Category: ព័ត៌មានជាតិ​

  • សហភាពអឺរ៉ុប បង្ហាញក្ដីបារម្ភក្រោយការប្រកាសរបស់អាមេរិកដកខ្លួនចេញពីអង្គការសុខភាពពិភពលោក

    សហភាពអឺរ៉ុប បង្ហាញក្ដីបារម្ភក្រោយការប្រកាសរបស់អាមេរិកដកខ្លួនចេញពីអង្គការសុខភាពពិភពលោក

    សហភាពអឺរ៉ុប បង្ហាញក្ដីបារម្ភក្រោយការប្រកាសរបស់អាមេរិកដកខ្លួនចេញពីអង្គការសុខភាពពិភពលោក អ្នកនាំពាក្យសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃអង្គារ ២១ មករាសប្ដាហ៍នេះថា ប្លុកនេះបានសម្តែងការព្រួយបារម្ភចំពោះសេចក្តីប្រកាសរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ពីចេតនារបស់លោកក្នុងការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO ដោយបន្ថែមថាសហភាពអឺរ៉ុប សង្ឃឹមថាការសម្រេចចិត្តនេះនៅតែស្ថិតក្រោមការត្រួតពិនិត្យ និងពិចារណាឡើងវិញ។ អ្នកនាំពាក្យគណៈកម្មាធិការសហភាពអឺរ៉ុប លោកស្រី អ៊ីវ៉ា ជូ សៃរ៉ូវ៉ា (Eva Hrncirova) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា យើងបានមើលឃើញដោយក្តីបារម្ភចំពោះការប្រកាសដកខ្លួនចេញពីអង្គការ WHO ពីសំណាក់សហរដ្ឋអាមេរិក ហើយយើងជឿជាក់ថា រដ្ឋបាលសហរដ្ឋអាមេរិកនឹងពិចារណាលើរឿងទាំងអស់នេះ មុនពេលការដកខ្លួនជាផ្លូវការ ។ លោក Trump បានប្រកាសពីការដកខ្លួនចេញកាលពីថ្ងៃចន្ទ ២០ មករាសប្ដាហ៍នេះនៅថ្ងៃលោកបានស្បថចូលកាន់តំណែង ដោយនិយាយថាទីភ្នាក់ងារសុខភាពពិភពលោកបានចាត់ចែងខុសចំពោះជំងឺរាតត្បាតសកល COVID-19 និងវិបត្តិសុខភាពអន្តរជាតិផ្សេងទៀត។ លោកបានបន្ថែមថា WHO បានបរាជ័យក្នុងការធ្វើសកម្មភាពដោយឯករាជ្យពីឥទ្ធិពលនយោបាយមិនសមរម្យនៃរដ្ឋជាសមាជិករបស់WHO និងតម្រូវឲ្យមានការបង់ប្រាក់លម្អៀងពីសហរដ្ឋអាមេរិក ដែលមិនសមាមាត្រទៅនឹងចំនួនផ្តល់ដោយប្រទេសធំៗផ្សេងទៀត ៕

  • ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីរថយន្តបំពាក់ផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួនចំនួន ៣០,៣៧១គ្រឿង ទទួលបានចំណូលសរុបប្រមាណជាង១៨លានដុល្លារ កើនឡើងបើធៀបនឹងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
  • លោក Xi និងលោក Putin ពិភាក្សាគ្នាពីទំនាក់ទំនងជាមួយលោក Trump រឿងអ៊ុយក្រែន និងកោះតៃវ៉ាន់

    លោក Xi និងលោក Putin ពិភាក្សាគ្នាពីទំនាក់ទំនងជាមួយលោក Trump រឿងអ៊ុយក្រែន និងកោះតៃវ៉ាន់

    លោក Xi និងលោក Putin ពិភាក្សាគ្នាពីទំនាក់ទំនងជាមួយលោក Trump រឿងអ៊ុយក្រែន និងកោះតៃវ៉ាន់ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping បានពិភាក្សាគ្នាកាលពីថ្ងៃអង្គារ (២១ មករា) អំពីមធ្យោបាយកសាងទំនាក់ទំនងជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump និងទស្សនវិស័យសម្រាប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន រួមទាំងការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ទីក្រុងមូស្គូ ចំពោះជំហររបស់ទីក្រុងប៉េកាំង លើកោះតៃវ៉ាន់។ លោក Xi និងលោក Putin បានពិភាក្សាគ្នាតាមវីដេអូរយៈពេល ១ម៉ោង ៣៥នាទី បន្ទាប់ពីលោក Trump ដែលបានព្រមានដាក់ទណ្ឌកម្មរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូមិនចរចាជាមួយអ៊ុយក្រែន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីថ្ងៃចន្ទ ហើយមេដឹកនាំទាំងពីរបានស្នើឱ្យមានការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងចិន-រុស្ស៊ី ជារឿងដែលធ្វើឱ្យលោកខាងលិចបារម្ភ។ ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលលោក Putin ធ្វើទស្សនកិច្ចនៅចិន ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលលោកបញ្ជូនទាហានរាប់ម៉ឺននាក់ទៅកាន់អ៊ុយក្រែន។ លោក Putin ក្នុងពេលប៉ុន្មានខែថ្មីៗនេះ បានពណ៌នាចិន ថាជា…

  • លោក ថាក់ស៊ីន សន្យាសង់ផ្ទះ១លានខ្នង ឲ្យប្រជាជនថៃមានចំណូលទាប

    លោក ថាក់ស៊ីន សន្យាសង់ផ្ទះ១លានខ្នង ឲ្យប្រជាជនថៃមានចំណូលទាប

    បរទេស ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានសន្យាថា នឹងសាងសង់លំនៅឋាន រហូតដល់១លានខ្នង សម្រាប់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប នេះបើតាមការចុះផ្សាយ របស់កាសែត Bangkok Post។ បើតាមប្រភព ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ លោក Thaksin បានថ្លែងថា កាលពីសប្តាហ៍មុន រដ្ឋាភិបាលថៃទើបបានចាប់ផ្តើមបង្ហាញគម្រោង «ផ្ទះ» សម្រាប់ប្រជាជនថៃ ហើយមានប្រជាជន ៣១លាននាក់ បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការចុះឈ្មោះ នាំឲ្យមានតម្រូវការច្រើនលើសលប់ ខណៈដែលមានតែប្រមាណ ៧០០០ខ្នង ប៉ុណ្ណោះ ដែលកំពុងត្រូវបានសាងសង់ រហូតមកដល់ពេលនេះ។ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការលំនៅឋានដ៏ខ្ពស់នេះ លោក Thaksin បានអះអាងថា រដ្ឋាភិបាល ដែលគេដឹងថា នាយករដ្ឋមន្ត្រី ជាកូនស្រី របស់លោកនោះ នឹងសាងសង់យ៉ាងហោចណាស់១០ម៉ឺនយូនីត នៅឆ្នាំនេះ និង ១០ម៉ឺនទៀត នៅឆ្នាំបន្ទាប់។ លោកបញ្ជាក់ថា គោលដៅសម្រាប់គម្រោងនេះ គឺសាងសង់ រហូតដល់ ១លានខ្នង។…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថានចែករំលែកពីមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដោយឈរលើ ជំហានសំខាន់ៗចំនួន៣

    រដ្ឋមន្រ្តីក្រសួងបរិស្ថានចែករំលែកពីមូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដោយឈរលើ ជំហានសំខាន់ៗចំនួន៣

    (ភ្នំពេញ)៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា គន្លឹះនៃភាពជោគជ័យរបស់យើង គឺឈរលើ ៣ជំហានសំខាន់ៗ ក្នុងនោះជំហានទី១ ការសិក្សា និងវិភាគលើការងារដែលត្រូវអនុវត្ត បន្ទាប់មកទី២ គឺ ការសាកល្បងធ្វើជាមុនសិន ហើយបើការសាកល្បងជោគជ័យ នោះការអនុវត្តដាច់ខាតនឹងទទួលបានជ័យជម្នះជាក់ជាមិនខាន។ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបញ្ជាក់បន្ថែមថា៖ឈរលើកត្តាទាំងនេះហើយ ទើបធ្វើឱ្យភាពស្អាត ភាពបៃតង និងចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» យុទ្ធនាការ «ពន្លកបៃតង» និងយុទ្ធនាការជាច្រើនទៀតរបស់ក្រសួងបរិស្ថានទទួលបាន ការគាំទ្រ ការប្តេជ្ញាចិត្ត ការចូលរួមសំអាត និងការចូលរួមដាំដើមឈើឡើងវិញពីប្រជាពលរដ្ឋជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋកម្ពុជាសរុប។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បញ្ជាក់ទៀតថា ការកំណត់យុទ្ធសាស្រ្ត គឺជាដំណើរការនៃការដោះស្រាយ ដែលអាចបត់បែនបាន ដើម្បីប្រសិទ្ធភាពការងារវិស័យបរិស្ថាន និងជាកិត្តយសរបស់កម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការផ្តល់ចំណេះដឹងសុខភាពបរិស្ថាន និងបន្តដឹកនាំឱ្យទៅជាយុទ្ធនាការ ដោយមានការគាំទ្រ និងប្តេជ្ញាចិត្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ហើយនឹហការរួមគ្នាសំអាត នេះហើយគឺជាចលនាស្អាត ដែលនឹងឈានទៅទំលាប់ស្អាត ហើយទំលាប់ស្អាតនេះហើយ ដែលជាចីរភាពនៃការងាររបស់យើងប្រកបដោយភាពយូរអង្វែងតទៅគ្រប់ជំនាន់។ គួរបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង…

  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ ការធ្វើអត្តឃាត បានក្លាយទៅជាបញ្ហា​សុខភាព​សាធារណៈថ្មីមួយ សម្រាប់ពិភពលោក

    រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ ការធ្វើអត្តឃាត បានក្លាយទៅជាបញ្ហា​សុខភាព​សាធារណៈថ្មីមួយ សម្រាប់ពិភពលោក

    (ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍផែនការ​សកម្មភាព​ពហុវិស័យសម្រាប់ ការបង្ការការធ្វើអត្តឃាត” ដែលបាន​រៀបចំនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បានមានប្រសាសន៍ថា ការធ្វើអត្តឃាតបានក្លាយទៅជា​បញ្ហា​​សុខភាពសាធារណៈថ្មីមួយ សម្រាប់ពិភពលោក ដែលការធ្វើ​អត្តឃាតជាមូលហេតុនាំមុខមួយ នៃការស្លាប់។ បង្ការការធ្វើអត្តឃាត ក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តឆ្ពោះទៅកាន់ចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ដែលសម្រេចបាន «ប្រជាជនកម្ពុជាគ្រប់រូប រស់នៅ​ប្រកប​ដោយ​សុខភាព និងសុខុមាលភាពកាន់តែល្អប្រសើរ រួមចំណែកអភិវឌ្ឍធនធាន​មនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព» ស្របតាមយុទ្ធ​សា​ស្រ្ត​​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់​អនុសាសន៍គន្លឹះសំខាន់ៗ ជូនសមាជិកសិក្ខាសាលា ដើម្បីជាទុនសម្រាប់ការពិចារណា ក្នុងការកសាងផែនការ សម្រាប់ការបង្ការការធ្វើអត្តឃាត។ ឯកឧត្តមសាស្រ្តាចារ្យ ក៏អំពាវនាវ ដល់អង្គការសុខភាពពិភពលោក អង្គការ USAID ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិ បន្តជួយ​ដល់វិស័យសុខាភិបាល និងក្រសួង/ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការ​អនុវត្តផែនការសម្មភាពពហុវិស័យសម្រាប់បង្ការការធ្វើអត្តឃាត ជា​បន្តទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ និងគោលដៅអភិវឌ្ឍ​ន៍ប្រកបដោយចីរភាព។ សូមជម្រាបជូនថា សិក្ខាសាលានេះរៀបចំឡើងដោយ នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត…

  • អ៊ុយក្រែនសំងំផលិតប្រព័ន្ធការពារដែនអាកាសខ្លួនឯងទប់ទល់នឹងរុស្ស៊ី

    អ៊ុយក្រែនសំងំផលិតប្រព័ន្ធការពារដែនអាកាសខ្លួនឯងទប់ទល់នឹងរុស្ស៊ី

    កៀវ ៖ អគ្គមេបញ្ជាការ លោក Oleksandr Syrskyi បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ុយក្រែន TSN នាពេលថ្មីៗនេះថា ប្រទេសអ៊ុយក្រែនកំពុងសំងំអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសដោយខ្លួនឯង ដើម្បីទប់ទល់នឹងការវាយប្រហារពីរុស្ស៊ី។ លោក Syrskyi បានប្រាប់សារព័ត៌មាន TSN ថា ត្រលប់ទៅសម័យកាលសូវៀត… យើងអាចផលិតប្រព័ន្ធគ្រប់គ្រងទាំងអស់ រាប់ចាប់ពីប្រព័ន្ធប្រឆាំងយន្តហោះចម្បាំង ដូច្នេះហើយយើងកំពុងអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសដោយខ្លួនឯងផ្ទាល់។ លោក Syrskyi បន្ថែមថា ប្រព័ន្ធការពារដែនអាកាសនេះ បង្កើតឡើងមានគោលបំណងប្រជែងនឹងប្រព័ន្ធការពារដែនអាកាសប៉ាទ្រយ៉ូតរបស់អាមេរិក។ បើតាមការបញ្ជាក់របស់លោក Syrsky ការគំរាមកំហែងដែលបង្កឡើងដោយមីស៊ីលផ្លោងរយៈចម្ងាយមធ្យមថ្មីរបស់រុស្ស៊ី គឺ Oreshnik គឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់អ៊ុយក្រែន ក្នុងការជំរុញផលិតប្រព័ន្ធការពារដែនអាកាសប្រឆាំងនឹងមីស៊ីលរបស់រុស្ស៊ី។ យ៉ាងណា លោក Syrskyi ក៏បានទទួលស្គាល់ដែរថា មានតែប្រព័ន្ធការពារដែនអាកាសមួយចំនួនប៉ុណ្ណោះ ដែលអាចកម្ទេចមីស៊ីលលឿនជាងសំលេង Oreshnik របស់រុស្ស៊ីបាន ហើយអ៊ុយក្រែននៅមិនទាន់មានសមត្ថភាពទប់ស្កាត់នៅឡើយទេ។ យោងតាមរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានឱ្យដឹងថា អ៊ុយក្រែនមានបំណងចំណាយប្រាក់ចំនួន ៣៥ពាន់លានដុល្លារលើការផលិតអាវុធនៅឆ្នាំ ២០២៥៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…

  • ប៉ាណាម៉ាច្រានចោលបំណងលោក ត្រាំ ដែលចង់យកព្រែកជីកប៉ាណាម៉ាមកវិញ

    ប៉ាណាម៉ាច្រានចោលបំណងលោក ត្រាំ ដែលចង់យកព្រែកជីកប៉ាណាម៉ាមកវិញ

    ប៉ាណាម៉ា ៖ ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានចេញមុខច្រានចោលភ្លាមៗ ចំពោះផែនការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់បានព្រែកជីកប៉ាណាម៉ាត្រឡប់ទៅវិញ ដោយលោកប្រាប់ទៅកាន់សមភាគីអាមេរិកថា ផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់នេះ នឹងនៅតែស្ថិតក្នុងកណ្តាប់ដៃរបស់ប្រទេសប៉ាណាម៉ា។ លោក Mulino បានគូសបញ្ជាក់យ៉ាងដូច្នេះថា លោកបានច្រានចោលទាំងស្រុង ចំពោះការប្តេជ្ញារបស់លោក ត្រាំ ដែលចង់បានព្រែកជីកប៉ាណាម៉ាត្រឡប់ទៅវិញ ហើយថា គ្មានវត្តមានរបស់ប្រទេសណាមួយនៅក្នុងពិភពលោក ដែលអាចជ្រៀតជ្រែកជាមួយរដ្ឋបាលរបស់យើងបានទេ។ អត្ថាធិប្បាយបែបនេះរបស់ប្រធានាធិបតីប៉ាណាម៉ា កើតឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្តេជ្ញាកាលពីថ្ងៃចន្ទសប្តាហ៍នេះថា នឹងធ្វើឱ្យព្រែកជីកប៉ាណាម៉ា មកឋិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេវិញ។ ព្រែកជីកប៉ាណាម៉ា ជាផ្លូវទឹកដែលសហរដ្ឋអាមេរិកបានប្រគល់ទៅឱ្យប៉ាណាម៉ានៅចុងឆ្នាំ ១៩៩៩។ ប៉ាណាម៉ាជាអ្នកគ្រប់គ្រងព្រែកជីកនេះ ប៉ុន្តែក្រុមហ៊ុនចិនកំពុងបង្កើនវត្តមានរបស់ខ្លួន តាមរយៈវិធីសាស្រ្តដឹកជញ្ជូនរវាងច្រកនៃមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។ ព្រែកជីកប៉ាណាម៉ា ត្រូវបានសាងសង់ដោយសហរដ្ឋអាមេរិក ភាគច្រើន ជាមួយនឹងកម្លាំងពលកម្មមកពីតំបន់ការីបៀនដើមកំណើតអាហ្រ្វិក (Afro-Caribbean) ហើយបានបើកដំណើរការនៅឆ្នាំ ១៩១៤។ អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ដែលទទួលមរណភាពកាលពីខែមុន ក៏ធ្លាប់ចរចាចង់យកព្រែកជីកនេះត្រឡប់មកវិញដែរនៅឆ្នាំ ១៩៧៧៕ ប្រភព…

  • BYD បញ្ចេញកប៉ាល់ដឹកឡានធំបំផុតក្នុងលោក ដឹកម្តង ៩,២០០គ្រឿង

    BYD បញ្ចេញកប៉ាល់ដឹកឡានធំបំផុតក្នុងលោក ដឹកម្តង ៩,២០០គ្រឿង

    ប៉េកាំង ៖ ក្រុមហ៊ុនផលិតឡានអគ្គិសនីយក្សចិន BYD បានបញ្ចេញកប៉ាល់ដឹកឡានធំបំផុតក្នុងពិភពលោក ដោយវាអាចដឹកឡានតាមសមុទ្រមួយជើងបានដល់ទៅ ៩,២០០គ្រឿង ហើយវាជាកប៉ាល់ទី៤ របស់ BYD។ កប៉ាល់ដឹកឡានខ្នាតយក្សនេះ មានឈ្មោះថា BYD Shenzhen ដាក់ឈ្មោះតាមទីក្រុងដែលជាទីស្នាក់ការរបស់ក្រុមហ៊ុន។ ថ្មីៗនេះ វាបានបង្ហាញខ្លួនជាផ្លូវការនៅឯកំពង់ផែ Yangzhou ស្ថិតនៅភាគពាយព្យនៃទីក្រុងសៀងហៃ។ កប៉ាល់ BYD Shenzhen ដែលមានប្រវែង ២១៩ម៉ែត្រ និងទទឹង ៣៧.៧ម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៣៤គីឡូម៉ែត្រក្នុងមួយម៉ោងនេះ រចនាឡើងដោយគិតពីនិរន្តរភាពបរិស្ថានជាស្នូល ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាឧស្ម័នធម្មជាតិរាវ LNG dual-fuel ដែលធ្វើឱ្យវាអាចដំណើរការបាន ទាំងប្រើឧស្ម័ន LNG និងប្រេងឥន្ធនៈធម្មតា។ កប៉ាល់ដ៏ទំនើបនេះទៀតសោត បានគូសបញ្ជាក់អំពីការពង្រីកខ្លួននៅលើទីផ្សារក្រៅប្រទេសរបស់ BYD ខណៈក្រុមហ៊ុនចិនដែលមើលឃើញការលក់ឡានអគ្គិសនីកើនឡើងខ្លាំងឆ្នាំមុននេះ កំពុងដាក់គោលដៅវាយយកភាគហ៊ុនទីផ្សារសកលជាងគេបំផុតនៅឆ្នាំ ២០២៥។ គិតមកទល់ពេលនេះ BYD បានពង្រីកខ្លួនទៅកាន់ប្រទេស និងតំបន់ចំនួន ១០០ទូទាំងពិភពលោក។ បន្ទាប់ពីផលិតឡានអគ្គិសនីបានជាង ១.៧៧លានគ្រឿងកាលពីឆ្នាំ ២០២៤ BYD បានវ៉ាដាច់ Tesla ប្រហែល ៤,៥០០គ្រឿង…

  • អាមេរិកប្រឈមព្យុះទឹកកកដ៏កម្រមិនធ្លាប់មាន ក្នុងពេល១០០ឆ្នាំ

    អាមេរិកប្រឈមព្យុះទឹកកកដ៏កម្រមិនធ្លាប់មាន ក្នុងពេល១០០ឆ្នាំ

    បរទេស ៖ គេហទំព័រព្យាករណ៍អាកាសធាតុអាមេរិក AccuWeather បានព្រមាន នៅថ្ងៃអង្គារនេះថា ពលរដ្ឋអាមេរិករហូតដល់២៣៥លាននាក់ ស្ថិតក្រោមហានិភ័យ នៃការវាយប្រហារ ពីព្យុះទឹកកក និងព្រិល ដ៏កម្រ ដែលមិនធ្លាប់មាន ក្នុងរយៈពេល១០០ឆ្នាំ នេះបើតាមការចេញផ្សាយរបស់កាសែត CGTN។ ផ្អែកតាមប្រភពដដែល លោក Jonathan Porter ប្រធានឧតុនិយម AccuWeather បាននិយាយថា ប្រជាជននៅក្នុងតំបន់នានា របស់សហរដ្ឋអាមេរិក ចាប់ពីឆ្នេរសមុទ្រ ឈូងសមុទ្រ Gulf Coast នៃសហរដ្ឋអាមេរិក ទៅតំបន់ New England, the Great Lakes និង Midwest កំពុងប្រឈមមុខនឹងហានិភ័យ នៃការដាច់ចរន្តអគ្គិសនី និង ការរំខានដល់ការធ្វើដំណើរ ដោយសារតែព្យុះរដូវរងានេះ ដែលនាំឲ្យមានព្រិលធ្លាក់ខ្លាំង និងទឹកកក ដ៏ខ្លាំងបំផុត។ រដ្ឋបាលទីក្រុង Houston រដ្ឋ Texas បាននិយាយ តាមរយៈសេចក្តីប្រកាសព័ត៌មានមួយថា ជើងហោះហើរ នៅអាកាសយានដ្ឋាននានានឹងត្រូវផ្អាក ចាប់ពីថ្ងៃអង្គារនេះ…