Category: ព័ត៌មានជាតិ
-

លោក ដូណាល់ ត្រាំ ថាគោលដៅទស្សនកិច្ចក្រៅប្រទេសលើកដំបូង អាចជាអារ៉ាប៊ីសាអូឌីត
(នៅលើយន្ដហោះ AIR FORCE ONE)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាប្រទេសដែលជាគោលដៅនៃដំណើរទស្សនកិច្ចនៅក្រៅប្រទេសដំបូងបំផុត របស់លោក អាចជាអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ AIR FORCE ONE កាលពីថ្ងៃសៅរ៍ ទី២៥ ខែមករា លោក ត្រាំ បានបន្ថែមថាគោលដៅនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង របស់លោក អាចជាអារ៉ាប៊ីសាអូឌីត បើទោះជាទម្លាប់ប្រធានាធិបតីអាមេរិកតែងតែធ្វើទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេសក៏ដោយ។ លោក ត្រាំ ក៏បានលើកឡើងដែរថាលើកចុងក្រោយ បំផុតដែលលោកធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នោះគឺដោយសារតែប្រទេសអារ៉ាប់មួយនេះបានយល់ព្រមទិញផលិតផលអាមេរិកទំហំរាប់ពាន់លានដុល្លារ។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចលើកដំបូងក្នុងនាមជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៧ ហើយកាលពីពេលថ្មីៗនេះលោកបាននិយាយបែបលេងសើចថា លោកអាចនឹងធ្វើទស្សនកិច្ចបែបនេះសាជាថ្មី បើមានការប្ដេជ្ញាចិត្តហិរញ្ញវត្ថុទ្រង់ទ្រាយធំពីអារ៉ាប៊ីសាអូឌីត។ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីតវិញ បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថាប្រទេសរបស់ព្រះអង្គ នឹងបោះទុន ៦០០ពាន់លានដុល្លារ លើការវិនិយោគ និងទិញផលិតផលពីសហរដ្ឋអាមេរិក ខណៈអបអរសាទរការវិលត្រឡប់មកកាន់សេតវិមាន របស់លោក ត្រាំ៕
-

ក្រុមហាម៉ាស់ ដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ៤នាក់ ជាការដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីន ២០០នាក់
ការអបអរសាទរ បានកើតមានឡើងនៅប្រទេសអ៊ីស្រាអែល និងដែនដីកាន់កាប់ប៉ាឡេស្ទីនវ៉េសប៊ែង កាលពីថ្ងៃសៅរ៍ ពេលដែលចំណាប់ថ្នូរ ត្រូវបានដោះលែង ក្នុងការបន្តកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្កាហ្សា ។ នៅក្នុងប្រទេសអ៊ីស្រាអែល ទាហានស្រី ៤នាក់ដែលបានជួបជុំគ្នាវិញជាមួយគ្រួសាររបស់ពួកគេ ត្រូវបានមើលឃើញនៅក្នុងរូបភាពវីដេអូឃ្លីបបញ្ចេញដោយយោធាអ៊ីស្រាអែល ។ ពេលដែលនាង Liri Albag ឱបឪពុកម្តាយរបស់នាងជាលើកដំបូងក្នុងរយៈពេល ១៥ខែ ម្តាយរបស់នាង បាននិយាយប្រាប់នាងថា “អ្នកគឺជាវីរនារី អ្នកវិលត្រឡប់មកផ្ទះវិញហើយ” ។ នាង Liri Albag និងនាង Karina Ariev, Daniella Gilboa ហើយនិងនាង Naama Levy នៅមុននេះ ពួកគេត្រូវបានក្រុមហាម៉ាស់ប្រគល់ជូនគណៈកម្មាធិការកាកបទក្រហមអន្តរជាតិ នៅមុខហ្វូងមនុស្សក្នុងទីក្រុងហ្កាហ្សា ។ ពួកនាងទាំង ៤នាក់ បានឈរជើងនៅប៉ុស្តិ៍សង្កេតការណ៍ ស្ថិតនៅជាប់ព្រំដែនតំបន់ហ្កាហ្សា ពេលដែលពួកគេត្រូវបានចាប់ពង្រាត់ អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។ មាននូវទិដ្ឋភាពស្រដៀងគ្នានេះផងដែរក្នុងទីក្រុង Ramallah របស់តំបន់វ៉េសប៊ែង ពេលដែលហ្វូងមនុស្ស រួមទាំងសមាជិកគ្រួសារ…
-

Elon Musk ធ្វើកាយវិការដៃដូចអតីតមេដឹកនាំផ្តាច់ការ
បរទេស ៖ មហាសេដ្ឋីពិភពលោក មានលុយច្រើនជាងគេ លោក Elon Musk ថ្មីៗនេះ បានរងការរិះគន់យ៉ាងខ្លាំង អំពីកាយវិការ ធ្វើដៃ ដូច អតីតមេដឹកនាំផ្តាច់ការ ហ៊ីត្លែរ ពេលឡើងថ្លែងអំណរគុណ ក្នុងពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ អ្នករិះគន់និយាយថា កាយវិការរបស់លោក Musk កាលពីថ្ងៃចន្ទ ប្រៀបដូចជាការលើកដៃគោរពរបស់កងទ័ពណាស៊ីហ៊ីត្លែរ ដែលគេចោទថា ជាអតីតមេផ្ដាច់ការអាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិ។ យ៉ាងណាមិញ នាយកប្រតិបត្តិ ក្រុមហ៊ុនឡានអគ្គិសនី Tesla រូបនេះ បានច្រានចោល ដោយលោកបានអះអាងថា ហត់នឿយនឹងការវាយប្រហារ បែបនេះជាខ្លាំង។ លោក ក៏បានចោទអ្នករិះគន់ តាមបណ្តាញសង្គមវិញ ថា «អ្នករិះគន់ទេ ដែលជា ហ៊ីត្លែរ នោះ»។ លោកចាត់ទុកថា នេះគឺជាល្បិចកខ្វក់ វាយប្រហារលើរូបលោក។ បុរសអាយុ ៥៣ ឆ្នាំរូបនេះ បាននិយាយថា កាយវិការនេះ គឺបង្ហាញថា…
-

បុរសអាល្លឺម៉ង់បំបែកកំណត់ត្រា រស់ក្រោមទឹក ១២០ថ្ងៃ
បរទេស ៖ វិស្វករអវកាស ជាជនជាតិអាល្លឺម៉ង់ម្នាក់ បានបំបែក ឯតទគ្គកម្មពិភពលោក សម្រាប់ការរស់នៅក្រោមទឹក បានយូរបំផុត រយៈពេលដល់ទៅ ១២០ថ្ងៃ ពោលគឺនៅក្នុងនាវាមុជទឹក នាតំបន់ឆ្នេរសមុទ្រ នៃប្រទេស ប៉ាណាម៉ា។ លោក Rudiger Koch អាយុ៥៩ឆ្នាំ បានចាកចេញពីនាវា របស់លោកដែលមានទំហំ ៣០ ម៉ែត្រការ៉េ នៅក្រោមសមុទ្រ ហើយ ទទួលបានការឯកភាព ពីតំណាង Guinness World Records គឺ លោកស្រី Susana Reyes កាលពីថ្ងៃសុក្រ ជាមួយនឹង ការរៀបចំ ពិធីជប់លៀង អបអរសាទរ ផងដែរ។ លោកស្រី Susana Reyes បានបញ្ជាក់ថា លោក Rudiger Koch បានបំបែកឯតទគ្គកម្ម ដោយបានយកឈ្នះ លើជនជាតិអាមេរិក ឈ្មោះ Joseph Dituri ដែលធ្លាប់បានចំណាយពេល ១០០ថ្ងៃ រស់នៅ…
-

ហាម៉ាស-អ៊ីស្រាអែលដោះដូរចំណាប់ខ្មាំងនិងអ្នកទោស
បរទេស ៖ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន-ហាម៉ាស់ និង អ៊ីស្រាអែលបានធ្វើការដោះដូរអ្នកទោស និង ចំណាប់ខ្មាំង គ្នាទៅវិញទៅមក កាលពីថ្ងៃសៅរ៍ ក្រោមកិច្ចព្រមព្រៀង បទឈប់បាញ់ នៅតំបន់ហ្គាហ្សា។ នេះគឺជាលើកទី២ ហើយជាផ្នែកមួយនៃកិច្ចព្រមព្រៀង ចាប់តាំងពី បទឈប់បាញ់ បានចូលជាធរមាន កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន ក្នុងនោះ ចំណាប់ខ្មាំង ជាស្ត្រីអ៊ីស្រាអែល ៤ នាក់ ត្រូវបានដោះលែង ទៅដល់ផ្ទះវិញ ក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីការចាប់ឃុំខ្លួន អស់រយៈពេលជាង១៥ ខែ នៅក្នុងតំបន់ហ្គាហ្សា។ ជាថ្នូរនឹងគ្នានេះ សេវាពន្ធនាគារ របស់អ៊ីស្រាអែល បានបញ្ជាក់ថា អ្នកទោស ២០០នាក់ ដែលខ្លួនហៅថា «ភេរវករ» ត្រូវបានដោះលែង។ នៅទីក្រុង Tel Aviv ជាកន្លែងដែលហ្វូងមនុស្ស បានប្រមូលផ្តុំគ្នា ដោយមាន ទាំងទឹកភ្នែក ជាមួយនឹងក្តីរីករាយ ការអបអរសាទរ ខណៈដែលទង់ជាតិអ៊ីស្រាអែល ត្រូវបានគ្រវី។ រីឯ ឡានក្រុងដឹកជនជាតិ ប៉ាឡេស្ទីន ដែលត្រូវបានដោះលែង…
-

រកឃើញកូនផ្សោតទី២ នាដើមឆ្នាំ២០២៥ នៅ អន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង
(ភ្នំពេញ)៖ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា៖គ្រាន់តែនៅក្នុងខែមករា ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ២ក្បាល ដែលកូនផ្សោតកើតថ្មីទាំង២ក្បាលនេះ ប្រទះឃើញនៅអន្លង់ត្បូងខ្លា ខេត្ត ស្ទឹងត្រែង ដោយក្រុមការងារស្រាវជ្រាវ នៃ រដ្ឋបាលជលផល និងអង្គការ WWF។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ក្រុមការងារស្រាវជ្រាវកំណត់អត្តសញ្ញាណកូនផ្សោតកើតថ្មីទី២ នាវេលាម៉ោង២:១៥នាទីរសៀល នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចអន្លង់ត្បូងខ្លា ក្នុងភូមិសាស្ត្រភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៨ក្បាលផ្សេងទៀត និងបណ្តើរដោយផ្សោតមេដែលមានលេខកូដ៨៩។ គួរបញ្ជាក់ថា នេះជាកូនផ្សោតទី២ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ ដោយកូនផ្សោតកើតថ្មីទី១ក្នុងឆ្នាំ២០២៥ ត្រូវក្រុមអ្នកស្រាវជ្រាវប្រទះឃើញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ពោលគឺតែមួយថ្ងៃប៉ុណ្ណោះ មុនពេលប្រទះឃើញកូនផ្សោតកើតថ្មីទី២។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល បានថ្លែងអំណរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សា និង ការពារធនធានជលផលដ៏មានតម្លៃ។ក្រៅពីនេះប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៩៤៣ ០១១៣៥៥៨៨៣ ០៩៩៧៩១៩១៩ ០៩២៩១៨១៤៤…
-

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក AirAsia Cambodia សម្ភោធជើងហោះហើរត្រង់ពីភ្នំពេញទៅហាណូយ ជាលើកដំបូង
(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ដែលជាក្រុមហ៊ុនអាកាសចរណ៍ ឈានមុខគេមួយនៅកម្ពុជា និងក្នុងតំបន់អាស៊ាន បានបើកសម្ពោធជើងហោះហើរត្រង់ជាលើកដំបូង ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងហាណូយ ។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia គឺជាក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជូនអ្នកដំណើរនូវតម្លៃសមរម្យ និងជាក្រុមហ៊ុនដែលទទួលបានការគាំទ្រច្រើនពីអតិថិជន ។ ការសម្ពោធជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងហាណូយនេះ ត្រូវគេបញ្ជាក់ថា បានបង្ហាញពីជំហានដ៏មានសក្តានុពល ក្នុងការពង្រីកផែនការទីផ្សារអន្តរជាតិ ។ ជុំវិញការផ្តល់ជូនអតិថិជននូវសេវកម្មហោះហើរត្រង់ថ្មីទៅកាន់ទីក្រុងហាណូយនេះ ត្រូវបានអ្នកនាង ហាយ កក្កដា ប្រ ធានគ្រប់គ្រងផ្នែកប្រតិបត្តិការលើផ្ទៃដី នៃក្រុមហ៊ុន Air Asia Cambodia បានថ្លែងនៅក្នុងពិធីសម្ពោធ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ យ៉ាងនេះ កម្ពុជា និងវៀតណាម គឺជាប្រទេសមានភូមិផងរបងជាមួយគ្នា ដែលសម្បូរទៅដោយប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ល្អ ដែលបានទាក់ទាញកំណើនភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីជុំវិញពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានសំដែងនូវភាពរីករាយស្វាគមន៍អ្នកដំណើរក្នុងការបំពេញសេវាកម្មជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាដែលធ្វើដំណើរពីរាជធានីភ្នំពេញទៅទីក្រុងហាណូយ និងពីក្រុងហាណូយមករាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីភាពអស្ចារ្យនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ជើងហោះហើរត្រង់ថ្មីនេះ…
-

ឆ្នាំ២០២៤ ស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នពុកឆ្មារខេត្តបាត់ដំបងរកឃើរថយន្តដឹកលើសទម្ងន់ជាងបួនម៉ឺនគ្រឿង
បាត់ដំបង៖លោក ហេង ប៊ុនលី ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នពុកឆ្មារ ខេត្តបាត់ដំបង បានឱ្យដឹងថា ឆ្នាំ២០២៤កន្លងទៅនេះ ស្ថានីយថ្លឹងរថយន្តបានត្រួតពិនិត្យរថយន្តសរុបចំនួន១៣០ ២៦៦គ្រឿងនិងបានរកឃើញរថយន្ត ដឹកលើសទម្ងន់ចំនួន៤៣ ៤៤១គ្រឿង ក្នុងនេះលើសក្រោមកម្រិត៥ ភាគរយ មានចំនួន ៤៣ ៣៦៣គ្រឿង,លើសពី១០-២០ភាគរយចំនួន៦៧គ្រឿង, លើសពី២០ភាគរចំនួន១១គ្រឿងនិងចាប់ឃាត់ទុក រយៈពេលមួយឆ្នាំ ចំពោះរថយន្តល្មើស ក្នុងការដឹកលើសទម្ងន់មានកម្រិតលើសពី២០ភាគរយចំនួន១៦គ្រឿង។ លោកបន្តថា ដោយឡែកក្នុងខែមករា ឆ្នាំ២០២៥នេះក្រុមការងារជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នខេត្តបាត់ដំបង បានផាកពិន័យ និងឃាត់ទុករថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួនពីរគ្រឿង ។ លោកប្រធានស្ថានីយ បានបញ្ជាក់ពីប្រវត្តិនៃស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នពុកឆ្មារ។ស្ថានីយបានបង្កើតនៅឆ្នាំ២០២១។ចាប់ពីខែកញ្ញា ឆ្នាំ២០២១ រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានីយបានត្រួតពិនិត្យយានយន្តសរុបជាង៣៦ម៉ឺនគ្រឿង។ក្នុងនោះបានធ្វើការផាកពិន័យនិងបានឃាត់ទុករយៈពេលមួយឆ្នាំចំពោះរថយន្តដែលផ្ទុកនិងដឹកលើសទម្ងន់ក្នុងកម្រិតលើសពី២០ភាគរយចំនួន១១គ្រឿង។បច្ចុប្បន្នមានរថយន្តចំនួន១៨គ្រឿងដែលត្រូវបានឃាត់រក្សាទុករយៈពេលមួយឆ្នាំ។ ដោយឡែកកាលពីថ្ងៃទី២៤ខែមករា ក្រុមការងារជញ្ជីងចល័តពិសេសនៃក្រសួងសាធារណការនិងដឹកជញ្ជូនដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះត្រួតពិនិត្យរថយន្តលើសទម្ងន់កម្រិត កំណត់មួយគ្រឿងនៅខេត្តបាត់ដំបង។ តាមរយៈសកម្មភាពដោយម៉ឹងម៉ាត់ លោក ហេង ប៊ុនលី ប្រធានស្ថានីយបានអំពាវនាវដល់ម្ចាស់រថយន្តធុនធំដែលកំពុងប្រកប អាជីវកម្មដឹកជញ្ជូន សូមចូលរួមនិងគោរពតាមច្បាប់កំណត់ដោយមិនត្រូវផ្ទុកទំនិញលើសទម្ងន់ហួសកម្រិតដែលកំណត់នោះទេដែលបង្កឱ្យខូចខាតដល់ផ្លូវថ្នល់។ សូមបញ្ជាក់ថា ស្ថានីយជញ្ជីងថ្លឹងរថយន្តពុកឆ្មារខេត្តបាត់ដំបង មានទីតាំងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង ស្រុកសង្កែ ។គឺជាស្ថានីយជញ្ជីងអចល័តបណ្ដោះអាសន្នតែប៉ុណ្ណោះ។…
-

អភិបាលខេត្តបាត់ដំបងអញ្ជើញពិនិត្យស្រូវប្រាំងជាងពីរពាន់ហិកតាដែលទទួលការសង្រ្គោះ
បាត់ដំបង៖ ខណៈនេះប្រជាកសិករដែលធ្វើស្រូវប្រាំងនៅក្នុងតំបន់តេជោសែនអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់់ដំបង កំពុងរីករាយនិងត្រៀមប្រមូលផលស្រូវ បន្ទាប់ពីស្រែប្រាំងទាំងនេះទទួលការសង្រ្គោះទាន់ពេលពីមន្ទីរជំនាញ។ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងឱ្យដឹងថា តំបន់ផលិតស្រូវប្រាំងអូរតាគី ឃុំអូរតាគី ស្រុកថ្មគោលក្នុងផែនការដាំដុះ៨០០ហិកតា។ក៏ប៉ុន្តែការដាំដុះជាក់ស្ដែងមានរហូតជាង២០០០ហិកតា។លោកបន្ថែមថាកាលពី២សប្តាហ៍មុនការសង្គ្រោះ ស្រែប្រាំងនៅតំបន់នេះបានប្រឈមនឹងខ្វះទឹកខ្លាំងក្នុងដំណាក់កាលដែលស្រូវចេញផ្កា។ ដោយមានសំណូមពរពីជាពលរដ្ឋ និងមានការយកចិត្តទុកដាក់ពីឯកឧត្ដម សុខលូ អភិបាលខេត្តបាត់ដំបងបានណែនាំ ឱ្យមន្ទីរធនធានទឹកនិងឧតុនិយមស្តារប្រឡាយនិងបើកទឹកពីអាងកំពីងពួយដើម្បីនាំទឹកយកមកសង្គ្រោះជាបន្ទាន់។លោកបន្តថា បច្ចុប្បន្នស្រែប្រាំងនៅតំបន់នេះត្រូវបានសង្គ្រោះទាំងស្រុងហើយស្រូវនៅទីនេះរយៈពេល៣ទៅ៤ថ្ងៃទៀតអាចច្រូតកាត់បានជាបណ្តើរៗ។ លោកប្រធានមន្ទីរបានឱ្យដឹងបន្ថែមថានៅដើមឆ្នាំ២០២៥ ការធ្វើស្រូវប្រាំង របស់កសិករនៅទូទាំងខេត្តបាត់ដំបង មានរហូតជាង៩ម៉ឺនហិកតា ស្មើនឹង៣៣៥ភាគរយលើផែនការដាំដុះជិត៣ម៉ឺនហិកតា។ ដោយឡែកក្នុងសប្ដាហ៍នេះដែរ កាលពីថ្ងៃទី២៣ ខែមករាឯកឧត្តម សុខ លូ អភិបាលខេត្បានអញ្ជើញទៅពិនិត្យដោយផ្ទាល់ ស្រូវប្រាំងជាងពីរពាន់ហិកតា ដែលទទួលបានការសង្រ្គោះនិងត្រៀមប្រមូលផលក្នុងពេលឆាប់ៗ។ឯកឧត្តមនិងក្រុមមន្រ្តីជំនាញ ក៏ បានអញ្ជើញទៅពិនិត្យ សំណង់ស្ទាក់ទឹកបវេល ឃុំបវេល សំណង់ស្ទាក់ទឹកតាហែន ឃុំក្ដុលតាហែនស្រុកបវេល។មើលស្រូវ ប្រាំងកំពុងខ្វះខាតទឹកមួយចំនួននៅក្នុងភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ព្រមទាំងបន្តចុះពិនិត្យការបង្កបង្កើនផល និងពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្រ្ត”អាងកំពីងពួយ” នៅឃុំតាគ្រាម ស្រុកបាណន់ ។ ពេលចុះពិនិត្យតាមមូលដ្ឋាន ឯកឧត្តម សុខ លូ បានកោតសរសើរនិងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាននិងមន្ត្រី…
-

អាជ្ញាធរ កងកម្លាំង រួមគ្នាការពារ ទប់ស្កាត់ និងគ្រប់គ្រង តំបន់ បឹងទន្លេសាប ជានិច្ចនិរន្ត៍
(ខេត្តបន្ទាយមានជ័យ)៖ សក្តានុពលធនធានធម្មជាតិរបស់បឹងទន្លេសាប មិនអាចកាត់ថ្លៃបានឡើយ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែងក្នុងការ ការពារ អភិរក្ស និងគ្រប់គ្រងបឹងទន្លេសាប មិនឱ្យទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើធនធានធម្មជាតិដ៏កម្រនេះ ដើម្បីរក្សាបាន នូវសម្បត្តិធម្មជាតិ បន្តដល់កូនចៅជំនាន់ក្រោយ សម្រាប់ជាប្រភពចំណូលជាតិ ប្រភពសន្តិសុខស្បៀង ជីវភាពរស់នៅ និងជាកេរដំណែលវប្បធម៌ជាតិ ក៏ដូចជាការចូលរួមក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ផងដែរ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប ក្នុងកិច្ចប្រជុំស្ដីពី វិធានការនៃការចូលរួមការពារ ទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម សរ គឹមសាន្ត បន្តទៀត ដោយអនុវតបាន នូវ បទបញ្ជាលេខ ០១ របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរទន្លេសាប ចាំបាច់មានការចូលរួមពី រដ្ឋបាលខេត្ត អាជ្ញាធរក្រុងស្រុក មន្ត្រីជំនាញពាក់ព័ន្ធ និងកងកម្លាំង នៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ក្នុងនោះក៏មានខេត្តបន្ទាយមានជ័យ ផងដែរ សំដៅការពារ ទប់ស្កាត់ និងបង្ក្រាប…