសន្ទុកខេត្តកំពង់ធំ។ តម្លៃ៨០០រៀលក្នុង១គីឡូក្រាមនៅស្រុកជីក្រែងខេត្តសៀមរាប។ តម្លៃ៧៥០រៀលក្នុង១គីឡូក្រាមនៅស្រុក ព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។ តម្លៃ៧៨០រៀលក្នុង១គីឡូក្រាមនៅស្រុកសង្កែខេត្តបាត់ដំបង។ តម្លៃ៧៧០រៀលក្នុង១គីឡូក្រាមនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ តម្លៃ៧៥០រៀលក្នុង១គីឡូក្រាមនៅស្រុកបាកានខេត្តពោធិសាត់។ តម្លៃ៨២០រៀលក្នុង១គីឡូក្រាមនៅស្រុកព្រៃកប្បាស់ខេត្តតាកែវ។ តម្លៃ៨០០រៀលក្នុង១គីឡូក្រាមនៅស្រុកកំពង់រោរ៍ ខេត្តស្វាយរៀង។ សូមរំលឹកថា យោងតាមក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានអោយដឹងថានៅមុនឆ្នាំ២០២០ តម្លៃស្រូវអូអ៉ឹម៥៤៥១ក្នុង១គីឡូក្រាមគឺក្រោម១០០០រៀល។ ប៉ុន្តែនៅអំឡុងឆ្នាំ ២០២៣ និង២០២៤ ពេលកើតមានបាតុភូតធម្មជាតិអែលនីណូ ដែលរាំងស្ងួតបានប៉ះពាល់ដល់មុខរបរកសិកម្ម ពិសេសដំណាំស្រូវ។…
-

ហ្វីលីពីន៣០ម៉ឺននាក់ ប្រឈមបណ្តេញចេញពីអាមេរិក
បរទេស ៖ ផ្អែកលើរបាយការណ៍ មានពលរដ្ឋហ្វីលីពីនប្រមាណ៣០ម៉ឺននាក់ អាចប្រឈមនឹងការបណ្តេញចេញពីសហរដ្ឋអាមេរិក ដោយសារតែការរស់នៅគ្មានឯកសារ បើអនុវត្តតាមបទបញ្ជារបស់លោក ប្រធានាធិបតី Donald Trump ជុំវិញជនអន្តោប្រវេសន៍។ កាសែត CNA បានចុះផ្សាយថា ដើម្បីសោះស្រាយស្ថានការណ៍នេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោកគ្រោងនឹងជួបលោក Donald Trump ពិភាក្សាអំពីគោលនយោបាយ អន្តោប្រវេសន៍ របស់អាមេរិក។ លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ជំនួបនេះ គឺជាកិច្ចប្រឹងប្រែងមួយ ដើម្បីជះឥទ្ធិពលលើគោលនយោបាយអន្តោប្រវេសន៍ ដែលអាចប៉ះពាល់ដល់ប្រជាជនហ្វីលីពីន មួយចំនួនធំ នៅក្នុងសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ លោក មិនទាន់បញ្ជាក់លម្អិត ពីពេលវេលាជាក់លាក់នៃគម្រោងជំនួប នៅឡើយទេ។ CNA បន្តថា ចាប់តាំងពីចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា លោក Donald Trump បានប្រកាសចេញ នូវបទបញ្ជាប្រតិបត្តិ ទាក់ទងនឹងអន្តោប្រវេសន៍ ដែលផ្តោតលើគោលនយោបាយព្រំដែនដ៏តឹងរ៉ឹង នីតិវិធីត្រួតពិនិត្យទិដ្ឋាការ កាន់តែតឹងតែង…
-

ក្រសួងបរិស្ថាន បន្តអំពាវនាវឱ្យមានការចូលរួមបង្ការ និងទប់ស្កាត់ការដុតសំណល់ផ្សេងៗ និងការឆេះព្រៃ
(ភ្នំពេញ)៖ ក្រសួងបរិស្ថានជាថ្មីម្តងទៀត បានជំរុញឱ្យមានការចូលរួមកាន់តែប្រសើរថែមទៀត បង្ការ និងទប់ស្កាត់ករណីមានភ្លើងឆេះ ជាពិសេសការឆេះវាលស្មៅ ដើមឈើ និងព្រៃភ្នំ ដែលជាការព្រួយបារម្ភចំពោះការបង្កឱ្យមានការបំភាយផ្សែង ប៉ះពាល់បរិយាកាស ប៉ះពាល់ធនធានធម្មជាតិ ជីវៈចម្រុះ ខណៈក្នុងរដូវប្រាំងអាកាសធាតុក្តៅ ស្ងួតខ្លាំង ងាយបង្កនូវភ្លើងឆេះព្រៃ ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ករណីខ្លះអាចបណ្តាលមកពីការមិនមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ភ្លើង សម្រាប់ជាមធ្យោបាយ ដើម្បីចម្អិនអាហារ ការយកឃ្មុំ ការដុតស្មៅព្រៃ ការដុតស្ទាក់ចាប់សត្វ និងការប្រមូលផលអនុផលព្រៃឈើជាដើម ។ ក្រសួងរិស្ថាន បានជូនដំណឹង និងស្នើសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន រួមទាំងសហគមន៍ ប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ ជាមួយគ្នានេះ ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីយកដីខុសច្បាប់ ឬក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាព ល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃ និងរាលដាលរហូតដល់ភូមិកររបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា…
-

អ្នកនាំពាក្យក្រសួងបរិស្ថាន ៖ កម្ពុជាមិនមែនជាអ្នកបង្កឱ្យគុណភាពខ្យល់ ធ្លាក់ចុះទេ ខណៈដែលគុណភាពខ្យល់ទូទាំងប្រទេសមានកម្រិតល្អប្រសើរ
(ភ្នំពេញ)៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ កម្ពុជា មិនមែនជាអ្នកបំពុលខ្យល់ ខណៈដែលគុណភាពខ្យល់ទូទាំងប្រទេសមានកម្រិតល្អប្រសើ រហូតមកដល់ពេលនេះ ហើយកម្ពុជាមិនមែនជាអ្នកបង្កការបំពុលខ្យល់ដូចការលើកឡើងនៃបណ្តាញផ្សព្វផ្សាយរបស់បរទេសមួយចំនួននោះទេ បើទោះជាមានតំបន់ខ្លះក្នុងខេត្ត២ ឬ៣ នៅមានកម្រិតសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿងក៏ដោយ។ អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា “ចំពោះករណីសន្ទស្សន៍ខ្យល់ពណ៌លឿង គឺមានការឆេះស្មៅ និងស្លឹកឈើ ស្ងួត បន្តិចបន្តួចនៅតាមកន្លែងតូចៗ មិនមែនជាការឆេះព្រៃនោះទេ ហើយអាចមានឆេះសំរាមខ្លះផងដែ”រ។ ឯកឧត្តម ខ្វៃ អាទិត្យា បានបង្ហាញថាករណីនៅតំបន់មួយចំនួននៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានរាយការណ៍ថា មានការឆេះស្មៅ និងដែលជាធម្មតានៅក្នុងរដូវប្រាំង ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំប្រឹងប្រែងអន្តរាគមន៍ ទប់ស្កាត់ និងកាត់បន្ថយការឆេះនេះជាបន្តបន្ទាប់។ ម្យ៉ាងទៀតចំពោះករណីគុណភាពខ្យល់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺត្រូវបានបង្ហាញជាមួយនឹងឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ដែលក្រសួងបរិស្ថាន បានដាក់នៅទីនោះដើម្បីតាមដានគុណភាពខ្យល់ និងផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាបជាប្រចាំផងដែរ។ ដោយសារពេលនេះជារដូវប្រាំង ការប្រែប្រួលគុណភាពខ្យល់អាចកើតមានឡើង នៅតាមតំបន់មួយចំនួនក្នុងខេត្តខ្លះ ដែលមានស្មៅ ស្ងួត ដែលងាយរងការឆេះ។ ទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បាននឹងកំពុងអនុវត្តសកម្មភាពយ៉ាងសកម្ម ផ្សព្វផ្សាយ និងចាត់វិធានការ…
-

ហុងកុងនឹងបើកសារមន្ទីរបង្ហាញខ្សែជីវិត Cristiano Ronaldo តម្លៃសំបុត្រ ២០ ដុល្លារឡើងទៅ
ហុងកុង ៖ CR7 Life នឹងក្លាយជាសារមន្ទីរដំបូងគេក្នុងទីក្រុងហុងកុង ដែលនឹងបើកទ្វារស្វាគមន៍អ្នកចូលទស្សនាចាប់ពីខែកក្កដាខាងមុខ ជាមួយនឹងតម្លៃសំបុត្រចាប់ពី ២០ដុល្លារឡើងទៅ។ សារមន្ទីរនេះមានទីតាំងនៅមជ្ឍមណ្ឌលផ្សារទំនើប K11 Musea ក្នុងទីក្រុង Tsim Sha Tsui។ អ្នកនាំពាក្យក្រុមហ៊ុនដែលបង្កើតសារមន្ទីរ CR7 Life បានបញ្ជាក់ថា សារមន្ទីរ CR7 Life នឹងលាតសន្ធឹងលើផ្ទៃដីប្រមាណ ១.១១៤ម៉ែត្រការ៉េ ជាមួយនឹងការតាំងបង្ហាញអំពីបទពិសោធដ៏គួរឱ្យចាប់អារម្មណ៍ និងការផ្តល់កិត្តិយសដល់តម្លៃជីវិត ព្រមទាំងអាជីពដ៏អស្ចារ្យរបស់ Cristiano Ronaldo ក្នុងវិស័យបាល់ទាត់។ តម្លៃសំបុត្រចូលទស្សនាទូទៅ សម្រាប់មនុស្សធំក្នុងម្នាក់តម្លៃ ២៣ដុល្លារ និងសម្រាប់កុមារមានតម្លៃ ២០ដុល្លារ ហើយក៏មានប្រភេទសំបុត្រសម្រាប់កម្រិតពិសេស (VIP) ដែលនៅក្នុងតម្លៃសំបុត្រដែលមិនបញ្ជាក់តម្លៃនោះ មានរួមបញ្ចូលទៅនឹងផលចំណេញជាច្រើន ដូចជាវត្ថុអនុស្សវរីយ៍ មានអ្នកនាំដំណើរអំឡុងពេលទស្សនា ហើយអាចចូលទៅក្នុងតំបន់ពិសេសៗក្នុងសារមន្ទីរ។ ក្រៅពីសារមន្ទីរ CR7 Life កន្លងមកសារមន្ទីរដែលបង្ហាញពីខ្សែជីវិត Cristiano Ronaldo ក៏មានចំនួនពីរកន្លែងរួចមកហើយដែរ មួយនៅប្រទេសព័រទុយហ្កាល់ ហើយមួយទៀតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាទីដែល Ronaldo កំពុងប្រកបអាជីពបាល់ទាត់នៅក្លិប Al…