Category: ព័ត៌មានជាតិ
-
![[UPDATE] មនុស្ស៦៧នាក់បានស្លាប់ក្នុងហេតុការណ៍យន្តហោះបុកជាមួយឧទ្ធម្ភាគចក្រកណ្ដាលអាកាសនៅសហរដ្ឋអាមេរិក](http://165.232.167.198/wp-content/uploads/2025/01/photo_2025-01-31_08-41-19.jpg)
[UPDATE] មនុស្ស៦៧នាក់បានស្លាប់ក្នុងហេតុការណ៍យន្តហោះបុកជាមួយឧទ្ធម្ភាគចក្រកណ្ដាលអាកាសនៅសហរដ្ឋអាមេរិក
ការបុកគ្នាកណ្តាលអាកាសរវាងឧទ្ធម្ភាគចក្រកងទ័ព Black Hawk និងយន្តហោះដឹកអ្នកដំណើរក្នុងស្រុក បានសម្លាប់មនុស្សទាំងអស់៦៧ នាក់នៅលើយន្តហោះទាំងពីរនេះ ខណៈពួកគេបានពិត្រួតពិនិត្យលើសកម្មភាពរបស់អាកាសយានិកយោធានៅក្នុងគ្រោះមហន្តរាយអាកាសចរណ៍ដ៏សាហាវបំផុត ក្នុងរយៈពេលជិត២៥ឆ្នាំមិនធ្លាប់មាននៅលើទឹកដីសហរដ្ឋអាមេរិក។ សាកសពយ៉ាងហោចណាស់៤០ នាក់ត្រូវបានទាញចេញពីទឹកដ៏ត្រជាក់នៃទន្លេ Potomac បន្ទាប់ពីឧទ្ធម្ភាគចក្រទំនងជាបានហោះចូលទៅក្នុងផ្លូវរបស់យន្តហោះក្នុងតំបន់របស់ក្រុមហ៊ុនអាកាសចរណ៍American Airlines កាលពីយប់ថ្ងៃពុធ២៩មករាសប្ដាហ៍នេះ ស្របពេលយន្តហោះកំពុងចុះចតនៅអាកាសយានដ្ឋានជាតិ Ronald Reagan ឆ្លងកាត់ទន្លេពីទីក្រុងវ៉ាស៊ីនតោន។ យន្តហោះនោះ ដឹកអ្នកដំណើរ៦០នាក់ និងអាកាសយានិក ៤នាក់ ព្រមទាំងទាហានបីនាក់ជិះលើឧទ្ធម្ភាគចក្រ។ យោងតាមរបាយការណ៍របស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធដែលទទួលបានដោយសារព័ត៌មាន APបានឱ្យដឹងថា អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសម្នាក់ទទួលខុសត្រូវក្នុងការសម្របសម្រួលចរាចរណ៍ឧទ្ធម្ភាគចក្រ និងការមកដល់ និងចេញដំណើររបស់យន្តហោះនៅពេលដែលហេតុការណ៍បុកគ្នាលើអាកាសបានកើតឡើង។ លោកប្រធានាធិបតី Donald Trump បាននិយាយថាគ្មានអ្នកមានសំណាងរួចជីវិតពីហេតុការយន្តហោះបុកគ្នាននោះទេ ដោយហៅព្រឹត្តិការណ៍នេះថាជាសោកនាដកម្មដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីការធ្លាក់យន្តហោះក្រុមហ៊ុនពាណិជ្ជកម្មអ៊ែរឡាញដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ឆ្នាំ២០០៩៕
-
![[BREAKING NEWS] មនុស្ស៦៧នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងហេតុការណ៍យន្តហោះបុកជាមួយឧទ្ធម្ភាគចក្រកណ្ដាលអាកាសនៅទីក្រុង វ៉ាស៊ីនតោនឌីស៊ី ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសុក្រនេះថា ការបុកគ្នាកណ្តាលអាកាសរវាងឧទ្ធម្ភាគចក្រកងទ័ព និងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines មកពីរដ្ឋ Kansas សហរដ្ឋអាមេរិក បានសម្លាប់មនុស្សទាំងអស់ចំនួន ៦៧នាក់នៅលើយន្តហោះទាំងពីរនេះ ខណៈដែលពួកគេបានត្រួតពិនិត្យមើលសកម្មភាពរបស់អ្នកបើកយន្តហោះយោធា បន្ទាប់ពីគ្រោះមហន្តរាយអាកាសចរណ៍ដ៏អាក្រក់បំផុតរបស់ប្រទេសនេះក្នុងមួយជំនាន់។](http://165.232.167.198/wp-content/uploads/2025/01/photo_2025-01-31_08-33-45.jpg)
-

សាធារណរដ្ឋអាស៊ែបៃហ្សង់ ស្នើសុំមានកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលជាមួយកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាលបានទទួលជួប ឯកឧត្តម Shovgi Mehdizade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ទៅលើវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈររបស់ប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះវិស័យសុខាភិបាល គឺជាវិស័យមួយដែលមានវឌ្ឍនភាពយ៉ាងឆាប់រហ័សក្នុងរយ:ពេលចុងក្រោយនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហររបស់សាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងការស្នើសុំមានកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ តាមរយៈការសិក្សាលទ្ធភាពលើការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាដែលរួមមាន ការផ្លាស់ប្តូរចែករំលែកចំណេះដឹង បទពិសោធន៍ ស្តីពីជំងឺមហារីក ជំងឺរបេង សុខភាពបរិស្ថាន ជាដើម។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរ ដល់ការរីកចម្រើន របស់សាធារណរដ្ឋអាស៊ែបៃហ្សង់ និង បានឯកភាពជូនក្រុមការងារជំនាញ ពិនិត្យមើលលទ្ធភាព រៀបចំព្រាងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ ៖ ហេង…
-

ត្រួសៗ ជុំវិញហេតុការណ៍យន្តហោះបុកឧទ្ធម្ភាគចក្រយោធានៅវ៉ាស៊ីនតោន
បរទេស ៖ យន្តហោះដឹកអ្នកដំណើរ ផ្ទុកមនុស្ស ៦៤នាក់ បានធ្លាក់ចូល ទៅក្នុងទន្លេមួយ ក្នុងទីក្រុង Washington DC បន្ទាប់ពីយន្តហោះមួយគ្រឿងនេះ បានបុកគ្នា ជាមួយនឹងឧទ្ធម្ភាគចក្រ របស់កងទ័ពអាមេរិក នៅលើអាកាស។ កាសែត BBC បានចេញផ្សាយថា ហេតុការណ៍នេះបានកើតឡើង នៅម៉ោងប្រហែល ៩យប់ថ្ងៃពុធម៉ោងនៅអាមេរិក ត្រូវនឹងព្រឹកថ្ងៃព្រហស្បតិ៍នេះ។ យន្តហោះ Bombardier CRJ700 របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបុកជាមួយឧទ្ធម្ភាគចក្ររបស់កងទ័ពអាមេរិក នៅពេលហោះទៅជិតអាកាសយានដ្ឋានជាតិ Ronald Reagan Washington នេះបើយោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធ។ យោងតាមក្រុមហ៊ុនអាកាសចរណ៍ American Airlines បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរ បានចាកចេញពីទីក្រុង Wichita រដ្ឋ Kansas រីឯ មន្ទីរបញ្ចកោណ បាននិយាយថា ឧទ្ធម្ភាគចក្រវិញ គឺជា មូឌែលSikorsky H-60 ដឹក ទាហានអាមេរិកបីនាក់ ដែលបានហោះចេញពីមូលដ្ឋាន Fort Belvoir…
-

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម លេចចេញជារូបរាង
ភ្នំពេញ៖គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧(ជា៤គន្លង)ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយការដ្ឋានគ្រប់កំណាត់បានបង្កើន និងធានាវឌ្ឍនភាពតាមការគ្រោងទុក។ លើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គិតត្រឹមដំណាច់ខែមករានេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម)ប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ការអនុវត្តគម្រោងសម្រេចបានលទ្ធផលជារួម៣២,០១ភាគរយហើយ។ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ (រយៈពេលសាងសង់៤០ខែ) ដែលតាមផែនការគម្រោងនឹងសាងសង់បញ្ចប់១០០ភាគរយនៅអំឡុងខែកក្កដា ឆ្នាំ២០២៧ខាងមុខនេះ។ អ្នកនាំពាក្យដដែលឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទAC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ, ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំចំនួន៨(ស្មើប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន(ស្មើប្រវែងសរុប ១១៦ម៉ែត្រ),លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។ សូមជម្រាបថា ផ្លូវជាតិលេខ៧ ជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល…
-

អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្រក្នុងស្រុកស្រីសន្ធរ ដើម្បីបញ្ចៀសការខ្វះទឹកសម្រាប់ស្រូវប្រាំង
កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពស្ថានីយបូមទឹកព្រែកពោធិ៍ សម្រាប់បញ្ចូលប្រព័ន្ធធារាសាស្ត្រនៃស្រុកស្រីសន្ធរផ្គត់ផ្គង់ទឹកដល់ដំណាំស្រូវក្នុងរដូវប្រាំងនេះ។ ស្ថានីយបូមទឹកព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរនេះ មានម៉ូទ័របូមចំនួន ៧ គ្រឿង ដែលអាចបូមបញ្ចូលប្រព័ន្ធធារាសាស្ត្រ ស្រោចស្រពដំណាំស្រូវ លើផ្ទៃដីក្នុងចំនួន៧ឃុំ ក្នុងស្រុកដែលមានទំហំដីជាង ៨ ០០០ ហិកតា ។បន្ថែមពីលើនេះ ក៏មានឃុំមួយចំនួនទៀតរបស់ខេត្តកណ្ដាល ក៏បានទទួលទឹក ពីប្រព័ន្ធធារាសាស្ត្រនេះដែរ ។ ក្នុងសកម្មភាពនៅថ្ងៃទី៣០ ខែមករានេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានឱ្យដឹងថា ថ្មីៗនេះម៉ូទ័របូមទឹកនៅស្ថានីយព្រែកពោធិ៍ខូចអស់ ៥ គ្រឿង ជាហេតុធ្វើឱ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅចុងដៃប្រឈមនឹងការខ្វះទឹក ។មន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម នឹងចុះមកជួសជុលម៉ូទ័រទាំង ៥ គ្រឿងដែលខូច នៅល្ងាចថ្ងៃដដែលនេះ ឱ្យដំណើរការឡើងវិញ ។ ដូច្នេះចំពោះស្រូវរបស់ប្រជាពលរដ្ឋនៅចុងដៃដែលប្រឈម និងការខ្វះទឹកនោះ គឺអាជ្ញាធរខេត្ត អាចដោះស្រាយបានទាន់ពេលវេលា ៕ ដោយ៖លី ពៅ
-

យូអិន ៖ ឆ្នាំក្រោយ អាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសជាផ្លូវការ
ប៉ារីស ៖ អង្គការសហប្រជាជាតិបាននិយាយថា សហរដ្ឋអាមេរិកបានជូនដំណឹងដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អំពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលវាជាក្របខ័ណ្ឌអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងកំដៅផែនដី។ អ្នកនាំពាក្យរបស់អគ្គលេខាធិការយូអិន លោក Stephane Dujarric បានធ្វើសេចក្តីប្រកាសបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ការដកខ្លួនរបស់អាមេរិកនេះ នឹងចូលជាធរមាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ លោក Dujarric បានបញ្ជាក់យ៉ាងដូច្នេះថា យើងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាព ដើម្បីកំណត់ការកើនឡើងកំដៅពិភពលោកត្រឹម ១.៥អង្សាសេ។ សហរដ្ឋអាមេរិកគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេទីពីររបស់ពិភពលោក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីពេលថ្មីៗនេះ ដែលជាថ្ងៃដំបូងរបស់លោកនៅក្នុងតំណែង ដើម្បីចាកចេញពីកិច្ចព្រមព្រៀងអាកាសធាតុនេះ។ សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុលើកដំបូងក្នុងឆ្នាំ២០២០ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ ប៉ុន្តែបានចូលរួមឡើងវិញ ស្ថិតក្រោមរដ្ឋបាលរបស់ប្រធានាធិបតីបន្ទាប់ គឺលោក ចូល បៃដិន៕
-

អ្នកស្លាប់កើនជិត ៤០នាក់ បន្ទាប់ពីហេតុការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនានៅឥណ្ឌា
ញូវដែលី ៖ គិតមកទល់ពេលនេះ ហេតុការណ៍រត់ជាន់គ្នាក្នុងអំឡុងពិធីបុណ្យសាសនានៅប្រទេសឥណ្ឌា បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងជិត ៤០នាក់ហើយ ខណៈដែលមនុស្ស ៦០នាក់ផ្សេងទៀតរងរបួស។ សោកនាដកម្មរត់ជាន់គ្នានេះ បានកើតឡើងនៅចម្ងាយប្រហែលមួយគីឡូម៉ែត្រពីចំណុចប្រសព្វដែលទន្លេ Ganges ទន្លេ Yamuna និងទន្លេតាមទវកថា Saraswati ជួបគ្នា ក្នុងទីក្រុង Prayagraj។ សាក្សីបានរាយការណ៍ពីទិដ្ឋភាពចលាចល ខណៈដែលក្រុមមនុស្សដ៏ណែនណាន់តាន់តាប់បាននាំគ្នារុញទៅមុខ បណ្ដាលឲ្យមនុស្សដែលកំពុងសម្រាក ឬអង្គុយនៅតាមមាត់ទន្លេនោះត្រូវបានជាន់ពីលើ។ អ្នកទាំងនោះបានបាត់បង់ជីវិតដោយសារការប្រជ្រៀតគ្នា សម្រុកធ្វើដំណើរទៅកាន់ទន្លេពិសិដ្ឋ ដើម្បីងូតទឹកលាងបាបក្នុងពិធីបុណ្យ Maha Kumbh Mela នៅទីក្រុង Prayagraj ភាគខាងជើងប្រទេសឥណ្ឌា ដែលមានការចូលរួមពីសំណាក់អ្នកប្រតិបត្តិសាសនាហិណ្ឌូប្រមាណ ១០០លាននាក់។ ទោះបីកើតមានឧបទ្ទវហេតុដ៏អាក្រក់នេះក៏ដោយ ក៏មិនអាចហាមឃាត់អ្នកកាន់សាសនាហិណ្ឌូពីការទៅងូតទឹកលាងបាបនៅទន្លេពិសិដ្ឋដែរ ពោលគឺនៅតែមានមនុស្ស ៥០លាននាក់រឹងទទឹងធ្វើពិធីសាសនាដដែល។ ពិធីបុណ្យ Kumbh Mela គឺរៀបចំឡើងរៀងរាល់១២ឆ្នាំម្តងនៅ Sangam ដែលជាចំណុចប្រសព្វនៃទន្លេដ៏ពិសិដ្ឋទាំងបី គឺ គង្គា យ៉ាមូណា និង សារ៉ាស្វាទី។ អ្នកកាន់សាសនាហិណ្ឌូមានជំនឿថា ការងូតនៅក្នុងទឹកពិសិដ្ឋនេះ នឹងលាងជម្រះអំពើបាបរបស់ពួកគេ ហើយជួយឲ្យពួកគេ ទទួលបានសេចក្ដីសង្រ្គោះ៕
-

លោក ពូទីន ៖ រុស្ស៊ីនឹងក្លាយជាអ្នកនាំមុខគេលើការផលិតយន្តហោះដ្រូននៅឆ្នាំ ២០៣០
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក ឬដ្រូន (UAVs) ថា រុស្ស៊ីគួរតែចូលរួមជាមួយក្រុមប្រទេសនាំមុខគេក្នុងពិភពលោក លើការផលិតយន្តហោះដ្រូននៅឆ្នាំ ២០៣០។ លោក ពូទីន បានសង្កត់ធ្ងន់ថា គោលដៅរបស់យើង គឺកាន់តែទូលំទូលាយជាងមុន ពោលគឺនៅឆ្នាំ២០៣០ ប្រទេសរុស្ស៊ីត្រូវតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកដឹកនាំបច្ចេកវិទ្យាពិភពលោកនៅក្នុងវិស័យនៃប្រព័ន្ធអាកាសចរណ៍គ្មានមនុស្សបើក។ លោក ពូទីន បន្ថែមថា ដើម្បីសម្រេចបាននូវចំណុចនេះ យើងត្រូវកសាងឧស្សាហកម្មដ៏មានឥទ្ធិពល ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធសេវាកម្មយន្តហោះដ្រូន ដោយផ្អែកលើបច្ចេកវិទ្យាក្នុងស្រុក និងខ្សែសង្វាក់ផលិតកម្ម ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានគូសបញ្ជាក់ថា វិស័យនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់រុស្ស៊ី ហើយថា រុស្ស៊ីមានធនធានចាំបាច់ទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅនេះ រួមទាំងសក្តានុពលដ៏ធំធេងរបស់អ្នកវិទ្យាសាស្ត្រ អ្នករចនា និងវិស្វកររុស្ស៊ីជាដើម៕
-

យន្តហោះដឹកអ្នកដំណើរបុកឧទ្ធម្ភាគចក្រនៅអាមេរិក
បរទេស ៖ ក្រុមមន្ត្រីបាននិយាយថា យន្តហោះក្នុងតំបន់ មកពីរដ្ឋ Kansas បានធ្លាក់ចូល ទៅក្នុងទន្លេ Potomac នៃទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីបានបុកគ្នា កណ្តាលអាកាស ជាមួយនឹងឧទ្ធម្ភាគចក្រយោធា នៅជិតអាកាសយានដ្ឋានជាតិ Reagan ដោយបានជំរុញឱ្យមានការឆ្លើយតបជាបន្ទាន់ និងបញ្ឈប់ជើងហោះហើរ ទាំងអស់។ ហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ត្រូវនឹងយប់ថ្ងៃពុធ ម៉ោងនៅអាមេរិក។ លេខាធិការសារព័ត៌មាន សេតវិមាន លោកស្រី Karoline Leavitt បាននិយាយ នៅលើ Fox News ថា លោកប្រធានាធិបតី Donald Trump បានដឹងអំពីស្ថានភាពនេះ ហើយចាត់ទុកថា ជាសោកនាដកម្ម តែ មិនទាន់មានព័ត៌មានភ្លាមៗ អំពីចំនួនមនុស្ស ប៉ុន្មាននាក់ នៅលើយន្តហោះ ឬ អំពីអ្នកស្លាប់និងរបួសនោះទេ។ អាជ្ញាធរអាកាសចរណ៍សហព័ន្ធ ហៅកាត់ FAA បានបញ្ជាឱ្យបញ្ឈប់យន្តហោះទាំងអស់ នៅអាកាសយានដ្ឋាន Reagan ហើយប៉ូលីសក្រុងវ៉ាស៊ីនតោន បាននិយាយនៅលើ X ថា…