Category: ព័ត៌មានជាតិ​

  • Putin អបអរសាទរ Trump ​ចូលកាន់តំណែង

    Putin អបអរសាទរ Trump ​ចូលកាន់តំណែង

    បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអបអរសាទរលោក ដូណាល់ ត្រាំ នៅថ្ងៃចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិក ហើយអំពាវនាវឱ្យមាន «សន្តិភាពយូរអង្វែង» នៅអ៊ុយក្រែន។ ប្រធានាធិបតី ពូទីន អបអរសាទរ ដល់លោក ត្រាំ ក្នុងពិធីចូលកាន់តំណែង អាណត្តិទីពីរ ដែលចាប់ផ្តើមពីថ្ងៃអង្គារ នេះតទៅ។ តាមរយៈសុន្ទរកថា លោក ពូទីន បាននិយាយថា «ការផ្អាកណាមួយនៅក្នុងការប្រយុទ្ធគ្នា ក្នុងប្រទេសអ៊ុយក្រែន មិនគួរត្រឹមតែ ជាការសម្រាក ដើម្បីការប្រមូលផ្តុំកម្លាំងឡើងវិញទេ ប៉ុន្តែ គួរតែ ជាសន្តិភាពយូរអង្វែង ដោយលោកអះអាងថា «ដោយផ្អែកលើការគោរពផលប្រយោជន៍ស្របច្បាប់ របស់ប្រជាជនទាំងអស់»។ លោក ពូទីន បញ្ជាក់ថា «យើងក៏បើកចំហផងដែរ ក្នុងការសន្ទនាជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ស្តីពីជម្លោះអ៊ុយក្រែន» ។ លោក Trump បាននិយាយថា លោកមានបំណងបញ្ចប់ជម្លោះ យ៉ាងឆាប់រហ័ស ដោយមិនបានបញ្ជាក់ ពីរបៀបណានោះទេ។ លោក ពូទីន បាននិយាយថា លោកស្វាគមន៍…

  • Trump ផ្អាកបំរាម TikTok រយៈពេល៧៥ថ្ងៃ

    Trump ផ្អាកបំរាម TikTok រយៈពេល៧៥ថ្ងៃ

    បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលទើបចូលកាន់តំណែង នៅថ្ងៃអង្គារនេះ បានបញ្ជាឱ្យផ្អាក ការអនុវត្តច្បាប់ហាមឃាត់ TikTok រយៈពេល ៧៥ថ្ងៃ។ ជាមួយនឹងបទបញ្ជាប្រតិបត្តិ ពន្យារពេលការអនុវត្តច្បាប់ដែលបានចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា នោះ លោក Trump បានសន្យាថា នឹងផ្លាស់ទីយ៉ាងលឿន ដើម្បីជួយ TikTok ពីច្បាប់ដែលត្រូវបានអនុម័តដោយសភា និងចុះហត្ថលេខា ដោយអតីតប្រធានាធិបតី Joe Biden កាលពីឆ្នាំមុន។ «ខ្ញុំគិតថា ខ្ញុំមានកន្លែងកក់ក្តៅ សម្រាប់ TikTok .. ខ្ញុំបានបន្ត TikTok ហើយខ្ញុំបានឈ្នះ មនុស្សវ័យក្មេង» នេះជាអ្វីដែល Trump បាននិយាយ នៅពេលចុះហត្ថលេខា លើញត្តិ ដោយផ្តល់កិត្តិយសដល់កម្មវិធី TikTok ដែលបានជួយឱ្យរូបលោក ឈ្នះការបោះឆ្នោត ពីសម្លេងយុវជន នៅក្នុងការបោះឆ្នោត ដោយគេដឹងថា លោកក៏បានប្រើប្រាស់ TikTok ឃោសនារកសម្លេងគាំទ្រផងដែរ។…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយ​ការ​ដាំ ពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុក

    រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់បន្ថយ​ការ​ដាំ ពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុងស្រុក

    (ខេត្តពោធិ៍សាត់)៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយកសិករផលិត​ស្រូវ និងផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រ​មាញ់ និងនេសាទ បានលើកឡើងពីសហគមន៍កសិកម្មទំនើប ដែលជាមធ្យោ​បាយដ៏សំខាន់ក្នុងការជួយដល់ប្រជាកសិករទូទាំងប្រទេស ដោយមាន​ផែន​ការ​ផលិតកម្មច្បាស់លាស់ ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានកិច្ចសន្យា​ផលិត​កម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេស​ពីក្រសួង និងមានទីផ្សារពិតប្រាកដ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការកាត់​បន្ថយ​ការដាំនូវពូជស្រូវនាំចូលពីបរទេស ជំនួសដោយការដាំពូជស្រូវក្នុង​ស្រុក​​ដូចជា សែនក្រអូប ផ្ការំដួល ចំប៉ីស៧០ ជាដើម ដែលមានតម្រូវការ​តាមរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងមានតម្លៃខ្ពស់ក្នុងទីផ្សារ ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មថ្មីនេះពិតជាផ្តល់ផលចំណេញ​ជាច្រើនដល់ប្រជាកសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិត ទទួលបានការ​ណែនាំ​ពីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្ម ដឹងពី​ការប្រើប្រាស់ទឹកស្របតាមទំហំផ្ទៃដីផលិតកម្ម និងមានហានិភ័យទាបពីការ​ប្រែប្រូលអាកាសធាតុ ប្រការសំខាន់ត្រូវមានការសហការរួមគ្នា គោរពវិន័យ និងច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា និងមាននិរន្តរភាព ។ ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់ប្រជាកសិករអំពីបុណ្យចូលឆ្នាំប្រពៃណី​ចិន និងវៀតណាមខាងមុខនេះ ដែលអាចមានការផ្អាកប្រមូលទិញស្រូវពី​សំណាក់​ឈ្មួញវៀតណាម។…

  • កម្ពុជា និងហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការផ្ទេរបច្ចេកវិទ្យា​ឌីជីថលទៅវិញទៅមក

    កម្ពុជា និងហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការផ្ទេរបច្ចេកវិទ្យា​ឌីជីថលទៅវិញទៅមក

    (សៀមរាប)៖ កម្ពុជា និងហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការផ្ទេរបច្ចេកវិទ្យាឌីជីថលទៅវិញទៅមក ដើម្បីជំរុញល្បឿន នៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល របស់ប្រទេសទាំងពីរ ។ កិច្ចសហប្រតិបត្តិការនេះ បានបង្ហាញឡើងតាមរយៈឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Ivan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ស្តីពី «វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាង ក្រសួងទាំងពីរ» នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តម ជា វ៉ាន់ដេត បានជម្រាបជូនពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ រវាង ក.ប.ទ. និងក្រសួងបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន ក្នុងការផ្ទេរបច្ចេកវិទ្យាឌីជីថលទៅវិញទៅមក ដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលរបស់ប្រទេសទាំងពីរ ជាពិសេស គឺ អ្នកបច្ចេកទេស នៃប្រទេសទាំងពីរ បានជួបគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធ និងធ្វើការផ្ទេរបច្ចេកវិទ្យា រវាងប្រទេសទាំងពីរនូវប្រព័ន្ធឌីជីថលចំនួន២…

  • Trump ចុះហត្ថលេខាដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក

    Trump ចុះហត្ថលេខាដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក

    បរទេស៖ នៅថ្ងៃចូលកាន់តំណែងដំបូង ប្រធានាធិបតី Donald Trump បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដែលនាំសហរដ្ឋអាមេរិក ឱ្យដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ហៅកាត់ WHO ជាស្ថាប័នដែលតែងត្រូវបានលោករិះគន់ ម្តងហើយម្តងទៀត ជុំវិញការដោះស្រាយ បញ្ហាជំងឺរាតត្បាត Covid-19 ។ ថ្លែងនៅសេតវិមាន ត្រឹមរយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីការស្បថចូលកាន់តំណែង នាថ្ងៃអង្គារនេះ ត្រូវនឹងយប់ថ្ងៃចន្ទ ម៉ោងនៅអាមេរិក លោក Trump បាននិយាយថា ហេតុផលសំខាន់ គឺត្រង់ថា សហរដ្ឋអាមេរិកចំណាយច្រើនទៅឱ្យស្ថាប័នអង្គការសហប្រជាជាតិមួយនេះ ជាងប្រទេសផ្សេង ណាទំាងអស់។ លោកបានគូសបញ្ជាក់ថា «អង្គការសុខភាពពិភពលោក បានកេងចំណេញពី ពួកយើង អ្នកគ្រប់គ្នាកេងចំណេញពីសហរដ្ឋអាមេរិក។ ដូច្នេះ រឿងបែបនេះនឹងមិនកើតឡើង ជាថ្មីទេ»។ នេះជាលើកទី២ហើយ ដែលលោក Trump បានព្យាយាមផ្តាច់ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោក ដោយលោកលើកទី១ ធ្វើឡើង ក្នុងអាណត្តិដំបូង របស់លោក។ នៅក្នុងបទបញ្ជាប្រតិបត្តិថ្មី លោក Trump ប្រាប់ឱ្យបណ្តាទីភ្នាក់ងារនានា ផ្អាកការផ្ទេរ នាពេលអនាគត នូវមូលនិធិ ជំនួយ…

  • កាសែត WSJ ៖ លោក ត្រាំ ចង់ទៅទស្សនកិច្ចប្រទេសចិនឆាប់ៗនេះ

    កាសែត WSJ ៖ លោក ត្រាំ ចង់ទៅទស្សនកិច្ចប្រទេសចិនឆាប់ៗនេះ

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងរយៈពេល ១០០ថ្ងៃដំបូងរបស់គាត់ ក្នុងពេលកាន់តំណែងនៅសេតវិមាន ដើម្បីបង្កើនទំនាក់ទំនងជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ខណៈសង្រ្គាមពាណិជ្ជកម្មថ្មីមួយអាចនឹងផ្ទុះឡើង។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Wall Street Journal (WSJ) ដោយផ្អែកតាមប្រភពដែលខ្លួនទទួលបាន។ កាសែត WSJ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងមានគោលបំណងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយមេដឹកនាំចិន នៅពេលប្រឈមមុខនឹងភាពតានតឹងភូមិសាស្ត្រនយោបាយរវាងប្រទេសទាំងពីរ ដែលជំរុញដោយការប្រឈមមុខដាក់គ្នា ជុំវិញបញ្ហាកោះតៃវ៉ាន់ និងការសន្យារបស់លោក ត្រាំ លើការដំឡើងពន្ធទំនិញនាំចូលពីចិន។ យ៉ាងណាមិញ ប្រភពដែលផ្តល់ដំណឹងអំពីរឿងនេះបានប្រាប់កាសែត WSJ ថា លោក ត្រាំ បានបង្ហាញពីចំណាប់អារម្មណ៍ជាក់លាក់ក្នុងការទៅទស្សនកិច្ចនៅប្រទេសចិន ប៉ុន្តែមិនមានការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើងនៅឡើយទេ។ ព័ត៌មាននេះបានលេចឡើងបន្ទាប់ពីលោក ត្រាំ និងលោក ស៊ី បានជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍មុន អំពីបញ្ហាប្រឈមមួយចំនួន ក្នុងនោះរួមមានទាំងពាណិជ្ជកម្ម កោះតៃវ៉ាន់ និង Tiktok៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម…

  • ចិនសម្រុកដើរលេងថ្ងៃបុណ្យចូលឆ្នាំ សំបុត្ររថភ្លើងជាង ២០០លានសន្លឹកលក់ដាច់គ្មានសល់

    ចិនសម្រុកដើរលេងថ្ងៃបុណ្យចូលឆ្នាំ សំបុត្ររថភ្លើងជាង ២០០លានសន្លឹកលក់ដាច់គ្មានសល់

    ប៉េកាំង ៖ កម្មវិធីកក់សំបុត្ររថភ្លើង 12306 របស់ប្រទេសចិន លក់សំបុត្របានចំនួន ២១៤លានសន្លឹក សម្រាប់ការធ្វើដំណើរក្នុងពេលពិធីបុណ្យចូលឆ្នាំថ្មី២០២៥ គិតត្រឹមម៉ោង ៩ព្រឹកថ្ងៃចន្ទម្សិលមិញ។ នេះបើយោងតាមការបញ្ជាក់របស់ប្រតិបត្តិករផ្លូវដែករបស់ប្រទេសចិន។ ក្រុមហ៊ុន China State Railway Group Co., Ltd បានឱ្យដឹងថា នៅថ្ងៃចន្ទ សប្តាហ៍នេះ គឺជាថ្ងៃទី៧ នៃពេលវេលាប្រញាប់ប្រញាល់ធ្វើដំណើររបស់ប្រជាជនចិន ខណៈមនុស្សជាង ១៣.៤៥លាននាក់ ត្រូវបានរំពឹងថា នឹងធ្វើដំណើរតាមរថភ្លើងទូទាំងប្រទេស។ ការប្រញាប់ប្រញាល់ធ្វើដំណើរក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ឬបុណ្យនិទាឃរដូវ ដែលហៅម្យ៉ាងទៀតថា ឈុនយុន គឺជាការចាប់ផ្តើមឆ្នាំថ្មីនៅក្នុងប្រតិទិនតាមចន្ទគតិរបស់ចិន ដោយត្រូវបានគេស្គាល់ថា ជាការធ្វើចំណាកស្រុកដ៏ធំបំផុតរបស់មនុស្សនៅលើភពផែនដី។ ឆ្នាំនេះចាប់ផ្ដើមនៅថ្ងៃទី១៤ ខែមករា ហើយនឹងបញ្ចប់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥។ ការប្រញាប់ប្រញាល់ធ្វើដំណើរនៅឆ្នាំនេះ ក៏តំណាងឱ្យពិធីបុណ្យឈុនយុនដំបូងរបស់ប្រទេសចិនផងដែរ បន្ទាប់ពីអង្គការយូណេស្កូបានចុះក្នុងបញ្ជីពិធីបុណ្យនិទាឃរដូវ នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ខ្លួនកាលពីខែធ្នូឆ្នាំមុន៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • លោក ត្រាំ សន្យាដាក់ពង្រាយខែលការពារមីស៊ីលជុំវិញប្រទេស

    លោក ត្រាំ សន្យាដាក់ពង្រាយខែលការពារមីស៊ីលជុំវិញប្រទេស

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាពង្រឹងសន្តិសុខក្នុងស្រុក ដោយសាងសង់ប្រព័ន្ធខែលការពារមីស៊ីល “Iron Dome” នៅជុំវិញប្រទេសទាំងមូល។ លោក ត្រាំ បានសន្យាបែបនេះ នៅក្នុងពិធីជួបជុំសាទរជ័យជម្នះរបស់លោកនៅក្នុងកម្មវិធី “Make America Great Again Victory Rally” ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ពោលគឺនៅមុនថ្ងៃចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក។ នាឱកាសនោះ លោក ត្រាំ បានប្រាប់អ្នកគាំទ្ររបស់គាត់ អំពីផែនការ ១០០ថ្ងៃដំបូងរបស់គាត់នៅក្នុងមុខតំណែងប្រធានាធិបតីថា ខ្ញុំនឹងដឹកនាំយោធារបស់យើង ឱ្យចាប់ផ្តើមសាងសង់ប្រព័ន្ធខែលការពារមីស៊ីល Iron Dome ដ៏អស្ចារ្យ ដែលនឹងផលិតនៅសហរដ្ឋអាមេរិកផ្ទាល់។ Iron Dome ត្រូវបានបង្កើតឡើងដោយប្រព័ន្ធការពារកម្រិតខ្ពស់ Rafael របស់អ៊ីស្រាអែល និងឧស្សាហកម្មអវកាសអ៊ីស្រាអែល ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ ប្រព័ន្ធខែលការពារមីស៊ីលនេះ អាចការពារការវាយប្រហារណាមួយក្នុងចម្ងាយប្រហែល ៧០គីឡូម៉ែត្រ៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

  • ថៃណែនាំពលរដ្ឋ ឲ្យធ្វើការពីផ្ទះ ព្រោះការបំពុលខ្យល់

    ថៃណែនាំពលរដ្ឋ ឲ្យធ្វើការពីផ្ទះ ព្រោះការបំពុលខ្យល់

    បរទេស៖ នៅថ្ងៃចន្ទនេះ រដ្ឋបាលក្រុងបាងកក នៃប្រទេសថៃ បានចេញសេចក្តីណែនាំ ជាសាធារណៈ ជំរុញឱ្យប្រជាពលរដ្ឋ ធ្វើការពីផ្ទះ រហូតដល់ថ្ងៃអង្គារ ដោយសារកម្រិតបំពុល នៃ កំហាប់ភាគល្អិតនិចល PM2.5 ឬ ការបំពុលខ្យល់ត្រូវបានគេបារម្ភថា នឹងឈានដល់កម្រិតមិនល្អខ្លាំង មានកម្រិតទូទាំងក្រុងបាងកក។ អ្នកនាំពាក្យ រដ្ឋបាលក្រុងបាងកក លោក Ekwaranyu Amrapal បាននិយាយថា គោលការណ៍ណែនាំនេះ មានគោលបំណងឆ្លើយតបលឿនជាងមុន ចំពោះឧប្បត្តិហេតុ នៃការបំពុល នេះបើតាមកាសែត The Nation ។ លោកបន្ថែមថា ការព្យាករណ៍បច្ចុប្បន្នបាន កំណត់តំបន់ចំនួនជាង៣៥ខណ្ឌ ដែលទំនងជាជួបប្រទះនឹងគុណភាពខ្យល់ ដែលមានគ្រោះថ្នាក់ខ្លាំង តាំងពីថ្ងៃទី១១ ខែមករា មកម្ល៉េះ។ យ៉ាងណាមិញ លោកបានប្រាប់ថា អ្នកដែលមិនអាចធ្វើការពីផ្ទះបាន ត្រូវបានគេណែនាំ អោយមានការប្រុងប្រយ័ត្ន ជាពិសេស ក្រុមដែលងាយរងគ្រោះ ដូចជា កុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងបុគ្គល ដែលមានជំងឺរ៉ាំរ៉ៃ ជាដើម។ រដ្ឋបាលក្រុងបាងកក បានជំរុញឱ្យប្រជាជនបាងកក…

  • អ្នកនាំពាក្យ៖ការដ្ឋានផ្លូវជាតិលេខ១០​នឹងបញ្ចប់នាខែមិថុនា ចំណែកស្ពានខ្ពស់​ជាង​គេគ្រោងដាក់ប្រើប្រាស់​សាកល្បងនៅ​ចុងខែមីនាខាងមុខ

    អ្នកនាំពាក្យ៖ការដ្ឋានផ្លូវជាតិលេខ១០​នឹងបញ្ចប់នាខែមិថុនា ចំណែកស្ពានខ្ពស់​ជាង​គេគ្រោងដាក់ប្រើប្រាស់​សាកល្បងនៅ​ចុងខែមីនាខាងមុខ

    ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០មានប្រវែងសរុប១៩៨,៥១៨ គីឡូម៉ែត្រ​(PK000+000 – PK198+518) ចាប់ពីផ្លូវជាតិ​លេខ៥៧-៧ ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់​ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 នៃសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ត​កោះកុង គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សម្រេចបានលទ្ធផលជារួម ៩៦,១៦​ភាគរយហើយ។ លើបណ្ដាញសង្គមផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិង​ដឹក​ជញ្ជូនបានឱ្យដឹងថាបច្ចុប្បន្ន​ផ្លូវ​ជាតិលេខ១០ ប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមាន​ការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម មានសភាពហុយ ពិបាកក្នុងការមើលផ្លូវ ។បច្ចុប្បន្ន​​ការដ្ឋាន​កំណាត់ផ្លូវ​លេខ​១០កំពុងតែមាន​វឌ្ឍនភាព ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥នេះ ។ ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែង​ផ្លូវសរុប១៩៨,៥១៨គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាង​សង់​ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើម​សាងសង់ពីថ្ងៃទី១៨ ខែធ្នូ…