Category: ព័ត៌មានជាតិ​

  • តៃវ៉ាន់ចង់លូកដៃជួយឧស្សាហកម្មបន្ទះឈីប ចំពេលលោក Trump គំរាមដាក់ពន្ធ

    តៃវ៉ាន់ចង់លូកដៃជួយឧស្សាហកម្មបន្ទះឈីប ចំពេលលោក Trump គំរាមដាក់ពន្ធ

    តៃប៉ិ ៖ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Cho Jung-tai បាននិយាយក្នុងថ្ងៃពុធនេះថា រដ្ឋាភិបាលតៃវ៉ាន់ នឹងពិចារណាលើការផ្តល់ជំនួយជួយដល់ឧស្សាហកម្មផលិតបន្ទះឈីបក្នុងស្រុក ចំពេលមានការគំរាមកំហែងពីប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការបង្កើនពន្ធលើឧបករណ៍អេឡិចត្រូនិក។ លោក Trump បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោកគ្រោងនឹងដាក់ពន្ធថ្មីលើទំនិញនាំចូល មានដូចជា បន្ទះឈីប ឱសថ និងដែកថែបជាដើម។ ពាក់ព័ន្ធនឹងបញ្ហានេះ នាយករដ្ឋមន្រ្តីតៃវ៉ាន់បាននិយាយថា ក្នុងពេលមួយថ្ងៃ ឬពីរថ្ងៃ យើងនឹងពិនិត្យមើលជាបន្ទាន់ ថាតើយើងត្រូវបង្កើតផែនការសហប្រតិបត្តិការបន្ថែមទៀត និងកម្មវិធីផ្តល់ជំនួយនាពេលអនាគតសម្រាប់វិស័យឧស្សាហកម្មដែរឬយ៉ាងណា។ លោក Cho បាននិយាយយ៉ាងដូច្នេះថា ខ្ញុំចង់ធានាដល់ជនរួមជាតិឡើងវិញថា ជំហររបស់តៃវ៉ាន់នៅក្នុងខ្សែសង្វាក់ឧស្សាហកម្មរបស់ពិភពលោក គឺមិនត្រូវព្រងើយកន្តើយឡើយ ហើយយើងនឹងបន្តរក្សានូវអត្ថប្រយោជន៍បែបនេះតទៅមុខទៀត។ លោក Cho បន្ថែមថា តៃវ៉ាន់ត្រូវបន្តខិតខំបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការខាងក្រៅ និងដើម្បីរក្សាភាពជាអ្នកដឹកនាំក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា។ តៃវ៉ាន់គឺជាផ្ទះរបស់ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់បន្ទះឈីបកម្រិតខ្ពស់ដល់ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក មានដូចជា Apple និង Nvidia ជាដើម។ អតិរេកពាណិជ្ជកម្មរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក បានកើនឡើងដល់…

  • អាមេរិកជោគជ័យហោះហើរយន្តហោះដឹកអ្នកដំណើរល្បឿន ១,២០០ គីឡូម៉ែត្រក្នុងមួយម៉ោង

    អាមេរិកជោគជ័យហោះហើរយន្តហោះដឹកអ្នកដំណើរល្បឿន ១,២០០ គីឡូម៉ែត្រក្នុងមួយម៉ោង

    វ៉ាស៊ីនតោន ៖ ព្រឹត្តិការណ៍ដ៏សំខាន់មួយបានកើតឡើងនៅថ្ងៃទី២៨ ខែមករានេះ នៅពេលដែលក្រុមហ៊ុនផលិតយន្តហោះ Boom Supersonic បានបញ្ចប់ការហោះហើរសាកល្បងនូវប្រភេទយន្តហោះមានល្បឿនលឿនជាងសំឡេងជាលើកដំបូង នៅទីក្រុង Mojave រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ការសាកល្បងហោះហើរចុងក្រោយនេះ យន្តហោះ XB-1 បានហោះចេញពីទីតាំង Mojave Air and Space Port ក្រោមការបញ្ជាពីប្រធានផ្នែកសាកល្បងរបស់ក្រុមហ៊ុន Boom គឺលោក Tristan “Geppetto” Brandenburg។ យន្តហោះ XB-1 បានបង្កើនល្បឿនដល់ Mach 1.122 ឬជាង ១,២០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយលឿនជាងសំលេងប្រហែល ១០% ហើយត្រឹម ១២នាទីប៉ុណ្ណោះ អាចហោះបានកម្ពស់ប្រហែល ១០,០០០គីឡូម៉ែត្រ។ ការហោះហើរនេះដែរ ត្រូវបានចងក្រងជាឯកសារ អំពីពេលវេលាហោះហើរជាប្រវត្តិសាស្ត្រ សម្រាប់យន្តហោះមានល្បឿនលឿនជាងសំលេងស៊ីវិលដំបូងគេ ដែលបានផលិតឡើងនៅសហរដ្ឋអាមេរិក និងជាយន្តហោះដែលបង្កើតដោយវិស័យឯកជនដំបូងគេបង្អស់របស់ពិភពលោក។ គិតមកទល់ពេលនេះ យន្តហោះ XB-1 របស់ក្រុមហ៊ុន Boom Supersonic បានបញ្ចប់ការហោះហើរសាកល្បងដោយជោគជ័យចំនួន ១២លើកហើយ ចាប់តាំងពីវាបានចាប់ផ្តើមការហោះហើរលើកដំបូងកាលពីខែមីនា…

  • ផែនការផ្តាច់ជំនួយរបស់ Donald Trump ជាប់គាំង

    ផែនការផ្តាច់ជំនួយរបស់ Donald Trump ជាប់គាំង

    បរទេស ៖ នៅប៉ុន្មាននាទី មុនពេលចូលជាធរមាន គម្រោងផ្តាច់ជំនួយនិងកម្ចី រាប់រយពាន់លានដុល្លារអាមេរិក របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានជាប់គាំង ក្រោយពេលដែលចៅក្រមអាមេរិកបានរារាំង នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃអង្គារ។ ការរារាំងមិនឲ្យចូលធរមាន តាមបទបញ្ជារបស់លោក Trump នេះ បានកើតមានឡើង ក្រោយពេលមានបណ្តឹងវ៉ា ពីសំណាក់អង្គការធ្លាប់តែទទួលជំនួយពីរដ្ឋាភិបាលអាមេរិក ដោយពួកគេចោទថា ការបង្កកមូលនិធិរបស់សេតវិមាន ដែលបានអនុម័តរួចហើយនោះ គឺជាការបំពានច្បាប់។ លោកស្រី ចៅក្រម Loren AliKhan បានលើឡើងថា ការចេញបញ្ជាឲ្យរារាំង ផែនការបស់លោក Donald Trupm គឺធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងបណ្តឹង របស់អង្គការទទួលជំនួយទាំងនោះ។ ប្រធានស្តីទី នៃការិយាល័យថវិការបស់សេតវិមាន បានណែនាំភ្នាក់ងារឱ្យ ផ្អាកសកម្មភាពទាំងអស់ ដែលទាក់ទងនឹងកាតព្វកិច្ច ឬ ការផ្តល់ជំនួយហិរញ្ញវត្ថុរបស់សហព័ន្ធ ជាបណ្តោះអាសន្ន ដើម្បីផ្តល់ពេលវេលា ដល់រដ្ឋបាលថ្មី វាយតម្លៃពីភាពចាំបាច់ នៃការផ្តល់ជំនួយ និងប្រាក់កម្ចីទាំងនេះ ជាមុនសិន។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline…

  • Trump គ្រោងចាប់ឃុំខ្លួនជនចំណាកស្រុក៣ម៉ឺននាក់

    Trump គ្រោងចាប់ឃុំខ្លួនជនចំណាកស្រុក៣ម៉ឺននាក់

    បរទេស ៖ លោក Donald Trump ប្រធានាធិបតី សហរដ្ឋអាមេរិក គ្រោងនឹងចាប់ឃុំខ្លួន ជនចំណាកស្រុកគ្មានឯកសារ ចំនួន៣០,០០០នាក់ ដាក់ក្នុងពន្ធធានាគាយោធា នៅតំបន់ឈូងសមុទ្រ Guantanamo។ លោក Donald Trump បានបង្ហាញផែនការ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ កាលពីថ្ងៃពុធ។ លោក Trump បាននិយាយថា លោកបានបញ្ជាឱ្យសាងសង់ជំរុំឃុំឃាំង ដើម្បីផ្ទុកមនុស្ស រហូតដល់៣ម៉ឺននាក់ ជាអ្វីដែលលោកហៅថា «ជនបរទេសខុសច្បាប់ ឧក្រិដ្ឋកម្ម» នៅឯមូលដ្ឋានយោធា ដ៏ល្បីល្បាញ នៅភាគខាងកើត នៃប្រទេសគុយបា ជាគុកដែលប្រើសម្រាប់ឃុំខ្លួនជនសង្ស័យភេរវកម្ម ចាប់តាំងពីការវាយប្រហារ ថ្ងៃ១១ កញ្ញា។ ក្នុងពេលចុះហត្ថលេខា លើបទបញ្ជា ឱ្យឃុំខ្លួនបណ្តោះអាសន្ន ចំពោះជនចំណាកស្រុក ដែលត្រូវបានចោទប្រកាន់ ពីបទលួច ឬ ហិង្សានោះ លោក Trump បាននិយាយថា ផែនការ Guantanamo នឹង «នាំយើងឱ្យកាន់តែខិតទៅជិតការលុបបំបាត់ ការគំរាមកំហែង នៃឧក្រិដ្ឋកម្ម ជនចំណាកស្រុក»។ លោក…

  • TikTok នឹងបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅថៃ ទុនជាង៣ពាន់លានដុល្លារ

    TikTok នឹងបង្កើតមជ្ឈមណ្ឌលទិន្នន័យនៅថៃ ទុនជាង៣ពាន់លានដុល្លារ

    បរទេស ៖ ក្រុមប្រឹក្សាវិនិយោគ របស់ប្រទេសថៃ ហៅកាត់ BOI បានអនុម័ត ការវិនិយោគដ៏ធំ របស់ក្រុមហ៊ុនបណ្តាញសង្គម TikTok ដែល ជាវេទិកាចែករំលែកវីដេអូដ៏ពេញនិយម ក្នុងទំហំទឹកប្រាក់ជាង ១២៦ពាន់លានបាត ឬ ៣.៧៦ ពាន់លានដុល្លារ ក្នុងការបង្កើតមជ្ឈមណ្ឌលទិន្នន័យ នៅក្នុងប្រទេសថៃ។ កាសែត The Nation បានចេញផ្សាយ កាលពីថ្ងៃពុធថា សម្រាប់ការវិនិយោគនេះ TikTok ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ByteDance នឹងបង្កើតម៉ាស៊ីនមេ និងហេដ្ឋារចនាសម្ព័ន្ធ ដែលពាក់ព័ន្ធ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ មានប្រសិទ្ធភាពខ្ពស់ មានទីតាំង នៅទីក្រុងបាងកក, ខេត្ត Samut Prakan និង ខេត្ត Chachoengsao ។ ការអនុម័តនេះធ្វើឡើង បន្ទាប់ពីមានការកើនឡើង នៃការវិនិយោគឌីជីថល នៅក្នុងប្រទេសថៃ ដោយក្នុងនោះ កាលពីឆ្នាំ២០២៣ បានឃើញពីលំហូរនៃការវិនិយោគដ៏សំខាន់ នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ និងសេវាកម្មពពកពីក្រុមហ៊ុនទូទាំងពិភពលោក រួមទាំង ក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក ចិន ហុងកុង…

  • កូឡុំប៊ីយកយន្តហោះដឹកប្រជាជន២០០នាក់ ក្រោយអាមេរិកបណ្តេញ

    កូឡុំប៊ីយកយន្តហោះដឹកប្រជាជន២០០នាក់ ក្រោយអាមេរិកបណ្តេញ

    បរទេស ៖ ប្រជាជនកូឡុំប៊ី ចំនួន២០០នាក់ ត្រូវបានបណ្តេញចេញ ពីសហរដ្ឋអាមេរិក ភ្លាមៗ បន្ទាប់ពីមានចំណាត់ការក្តៅ ពីប្រធានាធិបតីអាមេរិក លោក Donald Trump ជុំវិញការនិរទេសជនចំណាកស្រុក ទ្រង់ទ្រាយធំ។ យន្តហោះយោធាចំនួនពីរគ្រឿង ដែលត្រូវបានបញ្ជូន ពីប្រទេសកូឡុំប៊ី ដើម្បីនាំយកជនជាតិរបស់ខ្លួន ចំនួន២០១នាក់ រួមទាំង កុមារ បានចាកចេញពីរដ្ឋកាលីហ្វ័រញ៉ា និង តិចសាស់ ហើយបានទៅដល់ទីក្រុង បូហ្គោតា Bogota កាលពីថ្ងៃអង្គារ។ ប្រធានាធិបតី នៃប្រទេសកូឡុំប៊ី លោក Gustavo Petro បាននិយាយថា «ពួកគេ គឺជាជនជាតិកូឡុំប៊ី ដែលមានសេរីភាព និង សេចក្តីថ្លៃថ្នូរ ហើយនៅក្នុងប្រទេសកំណើតរបស់ពួកគេ ទទួលបានការស្រឡាញ់»។ លោកបានបន្ថែមថា «ជនចំណាកស្រុក មិនមែនជាឧក្រិដ្ឋជនទេ ប៉ុន្តែ ជាមនុស្សដែលចង់ធ្វើការ និងការរីកចម្រើន ក្នុងការរស់នៅ»។ លោក Carlos Gomez ដែលជាអ្នកនិរទេសម្នាក់ បាននិយាយថា លោកបានចាកចេញ ជាមួយកូនប្រុសអាយុ១៧ឆ្នាំ…

  • សម្តេចធិបតីនាយករដ្ឋមន្ត្រី ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី

    សម្តេចធិបតីនាយករដ្ឋមន្ត្រី ចុះពិនិត្យកិច្ចអន្តរាគមន៍បូមទឹកដាក់ស្រែប្រជាពលរដ្ឋ នៅស្រុកបាទី

    នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាកសិករ ដែលកំពុងបូមទឹកដាក់ស្រែ តាមប្រឡាយព្រែធំ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងពិនិត្យ តាមដានការបូមទឹក តាមប្រឡាយនានា ដើម្បីសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករចំនួន៩ឃុំ។ សូមបញ្ជាក់ថា ស្រូវប្រាំងរបស់ប្រជាកសិករទាំង៩ឃុំនេះ មានផ្ទៃដីសរុបជាង ៤០០០ហិកតា ស្មើប្រមាណ ៣៥៨៧គ្រួសារ។ ដោយសារការស្តារប្រឡាយទឹកផ្នែកខាងលើ រដូវប្រាំងឆ្នាំនេះ អាជ្ញាធរបានជូនដំណឹងដលប្រជាពលរដ្ឋតែជាង២,០០០ហិកតា តែប្រជាពលរដ្ឋធ្វើដល់ ៤,០០០ហិកតា ជាហេតុនាំឱ្យខ្វះទឹកដាក់ស្រែ រហូតមានការតវ៉ាស្វែងរកកិច្ចអន្តរាគមន៍។ ក្រោយកើតមានបាតុភាពស្វែងរកកិច្ចអន្តរាគមន៍នោះ អាជ្ញាធរពាក់ព័ន្ធក៏បានចុះពិនិត្យលទ្ធភាព ដើម្បីទាញយកទឹកមកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ។ ពេលនេះ ទឹកបានបូមដាក់ប្រឡាយ ហើយប្រជាកសិករកំពុងបូមដាក់ស្រែ ដើម្បីបន្តដង្ហើមស្រូវប្រកបដោយក្តីត្រេកអរ៕ ដោយ៖ពលជ័យ

  • ឆ្នាំ២០៣០ រុស្ស៊ីនឹងដាក់ពង្រាយផ្កាយរណបនៅទីអវកាសកើនដល់ ៦៥០គ្រឿង

    ឆ្នាំ២០៣០ រុស្ស៊ីនឹងដាក់ពង្រាយផ្កាយរណបនៅទីអវកាសកើនដល់ ៦៥០គ្រឿង

    មូស្គ ៖ ប្រធានទីភ្នាកងារអវកាសរុស្ស៊ី Roscosmos លោក Yury Borisov បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីនឹងបង្កើនការដាក់ពង្រាយផ្កាយរណបនៅទីអវកាសដល់ទៅ ៦៥០គ្រឿងនៅឆ្នាំ ២០៣០។ លោក Borisov បានកត់សម្គាល់ថា ចំនួនសរុបនេះ មិនរាប់បញ្ចូលផ្កាយរណបពាណិជ្ជកម្មទេ។ លោក Borisov បានបញ្ជាក់យ៉ាងដូច្នេះថា នៅឆ្នាំនេះ យើងកំពុងចាប់ផ្តើមគម្រោងជាតិដ៏មានមហិច្ឆតាមួយ។ គម្រោងនោះ មានគោលបំណងពង្រឹងវត្តមានរបស់យើងនៅក្នុងលំហអាកាស និងជួយឧស្សាហកម្មរបស់យើងឱ្យក្លាយជាកត្តាជំរុញ ក្នុងការសម្រេចបាននូវអធិបតេយ្យភាពបច្ចេកវិទ្យា។ បើតាមប្រធានទីភ្នាកងារអវកាសរុស្ស៊ី Roscosmos រូបនេះ បច្ចុប្បន្នប្រទេសរុស្ស៊ីមានផ្កាយរណបចំនួន ២៨៨គ្រឿងនៅទីអវកាស៕

  • ត្រាំ ៖ DeepSeek AI របស់ចិនជាការដាស់តឿនដល់អាមេរិក

    ត្រាំ ៖ DeepSeek AI របស់ចិនជាការដាស់តឿនដល់អាមេរិក

    បរទេស៖ លោក ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា DeepSeek AI របស់ចិន គឺជា «ការដាស់តឿន» សម្រាប់សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា គំរូ AI របស់ចិន ដែលមានតម្លៃទាប DeepSeek គឺជា «ការដាស់តឿន» សម្រាប់ក្រុមហ៊ុនអាមេរិក បន្ទាប់ពីការលេចឡើងនូវបច្ចេកវិទ្យាថ្មីនេះ ដែលបណ្តាលឱ្យមានការរំខាន នៅក្នុងភាគហ៊ុនបច្ចេកវិទ្យា។ «សង្ឃឹមថា ការចេញ DeepSeek AI ពីក្រុមហ៊ុនចិន គួរតែជាការដាស់តឿន សម្រាប់ឧស្សាហកម្មរបស់យើង ដែលយើងត្រូវផ្តោតលើការប្រកួតប្រជែង ដើម្បីឈ្នះ» នេះគឺជាអ្វី ដែលលោក Trump បានប្រាប់ នៅទីក្រុង Miami កាលពីថ្ងៃអង្គារ។ គួរបញ្ជាក់ថា ក្រុមហ៊ុនគំរូភាសា DeepSeek បានបង្កើតកម្មវិធី AI ថ្មី ចំណាយតិច តែ បានអុកលុកទីផ្សារបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ ដូចជា Nvidia,…

  • កូឡុំប៊ីយកយន្តហោះដឹកប្រជាជន២០០នាក់ ក្រោយអាមេរិកបណ្តេញ

    កូឡុំប៊ីយកយន្តហោះដឹកប្រជាជន២០០នាក់ ក្រោយអាមេរិកបណ្តេញ

    បរទេស ៖ ប្រជាជនកូឡុំប៊ី ចំនួន២០០នាក់ ត្រូវបានបណ្តេញចេញ ពីសហរដ្ឋអាមេរិក ភ្លាមៗ បន្ទាប់ពីមានចំណាត់ការក្តៅ ពីប្រធានាធិបតីអាមេរិក លោក Donald Trump ជុំវិញការនិរទេសជនចំណាកស្រុក ទ្រង់ទ្រាយធំ។ យន្តហោះយោធាចំនួនពីរគ្រឿង ដែលត្រូវបានបញ្ជូន ពីប្រទេសកូឡុំប៊ី ដើម្បីនាំយកជនជាតិរបស់ខ្លួន ចំនួន២០១នាក់ រួមទាំង កុមារ បានចាកចេញពីរដ្ឋកាលីហ្វ័រញ៉ា និង តិចសាស់ ហើយបានទៅដល់ទីក្រុង បូហ្គោតា Bogota កាលពីថ្ងៃអង្គារ។ ប្រធានាធិបតី នៃប្រទេសកូឡុំប៊ី លោក Gustavo Petro បាននិយាយថា «ពួកគេ គឺជាជនជាតិកូឡុំប៊ី ដែលមានសេរីភាព និង សេចក្តីថ្លៃថ្នូរ ហើយនៅក្នុងប្រទេសកំណើតរបស់ពួកគេ ទទួលបានការស្រឡាញ់»។ លោកបានបន្ថែមថា «ជនចំណាកស្រុក មិនមែនជាឧក្រិដ្ឋជនទេ ប៉ុន្តែ ជាមនុស្សដែលចង់ធ្វើការ និងការរីកចម្រើន ក្នុងការរស់នៅ»។ លោក Carlos Gomez ដែលជាអ្នកនិរទេសម្នាក់ បាននិយាយថា លោកបានចាកចេញ ជាមួយកូនប្រុសអាយុ១៧ឆ្នាំ…