Category: ព័ត៌មានជាតិ
-

EDC ជូនដំណឹងពីការរអាក់រអួលចរន្ត តាមតំបន់មួយចំនួនចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ដើម្បីរុះរើគន្លងខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើងខ្ញុំ ស្នើសុំអភ័យទោស ទុកជាមុន» ៕
-

៥ឆ្នាំទៀត ពិភពលោកអាចមានមហាសេដ្ឋីទ្រីលានដុល្លារ ៥នាក់
បរទេស៖ ពិភពលោកអាចនឹងមានមហាសេដ្ឋី ដែលមានទ្រព្យទ្រីលានដុល្លារ ឬ ពាន់ពាន់លានដុល្លារ ចំនួន៥នាក់ នៅទស្សវត្សរ៍ក្រោយ ឬ ៥ឆ្នាំទៀត លឿនជាងការព្យាករណ៍ពីមុន ដែលថា អាចមានត្រឹម តែម្នាក់ នេះបើតាមរបាយការណ៍ ស្តីពីវិសមភាពរបស់អង្គការ Oxfam មានមូលដ្ឋាន នៅអង់គ្លេស ចេញផ្សាយដោយកាសែត VNexpress ក្នុងសប្តាហ៍នេះ។ របាយការណ៍ចុងក្រោយ របស់អង្គការអន្តរជាតិ Oxfam បានឲ្យដឹងថា ខ្លួនបានបង្កើនការព្យាករណ៍នេះ គឺដោយសារតែមើលឃើញពីការប្រមូលផ្តុំអំណាចផ្តាច់មុខ របស់មហាសេដ្ឋីនានា កាន់តែមានឥទ្ធិពល លើឧស្សាហកម្ម និង មតិសាធារណៈ។ របាយការណ៍របស់ Oxfam ក៏បានចង្អុលបង្ហាញថា គ្រាន់តែឆ្នាំ២០២៤ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបានកើនឡើងចំនួន២ទ្រីលានដុល្លារ ដែលស្មើនឹងប្រហែល ៥.៧ពាន់លានដុល្លារ ក្នុងមួយថ្ងៃ លឿនជាងឆ្នាំ២០២៣ ដល់ទៅ ៣ដង។ Oxfam បានចេញផ្សាយរបាយការណ៍ក៏ ដើម្បីជំរុញដល់រដ្ឋាភិបាលនានា ចាត់វិធានការ ដើម្បីកាត់បន្ថយវិសមភាពខ្លាំងពេក រវាងអ្នកមាននិងអ្នកក្រ ក្នុងនោះ អង្គការ Oxfam បានណែនាំផងដែរថា គោលនយោបាយពន្ធជាសកល គួរតែស្ថិតនៅក្រោមអនុសញ្ញាពន្ធថ្មី…
-

សែនដកជើងធូប ជាជំនឿ ដ៏សំខាន់មួយរបស់ជនជាតិចិន មុនថ្ងៃបុណ្យចូលឆ្នាំថ្មីឈានមកដល់
(ភ្នំពេញ)៖ពិធីសែនដកជើងធូប ឬបុណ្យសែនអរគុណទេវតានាឆ្នាំនេះនឹងត្រូវធ្វើឡើងចំថ្ងៃព្រហស្បតិ៍ទី ២៣ ខែ ខែមករា ឆ្នាំ ២០២៥។ ដោយឡែកសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិនវិញ នាឆ្នាំនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៩,៣០ និង៣១ខែមករា ឆ្នាំ ២០២៥ ។ហើយសម្រាប់ថ្ងៃទី២៨ ខែ មករា គឺថ្ងៃសែនចូលឆ្នាំចិន។ ចំពោះទំនៀមទំលាប់សែនដកជើងធូបនេះ បើយោងតាមឯកសារស្រាវជ្រាវបានឱ្យដឹងថា គឺជាពិធីមួយដែលគេប្រារពពិធីសែនដើម្បី អរគុណ និងជូនដំណើរកុងម៉ា ទេវតាឱ្យត្រឡប់ទៅឋានសួគ៌វិញ។ សូមបញ្ជាក់ថាទំនៀមទម្លាប់មួយនេះត្រូវបានប្រជាជនចិត្ត ឬកូនខ្មែរសែស្រឡាយចិន តែងតែប្រាព្ធឡើងជារៀងរាល់ចុងឆ្នាំចាស់ ពោលគឺមុនសែនចូលឆ្នាំចិន ចន្លោះពី៥-៧ថ្ងៃ មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិនឈានចូលមកដល់ ។ បើតាមជំនឿហើយនៅថ្ងៃនោះគេនឹងធ្វើការ ដក ជើងធូប គ្រប់កន្លែងដើម្បីដូរកំប៉ុង ជើងពាន ឬផើង ហើយផ្លាស់ខ្សាច់ឬអង្ករ ក្នុងកំប៉ុងជើងធូបឬជើងពានចេញ រួចប្តូរថ្មី ដើម្បីទទួលសិរីសួរស្តីឆ្នាំថ្មីនឹងឈានមកដល់។ក្នុងក្បួនដកជើងធូបនេះទៀតសោតគេមានត្រណមមួយគឺនៅពេលដែលដកហើយបើជាជំនាងផ្ទះ ឬ ហៅ ទី ជុយអៀ ត្រូវតែ ទុកធូបចាស់ចំនួន៥សរសៃ ប៉ុន្តែបើជាកុងម៉ាវិញទុកបន្សល់ជើងធូបចាស់អោយបាន៣សរសៃ។ តាមជំនឿនេះដែរបានឱ្យដឹងថាក្នុងថ្ងៃសែនដកជើងធូបនេះគេចាំបាច់ត្រូវធ្វើការសម្អាតទីកន្លែងជំនាងផ្ទះ កុងម៉ាអោយស្អាតបាតព្រោះថាថ្ងៃនេះមិនមានការប្រកែប្រកាន់ពីសំណាក់អ្នកថែរក្សាផ្ទះសម្បែងឬជីដូនជីតាដែលបានចែកឋានទៅនោះឡើយ។ប្រពៃណីសែនដកជើងធូបនេះដែរនឹងធ្វើឡើងក្នុងមួយឆ្នាំម្តង ហើយគេមិនហ៊ានរុះរើតាមនឹកឃើញនោះឡើយ។ បើតាមក្នុងក្បួនជំនឿរបស់ជនជាតិចិនដែរបានឱ្យដឹងថា ថ្ងៃសែនដកជើងធូបជាថ្ងៃសំខាន់មួយដែរមុនថ្ងៃចូលឆ្នាំចិនឈានមកដល់។ ការសែនគេធ្វើឡើងតែពេលព្រឹកមិនឱ្យហួសម៉ោង១២ថ្ងៃត្រង់ឡើយ។ក្រៅពីនេះចំពោះក្រោយពីថ្ងៃសែនដកជើងធូបទៅ រហូតដល់ថ្ងៃសែនចូលឆ្នាំចិន គេមិនចាំបាច់អុជធូបនោះឡើយ…
-

ស្រូវប្រាំងជាង ១០០ហិ នៅក្នុងខេត្តក្រចេះ ដែលប្រឈមនឹងការក្រៀមស្វិត ត្រូវបានជួយសង្គ្រោះ
(ខេត្តក្រចេះ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធាន ទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២២ មករា ២០២៥ បានដឹកនាំក្រុមការងារ អាជ្ញាស្រុកឆ្លូង និងអាជ្ញាធរខេត្តក្រចេះ ចុះពិនិត្យសកម្មភាពក្នុងការអន្តរាគមន៍បូមទឹកបញ្ចូលស្រែ ដើម្បីជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ដែលកំពុងជួបគ្រោះរាំងស្ងួត នៅក្នុងរដូវរំហើយនេះ ស្ថិតនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ។ យោងរបាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានបង្ហាញថា ប្រជាកសិករចំនួន ៣៨៩គ្រួសារ ដែលមានផ្ទៃដីដាំដុះប្រមាណ ៤៨៣ហិកតា បានទទួលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត។ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ក្នុងពេលចុះពិនិត្យស្រូវប្រាំងរបស់ប្រជាកសិករ បានវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ដែលបានសហការគ្នាឆ្លើយតបភ្លាមៗ ទៅនឹងសំណូមពររបស់ប្រជាកសិករដែលកំពុងជួបប្រទះបញ្ហាកង្វះទឹកស្រោចស្រពស្រូវប្រាំង ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គិតមកទល់ពេលនេះ ក្នុងចំណោមស្រូវប្រាំងសរុប មានស្រូវប្រាំងជាង ១០០ហិកតា ត្រូវបានបូមទឹកបញ្ជូនមកសង្គ្រោះ បន្ទាប់ពីពេលថ្មីៗនេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្រចេះ និងអាជ្ញាធរខេត្ត បានចាប់ផ្តើមចុះពិនិត្យ និងដោះស្រាយកាលពីថ្ងៃទី២១ មករា…
-

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល
ភ្នំពេញ ៖ Xiaomi ជាក្រុមហ៊ុនឧស្សាហកម្មផ្នែក ទូរស័ព្ទទំនើប និង អេឡិចត្រូនិកដ៏ឆ្លាតវៃ ដែលតភ្ជាប់ដោយ IoT ដែលជាស្នូលរបស់ខ្លួន។ ថ្ងៃនេះផងដែរ Xiaomi ប្រចាំប្រទេសកម្ពុជាបានប្រកាសចេញលក់ ម៉ូឌែល Redmi Note 14 Series ស៊េរីចុងក្រោយមានសមាជិកចំនួន 4 ដែលនាំត្រកូល Redmi Note ទៅកាន់កម្រិតមួយដ៏អស្ចារ្យរួមមាន៖ Redmi Note 14 Pro+ 5G, Redmi Note 14 Pro 5G, Redmi Note 14 Pro និង កូនពៅ Redmi Note 14។ ចំណុចដែលមិនគួរមើលរំលងនោះគឺ កាមេរ៉ា AI រហូតដល់ 200 មេហ្កាភិចសែលកម្រិតខ្ពស់ គ្រឿងបរិក្ខារកម្រិតធន់មាំលំដាប់កំពូល និងបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍របស់ Redmi Note 14 Series…
-

ឥណ្ឌាប្រើ AI ទប់ស្កាត់ការរត់ជាន់គ្នា ពេលជួបជុំសាសនា
បរទេស ៖ ដោយចង់កែលម្អកំណត់ត្រា គ្រប់គ្រងហ្វូងមនុស្សដ៏អាក្រក់ របស់ប្រទេសឥណ្ឌា ពេលមានព្រឹត្តិការណ៍សាសនាទ្រង់ទ្រាយធំម្តងៗ អ្នករៀបចំ កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ដើម្បីទប់ស្កាត់ ការរត់ជាន់គ្នា។ ការប្រើប្រាស់បច្ចេកវិទ្យានេះ ត្រូវបានអនុវត្ត ខណៈដែលអ្នកធ្វើធម្មយាត្រា អាចមានរហូតដល់ ៤០០លាននាក់ ចូលរួមកម្មវិធីសាសនាហិណ្ឌូ Kumbh Mela ដោយបានផ្តើម តាំងពីថ្ងៃច័ន្ទ និងដំណើរការ រយៈពេល៦សប្តាហ៍។ អាជ្ញាធរនិយាយថា បច្ចេកវិទ្យា ដែលពួកគេបានដាក់ពង្រាយ នឹងជួយពួកគេ ប្រមូលទិន្នន័យប៉ាន់ប្រមាណត្រឹមត្រូវ នៃ ទំហំហ្វូងមនុស្ស ធ្វើឲ្យពួកគេរៀបចំ បានប្រសើរជាងមុន បញ្ចៀសបញ្ហា ដែលអាចកើតមាន។ ប៉ូលីសបាននិយាយថា ពួកគេបានដំឡើងកាមេរ៉ា ប្រហែល ៣០០ នៅឯកន្លែងពិធីបុណ្យ និង នៅលើផ្លូវ ជាមួយនឹងយន្តហោះគ្មានមនុស្សបើក។ ប្រព័ន្ធនេះនឹងបន្លឺសំឡេងរោទិ៍ ប្រសិនបើផ្នែកនៃហ្វូងមនុស្សប្រមូលផ្តុំខ្លាំងពេក ដែលបង្កការគំរាមកំហែង ដល់សុវត្ថិភាព។ លោក Amit Kumar មន្ត្រីប៉ូលិសជាន់ខ្ពស់ ដែលដឹកនាំប្រតិបត្តិការបច្ចេកវិទ្យា AI នៅក្នុងពិធីបុណ្យ បានប្រាប់…
-

វិមានក្រឹមឡាំង ៖ លោក ពូទីន និងលោក ស៊ី ពិភាក្សាពីសង្គ្រាមអ៊ុយក្រែន និងទណ្ឌកម្មលោកខាងលិច
មូស្គូ ៖ វិមានក្រឹមឡាំងបានបង្ហើបឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានពិភាក្សាគ្នាអំពីសង្គ្រាមអ៊ុយក្រែន, ការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងទំនាក់ទំនងដ៏មានសក្តានុពលរវាងរុស្ស៊ី និងរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ គឺជាផ្នែកមួយនៃសន្ទនាគ្នាតាមវីដេអូអនឡាញនាឱកាសពិធីបុណ្យចូលឆ្នាំចិន ដែលលើកនេះមានរយៈពេលជាងមួយម៉ោងកន្លះ។ នេះបើតាមការបញ្ជាក់ពីជំនួយការគោលនយោបាយការបរទេសរបស់លោក ពូទីន គឺលោក យូរី យូសាខូវ។ លោក យូសាខូវ បន្ថែមថា នាឱកាសនោះ លោក ពូទីន បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការចរចាជាមួយមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន។ លោក យូសាខូវ បានបញ្ជាក់ទៀតថា រុស្ស៊ីក៏បានត្រៀមខ្លួនជាស្រេចផងដែរ ក្នុងការកសាងទំនាក់ទំនងដែលឈរលើមូលដ្ឋានផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងការគោរពគ្នា ប្រសិនបើរដ្ឋបាលថ្មីរបស់លោក ត្រាំ ពិតជាបង្ហាញការចាប់អារម្មណ៍នឹងរឿងនេះ។ យ៉ាងណា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលទើបចូលកាន់តំណែងថ្មី បានសន្យាម្តងហើយម្តងទៀតថា…
-

ទីបំផុត! ប្រធានាធិបតីកូរ៉េព្យួរតំណែង បង្ហាញខ្លួនក្នុងសវនាការ
បរទេស ៖ បន្ទាប់ពីខកខានប៉ុន្មានលើក នៅទីបំផុត ប្រធានាធិបតី កូរ៉េខាងត្បូង លោក Yoon Suk Yeol បានបង្ហាញខ្លួន នៅសវនការរបស់តុលាការធម្មនុញ្ញ ជាលើកដំបូង កាលពីថ្ងៃអង្គារ ហើយបានប្តេជ្ញាថា នឹងសហការជាមួយចៅក្រម ដែលនឹងសម្រេចចិត្តថា តើត្រូវដកលោក ចេញពីតំណែង ឬ យ៉ាងណា។ ប្រទេសនេះបានធ្លាក់ចូល ទៅក្នុងភាពវឹកវរ ផ្នែកនយោបាយ ដោយសារតែការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ របស់លោក Yoon ដែលមានរយៈពេលត្រឹមតែ៦ម៉ោង មុនពេលសមាជិកសភាបោះឆ្នោត ទម្លាក់វិញ។ លោក Yoon បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងមុខតំណែង ដំបូងគេ ដែលត្រូវបានចាប់ខ្លួន នៅក្នុងការស៊ើបអង្កេតឧក្រិដ្ឋកម្ម ក្រោមហេតុផលបះបោរ។ អំឡុងពេលមានវត្តមាន ក្នុងសនវនាការ លោក Yoon បានប្រាប់ចៅក្រមថា «ខ្ញុំនឹងឆ្លើយតបនឹងសំណួរ ឬ ផ្តល់ការកត់សម្គាល់បន្ថែមទៀត ប្រសិនបើចាំបាច់»។ នៅពេលដែលត្រូវបានសាកសួរថា តើលោកបានណែនាំមេបញ្ជាការយោធាកំពូល បង្ខំឲ្យសមាជិកសភា ចាកចេញពីសភា ដើម្បីរារាំងពួកគេ មិនឱ្យបោះឆ្នោតទម្លាក់ក្រឹត្យច្បាប់អាជ្ញាសឹក…
-

ភ្លើងឆេះនៅកន្លែងជិះស្គីតួកគី ស្លាប់ ៧៦នាក់
បរទេស ៖ មនុស្សយ៉ាងតិច ៧៦នាក់បានស្លាប់ ៥២នាក់ផ្សេងទៀត បានរងរបួស ក្នុងហេតុការណ៍ ភ្លើងឆាបឆេះសណ្ឋាគារនៅឯរមណីយដ្ឋានស្គី ដ៏ពេញនិយម មួយកន្លែង ស្ថិតក្នុងប្រទេសតួកគី កាលពីថ្ងៃអង្គារ។ សណ្ឋាគារ Grand Kartal ដែលស្ថិតនៅភាគខាងជើងប្រទេស បានឆាបឆេះ នៅម៉ោង ៣.៣០នាទី ទៀបភ្លឺ ឈានចូលដល់ថ្ងៃអង្គារ ហើយហេតុការណ៍នេះ បានកើតឡើង ស្របពេលដែលភ្ញៀវបានរីករាយនឹងថ្ងៃឈប់សម្រាករដូវរងា ដែលភាគច្រើន ជាលក្ខណៈគ្រួសារ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ali Yerlikaya បាននិយាយថា ភ្ញៀវស្នាក់នៅសណ្ឋាគារ មានចំនួន២៣៨នាក់។ លោកបន្តថា សាកសពជនរងគ្រោះ ភាគច្រើន ត្រូវបានប្រគល់ជូនក្រុមគ្រួសារវិញ។ បើតាមប្រភព មនុស្ស៩នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការឆេះនេះ ហើយក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលមូលហេតុ ដោយក្នុងចំណោមអ្នកដែលស្ថិតក្រោមការស៊ើបអង្កេត ក៏មានម្ចាស់សណ្ឋាគារ ផងដែរ ដើម្បីស្វែងរកអ្នកទទួលខុសត្រូវ។ អ្នករស់រានមានជីវិត និងសាក្សី ដែលឃើញផ្ទាល់ភ្នែក បាននិយាយអំពីទិដ្ឋភាព នៃភាពអស់សង្ឃឹម នៅពេលដែលមនុស្សម្នា ព្យាយាមរត់គេច ពីអណ្តាតភ្លើង ដោយខ្លះ លោតចេញពីបង្អួច…
-
