Category: ព័ត៌មានជាតិ​

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥

    នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទីV ដែលប្រារព្ធធ្វើឡើងនៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ សន្និបាតនេះបានធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អមដោយអនុប្រធានទាំង៥រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួម ១១៩១រូប។ សន្និបាតនេះ ក៏មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់នៅក្នុងរាជរដ្ឋាភិបាល រាជធានី ខេត្ត និង ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត ថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្ស ដែលធ្វើឲ្យសមាសភាពដែលបានអញ្ជើញចូលរួមសរុប មានចំនួនសរុប ៣៥៥៥រូបផងដែរ។ សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន នឹងធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗគឺ៖ ១៖ ពិនិត្យឆ្លងសេចក្តីព្រាង «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ…

  • រាជធានីខេត្តថៃចំនួន៦០ ខ្យល់អត់សុវត្ថិភាព

    រាជធានីខេត្តថៃចំនួន៦០ ខ្យល់អត់សុវត្ថិភាព

    បរទេស ៖ គុណភាពខ្យល់បានធ្លាក់ចុះ ដល់កម្រិតគ្មានសុវត្ថិភាព នៅក្នុងរាជធានី-ខេត្តចំនួន ៦០ របស់ប្រទេសថៃ នេះបើតាមមជ្ឈមណ្ឌលព័ត៌មានសុខភាព របស់ក្រសួងសុខាភិបាលសាធារណៈ ចេញផ្សាយ ដោយកាសែត The Nation។ ប្រភពថា ខ្លួនបានដកស្រង់ទិន្នន័យ ពីនាយកដ្ឋានត្រួតពិនិត្យការបំពុល ហើយ អ្នកនាំពាក្យក្រសួង លោក Varoth Chotpitayasunondh បានពន្យល់ថា ក្នុងចំណោមរាជធានី-ខេត្ត ទាំងនេះ មាន៤៥ បានឈានដល់កម្រិត ពណ៌ទឹកក្រូច ជាមួយនឹងកម្រិត PM2.5 នៅចន្លោះពី ៣៧.៦ មីក្រូក្រាម ក្នុងមួយម៉ែត្រគូប ឡើងទៅ ហើយ រាជធានី-ខេត្តចំនួន ១៥ បានឈានដល់កម្រិតក្រហម រួមមាន Rayong, Ayutthaya, Bangkok, Phetchaburi, Saraburi, Sukhothai, Pathum Thani, Lopburi, Samut Sakhon, Prachinburi, Samut Prakan, Nonthaburi, Ratchaburi,…

  • អតីតអត្ថាធិប្បាយព័ត៌មានក្លាយជារដ្ឋមន្ត្រីការពារជាតិអាមេរិក

    អតីតអត្ថាធិប្បាយព័ត៌មានក្លាយជារដ្ឋមន្ត្រីការពារជាតិអាមេរិក

    បរទេស ៖ ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតទទួលស្គាល់ រដ្ឋមន្រ្តីការពារជាតិថ្មី របស់ គឺ លោក Pete Hegseth ដែលអតីតអ្នកអត្ថាធិប្បាយព័ត៌មាន របស់ទូរទស្សន៍ព័ត៌មាន Fox News។ ការបោះឆ្នោតបានធ្វើឡើង កាលពីថ្ងៃសុក្រ ជាមួយនឹង៥០សំឡេងគាំទ្រ ទល់នឹង៥០សំឡេងជំទាស់ ហើយ លទ្ធផលជាប់គាំងបែបនេះ បានតម្រូវឱ្យអនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលមានឋានៈជាប្រធានព្រឹទ្ធសភា ត្រូវបោះឆ្នោតកាត់សេចក្តី ហើយលោកក៏បានបោះឆ្នោត ក្នុងសំឡេងគាំទ្រ។ លោក Hegseth ដែលក៏ជាអតីតយុទ្ធជនដែរនោះ បានសន្យាថា នឹងនាំមកនូវការផ្លាស់ប្តូរសំខាន់ៗ ដល់មន្ទីរបញ្ចកោណ ដែលជាក្រសួងការពារជាតិអាមេរិក។ យ៉ាងណាក៏ដោយ ការតែងតាំងលោក Hegseth ត្រូវបានញាំញ៉ី ដោយរឿងអាស្រូវ ជាច្រើន របស់ប្រមុខការជាតិអាមេរិកថ្មីរូបនេះ ដូចជា ការចោទប្រកាន់ ពីបទសេពគ្រឿងស្រវឹង អាកប្បកិរិយាខុសឆ្គងលើផ្លូវភេទ និង ការព្រួយបារម្ភផ្សេងទៀត អំពីលក្ខណៈសម្បត្តិរបស់លោក ក្នុងការដឹកនាំមន្ទីរបញ្ចកោណ។ ជាការកត់សម្គាល់ សូម្បី សមាជិកព្រឹទ្ធសភា ចំនួន៣រូប មកពីគណបក្សសាធារណរដ្ឋ…

  • ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក AirAsia Cambodia សម្ភោធជើងហោះហើរត្រង់ពីភ្នំពេញទៅហាណូយ ជាលើកដំបូង

    ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក AirAsia Cambodia សម្ភោធជើងហោះហើរត្រង់ពីភ្នំពេញទៅហាណូយ ជាលើកដំបូង

    (ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ដែលជាក្រុមហ៊ុនអាកាសចរណ៍ ឈានមុខគេមួយនៅកម្ពុជា និងក្នុងតំបន់អាស៊ាន បានបើកសម្ពោធជើងហោះហើរត្រង់ជាលើកដំបូង ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងហាណូយ ។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia គឺជាក្រុមហ៊ុនអាកាសចរណ៍ ដែលផ្តល់ជូនអ្នកដំណើរនូវតម្លៃសមរម្យ និងជាក្រុមហ៊ុនដែលទទួលបានការគាំទ្រច្រើនពីអតិថិជន ។ ការសម្ពោធជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងហាណូយនេះ ត្រូវគេបញ្ជាក់ថា បានបង្ហាញពីជំហានដ៏មានសក្តានុពល ក្នុងការពង្រីកផែនការទីផ្សារអន្តរជាតិ ។ ជុំវិញការផ្តល់ជូនអតិថិជននូវសេវកម្មហោះហើរត្រង់ថ្មីទៅកាន់ទីក្រុងហាណូយនេះ ត្រូវបានអ្នកនាង ហាយ កក្កដា ប្រ ធានគ្រប់គ្រងផ្នែកប្រតិបត្តិការលើផ្ទៃដី នៃក្រុមហ៊ុន Air Asia Cambodia បានថ្លែងនៅក្នុងពិធីសម្ពោធ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ យ៉ាងនេះ កម្ពុជា និងវៀតណាម គឺជាប្រទេសមានភូមិផងរបងជាមួយគ្នា ដែលសម្បូរទៅដោយប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ល្អ ដែលបានទាក់ទាញកំណើនភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីជុំវិញពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានសំដែងនូវភាពរីករាយស្វាគមន៍អ្នកដំណើរក្នុងការបំពេញសេវាកម្មជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាដែលធ្វើដំណើរពីរាជធានីភ្នំពេញទៅទីក្រុងហាណូយ និងពីក្រុងហាណូយមករាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីភាពអស្ចារ្យនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ជើងហោះហើរត្រង់ថ្មីនេះ…

  • ក្រសួងបរិស្ថាន ជូនដំណឹង អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងកម្ពុជា

    ក្រសួងបរិស្ថាន ជូនដំណឹង អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងកម្ពុជា

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានមានកិត្តិយសសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៥.៧២µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3។ គិតចាប់ពីរសៀល វេលាម៉ោង៤:០០នាទី ថ្ងៃទី២៤ មករា និងព្រឹកម៉ោង៧:០០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ស្ថានភាពគុណភាពខ្យល់នៅរាជធានីភ្នំពេញ បានបន្តវិលទៅរកសភាពធម្មតាឡេីងវិញ ដោយស្ថិតក្នុងបន្ទាត់ពណ៌លឿង។ ដោយឡែក ខេត្តចំនួន៤ រួមមានខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាម និងកោះកុង បន្តស្ថិតក្នុងបន្ទាត់ក្រហមនៅឡេីយ។ ចំណែក ខេត្តកំពង់ចាម តាកែវ ព្រៃវែង និងឧត្តរមានជ័យ ស្ថិតក្នុងបន្ទាត់ពណ៌ទឹកក្រូច ៕ ដោយ ៖ ង៉ាន់ ទិត្យ

  • ត្រាំមកវិញភ្លាម CNN គ្រោងជម្រុះបុគ្គលិក២០០នាក់

    ត្រាំមកវិញភ្លាម CNN គ្រោងជម្រុះបុគ្គលិក២០០នាក់

    បរទេស ៖ នៅប៉ុន្មានថ្ងៃដែលលោក Trump ត្រលប់មកធ្វើជាប្រធានាធិបតីវិញ សារព័ត៌មានយក្សរបស់អាមេរិក CNN គ្រោងនឹងជម្រុះបុគ្គលិក ចំនួន២០០នាក់ ដែលស្មើនឹង ៦ភាគរយ នៃបុគ្គលិកសរុប ដោយពិនិត្យ និងកែសម្រួលដ៏ទូលំទូលាយ លើប្រសិទ្ធភាព និងមុខងាររបស់បុគ្គលិក ទាំងនោះ តាមភាពជាក់ស្តែង។ នាយកប្រតិបត្តិរបស់ CNN លោក Mark Thompson បានប្រាប់ថា គម្រោងកាត់បន្ថយនេះ គឺ ដោយសារតែក្រុមហ៊ុនត្រៀមវិនិយោគ ៧០លានដុល្លារ នៅក្នុងផែនការឌីជីថល ហើយក្រុមហ៊ុននឹងត្រូវចំណាយច្រើន លើបុគ្គលិកថ្មីៗ ដែលមានជំនាញ ឌីជីថលនេះ នៅឆ្នាំ២០២៥នេះ។ យ៉ាងណាមិញ ការកាត់បន្ថយនេះ ស្របពេលដែល CNN ចាប់ផ្តើមមានការរង្គោះរង្គើ នៃបុគ្គលិក និងកម្មវិធីសំខាន់ៗ ចំពេលមាន ជំនន់នៃព័ត៌មាននយោបាយ ប្រកបដោយភាពប្រកួតប្រជែង និងក្រោយពេលដែលលោក Donald Trump ត្រលប់មកគ្រប់គ្រង សេតវិមាន ឡើងវិញ ហើយគេដឹងថា CNN ជាសារព័ត៌មាន តែងតែរិះគន់ច្រើន លើលោក…

  • ថៃបាញ់ទឹកកកស្ងួតពីលើអាកាសកំចាត់ខ្យល់ពុល

    ថៃបាញ់ទឹកកកស្ងួតពីលើអាកាសកំចាត់ខ្យល់ពុល

    បរទេស ៖ ទឹកកកស្ងួត នៅលើមេឃ បាញ់ចេញពីយន្តហោះខ្នាតូច គឺ ជាវិធីសាស្ត្រមួយទៀត ដែលថៃកំពុងប្រើប្រាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាស។ ដោយហោះហើរ ក្នុងរយៈកម្ពស់ ជាង១,៥០០ម៉ែត្រ ឆ្លងកាត់ផ្ទៃមេឃពណ៌ខៀវ ដែលគ្មានពពក យន្តហោះតូចបានបញ្ចេញទឹកត្រជាក់ ឬ ទឹកកកស្ងួត ទៅលើអ័ព្ទដ៏ក្រាស់ នៃបរិយាស ដែលត្រូវបានបំពុល ដោយភាគីល្អិតពុល PM2.5។ នេះគឺជាការប៉ុនប៉ង ដ៏អស់សង្ឃឹម របស់ប្រទេសថៃ ក្នុងការកាត់បន្ថយការបំពុលបរិយាកាស នៅទីក្រុងបាងកក បើទោះបីជាមានការរិះគន់ថា មិនសូវមានប្រសិទ្ធិភាពក៏ដោយ។ គីតត្រឹមថ្ងៃព្រហស្បតិ៍ ថៃបិទសាលារៀន ជាង៣៥០ នៅបាងកក ហើយក៏មានការចេញវិធានការជិះឡានក្រុង មិនគិតថ្លៃ ៧ថ្ងៃ, ណែនាំឲ្យធ្វើការពីផ្ទះ និងដាក់កំហិតលើឡានដឹកទំនិញធ្ងន់ធ្ងរ ជាដើម នេះបើតាមកាសែតថៃ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

  • ប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល នៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង

    ប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល នៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង

    (ភ្នំពេញ)៖ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង ៩:៣០នាទីព្រឹក នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។ តាមប្រភពពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖កូនផ្សោតដែលដែលជាសត្វដ៏កម្រនេះត្រូវបានគេប្រទះឃើញនៅអន្លង់ត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ បើយោងតាមប្រភពខាងលើនេះបានបញ្ជាក់ថាកូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន ៦ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី១ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។ គិតត្រឹមដើមឆ្នាំ២០២៥នេះ ចំនួនផ្សោតក្បាលត្រឡោកដែលមានវត្តមាននៅកម្ពុជា មានចំនួនកើនដល់ ១០៥ក្បាល។ ជាមួយគ្នានេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល បានថ្លែងអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃទាំងនេះ៕

  • Trump ៖ ប្រេងចុះថោក សង្គ្រាមអ៊ុយក្រែនចប់ភ្លាម!

    Trump ៖ ប្រេងចុះថោក សង្គ្រាមអ៊ុយក្រែនចប់ភ្លាម!

    បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃប្រេងទាប អាចបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន ភ្លាមៗ ជាការថ្លែងសុន្ទរកថា ទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងទីក្រុង Davos ប្រទេសស្វីស តាមរយៈវីដេអូ ពីចម្ងាយ។ លោក Trump បាននិយាយថា លោកនឹងស្នើឱ្យ ប្រទេស អារ៉ាប៊ី សាអូឌីត និង អង្គការប្រេងអន្តរជាតិ OPEC កាត់បន្ថយថ្លៃដើមប្រេង ដោយសំដៅលើអង្គការនៃប្រទេសនាំចេញប្រេង។ លោកបានបញ្ជាក់ថា «ប្រសិនបើតម្លៃធ្លាក់ចុះ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងបញ្ចប់ ភ្លាមៗ»។ លោកថា «ឥឡូវតម្លៃ ឡើងខ្ពស់ល្មម ដែលសង្គ្រាមនឹងបន្ត» ហើយបាននិយាយថា «តម្លៃប្រេងខ្ពស់កំពុងជួយទ្រទ្រង់មូលនិធិ សម្រាប់ជម្លោះ ក្នុងទីក្រុងម៉ូស្គូ…អ្នកត្រូវតែទម្លាក់តម្លៃប្រេង នោះនឹងបញ្ចប់សង្គ្រាមបាន»។ តម្លៃប្រេងឆៅ បានធ្លាក់ចុះ ១% បន្ទាប់ពីការអត្ថាធិប្បាយ របស់លោក Donald Trump ។ ជាមួយគ្នានេះ លោក…

  • សាលាបិទទ្វានៅបាងកក កើនដល់៣៥០កន្លែង

    សាលាបិទទ្វានៅបាងកក កើនដល់៣៥០កន្លែង

    បរទេស៖ អាជ្ញាធរទីក្រុងបាងកក បាននិយាយថា ការបំពុលខ្យល់ បានបង្ខំឱ្យបិទសាលារៀន កើនដល់ ៣៥២ កន្លែង គិតត្រឹមថ្ងៃសុក្រ ខណៈដែលទីក្រុងបាងកក ត្រូវបានជាប់ចំណាត់ថ្នាក់ ជាទីក្រុងបំពុលធំជាងគេ លំដាប់ទី៧ របស់ពិភពលោក បើផ្អែកតាម​អ្នកត្រួតពិនិត្យគុណភាពខ្យល់ ហៅកាត់ IQAir នេះបើតាមកាសែត Bankok Post។ អាជ្ញាធរបាននិយាយ តាមរយៈសារមួយ ដែលបានចែករំលែក នៅលើក្រុប LINE ផ្លូវការរបស់ខ្លួនថា៖ «រដ្ឋបាលរាជធានីបាងកក បានបិទសាលា ចំនួន ៣៥២ នៅទូទាំង ៣១ខណ្ឌ ដោយសារតែការបំពុលបរិយាកាស»។ មន្ត្រីក៏បានជំរុញឱ្យមនុស្សធ្វើការពីផ្ទះ និង ដាក់កំហិត លើយានយន្តធុនធ្ងន់ នៅក្នុងទីក្រុងផងដែរ។ គិតត្រឹមថ្ងៃសុក្រ កម្រិតនៃការបំពុល PM2.5 ដែលជាមីក្រូភាគល្អិតបង្កមហារីក មានទំហំតូចល្មមអាចចូល ទៅក្នុងចរន្តឈាម តាមរយៈសួត បានឈានដល់ ១០៨ មីក្រូក្រាម ក្នុងមួយម៉ែត្រគូប នេះបើយោងតាម IQAir ។ បាងកកមានសាលារៀនសរុប ៤៣៧កន្លែង ហើយការបិទ…