Category: ព័ត៌មានជាតិ​

  • ឆ្នាំមុន បញ្ហាអាកាសធាតុរាំងស្ទះការសិក្សារបស់កុមារ ២៥០លាននាក់ទូទាំងពិភពលោក

    ឆ្នាំមុន បញ្ហាអាកាសធាតុរាំងស្ទះការសិក្សារបស់កុមារ ២៥០លាននាក់ទូទាំងពិភពលោក

    អន្តរជាតិ ៖ ការប្រែប្រួលអាកាសធាតុ ដែលបង្កឲ្យមានរលកកម្តៅ ខ្យល់ព្យុះ និងគ្រោះទឹកជំនន់ជាដើម បានបង្កផលប៉ះពាល់ដល់ការសិក្សារបស់ក្មេងៗប្រមាណ ២៥០លាននាក់ទូទាំងពិភពលោក។ នេះបើតាមរបាយការណ៍របស់អង្គការយូនីសេហ្វ។ អង្គការមូលនិធិសម្រាប់កុមារអន្តរជាតិរបស់ អង្គការសហប្រជាជាតិ ហៅកាត់ យូនីសេហ្វ (UNECEF) បានឲ្យដឹងថា ក្នុងឆ្នាំ២០២៤ ការរៀនសូត្ររបស់កុមារ យ៉ាងហោចម្នាក់ក្នុងចំណោម ៧នាក់ បានទទួលផលវិបាកពីការប្រែប្រួលអាកាសធាតុ។ កុមារជាក្រុមងាយរងគ្រោះខ្លាំងជាងគេ ពីការប្រែប្រួលអាកាសធាតុ ខណៈពិភពលោកជួបប្រទះបញ្ហារលកកម្តៅផែនដី, គ្រោះរាំងស្ងួត, ខ្យល់ព្យុះ និងទឹកជំនន់កាន់តែញឹកញាប់។ ឆ្នាំ២០២៤ គ្រាន់តែក្នុងតំបន់អាស៊ី រលកកម្តៅក្តៅខ្លាំងប៉ះពាល់ដល់កូនសិស្ស ១៧១លាននាក់ នៅបណ្តាប្រទេសដូចជា បង់ក្លាដែស ឥណ្ឌា កម្ពុជា ថៃ វៀតណាម ឡាវ និងហ្វីលីពីន ដែលសាលារៀនភាគច្រើនគ្មានបំពាក់ម៉ាស៊ីនត្រជាក់ ហើយសាលាខ្លះទៀតត្រូវបង្ខំចិត្តឲ្យបិទទ្វារ ឬត្រូវប្តូរវិធីសាស្ត្របង្រៀនតាមអនឡាញ។ ចំពោះអង្គការយូនីសេហ្វ វិស័យអប់រំត្រូវរងគ្រោះខ្លាំង ដោយសារតែឥទ្ធិពលគ្រោះថ្នាក់ធម្មជាតិ ហើយនេះជាក្តីបារម្ភខ្លាំងថែមទៀត ខណៈពេលដែលកូនក្មេងចំនួន២ ភាគ ៣នៅក្នុងពិភពលោក ដែលមានអាយុក្រោម ១០ឆ្នាំ មិនចេះអាន ឬអានទាំងមិនយល់អ្វី សូម្បីតែអត្ថបទយ៉ាងសាមញ្ញមួយ៕

  • ឆ្នាំមុន ហ្វីលីពីនពិន័យប៉ូលិសប្រព្រឹត្តខុសជិត ៣ពាន់នាក់ និង ជាង ៩០០នាក់ត្រូវបណ្តេញចេញ

    ឆ្នាំមុន ហ្វីលីពីនពិន័យប៉ូលិសប្រព្រឹត្តខុសជិត ៣ពាន់នាក់ និង ជាង ៩០០នាក់ត្រូវបណ្តេញចេញ

    ម៉ានីល ៖ អគ្គស្នងការនគរបាលជាតិហ្វីលីពីន (PNP) លោក Rommel Francisco Marbil បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលហ្វីលីពីនបានពិន័យមន្ត្រីប៉ូលិសចំនួន ២,៧៦៥នាក់ក្នុងឆ្នាំ ២០២៤ និងជាង ៩០៣នាក់ទៀតត្រូវបណ្តេញចេញពីការងារតែម្តង។ លោក Marbil បន្តថា ក្នុងចំណោមមន្រ្តីប៉ូលិសដែលត្រូវបានផ្តន្ទាទោសនោះ មាន ១,១១២នាក់ត្រូវបានព្យួរការងារ ក្នុងនោះរួមទាំងវរសេនីយ៍ឯក ១៩នាក់ វរសេនីយ៍ទោ ២៩នាក់ មេក្រុម ៣០នាក់ និងអនុសេនីយ៍ទោ ២២នាក់។ លោក Marbil បន្ថែមថា រីឯមន្រ្តីចំនួន ៩០៣នាក់ទៀតត្រូវបានបណ្តេញចេញពីការងារតែម្តង ក្នុងនោះរួមមានវរសេនីយ៍ទោ ៥នាក់ អនុសេនីយ៍ឯក ៦នាក់ មេក្រុម ១២នាក់ និងអនុសេនីយ៍ទោ ៥នាក់ ។ ទោសទណ្ឌផ្សេងទៀត រួមមានការកាត់ប្រាក់ខែ, ការបង្កកប្រាក់បៀវត្សរ៍, ការស្តីបន្ទោស និងចំណាត់ការផ្សេងៗទៀត។ យ៉ាងណាមិញ ហ្វីលីពីនមិនបានបញ្ជាក់លំអិត ថាតើប៉ូលិសទាំងអស់នោះ បានធ្វើខុសអ្វីទេ។ អគ្គស្នងការនគរបាលជាតិហ្វីលីពីន (PNP) លោក Marbil…

  • ពិធីបុណ្យតបគុណគ្រូលើកទី១២ នៃពុទ្ធិកវិទ្យាល័យរាជបូណ៌ ឆ្នាំ២០២៥

    ពិធីបុណ្យតបគុណគ្រូលើកទី១២ នៃពុទ្ធិកវិទ្យាល័យរាជបូណ៌ ឆ្នាំ២០២៥

    សៀមរាប៖ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ សមណសិស្ស និង​សិស្ស​នៃពុទ្ធិកវិទ្យាល័យរាជបូណ៌ខេត្តសៀមរាប បានរួមគ្នា​ប្រារព្ធពិធី​បុណ្យ​តបគុណគ្រូលើកទី១២ ក្រោមព្រះអធិបតីភាពសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ អគ្គទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភា​សង្ឃ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តរាជបូណ៌ និងជាព្រះនាយក​នៃវិទ្យាល័យ។ សូមជម្រាបថា កម្មវិធីនេះបានធ្វើជារៀងឆ្នាំចាប់តាំងនៅឆ្នាំ ២០១៣ ដោយ​សមណសិស្សជំនាន់ទី៥។ ពីឆ្នាំនោះមកដល់​បច្ចុប្បន្ន ពិធីនេះបានធ្វើឡើង​ជាបន្តបន្ទាប់ រួមមានការបញ្ចប់ផ្តាច់មួយដងក្នុងកំឡុងពេល​រាតត្បាតជំងឺ​កូវីដ-១៩។ កម្មវិធីនេះមានគោលបំណងសំខាន់ក្នុងការរម្លឹក និងសម្រាល​ស្នងឧបការគុណដ៏ធំធេងរបស់លោកគ្រូ អ្នកគ្រូទាំងអស់ ដោយសារគុណ​ការព្រះឧទ្ទេសាចារ្យបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី​ក្នុងការបង្រៀនសិស្ស​ឲ្យមានចំណេះដឹង និងតម្លៃសីលធម៌។ លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត បានថែ្លងថា កម្មវិធីនេះដើម្បីលើកតម្លៃគ្រូ និងបង្កើនការរម្លឹកដល់​ស្នងគុណ។ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ក៏បានផ្តល់ឱវាទដល់សិស្សថា ការប្រារព្ធកម្មវិធីតបគុណគ្រូ គឺជាឱកាស​ក្នុងការសន្សំចិត្តតស៊ូកតញ្ញូកតវេទិតា ព្រមទាំងសិលធម៌។ កម្មវិធីនេះក៏មានការចែកបណ្ណសរសើរដល់សមណសិស្ស និងសិស្សរូបមន្តក្នុង​ការសិក្សាថ្នាក់បឋមភូមិ និងទុតិយភូមិ។ ការប្រគេនវត្ថុអនុស្សាវរីយ៍ដល់​គណៈគ្រប់គ្រងសាលា និងការប្តេជ្ញារបស់សមណសិស្សក្នុងការតបស្នងគុណ៕ ដោយ​៖ប៊ុន​រដ្ឋា

  • រដ្ឋអាជ្ញាកូរ៉េខាងត្បូងចោទប្រកាន់ប្រធានាធិបតី ពីបទបះបោរ

    រដ្ឋអាជ្ញាកូរ៉េខាងត្បូងចោទប្រកាន់ប្រធានាធិបតី ពីបទបះបោរ

    បរទេស ៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បាននិយាយថា ពួកគេបានចោទប្រកាន់លោក ប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃអាទិត្យថា ជា «មេដឹកនាំ នៃការបះបោរ» ជុំវិញច្បាប់អាជ្ញាសឹករបស់លោក ដាក់ចេញ កាលពីថ្ងៃទី៣ ខែធ្នូ។ គួរបញ្ជាក់ថា បទបះបោរគឺជាឧក្រិដ្ឋកម្មមួយក្នុងចំណោមឧក្រិដ្ឋកម្មមួយចំនួន ដែលប្រធានាធិបតីកូរ៉េខាងត្បូង មិនអាចទទួលបានអភ័យឯកសិទ្ធិ នោះទេ។ ទោសសម្រាប់បទល្មើសនេះ អាចមានរហូតដល់ជាប់ពន្ធនាគារ អស់មួយជីវិត ឬ ប្រហារជីវិត។ យ៉ាងណាមិញ មេធាវីរបស់លោក Yoon Suk Yeol បានរិះគន់ការចោទប្រកាន់នេះថា ជា «ជម្រើសដ៏អាក្រក់បំផុត» និងបានអះអាងថា លោក Yoon គ្រាន់តែព្យាយាមដោះស្រាយវិបត្តិនយោបាយ ដោយប្រើវិធានការចាំបាច់ ប៉ុណ្ណោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋអាជ្ញាបាននិយាយថា ពួកគេថា «ការចោទប្រកាន់ Yoon Suk Yeol ឱ្យឃុំខ្លួន នៅថ្ងៃនេះ ក្រោមការចោទថា ជាមេក្រុមកុបកម្ម»។ បន្ទាប់ពីត្រូវបានចោទប្រកាន់ តុលាការធម្មនុញ្ញ នឹងត្រូវសម្រេច…

  • ខ្យល់ពុលនៅបាងកក កម្រិតពណ៌លឿងនិងទឹកក្រូច

    ខ្យល់ពុលនៅបាងកក កម្រិតពណ៌លឿងនិងទឹកក្រូច

    បរទេស ៖ គុណភាពខ្យល់ នៅទីក្រុងបាងកក ត្រូវបានចាត់ថ្នាក់ ជាតំបន់ពណ៌លឿង និងពណ៌ទឹកក្រូច ដោយគ្មានទីតាំងណាមួយ ស្ថិតនៅក្នុងតំបន់ក្រហមនោះទេ នេះបើតាមការចេញផ្សាយ របស់កាសែត The Nation នៅថ្ងៃនេះ។ ប្រភពបានរៀបរាប់ថា គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី២៧ ខែមករានេះ មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់ក្រុងបាងកក បានរាយការណ៍ថា កម្រិត PM2.5 លើសពីស្តង់ដារសុវត្ថិភាព មាននៅក្នុងខណ្ឌ ចំនួន ៣៨ ដោយក្នុងនោះ តំបន់ Nong Chok រងផលប៉ះពាល់ខ្លាំងជាងគេ។ ប្រភពបន្ថែមទៀតថា ការណែនាំអំពីសុខភាព នៅតែមាន សម្រាប់ប្រជាពលរដ្ឋទូទៅ ក្នុងនោះ មានដូចជា សាធារណជន ត្រូវបានណែនាំ ឲ្យប្រើប្រាស់ឧបករណ៍ការពារ ដូចជា ម៉ាស PM2.5 នៅពេលណា ដែលចេញទៅក្រៅ និងកំណត់ពេលវេលា ដែលចំណាយលើសកម្មភាពខាងក្រៅ ឬ ហាត់ប្រាណ ហើយ មានសារៈសំខាន់ណាស់ ក្នុងការត្រួតពិនិត្យ រកមើលរោគសញ្ញា…

  • Trump ពិចារណាចូលរួមជាមួយ WHO វិញ

    Trump ពិចារណាចូលរួមជាមួយ WHO វិញ

    បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីអាទិត្យ បាននិយាយថា លោកអាចនឹងពិចារណា ចូលរួមជាមួយអង្គការសុខភាពពិភពលោក ហៅកាត់ WHO ឡើងវិញ ពោលគឺនៅប៉ុន្មានថ្ងៃ បន្ទាប់ពីការចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដែលប្រកាសពីចេតនារបស់អាមេរិក ក្នុងការចាកចេញ ពីWHO។ លោក Trump បាននិយាយ នៅឯការជួបជុំមួយ នៅ Las Vegas ខណៈដែលត្អូញត្អែរថា សហរដ្ឋអាមេរិកបានចំណាយប្រាក់ច្រើន ដល់ទីភ្នាក់ងារសុខភាពពិភពលោកមួយនេះ ថា «ប្រហែលជាយើងនឹងពិចារណា ធ្វើវាម្តងទៀត។ ខ្ញុំមិនដឹងទេ…ប្រហែលជាយើងត្រូវសម្អាត បន្តិចសិន…»។ លោក Trump បានបញ្ជា ឲ្យសហរដ្ឋអាមេរិកចាកចេញពី អង្គការសុខភាពពិភពលោក កាលពីថ្ងៃចន្ទ ដោយលើកឡើងពីអ្វីដែលលោកបានពិពណ៌នាថា ជាការចាត់ចែងមិនត្រឹមត្រូវ នៃជំងឺរាតត្បាត Covid-19 និង វិបត្តិសុខភាពអន្តរជាតិ ផ្សេងទៀត។ នេះគឺជាការប៉ុនប៉ង លើកទីពីរ របស់លោក Trump ក្នុងការដកសហរដ្ឋអាមេរិក ចេញពី WHO ។…

  • អ៊ុយក្រែនវាយប្រហារលើកទី២ កម្ទេចរោងចក្រចម្រាញ់ ប្រេងដ៏ធំបំផុតរុស្ស៊ី

    អ៊ុយក្រែនវាយប្រហារលើកទី២ កម្ទេចរោងចក្រចម្រាញ់ ប្រេងដ៏ធំបំផុតរុស្ស៊ី

    កៀវ ៖ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនបានវាយលុកទីតាំងក្រុមហ៊ុនចម្រាញ់ប្រេង Ryazan នៅភាគខាងលិចប្រទេសរុស្ស៊ីជាលើកទីពីរក្នុងរយៈពេលតិចជាងមួយសប្តាហ៍។ យោងតាមសេចក្តីថ្លែងការណ៍ខាងលើនេះ ការផ្ទុះ និងការបាញ់ប្រហារត្រូវបានរាយការណ៍នៅក្នុងតំបន់គោលដៅ បន្ទាប់ពីការវាយលុក។ បើតាមសេចក្តីថ្លែងការណ៍ដដែល រោងចក្រចម្រាញ់ប្រេង Ryazan គឺជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយ ក្នុងចំនោមរោងចក្រចម្រាញ់ប្រេងធំបំផុតចំនួន ៤ នៅក្នុងសហព័ន្ធរុស្ស៊ី។ សេចក្តីថ្លែងការណ៍របស់អ៊ុយក្រែន បានគូសបញ្ជាក់ថា រោងចក្រនេះផលិតប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈយន្តហោះ TS-1 ហើយថា Ryazan បានចូលរួមក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់យោធារុស្ស៊ី។ អគ្គសេនាធិការបានបន្ថែមថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនកាលពីថ្ងៃសុក្រសប្តាហ៍មុន ក៏បានបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះនៅរោងចក្រផលិត និងស្ថានីយ៍បូមប្រេងរបស់ Ryazan ផងដែរ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • លោក Trump ៖ ទឹកដីអាមេរិកឆាប់ៗ នេះនឹងមានទំហំរីក​ កាន់តែធំជាងនេះ

    លោក Trump ៖ ទឹកដីអាមេរិកឆាប់ៗ នេះនឹងមានទំហំរីក​ កាន់តែធំជាងនេះ

    បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អ្នកគាំទ្រ ជាច្រើនថា សហរដ្ឋអាមេរិកអាចទទួលបានទឹកដីថ្មី នាពេលខាងមុខជាមិនខាន។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Trump បានបង្ហាញពីមហិច្ឆិតា ក្នុងការពង្រីកទឹកដី របស់សហរដ្ឋអាមេរិក និងបង្ហាញចំណាប់អារម្មណ៍ ក្នុងការបញ្ចូលតំបន់ Greenland កាណាដា និងព្រែកជីកប៉ាណាម៉ាផងដែរ ទៅក្នុងទឹកដីរបស់អាមេរិក ។ លោក Trump បាននិយាយ នៅក្នុងសុន្ទរកថានៅទីក្រុង Las Vegas កាលពីថ្ងៃសៅរ៍ថា ៖យើងប្រហែលជា ប្រទេសធំមួយក្នុងពេលឆាប់ៗនេះ ។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ រាប់​ទសវត្សរ៍​មក​ហើយ យើង​មាន​ទំហំ​ដូច​គ្នា​នឹង​ការ៉េប្រហែល​ជា​តូច​ជាង​នេះ​ ទៅ​ហើយប៉ុន្តែវា នឹងអាច​ផ្លាស់​ប្តូរ ក្នុង​ពេល​ឆាប់ៗនេះ។ ផ្ទាំងពាណិជ្ជកម្ម នៅក្នុងការសន្ទនា តាមទូរស័ព្ទនាពេលថ្មីៗនេះ ជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Mette Frederiksen លោក Trump នៅតែបន្តក្នុងការជំរុញ ឱ្យប្រទេសដាណឺម៉ាក បោះបង់ការគ្រប់គ្រងលើ Greenland…

  • លោក គីម ជុងអ៊ុន បាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ស្វាគមន៍លោក ត្រាំ ដែលចង់ជួបខ្លួន

    លោក គីម ជុងអ៊ុន បាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ស្វាគមន៍លោក ត្រាំ ដែលចង់ជួបខ្លួន

    ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបយុទ្ធសាស្ត្រ ពី សមុទ្រ ទៅ ដី កាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ចំពេលលេចលឺដំណឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ជួបមេដឹកនាំខ្លួនម្តងទៀត។ ការបាញ់សាកល្បងចុងក្រោយនេះ ធ្វើឡើងក្រោម ការដឹកនាំ របស់ មេដឹកនាំ កំពូល លោក គីម ជុងអ៊ុន ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ចំពចំពេលមានការបង្កហេតុផ្នែកយោធា ដោយ អាមេរិក និង កូរ៉េខាងត្បូង ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។ បើតាមសេចក្តីរាយការណ៍ខាងលើ ការបាញ់សាកល្បងនេះ គឺជាប្រភេទមីស៊ីលគ្រូសយុទ្ធសាស្ត្រ ដោយវាបានវាយប្រហារចំគោលដៅដែលបានកំណត់ទុកជាមុន បន្ទាប់ពីធ្វើដំណើរតាមគន្លងរាងអេលីបចម្ងាយ ១,៥០០គីឡូម៉ែត្រ និងរាងជាប្រាំបីក្នុងរយៈពេលពី ៧,៥០៧ទៅ៧,៥១១វិនាទី ហើយគ្មានផលប៉ះពាល់អវិជ្ជមានដល់សន្តិសុខនៃប្រទេសជិតខាងនោះទេ។ ការបាញ់សាកល្បងមីស៊ីសចុងក្រោយនេះ កើតឡើងបន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងជើងបានថ្កោលទោសអាមេរិក និងកូរ៉េខាងត្បូង ចំពោះការធ្វើសមយុទ្ធដែនអាកាសរួមគ្នា និងសមយុទ្ធបាញ់គ្រាប់ពិតនៅដើមខែនេះ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • អ៊ីស្រាអែល និយាយថា ក្រុមហាម៉ាស់ពុំបានគោរពតាម.ខសន្យានៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់

    អ៊ីស្រាអែល និយាយថា ក្រុមហាម៉ាស់ពុំបានគោរពតាម.ខសន្យានៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់

    លោកឧត្តមនាវីទោ Daniel Hagari គឺជាអ្នកនំាពាក្យយោធាអ៊ីស្រាអែល បានស្វាគមន៍ការវិលត្រឡប់មកវិញចំណាប់ថ្នូរដែលជាទាហានស្រីអ៊ីស្រាអែល ៤រូប កាលពីថ្ងៃសៅរ៍ ក្រោយក្រុមជីវពលហាម៉ាស់ ដោះលែងពួកគេនៅទីក្រុងហ្កាហ្សា ។ ប៉ុន្តែលោក និយាយថា ក្រុមហាម៉ាស់ពុំបានឈានដល់កាតព្វកិច្ចរបស់ខ្លួននោះឡើយ ដោយមិនព្រមដោះលែងជនស៊ីវិលជាស្រ្តីដែលត្រូវបានគេរំពឹងថា នឹងត្រូវដោះលែងកាលពីថ្ងៃសៅរ៍ ។ ទាហានស្រីទាំង ៤រូបដែលបានវិលត្រឡប់មកវិញនេះ គឺនាង Liri Albag និងនាង Karina Ariev, Daniella Gilboa ហើយនិងនាង Naama Levyដែលបានឈរជើងនៅប៉ុស្តិ៍សង្កេតការណ៍ ស្ថិតនៅជាប់ព្រំដែនតំបន់ហ្កាហ្សា ពេលដែលពួកគេត្រូវបានចាប់ពង្រាត់ អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។ លោក Hagari និយាយថា អ៊ីស្រាអែល បានតម្រូវឲ្យមានការដោះលែង អ្នកស្រី Arbel Yehud គឺជាពលរដ្ឋអ៊ីស្រាអែល ដែលត្រូវបានចាប់ពង្រាត់ចេញពីតំបន់ Nir Oz ហើយនិងអ្នកស្រី Shiri Bibas ព្រមទាំងកូន ២នាក់របស់គាត់…