Category: ព័ត៌មានជាតិ
-

ឆ្នាំមុន iPhone លក់បានលុយត្រឹម ៦៩ ពាន់លានដុល្លារប៉ុណ្ណោះ ទោះបំពាក់ AI
សាន់ ហ្វ្រាន់ស៊ីស្កូ ៖ ការលក់ទូរស័ព្ទ iPhones របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះកាលពីចុងឆ្នាំមុន បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ ដាក់បញ្ចូលនូវមុខងារ Apple Intelligence (AI) ទៅក្នុងទូរស័ព្ទ iPhone ជាលើកដំបូងក៏ដោយ។ កន្លងមក នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយថា ការដាក់បញ្ចូល AI ទៅក្នុងទូរស័ព្ទ iPhone បានជួយជំរុញការលក់ឱ្យកាន់តែស្ទុះឡើងខ្លាំងនៅក្នុងប្រទេសធំៗមួយចំនួន រួមទាំងសហរដ្ឋអាមេរិក។ ផ្ទុយពីការអះអាងនេះ ការលក់ទូរស័ព្ទ iPhone បែរជាបានដាំក្បាលចុះប្រហែល ១% បើធៀបនឹងឆ្នាំមុន នៅត្រឹមជាង ៦៩ពាន់លានដុល្លារ។ បន្ថែមលើនេះ Apple ក៏កំពុងជួបប្រទះនូវបញ្ហាប្រឈមផ្សេងៗទៀតផងដែរ រួមទាំងការលក់ធ្លាក់ចុះនៅក្នុងទីផ្សារប្រទេសចិន និងសហរដ្ឋអាមេរិក ព្រមទាំងផលប៉ះពាល់ពីពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ លោក Trump បានជំរុញឱ្យយកពន្ធរហូតដល់ ៦០% លើផលិតផលអេឡិចត្រូនិច ដែលផលិតនៅក្នុងប្រទេសចិន ដែលភាគច្រើនជារបស់ក្រុមហ៊ុន Apple។ ក្រុមហ៊ុន…
-

ព្រិលធ្លាក់ខ្លាំងវាយប្រហារជប៉ុន
តូក្យូ ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានរាយការណ៍ថា ព្រិលធ្លាក់ខ្លាំង ត្រូវបានរំពឹងថា នឹងបន្តរហូតដល់ព្រឹកថ្ងៃសុក្រនេះ នៅភាគខាងកើតប្រទេសជប៉ុន។ លំនាំសម្ពាធរដូវរងាត្រជាក់ខ្លាំង រួមទាំងខ្យល់ត្រជាក់ នឹងនាំមកនូវការធ្លាក់ព្រិលកាន់តែខ្លាំង។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរបានព្រមានពីការរំខានដល់ការដឹកជញ្ជូន និងបានជំរុញឱ្យមានការប្រុងប្រយ័ត្ន ចំពោះការធ្លាក់ព្រិល និងគ្រោះថ្នាក់ដែលទាក់ទងនឹងព្រិល។ ដោយសារលំនាំសម្ពាធរដូវរងាកំពុងមានឥទ្ធិពល ព្រិលធ្លាក់កាន់តែខ្លាំងនៅទូទាំងភាគខាងជើង និងភាគខាងកើតប្រទេសជប៉ុន។ ពពកព្រិល ត្រូវបានរំពឹងថា នឹងរំកិលទៅភាគខាងត្បូងបន្ថែមទៀត ដោយនាំមកនូវការធ្លាក់ព្រិលខ្លាំងជាបន្តបន្ទាប់ទៅកាន់ខេត្ត Niigata និងតំបន់ Hokuriku រហូតដល់ព្រឹកថ្ងៃសុក្រនេះ៕
-

ក្រុងបាវិតនឹងមានទីលានទុកដាក់សំរាមតម្លៃជាង១២លានដុល្លារ
ស្វាយរៀង៖ ក្នុងរយៈពេលមិនយូរឆ្នាំប៉ុន្មាន ក្រុងបាវិត ខេត្តស្វាយរៀង នឹងមានទីលានទុកដាក់សំរាមធំបង្គួរមួយដែលមានលក្ខណៈស្ដង់ដារតម្លៃជាង១២លានដុល្លារអាមេរិក បន្ទាប់ពីការដ្ឋានសាងសង់បានបើកជាផ្លូវការកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ក្រោមការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិសាអភិបាលខេត្តស្វាយរៀង ។ទីលានទុកដាក់សំរាមក្រុងបាវិតដែលជាអនុគម្រោង នៃគម្រោងទីក្រុងគួរឱ្យចង់រស់នៅ ដែលគាំទ្រដោយថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។ ទីលានទុកដាក់សំរាមដែលនឹងត្រូវធ្វើការសាងសង់ស្ថិតនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ លោក ពូ ម៉ានិត អគ្គនាយករងនៃអគ្គនាយកដ្ឋានប្រពន្ធ័ចម្លោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគម្រោងបានឱ្យដឹងថា ទីលានទុកដាក់សំរាមដែលគ្រោងនឹងសាងសង់នេះមានផ្ទៃដីទំហំ ២១ ហិកតា ។គម្រោងនឹងបែងចែកដីប្រើប្រាស់ជា២ផ្នែកធំៗ។ គឺផ្នែកទី១. សាងសង់រណ្តៅចាក់សំរាមចំនួន៥ រណ្តៅ និងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ចេញពីសំណល់ ។ផ្នែកទី២.សាងសង់ប៉ុស្តិសន្តិសុខ និងស្លាកសញ្ញាគម្រោង ,ធុងស្តុកសំណល់រាវនិងស្ពានថ្លឹងទម្ងន់ និងការិយាល័យ ,ផ្លូវចូលទីតាំងគម្រោងនិងផ្លូវក្នុងទីតាំងគម្រោង ,ប្រព័ន្ធលូបង្ហូរ អណ្តូងត្រួតពិនិត្យគុណភាពទឹក ,កន្លែងចំណត ,កន្លែងចែកចាយនិងផ្គត់ផ្គង់អគ្គិសនី ,អគាររដ្ឋបាល ,កន្លែងទទួលអាហារនិងកន្លែងសម្រាក ,កន្លែងញែកសំរាម ,កន្លែងរៀបចំធ្វើជីកំប៉ុស ,ធុងទឹកភ្លៀង ,កន្លែងផលិតហ្គាស ,ស្រះទឹកភ្លៀង ,ទីកន្លែងបន្ថែមសម្រាប់ទីលានញែកសំរា,ម កន្លែងសម្អាតរថយន្ត ,របង និងសួនច្បារដែលមានដាំដើមឈើជាដើម។ លោកពូ ម៉ានិត បានបន្ថែមថា…
-

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបង្ហាញការគាំទ្រដល់រដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមផ្សព្វផ្សាយអប់រំដល់ពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ពីការបំពុលខ្យល់
(ភ្នំពេញ)៖ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងថារដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមបង្កាទប់ស្កាត់ ក៏ដូចជាផ្សព្វផ្សាយអប់រំដល់ពលរដ្ឋតាមរយៈការមិនដុតព្រៃ ដុតជញ្រ្ជាំងស្រូវ ដុតសំណល់សំរាមគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុង ការចូលរួមទប់ស្កាត់ ការបំពុលខ្យល់នៅកម្ពុជា និងក៏ដូចជាកិច្ចការពារបរិស្ថានរបស់ពិភពលោកផងដែរ ។ ថ្លែងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៥នេះ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា តាមរយៈខ្យល់ពុលនៅប្រទេសជិតខាង ក៏ដូចជា នៅកម្ពុជាកើតឡើងមួយចំនួនតូចដែរនោះគឺជារឿងមួយយ៉ាងសំខាន់ដែលគ្រប់ភាគីត្រូវចូលរួមទប់ស្កាត់ការបំពុលខ្យល់ពិសេសថ្នាក់ រដ្ឋបាលរាជធានី-ខេត្ត តែម្តង ។ ការចូលរួមពីថ្នាក់មូលដ្ឋានគឺជាផ្នែកមួយមិនអាចខ្វះបាន ក្នុងនោះមានទាំងការអប់រំផ្សព្វផ្សាយ និងក៏ដូចជាហាមប្រាណផងដែរ ។ ឯកឧត្តម ខ្វៃ អាទិត្យបានថ្លែងដែរថានាពេលបច្ចុប្បន្ន ក្រសួងបរិស្ថាន បាននិងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់ បញ្ហាបំពុលខ្យល់ តាមរយៈបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ណែនាំប្រជាពលរដ្ឋ កុំឱ្យដុតជញ្រ្ជាំង កុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម សំរាមសំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀត នៅទីចំហ ដែលជាហេតុបង្កឱ្យ មានការកើនឡើងការបំពុលបរិយាកាស ។ មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងបន្ថែមថា…
-

បំពុលខ្យល់បំផ្លាញក្រុងបាងកក អស់ ៩០លានដុល្លារ
បរទេស៖ ទីក្រុងបាងកក ប្រទេសថៃ អាចនឹងខាតបង់សេដ្ឋកិច្ច ជិត៩០លានដុល្លារ ព្រោះការបំពុលបរិយាកាស ប៉ុន្មានថ្ងៃមកនេះ ក្នុងនោះ ប្រជាពលរដ្ឋត្រូវចំណាយខ្ពស់ លើថ្លៃព្យាបាល និង ការប៉ះពាល់អាជីវកម្មនានា ជាដើម នេះបើតាមការចុះផ្សាយ របស់កាសែត MSN កាលពីថ្ងៃអង្គារ។ ការវាយតម្លៃ របស់មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn របស់ប្រទេសថៃ ចុះផ្សាយលើទីភ្នាក់ងារព័ត៌មាន Thai PBS World បង្ហាញថា ការខូចខាតផ្នែកសេដ្ឋកិច្ច បណ្តាលមកពីការបំពុលខ្យល់ ដែលលើសពី១០០មីក្រូក្រាម ក្នុងមួយម៉ែត្រគូប ជាមធ្យម ផ្អែកលើសន្ទស្សន៍គុណភាពខ្យល់ AQI នៅក្នុង និងជុំវិញទីក្រុងបាងកក ក្នុងរយៈពេលមួយខែ ត្រូវបានគេប៉ាន់ប្រមាណថា ប្រហែល ៣ពាន់លានបាត ឬ ៨៩.៤ លានដុល្លារអាមេរិក។ មជ្ឈមណ្ឌលនេះបាននិយាយថា PM2.5 ច្រើនពេក នៅក្នុងបរិយាកាស នាំឱ្យមានការចំណាយលើការព្យាបាលវេជ្ជសាស្រ្ត និងការថែទាំសុខភាព ដើម្បីការពារសុខភាព ដូចជា ចាយលើម៉ាស់មុខ និងម៉ាស៊ីនបន្សុទ្ធខ្យល់ ហើយប្រជាជននឹងបន្ថយការចំណាយលើទំនិញ និងសេវាកម្ម ពីអាជីវកម្មនានា…
-

ចំណាប់ខ្មាំងថៃ ៥នាក់ចូលពេទ្យ ក្រោយហាម៉ាស់ដោះលែង
បរទេស ៖ ចំណាប់ខ្មាំងជាជនជាតិថៃ ៥នាក់ ត្រូវបានបញ្ជូន ទៅដល់មន្ទីរពេទ្យ នៅប្រទេសអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ពោលគឺបន្ទាប់ពីត្រូវបានដោះលែង ចេញពីតំបន់ហ្គាហ្សា ដែលកំពុងមានជម្លោះ រវាងអ៊ីស្រាអែល និង ហាម៉ាស់។ ពួកគេបានទៅដល់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Shamir ស្ថិតក្នុងទីក្រុង Beer Yaakov ដើម្បីសម្រាកព្យាបាល ក្រោយពេលមានសេរីភាព។ ផ្អែកតាមកាសែត The Nation នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានសម្តែងនូវសេចក្តីរីករាយ ចំពោះការដោះលែងចំណាប់ខ្មាំងថៃ ដោយថ្លែងអំណរគុណដល់ដៃគូអន្តរជាតិ និង ណែនាំឲ្យមានការសម្របសម្រួលជាបន្ទាន់ សម្រាប់ការត្រឡប់មកថៃវិញ ប្រកបដោយសុវត្ថិភាព។ អ្នកនាំពាក្យក្រសួងការបរទេសថៃ បានថ្លែងរំពឹងថា ចំណាប់ខ្មាំងថៃទាំងនោះ អាចនឹងត្រលប់មកប្រទេសថៃវិញ ក្នុងរយៈពេល១០ថ្ងៃទៀត។ ប្រភពបានឲ្យដឹងដែរថា ចំណាប់ខ្មាំងថៃ ចំនួន៤៦នាក់បានស្លាប់ ដោយសារជម្លោះអ៊ីស្រាអែល-ក្រុមហាម៉ាស ខណៈដែល ២៨នាក់ផ្សេងទៀត ត្រូវបានដោះលែង។ នៅមានចំណាប់ខ្មាំង ជនជាតិថៃ តែម្នាក់គត់ ដែលនៅតែត្រូវបានឃុំខ្លួន នៅទីនោះ នេះបើតាម The Nation…
-

Trump បន្ទោសរដ្ឋបាលលោកបៃឌិន រឿងយន្តហោះបុកគ្នា
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានស្តីបន្ទោសដល់រដ្ឋបាល របស់អតីតប្រធានាធិបតី Joe Biden ចំពោះការលើកទឹកចិត្ត ដល់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ ក្នុងការជ្រើសរើសបុគ្គលិក ដោយលោកហៅថា ជាមន្ត្រីមានពិការភាពបញ្ញាធ្ងន់ធ្ងរ, បញ្ហាផ្លូវចិត្ត និង បញ្ហារាងកាយផ្សេងទៀត ក្រោមគំនិតផ្តួចផ្តើម «ជួលបុគ្គលិក តាមភាពចម្រុះ និងការដាក់បញ្ចូលគ្នា» នេះបើតាមប្រភពពី Japantoday។ លោក Donald Trump បានបន្ថែមថា កម្មវិធីនេះ អនុញ្ញាតឲ្យមានការជួលអ្នកដែលមានបញ្ហា នៃការស្តាប់ និងមើល ព្រមទាំង ខ្វិន ជំងឺឆ្កួតជ្រូក និងជាមនុស្សតឿ។ ប្រធានាធិបតី បក្សសាធារណរដ្ឋ រូបនេះ បាននិយាយថា «រឿងអាក្រក់ខ្លះ បានកើតឡើង ទាំងមិនគួរកើតឡើង ទៅរួច»។ លោក Trump បាននិយាយទៀតថា «អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ត្រូវតែមានភាពវៃឆ្លាត ដើម្បីធានាសុវត្ថិភាព ហើយ ពួកគេត្រូវតែមានទេពកោសល្យ ពីធម្មជាតិ»។ យ៉ាងណាមិញ លោក…
-

ប៉ាណាម៉ាបាតុកម្ម មុនរដ្ឋមន្ត្រីការបរទេសអាមេរិកមក
បរទេស ៖ ក្រុមនិស្សិតប្រទេស ប៉ាណាម៉ា បានចេញក្រៅតវ៉ា មុនពេលមានការបំពេញទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ទៅកាន់ប្រទេសរបស់ខ្លួន ដោយគេដឹងថា ជាទស្សនកិច្ច ចំពេល លោក ត្រាំ ចង់ច្បាមយកព្រែកជីក ប៉ាណាម៉ា មកគ្រប់គ្រងវិញ។ និស្សិតប៉ាណាម៉ា មួយក្រុមតវ៉ា នៅក្នុងរដ្ឋធានី កាលពីព្រហស្បតិ៍ នៅមុនពេល ពីរថ្ងៃនៃដំណើរទស្សនកិច្ច របស់លោក Marco Rubio ទៅកាន់ប្រទេសប៉ាណាម៉ា ដែលនឹងក្លាយជាប្រទេសដំបូង ក្នុងដំណើរទស្សនកិច្ចនៅអាមេរិកកណ្តាល របស់លោក ហើយជាដំណើរទស្សនកិច្ច លើកដំបូង របស់លោក នៅបរទេស ក្នុងនាមជាប្រមុខការទូតថ្មី របស់សហរដ្ឋអាមេរិក។ លោក Rubio ត្រូវបានគេរំពឹងថា នឹងថ្លែងសុន្ទរកថា ជុំវិញ «របៀបវារៈ» របស់ប្រធានាធិបតី Donald Trump ដែលបានប្តេជ្ញាថា នឹងយកការគ្រប់គ្រងព្រែកជីកប៉ាណាម៉ាមកវិញ។ គួរបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ា ត្រូវបានសាងសង់ ដោយសហរដ្ឋអាមេរិកភាគច្រើន ជាមួយនិងកម្លាំងពលកម្ម មកពីតំបន់ការីបៀនដើមកំណើតអាហ្រ្វិក…
-

៥ឆ្នាំទៀត ថៃនឹងបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនទៅកាន់ប្រទេសចិន
បាងកក ៖ រដ្ឋាភិបាលថៃរំពឹងថា ផ្លូវរថភ្លើងល្បឿនលឿនដំបូងបង្អស់របស់ខ្លួន ដែលតភ្ជាប់ប្រទេសថៃទៅកាន់ប្រទេសចិនឆ្លងកាត់ប្រទេសឡាវ នឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០៣០។ ផ្លូវរថភ្លើងល្បឿនលឿននេះមានប្រវែង ៦០៩គីឡូម៉ែត្រ ហើយត្រូវបានប៉ាន់ស្មានថា មានតម្លៃ ៤៣៤ពាន់លានបាត ឬ ១២,៩ពាន់លានដុល្លារ។ បណ្តាញផ្លូវដែកថៃនេះដែរ នឹងត្រូវតភ្ជាប់ទៅខ្សែផ្លូវដែកឡាវ និងចិន តាមរយៈស្ពានឆ្លងកាត់ទន្លេមេគង្គ។ ថៃកំពុងព្យាយាមធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ខណៈដែលប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងព្យាយាមសម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ដើម្បីតាមឱ្យទាន់ប្រទេសជាដៃគូក្នុងតំបន់។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បាននិយាយថា ផ្លូវរថភ្លើងល្បឿនលឿននេះ គឺជាឱកាសសម្រាប់ប្រទេសថៃ ក្នុងការតភ្ជាប់ទៅកាន់សេដ្ឋកិច្ចពិភពលោក ដោយលោកបន្ថែមថា វាក៏នឹងនាំប្រទេសថៃឱ្យកាន់តែខិតជិតគោលដៅរបស់ខ្លួន ក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនផងដែរ។ ការប្រកាសនេះធ្វើឡើងមួយឆ្នាំ បន្ទាប់ពីប្រទេសចិនបានជំរុញប្រទេសថៃ ឱ្យមានការរីកចម្រើនកាន់តែលឿនជាងមុនទៅលើបណ្តាញផ្លូវដែក។ ជាក់ស្តែង ថៃ និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការសាងសង់ផ្លូវដែកក្នុងឆ្នាំ ២០១៧ ជាមួយនឹងផែនការចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០២១។ ផែនការនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមពាណិជ្ជកម្មខ្សែក្រវ៉ាត់ និងផ្លូវប្រកបដោយមហិច្ឆិតារបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលរួមមានផែនការសាងសង់ផ្លូវដែកចំនួនបីខ្សែ ដែលផ្តើមចេញពីទីក្រុងគុនមីង ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ថៃ និងវៀតណាម៕ ប្រភព…
-
![[UPDATE] មនុស្ស៦៧នាក់បានស្លាប់ក្នុងហេតុការណ៍យន្តហោះបុកជាមួយឧទ្ធម្ភាគចក្រកណ្ដាលអាកាសនៅសហរដ្ឋអាមេរិក](http://165.232.167.198/wp-content/uploads/2025/01/photo_2025-01-31_08-41-19.jpg)
[UPDATE] មនុស្ស៦៧នាក់បានស្លាប់ក្នុងហេតុការណ៍យន្តហោះបុកជាមួយឧទ្ធម្ភាគចក្រកណ្ដាលអាកាសនៅសហរដ្ឋអាមេរិក
ការបុកគ្នាកណ្តាលអាកាសរវាងឧទ្ធម្ភាគចក្រកងទ័ព Black Hawk និងយន្តហោះដឹកអ្នកដំណើរក្នុងស្រុក បានសម្លាប់មនុស្សទាំងអស់៦៧ នាក់នៅលើយន្តហោះទាំងពីរនេះ ខណៈពួកគេបានពិត្រួតពិនិត្យលើសកម្មភាពរបស់អាកាសយានិកយោធានៅក្នុងគ្រោះមហន្តរាយអាកាសចរណ៍ដ៏សាហាវបំផុត ក្នុងរយៈពេលជិត២៥ឆ្នាំមិនធ្លាប់មាននៅលើទឹកដីសហរដ្ឋអាមេរិក។ សាកសពយ៉ាងហោចណាស់៤០ នាក់ត្រូវបានទាញចេញពីទឹកដ៏ត្រជាក់នៃទន្លេ Potomac បន្ទាប់ពីឧទ្ធម្ភាគចក្រទំនងជាបានហោះចូលទៅក្នុងផ្លូវរបស់យន្តហោះក្នុងតំបន់របស់ក្រុមហ៊ុនអាកាសចរណ៍American Airlines កាលពីយប់ថ្ងៃពុធ២៩មករាសប្ដាហ៍នេះ ស្របពេលយន្តហោះកំពុងចុះចតនៅអាកាសយានដ្ឋានជាតិ Ronald Reagan ឆ្លងកាត់ទន្លេពីទីក្រុងវ៉ាស៊ីនតោន។ យន្តហោះនោះ ដឹកអ្នកដំណើរ៦០នាក់ និងអាកាសយានិក ៤នាក់ ព្រមទាំងទាហានបីនាក់ជិះលើឧទ្ធម្ភាគចក្រ។ យោងតាមរបាយការណ៍របស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធដែលទទួលបានដោយសារព័ត៌មាន APបានឱ្យដឹងថា អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសម្នាក់ទទួលខុសត្រូវក្នុងការសម្របសម្រួលចរាចរណ៍ឧទ្ធម្ភាគចក្រ និងការមកដល់ និងចេញដំណើររបស់យន្តហោះនៅពេលដែលហេតុការណ៍បុកគ្នាលើអាកាសបានកើតឡើង។ លោកប្រធានាធិបតី Donald Trump បាននិយាយថាគ្មានអ្នកមានសំណាងរួចជីវិតពីហេតុការយន្តហោះបុកគ្នាននោះទេ ដោយហៅព្រឹត្តិការណ៍នេះថាជាសោកនាដកម្មដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីការធ្លាក់យន្តហោះក្រុមហ៊ុនពាណិជ្ជកម្មអ៊ែរឡាញដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ឆ្នាំ២០០៩៕