Category: ព័ត៌មានជាតិ
-

សម្តេចធិបតី ៖ ការបញ្ជូនឃាតកសម្លាប់លោក លឹម គីមយ៉ា ទៅសមត្ថកិច្ចថៃ ជាការបញ្ជាក់ភាពស្អាតស្អំរបស់រាជរដ្ឋាភិបាលកម្ពុជា
(ពោធ៌សាត់)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ជូនឃាតកសម្លាប់លោក លឹម គីមយ៉ា ទៅសមត្ថកិច្ចថៃ ជាការបញ្ជាក់ភាពស្អាតស្អំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល សូមថ្កោលទោស ចំពោះការបាញ់សម្លាប់លោក លិម គិមយ៉ា ផងដែរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុន រ៉ានីសែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។ សូមរំលឹកថា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ក្រុមសមត្ថកិច្ចកម្ពុជា បានបញ្ជូនឃាតកបាញ់សម្លាប់ លោក លិម គិមយ៉ា តំណាងរាស្ត្រ នៃអតីតគណបក្ស សង្គ្រោះជាតិ ឈ្មោះ «អេកាឡាក់ ភាណយ (Ekkalak Pheanou)» ទៅឱ្យភាគីថៃវិញ តាមនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ…
-

ពលរដ្ឋក្នុងខណ្ឌដង្កោ ជាង ១ពាន់នាក់ បានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA
(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ បានចំនួន ១,៧៩២នាក់ ស្មើនឹងចំនួន ៣,១៦០ករណី នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។ លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ បានមានប្រសាសន៍ថា តាងនាមតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិតជាសប្បាយរីករាយដែលបានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ លោកតាលោកយាយ បងប្អូនកម្មករ កម្មការនី ។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយមានការមមាញឹកនិងកិច្ចការងារច្រើនសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តាំផ្ញើតាមរយៈក្រុមការងារជួយយកចិត្តទុកដាក់នៅក្នុងការពិនិត្យព្យាបាលជំងឺជូនដល់លោកតាលោកយាយបងប្អូនទាំងអស់គ្នាដោយការទទួលខុសត្រូវប្រកបដោយប្រសិទ្ធិភាពខ្ពស់។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា គោលបំណងធំរបស់ (TYDA) គឺចូលរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ…
-

ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធសមិទ្ធិផលនានា នៅភូមិប៊ុន រ៉ានីសែនជ័យ ដំណាក់ទ្រយឹង ខេត្តពោធិ៍សាត់
(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ ចន្ទមុនី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធ សមិទ្ធិផលនានាក្នុងភូមិប៊ុន រ៉ានីសែនជ័យ ដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងឹល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។ តាមការបញ្ជាក់ពីឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ បានជម្រាបជូនថា ក្នុងឆ្នាំ២០២០ គ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ទទួលបានដី និងផ្ទះ ក្នុងតំបន់ដីសម្បទានសង្គមកិច្ច ដំណាក់ទ្រយឹង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានរយៈពេលជាង ៣ឆ្នាំកន្លងមកហើយ ដោយពួកគាត់ទាំងនោះ បានខិតខំប្រឹងប្រែងក្នុងការដាំដំណាំយុទ្ធសាស្ត្រដូចជា៖ ដូង ក្រូច ដំឡូងមី ស្រូវ បន្លែបង្ការ និងការចិញ្ចឹមសត្វជាដើម ។ ឯកឧត្តមអភិបាលខេត្តពោធ៌សាត់ បានឱ្យដឹងទៀតថា ចំពោះសមិទ្ធិផលនានា ដែលនិងធ្វើពិធីសម្ពោធនៅថ្ងៃ២០…
-
![[UPDATE] ចំណាប់ខ្មាំងអ៊ីស្រាអែល ៣នាក់ត្រូវបានដោះលែង ខណៈការដោះលែងអ្នកទោសប៉ាឡេស្ទីន ៩០ នាក់ពេលបទឈប់បាញ់នៅជាធរមាន](http://165.232.167.198/wp-content/uploads/2025/01/photo_2025-01-20_08-52-49.jpg)
[UPDATE] ចំណាប់ខ្មាំងអ៊ីស្រាអែល ៣នាក់ត្រូវបានដោះលែង ខណៈការដោះលែងអ្នកទោសប៉ាឡេស្ទីន ៩០ នាក់ពេលបទឈប់បាញ់នៅជាធរមាន
ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលបីនាក់ត្រូវបានជួបជុំគ្នាឡើងវិញជាមួយម្តាយរបស់ពួកគេ ទន្ទឹមនឹងជនជាតិប៉ាឡេស្ទីន៩០នាក់បានត្រឡប់ទៅទឹកដីរបស់ពួកគេវិញកាលពីថ្ងៃអាទិត្យ១៩ មករា ស្របពេលការចាប់ផ្តើមបទឈប់បាញ់ផ្អាកសង្រ្គាមដែលបានអូសបន្លាយរយៈពេល ១៥ខែ បានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា និងបណ្ដាលឲ្យមានភាពតានតឹងខ្លាំងស្ទើរផ្ទុះជាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា។ នៅទីក្រុង Tel Aviv ប្រជាជនអ៊ីស្រាអែល រាប់រយនាក់បានអបអរសាទរផងយំផងនៅក្នុងទីលានចតុរង្គមួយខាងក្រៅទីស្នាក់ការក្រសួងការពារជាតិ ខណៈការផ្សាយផ្ទាល់ពីតំបន់ហ្កាហ្សាបង្ហាញពីចំណាប់ខ្មាំងបីនាក់បានចូលទៅក្នុងរថយន្តកាកបាទក្រហមដែលឡោមព័ទ្ធដោយក្រុមយុទ្ធជនហាម៉ាស។ យោធាអ៊ីស្រាអែលបាននិយាយថា ចំណាប់ថ្នូរជាស្ត្រីឈ្មោះ Romi Gonen ឈ្មោះ Doron Steinbrecher និងឈ្មោះ Emily Damari បានជួបជុំគ្នាជាមួយម្តាយរបស់ពួកគេ ហើយបានចេញវីដេអូមួយដែលបង្ហាញថាពួកគេមានសុខភាពល្អ។ ស្ត្រីឈ្មោះ Damari ដែលបានបាត់បង់ម្រាមដៃពីរនៅពេលត្រូវបានគេបាញ់នៅថ្ងៃដែលរូបគេត្រូវបានចាប់ពង្រត់នោះ បានញញឹម និងឱបម្តាយរបស់នាង ខណៈដៃរុំបង់របួស។ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រាប់មេបញ្ជាការតាមទូរស័ព្ទថា ខ្ញុំចង់ឱ្យអ្នកប្រាប់អ្នកទាំង៣ថា ប្រជាជាតិទាំងមូលតែងតែនៅជាមួយអ្នកជានិច្ច។ សូមស្វាគមន៍ការវិលត្រឡប់មកកាន់ផ្ទះវិញ។មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba បាននិយាយថា ស្ត្រីទាំងបីនាក់ស្ថិតក្នុងស្ថានភាពធម្មតា។ អ៊ីស្រាអែលបាននិយាយថា ពួកគេស្ថិតក្នុងចំណោមមនុស្សជាង២៥០នាក់ ដែលត្រូវបានចាប់ពង្រត់ និង១.២០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ៕
-
![[UPDATE] ក្រុមហ៊ុនបណ្ដាញសង្គម TikTok ដំណើរការសេវាកម្មឡើងវិញ នៅសហរដ្ឋអាមេរិកបន្ទាប់ពីការសន្យារបស់លោកTrump](http://165.232.167.198/wp-content/uploads/2025/01/photo_2025-01-20_08-41-11.jpg)
[UPDATE] ក្រុមហ៊ុនបណ្ដាញសង្គម TikTok ដំណើរការសេវាកម្មឡើងវិញ នៅសហរដ្ឋអាមេរិកបន្ទាប់ពីការសន្យារបស់លោកTrump
[UPDATE] ក្រុមហ៊ុនបណ្ដាញសង្គម TikTok ដំណើរការសេវាកម្មឡើងវិញ នៅសហរដ្ឋអាមេរិកបន្ទាប់ពីការសន្យារបស់លោកTrump ក្រុមហ៊ុនបណ្ដាញសង្គមកម្សាន្ត TikTok កំពុងដំណើរការឡើងវិញនូវសេវាកម្មរបស់ខ្លួនដល់អ្នកប្រើប្រាស់ ១៧០លាននាក់ នៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បាននិយាយថា លោកនឹងចេញក្រិត្យមួយដើម្បីផ្តល់ការបន្ធូរបន្ថយដល់កម្មវិធីនេះ នៅពេលលោកចូលកាន់តំណែងនៅថ្ងៃចន្ទសប្ដាហ៍នេះ។ កាលពីល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍មុន កម្មវិធី ឬ app ដែលគ្រប់គ្រងដោយប្រទេសចិនមួយនេះ បានបិទដំណើរការសម្រាប់អ្នកប្រើប្រាស់អាមេរិក បន្ទាប់ពីច្បាប់ហាមប្រាមផ្អែកលើហេតុផលសន្តិសុខជាតិបានចូលជាធរមាន។ លោក Trump ដែលកន្លងមកបានគាំទ្រការហាមប្រាមវេទិកានេះ បានសន្យាកាលពីថ្ងៃអាទិត្យដើម្បីពន្យារពេលការអនុវត្តច្បាប់ និងអនុញ្ញាតឱ្យមានពេលវេលាបន្ថែមទៀតសម្រាប់កិច្ចព្រមព្រៀងមួយត្រូវធ្វើឡើង។កម្មវិធីបង្ហោះវីដេអូខ្លីៗដ៏ពេញនិយម TikTok បាននិយាយថាខ្លួនកំពង់ដំណើរការសេវាកម្មនេះឡើងវិញ ។ មិនយូរប៉ុន្មាន កម្មវិធីនេះបានចាប់ផ្តើមដំណើរការម្តងទៀត ហើយបានផ្ញើសារទៅកាន់អ្នកប្រើប្រាស់រាប់លាននាក់របស់ខ្លួន ដោយបានថ្លែងអំណរគុណដល់លោក Trump ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនបានថ្លែងអំណរគុណដល់ប្រធានាធិបតីដែលចូលកាន់តំណែងនៅថ្ងៃទី២០មករា សម្រាប់ការផ្តល់នូវភាពច្បាស់លាស់ និងការធានាចាំបាច់ ហើយបាននិយាយថា ខ្លួននឹងធ្វើការជាមួយ លោកTrump លើដំណោះស្រាយរយៈពេលវែងដែលរក្សាបាននូវវត្តមានរបស់ TikTok ក្នុងទឹកដីសហរដ្ឋអាមេរិក៕
-
![[BREAKING NEWS ] ចំណាប់ខ្មាំងអ៊ីស្រាអែលបីនាក់ត្រូវបានជួបជុំគ្នាជាមួយម្តាយរបស់ពួកគេវិញ ហើយជនជាតិប៉ាឡេស្ទីនបានត្រឡប់ទៅស្រុកភូមិដែលត្រូវបានទម្លាក់គ្រាប់បែករបស់ពួកគេវិញកាលពីថ្ងៃអាទិត្យ ១៩មករា ខណៈចាប់ផ្តើមបទឈប់បាញ់ផ្អាកសង្រ្គាមដែលមានរយៈពេល ១៥ខែ បានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា និងបានបណ្ដាលឪ្យមានភាពតានតឹងខ្លាំងនៅតំបន់មជ្ឈិមបូព៌ា។](http://165.232.167.198/wp-content/uploads/2025/01/photo_2025-01-20_07-33-03.jpg)
-
![[BREAKING NEWS ] TikTok កំពុងដំណើរការសេវាកម្មឡើងវិញ ដោយសារលោកTrump](http://165.232.167.198/wp-content/uploads/2025/01/photo_2025-01-20_07-31-44.jpg)
[BREAKING NEWS ] TikTok កំពុងដំណើរការសេវាកម្មឡើងវិញ ដោយសារលោកTrump
ក្រុមហ៊ុនបណ្ដាញសង្គម Tik Tok បាននិយាយកាលពីអាទិត្យទី១៩ ខែមករា ថា ខ្លួនកំពុងដំណើរការឡើងវិញនូវសេវាកម្មរបស់ខ្លួន បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បាននិយាយថាលោកនឹងជួយស្រោចស្រង់កម្មវិធីនេះឪ្យដំណើរការឡើងវិញនៅក្នុងសហរដ្ឋអាមេរិកនៅពេលលោកត្រលប់ចូលកាន់អំណាចវិញនៅថ្ងៃចន្ទនេះ។
-

ក្រុមហ៊ុន Trump បានសិទ្ធិសង់ខុនដូ តម្លៃ៣ពាន់លាន មុនស្បថចូលកាន់តំណែង
រទេស ៖ នៅប៉ុន្មានថ្ងៃ មុនពេលស្បថចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិកថ្មី ក្រុមហ៊ុនគ្រប់គ្រងដោយលោក Donald Trump ឈ្មោះ The Trump Organization ទទួលបានសិទ្ធិពីអាជ្ញាធរ លើគម្រោងសង់ខុនដូ តម្លៃ៣ពាន់លានដុល្លារ នៅឯរមណីយដ្ឋាន និងកន្លែងវាយកូនហ្គោល Miami នៃរដ្ឋ Florida សហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយរបស់កាសែត VNexpress។ Bloomberg បានរាយការណ៍ថា អាជីវកម្មគ្រួសារ របស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump មួយនេះ នឹងសាងសង់អគារខុនដូ ២០ជាន់ ចំនួន៥ ជាមួយនឹងវត្តមានលំនៅដ្ឋានជិត១,៥០០យូនីត និង បន្ទប់សណ្ឋាគារចំនួន៤៧០ លើទំហំដី ១៣,១៦០ម៉ែត្រការ៉េ នៅរមណីយដ្ឋាន Trump National Doral នេះបើយោងតាមការអនុម័ត ដោយក្រុមប្រឹក្សាទីក្រុង Doral។ លោក Eric Trump អនុប្រធានប្រតិបត្តិ របស់ក្រុមហ៊ុន បាននិយាយថា «វាពិតជាមិនគួរឱ្យជឿ» ដែលគម្រោងនេះ ទទួលបានការគាំទ្រ ជាឯកច្ឆ័ន្ទ…
-

លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការរថយន្តអគ្គិសនីទំនើបម៉ាក AION V និង HYPTEC HT
ភ្នំពេញ៖នៅផ្សារទំនើបអ៊ីអន សែនសុខ រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃសៅរ៍ទី១៨ ខែមករា ឆ្នាំ២០២៥លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការរថយន្តអគ្គិសនីទំនើបម៉ាក AION V និង HYPTEC HT របស់ក្រុមហ៊ុន H.H AUTO PRESTIGE CO., LTD ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រុមហ៊ុន AION CAMBODIA និង AION Global ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។ ក្នុងឱកាសនេះលោកជំទាវរដ្ឋមន្ត្រី បានសាទរដល់ក្រុមហ៊ុន H.H AUTO PRESTIGE CO., LTD ចំពោះភាពរីកចម្រើន និងការបោះជំហានចូលក្នុងទីផ្សាររថយន្តអគ្គិសនី ដែលជាជំហានថ្មីដ៏សំខាន់ក្នុងវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ហើយជាការដើរទាន់សភាពការណ៍ តាមតម្រូវការទីផ្សារ និងការអភិវឌ្ឍសេដ្ឋកិច្ច-ពាណិជ្ជកម្មកម្ពុជា ស្របតាមនិន្នាការតំបន់និងសកលលោក ផងដែរ។ លោកជំទាវរដ្ឋមន្ត្រី បានកត់សម្គាល់អំពីសន្ទុះកើនឡើងនៃការប្រើប្រាស់ និងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីទាំងក្នុងតំបន់និងសកលលោក ដែលវិស័យនេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន តាមរយៈការបង្កើតការងារសម្រាប់ពលរដ្ឋ និងផ្តល់តម្លៃបន្ថែមក្នុងសេដ្ឋកិច្ច, ការការពារបរិស្ថាន និងសុខភាពប្រជាជនតាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នពុលជំនួសឱ្យការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈ, និងការចូលរួមធានាសន្តិសុខថាមពលតាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេងឥន្ទនៈពីបរទេស ព្រមទាំងភាពងាយរងគ្រោះបណ្ដាលមកពីការប្រែប្រួលនៃថ្លៃប្រេងឥន្ទនៈសកល។ លោកជំទាវរដ្ឋមន្ត្រី…
-

នាយករដ្ឋមន្ត្រីថៃចូលរួមកម្មវិធីថតរូប «ក្រុមគូស្នេហ៍ភេទដូចគ្នា»
រទេស ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានចូលរួមកម្មវិធីថតរូប ជាមួយគូស្នេហ៍ភេទដូចគ្នា និងសមាជិកសហគមន៍ LGBTQ នៅមុខវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក កាលពីពេលថ្មីៗនេះ។ ជាការចូលរួម ស្របពេលប្រទេសថៃ បានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលទទួលស្គាល់សមភាពអាពាហ៍ពិពាហ៍ ដោយគូស្នេហ៍ភេទដូចគ្នា អាចរៀបការជាមួយគ្នាបាន នៅចុងខែមករានេះ។ គួររម្លឹកថា កាលពីខែកញ្ញា ព្រះមហាក្សត្រថៃ បានលាយព្រះហត្ថលេខា ប្រទានរាជានុញ្ញាត ឲ្យប្រជារាស្ត្រថៃ ដែលស្រឡាញ់ភេទដូចគ្នា អាចមានសិទ្ធិស្របច្បាប់ រៀបអាពាហ៍ពិពាហ៍ជាមួយគ្នាបាន។ បន្ទាប់ពីចេញផ្សាយរាជក្រឹត្យរួច ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នានេះ នឹងចូលជាធរមាន ហើយអាចអនុវត្តបាននៅរយៈពេល ១២០ ថ្ងៃ បន្ទាប់ ដូច្នេះ អាចផ្តើមរៀបចំមង្គមការស្របច្បាប់ ជាផ្លូវការពេញមុខពេញមាត់ ចាប់ពីចុងខែមករា ដើមឆ្នាំ២០២៥ តទៅ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត