Category: ព័ត៌មានជាតិ​

  • នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលលោក ត្រាំ អញ្ជើញទៅកាន់សេតវិមាន

    នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលលោក ត្រាំ អញ្ជើញទៅកាន់សេតវិមាន

    (ហ៊្សេរុយសាឡិម)៖ ការិយាល័យនាយករដ្ឋមន្រ្តីនៃប្រទេសអ៉ីស្រាអែល កាលពីថ្ងៃអង្គារ ទី២៨ ខែមករា បានប្រកាសឱ្យដឹងថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អញ្ជើញឱ្យ​ទៅជួបគ្នា នៅសេតវិមាន នាថ្ងៃទី៤ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «លោកនាយករដ្ឋមន្រ្តី Netanyahu គឺជា​មេដឹកនាំបរទេសដំបូងគេ ដែលត្រូវបានអញ្ជើញ ទៅកាន់សេតវិមាន អំឡុងអាណត្តិទី២ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ»។ មន្រ្តីសេតវិមានមួយរូប ក៏បានទទួលស្គាល់ដែរថា លោក Netanyahu ត្រូវបានអញ្ជើញ ទៅកាន់សេតវិមាន នៅសប្តាហ៍ក្រោយ។ គួរបញ្ជាក់ថា គម្រោងជំនួបរវាងលោក ត្រាំ និងលោក Netanyahu គឺបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានអះអាងម្តងហើយម្តងទៀតថា រូបលោកបានដើរតួនាទីសំខាន់ ក្នុងការសម្រេចបាននូវបទឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ដែលកំពុងអនុវត្តនៅតំបន់ហ្កាហ្សា ក្រោយចូលជាធរមាន កាលពីថ្ងៃទី១៩ ខែមករា…

  • លោក ហ្សេលេនស្គី ថា លោក ពូទីន ខ្លាចមិនហ៊ានចរចាបញ្ចប់សង្រ្គាមអ៊ុយក្រែន

    លោក ហ្សេលេនស្គី ថា លោក ពូទីន ខ្លាចមិនហ៊ានចរចាបញ្ចប់សង្រ្គាមអ៊ុយក្រែន

    (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយ កាលពីថ្ងៃអង្គារ ទី២៨ ខែមករា ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ភ័យខ្លាចចំពោះការចរចាដើម្បីបញ្ចប់ សង្រ្គាមឈ្លានពាននៅអ៊ុយក្រែន បន្ទាប់ពីលោក ពូទីន បានច្រានចោល​ លទ្ធភាពជួបនិយាយគ្នាដោយផ្ទាល់ ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក ហ្សេលេនស្គី បានបង្ហោះសារយ៉ាងដូច្នេះថា «ថ្ងៃនេះ លោក ពូទីន បានបញ្ជាក់ឱ្យឃើញជាថ្មីម្តងទៀតថា រូបលោកភ័យខ្លាច ចំពោះការចរចា… ខ្លាចមេដឹកនាំដែលរឹងមាំ ហើយធ្វើអ្វីគ្រប់យ៉ាងដែលអាចទៅរួច ដើម្បីអូសបន្លាយសង្រ្គាម»។ ការលើកឡើងរបស់​លោក ហ្សេលេនស្គី គឺបន្ទាប់ពីលោកប្រធានាធិបតីរុស្ស៉ី បាននិយាយថា ការចរចាជាមួយអ៊ុយក្រែន អាចទៅរួច ប៉ុន្តែមិនមែនជាមួយ​លោក ហ្សេលេនស្គី នោះទេ។ គួរបញ្ជាក់ថា សង្រ្គាមអ៊ុយក្រែន បានផ្ទុះឡើង តាំងតែពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលគិតមកទល់ពេលនេះ មានរយៈពេលជិត ៣ឆ្នាំមកហើយ និងហាក់នៅតែមិនទាន់មានសញ្ញាថា…

  • ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ CMG ចេញផ្សាយកម្មវិធី Spring Festival Gala អបអរបុណ្យចូលឆ្នាំចិន

    ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ CMG ចេញផ្សាយកម្មវិធី Spring Festival Gala អបអរបុណ្យចូលឆ្នាំចិន

    ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ (CMG) បានចេញផ្សាយកម្មវិធីសិល្បៈដ៏ល្បីល្បាញនាឱកាសពិធីបុណ្យនិទាឃរដូវឆ្នាំ ២០២៥ Spring Festival Gala កាលពីថ្ងៃអង្គារដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំម្សាញ់។ មហោស្រពសិល្បៈឆ្នាំនេះ គ្របដណ្ដប់ដោយការសម្តែងចម្រុះដ៏អស្ចារ្យ រួមមាន ចម្រៀង រាំ កំប្លែង ល្ខោនអូប៉េរ៉ា សិល្បៈក្បាច់គុន សៀក ហ៊ី និងសិល្បៈសប្បាយៗជាច្រើនទៀត ដើម្បីនាំយកចំណីអារម្មណ៍រីករាយនៃបុណ្យចូលឆ្នាំចិនទៅកាន់ទស្សនិកជនទូទាំងពិភពលោក។ កម្មវិធីនេះបានចាក់ផ្សាយនៅថ្ងៃទី ២៨ ខែមករា វេលាម៉ោង ៨ យប់ ម៉ោងនៅរដ្ឋធានីប៉េកាំង តាមរយៈប៉ុស្តិ៍ទូរទស្សន៍ CMG ជាច្រើន រួមមាន CCTV-1, CCTV-3, CCTV-4 និងប៉ុស្តិ៍ទូរទស្សន៍ទំនើប 4K និង 8K ហើយក៏មាននៅលើប្រេកង់វិទ្យុ CMG ផ្សេងៗ និងវេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មីៗផងដែរ។ អ្នកទស្សនាដែលខ្សោយការមើលឃើញអាចស្តាប់ការផ្សាយជាសំឡេងផ្ទាល់របស់ CMG ចំណែកទស្សនិកជនដែលខ្សោយការស្តាប់អាចរីករាយការកម្សាន្តដោយមានលក្ខណៈពិសេស និងងាយស្រួលតាមតម្រូវការនៅលើកម្មវិធីព័ត៌មាន និងវេទិកាវីដេអូរបស់ CMG ។ កម្មវិធីមហោស្រពសិល្បៈដ៏ល្បីល្បាញរបស់ចិនមួយនេះចាក់ផ្សាយជាអន្តរជាតិតាមរយៈ ទូរទស្សន៍ CGTN ជាភាសាអង់គ្លេស អេស្ប៉ាញ…

  • ពូទីន ៖ ជជែកជាមួយអ៊ុយក្រែនបាន តែមិនមែន Zelensky

    ពូទីន ៖ ជជែកជាមួយអ៊ុយក្រែនបាន តែមិនមែន Zelensky

    បរទេស ៖ ប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសរបស់លោក អាចធ្វើកិច្ចចរចាសន្តិភាព ជាមួយអ៊ុយក្រែន ប៉ុន្តែ បានច្រានចោល ការនិយាយដោយផ្ទាល់ ជាមួយប្រធានាធិបតី Volodymyr Zelensky ដែលលោកហៅថា ជាមនុស្ស «ខុសច្បាប់» ។ មេដឹកនាំអ៊ុយក្រែន បានឆ្លើយតបវិញថា លោក ពូទីន «ភ័យខ្លាច» ការចរចា ហើយកំពុងប្រើ «ល្បិចកល ដើម្បីអូសបន្លាយជម្លោះ ជិតបីឆ្នាំ»។ លោក ពូទីន បាននិយាយថា «ប្រសិនបើ Zelensky ចង់ចូលរួម ក្នុងការចរចា ខ្ញុំនឹងចាត់ចែងមនុស្សឱ្យចូលរួម» ដោយហៅមេដឹកនាំ អ៊ុយក្រែន រូបនេះ ថា «ខុសច្បាប់» ពីព្រោះអាណត្តិប្រធានាធិបតីរបស់ Zelensky បានផុតកំណត់ ក្នុងអំឡុងពេលច្បាប់អាជ្ញាសឹក។ លោក Zelensky បាននិយាយថា មានឱកាសដើម្បីសម្រេចបាន «សន្តិភាពពិតប្រាកដ» ប៉ុន្តែ…

  • នាយករដ្ឋមន្ត្រីថៃគំរាមបញ្ឈប់ការឧបត្ថម្ភធនដល់កសិករដុតសំណល់ដំណាំ

    នាយករដ្ឋមន្ត្រីថៃគំរាមបញ្ឈប់ការឧបត្ថម្ភធនដល់កសិករដុតសំណល់ដំណាំ

    បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កាលពីថ្ងៃអង្គារ បានគំរាមបញ្ឈប់ការឧបត្ថម្ភធន សម្រាប់កសិករ ដែលដុតចោល នូវសំណល់ដំណាំកសិកម្ម ដែលជាផ្នែកមួយ នៃវិធានការដោះស្រាយ ការបំពុលខ្យល់ PM2.5 ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ លោកស្រី Paetongtarn បាននិយាយថា ការផ្អាកការឧបត្ថម្ភធន គឺស្ថិតក្នុងចំណោមវិធានការមួយចំនួន ដែលគណៈរដ្ឋមន្ត្រី បានពិចារណា និងអនុម័ត សម្រាប់ការអនុវត្ត ដោយក្រសួងពាក់ព័ន្ធ ដើម្បីកាត់បន្ថយការបំពុលខ្យល់ PM2.5 ដែលបានកំពុងកកស្ទះផ្នែកជាច្រើន នៃប្រទេស។ លោកស្រី នាយករដ្ឋមន្រ្តី បាននិយាយថា ជាផ្នែកនៃវិធានការនេះ ក្រសួងកសិកម្មត្រូវបានចាត់តាំងឱ្យមានការធានាថា គ្មានកសិករណា ដុតបំផ្លាញសំណល់កសិកម្ម ក្រោយការប្រមូលផល របស់ពួកគេឡើយ។ លោកស្រី Paetongtarn បានបន្ថែមថា ប្រសិនបើកសិករ ត្រូវបានគេរកឃើញថា ធ្វើសកម្មភាពដុត ដើម្បីឈូសឆាយដីស្រែ ឬ កសិដ្ឋានរបស់ពួកគេ បន្ទាប់ពីប្រមូលផល ពួកគេនឹងត្រូវបានហាមឃាត់ មិនឱ្យទទួលបានប្រាក់ឧបត្ថម្ភណាមួយ ពីរដ្ឋាភិបាល…

  • ខ្សែកាបក្រោមបាតសមុទ្រវែងបំផុតនៅអាស៊ីភ្ជាប់សិង្ហបុរីទៅអាមេរិក ដាក់ដំណើរការចុងឆ្នាំនេះ

    ខ្សែកាបក្រោមបាតសមុទ្រវែងបំផុតនៅអាស៊ីភ្ជាប់សិង្ហបុរីទៅអាមេរិក ដាក់ដំណើរការចុងឆ្នាំនេះ

    សិង្ហបុរី ៖ ប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រវែងបំផុតនៅអាស៊ី មានឈ្មោះថា Bifrost ដែលតភ្ជាប់សហរដ្ឋអាមេរិក និងសិង្ហបុរី តាមរយៈប្រទេសឥណ្ឌូនេស៊ី មានតម្លៃ ៧៦០លានដុល្លារ ត្រូវបានរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៥ ហើយតាមរយៈគម្រោងយក្សនេះ សិង្ហបុរីនឹងក្លាយជាមជ្ឈមណ្ឌលឌីជីថលឈានមុខគេរបស់អាស៊ី។ គម្រោងប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រដំបូងបង្អស់ ដែលតភ្ជាប់ដោយផ្ទាល់ពីសិង្ហបុរីទៅកាន់ឆ្នេរសមុទ្រភាគខាងលិចរបស់អាមេរិក បានទទួលអាជ្ញាប័ណ្ណដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមក្រុមហ៊ុនសាងសង់ហេដ្ឋារចនាសម្ព័ន្ធ Keppel Ltd. មានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Keppel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធខ្សែកាប Bifrost ដែលជាគម្រោងរួមគ្នារវាង Keppel, ក្រុមហ៊ុន Meta Platforms Inc ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Edge Cable Holdings USA LLC និងក្រុមហ៊ុន PT Telekomunikasi Indonesia International ត្រូវបានរំពឹងថា នឹងរួចរាល់សម្រាប់ប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៥។ ដោយលាតសន្ធឹងក្នុងចម្ងាយជាង ២០,០០០គីឡូម៉ែត្រ ប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រនេះ នឹងតភ្ជាប់សហរដ្ឋអាមេរិក និងសិង្ហបុរី ដោយឆ្លងកាត់ឥណ្ឌូនេស៊ី តាមរយៈសមុទ្រជ្វា និងសមុទ្រ…

  • បុរសអេស្តូនីបំបែកកំណត់ត្រាថ្មី ដើរលើខ្សែពួរកម្ពស់ជាង ២០០ម៉ែត្រនៅទីក្រុងឌូបៃ

    បុរសអេស្តូនីបំបែកកំណត់ត្រាថ្មី ដើរលើខ្សែពួរកម្ពស់ជាង ២០០ម៉ែត្រនៅទីក្រុងឌូបៃ

    តាលិន ៖ បុរសជនជាតិអេស្តូនីម្នាក់ បានបំបែកកំណត់ត្រាថ្មី ជាមួយនឹងការដើរនៅលើខ្សែពួរក្នុងលំហអាកាស មានចម្ងាយប្រហែល ១០០ម៉ែត្រ និងកម្ពស់ ២២៤ម៉ែត្រ ដែលចងភ្ជាប់ពីអគារមួយទៅអគារមួយទៀតនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ ម្ចាស់ជើងឯកពិភពលោកបីសម័យកាល លោក Jaan Roose ថ្មីៗនេះបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ និងក្លាហានបំផុត ដោយមិនខ្លាចរអាជាមួយសេចក្តីស្លាប់ ដោយគាត់អាចបញ្ចប់ការដើរនៅលើខ្សែពួរដែលបានចងយ៉ាងខ្ពស់នៅចន្លោះអគារ Jumeirah Emirates Towers ក្នុងទីក្រុងឌូបៃ។ ប៉ុន្តែទោះជាមានភាពក្លាហានយ៉ាងណាក៏ដោយ ក៏គាត់នៅតែប្រើខ្សែសុវត្ថិភាពបំពាក់ជាប់នឹងខ្លួន ដើម្បីការពារពីការធ្លាក់ដោយចៃដន្យ។ អត្តពលិកវ័យ ៣២ឆ្នាំរូបនេះ បានរៀបរាប់អំពីការសម្ដែងនេះថា បញ្ហាប្រឈមចម្បងនៃការដើរនៅលើខ្សែពួរខ្ពស់បែបនេះ គឺការប្រើបច្ចេកទេស ក្នុងការរក្សាតុល្យភាពលំនឹងឱ្យបានស្នើគ្នា។ លោក Roose បន្ថែមថា ប្រសិនបើមិនមានបច្ចេកទេសនេះទេ វាច្បាស់ជាធ្លាក់ចុះពីលើខ្សែពួរនេះមិនខានឡើយ ព្រោះនៅពេលកំពុងដើរលើខ្សែពួរ យើងត្រូវប្រឈមនឹងខ្យល់បក់ធ្វើឱ្យញ័រខ្សែជាមិនខានឡើយ ហើយគាត់ក៏មានការភ័យខ្លាចធ្លាក់ដែរ ប៉ុន្តែគាត់ខំប្រឹងទប់អារម្មណ៍ និងផ្ចង់ស្មារតីឱ្យរឹងមាំបោះជំហានទៅមុខមួយៗរហូតដល់គោលដៅកំណត់។ នេះមិនមែនជាលើកដំបូងទេសម្រាប់លោក Roose ដោយសារតែកន្លងមក រូបលោកក៏ធ្លាប់បានដើរនៅលើខ្សែពួរដ៏គ្រោះថ្នាក់បែបនេះ និងដើរលើខ្សែរភ្លើងនៅប្រទេសផ្សេងៗជុំវិញពិភពលោកផងដែរ៕ ប្រភព ៖ telegrafi ប្រែសម្រួល ៖ ឈឹម ទីណា

  • ចិនបង្កើតកម្មវិធី AI ថ្មីចាយតិច អុកឡុក ChatGPT, Nvidia

    ចិនបង្កើតកម្មវិធី AI ថ្មីចាយតិច អុកឡុក ChatGPT, Nvidia

    បរទេស ៖ ក្រុមហ៊ុនគំរូភាសាចិន DeepSeek បានបង្កើតកម្មវិធី AI ថ្មី ចំណាយតិច តែ បានអុកលុកទីផ្សារបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ ដូចជា Nvidia, ChatGPT ជាដើម ខណៈដែល កម្មវិធី App របស់ចិននេះ ត្រូវបានទាញយកប្រើប្រាស់ច្រើនបំផុត លើ App Store របស់ Apple នៅសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍ ហើយមិនគិតថ្លៃ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC។ ភាគហ៊ុនរបស់ក្រុមហ៊ុនរចនាបន្ទះឈីបដ៏ធំរបស់អាមេរិក Nvidia បានធ្លាក់ចុះ ១៧% ឬ តម្លៃទីផ្សារ ជិត៦០០ពាន់លានដុល្លារ យោងទៅតាម Bloomberg ហើយគឺជាការធ្លាក់ចុះដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្រ្ត នៃទីផ្សារភាគហ៊ុនអាមេរិក។ អ្នកអភិវឌ្ឍន៍របស់ DeepSeek និយាយថា ខ្លួនបានបង្កើតម៉ូដែល ចុងក្រោយនេះ ក្នុងតម្លៃត្រឹមតែ ៥.៦លានដុល្លារប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើតគំរូភាសា ChatGPT បានជះលុយដល់ទៅ៥ពាន់លានដុល្លារ កាលពីឆ្នាំមុន…

  • ផ្ទុះការវែកញែក! Zuckerberg សម្លឹងដើមទ្រូងគូដណ្តឹងលោកBezos

    ផ្ទុះការវែកញែក! Zuckerberg សម្លឹងដើមទ្រូងគូដណ្តឹងលោកBezos

    បរទេស ៖ មានការជជែកដេញដោលជាសាធារណៈ ជុំវិញមេធំក្រុមហ៊ុន Meta ឬ គេស្គាល់ថា ជាស្ថាបនិក ហ្វេសបុក គឺ លោក Mark Zuckerberg បានសម្លឹងមើលដើមទ្រូងនាង Lauren Sanchez ដែលជាគូដណ្តឹង របស់មហាសេដ្ឋី Jeff Bezos ក្នុងពិធីស្បថចូលកាន់តំណែង របស់លោក Donald Trump។ អ្នកប្រើប្រាស់ X ម្នាក់ បានបញ្ចេញមតិថា «លោក Zuck សម្លឹងទៅលើវិញភ្លាម» ។ នាង Christine Quinn អ្នកជំនាញខាងអចលនទ្រព្យ និងជាតារាដ៏ល្បី ក្នុងរឿងភាគ Selling Sunset របស់ Netflix បានរិះគន់យ៉ាងខ្លាំង ដោយបានប្រដូច ការសម្លឹងរបស់លោក Mark Zuckerberg ដូចនឹងភ្នែកសត្វល្មូន Lizardman ថែមទៀតផង។ ផ្ទុយទៅវិញ អ្នកអត្ថាធិប្បាយ ជនជាតិអាមេរិក នាង Megyn…

  • ឆេះយន្តហោះមួយគ្រឿងនៅកូរ៉េខាងត្បូង សំណាងល្អ អ្នកដំណើរត្រូវជម្លៀសទាន់ពេល

    ឆេះយន្តហោះមួយគ្រឿងនៅកូរ៉េខាងត្បូង សំណាងល្អ អ្នកដំណើរត្រូវជម្លៀសទាន់ពេល

    សេអ៊ូល ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងត្រូវបានភ្លើងឆាបឆេះនៅឯអាកាសយានដ្ឋានអន្តរជាតិមួយក្នុងទីក្រុងប៊ូសាន ភាគអាគ្នេយ៍ កាលពីថ្ងៃអង្គារ បណ្តាលឲ្យមនុស្ស ៤នាក់រងរបួស ខណៈអ្នកដំណើរដទៃទៀតត្រូវបានជម្លៀសដោយសុវត្ថិភាព។ អាជ្ញាធរពន្លត់អគ្គីភ័យបាននិយាយថា យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Air Busan ដែលជាប្រភេទយន្តហោះ Airbus A321-200 បានធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ចេញពីព្រលានអន្តរជាតិ Gimhae ក្នុងទីក្រុង Busan មានចម្ងាយប្រហែល ៣២០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ត្រូវភ្លើងឆាបឆេះនៅកន្ទុយរបស់វា ហើយបានរាលដាលដល់តួយន្តហោះ មុនពេលវាហោះឡើងនៅម៉ោងប្រហែល ១០និង២៦យប់ថ្ងៃអង្គារ។ អាជ្ញាធរពន្លត់អគ្គីភ័យបានបន្ថែមថា អ្នកដំណើរនៅលើយន្តហោះនោះទាំងអស់ ១៦៩នាក់ អ្នកបម្រើការងារលើយន្តហោះ ៦នាក់ និងបុគ្គលិកថែទាំម្នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ ឡានពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុនៅវេលាម៉ោង១០និង៣៤នាទីយប់។ សមត្ថកិច្ចកូរ៉េខាងត្បូងបានរាយការណ៍ថា ភភ្លើងឆេះយន្តហោះបាន រលត់ទាំងស្រុងនៅវេលាម៉ោង ១១ និង ៣១នាទីយប់ថ្ងៃដដែល។ ទោះបីជាដំបូង មិនមានអ្នករងរបួសត្រូវរាយការណ៍ក៏ដោយ អាជ្ញាធរពន្លត់អគ្គិភ័យបាននិយាយថា មានមនុស្ស ៤នាក់បានរងរបួសស្រាល នៅពេលជម្លៀសពួកគេចេញពីយន្តហោះ។ ក្នុងនោះ មនុស្សពីរនាក់បានទទួលការព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ។ ភា្លមៗ មូលហេតុឆេះយន្តហោះនេះ នៅមិនទាន់ដឹងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងដំណើរការ។ ក្រុមហ៊ុនអាកាសចរណ៍ Air Busan មិនធ្លាប់ជួបប្រទះគ្រោះថ្នាក់ណាមួយទេក្នុង…