Category: ព័ត៌មានជាតិ
-

ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ បានចំនួន ១០១.៧០០សេវា ទទួលបានចំណូលជាង ១២សែនដុល្លារ
(ភ្នំពេញ)៖ ឆ្នាំ២០២៤កន្លងមកនេះ រដ្ឋបាលរាជធានីបានផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញ បានចំនួន ១០១.៧០០សេវា ដែលក្នុងមួយថ្ងៃទទួលបាន ២៧៣សេវា ទទួលបានចំណូលសរុប ៤៨.៣៩៤.៧៣១.៣៥០រៀល ស្មើនិងជាង ១២សែនដុល្លារ ។ បានទទួលបណ្ដឹង សំណូមពរ និងធ្វើការសម្របសម្រួលដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ដែលមកស្នើសុំប្រើប្រាស់សេវាបានចំនួន ២៧០នាក់។ ចំនួនភ្ញៀវជាតិ អន្តរជាតិមកចូលទស្សនាតាមរមណីយដ្ឋាននានានៅក្នុងរាជធានីមានចំនួនជាង ១១លាននាក់ ដែលមានកំណើតកើនឡើងជាង ៦៣ភាគរយ បើប្រាប់ធៀបឆ្នាំ២០២៣ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ។ ឯកឧត្ដម ឃួង ស្រេង បន្តថា នៅឆ្នាំ២០២៤ រាជធានីភ្នំពេញ មានសំណង់ បណ្តុំផ្ទះលែ្វងចំនួន ៤៥៣កន្លែង មានអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅចំនួន ១៨៧៧អគារ…
-

ការសិក្សាស្រាវជ្រាវជីវៈចម្រុឧទ្យានជាតិវីរៈជ័យបង្ហាញថាមានសត្វព្រៃច្រើនប្រភេទកំពុងរស់នៅ
(ភ្នំពេញ)៖ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅឧទ្យានជាតិវីរៈជ័យ នៃប្រទេសកម្ពុជា បានបង្ហាញថាមានសត្វព្រៃជាច្រើនប្រភេទកំពុង វត្តមានរស់នៅក្នុងតំបន់ការពារដាច់ស្រយាលមួយនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងការការពារប្រព័ន្ធអេកូឡូស៊ីនេះ។ គួរបញ្ជាក់ថាការសិក្សាស្រាវជ្រាវដែលបានផ្សព្វផ្សាយដោយក្រសួងបរិស្ថាននៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥ឱ្យដឹងថាការសិក្សានេះត្រូវបានធ្វើឡើង ដោយអង្គការសត្វព្រៃ និងរុក្ខជាតិ ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង បរិស្ថាន និងសហគមន៍មូលដ្ឋាន បានរកឃើញវត្តមានប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនដូចជា ស្វាកន្ទុយស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃ ជាដើម។ ការសិក្សានេះក៏បានរកឃើញ និងកត់ត្រាប្រភេទសត្វនិងរុក្ខជាតិជាច្រើនប្រភេទជាលើក ដំបូងផងដែរ នៅប្រទេសកម្ពុជា ដូចជា ឈ្លូសយក្ស ដែលជាប្រភេទជិតផុតពូជបំផុត សត្វប្រចៀវ២ប្រភេទ ជីងចក់១ប្រភេទ ថ្លែន ១ប្រភេទ តុកកែ១ប្រភេទ ផ្សិត១ប្រភេទ និងរុក្ខជាតិ៣ប្រភេទ (ក្នុងនោះមាន កេសរកូល១ប្រភេទ ត្រាវទឹកព្រៃ១ប្រភេទ និងខ្ចី១ ប្រភេទ)។ ប្រភពដដែលខាងលើនេះបានបញ្ជាក់ថា អ្វីដែលសំខាន់និងលើសពីនេះ ការសិក្សានេះក៏បានកត់ត្រាកង្កែប៣ប្រភេទ ដែលបានរកឃើញនៅប្រទេសកម្ពុជាតែមួយដងគត់ ក្នុងឧទ្យាន ជាតិវីរៈជ័យនេះ ក្នុងនោះមាន២ប្រភេទ ដែលមិនធ្លាប់ឃើញក្នុងលក្ខណៈពេញវ័យនោះទេ។ ដោយឡែកឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការងារស្រាវជ្រាវជីវៈចម្រុះ ដូចដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨៖…
-

កំណាត់ផ្លូវជាតិលេខ៥ ក្នុងស្រុកថ្មគោល ត្រូវបានពង្រីកបន្ថែម
បាត់ដំបង៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងក្នុងឆ្នាំ២០២៥ បានបន្តអនុវត្តគម្រោងសាងសង់ពង្រីកកែលម្អកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល ដើម្បីតភ្ជាប់ទៅកាន់ផ្លូវជាតិល្បឿន៦០ម៉ែត្រប្រវែងជាងមួយគីឡូម៉ែត្របន្ថែមទៀត។ការស្តារនិងកែលម្អផ្លូវនេះជាជំហានបន្តពីគម្រោងឆ្នាំ២០២៤កន្លងទៅ បន្ទាប់ពីមន្ទីរអនុវត្តបាន១០០ភាគរយលើគម្រោងពង្រីកកែលម្អផ្លូវប្រវែង ១ ៥០០ ម៉ែត្រ បានរួចរាល់ហើយ ។ ខណៈគ្រឿងចក្រត្រូវបានបញ្ជូនទៅដល់ការដ្ឋាននិងកំពុងចាប់ចាប់ផ្តើមការងារ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានបញ្ជាក់ថា ការសាងសង់កែលម្អកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំជ្រៃ ស្រុកថ្មគោល គឺដើម្បីតភ្ជាប់ជាមួយកំណាត់ផ្លូវដែលបានកែលំអរួចរាល់កាលពីឆ្នាំ២០២៤ក្នុងភូមិសាស្ត្រ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ លោកប្រធានមន្ទីសាធារណការបន្ថែមថា សម្រាប់ឆ្នាំ២០២៥នេះ មន្ទីរសាធារណការខេត្តបាត់ដំបង ទទួលបានកញ្ចប់គម្រោងពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងផ្ទាល់ចំនួន៤គម្រោង ហើយគម្រោងទាំងនេះ ត្រូវបានក្រុមការងារវិស្វកម្មរបស់មន្ទីរ កំពុងតែចុះអនុវត្តផ្ទាល់ រួមមាន ការងារពង្រីកផ្លូវជាតិលេខ៥,ការងារសង់ប្រព័ន្ធលូតាមបណ្តោយផ្លូវជាតិលេខ៥ និងការងារពង្រីកផ្លូវចំនួន២ខ្សែ នៅស្រុកបាណន់។ បើតាមលោកប្រធានមន្ទីររូបបានឱ្យដឹងថា បច្ចុប្បន្នទូទាំង១៤ស្រុក-ក្រុង មន្ទីរបាននិងកំពុងតែអនុវត្ត នូវការងារថែទាំផ្លូវកៅស៊ូ ចំនួន៣១ខ្សែ ប្រវែងជាង ៧៩៤ គីឡូម៉ែត្រ និងការងារថែទាំផ្លូវក្រួសក្រហមចំនួន៣៧ខ្សែ ប្រវែងជាង ៥២១គីឡូម៉ែត្រ ។ ស្របពេលការអនុវត្តគម្រោងកំពុងប្រព្រឹត្តទៅយ៉ាងម៉ត់ចត់ និងដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋាន លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណបានសំណូមពរដល់ប្រជាពលរដ្ឋ សូមកុំរំលោភបំពានយកដីចំណីផ្លូវ ,កុំសង់នូវសំណង់ផ្សេងៗលើដីចំណីផ្លូវដែលទំនេរ…
-

ក្រុមហាម៉ាស៖ ចំណាប់ថ្នូរបន្ទាប់នឹងត្រូវដោះលែងនៅថ្ងៃសៅរ៍ខាងមុខនេះ តាមការគ្រោងទុក
ក្រុមហាម៉ាស បានបញ្ជាក់កាលពីថ្ងៃចន្ទ (២០ មករា) ថា ខ្លួននឹងដោះលែងចំណាប់ថ្នូរបន្ទាប់ដែលឃុំខ្លួននៅតំបន់ហ្កាហ្សា នៅថ្ងៃសៅរ៍ ២៥ មករា ខាងមុខនេះ ដូចដែលបានគ្រោងទុក បន្ទាប់ពីមន្ត្រីក្នុងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនម្នាក់និយាយថា អ្នកទាំងនោះនឹងត្រូវដោះលែងមួយថ្ងៃយឺតជាងការរំពឹងទុក។ ក្រុមហាម៉ាស គ្រោងនឹងដោះលែងចំណាប់ថ្នូរជាង ៩០នាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ស្មុគស្មាញមួយ ដែលបានឈានដល់ជាមួយអ៊ីស្រាអែលក្នុងខែនេះ ដែលអាចបញ្ចប់សង្រ្គាមរយៈពេល ១៥ខែនៅហ្កាហ្សា។ ក្រុមសកម្មប្រយុទ្ធនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាប់ថ្នូរក្រុមបន្ទាប់នឹងត្រូវដោះលែងនៅថ្ងៃសៅរ៍ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន និងអ្នកជាប់ឃុំដែលត្រូវបានចាប់ខ្លួនដោយអ៊ីស្រាអែល។ សូមបញ្ជាក់ថា ក្រុមហាម៉ាស ត្រូវបានគេរំពឹងថានឹងដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ៤នាក់នៅថ្ងៃសៅរ៍ រយៈពេល ៧ថ្ងៃបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ កិច្ចព្រមព្រៀងបទឈប់បាញ់នេះបង្ហាញពីដំណាក់កាលឈប់បាញ់ដំបូងរយៈពេល ៦សប្តាហ៍ ហើយរួមបញ្ចូលទាំងការដកកងកម្លាំងអ៊ីស្រាអែលបន្តិចម្តងៗពីតំបន់ហ្កាហ្សាស្ទ្រីប និងការដោះលែងចំណាប់ថ្នូរដែលក្រុមហាម៉ាសបានចាប់ខ្លួន ដោះដូរនឹងអ្នកទោសប៉ាឡេស្ទីន នៅអ៊ីស្រាអែល៕
-

មនុស្សជិត ៣០នាក់របួស ក្នុងគ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រវាយប្រហារតៃវ៉ាន់
តៃប៉ិ ៖ ក្រសួងសុខាភិបាលតៃវ៉ាន់ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៧នាក់រងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីក្នុងកម្រិត ៦រ៉ិចទ័រអង្រួនកោះតៃវ៉ាន់ឱ្យញ័ររញ្ជួយ នៅក្នុងថ្ងៃអង្គារនេះ។ បើតាមការអះអាងរបស់ទីភ្នាក់ងារភូមិសាស្រ្តអាមេរិក (USGS) គ្រោះរញ្ជួយដីនេះបានកើតឡើងនៅចម្ងាយ ១២គីឡូម៉ែតពីស្រុកចម្ការស្វាយ Yujing ភាគខាងត្បូងកោះតៃវ៉ាន់។ អ្នកកាសែត AFP ម្នាក់នៅក្នុងទីក្រុងតៃប៉ិ ក៏ស្ថិតក្នុងហេតុការណ៍រញ្ជួយដី ដែលកើតឡើងកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនោះដែរ។ អាជ្ញាធរពន្លត់អគ្គីភ័យក្នុងតំបន់បានជួយសង្គ្រោះមនុស្ស ៣នាក់ រួមទាំងកុមារម្នាក់ជាប់ក្នុងផ្ទះដែលដួលរលំនៅក្នុងស្រុក Nanxi ក្បែរនោះ។ ពិដានក្នុងផ្ទះមួយចំនួនក៏បានបាក់រលំផងដែរ ប៉ុន្តែអ្នកពន្លត់អគ្គិភ័យនិយាយថា គ្មានសេចក្តីរាយការណ៍ពីការខូចខាតធ្ងន់ធ្ងរទេ។ មានទីតាំងភូមិសាស្ត្រស្ថិតនៅលើថាសតំណតិចតូនិក កោះតៃវ៉ាន់តែងតែរងគ្រោះរញ្ជួយដីជាញឹកញាប់ តែដោយមានច្បាប់សុវត្ថិភាពសំណង់តឹងតែង ទើបកោះនេះមិនសូវមានការខូតខាតធ្ងន់ធ្ងរទេ។ គ្រោះរញ្ជួយដីដ៏មហន្តរាយបំផុតប្រចាំប្រវត្តិសាស្ត្រសម័យទំនើបតៃវ៉ាន់ គឺគ្រោះរញ្ជួយដីកាលពីខែកញ្ញា ឆ្នាំ១៩៩៩ ដែលបានផ្តាច់ជីវិតមនុស្សរហូតដល់ ២,៤០០នាក់៕
-

ចិនផលិតបានឆ្កែយន្តរត់លឿនបំផុតក្នុងលោក រត់ ១០០ម៉ែត្រត្រឹម ១០វិនាទី
ប៉េកាំង ៖ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន ផលិតបានឆ្កែយន្តឆ្លាតវៃថ្មីមួយ ដែលពោលពេញដោយសមត្ថភាពខ្ពស់ ជាពិសេសវាអាចមានលទ្ធភាពរត់បានចម្ងាយ ១០០ម៉ែត្រក្នុងរយៈពេលត្រឹមតែ ១០វិនាទីប៉ុណ្ណោះ បំបែកកំណត់ត្រាពិភពលោក ដែលមនុស្សយន្តជើងបួនពីមុនអាចធ្វើបាន។ ឆ្កែយន្តនេះ ត្រូវបានគដាក់រហ័សនាមថា Black Panther 2.0 បង្កើតឡើងក្នុងភាពជាដៃគូរវាងវិទ្យាស្ថានច្នៃប្រឌិតមនុស្សយន្តរបស់សាកលវិទ្យាល័យ Zhejiang និងក្រុមហ៊ុន Mirror Me ដែលមានមូលដ្ឋាននៅទីក្រុង Hangzhou។ ដោយបំផុសគំនិតច្នៃប្រឌិតតាមសត្វខ្លារខិន និងខ្លាឃុំ អ្នកវិទ្យាសាស្រ្តចិនបានបង្កើនភាពរឹងមាំរបស់វាដល់ទៅ ១៣៥% និងជើងរហូតទៅដល់ ២០០% ជាមួយនឹងទម្ងន់ ៣៨គីឡូក្រាម និងកម្ពស់ ០.៦៣ម៉ែត្រ។ ទីភ្នាក់ងារសារព័ត៌មានចិនបានរាយការណ៍ថា ការរចនាពិសេសរបស់ឆ្កែយន្តនេះ គឺផ្តោតសំខាន់លើក្រញាំជើង និងសន្លាក់ជើង ដើម្បីធ្វើឱ្យវាអាចបង្កើនល្បឿនលឿនរត់, ពោលពេញដោយថាមពល, មានកម្លាំងខ្លាំង, ការសម្របខ្លួននឹងបរិស្ថានជុំវិញ, មានភាពរលូន និងច្បាស់លាស់។ ដោយមានជំនួយពីបញ្ញាសិប្បនិមិត្ត (AI) ឆ្កែយន្តនេះអាចសម្របខ្លួនទៅនឹងទីតាំងផ្សេងៗ ហើយឥឡូវនេះ Black Panther 2.0 គឺជាឆ្កែយន្តលឿនបំផុត និងមានប្រសិទ្ធភាពបំផុត ដោយវាបានក្លាយជាការត្រួសត្រាយផ្លូវ សម្រាប់កម្មវិធីឧស្សាហកម្មនាមនុស្សយន្តពេលអនាគតរបស់ប្រទេសចិន៕ ប្រភព ៖…
-

នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកកិច្ចប្រជុំគណៈកម្មាធិការ ពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន នឹងជួយពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរថែមទៀត
(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកកិច្ចប្រជុំគណៈកម្មាធិការ ពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី១ នឹងជួយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលរវាងប្រទេសទាំងពីរ ថែមទៀត ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ចាំ កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការពេញចិត្ត ចំពោះភាពល្អប្រសើរ នៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តម បានលើកឡើងថា វឌ្ឍនភាពនេះរួមចំណែក ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានគោរពជម្រាបជូន សម្ដេចបវរធិបតីថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជា នាពេលនេះ បានផ្ដល់ នូវបទពិសោធន៍ល្អៗជាច្រើន ហើយឯកឧត្តម បានសង្កេតឃើញពីភាពប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។ ឯកឧត្តមបានបន្ថែមទៀតថា គោលបំណង…
-

កម្មវិធីបវរកញ្ញាកម្ពុជានិងជួយផ្តល់ឱកាសដល់ស្ត្រីកម្ពុជាពង្រឹងអំណាចនិងភាពជាអ្នកដឹកនាំ
(ភ្នំពេញ)៖កម្មវិធីបវរកញ្ញាកម្ពុជា ឈ្មោះថា «Miss Cosmo Cambodia 2025» ត្រូវបានរៀបចំឡើងដោយមិនត្រឹមតែជាវេទិកាប្រកួតសម្រស់ ប៉ុណ្ណោះទេ ថែមទាំងជាវេទិកាមួយដែលស្ត្រីអាចទទួលយកភាពជា បុគ្គល របស់ពួកគេ និងបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍។ នេះបើយោងតាមព្រះរាជបន្ទួល ព្រះនាងតូច នរោត្តម ជេនណា ក្នុងនាមជា អគ្គរាជទូត MISS Cosmo Cambodia កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ទ្រង់សព្វព្រះរាជហឬទ័យ យាងជា ព្រះរាជអធិបតី ក្នុង សន្និសីទសារព័ត៌មាន MISS Cosmo Cambodia 2025 នៅMorgan ជាមួយការចុះហត្ថលេខាពង្រឹងកិច្ចសហការបញ្ជាក់អំពីភាពជាដៃគូ ក្នុងបេសកកម្មរួមគ្នានៃការលើកកម្ពស់សម្រស់ជាមួយនឹងគោលបំណង និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីដើម្បីបង្កើតការផ្លាស់ប្តូរប្រកបដោយអត្ថន័យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ នៅ សូនីតា អនុប្រធានសមាគមសិល្បករខ្មែរ និងតារាបង្ហាញម៉ូត តារាសម្ដែង ជាច្រើនកុះករ។ ក្នុងនាមជាឯកអគ្គរដ្ឋទូតកិត្តិយស ព្រះនាង ជេនណា នឹងដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បេសកកម្មរបស់កម្មវិធីប្រកួតប្រជែងក្នុងការរួមបញ្ចូលការពង្រឹងអំណាចទំនើបជាមួយនឹងប្រពៃណីជានិរន៌្តរបស់កម្ពុជា។ វត្តមានរបស់ ព្រះនាង នឹងជំរុញទឹកចិត្តបេក្ខនារីឱ្យបញ្ចូលតម្លៃនៃការដឹកនាំ និងមោទនភាព វប្បធម៌។ លោកស្រី…
-

ថៃប្រើយុទ្ធសាស្ត្រសម្ដែងរបាំនាគក្រោមទឹក អន្ទងចិត្តទេសចរថ្ងៃចូលឆ្នាំចិន
បាងកក ៖ សួនកំសាន្តពិភពបាតសមុទ្រនៅថៃ នាពេលថ្មីៗនេះ បានចាប់ផ្ដើមសម្ដែងរបាំនាគក្រោមទឹកដ៏អស្ចារ្យ និងចម្លែកមិនធ្លាប់មានពីមុន ដើម្បីអន្ទងចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា មុនពេលពិធីបុណ្យចូលឆ្នាំចិនមកដល់។ អ្នកមុជទឹក ៤នាក់បានសម្ដែងរបាំបុរាណនេះ នៅអាងពិភពបាតសមុទ្រ ឬ Sea Life Bangkok Ocean World ដែលហ៊ុព័ទ្ធដោយត្រីឆ្លាម និងត្រីប្រភេទដទៃទៀត ដើម្បីបង្ហាញទស្សនីយភាពពិសេសមួយ ត្រៀមស្វាគមន៍ថ្ងៃចូលឆ្នាំចិនឆ្នាំម្សាញ់ ដែលកាន់តែខិតជិតមកដល់។ ជាមួយគ្នានេះ ភ្ញៀវទេសចរយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នានៅកណ្ដាលរដ្ឋធានីបាងកក ដែលជាបេះដូងរបស់ប្រទេសថៃ ទស្សនាការសម្តែងរបាំនាគក្រោមទឹកដ៏អស្ចារ្យ និងចម្លែកមិនធ្លាប់មាន ខណៈដែលប្រទេសថៃកំពុងត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំចិន២០២៥។ អ្នកទេសចរម្នាក់មកពីទីក្រុងស៊ាងហៃ បានរៀបរាប់ថា ខ្ញុំគិតថា ការសម្ដែងរបាំបុរាណនេះ គឺមានភាពច្នៃប្រឌិតខ្លាំង ដោយសារកន្លងមក ខ្ញុំធ្លាប់ដើរទស្សនាពិភពបាតសមុទ្រជាច្រើនដែរ ប៉ុន្តែមិនធ្លាប់ឃើញមានការសម្ដែងបែបនេះពីមុនមកទេ។ រីឯអ្នកមុជទឹកម្នាក់ឈ្មោះ Poonsak អាយុ ៣៩ឆ្នាំ បាននិយាយថា នាគសម្រាប់ការសម្តែងនៅឆ្នាំនេះ គឺវែងជាង និងធំជាងឆ្នាំមុនៗ ដែលធ្វើឱ្យការសម្ដែងកាន់តែគួរឱ្យរំភើបជាងមុន។ យោងតាមក្រសួងដឹកជញ្ជូនថៃ បានឱ្យដឹងថា ភ្ញៀវទេសចរ ៤លាននាក់ ត្រូវបានរំពឹងថា នឹងទៅលេងកំសាន្តប្រទេសថៃ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន២០២៥នេះ ហើយភ្ញៀវភាគច្រើនមកពីប្រទេសចិន៕
-

Trump ចុះហត្ថលេខាដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក
បរទេស៖ នៅថ្ងៃចូលកាន់តំណែងដំបូង ប្រធានាធិបតី Donald Trump បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដែលនាំសហរដ្ឋអាមេរិក ឱ្យដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ហៅកាត់ WHO ជាស្ថាប័នដែលតែងត្រូវបានលោករិះគន់ ម្តងហើយម្តងទៀត ជុំវិញការដោះស្រាយ បញ្ហាជំងឺរាតត្បាត Covid-19 ។ ថ្លែងនៅសេតវិមាន ត្រឹមរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការស្បថចូលកាន់តំណែង នាថ្ងៃអង្គារនេះ ត្រូវនឹងយប់ថ្ងៃចន្ទ ម៉ោងនៅអាមេរិក លោក Trump បាននិយាយថា ហេតុផលសំខាន់ គឺត្រង់ថា សហរដ្ឋអាមេរិកចំណាយច្រើនទៅឱ្យស្ថាប័នអង្គការសហប្រជាជាតិមួយនេះ ជាងប្រទេសផ្សេង ណាទំាងអស់។ លោកបានគូសបញ្ជាក់ថា «អង្គការសុខភាពពិភពលោក បានកេងចំណេញពី ពួកយើង អ្នកគ្រប់គ្នាកេងចំណេញពីសហរដ្ឋអាមេរិក។ ដូច្នេះ រឿងបែបនេះនឹងមិនកើតឡើង ជាថ្មីទេ»។ នេះជាលើកទី២ហើយ ដែលលោក Trump បានព្យាយាមផ្តាច់ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក ដោយលោកលើកទី១ ធ្វើឡើង ក្នុងអាណត្តិដំបូង របស់លោក។ នៅក្នុងបទបញ្ជាប្រតិបត្តិថ្មី លោក Trump ប្រាប់ឱ្យបណ្តាទីភ្នាក់ងារនានា ផ្អាកការផ្ទេរ នាពេលអនាគត នូវមូលនិធិ ជំនួយ…